Home Blog Page 1218

រយៈពេល២៦ឆ្នាំទើបបានជួបមុខឪពុកបង្កើត មាស នីតា រងនូវពាក្យសម្តីជាកូនរមិ.លគុណ

0

តារាចម្រៀង ពៅ ស្រីមាស ឬមហាជនស្គាល់ថា មាស នីតា អតីតបេក្ខភាពជើងខ្លាំងមួយរូបនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានទម្លាយរឿងក្នុងរង្វង់គ្រួសារបន្ទាប់ពីរងនូវពាក្យសម្តីជាកូនរមិលគុណឪពុក។ មាស នីតា ថារយៈពេល២៦ឆ្នាំហើយនាងទើបបានស្គាល់មុខឪពុកបង្កើតបើទោះជាឪពុកនាង បង្កើតចោលក៏ដោយ ក៏នាងមិនដែលភ្លេចគុណនោះទេ។មាស នីតា ធ្លាប់ល្បីឈ្មោះខ្លាំងពេលច្រៀង Cover បទ "ផ្លូវណាទៅផ្ទះម៉ែក្មេក" ពេលនេះចូលប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៤ - Khmernote

នៅលើបណ្តាញសង្គមរបស់ មាស នីតា នាព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤ បានរៀបរាប់ដោយអារម្មណ៍សោកសៅយ៉ាងដូច្នេះថា«រយៈពេល២៦ឆ្នាំ ដែលខ្ញុំបានជួបឪពុកបង្កើត ដែលផ្តល់កំណើតខ្ញុំរួច គាត់ក៏ចាកចេញ ទាំងដែលខ្ញុំមិនទាន់បានឃើញពន្លឺថ្ងៃ ម្តាយដ៏កំសត់របស់ខ្ញុំ។ មិននឹកស្មានថាកម្មវិធី Cambodian Idol ដែលផ្តល់ពន្លឺ ជីវិតឱ្យខ្ញុំហើយ ថែមទាំងផ្តល់នៅសេចក្តីមួយថា ដែលមិននឹកថាអាចនឹងជួប(ឪពុកបង្កីត) ខ្ញុំសឹងតែមិនជឿថា រយៈពេល២៦ឆ្នាំ ខ្ញុំអាចជួបគាត់»។មាស នីតា» បោះសម្តីយ៉ាងចាក់ដោតប៉ុន្មានម៉ាត់ដល់មហាជនអ្នកគាំទ្រ ខណៈខ្លួនត្រូវបាត់បង់ឱកាសមាសឆ្ពោះទៅដណ្តើមពានក្នុងវគ្គផ្តាច់ព្រ័ត្រ ...

មាស នីតា បន្តទៀតថា «ម្តាយខ្ញុំខំដើរតួជា ប្រុសផង ស្រីផង មិនហត់នឿយ បោសសំរាម លាងចាន ស៊ីឈ្នួលគេ គ្រប់យ៉ាងគឺដើម្បីកូន នារីដែលរឹងមាំបំផុត បើទោះសុំទានគេក៏ដោយឱ្យតែកូនបានឆ្អែតនឹងក្តីសុខទោះខ្លួនលំបាក។ ខ្ញុំបានរីកធំធាត់បានសព្ធថ្ងៃ គឺនារីកំសត់ម្នាក់ដែលជា(ម្តាយ) ដល់លូវ ខ្ញុំបែរជាទទួលពាក្យថា មិចក៏មិនដឹងគុណឪពុក មិចក៏មើលរំលងគាត់»។May be an image of 1 personពាក្យសម្តីកូនរមិលគុណឪពុកនេះ មាស នីតា បានឆ្លើយតបថា បើសិនជាបានដឹងរឿងពិត បានដឹងថានាងមិនបានភ្លេច រឺ ភ្លេចគុណទេ នាងចាំជានិច្ច នាងសងគុណជានិច្ច ដោយមិនរមិលគុណ ជាឪពុក តែ…….បើទោះជាឪពុកនាង បង្កើតចោលក៏ដោយក៏នាង សូមក្រាបសំពះ៣ដងដែរ ព្រោះនាងមិនដែលភ្លេចគុណ ឬ កំណើតទេ»។May be an image of 3 people and people smiling

គួរបញ្ជាក់ថា មាស នីតា បានក្តោបប្រជាប្រិយភាពខ្លាំងលើការបកស្រាយចម្រៀង cover មានចំណងជើងថា «ផ្លូវណាទៅផ្ទះម៉ែក្មេក» ពីសំនៀងដើម ថាន់ នឿថង និងជាបេក្ខនារីជើងមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤អាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ យ៉ាងណាមិញ បន្ទាប់ពីការប្រលងបានបញ្ចប់ មាស នីតា ក៏មានរឿងអាស្រូវយ៉ាង ខ្លាំងជាមួយអ្នកនាង សុខ ទីយ៉ា ឬ សេង សុខឃីម អតីតសង្សារនាយចឺម រហូតមានពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ថែមទៀត។No photo description available.

ដ្បិតថាមានរឿងអាស្រូវផ្ទាល់ខ្លួនក្តី គេបានឃើញ មាស នីតា លេចមុខតាមកម្មវិធីនានា។ មិនត្រឹមតែប៉ុណ្ណោះកើបលុយបានមួយប្រាវធំ តារាចម្រៀងរូបនេះបានទិញផ្ទះថ្មី តម្លៃ១០ម៉ឺនដុល្លារកាលពីដើមឆ្នាំ២០២៣៕

 

Taylor Swift បង្កើតប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ២០២៤

0

តារាចម្រៀងប៉ុបដ៏ល្បីល្បាញ Taylor Swift បានក្លាយជាសិល្បការិនីដែលទទួលបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត Grammy ក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោកតាមរយៈអាល់ប៊ុម Midnights ។ នេះបញ្ជាក់ឱ្យដឹងថាស្រ្តីវ័យ៣៥ឆ្នាំរូបនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យតន្រ្តីទូទាំងពិភពលោក។2024 GRAMMYs: Taylor Swift Makes GRAMMY History With Fourth Album Of The  Year Win For 'Midnights' | GRAMMY.com

