Home Blog Page 1246

ត្រីបាឡែនពណ៌ប្រផេះបានលេចឡើងម្តងទៀតនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២០០ ឆ្នាំ

0

បរទេស៖ ត្រីបាឡែនពណ៌ប្រផេះដែលជាសត្វដ៏កម្រត្រូវបានគេគិតថាផុតពូជនៅក្នុងមហាសមុទ្រអាត្លង់ទិកតាំងពីទសវត្សរ៍ឆ្នាំ ១៧០០ មកម្លេះ ប៉ុន្តែស្រាប់តែថ្មីៗនេះវាបានបង្ហាញខ្លួនម្តងទៀតនៅជិតកោះ Nantucket រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

យោងតាម NBC News ដែលបានចុះផ្សាយនៅថ្ងៃ៦ ខែមីនា ឆ្នាំ២០២៤ ថាត្រីបាឡែននេះត្រូវបានគេប្រទះឃើញនៅចម្ងាយ ៣០ ម៉ាយពីភាគខាងត្បូងនៃកោះ Nantucket កាលពីថ្ងៃទី១ ខែមីនា ដោយបានឃើញវាធ្វើការជ្រមុជទឹក និងហែលលេងជុំវិញសមុទ្រ ហាក់ដូចជាកំពុងរកចំណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJDQuM-9eZP9d8DlJZURNQbY8b7U1OFZNzyDrfFhgZFzMdbvsTcP31Fnht-THzvSrcA1il_Q6WeL8euCxam2SqIUvmmI2c5KB6HJnL0e8dyLz7pfrC1jOh-Ix_INST4b-xmcrdmLHD8mdTFwd4kmk3ahCxQwb5v1GDyT04Y2ULBmyX1baPfMBa9-9Mks/s700/65e75b206080194819fca214.webp

បើយោងតាមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Anderson Cabot of the New England Aquarium សម្រាប់ជីវិតសត្វសមុទ្របាននិយាយថា ប្រភេទសត្វនេះបានបាត់ខ្លួនពីមហាសមុទ្រអាត្លង់ទិកនៅសតវត្សទី ១៨ ដែលមួយផ្នែកដោយសារតែការនេសាទត្រីបាឡែន។ ទោះជាយ៉ាងណា ការរកឃើញថ្មីៗនេះ បានបង្ហាញពីសារៈសំខាន់នៃការស្ទង់មតិ ដោយយើងរំពឹងថានឹងរកឃើញត្រីបាឡែនកម្រជាច្រើនប្រភេទទៀតនៅក្នុងមហាសមុទ្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhncfDp4KsAGxgwByhK9Cqbn3bl8HQgcmWknVH-C1D8sdAsnvpS3R3Oysg2rQL4wwmvsTaXVp210XqZdq1gEvDTcNYtjYZPWupWxTTsn9nBTTEgkz6w9JJXxHNMX8Z_ivJVmsYdbfwYCE-qNbq979tYYZFsNawyGGWc2F4VDptZ3Ts8W6wIHa3nWzT9uk/s640/091f98a43c5ded427ffc930630275d35.jpg

ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងទៀតថា ជាទូទៅត្រីបាឡែនពណ៌ប្រផេះភាគច្រើនគឺវាលូតលាស់នៅតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុអាចជាមូលហេតុដែលត្រីបាឡែនពណ៌ប្រផេះបង្ហាញសញ្ញាទៅសមុទ្រអាត្លង់ទិកវិញ។ ត្រីបាឡែននេះប្រហែលជាបានឆ្លងកាត់ Northwest Passage ដែលជាផ្លូវឆ្លងកាត់មហាសមុទ្រអាកទិកតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។ ការឡើងកំដៅផែនដីធ្វើឱ្យ Northwest Passage គ្មានទឹកកកក្នុងរដូវក្តៅ ដោយផ្តល់ផ្លូវសម្រាប់ត្រីបាឡែនពណ៌ប្រផេះហែលចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8i30-V8LW__GLlwAMLvpV8eBtTAWiLHJssj1pMRxMjdWgy38iftN_SRQ_bhS8Wnly69PZhzJSBVv5rKolS9RTsr5_P0aFXmFlBZBPz-77j7KIUl-69SbMFZhVRqgbVBDu6bCeWjAmEusVsmW-zUtXKJ5TIwx4PpY64FkfNqjx3Ip4NdiU-QDMxng02Js/s768/BB1jnjQz.jpg

ទោះជាយ៉ាងណាក៏ដោយ មហាសមុទ្រកាន់តែក្តៅធ្វើឱ្យអ្នកជំនាញអាកាសធាតុព្រួយបារម្ភអំពីបញ្ហាជាច្រើនដូចជាខ្យល់ព្យុះខ្លាំង ការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម និងការរលាយទឹកកកសមុទ្រជាដើម។ ការប្រែប្រួលអាកាសធាតុក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រភេទត្រីបាឡែនផ្សេងៗទៀតផងដែរ ក្រៅពីត្រីបាឡែនពណ៌ប្រផេះ។ ជាឧទាហរណ៍ ត្រីបាឡែនខាងជើងអាត្លង់ទិក ដែលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) គឺកាន់តែតិចទៅៗ ដោយសារអាកាសធាតុក្តៅខ្លាំងពេក៕

កម្របានឃើញទឹករលកសមុទ្ររាងការ៉េដ៏ស្រស់ស្អាត តែមាន គ្រោះ.ថ្នា.ក់ ខ្លាំង

0

គេហទំព័រ amusingplanet បានផ្សព្វផ្សាយពីរូបភាពទឹករលកសមុទ្ររាងការ៉េ ឬរលកសមុទ្រចម្លែក ឈ្មោះថា «Cross Wave ឬ Cross Sea» ដែលបានកើតឡើងនៅប្រទេសបារាំង ។ នេះចាត់ទុកថា គឺជាហេតុការណ៍មួយដែលកម្រកើតឡើងណាស់ ហើយមូលហេតុដែលបណ្តាលឱ្យទឹករលកសមុទ្រក្លាយជារាងការ៉េបែបនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ២ផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5hcCT4z4XfhWDaafElhS3cn7ThEtMYwYK7CJd7gPzkkIcVfn6U2ur-T-3CPjIbPdMOYQ0dEscK9X_X_moZgOSpUbXKPkubpECLf02yrJ-H_m15WVabcXikmPWFSpkYn4FhVUFujNW7QetANlat5gCCtkpmlNCScHWCYKyfyTfmcRDpostmkICi28su4/s1500/cross-sea-la-rochelle-france-SQWAVES0222-5b9829e600d8498b98fc5707b992ed40.jpg

