Home Blog Page 1233

តើគួរផឹកកាហ្វេពេលណាទើបផ្តល់ប្រយោជន៍ដល់រាងកាយខ្លាំងបំផុត?

0

កាហ្វេ គឺជាភេសជ្ជៈពេញនិយមខ្លាំងបំផុតនៅលើពិភពលោក ហើយមនុស្សភាគច្រើនបានផឹកកាហ្វេជាប្រចាំ ដើម្បីធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ ។ ប៉ុន្តែគេសង្ស័យថា តើពេលណាមួយដែលសមស្របបំផុតសម្រាប់ការផឹកកាហ្វេ ដើម្បីទទួលបានប្រយោជន៍ខ្លាំងបំផុតដល់រាងកាយ ។Decaf Vs Regular Coffee: Which is Better? | Esquires Coffee

ជាទូទៅ ពេលវេលាសមស្របបំផុតក្នុងការផឹកកាហ្វេ គឺចាប់ពីម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពីព្រោះក្នុងអំឡុងពេលនេះ រាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Cortisol ចេញមកក្រៅ ដើម្បីឱ្យរាងកាយត្រៀមខ្លួនសម្រាប់បំពេញការងារ ឬធ្វើអ្វីផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ ដូច្នេះ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងជួយប្រឆាំងនឹងឥទ្ធិពលអរម៉ូន Cortisol ហើយធ្វើឱ្យរាងកាយស្វាហាប់ និងស្រស់ស្រាយជាងមុន ។

ប្រសិនបើយើងផឹកកាហ្វេ នៅមុនម៉ោង៩និង៣០នាទីព្រឹក ជាតិកាហ្វេអ៊ីនអាចជំរុញដល់សកម្មភាពខួរក្បាលខ្លាំងពេក រហូតដល់ធ្វើឱ្យយើងមានអារម្មណ៍តប់ប្រម៉ល់, ខ្វល់ខ្វាយ ឬសម្រាកមិនលក់ផងដែរ ។Is Coffee Good for You? Here's What the Science Says

ទោះយ៉ាងណា ពេលវេលាសមស្របសម្រាប់ផឹកកាហ្វេរបស់បុគ្គលម្នាក់ៗអាចខុសៗគ្នា គឺវាអាស្រ័យលើកត្តាផ្សេងៗ ដូចជា ៖ ពេលវេលាសម្រាក, កម្រិតភាពតានតឹង និងការងារដែលពួកគេបំពេញក្នុង១ថ្ងៃ ។ ហេតុនេះ បើយើងដឹងថា ផឹកកាហ្វេនៅពេលណាមួយហើយធ្វើឱ្យមិនស្រួលខ្លួន គួរតែសាកល្បងកែសម្រួលពេលវេលាផឹកកាហ្វេឱ្យសាកសមសម្រាប់ខ្លួនឯង ។

ក្រៅពីពេលវេលាផឹកកាហ្វេហើយ បរិមាណផឹកកាហ្វេក៏មានសារៈសំខាន់ដូចគ្នាដែរ ដោយអង្គការសុខភាពពិភពលោក បានណែនាំថា មិនគួរផឹកកាហ្វេលើសពី៤០០មីលីក្រាមក្នុង១ថ្ងៃ ឬស្មើនឹងកាហ្វេពី៤កែវ ទៅ៥កែវ ។ រីឯអ្នកជួបបញ្ហាសម្រាកមិនលក់, បេះដូងលោតញាប់, អន្ទះអន្ទែងក្នុងចិត្ត ឬមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺឡើងឈាម ឬជំងឺរលាកក្រពះ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ មុនពេលផឹកកាហ្វេ ៕How Many People In The World Drink Coffee?

អស្ចារ្យណាស់! បុរសម្នាក់បង្កើតកាណូតទឹកកក និងអាចជិះលេងបាន

0

ប្រទេសបេឡារុស ៖ បុរសម្នាក់រស់នៅប្រទេសបេឡារុស បានបង្កើតកាណូតទឹកកក១គ្រឿង និងអាចជិះកាណូតនេះលេងបានទៀតផង ។ ក្រោយមក លោកក៏បានបង្ហោះរូបភាព និងវីដេអូស្នាដៃធ្វើកាណូតទឹកកករបស់ខ្លួននៅក្នុង Instagram និងធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។Un bărbat din Belarus a sculptat o barcă de gheață care e și funcțională  (VIDEO) - B1TV.ro

បុរសឈ្មោះ Ivan Karpitsky រស់នៅទីក្រុង Minsk ប្រទេសបេឡារុស បានបង្កើតស្នាដៃសិល្បៈដ៏ល្បីល្បាញផ្នែកការកែច្នៃព្រិល និងទឹកកក នៅស្រុកកំណើតតាំងពីលោកអាយុ៤ឆ្នាំមកម៉្លេះ តាមរយៈស្នាដៃ «Ice Violin» ។ ស្នាដៃរបស់លោកបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារគ្មានអ្នកណាម្នាក់អាចធ្វើបានដូចលោកទេ ។Acest artist a creat o barcă de gheață funcțională! Imagini inedite

នៅរៀងរាល់រដូវរងា លោកបានបង្កើតស្នាដៃផ្សេងៗពីព្រិល និងដុំទឹកកក ហើយពីមួយឆ្នាំទៅមួយឆ្នាំ លោកបានបង្កើតស្នាដៃកាន់តែអស្ចារ្យខ្លាំងឡើង ។ នៅដើមឆ្នាំ២០២៤ នេះ លោកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារពួកគេឃើញលោកបង្ហាញវីដេអូជិះកាណូតទឹកកកក្នុង Instagram ។

