ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋអ៊ីរ៉ង់ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍បានបាត់បង់ជីវិ.តរហូតដល់ជាង៥,០០០នាក់ ដោយសារការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាល ។ មេដឹកនាំអ៊ីរ៉ង់បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតច្រើនបែបនេះ ខណៈតុលាការអ៊ីរ៉ង់ប្រកាសដាក់ទោសធ្ងន់បំផុតចំពោះពលរដ្ឋដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsG2cxdN26ypgjfA0M3NSVt7q2iMMMWgNNbT1j8BH6J7ujx4hYAob9eYaWNH6PVvuOU9AeMFYxEFVtpwgkUrHccQ0bg3tNReiFEZ63qDvJsJc7O1jb6DpwmqDGs5v010RO74p1LWLq-p2fkY-8lAptONzCYIx-Q-oNfu4CDl9zIT7L8Si6qkSmIWz5d4iX/s1280/photo_2026-01-19_15-21-42.jpg

នៅថ្ងៃទី១៩ ខែមករា សារព័ត៌មាន Reuters បានរាយការណ៍ពីការធ្វើបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីខែធ្នូ ឆ្នាំ២០២៥ ដោយសារពលរដ្ឋមិនពេញចិត្តនឹងវិបត្តិសេដ្ឋកិច្ច និងការដឹកនាំប្រទេសផ្តាច់ការ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់របបគ្រប់គ្រងរបស់ខ្លួន ។ ពលរដ្ឋតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលយ៉ាងខ្លាំងនៅតំបន់ជាច្រើន ដែលបណ្តាលឱ្យពលរដ្ឋបាត់បង់ជីវិតរហូតដល់ជាង៥,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0KP7M548lDKVmRdtpWqHjtn8Nte-83VaVWVFMcPcimzr_6yL5SFkb9qyrEVM-aoGftM2EL3YgPffhtqTlzwPX_i9IaV9joU561sMSz-pnDODoQydEXO49rX-qwjxGoamWqCy4RWmd6j9bZjEx_hpWEUNcLGr6amghZx8L10DFfqTyLfBx3PgaFXQrHAgl/s1600/image_2026-01-19_15-57-51.png

បើតាមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃទី១៨ ខែមករា ការត្រួតពិនិត្យជាផ្លូវការបានរកឃើញមនុស្សស្លាប់ដោយសារការបង្ក្រាបរបស់ក្រុមប្រដាប់អាវុធ រហូតដល់ជាង៥,០០០នាក់ ក្នុងនោះមានសន្តិសុខប្រមាណ៥០០នាក់ ។ មន្ត្រីអ៊ីរ៉ង់រូបនេះបានចោទប្រកាន់អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធបរទេសផ្តល់ការគាំទ្រអ្នកតវ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoL0MMQM9e_2vH9GnAJrQdFn5azvlav0L5th9PLxHEh13KBKiSeH46fwH83hTgHTqjLQvJAtBdcMxM4z9nGVfSV5gdM7eiYJwxXurJPPqMeYV2ggeV5aIOySADMpwJZd0f6NDXlq3-tGgFUcYICeFl9e-8Ab_0F6Qcci2BdcfnWfXk9vifBUZyaFSWeMoA/s1600/image_2026-01-19_15-57-52.png

ចំណែកអង្គការសិទ្ធិមនុស្សអាមេរិក HRANA បានរាយការណ៍កាលពីថ្ងៃទី១៧ ខែមករា ថា ក្រៅពីអ្នកតវ៉ាស្លាប់ និងរងរបួសរាប់ពាន់នាក់ គឺនៅមានអ្នកតវ៉ាជាង២ម៉ឺន ៤ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLP61nLtMcpH4l4_gGDBPEDXcXjgI0147d66H80wyUzsZ3jFYXwb6dpWANpPlcPtANXDUgtyHnKRqf8eluQKM0jpg0HT54N6a27yFIennbllEzSvpqDZguWLq9gjatJuri6TKbQ7YieYbutMM5a92KXP6Deo4lJ7HHi4hbS3D8dGTe_8SFjkl9lA5RlPFU/s1536/image_2026-01-19_15-57-53.png

មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋតវ៉ាបង្កចលាចលជាច្រើនសប្តាហ៍ និងបាត់បង់ជីវិតច្រើនបែបនេះ ។ កាលពីថ្ងៃទី១៦ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍បាតុកម្ម ប្រសិនបើអ៊ីរ៉ង់នៅតែបង្ក្រាប ឬសម្លាប់ក្រុមបាតុករ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់បដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVTfxPuhZ1501Z9AuPU4qUELAyReNuxe9qhmzYG7hKFVNvh-G-KFCiBVPdfb19TB_XKsGUD2APrESlnB21MW69Ab04ubK3tbCSTZdtfpBPbdpyFyQ_eIx6yN2zTiXJRWRVUaPV0LZLQrv6FHwMSFrD7QjMJgFJCj1z3a4bxpteirqNDmsauE2qaCPwSKs/s3072/image_2026-01-19_15-57-54.png

ដោយឡែក តុលាការកំពូលអ៊ីរ៉ង់ថា អ្នកធ្វើបាតុកម្មបង្កចលាចលក្នុងប្រទេសនឹងទទួលទោសយ៉ាងធ្ងន់បំផុត រីឯអ្នកវាយកងកម្លាំងរដ្ឋាភិបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ទទួលទោសធ្ងន់ដែរ ដោយសារប្រព្រឹត្តខុសច្បាប់ Mohareb របស់អ៊ីស្លាម ។ ច្បាប់នេះនឹងផ្តន្ទាទោសពលរដ្ឋធ្ងន់ធ្ងរបំផុតដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល គឺប្រ.ហារជីវិតតាមច្បាប់អ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwIJ0UHFEtQ8BgIa18uVJSrzU2AZB7tviPuu2EcxvPQZosEgG302GV-GUS7WPNO0dDU_Xl-zIb98CYdWxEYttadS5I_pVHnuFchkEny0e6RyQcR9I71jfSOXvJekCJ4nr8uCT7xulYfx37SeMepeP3bAtgV9JnOku_xH149hZYb4GDRIKGrY3CkCnzMUcX/s1280/photo_2026-01-19_15-21-42%20(2).jpg

គួរបញ្ជាក់ថា បាតុកម្មនៅអ៊ីរ៉ង់បានកើតឡើងពីខែធ្នូ ឆ្នាំ២០២៥ បង្កឱ្យចលាចលខ្លាំងបំផុតនៅប្រទេសនេះតាំងពីការធ្វើបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ ។ លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍ និងនិយាយមកកាន់សារព័ត៌មានថា «ដល់ពេលពលរដ្ឋអ៊ីរ៉ង់ស្វែងរកមេដឹកនាំថ្មី» ៕