បើគេសម្លឹងមើលទៅផ្ទៃខាងលើរបស់ទឹករលករាងការ៉េឃើញថា វាពិតជាមានរូបរាងស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំង ប៉ុន្តែអ្នកជំនាញលើកឡើងថា ទឹករលករាងការ៉េ ឬរាង៤ជ្រុងនេះ នឹងផ្តល់គ្រោះថ្នាក់ខ្លាំងដល់មនុស្ស ជាពិសេស វាអាចបង្កគ្រោះថ្នាក់ដល់នាវាសមុទ្រ ដែលត្រូវប្រឈមនឹងទឹករលកមកពីទិសដៅ២ផ្សេងគ្នាក្នុងពេលតែមួយ ។ ទឹករលកប្រភេទនេះពិតជាមានកម្លាំងខ្លាំងក្លា ហើយវាអាចធ្វើឱ្យនាវាសមុទ្រក្រឡាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbrFHd0MxX0oKfqLM4nsUlK1ahWBa4TmhS8vwvSveujvKjVMOW68seuHsT6NsvwEMBP4YzNeHw20jHROgfaxYjHOEWxXCq3dBlxADnPbrMBzh4D0p-2dpenzNZ-vOWCIqgzXnecIvqIWbf0NC45i2x5VdzCn5VbJPmlAP5-PD2lW8Mu2eCfY3BB7brZRc/s2592/Ile_de_r%C3%A9.jpg

ទឹករលកសមុទ្រអាចបម្លាស់ទីបានក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅលើផ្ទៃទឹកសមុទ្រ បើទោះជាពេលមានខ្យល់ព្យុះបោកបក់ខ្លាំង ឬនៅពេលមានអាកាសធាតុល្អ គ្មានភ្លៀងធ្លាក់ក្តី ក៏អាចបណ្តាលឱ្យកើតបាតុភូតទឹករលកសមុទ្ររាងការ៉េដែរ រួមទាំងទឹករលកទូទៅ ។ នៅពេលមានហេតុការណ៍ប៉ះគ្នារវាងទឹករលក២ប្រភេទ ដែលបម្លាស់ទៅមកពីទិសដៅផ្សេងគ្នា វានឹងបណ្តាលឱ្យកើតទឹករលកសមុទ្ររាងការ៉េ ដូចគេបានឃើញក្នុងរូបភាពទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglZKcsAYke9oG8wIuQgakeGl4qcP6mjmE-miRu8mHeWNKbFgDSgxo8xIFiCkw2D5e-DNazZGbPmQfGEGyRqUpc0Gz6QD47c53OzxXyUe45QtSY3aoA44PHk_jk6CMhZ7Nywy4TfYGW4KMvVGAIewXngT4RCuBAaiUohKHCT1lA5BpEYnw9A-y0cC2Fl4E/s896/Screen-Shot-2022-06-25-at-5.09.58-PM.png

បើទោះជាទឹករលកសមុទ្ររាងការ៉េមានគ្រោះថ្នាក់ខ្លាំងក្តី ប៉ុន្តែទឹករលកប្រភេទនេះពុំសូវកើតឡើងញឹកញាប់ទេ ។ គេកម្របានឃើញទឹករលកសមុទ្របែបនេះណាស់ ដោយសារកម្លាំងខ្យល់បក់នៅផ្នែកខាងលើផ្ទៃសមុទ្រ នឹងបំផ្លាញរូបរាងរបស់ទឹករលករាងការ៉េ និងទិសដៅរបស់វាបាន ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ amusingplanet ៕

ជប៉ុនប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមដងផ្លូវ

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនឈ្មោះ Uber Eats បានចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមតំបន់តូចៗក្នុងទីក្រុងតូក្យូ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងអាចពង្រីកតំបន់ចែកចាយអាហារនៅទូទាំងប្រទេសជប៉ុន ។ គ្រឿងយន្តនេះអាចធ្វើដំណើរតាមដងផ្លូវនានាដើម្បីដឹកជញ្ជូនអាហារឱ្យអតិថិជន ហើយវាអាចដើរគេចពីមនុស្ស ឬវត្ថុនៅបាំងមុខបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHrOxW4M2igsvpHMYH3MaUwvlOJKuqPl9yoW099FPaukLKiuuEWHLG-CGVmEbZwotPAQFo8bMvfISk7Y2FvREQ3HbgRK9lIJr4w8d_6qK6qLbGAw7iH3IP_89Ux_yn7LtoFWA-rntJqa9tLj3V5USCU90X76jGOHuyY0U43AMi1WIPrnzq9OssTRfj3s/s1240/2576554.jpg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ជប៉ុនបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ហើយជប៉ុនបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ កាលពីឆ្នាំ២០២៣ ដើម្បីជួយឱ្យគ្រឿងយន្តដឹកជញ្ជូនអាហារអាចធ្វើដំណើរនៅតាមផ្លូវសាធារណៈបាន ។ ក្រោយពីជប៉ុនធ្វើវិសោធនកម្មច្បាប់ចរាចរណ៍រួចមក ក្រុមហ៊ុនជាច្រើនបានសាកល្បងប្រើប្រាស់គ្រឿងយន្តតូចៗ និងមានរូបរាងគួរឱ្យស្រឡាញ់សម្រាប់ដឹកអាហារ និងទំនិញផ្សេងៗឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismAeLeQN7Yd1vOviySyYn7AYlVAGzZxKeeP2u5uoEe8OkT5ajJR8gXL5f-QrDarkqRyiBQJwDoXw8UI2eL_qYtj8IQiCWDK6nockrt4MU6PzC88n_tEUjqi1e938Hng3HggQA9Ywmm-GrFvVMtivdu1-gnfQ3PVYMjWs9ClR5d9fRRTk9bZC414Ih1M0/s980/f7b93c4ac9772735d5a5a1fbc58dd15c410f3355.jpg