នៅក្នុងពិធីប្រគល់ពានរង្វាន់ Grammy លើកទី៦៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមអបអរសាទរ Taylor Swift បន្ទាប់ពីការប្រកាសរបស់តារាចម្រៀង Celine Dion សម្រាប់អាល់ប៊ុមប្រចាំឆ្នាំបានទៅលើតារាចម្រៀងរូបនេះហើយ Taylor Swift ផ្ទាល់ស្ទើរតែមិនជឿថានាងអាចដណ្តើមបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំលើកនេះដូចគ្នា។Taylor Swift Breaks Grammy Record, Announces New Album

ជ័យជម្នះនេះ បានធ្វើឱ្យ Taylor Swift ក្លាយជាសិល្បការិនីដែលទទួលបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Grammy ដោយបំបែកកំណត់ត្រារបស់ Frank Sinatra, Stevie Wonder, និង Paul Simon ។ អាល់ប៊ុមទាំងបីរបស់នាងទទួលបានលទ្ធផលស្រដៀងគ្នារួមមាន Fearless ឈ្នះឆ្នាំ២០១០ អាល់ប៊ុម១៩៨៩ ឈ្នះឆ្នាំ២០១៦ និងអាល់ប៊ុម Folklore ឆ្នាំ២០១០។Taylor Swift Wears Gold Sequin Dress to 2024 Grammys After-Party

លើសពីនេះអាល់ប៊ុម Midnights ក៏បានឈ្នះពានរង្វាន់មួយទៀតនៅក្នុងប្រភេទ Best Pop Album ដែលនាំឱ្យតារាចម្រៀងរូបនេះមានពានរង្វាន់ Grammy សរុបចំនួន១៤ហើយរហូតមកដល់បច្ចុប្បន្ន។
ការឈ្នះពានរង្វាន់ Grammy ឆ្នាំ២០២៤ ជាថ្មីម្តងទៀតបញ្ជាក់ពីជំហរដ៏មានឥទិ្ធពលរបស់ Taylor Swift នៅក្នុងវិស័យតន្រ្តី។ ក្នុងពេលដែលឡើងទទួលពានរង្វាន់ Pop Album of the Year តារាចម្រៀងរូបនេះក៏បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួនក្នុងខែមេសាខាងមុខដែលមានបទចម្រៀង១៦បទ សម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។Taylor Swift wins Album of the Year at Grammys 2024, breaking record

Midnights គឺជាអាល់ប៊ុមទី ១០ របស់ Taylor Swift ដែលបានចេញផ្សាយនៅថ្ងៃទី ២១ខែតុលា ឆ្នាំ២០២៣ មានបទចម្រៀងចំនួន ១៣ បទ។ ក្រៅពីពានរង្វាន់ Grammys តារាចម្រៀង Taylor Swift ធ្លាប់បានឈ្នះពានរង្វាន់ចំនួន៩នៅ VMAs ក្នុងខែកញ្ញា ឆ្នាំ២០២៣ រួមទាំងពានរង្វាន់ដ៏មានកិត្យានុភាពបំផុតសម្រាប់វីដេអូប្រចាំឆ្នាំសម្រាប់ MV Anti-Hero។Taylor Swift Fuels 'Reputation' Theory With 2024 Grammys Look | Us Weekly

នៅឆ្នាំ ២០២២ Billboard បានផ្តល់កិត្តិយសដល់ Taylor Swift ជាតន្ត្រីករ – សិល្បករនៃទសវត្សរ៍សម្រាប់ការរួមចំណែកផ្នែកតន្ត្រីរបស់នាង។ ក្នុងឆ្នាំ២០២២ នាងបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យញូវយ៉កសហរដ្ឋអាម៉េរិក សម្រាប់ការរួមចំណែកជាវិជ្ជមានរបស់នាងចំពោះវិស័យសិល្បៈពិភពលោក៕

 

ក្រុមហ៊ុនចិនចំណាយប្រាក់រាប់លានយាន់ចែក Bonus ឱ្យបុគ្គលិក

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រ Mirror Media ចុះផ្សាយថា នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនៅខេត្តហឺណាន ប្រទេសចិន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុននេះរៀបចំពិធីចែកប្រាក់ Bonus ឱ្យបុគ្គលិក និងគ្មានក្រុមហ៊ុនណាធ្វើដូច ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

ក្រុមហ៊ុនបានរៀបចំពិធីចែកប្រាក់ Bonus ឱ្យបុគ្គលិកយ៉ាងអធិកអធមបំផុត និងលើសពីក្រុមហ៊ុនទូទៅ ដោយការយកក្រដាសប្រាក់ដ៏ច្រើនមហាសាលរាប់លានយាន់មកដាក់ពេញលើតុ បន្ទាប់មក ក្រុមហ៊ុនឱ្យបុគ្គលិករាប់ប្រាក់នេះដោយខ្លួនឯង ។ បុគ្គលិកណារាប់ប្រាក់បានប៉ុន្មាន គឺអាចយកប្រាក់តាមចំនួនដែលខ្លួនរាប់ ។ វាបានធ្វើឱ្យបុគ្គលិកទាំងអស់មានសេចក្តីសុខយ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមច្រណែនគ្រប់ៗគ្នា ។

ក្រុមហ៊ុនបានយកក្រដាសប្រាក់ថ្មីៗចំនួន១០០លានយាន់មកដាក់ពង្រាយនៅលើតុវែងមួយ ហើយបុគ្គលិកទាំងអស់បានឈរនៅសងខាងតុ ។ ក្រុមហ៊ុនបានជូនដំណឹងអំពីគោលការណ៍ទទួលប្រាក់ Bonus ថា បុគ្គលិកអាចយកប្រាក់នេះ តាមចំនួនប្រាក់ដែលខ្លួនបានរាប់តាមពេលវេលាកំណត់ ។ ហេតុនេះ ក្រុមហ៊ុនបានកំណត់ពេលវេលា ចំនួន១នាទី, ៣នាទី, ៥នាទី, ១០នាទី និង១៥នាទី ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

