Home Blog Page 1242

យានអវកាសជប៉ុនដែលបានទៅដល់ឋានព្រះចន្ទប៉ុន្មានថ្ងៃមុន ខណៈពេលនេះកំពុងតែជួបបញ្ហា!

0

ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយកាលពីថ្ងៃទី២៥ ខែមករានេះថា ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនពីរដែលនឹងផ្តល់ថាមពលថ្មដល់យានអកាសជប៉ុនដែលបានចុះចតនៅឋានព្រះច័ន្ទកាលពីថ្ងៃទី១៩ខែមករាកន្លងទៅ ខណៈពេលនេះបានទទួលរងនូវដំណើរការខុសប្រក្រតី ដែលបានធ្វើឲ្យមានការកាត់បន្ថយថ្មថាមពលរបស់វាយ៉ាងខ្លាំង។

យានអវកាសជប៉ុនមួយគ្រឿងនេះបានចុះចតក្នុងល្បឿនដោយសុវត្ថិភាពនិងទាបជាងការរំពឹងទុក ប៉ុន្តែវាបានរំកិលលឿនពេកទៅម្ខាងព្រោះថាមិនមានលំនឹងទប់ ទើបធ្វើឲ្យវាដំាក្បាលចុះក្រោម និងជាហេតុបណ្តាលឲ្យផ្ទាំងសូឡាមិនអាចបញ្ចូលថាមពលអគ្គីសនីទៅក្នុងតួរបស់យាន្តអវកាសបាន។ ប៉ុន្តែ រីឯការត្រួតពិនិត្យវិញបានរកឃើញថាវាអាចដំណើរការល្អនៅឡើយ បើមិនដូច្នេះទេ វាទំនងនឹងធ្លាក់តាំងពេលចុះចតទៅហើយ។Japan may have fluffed spacecraft moon landing - but mission was far from a  failure | Science & Tech News | Sky News

ទោះជាយ៉ាងណា យានអវកាសនេះគឺមានថាមពលកំណត់ ពោលគឺមានផ្ទុកចរន្តថ្មក្នុងបរិមាណណាមួយ និងមិនអាចផលិតថ្មថាមពលអគ្គីសនីបន្ថែមបាននោះទេ។ ក្រោយ៣៧នាទី ក្រោយពីការចុះចត យានមួយនេះហាក់ដូចជាស៊ីថ្មីខ្លាំងរហូតស្ទើរទាល់តែអស់ផងដែរ។ ភ្នាក់ងារអវកាសជប៉ុន JAXA បាននិយាយថា បើទោះបីជាយ៉ាងនេះក្តី ប៉ុន្តែយានអវកាសរបស់ខ្លួនបានបង្ហាញនូវភាពជោគជ័យនូវបច្ចេកវិទ្យាចុះចតប្រកបដោយភាពជាក់លាក់ខ្ពស់ជាងយានមុនៗ ដែលនេះគឺជាគោលដៅចម្បងរបស់យានអវកាសខ្លួន។

ភ្នាក់ងារម្នាក់ទៀតរបស់ JAXA ក៏បានសន្និដ្ឋានថា” នៅពេលបន្ទាប់ យើងកំពុងគិតថានឹងដាក់បន្ទះសូឡាបែរមុខទៅរកទិសខាងលិចដើម្បីទទួលបានពន្លឺព្រះអាទិត្យ ហើយវានឹងផលិតថ្មបន្ថែមបាន រីឯប្រតិបត្តិការរុករករបស់យើងនឹងកើតមានជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ”។Japanese land on the moon while the US Peregrine lander fails -  NotebookCheck.net News

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះចតយានអវកាស SLIM របស់ជប៉ុននៅលើឋានព្រះចន្ទហាក់មិនសូវដំណើរការល្អក្តី ប៉ុន្តែវានូវតែអាចបញ្ជូនទិន្នន័យយ៉ាងសកម្មមកកាន់ភ្នាក់ងារនៅខាងក្នុងប្រទេសវិញបានយ៉ាងល្អ។ ដូច្នេះហើយ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានខ្លួននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌាផងដែរ៕

ផ្ទះប្រវត្តិសាស្ត្ររបស់លោកស្រី ស៊ូជី ត្រូវបានតុលាការមីយ៉ាន់ម៉ាសម្រេចដាក់លក់

0

មីយ៉ាន់ម៉ា៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលផ្ទះនេះគឺជាកន្លែងអនុស្សាវរីយ៍ដែលលោកស្រីធ្លាប់ជាប់ឃុំអស់រយៈពេល ១៥ ឆ្នាំ ត្រូវបានតុលាការសម្រេចដាក់ដេញថ្លៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនាខាងមុខនេះ បន្ទាប់ពីជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍រវាងគាត់និងបងប្រុសរបស់គាត់។After family feud, Myanmar court orders auction of home where Suu Kyi spent  15 years' house arrest | The Seattle Times

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីបងប្រុសរបស់លោកស្រីគឺលោក Aung San Oo បានដាក់ពាក្យបណ្តឹងជាលើកដំបូងក្នុងឆ្នាំ ២០០០ សម្រាប់ចំណែកស្មើគ្នានៃអចលនទ្រព្យទីក្រុង Yangon ប៉ុន្តែករណីរបស់គាត់ត្រូវបានច្រានចោលនៅខែមករា ឆ្នាំ២០០១ ក្រោមហេតុផលនីតិវិធី។ បន្ទាប់មកគាត់ក៏បានត្រលប់ទៅតុលាការម្តងទៀត ក្នុងរយៈពេលពីរទសវត្សរ៍ដើម្បីជំរុញការទាមទាររបស់គាត់។Myanmar ex-leader Suu Kyi's house arrest site worth at least $90mln - court

ក្នុងឆ្នាំ ២០១៦ តុលាការស្រុក Yangon ភាគខាងលិចបានចេញសេចក្តីសម្រេចបែងចែកដីឡូត៍ស្មើៗគ្នារវាងបងប្អូនបង្កើត។ ទោះជាយ៉ាងណាលោក Aung San Oo បានចាត់ទុកការសម្រេចនេះមិនយុត្តិធម៌ ហើយបានប្តឹងឧទ្ធរណ៍មិនបានសម្រេចជាច្រើនដង រហូតមកដល់ពេលនេះទើបតុលាការសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចែកទ្រពសម្បត្តិឱ្យបានស្មើៗគ្នា។Brother of Aung San Suu Kyi fights to sell symbolic site of her house  arrest | Aung San Suu Kyi | The Guardian

