Home ព័ត៌មានអន្តរជាតិ ស្វាយកែវរមៀតខ្មែរកំពុងវាយលុកទីផ្សារប្រទេសថៃ

ស្វាយកែវរមៀតខ្មែរកំពុងវាយលុកទីផ្សារប្រទេសថៃ

83
0

ប្រជាកសិករថៃកំពុងបង្ហាញការមិនសប្បាយចិត្ត ស្របពេលដែលស្វាយកែវមៀតខ្មែរកំពុងមានទីផ្សារក្នុងប្រទេសថៃ ដែលបណ្តាលឲ្យតម្លៃស្វាយស្រុកថៃមានការធ្លាក់ចុះជាគំហុក។

កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS បានរាយការណ៍ថា នារដូវក្តៅនេះជាពេលដែលផ្លែស្វាយថៃលេចចេញជាបណ្តើរៗនៅលើទីផ្សារ។ ទន្ទឹមនឹងនេះក៏មានស្វាយប្រទេសជិតខាងគឺកម្ពុជា ជាពិសេសស្វាយកែវរមៀត ចូលមកក្នុងទីផ្សារប្រទេសថៃផងដែរ ដែលជាហេតុបណ្តាលឲ្យតម្លៃផ្លែស្វាយស្រុកឮថៃធ្លាក់ចុះខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhD2AzbN5-vF6N-QxaSj8oHSE83T_qf8Jv_gie0IKYExErpQMnudhZ98W-dxf2cxiNLope5NAO5yXimjzI1d8eqy-cyL8aV8g1hPplt-rlq08d0dgLZcWfKmb84U8fn_N_okRrXByBv-A69Q5jzWgyBghZ1ds_ZtSAuoA2BE8YRhkZoUs0AePo6oOEFE/s1280/photo_2024-03-11_10-22-24.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា តម្លៃផ្លែស្វាយរបស់ស្រុកថៃ ពូជខ្លះទទួលបាន មួយគីឡូក្រាមត្រឹមតែ ២-៣បាតប៉ុណ្ណោះ ខណៈផ្លែស្វាយខ្មែរនៅក្នុងប្រទេសថៃ ១គីឡូក្រាមលក់បានចន្លោះពី ១០ដល់១៥បាត ហើយក៏ជាការពេញនិយមក្នុងចំណោមប្រជាជនថៃចោមរោមទិញស្ទើរគ្រប់ៗគ្នា។ ដូច្នេះហើយទើបប្រជាកសិករថៃសំណូមពរដល់រដ្ឋាភិបាលនិងស្ថាប័ពាក់ព័ន្ធចូលខ្លួនមកដោះស្រាយនិងរកទីផ្សារតម្លៃឲ្យបានសមស្របវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJLMNSoDZXBINJ0jzgcJb3BLY1J-CW3li0KsYdWlaOKXewfLbk0xL34y6ACON3GXMvzK6m5_QMWFINfdWSzPDtJmOm2TatVyhiv8XbAxtLa78vfN7ztY52miXCCIzBhfI9kRoKMYUjbcSFAFhBNk9s-O3nQSYk6B0hQ2L4WKBg7y6KbFQNavKQXz5rOg/s1280/photo_2024-03-11_10-22-25.jpg

ក្រឡេកមើលផ្លែស្វាយកែវរមៀតខ្មែរវិញ ដូចដែលយើងគ្រប់គ្នាបានជ្រាបមកហើយថា ជាពូជស្វាយដែលមានរសជាតិផ្អែម ឆ្ងាញ់ពិសារ សម្បូរសាច់ហូប ហើយគ្រាន់តែឃើញសំបកក៏ស្រកទឹកមាត់ដែរ។ ម្យ៉ាងវិញទៀតទៀត ស្វាយខ្មែរមួយប្រភេទនេះក៏អាចយកទៅច្នៃធ្វើជាភេសជ្ជៈ បង្អែម ដំណាប់ជាដើម បានយ៉ាងមានឱជារសឈ្ងុយឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNLjMy90SINjl6-6y8jzy24Jg5ytTF9BP215jEI0hTageh7_7VhfHj3yqemHUjRMAoEVAVd8KjM6s2QYK9bla1KU3gSAUOe_rDgQicj_zc24eL90gYPMBVjl8hzSZRVCWJzPWe5DeYFO2llhrQXDqoV0E7UJOZk9_qYYc0ERRc7IF3PE-xksno0aoXe_4/s670/8903296ce70915ced040117b6380efe0.jpg

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ការកែច្នៃផ្លែស្វាយយកមកធ្វើជាភេសជ្ជៈផ្សេងៗ ជាពិសេសស្វាយគ្រីម គឺកំពុងក្លាយជាទីពេញនិយមបំផុតក្នុងចំណោមទាំងយុវវ័យនិងប្រជាពលរដ្ឋខ្មែរ។ ជាមួយនឹងគំនិតច្នៃប្រឌិតនេះ គឺពិតជាបានលើកកម្ពស់ទីផ្សារផ្លែឈើក្នុងស្រុកមួយផ្នែក ក៏ដូចជាបានក្លាយជាប្រភពចំណូលដល់កាក់កបដល់ប្រជាកសិករខ្មែរ អ្នកលក់ទាំងក្នុងនិងក្រៅស្រុកផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivcs7yVTh-oaeE_u_ZP6vsy4Myu4bgp97NOyR7BmXt29dA5cpV7r_r2ZVBiP1RtHDS98N5ffZxOoPlb9NjPemO0ZW2CXByw2S1Ctzc03eNV-lpE4nnp8FftvJQ0Fn25zvmRH5CjQgwg-qj_XPVh9OmuDFQ2t3MpsUqLOQOxtdJhhlJtgQUzEHPoMKThac/s1280/photo_2024-03-11_10-26-50.jpg