ទោះយ៉ាងណា ក្រុមហ៊ុនក៏បានកំណត់លក្ខខណ្ឌការរាប់ប្រាក់ផងដែរ គឺចំនួនប្រាក់ដែលបុគ្គលិករាប់រួចហើយ ត្រូវតែស្មើនឹងចំនួនប្រាក់តាមម៉ាស៊ីនរាប់ ។ ហេតុនេះ ក្រុមហ៊ុនបានដាក់ម៉ាស៊ីនរាប់ប្រាក់ជាង២០គ្រឿង ដើម្បីផ្តល់យុត្តិធម៌ និងស្មើភាពគ្នា ។ បើចំនួនប្រាក់រាប់របស់បុគ្គលិកមិនដូចគ្នានឹងម៉ាស៊ីនរាប់ប្រាក់ទេនោះ បុគ្គលិកនឹងត្រូវបានគេកាត់តាមក្រដាសប្រាក់នីមួយៗ ។

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមបង្ហាញថា បុគ្គលិកក្រុមហ៊ុនរំភើបចិត្តគ្រប់ៗគ្នា ហើយនាំគ្នារាប់លុយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ បុគ្គលិកស្រីម្នាក់អាចរាប់ប្រាក់រហូតដល់៩៧.៨០០យាន់ ប្រាប់ថា នាងមានក្តីសុខខ្លាំងណាស់ ។ រីឯបុគ្គលិកប្រុសម្នាក់ទៀតរាប់ប្រាក់បានចំនួន៩៥.៦០០យាន់ រអ៊ូថា គាត់ធ្វើពុំបានល្អទេ ព្រោះគាត់សង្ឃឹមថា គាត់នឹងអាចរាប់ប្រាក់រហូតដល់១សែនយាន់ ។บริษัทแจกโบนัสจุกใจ วางเงินกองโตหลายร้อยล้าน นับได้เท่าไหร่ เอาไปได้เลย

បើទោះជាបុគ្គលិកទទួលបានប្រាក់ Bonus មិនស្មើគ្នាក្តី ប៉ុន្តែគ្រប់គ្នាបានបង្ហាញអារម្មណ៍ដឹងគុណក្រុមហ៊ុន និងសរសើរពីទឹកចិត្តរបស់ក្រុមហ៊ុន ។ ពួកគេប្រាប់ថា វាជាការទទួលបានប្រាក់ Bonus ទាំងការរំភើប, លំបាក និងនឿយហត់ ខណៈអ្នកខ្លះទៀតប្រាប់ថា រាប់ប្រាក់រហូតដល់អស់កម្លាំង និងចុកដៃ ។

ក្រុមហ៊ុននេះឈ្មោះ Henan Mining Crane Co., Ltd ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដូចគ្នាដែរ ដោយការចែកប្រាក់ Bonus ចំនួន៦១លានយាន់ឱ្យបុគ្គលិក ។ ពេលនោះ ក្រុមហ៊ុនបានយកប្រាក់ទាំងអស់មកដាក់នៅលើវេទិកាមួយ ហើយបុគ្គលិកផ្នែកលក់បានទទួល Bonus រហូតដល់៥លានយាន់ក្នុងម្នាក់ ៕

ប្លែកខ្លាំង! ឱ្យភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍បរិភោគអាហារក្នុងទ្រុងជ្រូក

0

ប្រទេសចិន ៖ ពិធីរៀបអាពាហ៍ពិពាហ៍មួយបានធ្វើឱ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីម្ចាស់កម្មវិធីឱ្យភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍បរិភោគអាហារក្នុងទ្រុងជ្រូក ។ ម្ចាស់កម្មវិធីប្រាប់ថា ការបរិភោគអាហារក្នុងទ្រុងជ្រូកបែបនេះ ធ្វើឱ្យភ្ញៀវមានកន្លែងអង្គុយផ្ទាល់ខ្លួន ដោយសារមានរបាំងទ្រុងជ្រូក ហើយការរៀបចំនេះ ម្ចាស់កម្មវិធីបានគិតច្បាស់លាស់ហើយ ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រឈ្មោះ NetEase ចុះផ្សាយថា ក្នុងអំឡុងពេលជិតពិធីបុណ្យចូលឆ្នាំចិន ក្រុមគ្រួសារជាច្រើនបានជ្រើសរើសពេលវេលាល្អសម្រាប់រៀបអាពាហ៍ពិពាហ៍កូនចៅ ឬហៅថា ជារដូវកាលអាពាហ៍ពិពាហ៍ បើទោះជានៅតំបន់ខ្លះ អាកាសធាតុមិនអំណោយផលក្តី ។ នៅខេត្តហឺណាន មានព្រិលធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ប៉ុន្តែគេពុំបានលុបចោលពិធីអាពាហ៍ពិពាហ៍ទេ ខណៈភ្ញៀវមកចូលរួមវិញ ក៏តស៊ូខ្លាំងដែរ ។ ហេតុនេះ គេបានឃើញរូបភាពការអង្គុយបរិភោគអាហារនៅកណ្តាលព្រិល ។มิติใหม่ในการจัดงานแต่ง ไวรัลดัง! จัดงานแต่งงานใน "คอกหมู"

ទោះយ៉ាងណា ពិធីរៀបអាពាហ៍ពិពាហ៍មួយក្នុងទីក្រុង Zhumadian ខេត្តហឺណាន ម្ចាស់កម្មវិធីមិនចង់ឱ្យពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ដូចជាបណ្តាភ្ញៀវត្រូវមកអង្គុយបរិភោគអាហារនៅកណ្តាលព្រិលទេ ព្រោះខ្លាចថា បើភ្ញៀវត្រូវព្រិលធ្លាក់លើ និងអង្គុយក្រោមខ្យល់ត្រជាក់រយៈពេលយូរ ភ្ញៀវអាចឈឺ ឬផ្តាសាយ ទើបម្ចាស់កម្មវិធីផ្លាស់ប្តូរទីកន្លែងពីកណ្តាលវាល មករៀបចំខាងក្នុងវិញ គឺទ្រុងជ្រូក ។

រូបភាពភ្ញៀវមកចូលរួមអាពាហ៍ពិពាហ៍អង្គុយបរិភោគអាហារក្នុងទ្រុងជ្រូក ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ រូបភាពបង្ហាញថា មានភ្ញៀវជាច្រើននាក់នាំគ្នាអង្គុយបរិភោគអាហារក្នុងទ្រុងជ្រូក ហើយអង្គុយដាច់ៗពីគ្នា ខណៈម្ចាស់កម្មវិធីនិយាយថា ការរៀបចំបែបនេះមានចំណុចល្អ ដោយសារវាមានកន្លែងបរិភោគអាហារផ្ទាល់ខ្លួន និងមិនបាច់ខ្វល់ថា អ្នកដទៃរំខាន ។มิติใหม่ในการจัดงานแต่ง ไวรัลดัง! จัดงานแต่งงานใน "คอกหมู"