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Uber Eats បានផលិតគ្រឿងយន្ត Uber Eats មានរូបរាងស្អាត, មានចង្កៀងមុខរាង៤ជ្រុង ដូចកែវភ្នែកមនុស្ស និងមានកង់សរុបចំនួន៦ សម្រាប់ដឹកអាហារនៅតាមដងផ្លូវ ។ គ្រឿងយន្តនេះអាចគណនាប្រវែងផ្លូវដោយខ្លួនវា តាមរយៈការប្រើប្រាស់ Sensor ដើម្បីគេចពីមនុស្សដើរនៅតាមផ្លូវ និងគេចពីវត្ថុនៅបាំងផ្លូវផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2rI47q2IRispG1iBqGEhKFejxhnc7DP_2kDDh8U24wwpUqS6-p9pPifGEYA4p7ZpG0ThJ3xJjRanHjkGvU5ox3oquiX3dO5148MiWECR-t1EkV7mHLGE8zLKSen6xTCcnDwEQrue72l6X6rNj3HjLJjOsCd8sRpMBiy61DN8SM4KwsurLtIgnLAgYCQ/s1000/284410.jpg

គ្រឿងយន្តដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Uber Eats បានបម្លាស់ទីក្នុងល្បឿនលឿនបំផុត ស្មើនឹង៥.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ លើសពីនេះ ក្រុមហ៊ុនបានបំពាក់នូវអំពូលភ្លើងតូចៗនៅជុំវិញគំរបរបស់វា និងមានមនុស្សបញ្ជាផងដែរក្នុងករណីមានបញ្ហាកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEb38vN4Fu8owzGaE6d7RtOdypRhyphenhyphenuFfXlEJfs-dG0VUeaGRQIcIDNd5kuLv4S3eN-tyoMKVV9kRmlTSp1vi0G5C24JRWgrG4CtjvmQxoeXHRsjGHDXzD8N9WvvjiKtedKUW9BIWroUZ8KbH6TBoRRBZhVy_J_v0RIxvO8n_IBjkjq-xu3K9OqH7yZxs/s5587/AFP__20240305__34KT4A7__v1__HighRes__JapanTechnologyRobotsFoodUber.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Uber Eats ប្រទេសជប៉ុន និយាយថា ជំហានដំបូង ក្រុមហ៊ុននឹងកំណត់តំបន់ផ្តល់សេវាកម្មដឹកអាហារតាមគ្រឿងយន្ត ហើយអ្នកប្រើប្រាស់កម្មវិធីដឹកអាហារតាមគ្រឿងយន្ត ពួកគេត្រូវចេញមករង់ចាំនៅខាងក្រៅផ្ទះ ឬអគារ រហូតដល់គ្រឿងយន្តមកដល់ ។ ប៉ុន្តែនៅថ្ងៃអនាគត គ្រឿងយន្តនេះនឹងអាចធ្វើដំណើរទៅដល់មុខទ្វារការិយាល័យ, អាផាតមិន ឬមុខបន្ទប់អគារខ្ពស់ៗ រហូតដល់ផ្តល់សេវាកម្មនៅតាមតំបន់ជនបទទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEXujP36qOuu-daPfz0JljrMPT_ixpP-tSMte746MGtcc_AcpV4GxntBTcYLaN2exPpfTiG8ts7R9ZiQWhIsM5rXt4DHRIW7xvQEqNaJZFwnM6L-yP5CUaD95FFEISocYDEznFcQd95QFa6z4RVeMBabq-n5eGoOFAANtR6ydsEwDJzKf5Mj-iMrxrNbg/s2480/eb07d6010776e417847df4d4f17e8c65f8107090.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សារនិយាយថា ៖ «ភ្នាក់ងារដឹកអាហារបច្ចុប្បន្ននេះ ពុំចាំបាច់បារម្ភពីការបាត់បង់ការងារទេ ពីព្រោះរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៀត នឹងមានការងារផ្នែកដឹកជញ្ជូនទំនិញសម្រាប់មនុស្សក្នុងកម្មវិធីរបស់ក្រុមហ៊ុន Uber Eats ជានិច្ច» ។

បច្ចុប្បន្ន អតិថិជនប្រើប្រាស់កម្មវិធី Uber Eats នៅប្រទេសជប៉ុន ពុំអាចជ្រើសរើសសេវាកម្មគ្រឿងយន្តដឹកជញ្ជូនអាហារបានទេ ប៉ុន្តែប្រសិនបើទទួលបានសិទ្ធិ គឺពួកគេអាចទទួល ឬបដិសេធសេវាកម្មនេះតាមតម្រូវការ ៕

Jeff Bezos បានដណ្តើមយកតំណែងរបស់ Elon Musk ក្លាយជាអ្នកមានបំផុតលើលោក

0

សហរដ្ឋអាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានក្លាយជាកំពូលមហាសេដ្ឋីពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ ដោយបានផ្តួល Elon Musk ឱ្យឈរត្រឹមតំណែងលេខ ៣ វិញ ខណៈលោកឈរក្នុងតំណែងលេខ ២ និងថៅកែ LVMH លោក Bernard Arnault ឈរក្នុងតំណែងលេខ ១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtVcEB3le3goOSxTA-oYpzHRRpSaMryafRyvs0KEqzPnJIPsYBDk2HZO2HnxAg55W8Tgb1E37pk5D48dxp4r9kcHANs6xMcTDC1fRJTDbs_ahzFMOo6Rx-m4I-n7TOBcSWQC4VGkBgqwrxvhbs2frpWP9aXKJvSQBT__bySBW_eurwBLjR4TNDti8k-A/s1280/jeff-bezos-climate.jpg