គួរបញ្ជាក់ដែរថា លោកស្រី អង់សាន ស៊ូជី មានបងប្អូនបង្កើត ៣ នាក់ក្នុងនោះម្នាក់បានស្លាប់ដោយសារលង់ទឹក និងម្នាក់ទៀតបច្ចុប្បន្នបានទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដូច្នេះទ្រព្យសម្បត្តិគ្រួសាររបស់គាត់មានទំហំ ១.៩២៣ ហិចតា និង ០.៧៨ ហិចតានៅលើបឹង Inye ដែលមានអគារបែបអាណានិគមពីរជាន់ត្រូវបានផ្តល់ដោយរដ្ឋាភិបាលដល់ម្តាយរបស់លោកស្រី ស៊ូជី គឺលោកស្រី Khin Kyi បន្ទាប់ពីស្វាមីរបស់គាត់ ដែលជាវីរៈបុរសឯករាជ្យ លោក អ៊ុងសាន ត្រូវបានធ្វើឃាតនៅក្នុងខែកក្កដា ឆ្នាំ១៩៤៧។

បន្ទាប់ពីឪពុករបស់គាត់មរណភាព លោកស្រី ស៊ូជី ក៏បានកាន់តួនាទីជាអ្នកដឹកនាំជាសហស្ថាបនិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងឆ្នាំ ១៩៨៩ មុនការបោះឆ្នោតឆ្នាំ ១៩៩០ ដោយគណបក្សរបស់គាត់បានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យឡើងកាន់អំណាចនៅពេលដែលកងទ័ពលុបចោលលទ្ធផល។ ដូច្នេះគាត់ចំណាយពេល ១៥ ឆ្នាំក្រោមការឃុំខ្លួនក្នុងផ្ទះនៅឯអចលនទ្រព្យ 54 University Avenue ហើយបានស្នាក់នៅទីនោះបន្ទាប់ពីការដោះលែងឆ្នាំ ២០១០។Aung San Suu Kyi's brother launches legal bid to sell lakeside family home  where Burma leader lived under house arrest

ក្នុងឆ្នាំ ២០១២ លោកស្រី ស៊ូជី បានផ្លាស់ទៅរដ្ឋធានី Naypyitaw ជាកន្លែងដែលគាត់ស្នាក់នៅក្រៅម៉ោងបន្ទាប់ពីបានជាប់ឆ្នោតជាសភា ហើយបានចំណាយពេលកាន់តែច្រើនបន្ទាប់ពីក្លាយជាប្រមុខរដ្ឋាភិបាលជាក់ស្តែងបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណា គាត់ត្រូវបានដកចេញពីដំណែងម្តងទៀតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គាត់ ហើយចាប់ខ្លួនគាត់។ ហេតុនេះហើយ បច្ចុប្បន្នលោកស្រី ស៊ូជី ត្រូវបានជាប់ពន្ធនាគារក្នុងទីក្រុង Naypyitaw សរុបចំនួន ៣៣ ឆ្នាំ ដែលត្រូវបានចោតប្រកាន់ក្រោមហេតុផលនយោបាយផ្សេងៗគ្នា៕

ទីផ្សារម៉ូតូកង់៣អគ្គិសនីរបស់ចិនកំពុងពេញនិយមខ្លាំងនៅអាមេរិក

0

ប្រទេសចិន ៖ ពលរដ្ឋអាមេរិកជាច្រើននាក់បានចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីផលិតនៅប្រទេសចិន ពីព្រោះវាមានតម្លៃធូរថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់មានភាពងាយស្រួលគ្រប់បែបយ៉ាង ។ ពួកគេបានកុម្ម៉ង់ទិញវាតាមកម្មវិធីលក់អនឡាញផ្សេងៗរបស់ក្រុមហ៊ុនចិន និងស្នើឱ្យក្រុមហ៊ុនកែច្នៃតាមតម្រូវការផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។Wuxi-made electric tricycle goes viral overseas

អ្នកនាង Wu Bo គឺជា Blogger ជនជាតិចិនបានចែកចាយវីដេអូមួយបង្ហាញពីការពេញនិយមប្រើប្រាស់ម៉ូតូកង់បីអគ្គិសនីនៅអាមេរិក ។ អ្នកនាង Wu Bo បានរស់នៅទីក្រុងប៉េកាំង និងរៀបការជាមួយបុរសជនជាតិអាមេរិក ។ ស្វាមីជនជាតិអាមេរិករបស់នាង បានឃើញម៉ូតូកង់បីអគ្គិសនីរបស់អាជីវករលក់បន្លែនៅផ្សារចិន ទើបគាត់ចង់ឱ្យភរិយាកុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីនាំចេញទៅលក់នៅអាមេរិក ។

ក្រុមគ្រួសាររបស់អ្នកនាង Wu Bo បានយកម៉ូតូទៅកែច្នៃ និងប្រើប្រាស់ រហូតធ្វើឱ្យមនុស្សជាច្រើននាក់ចាប់អារម្មណ៍ម៉ូតូកង់បីអគ្គិសនីនេះ ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមចិន ។ Li Hui គឺជាមិត្តភក្តិរបស់អ្នកនាង Wu Bo និយាយថា មិត្តរបស់នាងនៅអាមេរិកជាច្រើននាក់ចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនី ពីព្រោះវាងាយស្រួលប្រើប្រាស់ និងមានតម្លៃធូរថ្លៃ ។Wuxi-made electric tricycle goes viral overseas

ម៉ូតូកង់បីអគ្គិសនីត្រូវបានផលិតឡើងនៅសួនឧស្សាហកម្មនៅតំបន់ស៊ីឆាន ទីក្រុងអ៊ូស៊ី ខេត្តជៀងស៊ូ ហើយផ្នែកផលិតបានត្រៀមបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់អាមេរិក ។ Wang Qing នាយកផ្នែកលក់ E-commerce របស់ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់កំពង់ផែទីក្រុងឈីងតៅ ដើម្បីនាំចេញទៅលក់នៅអាមេរិក ។

