Home Blog Page 1242

មន្ទីពេទ្យរុស្សុី ច្រានចោលទៅលើករណីដែលថាខាងពេទ្យធ្វើឱ្យបុរសម្នាក់បាត់បង់ជីវិត

0

ថ្មីៗមានគណនីហ្វេសប៊ុកឈ្មោះ SreyPich Thou បានបង្ហោះ និងធ្វើការចោទប្រកាន់ទៅលើមន្ទីពេទ្យរុស្សុីដែលធ្វើឱ្យប៉ារបស់គាត់បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។ ភ្លាមៗនោះ ខាងមន្ទីពេទ្យរុស្សុី ក៏បានចេញលិខិតបកស្រាយ ដោយបានបញ្ជាក់ច្បាស់ៗ ជុំវិញករណីនេះ។
May be an image of 2 people, hospital and textខាងមន្ទីពេទ្យបានលើកឡើងថា៖” មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សូមធ្វើការស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិន ពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣៧ លែងអធ្រាត្រ ដោយអ្នកជំងឺមានសភាព ធ្ងន់ធ្ងរខ្លាំង។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគ អមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុអោយបានច្បាស់លាស់រួចមក លទ្ធផលបាន បង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ វេជ្ជសាស្រ្តផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយក អ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេស វៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតអោយចេញទៅព្យាបាលបន្តនៅប្រទេស វៀតណាម”។

ជុំវិញករណីនេះ កាលពីម្សិលមិញខាងមន្ទីពេទ្យក៏បានបញ្ជាក់ថា បេីបងប្អូននៅតែមានចម្ងល់ ឬមានសំណួរទៀតនោះ ខាងមន្ទីរពេទ្យអាចពន្យល់បានទៀត ដោយសូមមេត្តាអញ្ជេីញទៅជួបក្រុមការងាររបស់មន្ទីរពេទ្យផ្ទាល់៕

 

 

អាហារ ៦ មុខដែលស្ត្រីគួរបរិភោគ ដើម្បីកាត់បន្ថយរង្វង់ភ្នែកខ្មៅ

0

រង្វង់ភ្នែកខ្មៅ គឺជាបញ្ហាមួយដែលអាចធ្វើឱ្យស្ត្រីបាត់បង់សម្រស់ ក៏ដូចជាបាត់បង់ភាពទាក់ទាញ ប៉ុន្តែវាមិនអីទេក្នុងការប្រើគ្រឿងសម្អាងដើម្បីបិទបាំង ទោះជាយ៉ាងណា វិធីល្អបំផុតដើម្បីកែលម្អរង្វង់ភ្នែកខ្មៅឱ្យមានភាពស្រស់ស្អាតឡើងវិញ អ្នកគួរតែយកចិត្តទុកដាក់លើអាហារ ៦ មុខដូចខាងក្រោម៖

១.ផ្លែល្ហុង៖ ផ្លែល្ហុងត្រូវបានគេស្គាល់ថាជាភ្នាក់ងារ “ធ្វើឱ្យរង្វង់ភ្នែកស” ធម្មជាតិ ក្រៅពីកាត់បន្ថយស្នាមអុចខ្មៅ វាក៏ផ្តល់ឱ្យស្បែកភ្លឺថ្លាផងដែរ។8 Evidence-Based Health Benefits of Papaya

២.ត្រសក់៖ ត្រសក់មានជាតិទឹកខ្ពស់ ពួកវាផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក បង្កើនការផលិតកូឡាជែន និងធ្វើឱ្យប្រសើរឡើងនូវភាពយឺតនៃសរសៃឈាម ជួយកាត់បន្ថយរង្វង់ខ្មៅនៃភ្នែក។Nutritional benefits and Little Known Cucumber Fun Facts: Orthopedic Center  for Sports Medicine: Sports Medicine Physicians

៣.ឪឡឹក៖ ផ្លែឪឡឹកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងបេតាការ៉ូទីន ដែលជំនួយដល់សុខភាពភ្នែក វាមានជាតិទឹក ៩២% ដែលជួយផ្តល់ជាតិទឹកដល់រាងកាយ។Top 13 Watermelon Health Benefits, According to Nutritionists

៤.ផ្លែទទឹម៖ ផ្លែទទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ឬប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចធ្វើឱ្យប្រសើរឡើងនូវការបត់បែនស្បែក។ ការបញ្ចូលវីតាមីន C បន្ថែមទៅក្នុងរបបអាហាររបស់អ្នកតាមរយៈផ្លែទទឹមអាចមានប្រសិទ្ធភាពក្នុងការការពារការលេចចេញនៃស្នាមជ្រួញ ក៏ដូចជារង្វង់ខ្មៅនៅក្រោមភ្នែករបស់អ្នក។ប្រយោជន៍របស់ផ្លែទទឹម - La Reine Media

៥.ស្ពៃខ្មៅ៖ ស្ពៃខ្មៅមានផ្ទុកជាតិកាល់ស្យូម ក្លរួ ជាតិដែក ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ប៉ូតាស្យូម កូលីន ហ្វូឡាត riboflavin និងវីតាមីន A, C, E, K, B6… មានសារៈសំខាន់សម្រាប់រូបរាងស្បែក និងតំបន់ក្រោមភ្នែករបស់អ្នក។ អាហារដែលមានវីតាមីន A, C, E និង carotenoids ល្អសម្រាប់សុខភាពស្បែក និងការពារភាពចាស់នៃស្បែកព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង។ទាំងនេះជាអត្ថប្រយោជន៍ដែលអ្នកទទួលបានពេលញ៉ាំស្ពៃខ្មៅ | Your Health TV  ទំព័រ​ដើម​ | Your Health TV