លើសពីនេះ សាច់ញាតិរបស់ម្ចាស់កម្មវិធីនិយាយថា កាលពីមុន គ្រួសារនេះធ្លាប់ចិញ្ចឹមជ្រូក ប៉ុន្តែបច្ចុប្បន្ន ឈប់ចិញ្ចឹមហើយ ហើយទ្រុងជ្រូកនេះពុំបានប្រើប្រាស់យូរហើយ មានន័យថា គ្មានជ្រូកនៅទីនេះទៀតទេ ។ ម្យ៉ាងទៀត ពួកគេបានសម្អាតទ្រុងជ្រូកជាប្រចាំ គ្មានភាពកខ្វក់ និងគ្មានក្លិនស្អុយ ។ នេះហើយជាហេតុផលធ្វើឱ្យពួកគេសម្រេចចិត្តយកទ្រុងជ្រូក ធ្វើជាកន្លែងបរិភោគអាហាររបស់ភ្ញៀវ ។

បើទោះជារូបភាពទាំងនេះមិនសូវទាក់ទាញភ្នែកក្តី ប៉ុន្តែភ្ញៀវមកចូលរួមជាច្រើននិយាយថា ពួកគេមានអារម្មណ៍ល្អ ព្រោះម្ហូបអាហារនៅទីនេះមានអនាម័យ និងប្រកបដោយបរិយាកាសកក់ក្តៅ ។ ក្រោយពីរឿងរ៉ាវនេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាចូលបញ្ចេញមតិខុសៗគ្នា ក្នុងនោះអ្នកខ្លះភ្ញាក់ផ្អើល និងអស់សំណើចជាមួយទ្រុងជ្រូក ។มิติใหม่ในการจัดงานแต่ง ไวรัลดัง! จัดงานแต่งงานใน "คอกหมู"

ប៉ុន្តែមនុស្សខ្លះទៀតមិនទទួលយកទេ ព្រោះយល់ថា បរិយាកាសបែបនេះមិនសមរម្យយ៉ាងខ្លាំងសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ និងមិនផ្តល់កិត្តិយសដល់ភ្ញៀវ ។ ប៉ុន្តែអ្នកខ្លះទៀតសរសើរពីការដោះស្រាយស្ថានការណ៍នៅចំពោះមុខ ព្រមទាំងប្រាប់ថា បើម្ចាស់កម្មវិធី និងភ្ញៀវពេញចិត្តបែបនេះ វាគ្រប់គ្រាន់ហើយ ៕

ការលើកលែងទិដ្ឋាការរបស់ចិនទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់

0

ប្រទេសចិន៖ ភ្ញៀវអន្តរជាតិមានឆន្ទៈក្នុងការមកទស្សនា និងចំណាយប្រាក់រាប់រយដុល្លារក្នុងមួយថ្ងៃលើជើងហោះហើរ និងអាហារនៅក្នុងប្រទេសចិន នៅពេលដែលត្រូវបានលើកលែងទិដ្ឋាការ។

យោងតាមភ្ញៀវទេសចរអន្តរជាតិម្នាក់ឈ្មោះ Marc Guyon បានមកដល់ប្រទេសចិននៅថ្ងៃដំបូងដែលប្រទេសនេះបានលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋបារាំងនៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣ ដោយសន្សំបាន ១៩២ ដុល្លារក្នុងថ្លៃទិដ្ឋាការ។ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ និងប៉េកាំង ភ្ញៀវទេសចរប្រុសម្នាក់នេះបានចំណាយប្រាក់ត្រឹមតែ ១,៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងរយៈ ៧ ថ្ងៃ។Lack of Tourists Is Another Big Problem for China's Economy

លោក Guyon បាននិយាយថា “ខ្ញុំគិតថាគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិន គឺជាចំណុចពិសេសបំផុតមួយដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសនេះដោយមិនសូវចំណាយប្រាក់ច្រើននោះទេ”។ Deirdre Fulton ដែលជាដៃគូនៅក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Midas Aviation មានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បាននិយាយដែរថា ការផ្លាស់ប្តូរថ្មីនេះបង្ហាញពី “គំនិតបើកចំហបន្ថែមទៀតពីរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់ការមកដល់អន្តរជាតិ”។China's Open for Travel But Few Tourists Are Coming or Going | TIME

ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសចិនបានចាប់ផ្តើមអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសចំនួន ៦ រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ចូលនិងស្នាក់នៅរយៈពេល ១៥ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ។ បន្ទាប់មកប្រទេសអៀរឡង់ សិង្ហបុរី និងថៃ ក៏បានចូលរួមក្នុងបញ្ជីលើកលែងទិដ្ឋាការរបស់ចិនផងដែរ។ ជាទូទៅ ប្រទេសជាច្រើនជុំវិញពិភពលោកតែងតែទាមទារទិដ្ឋាការ ដើម្បីគ្រប់គ្រងលំហូរភ្ញៀវទេសចរ ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រប់គ្រងជនបរទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរំពឹងថា ប្រទេសចិននឹងបន្តបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ដូចជាការលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើន។China welcomes Filipino tourists - TTR Weekly

អ្នកទេសចរមកពីប្រទេសដែលត្រូវបានលើកលែងទិដ្ឋាការដោយប្រទេសចិននិយាយថាពួកគេសន្សំសំចៃពេលវេលាដោយមិនចាំបាច់ប្រកាសព័ត៌មាននៅអាកាសយានដ្ឋានឬសណ្ឋាគារនោះទេ។ ដូច្នេះហើយ គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ចំនួនសរុបនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចិនមានរហូតដល់ ១៤៧,០០០ នាក់ដោយពលរដ្ឋនៃប្រទេសចំនួន ៦។ រីឯការដាក់ពាក្យសុំទិដ្ឋាការក៏មានលក្ខណៈសាមញ្ញសម្រាប់ប្រទេសជាច្រើនទៀតផងដែរ៕

