តើអ្នកដឹងទេថា ផ្លូវណាដែលវែងជាងគេបំផុតនៅលើពិភពលោក?
បើយោងតាមសៀវភៅកំណត់ត្រាហ្គីណេស ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោកនោះ គឺផ្លូវហាយវ៉េ Pan-American ដែលលាតសន្ធឹងប្រវែង ៣០,០០០ គីឡូម៉ែត្រពីអាឡាស្កា សហរដ្ឋអាមេរិក ទៅកាន់ចុងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន នេះបើតាម IFL Science ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

ផ្លូវហាយវ៉េ Pan-American ត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ និងបញ្ចប់ក្នុងឆ្នាំ ១៩៧០ ហើយត្រូវបានគេចាត់ទុកថាជាគម្រោងដ៏ល្អមួយក្នុងការតភ្ជាប់ប្រទេសនានា ដោយអ្នកខ្លះនិយាយថានេះអាចជាមធ្យោបាយមួយដើម្បីបង្កើនការលក់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក និងទំនិញជាច្រើនទៀតដែលត្រូវបាននាំចេញទៅកាន់អាមេរិកឡាទីន។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះហាក់ដូចជាមានផ្នែកជាច្រើនមិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្នផ្លូវហាយវេ Pan-American មិនត្រូវបានតភ្ជាប់ទាំងស្រុងទេ ហើយវាមិនអាចទៅរួចទេក្នុងការបើកបរប្រវែងទាំងមូលរបស់វា។ កន្លងទៅសហរដ្ឋអាមេរិកធ្លាប់បានសន្យាថានឹងផ្តល់មូលនិធិភាគច្រើនដើម្បីសាងសង់ផ្នែកនៃផ្លូវហាយវេ Pan-American បន្ថែមទៀត ប៉ុន្តែផែនការនេះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសកម្មជនបរិស្ថាន ដោយសារតែមានការព្រួយបារម្ភថាវានឹងជាគ្រោះមហន្តរាយសម្រាប់អេកូឡូស៊ី ភាពចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់។ លើសពីនោះ តំបន់នេះតែងតែមានកងជីវពលប្រដាប់អាវុធ ក្រុមក្មេងទំនើង និងអ្នកជួញដូរគ្រឿងញៀនជាញឹកញាប់ ដែលធ្វើឱ្យវាក្លាយជាកន្លែងគ្រោះថ្នាក់ខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់។
ទោះបីជាមានការរំខានបែបនេះក៏ដោយ ក៏ផ្លូវហាយវ៉េ Pan-American នៅតែរក្សាកំណត់ត្រាពិភពលោក Guinness សម្រាប់ “ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោក”។ រីឯចំណាត់ថ្នាក់លេខ ២ វិញបានទៅលើផ្លូវហាយវេ Trans-Asia 1 (AH1) ដែលជាផ្លូវវែងបំផុត មានប្រវែង ២០,៥៥៧ គីឡូម៉ែត្រពីរដ្ឋធានីតូក្យូរបស់ជប៉ុនទៅកាន់ព្រំដែនទួរគី-ប៊ុលហ្គារី ឆ្លងកាត់កូរ៉េ ចិន ភាគអាគ្នេយ៍ និងអាស៊ី បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលីក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ជាផ្លូវវែងជាងគេបំផុតលើលោកផងដែរ ជាមួយចម្ងាយ ១៤,៥០០ គីឡូម៉ែត្រ។ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលី គឺជាផ្លូវដែលអាចបើកបរបានពេញលេញ ដោយរចនាសម្ព័ន្ធនេះទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ “ផ្លូវបន្តវែងបំផុត”៕



/cloudfront-ap-southeast-2.images.arcpublishing.com/nzme/HNGT33NQNJAK5JHPGUSFHJKSGU.jpg)








បេក្ខជន ពុធ មិថុនា បានឆ្លើយតបថា ក្នុងឆ្នាំ២០២៤ រូបគេចង់ដើរលើវិថីថ្មី ទទួលបានបទពិសោធថ្មីៗបន្ថែមទៀតឱ្យកាន់តែច្រើន។ លោក ឆន សុវណ្ណារាជ ក៏បានលើកឡើងដែរថា ដ្បិតនៅខាងក្រៅលោកបានជួប មិថុនាជាច្រើនដងក្តី ប៉ុន្តែមានការបែងចែកច្បាស់លាស់ក្នុងកម្មវិធីប្រកួតគឺផ្សេង និងស្គាល់គ្នាក្នុងនាមជាសិស្សច្បងសិស្សប្អូនផ្សេង។ ជាលទ្ធផលនៃការប្រកួត ពុធ មិថុនា អាចបន្តទៅវគ្គក្រោយបានដោយគណៈកម្មការទាំង៤រួមមានអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីសា និងកញ្ញា ផន ស្រីខួច សម្រេចចិត្តឱ្យ មិថុនា បន្តទៅមុខទៀត។

យ៉ាងណាមិញ ទោះបីជាមានការលើកឡើងដូចនេះល្បីហើយនៅតែមកចូលរួមប្រកួតក្តី ពុធ មិថុនា ក៏ត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងជាច្រើនរូបផ្សេងទៀតដើម្បីដណ្តើមយកលេខ១ពីកម្មវិធីផងដែរ៕
.png)




















.png)