Ni Xiaofeng នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផលិតម៉ូតូកង់បីអគ្គិសនីប្រាប់ថា មានអតិថិជនអាមេរិកបានកុម្ម៉ង់ទិញវាតាមរយៈកម្មវិធីលក់អនឡាញផ្សេងៗ ចាប់តាំងពីដើមឆ្នាំ២០២៤ ហើយពួកគេបានសុំឱ្យក្រុមហ៊ុនកែច្នៃម៉ូតូកង់បីអគ្គិសនីតាមតម្រូវការរបស់ខ្លួន ។ ក្រៅពីអាមេរិក ក្រុមហ៊ុនក៏បាននាំចេញម៉ូតូកង់បីអគ្គិសនីទៅកាន់៧០ប្រទេសនៅលើពិភពលោក ។What is EEC Certificate 3-Wheeler Electric Tricycle for Heavy Load Cargo  Delivery Factory Wholesale Price Popular in Asia, South America, and EU  Trike

ក្រុមហ៊ុនអភិវឌ្ឍន៍ម៉ូតូកង់បីអគ្គិសនីបានបង្កើតក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីសិក្សាពីស្ថានភាពផ្លូវ និងឥរិយាបទការបើកបរក្នុងទីផ្សារប្រទេសគោលដៅនីមួយៗ ។ Shen Yu លេខាសមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិប្រចាំតំបន់ស៊ីសាន និយាយថា នៅតំបន់ស៊ីសាន មានក្រុមហ៊ុននាំចេញយានយន្តអគ្គិសនីជាង១៦០ក្រុមហ៊ុន ទៅកាន់ប្រទេសចំនួន១៤០ ។

នៅឆ្នាំ២០២៤ សមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាចូលរួមការតាំងពិព័រណ៍រថយន្តអគ្គិសនីអន្តរជាតិដើម្បីចាប់ដៃគូ និងពង្រីកទីផ្សារបន្ថែមទៀត ៕

បុរសម្នាក់ហ៊ានលះបង់ដៃខ្លួនឯងមិនស្តាយព្រោះតែខ្លាឃ្មុំ

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរជនជាតិស្វីសម្នាក់ និងជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានសត្វខ្លាឃុំ១ក្បាលខាំដៃមិនព្រមលែង ក្នុងអំឡុងពេលគាត់កំពុងផ្តល់ចំណីឱ្យវាស៊ី ។ ហេតុនេះ គាត់ក៏សម្រេចចិត្តយកកាំបិតដែលដាក់តាមខ្លួនមកកាត់ដៃរបស់គាត់រហូតដល់ដាច់ ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយមក គេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានភ្ញៀវទេសចរបរទេសម្នាក់ត្រូវបានសត្វខ្លាឃ្មុំ១ក្បាលខាំដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

តាមរយៈការត្រួតពិនិត្យបង្ហាញថា ភ្ញៀវទេសចររូបនេះគឺជាជនជាតិស្វីស អាយុ៣២ឆ្នាំ ។ គាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃ ដែលមានទីតាំងនៅឃុំមឿងរ៉ាយ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។ ខ្លាឃ្មុំបានខាំដៃស្តាំរបស់គាត់រហូតដល់របួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលគាត់លូកដៃចូលទៅក្នុងទ្រុងខ្លាឃ្មុំ ដើម្បីឱ្យចំណីវាស៊ី ហើយខ្លាឃ្មុំនេះមិនព្រមលែងដៃរបស់គាត់ទេ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

ពេលនោះ ដោយសារភ្ញៀវទេសចររូបនេះតក់ស្លុតខ្លាំងពេក និងខ្លាចថា គាត់នឹងមានគ្រោះថ្នាក់ដល់ជីវិត ទើបគាត់សម្រេចចិត្តយកកាំបិតដាក់តាមខ្លួនមកកាត់ដៃរហូតដល់ដាច់ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយកើតហេតុ អ្នកនៅក្នុងហេតុការណ៍នេះបាននាំគ្នាជួយគ្នាសង្គ្រោះបឋម និងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឈៀងដាវ ជាបន្ទាន់ ។ បន្ទាប់មក មន្ទីរពេទ្យឈៀងដាវ ក៏បានបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរឯកជនមួយទៀតក្នុងទីរួមខេត្តឈៀងម៉ៃ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ខាងមូលនិធិសត្វព្រៃបានយកខ្លាឃ្មុំនេះមកចិញ្ចឹមយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយវាជាខ្លាឃ្មុំដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៣ ។ ពីដំបូង ខ្លាឃ្មុំនេះស្ថិតនៅក្រោមការថែទាំរបស់ឧទ្យានជាតិ ដយផាឌែង ស្ថិតនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ទើបក្រោយមកទៀត ខាងមូលនិធិសត្វព្រៃទទួលយកវាមកចិញ្ចឹមបន្ត ៕นทท.สวิสฯ ถูกหมีควายกัดแขน ตัดสินใจฟันแขนตัวเองเอาชีวิตรอด : PPTVHD36

អ្នកបើកបរទាំងឡាយត្រូវដឹង! រដ្ឋាភិបាលអាមេរិកបានផ្តល់សិទ្ធិអាទិភាពបំផុតដល់ឡានដឹកសិស្សសាលា បើអ្នកណាហ៊ានល្មើស ច្បាស់ជាស៊យធំជាក់មិនខាន!