តម្លៃគ្រាប់កាហ្វេនៅក្នុងទីផ្សារអេហ្ស៊ីបបានកើនឡើងយ៉ាងខ្លាំង

0

ប្រទេសអេហ្ស៊ីប៖ យោងតាមសភាពាណិជ្ជកម្មទីក្រុង Cairo របស់ប្រទេសអេហ្ស៊ីបបាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អត្រាប្តូរប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារស្របគ្នា និងភាពតានតឹងនៅក្នុងសមុទ្រក្រហម បានបណ្តាលឱ្យតម្លៃកាហ្វេកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។

លោក Hassan Fawzy ប្រធាននាយកដ្ឋានកាហ្វេនៅសភាពាណិជ្ជកម្មទីក្រុងគែរ បាននិយាយថា តម្លៃកាហ្វេនៅក្នុងទីផ្សារអេហ្ស៊ីប ដែលជាប្រទេសពឹងផ្អែកទាំងស្រុងលើប្រភពកាហ្វេនាំចូលបានកើនឡើងដល់ ៩០០ EGP (ច្រើនជាង ២៩ ដុល្លារអាមេរិក) / គីឡូក្រាម។ យោងតាមទិន្នន័យពីទីភ្នាក់ងារកណ្តាលសម្រាប់ស្ថិតិ និងការចល័តសាធារណៈរបស់ប្រទេសអេហ្ស៊ីប តម្លៃកាហ្វេ តែ និងកាកាវនៅក្នុងប្រទេសក្នុងខែធ្នូ ឆ្នាំ២០២៣ បានកើនឡើងរហូតដល់ ៥៧.៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។Egyptian Streets Recommends: Our Team's Favourite Local Coffee Spots in  Cairo | Egyptian Streets

លោក Fawzy បានកំណត់មូលហេតុចម្បងចំនួនបីសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃកាហ្វេនៅក្នុងប្រទេសអេហ្ស៊ីបដោយនិយាយថាតម្លៃកាហ្វេនឹងធ្លាក់ចុះ ៤០% វិញប្រសិនបើកត្តាទាំងនោះត្រូវបានដោះស្រាយ។ លោកបានសង្កត់ធ្ងន់ជាពិសេសពីផលប៉ះពាល់នៃអត្រាប្តូរប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារប៉ារ៉ាឡែល ដែលជាទីផ្សារងងឹតលើតម្លៃទំនិញ។ មន្ត្រីសភាពាណិជ្ជកម្មទីក្រុងគែរ បានបន្ថែមថា ជារឿយៗពាណិជ្ជករត្រូវប្រមូលប្រាក់ដុល្លារពីទីផ្សារស្របគ្នា ពីព្រោះពួកគេមិនអាចទទួលបានប្រាក់ដុល្លារពីធនាគារ ហើយនេះប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយលើការនាំចូល។Specialty Coffee in Egypt: Exploring the third wave movement!

បច្ចុប្បន្នប្រទេសអេហ្ស៊ីបកំពុងប្រឈមមុខនឹងការខ្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យអត្រាប្តូរប្រាក់របស់ Greenback កើនឡើងនៅក្នុងទីផ្សារស្របគ្នា។ ថ្មីៗនេះ ១ ដុល្លារអាមេរិក ស្មើនឹង ៧២ ផោនអេហ្ស៊ីប (EGP) នៅលើទីផ្សារប៉ារ៉ាឡែល ខណៈដែលកាលពីមុន ១USD ស្មើ ៣១ EGP ប៉ុណ្ណោះ។ លោក Fawzy ក៏បានចង្អុលបង្ហាញថា តម្លៃដឹកជញ្ជូនបានកើនឡើងទ្វេដងដោយសារតែការកើនឡើងនៃភាពតានតឹងនៅសមុទ្រក្រហម។ ភាពតានតឹងកំពុងកើនឡើងនៅក្នុងសមុទ្រក្រហម នៅពេលដែលកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនបន្តវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រនេះ និងច្រកសមុទ្រ Bab El-Mandeb ជាយុទ្ធសាស្ត្រ។11 Mistakes tourists shouldn't make in Egypt. Things that are not safe in  Egypt | TukTuk Travel Magazine

គួរបញ្ជាក់ដែរថា តម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិក៏បានកើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះផងដែរ ដែលវាកំពុងមានផលប៉ះពាល់ផ្ទាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អេហ្ស៊ីប។ យោងតាមលោក Fawzy ផលិតកម្មនៅក្នុងប្រទេសនាំចេញកាហ្វេបានថយចុះ ១៥% ។ អ្នកជំនាញជឿថា ការធ្លាក់ចុះនៃផលិតកម្មកាហ្វេគឺដោយសារតែការឡើងកំដៅផែនដី ដូច្នេះការផ្គត់ផ្គង់កាហ្វេពិភពលោកត្រូវបានគំរាមកំហែងយ៉ាងច្បាស់ ជាមួយនឹងការកើនឡើងសីតុណ្ហភាព ក៏ដូចជាការផ្លាស់ប្តូរលំនាំទឹកភ្លៀងនៅក្នុងតំបន់ផលិតកាហ្វេសំខាន់ៗដូចជា អាមេរិកខាងត្បូង អាហ្វ្រិកកណ្តាល និងអាស៊ីអាគ្នេយ៍ ឧស្សាហកម្មកាហ្វេកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក៕

មិននឹកស្មាន ឌី សូនិត្តា និង យ៉ារ៉ូ មានរឿងរំជួលចិត្តដល់ថ្នាក់នេះសោះ

0

អ្នកគាំទ្រស្ទើរតែមិនដឹងថាតារាសម្តែង ឌី សូនិត្តា និងពិធីកររូបសង្ហា វី យ៉ារ៉ូ មានសម្ព័ន្ធភាពដ៏ស៊ីជម្រៅជាមួយគ្នារហូតទាល់តែ យ៉ារ៉ូ ដាច់ចិត្តទម្លាយប្រាប់មហាជនថា ឌី សូនិត្តា ជាអ្នកមានគុណរបស់ខ្លួន ហើយទូរទឹកកកដែលតារាស្រីរូបនេះឱ្យទៅគេនៅប្រើដល់សព្វថ្ងៃ។ ពាក្យសម្តីរបស់ យ៉ារ៉ូ ធ្វើឱ្យ ឌី សូនិត្តា រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកទាំងព្រឹក។