ទោះយ៉ាងណា លោក Ivan Karpitsky ពុំបានបង្ហាញចំណុចលម្អិតអំពីតិចនិកថា តើលោកបានធ្វើបែបណាទេ ដើម្បីឱ្យកាណូតនេះអាចជិះបាន ។ លោកគ្រាន់តែបង្ហោះព័ត៌មានខ្លះៗក្នុងបណ្តាញសង្គមថា កាណូតទឹកកកនេះមិនល្អដូចកាណូតពិតប្រាកដទេ ។

លោកជាអ្នករៀនសូត្រអំពីការងារសិល្បៈដោយខ្លួនឯង ហើយលោកមិនធ្លាប់ឆ្លងកាត់ការរៀនសូត្រផ្នែកសិល្បៈក្នុងស្ថាប័នណាមួយទេ ។ លោកនិយាយថា លោកបានយកដុំទឹកកកមកបន្តគ្នាដោយប្រើប្រាស់ទឹកជំនួសកាវ រហូតដល់ទទួលបានទឹកកកដុំធំ បន្ទាប់មក លោកយកឧបករណ៍មកឆ្លាក់លើផ្ទាំងទឹកកកឱ្យវាក្លាយជាកាណូត សម្រាប់ឱ្យមនុស្សជិះចំនួន២នាក់ ។

លោកបានប្រើប្រាស់ឧបករណ៍ឆ្លាក់ផ្ទាំងទឹកកកដោយការផ្ចត់ផ្ចង់នៅតាមផ្នែកផ្សេងៗនៃកាណូត ដូចជា ៖ ដំបូល និងផ្នែកខាងក្រោយនៃកាណូត ។ បើទោះជាកាណូតទឹកកកនេះប្រើប្រាស់មិនល្អក្តី ប៉ុន្តែវាមានភាពស្រស់ស្អាតខ្លាំង ។ ស្នាដៃរបស់លោកទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ហើយមានមនុស្សជាច្រើននាក់បានទាក់ទងឱ្យលោកបង្កើតស្នាដៃស្រដៀងគ្នានេះ ប៉ុន្តែលោកបដិសេធរាល់ការស្នើសុំទាំងអស់ ៕

Goofy ប្រាប់ពីចរិត និងអាថ៌កំបាំងរបស់ខ្លួនទៅដល់ហ្វេនដោយឥតលាក់លៀម

0

Goofy បេក្ខភាពTOP3 នៅក្នុងកម្មវិធី The Rapper Cambodia និងជាមិត្តសម្លាញ់របស់ ទេព ពិសិដ្ឋ បានទម្លាយរឿងរ៉ាវរបស់ខ្លួនយ៉ាងកំសត់ក្នុងដំណើរឆ្ពោះទៅកាន់អាជីពជាអ្នករ៉េបម្នាក់ ព្រមទាំងប្រាប់ទស្សនិកជនដោយមិនលាក់លៀមថា ខ្លួនលោកគឺជាមនុស្សដែលឥតបានការ ធ្វើបា.បម្តាយខ្លាំង មិនស្តាប់សម្តីគ្រួសារ ព្រមទាំងធ្លាប់គិតចង់សម្លា.ប់ខ្លួនទៀតដោយសារតែជួបប្រទះការលំបាកពេក។

នៅក្នុងបទសម្ភាសមួយ Goofy បាននិយាយថា បើសិនជាមិនបានក្លាយជា Rapper ខ្លួនគឺជាមនុស្សដែលឥតប្រយោជន៍ កាលពីមុនគេមិនស្តាប់សម្តីគ្រួសារដោយសារតែការរ៉េបនេះធ្វើឱ្យខ្លួនហ៊ានចេញពីផ្ទះ។ Goofy ថាដំបូងការចេះរ៉េបដោយសារពីពួកម៉ាកបានជួយបង្ហាត់បង្រៀនដោយសារតែឃើញពីទំហំការស្រលាញ់របស់ខ្លួន និងបានអង្គុយមើលគេរ៉េប Free style ហើយក៏បែកគំនិតមួយចង់ទៅប៉ោយប៉ែត ដោយមិនស្គាល់អ្នកណាទាំងអស់នៅទីនោះ និងបានស្វែងរកមិត្តនៅតាមឡានក្រុង។

Goofy បន្តទៀតថា ខ្លួនបានឆាតទៅឈ្មោះ ម៉េង ដែលនៅប៉ោយប៉ែតដើម្បីបង្កើនទំនាក់ទំនងជាមិត្តជាមួយគ្នាហើយគេក៏បានមកទទួលខ្លួនទាំងមិនដែលស្គាល់គ្នា ព្រមទាំងមានកន្លែងឱ្យគេគេងទាំងម្នាក់នោះមិនមានកន្លែងគេងដូចគ្នាព្រោះជាមនុស្សចេញពីផ្ទះដូចគ្នា។ អ្នកទាំងពីរបានស្នាក់នៅផ្ទះជាមួយមិត្តភក្តិម្នាក់ទៀតជាអ្នករៀនសូត្រ ហើយដោយសារតែខ្លួនមានស្នាមសាក់មិនត្រឹមត្រូវស្នាក់នៅជាមួយកូនគេអ្នករៀនសូត្រ Goofy និងមិត្តឈ្មោះ ម៉េង ក៏បានចាកចេញពីផ្ទះនោះបន្ទាប់ពីស្នាក់នៅបានប្រមាណ២ ៣ ខែនិងបានទៅស្នាក់នៅជាមួយអ្នករ៉េបម្នាក់ទៀត ព្រមទាំងបាន records សំឡេងនិងមានស្ទាយសម្រាប់ខ្លួនឯង។