0

ឡានក្រុងអាទិភាពដែលគេស្គាល់ថា School Bus បច្ចុប្បន្ននេះគឺកំពុងតែចរាចរនៅតាមដងផ្លូវសហរដ្ឋអាមេរិក។ នៅពេលដែលឡានក្រុងនេះឈប់ព្រមជាមួយនឹងភ្លើងស្តុបក្រហម អ្នកបើកបរនៅជុំវិញនោះត្រូវតែបញ្ឈប់យាន្តជំនិះរបស់ខ្លួនទាំងអស់មួយរំពេច បើមិនដូច្នោះទេអ្នកនោះនឹងចាត់ទុកថាល្មើសនឹងច្បាប់ ប្រឈមនឹងការឡើងតុលាការ ព្រមជាមួយនឹងការពិន័យជាប្រាក់រាប់រយដុល្លារ។Extended School Bus Stop Arm Decreases Illegal Passing - School  Transportation News

School Bus គឺជាឡានក្រុងដឹកជញ្ជូនសិស្សសាលាដែលមាននៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក។ ឡានក្រុងនេះទៀតសោត គឺបានបង្ហាញខ្លួនឡើងនៅក្នុងគោលបំណងលើកកម្ពស់ការអប់រំនៅទូទាំងសហរដ្ឋអាមេរិក ផ្តល់តម្លៃនិងគោរពដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីគ្រប់រូបក្នុងប្រទេស ព្រមជាមួយនឹងការផ្តល់នូវសុត្ថិភាពខ្ពស់ស្ទើរតែ១០០%ទៅកាន់សិស្សសាលា។N.S. school bus outfitted with 2-metre stop arm to deter illegal passing |  CBC News

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសសម្រាប់ School Bus នៅក្នុងសហរដ្ឋអាមេរិកគឺរដ្ឋាភិបាលរបស់ប្រទេសនេះបានដាក់ចេញនូវវិធានការមួយចំនួន ដែលមានចែងនៅក្នុងច្បាប់រៀនបើកបរផងដែរទាក់ទងនឹងការផ្តល់អាទិភាពទៅលើឡានក្រុងប្រភេទនេះ និងតម្រូវឲ្យសាធារណៈជនទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។A New Approach to Reducing School Bus Stop Arm Violations - School  Transportation News

កាលបើបានឃើញឡានក្រុងនេះឈប់ចតនៅតាមដងផ្លូវសាធារណៈ ព្រមជាមួយនឹងភ្លើងស្តុបក្រហម ដើម្បីទទួលយកឬដាក់សិស្សសាលា យាន្តជំនះរបស់អ្នកដំណើរទាំងអស់ដែលនៅជុំវិញនោះ មិនថានៅពីមុខ ពីក្រោយ ឬជំហៀងទេ គឺត្រូវតែឈប់ជាដាច់ខាត និងឈប់រហូតទាល់តែឡានក្រុងមួយនេះមានចលនាទៅមុខ ទើបពួកគេអាចបន្តដំណើរទៅមុខបានដែរ។You would be surprised how often drivers don't stop for school buses

ទោះជាយ៉ាងណា សូម្បីតែឡានពេទ្យនៅពេលឃើញឡានក្រុងនេះឈប់ ក៏ត្រូវតែតម្រូវឲ្យឈប់ដែរ ឬក៏បើកបរដោយល្បឿនយឺតៗបំផុត ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមដងផ្លូវ។

យ៉ាងណាមិញ ចំពោះអ្នកបើកបរដែលល្មើសនឹងច្បាប់ ពោលគឺមិនឈប់នៅដែលឡានក្រុងនេះចតព្រមជាមួយស្តុបក្រហមនោះនឹងត្រូវពិន័យជាទឹកប្រាក់ចន្លោះពី ៥០០ ទៅ ៦០០ដុល្លារទៅតាមរដ្ឋនីមួយៗ ក៏ដូចជាការដកពិន្ទុទៅលើអាជ្ញាប័ណ្ឌបើកបរ ឬក៏មានការផ្តឹងផ្តល់នៅតុលាការផងដែរ៕

ភ្ញៀវទេសចរអន្តរជាតិថា វៀតណាម និងថៃគឺជាត្បូងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍

0

យោងតាមអ្នកទេសចរស្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Esha Dasgupta បាននិយាយថា វៀតណាម និងថៃគឺជាត្បូងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងភាពទាក់ទាញពិសេស និងបទពិសោធន៍វប្បធម៌ចម្រុះ។ ទោះជាយ៉ាងណា នេះគឺអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកដំណើរនីមួយៗ និងគោលដៅធ្វើដំណើរជាក់លាក់។

Esha បានអត្ថាធិប្បាយថា ប្រទេសទាំងពីរមាន “តំបន់ទេសចរណ៍ធម្មជាតិរាប់មិនអស់ ទេសភាពចម្រុះពីឆ្នេររហូតដល់ភ្នំ ទន្លេ និងព្រៃឈើ”។ ប្រទេសវៀតណាមមាន “កន្លែងទាក់ទាញ” និងគោលដៅទេសចរដូចជា Ha Long Bay, វាលខ្សាច់ Mui Ne, វាលរាបស្មើ Sa Pa និងជួរភ្នំជុំវិញដែលគេស្គាល់ថា “Asian Alps” បឹង និងប្រព័ន្ធទន្លេដ៏ក្រាស់។ ខណៈប្រទេសថៃមានឧទ្យានជាតិ Phang Nga Bay Marine ដ៏អស្ចារ្យលាតសន្ធឹងលើកោះជាង ៤០ ទឹកជ្រោះ Erawan ប្រព័ន្ធរូងភ្នំ Tham Lot និងកោះ Phi Phi ។Cherry blossoms bloom in Moc Chau in the days leading up to Tet.  Photo: Tran Hai

ថ្វីបើប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើនក៏ដោយ ក៏ប្រទេសនីមួយៗមានភាពទាក់ទាញប្លែកពីគេ ចាប់ពីប្រាសាទដ៏អស្ចារ្យ ផ្សាររាត្រីដ៏មមាញឹក ឆ្នេរខ្សាច់ស រហូតដល់កន្លែងប្រវត្តិសាស្ត្រ។ នៅប្រទេសវៀតណាម ទីក្រុង Da Nang ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដោយសារមានសារីរិកធាតុប្រវត្តិសាស្ត្រ និងហាណូយបុរាណ។ ខណៈដែលនៅប្រទេសថៃ គឺមានកោះឆាងដែលមានឆ្នេរខ្សាច់ស កោះសាមុយ ជួរដើមត្នោត និងព្រៃត្រូពិចខៀវស្រងាត់ ហើយរាជធានីបាងកកពិតជាឈ្មោះដែលមិនគួររំលងឡើយ។