៦.ប៉េងប៉ោះ៖ ប៉េងប៉ោះគឺជាគ្រឿងផ្សំដ៏អស្ចារ្យដែលអាចប្រើក្នុងរូបមន្តផ្សេងៗជាច្រើន។ ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលអាចថែរក្សាស្បែក និងរបបអាហាររបស់អ្នក។ ពួកវាជួយកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែកដោយធ្វើអោយប្រសើរឡើងនូវលំហូរឈាម ក៏ដូចជាជួយការពារស្បែកពីការខូចខាតកាំរស្មី UV និងបង្កើនការផលិតកូឡាជែនទ្វេដង៕Tomatoes 101: Nutrition Facts and Health Benefits

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំរោងនាំលាភសំណាងជាមួយការផ្តល់ជូនច្រើនជាងមុន

0

ហ្គាវើលដ៍ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះពុកម៉ែបងប្អូនទាំងអស់ដែលមានបំណងចង់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនាំលាភសំណាងក្នុងឆ្នាំនេះ។ ការផ្តល់ជូនរបស់ណាហ្គាវើលដ៍ រួមមាន ម្ហូបនាំលាភ ម្ហូបសុភមង្គល ការបញ្ចុះតម្លៃ ការតុបតែងយ៉ាងប្រណីត និងកម្មវិធីកម្សាន្តដ៏សម្បូរបែបដែលនឹងផ្តល់ជូននូវភាពសប្បាយរីករាយបំផុត។  ណាហ្គាវើលដ៍ មានភោជនីយដ្ឋានប្រណីតចិនចំនួនពីរ គឺ Fortune Palace និង Hall of Golden Chimes ដែលជាកន្លែងស័ក្តិសមបំផុតសម្រាប់ការជួបជុំ និងទទួលទានអាហារលក្ខណៈជុំគ្នាប្រកបដោយសុភមង្គល។ ណាហ្គាវើលដ៍មានម្ហូបអ៊ីសាងនាំសំណាង ជាមុខម្ហូបពេញនិយមក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតំណាងឱ្យលាភសំណាង និងភាពសម្បូររុងរឿង។ សម្រាប់ម្ហូបអ៊ីសាងពិសេសនេះ ពុកម៉ែបងប្អូនអាចជ្រើសរើសម្ហូបដាក់ពីលើ ដូចជា សាច់ត្រីសាលម៉ុន លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលីដែលមានជាចានតូច និងចានធំសម្រាប់ទទួលទានផ្ទាល់នៅភោជនីយដ្ឋាន ឬខ្ចប់ទៅគេហដ្ឋាន។ សម្រាប់មុខម្ហូបពិសេសផ្សេងទៀត រួមមាន មីឆាអាយុវែង បង្គាឆាជាមួយពងទាប្រៃ និងសាច់ជ្រូកបីជាន់ខជាមួយដំឡូងដែលមានបម្រើជូននៅភោជនីយដ្ឋាន Golden Bowl, Chopstick និង Food Pavilion ក្នុងតម្លៃសមរម្យបំផុត។

នៅភោជនីយដ្ឋានចិន Fortune Palace មានម្ហូបឈុតសុភមង្គលបុណ្យចូលឆ្នាំចិន តម្លៃចាប់ពី ២.៣៥២.០០០៛ រហូតដល់ ៣.៥៥២.០០០៛ ដែលមានស៊ុបក្រពះត្រីជាមួយអយស្ទ័រ និងខ្យងសមុទ្រក្រៀម ក្ងានខ្វៃ មាន់ដុត និងបង្កងទន្លេមេគង្គឆាក្នុងទឹកស៊ុប។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបបែបប្រពៃណី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបមហាសម្បត្តិដែលមានគ្រឿងផ្សំបែបព្រីមៀម និងកម្រ ដូចជា ឈ្លើងសមុទ្រ ប៉ាវហ៊ឺ លៀសសមុទ្រក្រៀម អយស្ទ័រ សាច់ខ្វៃ និងបន្លែសុខភាព។ ចំណែកម្ហូបឈុត មានតម្លៃចាប់ពី ២.០៧២.០០០៛ រហូតដល់ ៣.២៧២.០០០៛ សម្រាប់មួយតុ ១០ នាក់ដែលមានប៉ាវហ៊ឺខ ឈ្លើងសមុទ្រ និងក្រពះត្រីក្នុងឆ្នាំងដី កូនជ្រូកខ្វៃ សាច់ឆ្អឹងជំនីគោអាម៉េរិកខ្វៃជាមួយទឹកម្រេចកំពត និងម្ហូបជាច្រើនមុខទៀត។ ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេអន្តរជាតិបែបប្រណីតដែលមានបន្ថែមមុខម្ហូបបុណ្យចូលឆ្នាំចិននៅ

ភោជនីយដ្ឋាន 2Pangea ដែលបម្រើជូនពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ម្នាក់ ១៨០.០០០៛ ប៉ុណ្ណោះ។ សូមកក់ទុកមុនឥឡូវនេះតាមរយៈ dining@nagaworld.com ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។