ស្នាក់នៅមិនបានប៉ុន្មាន Goofy ថាគេក៏សម្រេចចិត្តចូលធ្វើការអនឡាញធ្វើការបាន២ខែគេបោកមិនបានបើកប្រាក់ខែឱ្យទៀត ហើយបានចេញមកទាំងគ្មានលុយមួយសេននឹងឈានដល់ដំណាក់កាលចង់សម្លាប់ខ្លួនព្រោះតែការលំបាកពេក។ ប៉ុន្តែ ដោយសារតែគិតដល់គ្រួសារគំនិតដែលចង់សម្លាប់ខ្លួននោះបានដកចេញមកវិញ។

TOP3 រូបនេះថា ខ្លួនគេមានលុយចំនួន៣០បាតដើរទៅកាន់ម៉ាតមួយកន្លែងហើយក៏ប៉ះជាមួយស្រ្តីម្នាក់ពរកូនជាអ្នកសុំទាន ខ្លួនក៏លះបង់ប្រាក់៣០បាតឱ្យស្រ្តីនោះខណៈគេក៏ជិតដល់ដំណាក់កាលនេះដូចគ្នាព្រោះតែការអត់ឃ្លាន មួយថ្ងៃដើរ៨គីឡូតែលតោលម្នាក់ឯង។

Goofy ថាគេគឺជាកូនឥតបានការ យកលុយម្តាយចាយរហូត ខណៈម្តាយបានផ្ញើឱ្យ២០ដុល្លារធ្វើជាសោហ៊ុយពីប៉ោយប៉ែតមកភ្នំពេញវិញ រួចគេក៏ស្នាក់នៅជាមួយពួកម៉ាកធ្វើការខាងម៉ាស្សា។ ទោះយ៉ាងណាក៏នៅជាមួយគ្នានេះក៏មិនសូវមានអីញុំាដូចគ្នាដោយសារតែជាអ្នកអត់ដូចគ្នាហើយខ្លួនក៏សម្រេចចិត្តទៅសៀមរាបដូចជាការទៅប៉ោយប៉ែតដែរ គឺគ្មានស្គាល់អ្នកណាទាំងអស់។

ផ្សងជីវិតនៅលើទឹកដីសៀមរាប Goofy ក៏បានស្នាក់នៅជាមួយពួកម៉ាក ព្រមទាំងបានសម្តែងនៅក្នុងបារមួយកន្លែងប៉ុន្តែមិនទទួលបានកំរៃនោះទេដោយសារតែចង់ប្រូម៉ូតខ្លួនឯង។ ក្រោយមកកម្មវិធីប្រកួត The Rapper បើកដាក់ពាក្យប្រកួតរូបគេគ្មានសូម្បីលុយទិញពាក្យចូលរួមប្រកួត ប៉ុន្តែជាសំណាងល្អមានម្តាយរបស់មនុស្សម្នាក់ដែល Goofy មិនបញ្ចេញឈ្មោះផ្ញើលុយឱ្យសម្រាប់ការទិញពាក្យប្រកួតនៅក្នុងកម្មវិធី The Rapper ៕

 

ក្រុមហ៊ុន Toyota នឹងផ្អាកការនាំចេញរថយន្តចំនួន ១០ ម៉ូដែល

0

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងផ្អាកការនាំចេញរថយន្តចំនួន ១០ ម៉ូដែល ដោយសារតែមានសញ្ញាមិនធម្មតាក្នុងការធ្វើតេស្តទាក់ទងនឹងម៉ាស៊ីនម៉ាស៊ូតដែលប្រើលើម៉ូដែលរថយន្តជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Toyota Industries មិនបានធ្វើការតេស្តទិន្នផលសេះត្រឹមត្រូវសម្រាប់ការបញ្ជាក់នៃម៉ូដែលម៉ាស៊ីនម៉ាស៊ូតចំនួនបីនោះទេ។Toyota suspending shipments of 10 models on testing issues, Transport &  Logistics - THE BUSINESS TIMESដូច្នេះម៉ូដែលរថយន្តចំនួន ១០ ដែលក្រុមហ៊ុននឹងផ្អាកការនាំចេញរួមមាន៖ Land Cruiser Prado, Hiace/Grance/Brawny Van ប្រភេទ Mazda, Dina / Dutro ប្រភេទ Hino, LX500d, Land Cruiser 300, Toyota Hilux, និង Toyota Inova។Testing irregularities: Toyota suspends shipments of 10 models, including  Land Cruiser, HiAce