Esha បានបន្តទៀតថា ទីក្រុងបាងកកគឺជាឋានសួគ៌នៃការដើរទិញឥវ៉ាន់នៅក្នុងប្រទេសថៃ ដោយផ្តល់ជូននូវអ្វីគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ រហូតដល់គ្រឿងទេស។ រីឯផ្សាររាត្រីរបស់វៀតណាមវិញ ភ្ញៀវទេសចរគួរតែទៅដើម្បីទិញផលិតផលម៉ូដល្បីៗជាច្រើន ក៏ដូចជាមានតម្លៃថោកសមរម្យទៀតផង។ សម្រាប់ម្ហូបវៀតណាមវិញមានគ្រឿងសមុទ្រសម្បូរបែប បន្លែ ផ្លែឈើស្រស់ និងទឹកត្រីឆ្ងាញ់ ដោយជនជាតិវៀតណាមមានទម្លាប់រៀបចំអាហារមានជាតិខ្លាញ់ទាប។Vietnamese tourists cycling in Chiang Mai.  Photo: Dang Thuy Duong

នៅប្រទេសវៀតណាម ភោជនីយដ្ឋានជាច្រើនត្រូវបានណែនាំដោយ Michelin នៅក្នុងតំបន់ទាំងបី។ ក៏មានភោជនីយដ្ឋាន Khue, Lighthouse Sky Bar & Restaurat នៅហាណូយផងដែរ។ ចំពោះម្ហូបថៃមានភាពល្បីល្បាញដោយសាររសជាតិដ៏សម្បូរបែប បង្កើតឱ្យមានតុល្យភាពរវាងរសជាតិហឹរ ផ្អែម ជូរ និងផ្អែម។ មុខម្ហូបដូចជា Pad Thai, Green Curry, Papaya Salad និងស៊ុប Tom yum តែងតែស្ថិតក្នុងបញ្ជីដែលត្រូវសាកល្បងមុនគេ។

នេះបើយោងទៅតាម Esha អ្នកទទួលទានអាហារអាចស្វែងរកមុខម្ហូបដ៏ល្អបំផុតនៅតូបលក់ទំនិញតាមដងផ្លូវ ប្រសិនបើអ្នកចង់ទៅទស្សនាភោជនីយដ្ឋាន អ្នកអាចទៅ Vertigo និង 80/20 នៅបាងកក, Parc Thai Eatery និង Bodhi Terrace នៅឈៀងម៉ៃជាដើម៕Thai spicy and sour fried noodles and steamed shrimp are street foods loved by many tourists.  Photo: Dang Thuy Duong

មហាជនរិះគន់នារីអ៊ុយក្រែនទទួលបានមកុដ Miss Japan 2024

0

ប្រទេសជប៉ុន ៖ វាបានក្លាយជាករណីមួយធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងនៅប្រទេសជប៉ុន ពេលអ្នកនាង Carolina Shiino ជាតារាម៉ូដែល វ័យ២៦ឆ្នាំ ដែលជាជនជាតិអ៊ុយក្រែនតាំងពីកំណើត បានគ្រប់គ្រងមកុដ Miss Japan 2024 ក្នុងពិធីប្រកួតបវរកញ្ញា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ មហាជនមួយចំនួនបានសាកសួរពីភាពសមស្របដែលនាងទទួលបានតំណែងលើកនេះ ។Ukraine-born Miss Japan says she's 'Japanese in spirit' | The Canberra  Times | Canberra, ACT

អ្នកនាង Carolina Shiino បានកើតនៅប្រទេសអ៊ុយក្រែន ប៉ុន្តែនាងបានមករស់នៅប្រទេសជប៉ុនតាំងពីអាយុ៥ឆ្នាំ ។ នាងបានធំពេញវ័យនៅទីក្រុង Nagoya ហើយបានក្លាយជាពលរដ្ឋជប៉ុនពេញសិទ្ធ តាមរយៈការផ្លាស់ប្តូរសញ្ជាតិរបស់ខ្លួន ។ នាងជាអ្នកប្តូរសញ្ជាតិដំបូងគេដែលអាចដណ្តើមមកុដបវរកញ្ញាជប៉ុន ឬ Miss Japan ក្នុងពិធីប្រកួតបវរកញ្ញានៅប្រទេសជប៉ុន ប៉ុន្តែភាពជោគជ័យរបស់នាងបែរជាមានការបង្កើតសំណួរ និងការរិះគន់យ៉ាងច្រើនក្នុងសង្គមជប៉ុន ។

បើទោះជាពលរដ្ឋជប៉ុនមួយចំនួនទទួលស្គាល់ថា ការឈ្នះមកុដរបស់អ្នកនាង Carolina Shiino គឺជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរយុគសម័យក្តី ប៉ុន្តែពលរដ្ឋជប៉ុនជាច្រើននាក់ទៀតប្រកែកថា នាងមិនមែនជាបវរកញ្ញាជប៉ុនទេ ។ កាលពី១០ឆ្នាំមុន អ្នកនាង Ariana Miyamoto គឺជាកូនកាត់ជប៉ុនដំបូងគេ ដែលបានបង្កើតប្រវត្តិសាស្ត្រឈ្នះមកុដបវរកញ្ញាជប៉ុន នៅឆ្នាំ២០១៥ ។ អ្នកនាង Ariana Miyamoto មានម្តាយជាជនជាតិជប៉ុន ហើយឪពុកជាកូនកាត់អាមេរិក និងអាហ្វ្រិក បានធ្វើឱ្យមហាជនសួរម្តងហើយថា តើវាសមរម្យដែរឬទេ ដែលជប៉ុនសម្រេចឱ្យកូនកាត់ឈ្នះការប្រកួត?Ukrainian-born model wins Miss Japan 2024, sparks identity controversy -  National | Globalnews.ca

ប៉ុន្តែនៅឆ្នាំ២០២៤ នេះ មកុដបរវរកញ្ញាប្រទេសជប៉ុនបានធ្លាក់ទៅលើអ្នកនាង Carolina Shiino ដែលឪពុក-ម្តាយរបស់នាង មិនមែនជាជនជាតិជប៉ុន ។ ហេតុនេះ វាកាន់តែធ្វើឱ្យមហាជនរិះគន់កាន់តែខ្លាំងក្លាថែមទៀត ។