ធ្វើឱ្យឱកាសបុណ្យចូលឆ្នាំចិនរបស់ពុកម៉ែបងប្អូនកាន់តែពេញលេញ និងផ្អែមល្ហែមជាមួយនំដុតថ្មីៗរៀងរាល់ថ្ងៃសម្រាប់ធ្វើជាអំណោយដល់មនុស្សជាទីស្រឡាញ់។

ស្វាគមន៍ឆ្នាំរោងនាំលាភសំណាងជាមួយសេវាកម្មស្ប៉ាសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសម្រស់កាន់តែស្រស់ស្អាត និងសង្ហានៅមណ្ឌលស្ប៉ាទាំងពីរនៅណាហ្គាវើលដ៍។ ឥឡូវនេះមានប្រូម៉ូសិនសេវាកម្មស្ប៉ា ធ្វើម៉ូដសក់ និងក្រចកហើយ។ ជាវកាតសមាជិកសាឡនដែលទើបនឹងចេញថ្មីតម្លៃ ៧៥២.០០០៛ប៉ុណ្ណោះប៉ុន្តែពុកម៉ែបងប្អូនអាចរីករាយជាមួយសេវាកម្មដែលមានតម្លៃរហូតដល់ ១.២០០.០០០៛។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ១៦ ២២៨ ៨៥២ សម្រាប់ព័ត៌មានបន្ថែម។ ពុកម៉ែបងប្អូនអាចទទួលបានតុក្កតារូបនាគនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃរហូតដល់អស់ពីស្តុកសម្រាប់ការចំណាយនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋាន និងមណ្ឌលស្ប៉ារបស់ណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

គួរបញ្ជាក់ផងដែរថា ទេវតាទ្រព្យ និងម៉ាស្កុតជាច្រើននឹងធ្វើដំណើររៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាចដើម្បីជូនពរ និងផ្តល់កាដូនាំសំណាងដល់ភ្ញៀវទូទាំងអគារណាហ្គវើលដ៍ទាំងពីរ ហើយក៏មានការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិរៀងរាល់ថ្ងៃពីម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ផងដែរ។ កុំភ្លេចថតរូបជាមួយការតុបតែងយ៉ាងប្រណីតនៅក្នុងណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដែលមានរូបសំណាករូបនាគមាសដ៏ធំ និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។

ណាហ្គាវើលដ៍ សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!

យុវជនប៉ាគីស្ថានបំបែកកំណត់ត្រាពិភពលោក ដឹងបទចម្រៀង Taylor Swift ជាង៣០បទក្នុងរយៈពេលមួយនាទី

0

Bilal Ilyas Jhandir (ប៊ីឡាល់ អ៊ីលីយ៉ាសចនដៀរ) អាយុ ២០ ឆ្នាំមកពីប្រទេសប៉ាគីស្ថានបានទទួលបានចំណាត់ថ្នាក់ដែលចង់បាននៅក្នុង Guinness World Records ដោយបំបែកកំណត់ត្រាសម្រាប់កំណត់អត្តសញ្ញាណបទចម្រៀង Taylor Swift ច្រើនបំផុតក្នុងរយៈពេលមួយនាទី។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ដែលជាឱកាសដ៏សំខាន់សម្រាប់អ្នកគាំទ្រ Taylor Swift ដែលឧស្សាហ៍ព្យាយាម។Bilal Ilyas Jhandir Breaks Guinness World Record By Naming 34 Songs In A  Minute - WE NewsBilal បានដាក់ឈ្មោះដោយជោគជ័យនូវបទចម្រៀងដែលគួរឱ្យចាប់អារម្មណ៍ចំនួន ៣៤ ដែលត្រូវបានចុះបញ្ជីដោយចៃដន្យពីបទចម្រៀងដែលលក់ដាច់បំផុតទាំង ៥០ របស់ Taylor Swift ដែលលើសពីកំណត់ត្រាមុនដែលគ្រប់គ្រងដោយពិធីករវិទ្យុចក្រភពអង់គ្លេស Dan Simpson ដែលបានកំណត់ ២៧ បទក្នុងឆ្នាំ ២០១៩ ។
កិច្ចការដ៏លំបាកពាក់ព័ន្ធនឹងការទទួលស្គាល់អត្ថបទចម្រៀងដំបូងនៃការពេញនិយមរបស់ Taylor Swift ដែលត្រូវបានអានឱ្យឮៗជាសម្លេងទោលដោយបុរសម្នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបទចម្រៀងមិនមានអមដោយតន្ត្រីអ្វីឡើយ ធ្វើឱ្យបទចម្រៀងកាន់តែចាប់អារម្មណ៍។ ដោយពណ៌នាអំពីខ្លួនឯងថាជាអ្នកគាំទ្រ Taylor Swift យុវជន Bilal បានចែករំលែកថា “ខ្ញុំបានស្តាប់បទចម្រៀងរបស់នាងនីមួយៗ។ ខ្ញុំអាចកំណត់អត្តសញ្ញាណស្ទើរតែគ្រប់បទចម្រៀងរបស់នាងពីអត្ថបទចម្រៀង”។Bilal Ilyas Jhandir Breaks Guinness World Record By Naming 34 Songs In A  Minute - WE News