ការផ្អាកការដឹកជញ្ជូននេះ នឹងប៉ះពាល់ដល់រថយន្តតូយ៉ូតាប្រហែល ៣៦,៥០០ គ្រឿងដែលផលិតជារៀងរាល់ខែ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Toyota Industries បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កម្មកររបស់ខ្លួនបានកែសម្រួលបរិមាណចាក់ប្រេងដើម្បីធ្វើឱ្យទិន្នន័យ “មើលទៅកាន់តែប្រសើរឡើងវិញហើយ” ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ភាពមិនប្រក្រតីផ្សេងទៀតត្រូវបានគេរកឃើញទាក់ទងនឹងដំណើរការវិញ្ញាបនប័ត្រសម្រាប់ម៉ាស៊ីន forklift និងឧបករណ៍សំណង់ផ្សេងទៀត។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានស្នើសុំឱ្យបញ្ឈប់ការផ្តល់គ្រឿងចក្រ រហូតដល់ស្តង់ដារប្រតិបត្តិការបរិស្ថានត្រូវបានបំពេញ ហើយការហៅមកវិញអាចត្រូវបានពិចារណា។ ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏នឹងធ្វើការស៊ើបអង្កេតរកមូលហេតុ និងវិធីសាស្ត្រវាស់វែង ដើម្បីទប់ស្កាត់ការកើតឡើងវិញផងដែរ។Toyota cuts June output plan again as China lockdowns bite | Automotive News

គួរបញ្ជាក់ដែរថា ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota Daihatsu ដែលផលិតរថយន្តធុនតូចដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុនត្រូវផ្អាកការនាំចេញទាំងអស់កាលពីខែមុន បន្ទាប់ពីក្រុមហ៊ុនបានលាតត្រដាងថាខ្លួនមិនបានធ្វើតេស្តសុវត្ថិភាពយានយន្តឱ្យបានត្រឹមត្រូវអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕

យឿន ពិសី ថាបច្ចុប្បន្នបទចម្រៀងសម្បូរដោយប៉ារ៉ូលអា.សអាភា..សរៀបរាប់តែរឿងលើគ្រែ

0

លោក យឿន ពិសី ដែលទស្សនិកជនស្គាល់ថាជាអតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានលើកឡើងពីបទចម្រៀងមួយចំនួននាពេលបច្ចុប្បន្នសម្បូរទៅដោយប៉ារ៉ូលចម្រៀងបែបអា.សអាភា.សរៀបរាប់តែរឿងលើគ្រែ។ ទន្ទឹមនឹងការលើកឡើងរបស់លោក យឿន ពិសី គេក៏ដឹងដែរថាចុងក្រោយទេកញ្ញា ញឹម សួនសោភាទេពី រងនូវមតិរិះគន់យ៉ាងខ្លាំងពីទស្សនិកជនទៅលើបទចម្រៀងរបស់នាង។May be an image of 1 person and text

យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់លោក យឿន ពិសី សិល្បករក្នុងទ្រនំហ្គាឡាក់ស៊ី បានរៀបរាប់យ៉ាងដូច្នេះថា «Lyric អាសអាភាសច្រើនម្ល៉េះលោកអើយ..មិនច្រៀងពាក្យអសុរោះទេប៉ុន្តែរៀបរាប់សុទ្ធតែរឿងលើគ្រែ ដូចជាលើសហើយបងប្អូនមិត្តសិល្បៈមួយចំនួនអើយ ឱ!អនិច្ចាសីលធម៌»។ លោក បន្តទៀតថា «ប្អូនៗកូនក្មួយរបស់លោកក៏ត្រូវបានមនោគមន៍សិល្បៈបែបនេះអូសទាញរហូតដើរផ្លូវខុសមិនអាចបកក្រោយបាន»។May be an image of 1 person and musical instrument

គេចាំបានដែរថា ការចេញមកដាស់តឿនស្មារតីអ្នកសិល្បៈរបស់លោកយឿន ពិសី ទៅលើបទចម្រៀងនាពេលបច្ចុប្បន្នមួយចំនួនចូលចិត្តនិពន្ធចម្រៀងក្នុងន័យស្រើបស្រាលមិនមែនជាលើកទី១នោះទេ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ អតីតម្ចាស់ពានដែលមានពិការភាពរូបនេះក៏បានលើកឡើងដែរថា «Lyric បែបអាសអាភាសកំពុងតែវាយលុកពេញបណ្ដាញសង្គម TikTok គេកំពុងលេងព្រោងព្រាតមានទាំងក្មេងៗក៏លេងដែរ។ បទចម្រៀងដែលមានទំនុកបែបអាសអាភាសបែបនេះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ក្មេងៗជំនាន់ក្រោយ។
នៅក្នុងខ្លឹមសារនោះលោក យឿន ពិសី ក៏បានសំណូមទៅដល់សិល្បករមួយចំនួនដែលកំពុងតែផលិតបទចម្រៀងដែលមាន Lyric បែបអាសអាភាសបញ្ឈប់សកម្មភាពនេះព្រោះវាមិននាំឱ្យក្មេងៗក្នុងសង្គមរបស់យើងរីកចម្រើនទេ»។No photo description available.