នៅព្រឹកថ្ងៃទី៧ កុម្ភៈ ពិធីករ វី យ៉ារ៉ូ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមជាមួយតារាសម្តែង ឌី សូនិត្តា ក្នុងឱកាសដែលអ្នកទាំងពីរបានចូលរួមក្នុងកម្មវិធីប្រកួត Miss Grand Phnom Penh 2024 ដោយបានរៀបរាប់ទៅកាន់ ឌី សូនិត្តា យ៉ាងដូច្នេះថា « បងហា!!! ទូរទឹកកកដែលបងឱ្យខ្ញុំ ខ្ញុំនៅប្រើដល់រាល់ថ្ងៃ ហើយស្រួលប្រើណាស់ នឹងប្រើរហូតតតតតត។ មិនដែលភ្លេចគុណនោះឡើយ អ្នកដែលរួមចំណែកជួយខ្ញុំក្នុងគ្រាខ្ញុំអត់ រាប់ខែឆ្នាំហើយ យើងនៅតែដដែល»។

«អរគុណដែលនៅតែលើកទឹកចិត្តប្អូនរហូតមក ទៅរកប្អូនដល់ក្រោយឆាកចប់កម្មវិធីនិយាយគ្នាដកមាត់មិនរួច ហើយទឹកភ្នែកក៏ហូរមកតិចៗជាមួយអារម្មណ៍រំភើបដែលខានជួបបងយូរ ដោយរវល់ការងាររាងខ្លួន។ ចង់ប្រាប់បងថាប្អូនប្រុសបងម្នាក់នេះធំហើយ ប្អូននឹងតស៊ូទៅមុខទៀតជាមួយកម្លាំងចិត្តដែលបងផ្តល់ឱ្យរហូតមក ចង់ប្រាប់ថាការដឹងគុណក្តីស្រលាញ់គោរពមិនប្រែប្រួលចំពោះបងឡើយ my forever lovely sister ឌី សូនិត្តា»។ យ៉ារ៉ូ លើកឡើងបន្ថែមទៀត។

ការរៀបរាប់ពីទំហំទឹកចិត្តមិនភ្លេចអ្នកមានគុណក្នុងគ្រាលំបាកនេះរបស់ យ៉ារ៉ូ ទៅកាន់ ឌី សូនិត្តា នេះបានធ្វើឱ្យ ឌី សូនិត្តា រំភើបចិត្តហូរទឹកភ្នែកទាំងព្រឹក។

ឌី សូនិត្តា បានចែករំលែកការបង្ហោះរបស់ យ៉ារ៉ូ រួមជាមួយខ្លឹមសារថា «អីយ៉ាស់ បងមិនទាន់ផុសរូបពីរនាក់ប្អូនបងផង ឥលូវគេផុសរូបមុនយើង ឱ្យយើងទឹកភ្នែកទាំងព្រឹក ប្អូនប្រុសល្អរបស់បង ឆ្លាតហើយរឹងមាំរហូតទៅ នេះគឺជាទ្រឹស្តីពូជយើងណាអូន love you my forever bro»។

ការបង្ហាញពីទំហំទឹកចិត្តសេចក្តីស្រលាញ់របស់អ្នកទាំងពីរនេះបានធ្វើឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំងព្រមទាំងសរសើរទៅដល់តារាស្រី ឌី សូនិត្តា ដែលជាស្រ្តីរឹងមាំម្នាក់ ស្ពាយឈ្មោះជាស្រ្តីមេម៉ាយក្តីប៉ុន្តែមានបេះដូងធំទូលាយណាស់។

គួរបញ្ជាក់ថា ឌី សូនិត្តា និង យ៉ារ៉ូ បានស្គាល់គ្នាជាយូរមកហើយហើយអ្នកទាំងពីរធ្លាប់បានសម្តែងជាមួយគ្នាក្នុងរឿង «ស្នេហ៍ឡូយ៩»៕

 

 

ដុកទ័រ សែម រតនា ចេញមុខបកស្រាយក្រោយ Rick Kh ចេញមុខប្រតិកម្មពាក្យសម្តីរបស់ខ្លួន

0

ក្រោយពី Rich Kh បង្ហាញអារម្មណ៍អន់ចិត្តខ្លាំងមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» ដុកទ័រ សែម រតនា បានចេញមុខនិយាយថាកុំទាញលោកចូលដ្រាម៉ាឱ្យឈ្លោះគ្នាព្រោះលោកមិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមឡើយ។ ស្របពេលជាមួយគ្នានេះ ដុកទ័រ សែម រតនា បញ្ជាក់ពីមូលហេតុដែលលោកបាននិយាយជាហេតុធ្វើឱ្យ Rich Kh បង្ហាញការមិនសប្បាយចិត្តឡើង ខណៈអ្នកទាំងពីរមានគម្រោងនឹងជួបមុខគ្នាដោយផ្ទាល់។May be an image of 1 person and text

វាបានក្លាយជារឿងរ៉ាវនៃការជជែកវែកញែកពេញបណ្តាញសង្គមទៅលើវីដេអូមួយរបស់លោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសដោយបានលើកឡើងថា ប្អូនៗអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេទៀត ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ទាក់ទងស្នើទៅអ្នកបង្កើតមាតិកាបែរជាសួររកលុយ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យអ្នកផលិតមាតិកាវីដេអូរួមគ្នាផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកជាជាងការចំណាយប្រាក់ចេញទៅផ្សព្វផ្សាយពីតំបន់ទេចរណ៍បរទេស។

ទោះយ៉ាងណាការលើកឡើងរបស់លោកដុកទ័រ សែម រតនា បានធ្វើឱ្យអ្នកបង្កើតមាតិកា Rick Kh បានបង្ហាញអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង និងបានពោលថាមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»កាលពីរសៀលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤។ រឿងដ៏ក្តៅគគុកនេះបានធ្វើឱ្យលោកដុកទ័រ សែម រតនា ចេញមកបកស្រាយដោយបានរៀបរាប់ដំណើរដើមទងគ្រប់យ៉ាង។No photo description available.

