Home ព័ត៌មានអន្តរជាតិ អាមេរិកបារម្ភពីរថយន្តអគ្គិសនីចិនវាយលុកទីផ្សារ និងអាចមានផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស

អាមេរិកបារម្ភពីរថយន្តអគ្គិសនីចិនវាយលុកទីផ្សារ និងអាចមានផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស

28
0

សហរដ្ឋអាមេរិក ៖ អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបានថ្លែង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសចិនអាចធ្វើឱ្យទីផ្សាររថយន្តអាមេរិកសម្បូរដោយរថយន្តអគ្គិសនីតម្លៃថោកៗ ។ រដ្ឋមន្ត្រីក្រសួងថាមពលបានលើកឡើងបែបនេះ ក្រោយពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញការបារម្ភពីរថយន្តអគ្គិសនីចិន ប្រមាណ១សប្តាហ៍មុននេះ ។

អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក បានថ្លែងក្នុងអំឡុងពេលពិភាក្សាអំពីគេហទំព័រព័ត៌មានមួយឈ្មោះ Axios ថា ៖ «យើងបារម្ភយ៉ាងខ្លាំងថា ចិននឹងមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មយានយន្តរបស់អាមេរិក បើទោះជាបច្ចុប្បន្ននេះ យើងនឹងបង្កើតហេដ្ឋារចនាសម័្ធន្ធសំខាន់សម្រាប់ផលិតកម្មរថយន្តក្តី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLibFmYD5BAq3KzRh6_87nFAnC6nW1jvj2jLMHE3b8oQh9KgMb6FQos-kjH_d8VoM_rQrLGIu0xMqUYLbQrHEkJ1nfwlowQku2XYHMDhbXIV1uPdWzN7aRqIlxO8kladKzi02TAhWiNRq0QEBcQq_tmsZCvW1fI20vETMNYL1ACdYgFYz_oO0_0b0de0/s1600/jennifer-granholm-gty-jt-210118_1611001776348_hpMain_16x9_1600.jpg

អ្នកនាង Jennifer Granholm បន្តថា ៖ «យើងបានឃើញស្ថានការណ៍ស្រដៀងគ្នានេះ កើតឡើងក្នុងផ្នែកឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យផងដែរ ដែលមានផលិតផលហូរចូលមកទីផ្សារពេញទាំងអស់» ។

ចំណែកសារព័ត៌មាន CNBC រាយការណ៍ថា គេមើលឃើញថា ប្រទេសចិនបានគំរាមកំហែងដល់ឧស្សាហកម្មយានយន្តរបស់អាមេរិក ដោយសារចំនួនការនាំចេញរថយន្តរបស់អាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ។ រីឯក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ដូចជា ៖ General Motors ក៏បានកាត់បន្ថយទំហំប្រតិបត្តិការនៅក្រៅប្រទេសផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw22EeuDX2VqxQ3GhCs3oUeKo1_qmJ9U0NNtpSxmUAFX5Kq1xlOZbMuqrZqFupw2JCGeskhNcFdQfgmYHUmFUrBBwLhn48HKVPsD2MhmSzmZTTWsyTe0BswYnlY2BNxWnlcaV45FqGEXvmx_7mTxmIJaP5lBnc0hPDoUysntryAe2j2kh-GIiV7rjetyE/s1280/byd-dolphin-ev-debuts-in-mexico.jpg

បើតាមទិន្នន័យរបស់សមាគមផលិតរថយន្តចិនបញ្ជាក់ថា ចិនបាននាំចេញរថយន្តជិតស្មើ៥លានគ្រឿងនៅឆ្នាំ២០២៣ ហើយចិនបានវ៉ាដាច់ជប៉ុន ។ ហេតុនេះ ចិនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ។ Fitch Ratings បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣ ថា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនបានបង្ហាញរថយន្តថ្មីៗ ហើយទស្សនវិស័យរបស់ក្រុមហ៊ុនទាំងនេះនៅតែមានស្ថិរភាព បើទោះជាមានកំណើនការប្រកួតប្រជែងក្តី ។https://imageio.forbes.com/specials-images/imageserve/653d373e455b3908f5443126/0x0.jpg?format=jpg&height=900&width=1600&fit=bounds

អ្នកនាង Jennifer Granholm បន្ថែមថា ៖ «ចិនកំពុងបណ្តាក់ទុនស្មើទឹកប្រាក់ដ៏ច្រើនមហាសាល ក្នុងគោលបំណងពង្រីកអាជីវកម្មដើម្បីគ្រប់គ្រងទីផ្សារពិភពលោក ។ហេតុនេះ យើងត្រូវយល់ថា វាជាចំណុចសំខាន់គួរឱ្យពិចារណាសម្រាប់អតិថិជនចង់ទិញរថយន្តមានតម្លៃថោក ។ ប៉ុន្តែយើងអាចធ្វើបាន ហើយអាចរក្សាស្ថិរភាពទីផ្សារអាមេរិកបាន» ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សេតវិមានអាមេរិកប្រកាសថា អាមេរិកនឹងស៊ើបអង្កេតថា តើការនាំចូលរថយន្តចិននឹងគំរាមកំហែងដល់សន្តិសុខអាមេរិកដែរឬទេ? ដោយសារអាមេរិកបារម្ភថា យានជំនិះទាំងនេះអាចប្រមូលទិន្នន័យលម្អិតពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធ ហើយបញ្ជូនទិន្នន័យទៅឱ្យប្រទេសចិន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsXZdsYJzHkxnqrLcYU7F0E92Go3i6RbInoLj-K305jZT2zmpAdbRYyDibGsdPCKIvwIGrbNOaJE6QmSRGEs7WPJ32uuo-1s67bf0wJOjO5GtCaj_gvXwwb7KmwYDsOBeSmusX3xR7vyn3yz7gO53qPLvJ3Hdxa25xAGLuJnuwrqDFBa_ig9urZWs6VQI/s929/107295493-1693834206759-BYD_Seal_cover_phot.jpg