កាលពីពេលថ្មីៗនេះ យោងតាម Bloomberg Billionaires Index បានឱ្យដឹងថា បច្ចុប្បន្នស្ថាបនិក Amazon Jeff Bezos មានទ្រព្យសម្បត្តិសរុប ២០០ ពាន់លានដុល្លារអាមេរិក ខណៈដែល Elon Musk មានទ្រពសម្បត្តិត្រឹមតែ ១៩៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ស្ថាបនិកក្រុមហ៊ុន Amazon វ័យ ៦០ ឆ្នាំរូបនេះបានយកមកវិញនូវតំណែងកំពូលមហាសេដ្ឋីពិភពលោក បន្ទាប់ពីបានបាត់បង់តំណែងនេះអស់រយៈពេល ៣ឆ្នាំកន្លងទៅ ដោយទម្លាក់លោក Elon Musk នាយកប្រតិបត្តិ Tesla ចំនួន ២ ពាន់លានដុល្លារ។

បើយោងតាម CNN ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃទី៤ ខែមីនា ដែលការអភិវឌ្ឍន៍នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់ Musk ធ្លាក់ចុះ ១៧.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចាប់តាំងពីដើមឆ្នាំមក គាត់បានខាតបង់ច្រើនជាង ៣១ ពាន់លានដុល្លារ នៅពេលដែលភាគហ៊ុន Tesla បានធ្លាក់ចុះ ២៤%។ ទន្ទឹមនឹងនេះដែរ ទ្រព្យសម្បត្តិសុទ្ធរបស់ Bezos បានកើនឡើងចំនួន ២៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ដូច្នេះសរុបមក ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងពីរដងចាប់តាំងពីចុងឆ្នាំ ២០២២ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីកំណត់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_RwUnnIA-TmVylgQoeD6tI1j4KSF5pjqmvmgwFwVlapKRvpKfCsrZCizzKfY3UFG-STfHhY7MlFR31mfOlyoSSZNTY1l-Sa5DdX09xprsR9tIPou90EwO8w9YmAykf2tPA9CfQ7EkS7YC_OTakgoS2KbUPkj4D7FYSIu-_y80Jz5Xqvo4rpO470DZfQ/s2048/skynews-jeff-bezos-amazon_5437859.jpg

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ បុរសមានបំផុតក្នុងពិភពលោកបានផ្លាស់ប្តូរជាបន្តបន្ទាប់។ នៅខែឧសភា ឆ្នាំ២០២៣ ថៅកែ LVMH លោក Bernard Arnault បានវ៉ាដាច់ Elon Musk ក្លាយជាមហាសេដ្ឋីលំដាប់លេខ ១ លើភពផែនដីជាមួយទ្រពសម្បត្តិ ២២៥.៧ ពាន់លានដុល្លារអាមេរិក ខណៈនាយកប្រតិបត្តិ Tesla លោក Elon Musk ឈរត្រឹមតំណែងលេខ ២។ បន្ទាប់មកនៅពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក៏បានទម្លាក់លោក Elon Musk ឱ្យឈរត្រឹមតំណែងលេខ ៣ វិញ ខណៈលោកឈរក្នុងតំណែងលេខ ២។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជាមហាសេដ្ឋីពិភពលោកលំដាប់លេខ ១ បានទៅលើថៅកែ LVMH លោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២២៥.៧ ពាន់លានដុល្លារអាមេរិក និងលេខ ២ បានទៅលើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាមួយទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារអាមេរិក, ខណៈលេខ ៣ បានទៅលើនាយកប្រតិបត្តិ Tesla លោក Elon Musk ជាមួយទ្រពសម្បត្តិ ១៩៨ ពាន់លានដុល្លារអាមេរិក, និងលេខ ៤ បានទៅលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ជាមួយទ្រពសម្បត្តិ ១៧៦.៧ ពាន់លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwq9dkfxPcw4z6CDl0MTvo88FQ2L5k_eRSkMlDneNP5jag1JEixkDmiaZB0medFtwKIXGxbA0k7REWAvv-daqF_pQtMZOm9k96v7yTW292JZBtMscF0hmOX1IWtx2NxlUPwmQKXJeLZJundKYNg1mBNSXNBsFd1DAL607XGppSpyG1O_a4DNuSRMnZEJY/s1480/2023-10-17t074533z-1464038397-rc2gk1a72njq-rtrmadp-3-france-tech-musk-20240306123415715.jpeg

ស្ពានអាកាស២ជាន់ដំបូងគេបង្អស់នៅកម្ពុជា នឹងរួចរាល់ជំហាន​ទី១​​មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០២៤​នេះ

0

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ៤ខែ  ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ ដោយសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។អ្វីដែលពិសេសជាងនេះទៅទៀត ស្ពាននេះ ជាស្ពានអាកាសដំបូងគេនៅកម្ពុជាដែលមានពីរជាន់ ដោយក្នុងនោះ៖

• ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
• ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

 

សប្តាហ៍ក្រោយ! មន្ទីរពេទ្យតេជោសែនកោះធំ នឹងដាក់ឱ្យប្រើជាផ្លូវការ

0

មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។មន្ទីរពេទ្យតេជោសែនកោះធំ បានបំពាក់សម្ភារបរិក្ខារពេទ្យរួចរាល់ និងត្រៀមបើកឱ្យបម្រើការជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះមន្ទីរពេទ្យនេះ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។មន្ទីរពេទ្យខ្នាតធំមួយ ក្នុងស្រុកកោះធំ សម្រេចបានជាង៨០%ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ - Sabay Newsគួរបញ្ជាក់ថា មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់ ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

