រសជាតិស្រាទំពាំងបាយជូរនៅបាតសមុទ្រទាក់ទាញចំណាប់អារម្មណ៍អតិថិជន
ប្រទេសជប៉ុន ៖ ក្រុមហ៊ុនមួយនៅទីក្រុងតូក្យូលើកឡើងថា ការទុកស្រាទំពាំងបាយជូរនៅបាតសមុទ្របរិវេណកោះ Amami-Oshima ខេត្ត
Kagoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈនៅទីក្រុងតូក្យូ និងជាអ្នកចាប់ផ្តើមគម្រោងនេះនិយាយថា ៖ «ប្រទេសជាច្រើននិយមទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រ ដោយសារបាតសមុទ្រមានសីតុណ្ហភាពទៀងទាត់ និងត្រជាក់ខ្លាំង ។ លើសពីនេះ វាគ្មានពន្លឺខ្លាំងពេកទេ ហើយវាសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ ប៉ុន្តែការទុកស្រានៅបាតសមុទ្រមិនមានច្រើនកន្លែងទេនៅប្រទេសជប៉ុន» ។
ប្រធានក្រុមហ៊ុនបន្តថា កាលពីចុងខែមករា ឆ្នាំ២០២៤ ស្រាទំពាំងបាយជូរប្រមាណ៥០០ដបនៅអឺរ៉ុប ត្រូវបានគេដាក់ក្នុងទ្រុងដែកអ៊ីណុកទម្លាក់ចូលក្នុងទឹកសមុទ្រដែលមានជម្រៅប្រមាណ២០ម៉ែត្រ ក្នុងតំបន់ Setouchi ស្ថិតនៅភាគខាងត្បូងកោះ Amami-Oshima ។ ក្រុមហ៊ុនទំនាក់ទំនងសាធារណៈបានបើកភោជនីយដ្ឋាន និងលក់ស្រាទំពាំងបាយជូរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់អតិថិជនចាប់អារម្មណ៍លើរសជាតិស្រានេះ ។
ដបស្រាទំពាំងបាយជូរភាគច្រើនត្រូវបានគេទុកនៅបាតសមុទ្រ ចាប់ពីខែមករា រហូតដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទុកលក់ឱ្យអតិថិជននៅខែកក្កដា ។ រីឯស្រាទំពាំងបាយជូរមួយចំនួនទៀតត្រូវទុកនៅបាតសមុទ្រយូរជាងនេះ ដើម្បីទទួលបានរសជាតិពិសេសបំផុត ។ នៅថ្ងៃអនាគត ក្រុមហ៊ុនទំនាក់ទំនងសាធារណៈគ្រោងផ្តល់សេវាកម្មទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រសម្រាប់អតិថិជនចាប់អារម្មណ៍ទៀតផង ។
ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈបន្ថែមថា គម្រោងនេះនឹងជួយកែលម្អបរិស្ថាន ដោយសារក្រុមហ៊ុនបានរៀបចំកន្លែងទុកដាក់ស្រាទំពាំងបាយជូរនៅបាតសមុទ្រយ៉ាងត្រឹមត្រូវ ហើយវាដើរតួនាទីជាផ្កាថ្មសិប្បនិម្មិតផងដែរដើម្បីទាក់ទាញប្រភពត្រី និងសារាយសមុទ្រ ។ លើសពីនេះ វានឹងស្រូបយកកាបូនឌីអុកស៊ីតផងដែរ ។
អ្នកចុះទៅបាតសមុទ្រដើម្បីដឹកជញ្ជូនដបស្រាទំពាំងបាយជូរនិយាយថា ទឹកក្នុងបរិវេណនេះក្តៅជាងសីតុណ្ហភាពធម្មតា និងសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទីនេះស្មើនឹង២១អង្សារសេ ហើយចំណុចល្អ គឺសីតុណ្ហភាពបែបនេះអំណោយផលដល់ការទុកស្រារយៈពេលខ្លីប៉ុណ្ណោះ តែយើងនឹងទទួលបានរសជាតិស្រាយ៉ាងពិសេស ៕









ជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។












_d0NhpCcB4J_ho3eobge02jxblgkzhfobe4nidq1lcxyktmqq6byce77prifbseya820akgo_3aCWlLRmme_8w8owerq0kw10pbhcskzxfnbzhwtwvu2h5idmsgmeu4aubnsqdh5e94knnsa.png)






/bnn/media/media_files/3a9a35d33e20f0da8ba3c4c0deac982703502db6497f0509b9a79f8f3e339364.jpg)









ការបង្ហោះសំណេរខាងលើនេះអ្នកលេងបណ្តាញសង្គមក៏បានទៅបញ្ចេញមតិគាំទ្រនូវការលើកឡើងនេះឱ្យតែអ្នកណាកំពុងល្បីដឹងតែយកមកផ្សាយផលិតផលដើម្បី Views មិនសូវខ្វល់ថាការល្បីនោះជាប្រភេទណានោះទេ។ ក្រៅពីមហាជនអ្នកក្នុងចង្កោមសិល្បៈមួយចំនួនក៏ពេញចិត្តនូវការលើកឡើងរបស់លោក កៅ សីហា ដូចគ្នា។

