Home ព័ត៌មានជាតិ បេក្ខភាព Universal Woman 2024 គ្រងឈុត«អប្សរា»យ៉ាងស្រស់ស្អាតនៅលើទឹកដី«អង្គរវត្ត»

បេក្ខភាព Universal Woman 2024 គ្រងឈុត«អប្សរា»យ៉ាងស្រស់ស្អាតនៅលើទឹកដី«អង្គរវត្ត»

137
0

កម្មវិធីប្រកួត Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការរៀបចំរបស់អ្នកនាងប្រាសាទ ដាវីន កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបេក្ខភាពដែលចូលរួមបានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លើសពីនេះបេក្ខភាពដែលចូលរួមប្រកួតជាច្រើនប្រទេស ទោះជាមេឃក្តៅយ៉ាងណាបានព្យាយាមដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាសកម្មភាពផ្សព្វផ្សាយមួយជំរុញឱ្យវិស័យទេសចរណ៍កើនឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o7uCLlSfSPwrUK4gH-ycTA7P0lOZImON4R8zKToDnexHwu7Jd3VQd6gK7powh-Lxr5h9BxoiyRaopMXeLw6tVQFTrNbux1wc2YuT2on_H1kXa0VKBvNbccreL2yxnVAMnFYwM3NFZjGdxsvJTjD4tF5oOSH1AawbppWB_rWS_bHDmYkxjOPhe0x3J-k/s2048/image_2024-03-14_14-21-42.png

ស្ថាប័ន Universal Woman Cambodia នៅថ្ងៃទី១៤ ខែមីនា នេះបានបញ្ចេញវីដេអូសកម្មភាពពីក្រោយការថតរូបរបស់បេក្ខភាពចូលរួមប្រកួត Universal Woman 2024 ដែលបានគ្រងឈុតអប្សរា។ ស្ថាប័ននេះបានលើកឡើងថា«បងប្អូននេះជាសកម្មភាពខ្លះៗនៅពីក្រោយការថតរូបនៅប្រាសាទអង្គរវត្តរបស់ Universal Woman 2024 ។លោកគ្រូ អ្នកគ្រូក្រុមការងារទាំងអស់បានព្យាយាមបង្រៀនពីការរាំរបាំអប្សារា ការថតរូបអប្សារា អត្ថន័យនៃក្បាច់របាំអប្សារា ហើយព្យាយាមមើលសម្លៀកបំពាក់ដើម្បីធានាឱ្យបានថាត្រូវតាមក្បួនខ្នាតនិងមានរបៀបរៀបរយយើងព្យាយាមធ្វើឱ្យបានល្អបំផុត និងប្រុងប្រយ័ត្នខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3lDXCSXthA47YMYPHtag6kevCsKI8UwRJosCWpEjQW9AdQ1v8pa61NAND3B3IsEjNv5JZjuLuYeJL10Sj0vir84uQUg82f88kVO_nPQQZ9oEH8_o04c1KvhKhobHtt0qNEZ6d34-t3MCymEuYeN5VfTj0Us4YDRqnM3DnpRZ8jdDeW0F2qoUw2UUvb4/s2048/image_2024-03-14_14-21-44.png

ជាមួយគ្នានេះដែរអ្នករៀបចំកម្មវិធីក៏បានបង្ហាញទៀតថា «ឈុត អប្សរា ពី Universal Woman 2024 នៅប្រាសាទអង្គរវត្ត ទោះជាក្តៅយ៉ាងណាក៏យើងព្យាយាមឱ្យបេក្ខភាពដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរដែរ យើងក៏អរគុណនិងសរសើរដល់បេក្ខភាពដូចគ្នាដែលគោរពតាមក្បួនខ្នាតរបស់ខ្មែរយើង»។null
កម្មវិធីប្រកួតនេះគឺមានការចូលរួមគាំទ្រពីក្រសួងទេសចរណ៍ផងដែរខណៈបេក្ខភាពចូលរួមទាំងអស់មានជាង៥០ប្រទេស។ Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺក្រោមការគ្រប់គ្រងរបស់អ្នកនាង ប្រាសាទ ដាវីន ហើយរូបអ្នកនាងផ្ទាល់គឺជាលំដាប់រងទី៤ Universal Woman 2023 ដែលបានប្រកួតនៅលើទឹកដីទីក្រុងឌូបៃ។ អ្វីដែលកាន់តែពិសេសថែមទៀត អ្នកនាង ប្រាសាទ ដាវីន ក៏ជាND Mister Friendship Cambodia ផងដែរ ខណៈ លាវ វេងហួរ ទទួលបានជ័យលាភីឯកនៅលើទឹកដីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmTb2LHuM6qgbdTKnGRvD8b5ld7ZHAXYfFZ21jwiHgikQvRnyYSp2N3X-ICJC4SE6WT_L6wOWg6wtjYKfthlV6k5gi16DygMM1ol7DtzWIIcfFKQ7knRRnZ9CLFAZHek9fQ5wbQx-hZ5_P1mW4DY_p0fiMKXew_lNoW4ebaOS2xVRKz0tRQJfN4XmB9BE/s2048/image_2024-03-14_14-21-47.png

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខភាពតំណាងឱ្យកម្ពុជាក្នុងការប្រកួត Universal Woman 2024 គឺ Brianna Mai មានវ័យ ២៩ ឆ្នាំរូបនាងជាកូនខ្មែរកាត់អាម៉េរិកហើយក៏ទទួលបានការអប់រំផ្នែករបាំបុរាណខ្មែរបានស្ទាត់ជំនាញផងដែរ ៕