ជប៉ុននឹងប្រមូលថ្លៃសេវាឡើងភ្នំហ្វូជិ ពីភ្ញៀវទេសចរដើម្បីកាត់បន្ថយការកកស្ទះ

0

ប្រទេសជប៉ុន ៖ សារព័ត៌មានស៊ិនហួររាយការណ៍ថា អាជ្ញាធរខេត្តយ៉ាម៉ាណាស៊ី ដែលស្ថិតនៅខាងលិចទីក្រុងតូក្យូ បានកំណត់គោលការណ៍ប្រមូលថ្លៃសេវាឡើងភ្នំហ្វូជិ (Fuji) ពីភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវពេញនិយមបំផុត ចំនួន២.០០០យេនក្នុងម្នាក់ (ឬស្មើប្រមាណ១៤ដុល្លារអាមេរិក) ។ ការប្រមូលថ្លៃសេវាពីភ្ញៀវទេសចរនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដែលជារដូវកាលឡើងភ្នំហ្វូជិ នៅឆ្នាំ២០២៤ ។Japan: Mount Fuji imposes INR 1108 entry fee to tackle overtourism issues |  Times of India Travel

អាជ្ញាធរខេត្តយ៉ាម៉ាណាស៊ី លើកឡើងថា ពួកគេនឹងរៀបចំទីតាំងឱ្យភ្ញៀវទេសចរទាំងអស់បង់ប្រាក់ បើពួកគេចង់ឡើងទៅកម្សាន្តនៅលើភ្នំហ្វូជិ ។ ចំណែកមូលហេតុដែលអាជ្ញាធរជប៉ុនប្រមូលថ្លៃសេវាឡើងភ្នំ គឺក្នុងគោលបំណងកាត់បន្ថយការកកស្ទះដោយសារចំនួនភ្ញៀវទេសចរនៅលើភ្នំច្រើនលើសលប់ ហើយអាជ្ញាធរនឹងយកប្រាក់ទាំងនេះបង្កើតវិធានការគាំទ្រសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។Mount Fuji: Japan's Picturesque Attraction - Travel Friendship

ក្រុមអ្នកឡើងភ្នំទាំងអស់ នឹងត្រូវបង់ប្រាក់ខ្ពស់រហូតដល់៣.០០០យេនក្នុង១លើក (ឬស្មើប្រមាណ២១ដុល្លារអាមេរិក) រួមទាំងថ្លៃសេវាតាមការស្ម័គ្រចិត្ត ចំនួន១.០០០យេន (ឬស្មើប្រមាណ៦ដុល្លារអាមេរិក) នាពេលបច្ចុប្បន្ន សម្រាប់ថ្លៃការពារ និងថែរក្សាភ្នំហ្វូជិ ផងដែរ ។Japan charge $13 for Mount Fuji climbing route

រដូវកាលឡើងភ្នំហ្វូជិ គឺរហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ ហើយភ្ញៀវទេសចរអាចមកបង់ប្រាក់នៅតាមទីតាំងបង់ប្រាក់ដែលធ្វើការជារៀងរាល់ថ្ងៃ ។ អាជ្ញាធរនឹងកំណត់ចំនួនភ្ញៀវទេសចរឡើងលើភ្នំ ប្រសិនបើមានអ្នកឡើងភ្នំច្រើនជាង៤.០០០នាក់ក្នុង១ថ្ងៃ ។ ប៉ុន្តែនឹងមានករណីលើកលែងផងដែរ ជាពិសេស សម្រាប់អ្នកដែលបានកក់តូបស្បូវសម្រាកនៅលើភ្នំ ។Preserving Fuji: Managing the hordes on Japan's iconic mountain | NHK  WORLD-JAPAN News

ការប្រកាសប្រមូលថ្លៃសេវាឡើងភ្នំពីភ្ញៀវទេសចរ ដោយសារបច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនព្រួយបារម្ភថា ភ្ញៀវទេសចរអាចឡើងភ្នំគ្មានសុវត្ថិភាព ដូចជា ៖ ពួកគេបានឡើងទៅដល់គោលដៅកំពូលភ្នំតែម្តង ដោយគ្មានការឈប់សម្រាកនៅតាមផ្លូវ (Bullet Climbing) ។Mount Fuji's 2023 Climbing Season Expected to Bring Crowds | Nippon.com

ភ្នំហ្វូជិ គឺជាភ្នំខ្ពស់បំផុតនៅប្រទេសជប៉ុន វាមានកម្ពស់៣.៧៧៦ម៉ែត្រ ។ ភ្នំហ្វូជិ ស្ថិតនៅក្នុងចន្លោះខេត្តយ៉ាម៉ាណាស៊ី និងខេត្តស៊ីហ្ស៊ូអូកា ត្រូវបានចាត់ទុកថា គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ។ អាជ្ញាធរជប៉ុននឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងកម្សាន្តលើភ្នំនេះ ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ៕

លោក ទីវ តារារិទ្ធិ រងនូវមតិវែ.កញែ.កក្រោយពីបង្ហោះថាមិនទស្សនារឿងខ្មែរ-ថៃ ដោយសារតែភាគច្រើន«គ្មានគំនិតអប់រំនិងគ្មានប្រយោជន៍»

0

លោក ទីវ តារារិទ្ធិ ដែលចំណាយពេលជិត៣ខែជិះកង់ឆ្លងកាត់៦ប្រទេស រៃអង្គាសប្រាក់បានជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរកាលពីខែសីហា ឆ្នាំ២០២៣ ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមក្រោយពីលោកបង្ហោះសំណេរមួយដែលបញ្ជាក់ថាលោកមិនទស្សនាទាំងរឿងខ្មែរ និង ថៃ ដោយសារតែភាពយន្តភាគច្រើន «គ្មានគំនិតអប់រំ និងអត់ប្រយោជន៍»។ ក្រោយរងនូវមតិវែកញែកយ៉ាងច្រើនលោកបន្ថែមទៀតថា មនុស្សភាគច្រើនមិនចូលចិត្តអ្នកនិយាយការពិតទេ ព្រោះពាក្យពិតមិនពីរោះដូចពាក្យកុហក បញ្ជោរ បោកប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZWSulXbc5wzV_cDWsgkTZBcvxp6vuOS9LIp5QW9duiITZz2yU4k0jMlcMzC9YqeKe0QQ_cMsmFNUJkS_z4YM1zAaxn6FL0VsZT7dPt9AjJ3xFuob9mG7BbEU8xvh20NMVduatiXg2VOB2SMpHK4he0F55lKYyEQFYK-2SVaNLZZPn9fzbrOzXdd_gFoU/s2048/image_2024-03-06_10-50-15%20(2).png