នាពេលចុងក្រោយនេះបទចម្រៀងមួយចំនួនបានធ្វើឱ្យមហាជនលើកឡើងថាជាទំនុកច្រៀងបែបអាសអាភាសនិពន្ធចេញពីរឿងមិនសមរម្យដូចជាបទ «ពូក៏ដូចជាប៉ា» របស់លោក ឆន សុវណ្ណារាជ និងបទថ្មីរបស់ ញឹម សួនសោភាទេពី ជាដើម៕

 

សម្ដេចធិបតី សម្រេចបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់ នៅក្នុងខេត្តព្រះសីហនុ

0

នៅក្នុងឱកាស សម្តេចមហាបវរធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទទីលានជួលបាញ់កាំភ្លើងឯកជននៅទូទាំងខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” ឥឡូវខ្ញុំថា ទេសចរណ៍មកខេត្តព្រះសីហនុ មិនបាច់មករៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង អ៊ីចឹងសុំឱ្យបិទ តែម្ដង ហើយមិនឱ្យបើកថ្មីទេ! រឿងបាញ់កាំភ្លើងក្លិបឯកជន មិនបាច់ទេ។ ក្លិបឯកជន បើបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា មកពីណា? មិនបាច់តែហ្មងទៅ មកខេត្តព្រះសីហនុដើរលេងកោះទៅ កុំបាញ់កាំភ្លើង! ទប់កន្លែងហ្នឹងតែម្ដង”។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានទីតាំងបាញ់កាំភ្លើងឯកជន២កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ៕

បុរសចិនលះបង់ការងារ និងសម្រេចចិត្តមករស់នៅបែបនេះ

0

ប្រទេសចិន ៖ បុរសម្នាក់ អាយុ៣៥ឆ្នាំ រស់នៅខេត្តហឺណាន ប្រទេសចិន រៀបរាប់ថា គាត់មានប្រាក់ចំនួន១លានយាន់ផ្ញើនៅធនាគារ ហើយគាត់អាចរស់នៅបាន ដោយសារយកការប្រាក់មកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ។ គាត់បញ្ជាក់ថា ដើម្បីកុំឱ្យជីវិតរបស់គាត់ជួបបញ្ហា គឺគាត់មិនព្រមរៀបការជាមួយនារីណាទេ ពីព្រោះមិនចង់មានកូននាំឱ្យមានបន្ទុកច្រើន ។

គាត់បន្តថា ការចំណាយលើកន្លែងស្នាក់នៅនាពេលបច្ចុប្បន្ន បានកើនឡើងជាបន្តបន្ទាប់ ហើយថ្លៃបណ្ណាការខ្ពស់ណាស់ ខណៈប្រាក់សម្រាប់ភ្ជាប់ពាក្យវិញក៏ខ្ពស់ដែរ ។ លើសពីនេះ ផ្ទះ, រថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗមានតម្លៃខ្ពស់ខ្លាំង ។ ហេតុនេះ ទើបគាត់សម្រេចចិត្តរស់នៅម្នាក់ឯងល្អជាង បើទោះជាគាត់រស់នៅក្នុងផ្ទះមើលទៅដូចគំនរសំរាម ក៏គាត់មិនរៀបការដែរ ។May be an image of toy

វីដេអូរបស់បុរសរូបនេះដែលកំពុងសម្រាក, បរិភោគអាហារ និងលេងទូរស័ព្ទនៅលើគ្រែ ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ បុរសនេះសន្សំប្រាក់បានចំនួន១លានយាន់ពីការបំពេញការងារជាច្រើនឆ្នាំ ហើយគាត់មានមោទនភាពដែលមានប្រាក់សន្សំនេះ ។

គាត់និយាយថា គាត់បានរស់នៅយ៉ាងសុខស្រួលដោយសារយកការប្រាក់ពីចាយវាយ ហើយគាត់ពុំចាំបាច់ស្វែងរកប្រាក់បន្ថែមទៀត និងពុំបាច់មានមនុស្សជាទីស្រឡាញ់ទេ ពីព្រោះជីវិតប្តី-ប្រពន្ធ គឺអាចត្រូវគេមើលងាយគ្រប់បែបយ៉ាង ទើបគាត់សម្រេចចិត្តមិនរៀបការតែម្តង ។ គាត់បានរស់នៅតែម្នាក់ឯងមួយរយៈហើយ ហើយគាត់ក៏ចាប់ផ្តើមធ្លាប់នឹងការរស់នៅបែបនេះ ។May be an image of text

បុរសរូបនេះបន្តថា ៖ «ខ្ញុំជក់បារី ហើយផឹកស្រា ហើយខ្ញុំជាអ្នកចូលចិត្តចម្អិនអាហារ តែពេលរស់នៅម្នាក់ឯងបែបនេះ ចាំបាច់ធ្វើអាហារធ្វើអី ។ ខ្ញុំខ្ចិលធ្វើអាហារ ទើបខ្ញុំក៏កុម្ម៉ង់អាហារឱ្យគេយកមកឱ្យដល់ផ្ទះ ហើយពេលហូបឆ្អែត ខ្ញុំក៏បោះសំរាមចោលក្បែរគ្រែគេង» ។

បុរសខាងលើជឿថា សេចក្តីស្នេហា គឺដូចគ្នានឹងគ្រឿងទេសសម្រាប់ជីវិតដែរ ហើយគាត់មិនចាំបាច់មានសេចក្តីស្នេហាទេ ។ មនុស្សម្នាក់អាចមានសេរីភាពគ្មានដែនកំណត់បាន ហើយប្រាក់ទាំងនេះបានមកពីញឺសឈាម និងប្រាជ្ញារបស់ខ្លួនឯង បើទោះជាគាត់ពុំបានស្រឡាញ់នារីណាម្នាក់ ឬរៀបការក្តី ប៉ុន្តែគាត់ក៏អាចហូបអាហារ និងផឹកស្រាម្នាក់ឯងបាន ។ ដូច្នេះ គាត់រីករាយនឹងអ្វីដែលគាត់មានក្នុងជីវិត ហើយរស់នៅដោយគ្មានការដាក់សម្ពាធ និងគ្មានកង្វល់ជាមួយអ្នកជិតខាង ។May be an image of bedroom and text that says '还让我娶媳妇'