ដើម្បីរៀបចំសម្រាប់ស្នាដៃដ៏អស្ចារ្យនេះ Bilal បានប្រើរយៈពេល ១៣សប្តាហ៍ដល់វគ្គស្តាប់ដ៏ទូលំទូលាយ ដោយដាក់ខ្លួនឯងនៅក្នុងឌីសស្គ្រីបដ៏ទូលំទូលាយរបស់ Taylor Swift ។ ការតាំងចិត្តរបស់គេបានខិតខំពេលវេលាសូម្បីតែសូត្របទចម្រៀងពេលកំពុងដេក។Taylor Swift Stops Miley Cyrus' Historic Run At No. 1

ទោះបីជាស្វែងរកការងារលំបាកក៏ដោយ Bilal បានចាត់ទុកវាថា “ងាយស្រួល” ដោយសារតែទម្លាប់ស្តាប់ជាប្រចាំរបស់គេ និងការទន្ទេញតាមធម្មជាតិនៃទំនុកច្រៀងរបស់ Taylor Swift ។ ដោយមោទនភាពក្នុងការលើកពាន ‘Officially Amazing Swiftie’ Bilal បានសម្ដែងការកោតសរសើរចំពោះតារាចម្រៀងប៉ុបរូបនេះ ហើយចាត់ទុកថាបានបំបែកឯកទកម្មជា “វិធីដ៏ល្អបំផុតនៅលើផែនដី” ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់គេចំពោះសិល្បករ។Taylor Swift is reportedly a billionaire, thanks to Eras tour - Los Angeles  Times

ដោយធ្លាប់ជាអ្នកគាំទ្រ Taylor Swift តាំងពីអាយុ១៣ ឆ្នាំ Bilal ចាត់ទុក “Folklore” ជាអាល់ប៊ុមដែលគេចូលចិត្ត ដោយកោតសរសើរចំពោះភាពពិតប្រាកដរបស់សិល្បករ និងជម្រៅអារម្មណ៍នៃបទចម្រៀងរបស់នាង។ នៅក្នុងការអត្ថាធិប្បាយអំពីសមិទ្ធិផលក្រោយកំណត់ត្រារបស់គាត់ Bilal បានទទួលស្គាល់សមត្ថភាពរបស់តារាចម្រៀងរូបនេះ ដើម្បីប៉ះបេះដូងអ្នកស្តាប់តាមរយៈតន្ត្រីរបស់នាង។Taylor Swift Gave Up Alcohol and Practiced Singing While Running on a  Treadmill to Prepare for the Eras Tour | Glamour

គួរបញ្ជាក់ថា ជោគជ័យនេះបន្ថែមលើបញ្ជីសមិទ្ធិផលរបស់ Bilal ខណៈដែលយុវជនរូបនេះទទួលបានពានរង្វាន់ Guinness World Record ចំនួនពីរផ្សេងទៀត។ នៅឆ្នាំ ២០២១ គេសម្រេចបានកំណត់ត្រាសម្រាប់កំណត់អត្តសញ្ញាណសត្វច្រើនបំផុត (២៣) ពីសំឡេងរបស់ពួកគេក្នុងរយៈពេលមួយនាទី។ នៅឆ្នាំ ២០២៣ Bilal ទទួលបានកំណត់ត្រាមួយផ្សេងទៀតដោយកំណត់អត្តសញ្ញាណបទចម្រៀង Justin Bieber ច្រើនបំផុត ២៩ ពីអត្ថបទចម្រៀងរបស់ពួកគេក្នុងមួយនាទី៕

អ្នកនយោបាយម៉ាល់ឌីវបានវាយ.គ្នា បង្កឱ្យមានភាពវឹកវរខ្លាំងនៅក្នុងកិច្ចប្រជុំសភា

0

បរទេស៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អ្នកនយោបាយនៅក្នុងសភាម៉ាល់ឌីវ បានវាយគ្នាទៅវិញទៅមក បន្ទាប់ពីគណបក្សនយោបាយពីរបានប៉ះទង្គិចគ្នាក្នុងកិច្ចប្រជុំ ខណៈសមាជិកសភាបក្សប្រឆាំងជំទាស់ការបោះឆ្នោតអនុម័តរដ្ឋមន្ត្រីបួនរូបឱ្យចូលរួមជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Mohamed Mouizzou រហូតឈានដល់ការឈ្លោះប្រកែកគ្នា និងភាពវឹកវរខ្លាំង។Maldives news: Opposition MPs engage in fight during parliamentary  proceedings, video goes viral | Mint

ការប៉ះទង្គិចគ្នាបានកើតឡើងរវាងសមាជិកសភានៃសភាជាតិប្រជាជន (PNC) និងគណបក្សជឿនលឿនម៉ាល់ឌីវ (PPM) ដែលជាសម្ព័ន្ធភាពកំពុងកាន់អំណាច និងគណបក្សប្រឆាំងម៉ាល់ឌីវប្រជាធិបតេយ្យ (MDP)។ យោងតាមវីដេអូតាមអ៊ីនធឺណិត បានបង្ហាញថា ភាពចលាចលនេះកើតឡើងនៅក្នុងសភានៃកិច្ចប្រជុំមួយ ខណៈដែលសមាជិកសភា ៤,៥ នាក់បានវាយដំគ្នា ដោយសារលោក Abdullah Shaheem មកពីគណបក្ស PNC ដែលកាន់អំណាច មិនឱ្យសមាជិកសភាបក្សប្រឆាំងចូលរួមក្នុងកិច្ចប្រជុំ។മാലദ്വീപ് പാർലമെന്റിൽ തമ്മിലടിച്ച് എംപിമാർ; കാലുവാരിയും കഴുത്തിന് പിടിച്ചും  അം​ഗങ്ങൾ, Maldives Parliament, Fight, Parliamentary fight, Parliamentary  proceedings