នៅលើបណ្តាញសង្គមរបស់លោក ទីវ តារារិទ្ធិ កាលពីថ្ងៃទី៤ មីនា លោកបានបង្ហោះថា «មិនមែនតែថៃទេដែលមិនមើលភាពយន្តខ្មែរ, វៀតណាម ក៏មិនមើលខ្មែរ ឡាវក៏មិនមើលខ្មែរ។ ចំពោះខ្ញុំវិញទាំងភាពយន្តថៃ និងខ្មែរ គឺខ្ញុំមិនមើលទាំង២ ដោយសារខ្ញុំមើលទៅគឺភាពយន្តភាគច្រើនគ្មានគំនិតអប់រំ និងអត់ប្រយោជន៍»។ ពាក្យសម្តីនេះដែរបានក្លាយជាប្រធានបទជជែកវែកញែកបន្តទៀត ដោយអ្នកខ្លះក៏បង្ហាញការយល់ស្របនូវការលើកឡើងនេះ ខណៈអ្នកមួយចំនួនទៀតក៏មិនយល់ស្របដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQqksAqHP_bpIYa4hOvQeBJhTGkRH79-9n6hRYWApYTkBxsoXX-f9x3J5xLdLQIBcasTBs6K6D9xpcvP2avis03W0dAkddc4_XAsGN6jmcVuq7iRIQqFychMw0wdKkHcW1Ve-tg_VANz5zEQaQJhfNIAMvSzANkCmhxTt1P0V48IF_A8NzMsGxrwNyLDk/s2048/image_2024-03-06_10-50-10%20(4).png

ក្នុងនោះគណនីមួយឈ្មោះថា «Reaksmey Yean» បានលើកឡើងថា «មិនមែនឱ្យតែភាពយន្តត្រូវតែមានគំនិតអប់រំនោះទេ (បើចង់ទទួលបានការអប់រំ សូមអញ្ជើញទៅសាលាដែលផ្ដល់ការអប់រំចុះ) ហើយ អ្វីដែលសង្គមយល់ថាមានប្រយោជន៍មិនប្រាកដថា សមិទ្ធករ យកមកផលិតជារឿង/ភាពយន្តនោះទេ (ដោយខ្ញុំសន្និដ្ឋានថា ឥតប្រយោជន៍ក្នុងន័យនេះ តារារិទ្ធិ ចង់សំដៅរក រឿងមិនបានការ ឬ អ្វីដែលយកជាការមិនបាន)។
ប្រហែលជា តារារិទ្ធិ ងប់នឹងការយល់របស់ខ្លួនថា ភាពយន្តខ្មែរភាគច្រើនឥតប្រយោជន៍ហ្នឹងហើយមើលទៅ បានជាពេលមានកម្មវិធីមហោស្រពភាពយន្តខ្មែរ ឬ ការចាក់បញ្ចាំងភាពយន្ត ដែលផលិតដោយ សមិទ្ធករខ្មែរមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិម្ដងៗ ខ្ញុំមិនដែលប្រទះឃើញវត្តមានរបស់ តារារិទ្ធិ ទាល់តែសោះ នៅក្នុងកម្មវិធីឬការចាក់បញ្ចាំងភាពយន្តទាំងនោះ។ ខ្ញុំយល់ថា បើក្នុងកែវភ្នែករបស់ តារារិទ្ធិ ឃើញភាពយន្តខ្មែរភាគច្រើនឥតប្រយោជន៍ នោះប្រហែលជាតារារិទ្ធិ ខ្លួនឯងបាននិងកំពុងចំណាយពេលច្រើនលើទំព័រ ឬ នៅកន្លែងឥតប្រយោជន៍ដែរ ដែលទីនោះនាំឱ្យតារារិទ្ធិឃើញភាពយន្តភាគច្រើនរបស់ខ្មែរឥតប្រយោជន៍។ បើដូចនេះមែន ខ្ញុំសូមលើកទឹកចិត្ត តារារិទ្ធិ ទៅរកកន្លែង មួយចំនួនដែលអាចឱ្យ តារារិទ្ធិ បានឃើញ ភាពយន្តដែលអាចមានប្រយោជន៍មួយចំនួន(ឬយ៉ាងហោចណាស់ ប្រយោជន៍ ក្នុងនិយមន័យរបស់សកល ឬ សង្គមសិល្បៈ, បើទោះជាមិនមែន ប្រយោជន៍ តាមនិយមន័យរបស់តារារិទ្ធិ ក៏ដោយ)»។ សំណេរមួយនេះរបស់ Reaksmey Yean» លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តក៏បានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpgU0HtEvlntr-Dxdgre_OS6RKfTH7kmsfDemZSrhyphenhyphenewawZEkBQmfIaTeK_OIvk6j01FOE7uBExJbO0uvCw6JGAII19KLqQ_LtCFcQ2dEJv1U-wwJg1E810nLK4jgLXfhHuIL7lumtHTpnfyZ9eoq8VpZu-iBHH5rtSzg5gthxc9p1BTtaYzXhB_KiR0/s829/image_2024-03-06_10-50-10%20(2).png