លោក សែម រតនា បានរៀបរាប់យ៉ាងដូច្នេះថា «សូមកុំទាញខ្ញុំចូលដ្រាម៉ាឱ្យឈ្លោះគ្នាអី ដុកទ័រ សែម រតនា មិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមដើម្បីឱ្យបងប្អូនខ្មែរខាតពេលតាមដានរកអ្នកឈ្នះអ្នកចាញ់អ្នកខុសអ្នកត្រូវនោះទេ។បញ្ជាក់: នេះគ្រាន់តែជាផុសបកស្រាយការយល់ច្រទ្បំ រឿងផ្សេងទៀតខ្ញុំបានខលនិយាយជាប្អូនរួចហើយ និងសុំជួបប្អូននិយាយជាមួយគ្នាដោយផ្ទាល់ម្តងទៀត។

អ្នកបង្កើតមាតិកា រូបនេះបានលើកពីចំណោទបញ្ហានាំឱ្យមានបញ្ហាកើតឡើងដោយបានរៀបរាប់ថា «ហេតុអ្វីខ្ញុំនិយាយនៅក្នុងវីដេអូបទសំភាសន៍នោះអ៊ីចឹង រឿងដើមនោះគឺវាចេះ ដែលពេលខ្ញុំទៅដល់កម្មវិធីនោះភ្លាម ម្ចាស់កម្មវិធី បានរត់មកឱបខ្ញុំ ហើយនិយាយថា “ បងអើយ!អរគុណណាស់បង ដែលបងលះបង់ពេលវេលាអញ្ជើញមក ខ្ញុំបានអញ្ជើញ Content Creators ច្រើននាក់ណាស់ តែអ្នកខ្លះគាត់រវល់ ខ្លះទៀតគាត់ទារថវិកាដើម្បីចូលរួម ទាំងដែលពួកគាត់ទៅប្រម៉ូតឱ្យស្រុកគេ Free ពួកយើងមានថវិកាតិចពេក ទើបមានអ្នកមកចូលរួមតែប៉ុននេះ “ ពេលនោះគាត់អត់បាន Mention ឈ្មោះថានរណា ឬក្រុមផលិតណាទ្បើយ(អាចខលសួរបញ្ជាក់ការពិតពីម្ចាស់កម្មវិធីបាន)»។May be an image of 1 person, suit and wingtip shoes

លោករៀបរាប់បន្ថែមទៀតថា «ខ្ញុំក៏បានគំនិតនោះយកមកបំផុសឱ្យមានការលះបង់ចូលរួមបង្កើតមាតិកាជំរុញទេសចរណ៍ក្នុងស្រុកពី Content Creators ក្នុងស្រុកទាំងអស់គ្នាតែម្តងទៅ យើងស្រុះដៃគ្នាធ្វើ យើងនឹងជោគជ័យលឿនហើយរឹងមាំ។ ទៅស្តាប់វីដេអូនោះមើល ខ្ញុំមានបានប្រើពាក្យសំដីណាអសុរស ឬជាន់ពន្លិចនរណាទេ ព្រោះខ្ញុំអត់បានសំដៅបុគ្គលណាម្នាក់ទ្បើយ ហើយខ្ញុំក៏អត់ដឹងថាជានរណាគេដែរ។ ម្យ៉ាងខ្ញុំនិយាយសំណូមពរដល់បុគ្គលមួយចំនួន ទាល់តែមានប្រាក់ឧបត្ថម្ភទើបព្រមផលិតវីដេអូជម្រុញទេសចរណ៍ក្នុងស្រុករបស់ខ្លួនឯងទេតើ តែប្អូនប្រុសគាត់ផលិតវីដេអូក្នុងស្រុករាប់មិនអស់ម៉េចបែរទៅជាអ៊ីចឹងវិញ»។

លោកដុកទ័រ សែម រតនា បានលើកពីដំណោះស្រាយទៅលើបញ្ហានេះថា «មកដល់ពេលនេះបងប្អូនអើយ! ខ្ញុំនៅគាំងខួរក្បាលនៅទ្បើយទេ ហេតុអ្វីបានជាក្លាយទៅជាបែបនេះ។ ស្នាដៃប្អូនចេញកន្លងមក ខ្ញុំតាមគាំទ្ររហូតហ្នឹង ថែមទាំងធ្លាប់ចូលខមមិនព្រួយបារម្ភពីសុវត្ថភាពប្អូនទៀតផង ខ្ញុំអត់មានការគិតអាក្រក់អីចំពោះប្អូនទាល់តែសោះតាំងតែពីដើមមក មានតែគាំទ្រស្រទ្បាញ់ គ្រប់ការចែករំលែក»។May be an image of 1 person

«ខ្ញុំអត់មានអីត្រូវបកស្រាយទៀតទេ អ្វីៗបន្តទៀតសម្រេចលើបងប្អូនតាមការគួរ។ តែសុំអង្វរកុំព្យាយាមទាញខ្ញុំនិងប្អូនឱ្យឈ្លោះគ្នានៅក្នុងបណ្តាញសង្គមអី ពួកយើងធំៗអស់ហើយ មានរឿងអីខ្ញុំនិងនិយាយជាមួយប្អូនដោយផ្ទាល់ កុំបន្តវែកញែកទៀតអី មិនចាំបាច់ទាញពួកយើងឱ្យឈ្លោះគ្នាបង្កើន Views បង្កើន Likes នោះទេ»។ នេះជាការបញ្ជាក់របស់លោក សែម រតនា៕

 

យកខោអាវជជុះមកចាក់ជាគំនរ តវ៉ា សម្តែងនូវការមិនពេញចិត្ត ក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Fashion Week នៅអាល្លឺម៉ង់!