ក្នុងនោះគេឃើញថា អ្នកនយោបាយអាវសបានចាប់ជើង ហើយធ្វើឱ្យអ្នកនយោបាយអាវខៀវដួល។ នៅពេលដែលអ្នកនយោបាយអាវខៀវដួល លោកក៏បានទាញអ្នកនយោបាយម្នាក់ទៀតចូលរួម បន្ទាប់មកក៏មានអ្នកនយោបាយផ្សេងៗចូលរួមវាយដំគ្នាផងដែរ។ ក្រោយពីមានភាពចលាចលទើបគេរាយការណ៍មកថា អ្នកនយោបាយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងរបួសក្នុងជម្លោះ។Watch | Chaos in Maldives parliament as ruling, opposition MPs clash - The  Week

នេះបើយោងតាមភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការចាប់ផ្តើមនៃភាពចលាចលនេះកើតឡើងតាំងពី សមាជិកសភាបក្សប្រឆាំងជំទាស់ការបោះឆ្នោតអនុម័តរដ្ឋមន្ត្រីបួនរូបឱ្យចូលរួមជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Mohamed Mouizzou រហូតឈានដល់ការឈ្លោះប្រកែកគ្នា និងភាពវឹកវរក្នុងឃ្លីប ដែលទីប្រឹក្សារបស់លោក Mouizzou បានលើកឡើងថាជាទង្វើអ្នកនយោបាយទាំងនេះគឺមិនអាចឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ។

គួរបញ្ជាក់ដែរថា សាធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេស និងជារដ្ឋប្រជុំកោះនៅអាស៊ីខាងត្បូង ក្នុងមហាសមុទ្រឥណ្ឌា។ ម៉ាល់ឌីវ ត្រូវបានដាក់ឈ្មោះតាមកោះសំខាន់ និងរាជធានីរបស់ម៉ាឡេ មានន័យថា “កោះម៉ាល់” ៕

ប្លែកមែន! ម្តាយផ្តល់ប្រាក់ឱ្យកូនស្រីដើម្បីឱ្យកូនចាកចេញពីផ្ទះ

0

ប្រទេសអង់គ្លេស ៖ រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង នៅពេលនារីម្នាក់ឈ្មោះ Carla Bellucc អាយុ៤១ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានត្រៀមកាដូដ៏ពិសេសមួយសម្រាប់កូនស្រីរបស់ខ្លួន ។ នាងបានដាក់ប្រាក់រាប់សែនដុល្លារអាមេរិកនៅក្នុងកាដូនេះ ដើម្បីឱ្យកូនស្រីចាកចេញពីផ្ទះ ។I'm paying my teen £7k to move out - I can't have time with my bloke when  she's around, it's time she makes her own way | The Sun

អ្នកនាង Carla មានកូនស្រីម្នាក់ឈ្មោះ Tanisha ដែលនឹងមានអាយុគ្រប់១៩ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០២៤ ។ អ្នកនាង Carla បានត្រៀមប្រាក់ដ៏ច្រើនដាក់ក្នុងកាដូដើម្បីធ្វើជារង្វាន់ថ្ងៃកំណើតឱ្យកូនស្រី ហើយនាងបានដាក់លក្ខខណ្ឌថា កូនរបស់នាងត្រូវយកប្រាក់ទាំងអស់នេះទៅកសាងជីវិតថ្មីនៅកន្លែងផ្សេង ។ អ្នកនាងជឿថា ក្មេងៗគួរតែសម្លឹងរកឱកាសដើម្បីទៅរស់នៅក្រៅផ្ទះ នៅពេលពួកគេមានអាយុ១៨ឆ្នាំ ។ នាងក៏បានរិះគន់ឪពុក-ម្តាយផ្សេងទៀត ដែលមិនព្រមបណ្តោយឱ្យកូនៗរស់នៅដោយខ្លួនឯង ។ ដូច្នេះ ការផ្តល់ប្រាក់ទាំងនេះនឹងជាប្រយោជន៍ដល់ពួកគេ ។

ចំណែកកូនស្រីរបស់នាង Carla ក៏មានទស្សនៈស្រដៀងគ្នាជាមួយម្តាយរបស់នាងដែរ គឺនាងចង់មានកន្លែងរស់នៅផ្ទាល់ខ្លួន ។ បើតាមច្បាប់ក្នុងគ្រួសាររបស់នាង គឺមិនអនុញ្ញាតឱ្យអ្នកដទៃមកសម្រាក ឬមកជប់លៀងក្នុងផ្ទះទេ ដោយសារកូនស្រីពៅគេក្នុងគ្រួសារ គឺជាទារិកានៅឡើយ ។ ហេតុនេះ គេមិនអាចនិយាយសំឡេងខ្លាំងៗរំខានទារកបានទេ ។