យ៉ាងណាមិញ ងាកទៅកាន់លោក ទីវ តារារិទ្ធិ វិញក៏បានលើកឡើងទៀតថា «នៅពេលមានបុគ្គលខ្លះមកដាស់តឿនខ្ញុំថា: ខ្ញុំមិនស្គាល់ភាពយន្តខ្មែរខ្លួនឯង អ្នកដាស់តឿនខ្ញុំ មិនស្រួលមើលភាពយន្តតិចជាងខ្ញុំឆ្ងាយណាស់។ លោកបានលើកឡើងទៀតថា «ការពិតនៅតែជាការពិត មនុស្សភាគច្រើនមិនចូលចិត្តអ្នកនិយាយការពិតទេ ព្រោះពាក្យពិតមិនពីរោះដូចពាក្យកុហក បញ្ជោរ បោកប្រាស់។ ទោះជាយ៉ាងណា ខ្ញុំមិនដែលស្តាយក្រោយនឹងនិយាយពាក្យពិត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe0i3x9RJX5ABb5NdqRmBa7p1P2tC-CHSQlRGvVBNuKEsFUf4762wt3b9a4Y9HQYPBbwxZDFbi4V8UFrq-oT2TeyEB_n2adYa73zJTdLFzKD35ej1rOj7N2RCJR5QocroP7n9mLnoaw4jfMi8gekYHMq-IcRBTOQJPLwvTENpB7fiF0BVZwA7jrcuEBho/s728/image_2024-03-06_10-50-09%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV13Gx583Xs78rveiY_22gacGpgebpsKoUf-DiIcW0rLUHAz3qs1Kdo4JPdCKb3Vq_79kLnFL7NoVZzmrUU5wp1teJWJbdXaT-7-kkBrZ5Fs7zr9YiGKCRmGXbQneH39T5Rl5OxHMJErWid0FJOILH0AfFcqpNB4u7pYI7LT8FC3crbFuzL1n3JTVRm8/s703/image_2024-03-06_10-50-09.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijb4JbxmZe3MLqTdKiaqn5W9OKqGHk-pSjkoWPv9cY0rV-KjdaMr2pGknNzT8fcp0hSa5fXbVAQxUnqAKZq5cgJ79oaNcP-3MiUo2ztfp-7EFuhSnLxjmU8508WE_KommDAt1FIx7J6DyX0kiMAS1JX0G3XDGyXdw7O0EGQ437Fjhz6K56dweRxXr7Aeo/s712/image_2024-03-06_10-50-10.png

វណ្ណដា និងតារាច្រើនរូបត្រៀមអន្រួនឆាកតន្រ្តីសប្បុរសធម៌ដើម្បីជួយកុមារកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

0

តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា យូហៃ ម្ចាស់ពាន The Rapper Cambodia និងតារាកិត្តិយសជាច្រើនរូបទៀតនឹងមានការប្រគំតន្រ្តីសប្បុរសធម៌ដ៏ធំមួយមានឈ្មោះថា « Journey From The Heart » ដើម្បីជួយកុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដែលទស្សនិកជនអាចចូលរួមបរិច្ចាគបានទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWyfqcaF9bV2Ed7ltsUCV1ynG05XnJSZwoVlYMyZT7HpsRs7p1JFpkUb_J1hWZEfEfglBuuNvTVQLoNxOGYPom0gqoYHuLAIDHqToRII4CVbqyjOQypBeRVSnALju3oNrRiSucwrnLHNesNeqSBESW2MplAkXB83opj_aZENsnmnKHRbGkJ4fI5IUykU/s2048/image_2024-03-06_10-04-39.png

តាមការប្រកាសបានឱ្យដឹងថា «ការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់ហនុមាន “Journey From The Heart“ បានមកដល់ហើយ!នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតសាជាថ្មីរបស់កុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក គឺស្ថិតលើការចូលរួមបរិច្ចាគ និងក្តីស្រឡាញ់ចេញពីបេះដូងយើងទាំងអស់គ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhde1EFb_RfPwJn8yqJiKytJFjowj69MqdeZZ5xEwIj7Sb9wkyu6HXlpY8iNM3h57YYfaX6l476XJKrSl4WPy1oBluw08Bu5Ow_ygG0s8gqJHt8RXFnwdBMpoKTZ2GyYmvx9b92EK9Rcp0C_3tdp1wevLBzWmyKZPYj1wujN05OCIlYWx8JLKhE7b6lpO8/s1920/image_2024-03-06_10-04-45.png

កម្មវិធីនេះនឹងមានការចូលរួមពីសិល្បករ និងសិល្បការនីជាច្រើនរូបដូចជាតារាចម្រៀងរ៉េប វណ្ណដា, KingChi គ្រូបង្វឹកកម្មវិធី The Rapper ,Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ដែលសហការជាមួយវណ្ណដា យូហៃ ម្ចាស់ពាន The Rapper Cambodia, Goofy បេក្ខជនTOP3, Roxy ម្ចាស់ពាន Fan Favorite រួមទាំងពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាព លោក អៀង វិច្ឆ័យ និងកញ្ញា ហេង កែវនីតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7bH-mGYaXCAd1RJ_tOIZF_AxbQR7QYtiU205HyYWmeH_bgsJfeHaxu7kAu7fgFrgGcrrlCnXKIJxDiP1dN1zIg9N-cgkmdfj7d76P0ATAugdKifdYJp12Vgyn0lJqJ3MgUWqRD19-pYQIqvNCmpoT4SKM4opYIj5bN2Yy6CpSGzao0oVLNZ_aEJy8m0/s2048/image_2024-03-06_10-04-46.png

ការប្រគំតន្រ្តីសប្បុរសធម៌នេះធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ដែលមានទីតាំងមុខរោងមហោស្រពកោះពេជ្រ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៣ វណ្ណដា បានចូលរួមកម្មវិធីសប្បុរធម៌ «Journey From The Heart » ដោយបានចែករំលែកក្តីស្រលាញ់ជាមួយកុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅ ខេត្តកណ្តាល ដែលសកម្មភាពទាំងនេះបានធ្វើឱ្យកុមារៗនៅទីនោះពោរពេញដោយអារម្មណ៍រីករាយពេលបានជួបជាមួយតារាចម្រៀងដ៏ល្បីរូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK3vexBUkusPRr25_tMUpzNciNZLbUUIG3OxLhaWdfBCdM8sSayqaKyisc0uWLFDRrqrSAQ4AS718fuuDB1MRrkVuwINjr_n5G7IvcPvQRhO78HpMo-j9riL7osoJtUupDSF4oja7k2bqxJERYPLw7nt07qlXLr_0ucFvakoybmZ6jwqMAIJ9v1-1Bu18/s2048/image_2024-03-06_10-04-50.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgqXubSZCB0cT5zvqmZgimK-WthIej9Bzy7TlGE_AvSUXpEaDDsyMn5TotrTFxmZkZKwuFlvo38rT55f8ts94naQ5_HYaEGuXtyWVdK00-tSozUvSWUksv4aGDNZ61gZUqONywHzeW1JEGmRBf8O8Kig5jeCjWG6ZGzAF731AiwdYQe9G0QLbVRWD9Fs/s2048/image_2024-03-06_10-04-53.png