រីឯអ្នកលេងបណ្តាញសង្គមយល់ឃើញថា ប្រាក់ចំនួន១លានយាន់នេះមិនគ្រប់គ្រាន់សម្រាប់ការរស់នៅថ្ងៃអនាគតទេ ខណៈអ្នកខ្លះទៀតប្រាប់ថា គាត់គួរតែធ្វើការចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ចាំឈប់ធ្វើការ ។ រីឯអ្នកខ្លះទៀតប្រាប់ថា បើទោះជាគាត់បដិសេចសេចក្តីស្រឡាញ់ ប៉ុន្តែគួរតែគាត់សម្អាតផ្ទះខ្លះផង ។ ចំណែកក្រុមហ៊ុនសម្អាតផ្ទះបានចំណាយពេលជាច្រើនម៉ោងដើម្បីសម្អាតផ្ទះឱ្យគាត់ ៕May be an image of 1 person and bedroom

ក្មេងប្រុសថ្នាក់ទី៨ ទាញកាំ.បិត ចា.ក់.ក.មិត្តរួមថ្នាក់ភ្លាមៗ ក្រោយគេពោលពាក្យចំអកឡកឡើយមកលើខ្លួន

0

បាងកក៖ ថ្មីៗនេះ គឺបានកើតមានករណីក្មេងប្រុសជាសិស្សសាលាថៃថ្នាក់ទី៨ម្នាក់ ដែលត្រូវបានគេស្គាល់ថាគាត់ជាមនុស្សមិនប្រក្រតី បានដកកាំបិតចាក់សម្លាប់មិត្តរួមថ្នាក់ខ្លួនភ្លាមៗ ព្រោះបានត្រូវគេមើលងាយ និងចំអកលើរូបគាត់។

ហេតុការណ៍នេះ គឺបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក កាលពីថ្ងៃទី២៩ ខែមករា នៅសាលា Nak Nava Upatham ទីក្រុងបាំងកក ប្រទេសថៃ ហើយថ្នាក់រៀនទាំងអស់ត្រូវបានលុបចោលភ្លាមៗ។BMA promises tighter security, better trained teachers after school stabbing

មិត្តភក្តិជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានឃើញជនរងគ្រោះ សើចចំអកឡកឡើយដាក់ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ។ ដោយទ្រាំពុំបាន ក្មេងប្រុសមិនប្រក្រតីម្នាក់នេះបានទាញកាំបិតដេញចាក់ក្មេងប្រុសជនរងគ្រោះតែម្តង។

ដំបូងឡើយ ក្មេងប្រុសរងគ្រោះបានព្យាយាមរត់គេចខ្លួន ប៉ុន្តែជនដៃដល់បានរត់តាមពីក្រោយ ហើយបានចាក់គាត់ ចំផ្នែកខាងស្តាំ ចំកញ្ចឹងក ដែលបណ្តាលឲ្យជនរងគ្រោះ ដួលទៅនឹងដី ក្នុងទីលានបាល់បោះ។ ភ្លាមៗនោះ បុគ្គលិកសាលាបានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះនៅកន្លែងកើតហេតុ។Special needs' boy allegedly stabs classmate to death over so-called  bullying

បុគ្គលិកនិយាយថា ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ ជារឿយៗគឺគាត់មិនមាត់មិនករអ្វីទេ ហើយគាត់គឺតែងតែត្រូវបានមិត្តរួមថ្នាក់របស់គាត់និយាយលេងសើចចំអកដាក់គាត់ជាញឹកញាប់។

ទោះបីជាបើមានការជួយសង្គ្រោះក្មេងប្រុសនោះនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗហើយក៏ដោយ ប៉ុន្តែគឺមិនអាចសង្គ្រោះជីវិតរូបគេបានទេ។ នៅទីបំផុត ក្មេងប្រុសដែលជាជនរងគ្រោះក៏ត្រូវបានប្រកាសថា«ស្លាប់»បាត់ទៅហើយ។

រីឯក្មេងប្រុសបង្កហេតុក៏ត្រូវបានបញ្ជូនទៅនគរបាលប៉ូលីសដើម្បីធ្វើការស៊ើបអង្កេតនិងចាត់វិធានការបន្ត ខណៈដែលមានការព្រមានចំពោះក្មេងៗដទៃទៀតថាមិនឱ្យនិយាយលេងសើច ចំអកឡកឡើយ ឬសម្លុត ( Bully ) ទៅលើក្មេងប្រុសម្នាក់នេះទៀតនោះទេ៕