អ្នកនាង Carla និយាយថា ៖ «ខ្ញុំបានចាកចេញពីផ្ទះពេលអាយុ១៦ឆ្នាំ ហើយខ្ញុំអាចរស់រហូតមកដល់សព្វថ្ងៃបាន ។ តើឪពុក-ម្តាយទាំងនេះរស់នៅដូចម្តេច? អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ជាមួយស្វាមី ឬគូស្នេហ៍របស់អ្នកបានទេ ដោយសារអ្នកមានកូននៅជាមួយគ្រប់ពេលវេលា ។ កូនស្រីខ្ញុំជាមនុស្សល្អ ប៉ុន្តែនាងធំគ្រប់គ្រាន់ដើម្បីចាកចេញទៅរស់នៅខាងក្រៅ» ។I'm 'UK's most hated' woman – I've made £40k on OnlyFans but I'm finally  leaving - crucial reason why I've had enough | The Sun

ស្ត្រីជាម្តាយបន្តថា ៖ «កូនស្រីខ្ញុំប្រាប់ថា អ្នករស់នៅក្នុងភូមិជាមួយគ្នាមានអាយុ២៤ឆ្នាំហើយ ប៉ុន្តែពួកគេរស់នៅផ្ទះជាមួយឪពុក-ម្តាយដដែល ។ ពេលខ្ញុំអាយុស្មើពួកគេ ខ្ញុំរៀបការរួចហើយ រួចនេះជាអ្វីទៅ? ទើបពួកគេរស់នៅក្នុងផ្ទះជាមួយឪពុក-ម្តាយបន្តទៀត? ខ្ញុំគិតថា វាដូចជាឆ្កួតបន្តិចហើយ ដែលឪពុក-ម្តាយទាំងនេះនៅតែចិញ្ចឹមកូនរហូតដល់ធំ» ។

នាងបញ្ជាក់ថា នៅពេលក្មេងៗអាយុ១៨ឆ្នាំ ពួកគេត្រូវការកន្លែងរស់នៅផ្ទាល់ខ្លួន ហើយបើយើងមិនបណ្តោយឱ្យពួកគេរស់នៅដោយខ្លួនឯងទេ វាដូចជាការដកហូតសិទ្ធិរបស់កូនអីចឹង ។ ពួកគេចាំបាច់ត្រូវចេញទៅរស់នៅក្នុងជីវិតពិតប្រាកដ ហើយចូរឈប់ភ័យខ្លាចទៅ ។Carla Bellucci controversial moments - from NHS nose job to OnlyFans and  'fat mums' jibe - Daily Star

ប្រាក់ដែលនាង Carla ផ្តល់ឱ្យនេះ នឹងធ្វើឱ្យកូនស្រីនាងអាចយកទៅកក់កន្លែងស្នាក់នៅ, ទិញសម្ភារៈប្រើប្រាស់ និងចំណាយថ្លៃឈ្នួលនៅខែដំបូង ប៉ុន្តែបន្ទាប់ពីនេះ កូនស្រីត្រូវទទួលខុសត្រូវការចាយវាយដោយខ្លួនឯង ។ ហេតុនេះ វាមិនមែនជាបញ្ហាធំទេសម្រាប់កូនស្រី ព្រោះនាងបានធ្វើការ និងមានប្រាក់ចំណូលជារបស់ខ្លួន ហើយនាងបានត្រៀមខ្លួនរស់នៅដោយខ្លួនឯងរួចរាល់ហើយ ៕

មន្ទីពេទ្យរុស្សុី ចេញមុខបកស្រាយ ជុំវិញការចោទប្រកាន់ថាខាងពេទ្យបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត

0

ថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរងការចោទប្រកាន់ពីសំណាកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថាបានធ្វើឱ្យប៉ារបស់គាត់ បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។May be an image of 2 people, hospital and text
បន្ទាប់ពីរងការចោទប្រកាន់ពីសំណាកមហាជនដែលប្រើប្រាស់បណ្តាញសង្គម ខាងក្រុមមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតបានបានធ្វើការបកស្រាយដូច្នេះថា៖”តាងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារដែលបានផុស ខាងលើនេះ។ យើងខ្ញុំសូមជម្រាបជូនដល់បងប្អូនសាធារណៈជនអោយបានជ្រាបថា ស្ថាន ភាពអ្នកជំងឺពេលចូលមកដល់មន្ទីរពេទ្យក៏មានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៍បាន ព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានបកស្រាយ និងពន្យល់អំពីសភាពធ្ងន់ធ្ងររបស់អ្នកជំងឺជូនក្រុមគ្រួសារទៅតាមដំណាក់ កាលរួចរាល់ដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍សាច់ញាតិបងប្អូន សម្រាប់ការសាកសួរព័ត៌មានបន្ថែមអំពី ការជួយសង្គ្រោះនេះ សូមអញ្ជើញមកទំនាក់ទំនងសួរផ្ទាល់នៅមន្ទីរពេទ្យបាន។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៍មាន។ សូមអរគុណ”។

គួរបញ្ជាក់ផងដែរថា បេីបងប្អូននៅតែមានចម្ងល់ ឬមានសំណួរទៀតនោះ ខាងមន្ទីរពេទ្យអាចពន្យល់បានទៀត ដោយសូមមេត្តាអញ្ជេីញទៅជួបក្រុមការងាររបស់មន្ទីរពេទ្យផ្ទាល់៕

 

 

 

ដោយសារតែរវល់មើល GPS ស្ត្រីម្នាក់បើករថយន្តជាប់នៅលើស្ពានយោល

0

ប្រទេសថៃ ៖ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកមេភូមិ ឈ្មោះ ម៉ាក់កាន់ អិនចាន់ បានទទួលដំណឹងពីពលរដ្ឋថា មានរថយន្តតូច១គ្រឿងជាប់នៅកណ្តាលស្ពានយោល ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ប្រទេសថៃ ។ ហេតុនេះ លោកមេភូមិក៏បានទំនាក់ទំនងទៅកាន់អាជ្ញាធរពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងជួយអន្តរាគមន៍ ។