ជំងឺពុកធ្មេញ ដែលលោកអ្នកមិនគួរមើលរំលងឱ្យសោះ ព្រោះវាអាចបង្កបញ្ហាធំ

0

ជំងឺពុកធ្មេញ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា “ធ្មេញពុក” ឬ “ធ្មេញដង្កូវស៊ី” គឺជាជំងឺមួយក្នុងចំណោមជំងឺមាត់ធ្មេញដែលកើតឡើងញឹកញាប់ ហើយវាមាននិន្នាការកើតឡើងនៅគ្រប់វ័យ ជាពិសេសចំពោះកុមារ។ វាជាជំងឺមួយប្រភេទដែលឈានដល់ការបំផ្លាញជាលិការឹងរបស់ធ្មេញ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វានឹងបង្កើតជាប្រហោងឆ្អឹងដែលមិនជាសះស្បើយឡើយ ហើយនៅទីបំផុតវានឹងរីករាលដាលដល់សរសៃប្រសាទធ្មេញដែលបណ្តាលឱ្យរលាក និងការឆ្លងនៃចុងឫសធ្មេញបង្កើតជាខ្ទុះ និងជ្រាបចូលទៅក្នុងជាលិកាក្បែរនោះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលេប ការដកដង្ហើម ឬប្រព័ន្ធមើលឃើញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5kbymWxCFJFDqBg83-IfH-lGlqvg4wRF1Kfbc8fGUixYolvpjCaf5PVc3I1VB0cE-3paR47ePX8Jyql6XfL6ucZo2qpw0040DEkQ4KDGDCHRYBzSBp7KkZeZaGG6-4BchCctbfFVku2RaKUUeZMMWACJ_9xnXwtJmm0m7fSXxnd6VoktH1Kv5BTPGTrc/s299/images.jpg

មូលហេតុនៃជំងឺពុកធ្មេញគឺបណ្តាលមកពីភាគល្អិតអាហារដែលនៅសល់ក្នុងចន្លោះប្រហោងធ្មេញ ឬជាប់នឹងធ្មេញដែលមានជាតិស្ករពីអាហារដែលយើងញ៉ាំ។ នេះបណ្តាលឱ្យបាក់តេរីនៅលើបន្ទះបង្កើតអាស៊ីតដែលបំផ្លាញផ្ទៃធ្មេញ រហូតដល់ធ្មេញពុករលួយ ពីស្រទាប់ enamel ខាងក្រៅចូលទៅក្នុង dentin ។ ដូច្នេះដើម្បីការការពារការពុកធ្មេញ អ្នកគួរតែមើលលើធ្មេញរបស់អ្នក ដោយកាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ ជ្រើសរើសអាហារដែលមានប្រយោជន៍ដល់រាងកាយ និងសម្អាតធ្មេញរបស់អ្នកជានិច្ច វានឹងជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកធ្មេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDrdiMD_IIXMFI_p70q7fUY4eLqnaiFIcZFeZT3RXjopZtBueQrqfbzVI7qGVZi6V1A1xsVKzVYgitdZP3GS553d4niMq2dzswYchSh0RUycZkFUWNy9imLmYJrP2gFZjsEEOvY10MHQ_UB7A3L3mS_xzcXnoLcjRjZJtfppAZXeqMxzzG7mka7K-dtNs/s600/blyss-dental-problems-decay.jpg

ទោះជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគ្រោះថ្នាក់ដ៏ធំនៃ “ជំងឺពុកធ្មេញ” ដែលអ្នកមិនគួរមើលរំលងឡើយ ហើយប្រសិនបើមានអាការៈដូចខាងក្រោមនេះអ្នកគួរទៅជួបពេទ្យធ្មេញ ដើម្បីពិនិត្យសុខភាពមាត់ធ្មេញឱ្យបានឆាប់បំផុត។
១.ធ្មេញមានភាពរសើបខ្លាំងនៅពេលបរិភោគអាហារក្តៅ ឬត្រជាក់ពីផ្ទៃធ្មេញ រហូតទាល់តែមានរន្ធចេញពីស្រទាប់ខាងក្រៅចូលទៅក្នុងធ្មេញ។
២.ឈឺធ្មេញ, រលាកឬស purulent ពីការពុកធ្មេញ ជ្រាបចូលទៅក្នុងប្រហោងធ្មេញ។
៣.ប្រសិនបើរោគសញ្ញានៃការរលាក និងខ្ទុះកើតឡើងនោះ វាមានហានិភ័យនៃការឆ្លងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាភ្នែក បំពង់ក ប្រហោងឆ្អឹង ខួរក្បាល និងប្រព័ន្ធផ្លូវដង្ហើម។ ជាលទ្ធផល វានឹងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការលេបអាហារ ដកដង្ហើម និងសូម្បីតែការមើលឃើញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0YcEEQ_0UOvnFCkuVFz3R1a6-qNDbx2lQSsr7ROISE2D9YjPyBqSdP2JrfTJsrKKksFtSCW76vuWua_LyOLF4n3Qy0498QnO6it5WCgv7FzsCuAGTZQjj0UpqRlpu04aoBL_1o8pG5yQQY5Fym3nLdhpLHIaXZyc17aIdetmLQFsXuJeN4sJ20IwA-_4/s750/oral-diseases.jpg