Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមដងផ្លូវ

ជប៉ុនប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមដងផ្លូវ

50
0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនឈ្មោះ Uber Eats បានចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមតំបន់តូចៗក្នុងទីក្រុងតូក្យូ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងអាចពង្រីកតំបន់ចែកចាយអាហារនៅទូទាំងប្រទេសជប៉ុន ។ គ្រឿងយន្តនេះអាចធ្វើដំណើរតាមដងផ្លូវនានាដើម្បីដឹកជញ្ជូនអាហារឱ្យអតិថិជន ហើយវាអាចដើរគេចពីមនុស្ស ឬវត្ថុនៅបាំងមុខបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHrOxW4M2igsvpHMYH3MaUwvlOJKuqPl9yoW099FPaukLKiuuEWHLG-CGVmEbZwotPAQFo8bMvfISk7Y2FvREQ3HbgRK9lIJr4w8d_6qK6qLbGAw7iH3IP_89Ux_yn7LtoFWA-rntJqa9tLj3V5USCU90X76jGOHuyY0U43AMi1WIPrnzq9OssTRfj3s/s1240/2576554.jpg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ជប៉ុនបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ហើយជប៉ុនបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ កាលពីឆ្នាំ២០២៣ ដើម្បីជួយឱ្យគ្រឿងយន្តដឹកជញ្ជូនអាហារអាចធ្វើដំណើរនៅតាមផ្លូវសាធារណៈបាន ។ ក្រោយពីជប៉ុនធ្វើវិសោធនកម្មច្បាប់ចរាចរណ៍រួចមក ក្រុមហ៊ុនជាច្រើនបានសាកល្បងប្រើប្រាស់គ្រឿងយន្តតូចៗ និងមានរូបរាងគួរឱ្យស្រឡាញ់សម្រាប់ដឹកអាហារ និងទំនិញផ្សេងៗឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismAeLeQN7Yd1vOviySyYn7AYlVAGzZxKeeP2u5uoEe8OkT5ajJR8gXL5f-QrDarkqRyiBQJwDoXw8UI2eL_qYtj8IQiCWDK6nockrt4MU6PzC88n_tEUjqi1e938Hng3HggQA9Ywmm-GrFvVMtivdu1-gnfQ3PVYMjWs9ClR5d9fRRTk9bZC414Ih1M0/s980/f7b93c4ac9772735d5a5a1fbc58dd15c410f3355.jpg

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Uber Eats បានផលិតគ្រឿងយន្ត Uber Eats មានរូបរាងស្អាត, មានចង្កៀងមុខរាង៤ជ្រុង ដូចកែវភ្នែកមនុស្ស និងមានកង់សរុបចំនួន៦ សម្រាប់ដឹកអាហារនៅតាមដងផ្លូវ ។ គ្រឿងយន្តនេះអាចគណនាប្រវែងផ្លូវដោយខ្លួនវា តាមរយៈការប្រើប្រាស់ Sensor ដើម្បីគេចពីមនុស្សដើរនៅតាមផ្លូវ និងគេចពីវត្ថុនៅបាំងផ្លូវផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2rI47q2IRispG1iBqGEhKFejxhnc7DP_2kDDh8U24wwpUqS6-p9pPifGEYA4p7ZpG0ThJ3xJjRanHjkGvU5ox3oquiX3dO5148MiWECR-t1EkV7mHLGE8zLKSen6xTCcnDwEQrue72l6X6rNj3HjLJjOsCd8sRpMBiy61DN8SM4KwsurLtIgnLAgYCQ/s1000/284410.jpg

គ្រឿងយន្តដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Uber Eats បានបម្លាស់ទីក្នុងល្បឿនលឿនបំផុត ស្មើនឹង៥.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ លើសពីនេះ ក្រុមហ៊ុនបានបំពាក់នូវអំពូលភ្លើងតូចៗនៅជុំវិញគំរបរបស់វា និងមានមនុស្សបញ្ជាផងដែរក្នុងករណីមានបញ្ហាកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEb38vN4Fu8owzGaE6d7RtOdypRhyphenhyphenuFfXlEJfs-dG0VUeaGRQIcIDNd5kuLv4S3eN-tyoMKVV9kRmlTSp1vi0G5C24JRWgrG4CtjvmQxoeXHRsjGHDXzD8N9WvvjiKtedKUW9BIWroUZ8KbH6TBoRRBZhVy_J_v0RIxvO8n_IBjkjq-xu3K9OqH7yZxs/s5587/AFP__20240305__34KT4A7__v1__HighRes__JapanTechnologyRobotsFoodUber.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Uber Eats ប្រទេសជប៉ុន និយាយថា ជំហានដំបូង ក្រុមហ៊ុននឹងកំណត់តំបន់ផ្តល់សេវាកម្មដឹកអាហារតាមគ្រឿងយន្ត ហើយអ្នកប្រើប្រាស់កម្មវិធីដឹកអាហារតាមគ្រឿងយន្ត ពួកគេត្រូវចេញមករង់ចាំនៅខាងក្រៅផ្ទះ ឬអគារ រហូតដល់គ្រឿងយន្តមកដល់ ។ ប៉ុន្តែនៅថ្ងៃអនាគត គ្រឿងយន្តនេះនឹងអាចធ្វើដំណើរទៅដល់មុខទ្វារការិយាល័យ, អាផាតមិន ឬមុខបន្ទប់អគារខ្ពស់ៗ រហូតដល់ផ្តល់សេវាកម្មនៅតាមតំបន់ជនបទទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEXujP36qOuu-daPfz0JljrMPT_ixpP-tSMte746MGtcc_AcpV4GxntBTcYLaN2exPpfTiG8ts7R9ZiQWhIsM5rXt4DHRIW7xvQEqNaJZFwnM6L-yP5CUaD95FFEISocYDEznFcQd95QFa6z4RVeMBabq-n5eGoOFAANtR6ydsEwDJzKf5Mj-iMrxrNbg/s2480/eb07d6010776e417847df4d4f17e8c65f8107090.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សារនិយាយថា ៖ «ភ្នាក់ងារដឹកអាហារបច្ចុប្បន្ននេះ ពុំចាំបាច់បារម្ភពីការបាត់បង់ការងារទេ ពីព្រោះរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៀត នឹងមានការងារផ្នែកដឹកជញ្ជូនទំនិញសម្រាប់មនុស្សក្នុងកម្មវិធីរបស់ក្រុមហ៊ុន Uber Eats ជានិច្ច» ។

បច្ចុប្បន្ន អតិថិជនប្រើប្រាស់កម្មវិធី Uber Eats នៅប្រទេសជប៉ុន ពុំអាចជ្រើសរើសសេវាកម្មគ្រឿងយន្តដឹកជញ្ជូនអាហារបានទេ ប៉ុន្តែប្រសិនបើទទួលបានសិទ្ធិ គឺពួកគេអាចទទួល ឬបដិសេធសេវាកម្មនេះតាមតម្រូវការ ៕