នៅចំណុចកើតហេតុ គឺជាស្ពានយោលបុរាណមានប្រវែងប្រមាណ១២០ម៉ែត្រ ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ហើយនៅភូមិ៩ គឺស្ថិតនៅឆ្ងាយពីសសរស្ពានប្រមាណ១៥ម៉ែត្រ ។ រថយន្តដែលជាប់នៅលើស្ពានយោលនេះ គឺជារថយន្តតូចពណ៌ស និងមានស្លាករថយន្ត ខេត្តឈៀងរ៉ាយ ។สุดเสียว สาวขับเก๋งตาม GPS ข้ามสะพานไม้ลวดสลิง หวิดตกแม่น้ำยม

រីឯកង់មុខខាងឆ្វេងរបស់រថយន្តបានធ្លាក់ទៅក្នុងប្រហោងស្ពានបាក់ ទើបបណ្តាលឱ្យរថយន្តនេះជាប់នៅមួយកន្លែង និងបើកទៅមុខអត់រួច ។ ជំហានដំបូង គេដឹងថា ស្ត្រីអ្នកបើកបររថយន្តនេះ មានអាយុ៣៨ឆ្នាំ គឺជាពលរដ្ឋមកពីស្រុកផ្សេង និងមិនធ្លាប់បើកបរនៅទីនេះពីមុនទេ ។ នាងបានចុះពីរថយន្ត ហើយមកសុំឱ្យអ្នកស្រុកជួយអន្តរាគមន៍ ។

តាមរយៈការសាកសួរស្ត្រីម្ចាស់រថយន្តឱ្យដឹងថា នាងមកពីស្រុកណងមួងខៃ ខេត្ត Phrae ហើយនាងមកកាន់ឃុំវៀងថង ស្រុកស៊ូងម៉េន ជាលើកដំបូង ដើម្បីមករកមិត្តភក្តិ ដែលមានផ្ទះនៅម្តុំក្បាលស្ពានវៀងថង ។ ហេតុនេះ នាងក៏បានបើកបររថយន្តតាម GPS ដោយសារវាបញ្ជាក់ថា បើនាងបើកឆ្លងកាត់ស្ពានយោលនេះ នាងនឹងមកដល់គោលដៅហើយ ។สุดเสียว สาวขับเก๋งตาม GPS ข้ามสะพานไม้ลวดสลิง หวิดตกแม่น้ำยม

នាងក៏បានបើករថយន្តឆ្លងកាត់ស្ពានយោលតាម GPS ប្រាប់ ប៉ុន្តែនៅពេលបើករថយន្តមកដល់ឃើញថា វាជាតំបន់ព្រៃ និងគ្មានផ្លូវបើកបន្តទៀតទេ ។ ដូច្នេះ នាងក៏បានបត់រថយន្តនៅត្រង់ក្បាលស្ពានដើម្បីមកចំណុចដើមវិញ ហើយពេលនាងបើករថយន្តបាន១៥ម៉ែត្រ ស្រាប់តែឈើនៅលើស្ពានយោលបាក់ ទើបកង់រថយន្តធ្លាក់នៅត្រង់ប្រហោងស្ពាន ។

នាងបន្តថា នាងរវល់តែមើល GPS និងពុំបានសង្កេតថា គ្មានស្ពានស៊ីម៉ងត៍នៅអមស្ពានយោលទេ ។ នៅពេលនាងបើករថយន្តឆ្លងកាត់ស្ពានឃើញថា វាមានសភាពរឹងមាំ ហើយគិតថា ស្ពាននេះមានមនុស្សឆ្លងកាត់ធម្មតា ។ ប៉ុន្តែនៅពេលរថយន្តនាងជាប់នៅលើស្ពាន ទើបនាងតក់ស្លុត ព្រោះចំណុចកើតហេតុនេះស្ថិតនៅចំណុចកណ្តាល នាងខ្លាចរថយន្តធ្លាក់ក្នុងទឹក ទើបចុះពីរថយន្តមកសុំឱ្យអ្នកស្រុកជួយសង្គ្រោះ ។สาวไม่ชินทาง ขับตาม GPS พาหลงขึ้นสะพานสลิง ล้อติดกลางทางช่วยกันวุ่น  ชาวบ้านยืนลุ้นเกือบ 2 ชม.

នាងបន្ថែមថា នាងមកពីស្រុកឆ្ងាយ ហើយមិនស្គាល់ផ្លូវទេ ។ នាងមិនដឹងថា មានស្ពានថ្មីនៅក្បែរនេះ ហើយក៏មិនដឹងថា គេហាមមិនឱ្យរថយន្តបើកបរឆ្លងកាត់ស្ពាននេះ ។ ដូច្នេះ នាងបានសំណូមពរមានការសរសេរស្លាកប្រកាស «ហាមចូល» ព្រោះខ្លាចអ្នកផ្សេងទៀតបើកបរឆ្លងកាត់ស្ពានដូចនាងដែរ ។ ក្រោយមក អាជ្ញាធរក្នុងតំបន់បាននាំគ្នាមកជួយអន្តរាគមន៍អូសរថយន្តរបស់នាងចេញពីស្ពានបានសម្រេច និងចំណាយពេលរហូតដល់២ម៉ោង ខណៈមានមនុស្សម្នាឈរមើលជាច្រើននាក់ ។

