ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។ ការទិញរថយន្តដំបូង ក្នុងជីវិតរបស់អ្នកគឺជារឿងធំសម្រាប់មនុស្សជាច្រើន ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាងនិងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://www.autotrainingcentre.com/wp-content/uploads/2018/11/car-painting-courses.jpg

២.រថយន្តធ្លាប់ផ្លាស់ប្តូរម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://scottsfortcollinsauto.com/wp-content/uploads/CarEngine2.jpg

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។ https://thecarseatlady.com/wp-content/uploads/2020/02/3acrossboosters-1024x768.jpg

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://m.economictimes.com/thumb/msid-51563328,width-1200,height-900,resizemode-4,imgsize-92101/china-to-promote-sale-of-second-hand-vehicles.jpg

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