គ្រូពេទ្យផ្លូវចិត្តសំណូមពរឱ្យបញ្ឈប់ការ Bully នៅតាមសាលារៀន

0

ប្រទេសថៃ ៖ គ្រូពេទ្យសុខភាពផ្លូវចិត្តនៅប្រទេសថៃបានសំណូមពរឱ្យបញ្ឈប់អាកប្បកិរិយាការនិយាយស្តី និងបង្ហាញកាយវិការ Bully នៅតាមសាលារៀនជាបន្ទាន់ ដោយគ្រូពេទ្យបញ្ជាក់ថា អ្នក Bully, អ្នកត្រូវគេ Bully និងអ្នកឈរមើល គួរតែរក្សាភាពស្ងប់ស្ងាត់, ឈប់ឆេវឆាវ និងបង្កើតកន្លែងមានសុវត្ថិភាព ។ រីឯគ្រូបង្រៀនគួរតែគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ ដើម្បីចៀសវាងមានអំពើហិង្សាកើតឡើង ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលើកឡើងថា ក្រោយហេតុការណ៍កូនសិស្សប្រើអំពើហិង្សាដាក់គ្នារហូតដល់ស្លាប់ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងស្ថាប័នពាក់ព័ន្ធបានចុះតាមតំបន់ដើម្បីរៀបចំផែនការ និងវាយតម្លៃសុខភាពផ្លូវចិត្តរបស់សិស្សចំនួន៥៥នាក់ និងគ្រូបង្រៀន១២នាក់ ហើយការវាយតម្លៃឃើញថា កូនសិស្សចំនួន៣៦នាក់ និងគ្រូ១២នាក់ មានភាពតានតឹងផ្លូវចិត្ត ។ ហេតុនេះ ក្រសួងសុខាភិបាលបានកំណត់ផែនការព្យាបាលផ្លូវចិត្តរយៈពេលវែង ។How Schools Should React to Reports of Bullying

លោកវេជ្ជបណ្ឌិត Phongkasem Kaimook មកពីនាយកដ្ឋានសុខភាពផ្លូវចិត្តថ្លែងថា មូលហេតុឈានដល់ការប្រើប្រាស់អំពើហិង្សា គឺមិនមែនបណ្តាលមកពីកត្តាតែមួយទេ ហើយត្រូវដោះស្រាយគ្រប់កត្តាទាំងអស់ជាមួយគ្នា ដូចជា ៖ កត្តាផ្ទាល់ខ្លួន គឺមានបញ្ហាការគ្រប់គ្រងអារម្មណ៍, ការគ្រប់គ្រងកំហឹង, ខ្វះការអត់ធ្មត់ ឬជំងឺពិបាកគ្រប់គ្រងខ្លួនឯង ។

កត្តាក្រុមគ្រួសារ គឺការប្រើប្រាស់អំពើហិង្សាលើរាងកាយ, ការនិយាយស្តី និងអារម្មណ៍ ទើបធ្វើឱ្យកុមារយកគំរូតាម ។ រីឯកត្តាសាលារៀន, បរិស្ថានជុំវិញ, ការគំរាមកំហែង, ស្ថិតក្នុងចំណោមមិត្តភក្តិចូលចិត្តប្រើប្រាស់ហិង្សា និងថ្នាំញៀន គឺជាការបង្ហាញពីការប្រើអំពើហិង្សាក្នុងជីវិតប្រចាំថ្ងៃ ។ លើសពីនេះ កត្តាផ្នែកអារម្មណ៍នឹងជំរុញឱ្យមានការប្រើអារម្មណ៍ហិង្សាផងដែរ ។Here's what you need to know about bullying.

លោកវេជ្ជបណ្ឌិត Phongkasem Kaimook បន្តថា ការដោះស្រាយអាកប្បកិរិយាហិង្សាចំពោះកុមារ គឺយើងគួរតែគ្រប់គ្រងកុមារដោយឱ្យពួកគេបញ្ឈប់ការឆេវឆាវ ដូចជា ៖ យើងអាចឱប ឬចាប់ក្មេងដើម្បីឱ្យពួកគេឈប់ប្រើហិង្សា ហើយពេលក្មេងស្ងប់ស្ងាត់ហើយ យើងគួរតែជជែកជាមួយគេឱ្យនិយាយចេញមក ។ គួរតែចាប់ផ្តើមអប់រំកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដើម្បីឱ្យកុមារចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដូចជា ៖ អប់រំឱ្យកុមារចេះបំបែកខ្លួនចេញពេលពួកគេខឹង រួមទាំងបង្ហាត់កុមារឱ្យមានចិត្តមេត្តា និងសប្បុរសចំពោះមនុស្ស និងសត្វ ។

លោកវេជ្ជបណ្ឌិតនិយាយថា ៖ «ការប្រើអំពើហិង្សាដាក់ទោសលើកុមារឆេវឆាវ គឺមិនអាចជួយឱ្យចរិតពួកគេល្អប្រសើរបានទេ ។ យើងមិនគួរចរចាជាមួយកុមារឆេវឆាវ, រិះគន់ និងប្រៀបធៀបទេ ពីព្រោះវានឹងធ្វើឱ្យកុមារមានភាពអន់ថយ» ។What to do if your child is being bullied | Family Lives

រីឯអ្នកគ្រូពេទ្យ Wimonrat Wanphen នាយកវិទ្យាស្ថានសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ និយាយថា បើសង្ស័យថា កូនចៅរបស់យើងទទួលផលប៉ះពាល់ពីអំពើហិង្សា យើងអាចពិនិត្យមើលស្លាកស្នាមលើរាងកាយកើតឡើងពីការប្រើហិង្សា និងអាកប្បកិរិយាកុមារ ។ យើងអាចពិនិត្យការផ្លាស់ប្តូរអារម្មណ៍របស់ពួកគេ ដូចជា ៖ ភ័យខ្លាច, សោកសៅ និងឆេវឆាវ ហើយយើងគួរចំណាយពេលវេលាស្តាប់ និងជជែកជាមួយពួកគេឱ្យបានច្រើន ។