អ្នកប្រើប្រាស់បណ្តាញសង្គម X ម្នាក់សួរថា អ្នកទទួលបានការតែងតាំងជាបវរកញ្ញាជប៉ុន នាងមិនមែនជាកូនកាត់ជប៉ុនទេ ប៉ុន្តែនាងជាជនជាតិអ៊ុយក្រែន១០០% ។ បើទោះជានាងមានរូបសម្បត្តិស្អាតក្តី ប៉ុន្តែនេះជាវេទិកា Miss Japan ហើយនារីអ៊ុយក្រែននេះគ្មានសញ្ជាតិជប៉ុនពីកំណើតទេ ។ រីឯអ្នកលេងបណ្តាញសង្គមម្នាក់ទៀតប្រាប់ថា បើនាងជាកូនកាត់ជប៉ុន គឺពិតជាគ្មានបញ្ហាទេ តែជនជាតិជប៉ុនរបស់នាងស្មើ០% ថែមទាំងមិនបានកើតនៅជប៉ុនទៀត ។Can YOU tell how this model has sparked fury after being named her  country's beauty queen (and no, she's not an AI image)? Stunning young  woman's victory is met with nationwide anger |

ជាមួយគ្នានេះ មនុស្សខ្លះសួរថា ការជ្រើសរើសបវរកញ្ញាជនជាតិអ៊ុយក្រែនពីកំណើតម្នាក់នេះឱ្យឈ្នះការប្រកួតនៅប្រទេសជប៉ុន តើអាចបណ្តាលមកពីការជំរុញផ្នែកនយោបាយដែរឬអត់? ព្រោះអ្នកខ្លះជឿថា បើនាងកើតនៅប្រទេសរុស្ស៊ី នាងនឹងគ្មានឱកាសឈ្នះទេ ។ នេះបង្ហាញយ៉ាងច្បាស់ថា ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងផ្នែកនយោបាយ ហើយវាគួរឱ្យសោកស្តាយសម្រាប់ជប៉ុន ។

ចំណែកអ្នករៀបចំការប្រកួត Miss Japan 2024 បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា គណៈកម្មការបានសម្រេចចិត្តជ្រើសយកអ្នកនាង Carolina Shiino ដោយសារនាងមានទំនុកចិត្តលើខ្លួនឯង១០០% ។Carolina Shiino: Ukrainian-born Japanese woman sparks debate after being  crowned Miss Japan | The Independent

អ្នកនាង Carolina Shiino បានសរសេរតាម Instagram កាលពីដើមឆ្នាំ២០២៣ ពេលនាងទទួលបានសញ្ជាតិជប៉ុនថ្មីៗថា នាងអាចមើលទៅមិនដូចជនជាតិជប៉ុន តែបេះដូងរបស់នាងបានក្លាយជាជនជាតិជប៉ុនរួចហើយ ព្រោះនាងបានធំឡើងនៅទីនេះ ។

នាងថែមទាំងនិយាយក្រោយពីទទួលបានមកុដ Miss Japan 2024 ថា ការទទួលបានជ័យជម្នះលើវេទិកានេះ វាជាក្តីសុបិនរបស់នាង ព្រោះបង្ហាញថា គេទទួលស្គាល់នាងថា នាងជាជនជាតិជប៉ុនក្នុងការប្រកួតលើកនេះ ។ ដូច្នេះ វាធ្វើឱ្យនាងដឹងគុណខ្លាំងណាស់ ៕

បែកធ្លាយវីដេអូលែងត្រីមកពីទន្លេអាម៉ាហ្សូន ចូលមកកាន់ទន្លេសាបកម្ពុជា

0

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅមានការបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយមានមនុស្សលែងត្រីរ៉សយក្ស ដែលមានប្រភពមកពីទន្លេអាម៉ាហ្សូន ចូលទៅកាន់ទឹកទន្លេសាបរបស់កម្ពុជា។

ជុំវិញការលែងត្រីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសភ្លាមៗ ដោយហាមឃាត់ការលែងប្រភេទត្រី មានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ។ មូលហេតុ ព្រោះប្រភេទត្រីទាំងនោះ មួយចំនួន ជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិ ក្នុងប្រទេស និងប្រព័ន្ធអេកូឡូស៊ី។

តែយ៉ាងណាមិញ រដ្ឋបាលជលផល ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋលែងប្រភេទត្រីមេពូជ ដែលមានប្រភពនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្កើនវត្តមានប្រភេទត្រីកម្រមួយចំនួន ក្នុងដែនទឹកធម្មជាតិរបស់កម្ពុជា៕

Apple ដណ្តើមបានតំណែងកំពូលស្មាតហ្វូនក្នុងទីផ្សាររបស់ប្រទេសចិនជាលើកដំបូង

0

បរទេស៖ ជាលើកដំបូងហើយដែល Apple បានវ៉ាដាច់ Huawei, Vivo និង Oppo ដើម្បីក្លាយជាក្រុមហ៊ុនទូរស័ព្ទដែលមានការលក់ខ្ពស់បំផុតនៅប្រទេសចិនឆ្នាំក្នុង ២០២៣។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាម CNBC បានឱ្យដឹងថា ចំណែកទីផ្សារស្មាតហ្វូន Apple របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ១៧.៣% កាន់កាប់តំណែងលេខ ១ ជាលើកដំបូងនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ចំនួន iPhone សរុបដែលលក់ដោយ Apple នៅទីនេះ នៅតែថយចុះ ២.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារតែការប្រកួតប្រជែងពីផលិតផលគូប្រជែង ក៏ដូចជា iPhone ជំនាន់ថ្មីមិនមានការអាប់ដេតជាច្រើន ដែលធ្វើឱ្យវាមិនសូវមានភាពទាក់ទាញ។Apple takes top spot in China's smartphone market for the first time as  Huawei returns to the top 5 – NBC4 Washington

ទន្ទឹមនឹងនេះក្រុមហ៊ុនចិន Huawei បានកាន់កាប់តំណែងទីពីរជាមួយនឹងចំណែកទីផ្សារ ១៦.៨% បន្ទាប់មកគឺ Oppo និង Vivo ។ Arthur Guo អ្នកវិភាគជាន់ខ្ពស់នៅ IDC China បានវាយតម្លៃថានេះជាជោគជ័យដ៏អស្ចារ្យសម្រាប់ Apple ជាពិសេសនៅពេលប្រឈមមុខនឹងការត្រឡប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Huawei ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ និងចិត្តសាស្ត្ររបស់មនុស្សក្នុងការកំណត់ការចំណាយដែលប្រើប្រាស់ក្នុងបរិបទសេដ្ឋកិច្ចដ៏លំបាក។ Apple សម្រេចបានសមិទ្ធិផលនេះ ដោយសារការអនុវត្តការផ្សព្វផ្សាយ និង ការផ្សាយបន្តផ្ទាល់ ដើម្បីជំរុញតម្រូវការ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។Apple Changsha opens Saturday in China - Apple