រីឯអ្នកឃើញហេតុការណ៍ប្រាប់ថា បានឃើញរថយន្តនេះបើកបរឡើងលើស្ពាន និងមិនខ្លាចគ្រោះថ្នាក់ ហើយពួកគេចង់ប្រាប់ដែរ តែប្រាប់មិនទាន់ ព្រោះនាងបានបើករថយន្តមកដល់ពាក់កណ្តាលស្ពានហើយ ។ ពេលនោះ អ្នកភូមិចង់ជិះម៉ូតូទៅប្រាប់ថា កុំឱ្យនាងបើករថយន្តត្រឡប់ក្រោយ ក៏មិនប្រាប់មិនទាន់ទៀត រហូតដល់កង់រថយន្តធ្លាក់ក្នុងប្រហោងស្ពានបែបនេះ ។สาวไม่ชินทาง ขับตาม GPS พาหลงขึ้นสะพานสลิง ล้อติดกลางทางช่วยกันวุ่น  ชาวบ้านยืนลุ้นเกือบ 2 ชม.

អ្នកភូមិបន្តថា តាមធម្មតា ស្ពានយោលមួយកន្លែងនេះ គ្មានអ្នកឆ្លងកាត់ញឹកញាប់ទេ ព្រោះវាសាងសង់ឡើងជិត៤០ឆ្នាំហើយ និងមានតែម៉ូតូកង់៣ ប៉ុណ្ណោះ ដែលបើកឆ្លងកាត់ស្ពាន ។ ប៉ុន្តែពេលឃើញរថយន្តតូចឆ្លងកាត់ធ្វើឱ្យអ្នកភូមិភ័យ ប៉ុន្តែសំណាងល្អ វាមិនបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតអ្នកបើកបរ ។

ហេតុនេះ ពួកគេនឹងទំនាក់ទំនងទៅអាជ្ញាធរដើម្បីធ្វើស្លាកបិទប្រកាសថា «ហាមឆ្លងកាត់ស្ពាននេះ» ដោយសារជឿថា មានអ្នកផ្សេងទៀតដែលរស់នៅស្រុកផ្សេង នឹងបើកឡើងលើស្ពាននេះទៀត ដោយសារការមើល GPS ៕

ព្រះធម្មវនវាសី ចន្ទ មុនី នាំយកដង្វាយ ផ្កាឈូកមាសសុទ្ធ៥ទង ថ្វាយព្រះមហាក្សត្រ

0

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។ឆ្លៀតក្នុងឱកាសនោះ ព្រះធម្មវនវាសី ចន្ទ មុនី នាំយកនូវដង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យមានភាពខ្ពង់ខ្ពស់ជានិច្ច ៕

 

ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2024 នៅសៀមរាបទាក់ទាញអ្នកចូលរួមប្រកួតមកពី ៥១ប្រទេស

0

ប្រទេសកម្ពុជាយើងគឺបានរៀបចំព្រឹត្តិការណ៍រត់ប្រណំាងប្រចាំឆ្នាំចាប់តំាងពីឆ្នាំ២០១៦មកម្លេះដែលនេះគឺជាឆ្នាំលើកទី ៧ ហើយនៃការរៀបចំកម្មវិធីប្រកួតរត់ Angkor Ultra Trail ២០២៤ នៅលើទឹកដីខេត្តសៀមរាប និងបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកចូលរួមជាង ១៥០០ នាក់មកពី ៥១ ប្រទេសជុំវិញពិភពលោក កើនឡើង ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ ២០២៤ គឺជាកិច្ចសហការដ៏ជោគជ័យរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង Phoenix Voyages ។ ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧នេះ បានធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ ទី២៧ ខែមករាកន្លងទៅ។ ព្រឹត្តិការណ៍នេះរួមមានការប្រកួតរត់ដែលមានចម្ងាយចាប់ពី ៨គ.ម ១៨គ.ម ៣២គ.ម ៤២គ.ម ៦៤គ.ម និង ១០០ គីឡូម៉ែត្រ។

តាមរយៈការប្រកួតនេះ គេក៏បានរកឃើញម្ចាស់ជ័យលេភីលេខ១ផ្នែកបុរស គឺបានទៅលើ អត្តពលិកចិន Ni Yuehen រត់បានចម្ងាយ១០០គីឡូម៉ែត្រដែលជាចម្ងាយវែងជាងគេបំផុត ដោយប្រើថិរវេលា ៩ ម៉ោង ១៤ នាទី ១៧ វិនាទី។ ខណៈដែលជ័យលេភីលេខ១ផ្នែកនារីបានទៅលើ Wei Xinshuang ជនជាតិចិន រត់បានចម្ងាយ ១០០ គីឡូម៉ែត្រដូចគ្នាដែរ ដោយប្រើថិរវេលា ១១ ម៉ោង ៥១ នាទី និង ១៣ វិនាទី។

លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ Angkor Ultra Trail ២០២៤» នេះរៀបចំឡើងគឺមានគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងដ៏កម្រ និងអស្ចារ្យបំផុតនេះ ព្រោះអ្នកចូលរួមត្រូវរត់ទាំងយប់-ថ្ងៃ រត់កាត់តាម ព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោកផងដែរ៕