អាយរីស ឡើងឆាកប្រគំតន្រ្តីសប្បុរធម៌បន្ទាប់ពីរងភាពចម្រូ.ងចម្រា.ស
តារាចម្រៀង អាយរីស បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវីធីប្រគំតន្រ្តីសប្បុរសធម៌បន្ទាប់ពីក្លាយជាអ្នកចម្រៀងពេញសិទ្ធិក្នុងផលិតកម្ម GenMusix ។ ការបង្ហាញខ្លួននេះក៏សម្គាល់ពីការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងបទចម្រៀងស្រដៀងគ្នានឹងបទវៀតណាម។
កាលពីថ្ងៃទី១៧ ខែកម្មវិធី សិល្បករ សិល្បការិនីជាច្រើនរួមទាំងកញ្ញា អាយរីស បានបង្ហាញវត្តមានក្នុងកម្មវិធី Cambodia Charity Concert តន្រ្ដី១ពាន់លានរៀល ដើម្បីប្រមូលថវិកាក្នុងការជួយទៅដល់ការអភិវឌ្ឍការសិក្សារបស់កុមារកម្ពុជាក៏ដូចជាការជួយជុសជុល ការកសាងសាលារៀនដែលរងការខូចខាតនៅតាមតំបន់ព្រំដែន។ នៅថ្ងៃទី១៩ ខែមករា អាយរីស បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកថា «នេះជាឆាកលើកដំបូងដែលនាងខ្ញុំ Iris-អាយរីសឡើង perform នៅកម្មវីធី តន្រ្ដី ១ពាន់លានរៀល អរគុណសម្រាប់ការគ្រាំទ្រពីអ្នកកំពង់ត្រាចផងណា»។
គួរកត់សម្គាល់ថាការបង្ហាញខ្លួនរបស់ អាយរីស លើឆាកតន្រ្តីមិនត្រឹមតែលើកដំបូងតែនេះក៏ជាការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅលើបណ្តាញសង្គមក្នុងរយៈពេលជិត១ខែ។ ការស្ងប់ស្ងាត់នេះគឺដោយសារតែ អាយរីស រងភាពចម្រូងចម្រាសទាក់ទងនឹងការចេញបទចម្រៀងរបស់នាងមួយបទដែលមនុស្សជាច្រើនរិះគន់ថាមានភាពស្រដៀងគ្នាដូចទៅនឹងបទវៀតណាម។ បន្ទាប់មកនាងបានសម្រេចចិត្តលុបបាត់នោះចេញពីគ្រប់បណ្តាញសង្គមផ្ទាល់ខ្លួនប៉ុន្តែ អាយរីស ពុំមានការបកស្រាយអ្វីឡើយ។
អាយរីស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងដោយសារតែមានរូបសម្រស់ស្រស់ស្អាតនិងមានទឹកដមសំឡេងពីរោះរណ្តំ។ តារាចម្រៀងរូបនេះបានសហការជាមួយនឹងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា តាមរយៈបទចម្រៀងដ៏មានអត្ថន័យរវាងម្តាយហើយនិងកូន ខណៈបទចម្រៀងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕





.png)

.png)



.png)


.png)
.png)
នៅក្នុងសារនោះមានការទម្លាយរឿងមិនល្អជាច្រើនទាក់ទងនឹងម្ចាស់ហាងនិងបុគ្គល។ អ្នកបង្ហោះនោះថែមទាំងដាក់ចំណងជើងថា « Feedback អតីតបុគ្គលិកពីចរិតម្ចាស់ហាងសៀវភៅល្បីដ៏ cute cute ក្នុង social តែរលួយក្នុងហ្នឹងហា៎»។ ទោះយ៉ាងណា នេះ គ្រាន់តែជាការសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះចំពោះការពិតដែលលោក ម៉ុង ម៉ានិត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះនរណាទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយទេ៕





.jpg)

.jpg)

.jpg)




.jpg)

.jpg)
.jpg)






.png)



.png)

.png)
.png)