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០២៣ គឺជាឆ្នាំនៃការរស់ឡើងវិញរបស់ក្រុមហ៊ុន Huawei នៅពេលដែលវាយកឈ្នះ Xiaomi ដើម្បីត្រលប់ទៅក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទាំង ៥ នៅក្នុងប្រទេសចិន បន្ទាប់ពីបានស្ថិតនៅក្រៅក្រុមអស់រយៈពេលជាង ២ ឆ្នាំ។ ការលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei បានកើនឡើង ៣៦.២% ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ដោយហេតុនេះ ១៣.៩% នៃចំណែកទីផ្សារកើនឡើងពី ១០.៣% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។Apple MixC Shenzhen opens Friday, April 28, in China - Apple

ការត្រលប់មកវិញរបស់ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងបង្កើនការប្រណាំងស្មាតហ្វូនឆ្នាំ ២០២៤ ដោយសារតែគ្មានក្រុមហ៊ុនផលិតណាមួយចង់អវត្តមានពីកំពូលទាំង ៥ នៅក្នុងប្រទេសចិននោះទេ។ ពីមុនអ្នកវិភាគ Jefferies បានព្យាករណ៍ថាចំនួន iPhone ដែលត្រូវបានដឹកជញ្ជូននឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន Huawei កំពុងពង្រឹងចំណែកទីផ្សាររបស់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងលក់ទូរស័ព្ទបាន ៦៤ លានគ្រឿងនៅទូទាំងពិភពលោក ដែលជិតទ្វេដងនៃ ៣៥ លាននៅឆ្នាំ ២០២៤៕

តើរូបសំណាកលោកយាយម៉ូនៅខេត្តស៊ីសាកេត មានប្រវត្តិបែបណាខ្លះ?

0

តើរូបសំណាកលោកយាយម៉ូ នៅខេត្តស៊ីសាកេត មានប្រវត្តិបែបណាខ្លះ បានជាជនជាតិថៃខំប្រឹងផ្សាយដោយបានចោទមកខ្មែរថា លោកយាយម៉ូ មានស្រុកកំណើតនៅស្រុកខ្មែរទៅវិញ? ជីវប្រវត្តិលោកយាយម៉ូ បានបង្កើតឱ្យមានការជជែកវែកញែកមិនដែលខានឡើយនៅលើបណ្តាញសង្គមថៃ ដែលតែងតែផ្សាយចោទមកកម្ពុជា ទាំងដែលកម្ពុជាមិនបានដឹងសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1-l6VhbsDtfYTGzvHXL_k1CN1EdUKEFs6eq6lC_YTklbcy_xbMDDp53qUJIFBHOH2y5amY9_wMspG33cXtcbnk-6QCP4mQnxc_9QS-9PZyZQh4mrqCXcy-x8iRTg2nLeMMk6Ck2JMOleSMHg9TIGfPXuuEEk-_EK6iSF0I8jldRV9RgUmsyWeUQlWPA/s1140/photo_2024-01-23_15-29-06.jpg

ធម្មតា ជាបុព្វបុរសតែងមានប្រវត្តិ ឬយ៉ាងហោចមានរូបសំណាកនៅសេសសល់មិនខាន ដូចជារូបតាដំបងគ្រញូង លោកតាក្រហមករ លោកតាឃ្លាំងមឿង លោកយាយម៉ៅ លោកយាយទេព ។ល។ និង។ល។ មិនខ្វះអ្នកគោរពស្រឡាញ់ ថ្វាយឡើយ ហើយប្រជាជនកម្ពុជាមិនដែលភ្លេចការថ្វាយបង្គំ និងគោរពតាមទំនៀមឡើយ ។ ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃបានចោទមកខ្មែរ និងបានរិះគន់មកថា លោកយាយម៉ូ មានស្រុកកំណើតនៅប្រទេសខ្មែរ តាំងពីសតវត្សទី១៨ មកម្ល៉េះ ។

ដើម្បីស្រាយចម្ងល់របស់មហាជនពីសាវតាប្រវត្តិលោកយាយម៉ូ សារព័ត៌មាន KBN NEWS សូមសង្ខេប និងបកប្រែពីសាវតារបស់លោកយាយម៉ូ មានដូចខាងក្រោមនេះ ៖

យោងតាមឯកសារបង្ហាញថា លោកស្រី ថាវសុណារី ឬលោកស្រី ម៉ូ ដែលពលរដ្ឋថៃនិយមហៅថា «លោកយាយម៉ូ» គឺជាជនល្បីល្បាញម្នាក់នៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃ ។ លោកស្រី ម៉ូ មានឋានៈជាវីរៈនារីម្នាក់ ដែលបានជួយរំដោះខេត្តនគរាជសីម៉ា ពីកងទ័ពរបស់ព្រះចៅ អនុវង្ស ជាព្រះមហាក្សត្រលាវគ្រប់គ្រងនៅទីក្រុងវៀងចន្ទន៍ កាលពីឆ្នាំ១៨២៦ ។

លោកស្រី ម៉ូ បានកើតនៅឆ្នាំ១៧៧១ ក្នុងខេត្តនគរាជសីម៉ា ។ លោកស្រីមានផ្ទះនៅទល់មុខវត្តព្រះនរាយ មហារ៉ាជ (ឬវត្តក្លាងណាខន) ស្ថិតនៅទិសខាងត្បូងនៃទីរួមខេត្តនគរាជសីមា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLV_iwAGZBV8RqTKn6iVvmhvCkW1qcr-n8QFsHXMEFp3jY3WgkVvrvcUBOAsHlodXDhima5ruaIZ3VMvuVTH-7J8Y0i7c0KUKB8WQl2AW7JcPDVTWq4naN2CTJPPI4iANXq-u5oahIOw2KGbKeo-KbiApOI_6tnycz06XY636Cfybu9oZndCW61OoR3I/s1200/photo_2024-01-23_15-29-05.jpg