0

កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ សកម្មជន Greenpeace បានយកខោអាវជជុះពីផ្សារAccra ប្រទេសហ្គាណា មកចាក់គរនិងធ្វើបាតុកម្មនៅទីលាន Brandenburg ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដែលផលិតច្រើនលើសកម្រិតពេកនាំឲ្យប៉ះពាល់ដល់បរិស្ថាន ហើយវាស្របនឹងថ្ងៃទី១នៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែរឡាំង “Fashion Week Berlin”។TRT World Now on X: "In pictures: Greenpeace activists protest on first day  of Berlin Fashion Week with textile waste from second-hand market  https://t.co/Lr0koe36ef" / X

យុទ្ធនាការរបស់សកម្មជន Greenpeace បាននិយាយតវ៉ានឹងបញ្ហាកង្វះបទប្បញ្ញត្តិនៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់មួយចំនួន។ ពួកគេបានធ្វើការរិះគន់ចំពោះការផលិតលើសកម្រិតនៃបរិមាណម៉ាកម៉ូដសម្លៀកបំពាក់ ដែលស្របពេលជាមួយនឹងការចាប់ផ្តើមនៃថ្ងៃដំបូងនៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែកឡាំង ប្រៀបដូចទៅនឹងការដៀមដាមដល់ការបង្ហាញម៉ូតដ៏ធំរបស់អាល្លឺម៉ង់លើកនេះ។Greenpeace Germany Protests Against Fast Fashion Dumping in Africa

ឧស្សាហកម្មវាយនភណ្ឌទាំងអស់នឹងផ្តល់នូវផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងកាកសំណល់ម៉ូដ និងប្លាស្ទិកចំនួន ៤.៦ តោន ដែលបានយកទៅគរចោលនៅប្រទេសហ្គាណា ហើយនឹងបណ្តាលឱ្យមានការបំពុលដី ប៉ះពាល់ដល់សុខភាពមនុស្សទូទាំងសកលលោក និងឡើងកម្តៅផែនដីជាដើម។ ការនាំចេញវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧស្សាហកម្មវាយនភ័ណ្ឌទៅកាន់ទ្វីបអាហ្រ្វិកធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ដែលនាំឱ្យខូចបរិស្ថានជុំវិញទាំងមូល។Fashioning a sustainable future - Greenpeace Southeast Asia

សកម្មជន Greenpeace កំពុងទាមទារឱ្យឧស្សាហកម្មវាយនភណ្ឌមានការទទួលខុសត្រូវចំពោះសំរាមរបស់ខ្លួន។ ពួកគេកំពុងតស៊ូមតិសម្រាប់ការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មម៉ូដដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាពដូចជាការជួល ការចែករំលែករបស់ជជុះ ការជួសជុលឬកែច្នៃថ្មីជាដើម៕

ត្រី.ឆ្លាម ស៊ី .មនុ.ស្សកំពុងមានកើនឡើងគួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០២៣

0

យោងតាមប្រភពឯកសារ«ការវាយប្រហារត្រីឆ្លាមអន្តរជាតិ»របស់សាកលវិទ្យាល័យ Florida បានឱ្យដឹងថា មានការវា.យប្រ.ហារដោយត្រី.ឆ្លាមចំនួន ៦៩ លើកក្នុងឆ្នាំ ២០២៣ ដែលខ្ពស់ជាងអំឡុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយការវាយប្រហារជាមធ្យមមានចំនួន ៦៣ លើកក្នុងមួយឆ្នាំៗ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ប្រទេសអូស្ត្រាលីបានទទួលរងនូវការវាយប្រហារពីត្រីឆ្លាមចំនួន ២២% នៃស្ថិតិសរុប ប៉ុន្តែមានចំនួន ៤០% ប៉ុណ្ណោះនៃអ្នកស្លាប់។ ចំណែក ការវាយប្រហារដោយត្រីឆ្លាមផ្សេងទៀតបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក បាហាម៉ាស អេហ្ស៊ីប ម៉ិកស៊ិក និងរដ្ឋ New Caledonia ។ សហរដ្ឋអាមេរិកមានការវាយប្រហារដោយត្រីឆ្លាមចំនួន ៣៦ករណី ដែលស្មើនឹង ៥២% នៃស្ថិតិសរុបនៅទូទាំងពិភពលោក។10 people killed in unprovoked shark attacks last year, report finds - ABC  News

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រីឆ្លាមអាចខាំមកលើមនុស្សបាន ព្រោះថាមនុស្សមួយចំនួនបានការចូលទៅជិតត្រីឆ្លាមដោយចេតនា ឬហែលទឹកនៅក្នុងតំបន់ដែលគេហាមឃាត់។

ត្រីឆ្លាមមួយចំនួនបានខាំមកលើមនុស្សអាចគ្រាន់តែជា “ការខាំសាកល្បង” ពោលគឺត្រីឆ្លាមស្មានថាជាអាហារសមុទ្ររបស់ពួកវា ទើបពួកវាខាំតែម្តង ហើយក៏ហែលទៅឆ្ងាយបាត់។ ទោះជាយ៉ាងណា ប្រភេទត្រីឆ្លាមខ្លះមានទំហំធំល្មមដែលខាំតែមួយដងក៏អាចបណ្តាលឲ្យមនុស្សបាត់បង់ជីវិតបានផងដែរ។Sydney Harbour shark attack victim Lauren O'Neill praises 'heroic  neighbours' who saved her | World News | Sky News

ម៉្យាងវិញទៀត ការកើនឡើងនៃការវាយប្រហារដោយត្រីឆ្លាមជារឿយៗគឺ ដោយសារមនុស្សកាន់តែច្រើនបាននឹងកំពុងចំណាយពេលប្រមូលផ្តុំគ្នានៅក្នុងទឹកសមុទ្រនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ដែលមានធាតុអាកាសធាតុថ្ងៃក្តៅខ្លាំង អាចជាការទាក់ទាញដល់ត្រីឆ្លាម។

ក្រុមអ្នកស្រាវជ្រាវក៏បានណែនាំឲ្យមនុស្សអាចចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីជៀសពីត្រីឆ្លាមដូចជា៖ លេងទឹកនៅជិតៗច្រាំង, ជៀសវាងតំបន់ហាមឃាត់, កុំហែលទឹកនៅពេលព្រឹកព្រលឹម, ហែលទឹកជាមួយមិត្តភក្ដិ ព្រោះត្រីឆ្លាមទំនងជាវាយប្រហារពេលយើងនៅម្នាក់ឯង, និងពាក់គ្រឿងអលង្ការភ្លឺចាំងដើម្បីទុកការពារខ្លួនពីពួកវាផងដែរ៕Update: Florida Shark Attack Victim - Surfer