(ភ្នំពេញ) ៖ យោងតាមការបញ្ជាក់របស់គណៈអភិបាលរាជធានីភ្នំពេញ អាជីវករនៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលស្ម័គ្រចិត្តប្ដូរទៅលក់ដូរនៅផ្សារដើមគរថ្មី នឹងទទួលបានលក្ខខណ្ឌសម្រសម្រួលច្រើនយ៉ាង ដែលការផ្ដល់ជូនទាំងនោះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្ម របស់បងប្អូនអាជីវករ។.jpg)
តាមរយៈការលើកទឹកចិត្តនេះ អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី នឹងទទួលបានលក្ខខណ្ឌសម្របសម្រួលជាច្រើនដូចជា៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង, ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាអនាម័យ និងបរិស្ថានស្អាត, ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។
គួរជម្រាបថា ផ្សារដើមគរថ្មី ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយលើផ្ទៃដី ៣០ហិកតា កាលពីចុងខែេមសា ឆ្នាំ២០២៤កន្លងទៅ ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងដំណាក់កាលទី១នេះ មានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់ ដែលត្រៀមស្វាគមន៍ការបម្លាស់ទីរបស់អាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ និងតំបន់ជុំវិញផ្សារដើមគរចាស់។
.jpg)
ដោយឡែកចំពោះបងប្អូនដែលកំពុងលក់ដូរនៅក្នុងផ្សារដើមគរចាស់ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរចេញពីផ្សារដើមគរចាស់ ទៅផ្សារដើមគរថ្មីទេ អ្វីដែលជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។
ការអនុវត្តនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងភ្នំពេញ ដេីម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ រួមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃា.ត់មិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដើមរដែលស្ថិតលើមហាវិថីមុនីរ៉េត, មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធជុំវិញ។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករានេះ ក្រោយពេលដែលបងប្អូនអាជីវករចាកចេញពីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។ ហើយពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញទៀជាដាច់ខាត៕