លោកស្រី ម៉ូ ចូលចិត្តហាត់គុនដាវតាំងពីនៅក្មេងមកម៉្លេះ ដោយលោកស្រី គឺជាកូនស្រីរបស់លោក គីម និងអ្នកស្រី បុនម៉ា ។ លោកស្រីមានប្អូនប្រុសម្នាក់ឈ្មោះ ជុក និងមានបងស្រីម្នាក់ឈ្មោះ ពេណាផុន ហើយបងស្រីរបស់លោកស្រី ម៉ូ មិនយកស្វាមីទេ ។ ហេតុនេះ បងស្រីរបស់លោកស្រី ម៉ូ បានរស់នៅជាមួយប្អូនស្រី រហូតដល់ស្លាប់ ។

នៅឆ្នាំ១៧៩៦ គឺនៅពេលលោកស្រី ម៉ូ អាយុ២៥ឆ្នាំ លោកស្រីបានរៀបការជាមួយលោក ថងខាំខាវ ដែលធ្វើការនៅនាយកដ្ឋានផ្នែកនយោបាយប្រចាំខេត្តនគរាជសីម៉ា ។ ក្រោយមក លោក ថងខាំខាវ ក៏បានឡើងឋានៈជា «ព្រះភក្តី សុរិយៈឌេត» ទើបលោកស្រី ម៉ូ ឡើងឋានៈជា «លោកយាយម៉ូ» ។

អ្នកស្រុករស់នៅខេត្តនគរាជសីម៉ា បានហៅលោកទាំងពីរថា «ព្រះយាបាឡាត់ ថងខាំ» និង «លោកស្រី ម៉ូ» ។ អ្នកទាំងពីរនាក់គ្មានកូនចៅបន្តវង្សត្រកូលទេ ហើយមានអ្នកស្រុកជាច្រើននាក់បានមកសុំធ្វើជាកូនចៅ និងធ្វើការងារឱ្យយាយម៉ូ ។ ហេតុនេះ វាគឺជាកម្លាំងចិត្តមួយដែលជំរុញឱ្យយាយម៉ូ សម្រេចជោគជ័យគ្រប់ការងារទាំងអស់ ។ រីឯកូនចៅសំខាន់ម្នាក់ដែលបានតស៊ូជាមួយយាយម៉ូ ដើម្បីរំដោះខេត្តនគរាជសីម៉ា ពីកងទ័ពរបស់ស្តេចលាវ ព្រះចៅ អនុវង្ស គឺនាងបុនលឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AI8GGqT1fjbW-kVhsr5Nb9U1-4N-5C18qJeNjQJA5vWfFz6EYxlf8Dxnaj3XUIQxfV9oKthy8MVicusrKcn8VG9XamE-FakZTnmJI1UnA53NrwDc1ya2stNOPZPm4DeqyaQpjvGcsqESo5n28qVvhdod5r0hTsvnHh9ld27En2u1W0f2gw1mGa3aRtU/s848/photo_2024-01-23_15-29-04.jpg

យាយម៉ូ គឺជាមនុស្សមានប្រាជ្ញាឆ្លាតវៃម្នាក់ ហើយយាយម៉ូ មានជំនាញជិះដំរី និងជិះសេះ ។ យាយម៉ូ មានសេះជាទីស្រឡាញ់របស់ខ្លួន១ក្បាល គឺពណ៌ខ្មៅ ។ យាយតែងតែនាំអ្នកស្រុកជាកូនចៅទៅធ្វើបុណ្យនៅវត្តមួយឈ្មោះ «ស្រះកែវ» ជាប្រចាំ ។ យាយម៉ូ បានចែកឋាននៅខែមេសា ឆ្នាំ១៨៥២ គឺពេលយាយអាយុ៨១ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៨២៦ ព្រះចៅ អនុវង្ស ជាស្តេចឡាវគ្រប់គ្រងនៅទីក្រុងវៀងចន្ទន៍ បានបះបោរប្រឆាំងនឹងទីក្រុងបាងកក ហើយស្តេចអង្គនេះក៏លើកទ័ពមកវាយដណ្តើមយកខេត្តនគរាជសីម៉ា ពីប្រទេសសៀម ។ ស្តេចឡាវអង្គនេះបានបណ្តេញអ្នកស្រុករស់នៅខេត្តនគរាជសីម៉ា ឱ្យចេញពីខេត្តជាបន្តបន្ទាប់ ។

ពេលនោះ យាយម៉ូ និងនាងបុនលឿ បានដើរប្រមូលកម្លាំងបុរស និងនារីរស់នៅខេត្តនគរាជសីម៉ា ដែលត្រូវគេចាប់យកធ្វើជាឈ្លើយសឹកមកតស៊ូរំដោះទឹកដី និងសម្លាប់កងទ័ពឡាវអស់ជាច្រើននាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ១៨២៦ ។ ហេតុនេះ ជ័យជម្នះលើកនេះបានធ្វើឱ្យប្រទេសសៀមអាចដណ្តើមយកខេត្តនគរាជសីម៉ា ត្រឡប់មកវិញបាន ។

យាយម៉ូ គឺជាពលរដ្ឋម្នាក់ដែលបានតស៊ូ និងហ៊ានលះបង់ជីវិតដើម្បីឱ្យប្រទេសជាតិរួចផុតពីទុក្ខភ័យ និងមានសុវត្ថិភាព ។ ហេតុនេះ ទើបប្រទេសថៃសាងសង់រូបសំណាកយាយម៉ូ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយគោរព និងដឹងគុណលោកយាយ ដោយសារលោកយាយគឺជាពលរដ្ឋដ៏ល្អ និងជាពលរដ្ឋគំរូម្នាក់ ដែលមានភក្តីភាពចំពោះប្រទេសជាតិ ព្រមទាំងស្គាល់ពីតួនាទីរបស់ខ្លួន ។ បច្ចុប្បន្ន ពលរដ្ឋថៃមានជំនឿទៅលើលោកយាយ ហើយពួកគេតែងតែបន់ស្រន់នៅមុខរូបសំណាកលោកយាយ ដើម្បីទទួលបានជោគជ័យលើការងារ ឬសម្រេចបំណងប្រាថ្នារៀងៗខ្លួន ៕