ក្រៅពីនេះ យើងគួរសួរសំណួរងាយៗទៅកាន់ពួកគេ ដូចជា ៖ តើថ្ងៃនេះ យ៉ាងម៉េចដែរ? ថ្ងៃនេះ មានសេចក្តីសុខជាមួយអ្វីខ្លះ? ថ្ងៃនេះ មិត្តភក្តិ និងគ្រូ យ៉ាងម៉េចដែរ? ថ្ងៃនេះ មិនចូលចិត្តអ្វីខ្លាំងបំផុត? បើសង្ស័យថា កូនត្រូវគេធ្វើបាប យើងអាចសន្ទនាជាប្រយោគងាយៗ ដូចជា ៖ បើមានអ្នកណាម្នាក់ធ្វើឱ្យកូនឈឺចាប់ ឬខូចចិត្ត កូនអាចរៀបរាប់ឱ្យប៉ាម៉ាក់ស្តាប់បាន ។ ហេតុនេះ ចូរឱ្យកូនរៀបរាប់រឿងរ៉ាវឱ្យយើងស្តាប់ដោយគ្មានការរអ៊ូរទាំ និងរិះគន់ ។Bullying at school: Signs your child is being bullied - Children's Health

ចំណែកលោកគ្រូពេទ្យ Yongyut Wongpiromsant ទីប្រឹក្សានាយកដ្ឋានសុខភាពផ្លូវចិត្តនិយាយថា អាកប្បកិរិយាការ Bully នៅសាលារៀន គឺជាអាកប្បកិរិយាគំរាមកំហែងដោយប្រើពាក្យសម្តីធ្ងន់ធ្ងរ ហើយវានឹងប៉ះពាល់ដល់អ្នកត្រូវគេ Bully គឺធ្វើឱ្យពួកគេខ្វះទំនុកចិត្ត និងខ្វះមោទនភាពលើខ្លួនឯង ។ ទីបំផុត ពួកគេមានភាពសោកសៅ ប៉ុន្តែផលប៉ះពាល់ទាំងនេះ មិនបានកើតឡើងលើអ្នកត្រូវគេ Bully ទេ ប៉ុន្តែវាក៏កើតឡើងចំពោះអ្នក Bully គេផងដែរ ។

លោកគ្រូពេទ្យបន្តថា អ្នកត្រូវគេ Bully រឿយៗ គឺចុងក្រោយ អ្នកនោះនឹងក្លាយជាមនុស្សសោកសៅ ហើយអាចធ្វើបាបខ្លួនឯង ឬធ្វើបាបអ្នក Bully ។ នៅបរិវេណសាលារៀននីមួយៗ គួរជាទីកន្លែងមានសុវត្ថិភាពសម្រាប់កូនសិស្ស, គ្មានការប្រើអំពើហិង្សាលើផ្លូវកាយ និងពាក្យសម្តី ។ អ្វីដែលកើតឡើងចំពោះសិស្ស គ្រូបង្រៀនអាចមើលឃើញ និងដោះស្រាយបញ្ហា ព្រមទាំងលើកផលហេតុទៅសិស្សថា Bully គឺជាការគំរាមដោយពាក្យសម្តីដែលខ្លាំងជាងការប្រព្រឹត្តដោយផ្ទាល់ ។ វានឹងធ្វើឱ្យមានរបួសផ្លូវចិត្ត ដូចជា ៖ ការជំរិតទារប្រាក់ ឬវាយដំ ហើយនេះជាការប្រើហិង្សាមួយដែរ ។Kids and Bullying - familydoctor.org

លោកគ្រូពេទ្យថា ៖ «គ្រូត្រូវតែយកចិត្តទុកដាក់លើអាកប្បកិរិយារបស់សិស្សក្នុងថ្នាក់រៀន និងដោះស្រាយបញ្ហាភ្លាមៗ មិនមែនបណ្តោយឱ្យវារាលដាលខ្លាំងទេ ។ រីឯអ្នកឈរមើលមិត្តភក្តិត្រូវគេ Bully ចាត់ទុកថា ជាការធ្វេសប្រហែស ។ ហេតុនេះ គ្រូត្រូវប្រើជំនាញជីវិតអប់រំពួកគេ ដើម្បីឱ្យអ្នកឈរមើលគេ Bully នាំគ្នាចូលជួយមិត្ត, ជម្រាបឱ្យគ្រូជ្រាប ឬហាមមិត្តកុំឱ្យ Bully មិត្ត» ។

ចុងក្រោយ លោកគ្រូពេទ្យបញ្ជាក់ថា អ្នកដែលត្រូវគេ Bully ភាគច្រើនជាមនុស្សទន់ខ្សោយ និងមិនហ៊ានប្រឈមមុខជាមួយអ្នកដទៃ ។ ដូច្នេះ បើបានឃើញការ Bully នៅតាមសាលារៀន សូមឱ្យគ្រប់គ្នាជួយបញ្ឈប់ភ្លាមៗ ហើយពុំបាច់គិតពីទំនាក់ទំនងរវាងអ្នកត្រូវគេ Bully និងអ្នក Bully គេនោះទេ ៕

មួយករណីទៀតហើយ! បុកស្លាប់២នាក់ រួចបើករត់ នៅស្រុកដងទង់

0

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