បុរសបើករថយន្ត Ford បុកមនុស្សស្លាប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ ត្រូវជាប់ចោទពីបទអ្វីឱ្យប្រាកដ?
កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។
អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។
ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។
ក៏ប៉ុន្តែ ប្រសិនបើមហាជនបានមើលឱ្យដិតដល់ទៅនោះនឹងឃើញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទថា៖” អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l” (លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” ដែលជាប្រភេទបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរជាងបទល្មើសបើកបរដោយធ្វេសប្រហែស។
លើសពីនេះទៅទៀត យោងតាមមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរនោះ ក៏អាចប្រឈមមុខនឹងការព្យួរបណ្ណបើកបរ ឬហាមប្រាមបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំផងដែរ៕












អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនេះ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។










កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងថាមពលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានរកឃើញអណ្តូងរ៉ែលីចូម ដែលមានទុនបំរុងធំប្រហែល ៣,៤០០ គីឡូតោន នៅសមុទ្រ Salton នៃរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឱ្យកន្លែងនេះក្លាយជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតមួយរបស់ពិភពលោក។










ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕


