Home Blog Page 1203

វិធីថ្មីៗ ៣ យ៉ាងក្នុងការចំហុយស៊ុត ឱ្យមានរសជាតិឆ្ងាញ់ ប្លែក ដែលម្តាយគ្រប់រូបគួរតែសាកល្បង

0

ជាទូទៅ ស្ត្រីមេផ្ទះមួយចំនួនតែងតែចំហុយស៊ុតតាមរបៀបសាមញ្ញដូចជា លាយស៊ុតជាមួយអំបិល ស្ករ ម្រិច…តាមបែបធម្មតា ដែលមើលទៅហាក់មិនសូវទាក់ទាញ ក៏ដូចជាមិនសូវមានរសជាតិឆ្ងាញ់នោះទេ។ ហេតុនេះហើយ ដើម្បីទទួលបានរូបមន្តថ្មីៗក្នុងការចំហុយស៊ុត ឱ្យមានរសជាតិឆ្ងាញ់ ប្លែក និងមានជីវជាតិល្អសម្រាប់កូនៗរបស់អ្នក KBN NEWS នឹងបង្ហាញគន្លឹះសំខាន់ៗជាមួយរូបមន្ត ៣ យ៉ាងដូចខាងក្រោម៖

១.ស៊ុតចំហុយជាមួយបន្លែ៖ គ្រឿងផ្សំរួមមាន ស៊ុត ៣-៥ គ្រាប់, ពោតស្ងោរ, សណ្ដែកបណ្ដុះ, អំបិល, ម្រេច, ទឹកដោះគោស្រស់, ម្សៅដំឡូងបារាំង ឬម្សៅពោត។
របៀបធ្វើ៖ បំបែកស៊ុតដាក់ក្នុងចានមួយ បន្ថែមទឹកដោះគោស្រស់ រួចបន្ថែមម្រេច និងអំបិល កូរឱ្យសព្វ វាយឱ្យល្អ បន្ទាប់មកត្រងល្បាយស៊ុតដាក់ចូលចានថ្មីមួយទៀត រួចហាន់បន្លែ និងពោតឱ្យល្អិតៗ ច្របល់ចូលគ្នាក្នុងចានតែមួយ ហើយយកទៅចំហុយរយៈពេល ១៥ នាទី។ ចំណែកបន្លែ និងពោតដែលនៅសេសសល់ ត្រូវយកទៅឆាជាមួយប្រេងដាក់ខ្ទឹមបន្តិច រួចកូរឱ្យសព្វប្រោះវាជាមួយម្សៅដំឡូង/ម្សៅពោតដើម្បីឱ្យបន្លែឆាមានសភាពទន់រលោង ពេលឆ្អិនរួចរាល់ចាក់បន្លែឆានេះចូលទៅក្នុងចានស៊ុតចំហុយជាការស្រេច។Soft Boiled Egg & Vegetable Salad | Egg Recipes - British Lion Eggs

២.ស៊ុតចំហុយជាមួយទឹកដោះគោស្រស់៖ គ្រឿងផ្សំរួមមាន ទឹកដោះគោស្រស់ ២៥០ml, ស៊ុត ២គ្រាប់, ស្ករ ១ ស្លាបព្រាបាយ, ប្រសិនបើទឹកដោះគោមានជាតិស្ករ មិនចាំបាច់បន្ថែមស្ករក៏បានដែរ។
របៀបធ្វើ៖ ដាក់ស៊ុត ទឹកដោះគោ និងស្ករក្នុងចានតែមួយ រួចវាយឱ្យហ្មត់ និងស្មើៗគ្នា ដើម្បីកុំឱ្យល្បាយបែកគ្នា។ បន្ទាប់មកត្រងល្បាយដាក់ក្នុងចានសេរ៉ាមិចដែលមានគំរប រួចដាក់វានៅក្នុងឡចំហុយប្រហែល ១០-១៥ នាទីជាការស្រេច។ នោះអ្នកនឹងទទួលបាន ស៊ុតចំហ៊ុយដ៏មានគុណភាព សាច់ទន់ រលោង ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។Taking raw eggs with milk - or anything - not healthy for humans — Dubawa

៣.ស៊ុតចំហុយជាមួយតៅហ៊ូ៖ គ្រឿងផ្សំរួមមាន តៅហ៊ូទន់ ១ដុំ, ពងមាន់ ៥គ្រាប់, អំបិល, ប្រេងល្ង, ស្លឹកខ្ទឹម, ទឹកស៊ីអ៊ីវ ១ស្លាបព្រា, ទឹកដោះគោស្រស់គ្មានជាតិផ្អែមបន្តិច។
របៀបធ្វើ៖ លាងស្លឹកខ្ទឹមហើយកាត់វាឱ្យតូចៗ បន្ទាប់មកកាត់តៅហ៊ូជាចំណិតៗក្រាស់ល្មម រួចដាក់ស៊ុតក្នុងចានមួយ បន្ថែមអំបិលនិងទឹកធម្មតាបន្តិច ហើយវាយថ្នមៗដើម្បីកុំឱ្យមានពពុះខ្យល់។ រួចត្រងស៊ុតដាក់ចូលចានថ្មី ដោយបន្ថែមតៅហ៊ូ ហើយយកទៅចំហុយរយៈពេល ២០ នាទី នៅពេលឆ្អិនយកស៊ុតតៅហ៊ូចំហុយចេញ បន្ថែមស្លឹកខ្ទឹម រួចប្រោះប្រេងល្ង និងទឹកស៊ីអ៊ីវ ១ស្លាបព្រាពីលើជាការស្រេច៕Fry Tofu with Egg - Tofu Today

ប្រទេសអាល្លឺម៉ង់បានវ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោក

0

បរទេស៖ GDP របស់ប្រទេសជប៉ុនបានធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នាកាលពីចុងឆ្នាំ ២០២៣ ដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក។
យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានបង្ហាញថា GDP របស់ប្រទេសជប៉ុនបានកើនឡើង ១,៩% ក្នុងឆ្នាំ ២០២៣ ដល់ ៤,២ ពាន់ពាន់លានដុល្លារ ខណៈដែល GDP របស់ប្រទេសអាល្លឺម៉ង់មានរហូតដល់ ៤,៥ ពាន់ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យ GDP របស់ប្រទេសអាល្លឺម៉ង់វ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោក។Germany Photos, Download The BEST Free Germany Stock Photos & HD Images

មូលហេតុដែល GDP របស់ប្រទេសជប៉ុនបានធ្លាក់ចុះគឺដោយសារតែការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ ដោយរូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះជិត ២០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ផ្នែកមួយទៀតនៃហេតុផលសម្រាប់ការធ្លាក់ចុះនៃប្រាក់យ៉េនគឺថា ធនាគារកណ្តាលជប៉ុន (BOJ) រក្សាគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ផ្ទុយទៅនឹងរលកនៃការកើនឡើងអត្រាការប្រាក់នៃសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតក្នុងពិភពលោក ដើម្បីទប់ស្កាត់អតិផរណា។ នេះបណ្តាលឱ្យវិនិយោគិនចាកចេញពីប្រាក់យ៉េនដើម្បីស្វែងរកបណ្តាញដែលរកប្រាក់ចំណេញបន្ថែមទៀត។Japan unexpectedly slips into recession, Germany now world's third biggest economy

គួរបញ្ជាក់ដែថា កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណានៅដើមទសវត្សរ៍ទី ៩០ ជប៉ុនបានបាត់បង់តំណែងជាសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោកទៅឱ្យចិន ដោយសារប្រាក់យ៉េនធ្លាក់ចុះ ហើយឈរត្រឹមលេខរៀងទី ៣។ បន្ទាប់មកកាលពីពេលថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ក៏បានវ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោក ដោយបច្ចុប្បន្ននេះប្រទេសជប៉ុនឈរក្នុងតំណែងទី ៤ វិញ៕Germany overtakes Japan as third-biggest economy - The Economic Times

វៀតណាមរឹតបន្តឹងច្បាប់ស្រវឹងហើយបើកបរ! តែបែរជាខ្វះខាតកន្លែងទុកម៉ូតូរបស់អ្នកស្រវឹង

0

ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះគឺបានធ្វើការរឹតបន្តឹងច្បាប់របស់ខ្លួនចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដោយធ្វើការផាកពិន័យនិងរឹបអូសយាន្តជំនិះទាំងនោះភ្លាមៗ ហើយយកទៅគរចោលនៅគំនរសំរាមមួយ រងចាំម្ចាស់ចូលខ្លួនមកលស់យាន្តជំនះខ្លួនត្រឡប់ទៅវិញ។Confiscated Motorbikes Pile Up as Vietnam Goes After Drunken Driving - The  New York Times

យោងតាមគេហទំព័រ The New York Times បានបង្ហាញឲ្យឃើញថា នៅឯប្រទេសវៀតណាមបច្ចុប្បន្ននេះគឺបានរឹតបន្តឹងវិធានការផ្លូវថ្នល់របស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គម ជាពិសេសគឺទៅលើជនដែលបើកបរទាំងស្ថានភាពស្រវឹងខ្លាំងដែលអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ទៅកាន់មនុស្សនៅតាមដងផ្លូវសាធារណៈ។

សមត្ថកិច្ចនឹងធ្វើការរឹបអូសយកយាន្តជំនិះទាំងនោះ ប្រសិនបើម្ចាស់វារកឃើញថាមានកម្រិតជាតិអាកុលខ្លាំងលើសពីកម្រិតកំណត់ណាមួយ។ ជាក់ស្តែងយាន្តជំនិះរាប់ពាន់គ្រឿងគឺត្រូវបានយកទៅគរចោលនៅគំនរសំរាមទីក្រុងហូជីមិញមួយកន្លែងក្នុងមួយខែៗ។Confiscated Motorbikes Pile Up as Vietnam Goes After Drunken Driving - The  New York Times

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការលស់ម៉ូតូទាំងនោះត្រឡប់វិញ គឺមានតម្លៃខ្ពស់ណាស់ ទើបស្ទើរតែគ្មានន៎រណាទៅបង់ពិន័យយកម៉ូតូខ្លួនមកវិញនោះទេ ដោយហេតុថាម៉ូតូទាំងនោះមានសភាពចាស់ៗ មិនរួចដើមថ្លៃពិន័យផង។ ខណៈខាងនគរបាលវៀតណាម កំពុងតែមានការការបារម្ភព្រោះខ្វះកន្លែងដាក់ម៉ូតូរបស់អ្នកស្រវឹង និងបានកើនឡើងច្រើនឡើងៗជារៀងរាល់ថ្ងៃ។In China, New Vehicle Ban Results in Motorbike Graveyard - Saigoneer

យ៉ាងណាមិញ ម៉ូតូរបស់ពួកគេមួយគ្រឿងៗសម្មតថាមានតម្លៃលស់ប្រមាណ ៥លានដុង(ស្មើនឹង ២០០ដុល្លារ) ហើយបើកបរទាំងក្នុងស្ថានភាពស្រវឹងគឺត្រូវពិន័យទឹកប្រាក់ខ្ទង់ ៨០ដុល្លារបន្ថែមទៀត។ ដូច្នេះតម្លៃលស់ម៉ូតូមកវិញគឺមានតម្លៃ ២៨០ដុល្លារ និងអាចលើសពីនេះទៀតទៅតាមស្ថានភាពជាក់ស្តែង ខណៈដែលប្រាក់ខែជាមធ្យមជនជាតិវៀតណាមបានត្រឹម៣០០ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ សមត្ថកិច្ចនឹងដកអាជ្ញាប័ណ្ឌបើកបរ ហើយគឺត្រូវតម្រូវឲ្យទៅប្រឡងយកអាជ្ញាប័ណ្ឌវិញម្តងទៀតផងដែរ។ ទាំងនេះហើយទំនងជាមូលហេតុដែលម៉ូតូអ្នកស្រវឹងរាប់សែនគ្រឿងត្រូវបានគរចោលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសវៀតណាម៕

Elon Musk បាននិយាយថាអាមេរិកគួរតែបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន

0

សហរដ្ឋអាមេរិក៖ មហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការផ្តល់ជំនួយដល់ទីក្រុងគៀវ ព្រោះវានឹងធ្វើឱ្យជម្លោះកាន់តែយូរ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Yahoo News បានឱ្យដឹងថា មហាសេដ្ឋីពិភពលោករូបនេះ បានធ្វើការជជែកតាមអ៊ីនធឺណិតនៅលើបណ្តាញសង្គម X តាមរយៈមុខងារ X Spaces ជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដោយលោក Musk បាននិយាយថា “គ្មានផ្លូវដែលរុស្ស៊ីនឹងទទួលយកការបរាជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ”។Elon Musk claims 'there is no way in hell' Putin could lose Ukraine war  Here is why | Mint

Musk បានបន្តទៀតថា “អាមេរិកគួរតែបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន ព្រោះវាអាចអូសបន្លាយសង្គ្រាមឱ្យកាន់តែវែង ហើយការធ្វើបែបនេះក៏មិនអាចជួយក្រុងគៀវឱ្យឈ្នះសង្គ្រាមជាមួយរុស្ស៊ីបានឡើយ”។ មហាសេដ្ឋីអាមេរិករូបនេះ បានបញ្ជាក់ថា “ក្រុមហ៊ុនរបស់គាត់បានខិតខំប្រឹងប្រែងដើម្បី ធ្វើឱ្យទីក្រុងម៉ូស្គូចុះខ្សោយជាងភាគីផ្សេងទៀត ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព” ។Message for Elon: We must keep supporting Ukraine - The Japan Times

កន្លងទៅ ម្ចាស់ក្រុមហ៊ុន SpaceX រូបនេះបានផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប Starlink ដល់អ៊ុយក្រែនក្នុងអំឡុងសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។ កាលពីខែតុលា ឆ្នាំ២០២៣ លោក Musk ក៏បានបញ្ចេញគំនិតរបស់គាត់សម្រាប់ការស្តារសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយស្នើឱ្យអ៊ុយក្រែនធ្វើសម្បទានដល់រុស្ស៊ីលើបញ្ហាឧបទ្វីបគ្រីមៀ ដើម្បីបញ្ចូលខេត្តអ៊ុយក្រែនចំនួនបួនទៅឱ្យប្រទេសរុស្ស៊ី ភ្លាមនោះរដ្ឋាភិបាល រុស្ស៊ី ក៏បានយល់ព្រម ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យទីក្រុងកៀវខឹងយ៉ាងខ្លាំង។Russia Ukraine war: 25 most astonishing photos from horror of year-long  conflict - World News - Mirror Online

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់គាត់ក៏បានធ្វើឱ្យប្រជាជនអាមេរិកមិនពេញចិត្ត ក៏ដូចជាចោតថាគាត់កំពុងសហការយ៉ាងជិតដិតជាមួយរុស្ស៉ី ខណៈដែលយោធារុស្ស៊ីក៏បានប្រើប្រាស់ Starlink របស់ Musk នៅលើសមរភូមិអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ដែរថា ការស្នើររបស់ Elon Musk ដើម្បីឱ្យអាមេរិកបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន គឺបច្ចុប្បន្នមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយនោះទេ៕

បុរសចំណាស់ប្រទះឃើញថ្មមានតម្លៃ ស្មានថាសាច់ជ្រូក៣ជាន់

0

ប្រទេសចិន ៖ គេឃើញថា ប្រទេសចិនបានប្រមូលទុកត្បូង ឬវត្ថុមានតម្លៃផ្សេងៗតាំងពីសម័យបុរាណ រហូតមកដល់ពេលបច្ចុប្បន្ន ។ កាលពីសម័យបុរាណ ត្បូងមានតម្លៃច្រើនតែធ្លាក់ក្នុង ក..ណ្តាប់..ដៃ.. របស់មនុស្សមានទ្រព្យសម្បត្តិច្រើន ឬបុគ្គលថ្លៃថ្នូរ ប៉ុន្តែបច្ចុប្បន្ន អ្នកណាក៏ដោយ ក៏អាចក្លាយជាម្ចាស់ត្បូងដ៏មានតម្លៃបានដែរ ហើយពួកគេអាចផ្លាស់ប្តូរជីវិតក្លាយជាសេដ្ឋីត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បើពួកគេរកឃើញត្បូង ឬវត្ថុមានតម្លៃ ។

ជាក់ស្តែង មានបុរសចំណាស់ម្នាក់រស់នៅខេត្តយូណាន ប្រទេសចិន គាត់បានឡើងលើភ្នំដើម្បីរកអុស និងបរបាញ់សត្វតាមទម្លាប់ ហើយចៃដន្យ គាត់បានដើរជំពប់ថ្មមួយដុំមានរាងប្លែកៗ និងខុសពីថ្មទូទៅ ។ ពេលគាត់មើលថ្មនេះឃើញថា វាដូចគ្នាបេះបិទនឹងសាច់ជ្រូក៣ជាន់ដ៏ធំមួយនៅលើស្មៅ ។ ពីដំបូង គាត់គិតថា មានអ្នកសម្លាប់ជ្រូក រួចយកហើយយកមកបោះចោលនៅទីនេះ ទើបគាត់មិនហ៊ានចាប់វា ប៉ុន្តែនៅពេលដើរទៅមើលជិតៗឃើញថា វាមិនមែនជាគ្រោងឆ្អឹងជ្រូកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFJZ1mG9hcCqM3yBz32AG5t6HZdEygb5SMhJtyVVb5Zw7sS5X9VMssavl9LJVL_5uWt6NXc6Q8g1a2wwvlbiI2eDLSwM7tfyCzaG7SCAot-y54j72nuG2BzyzdV597Tuu6tmV5oCfCyLh8WZqM7CpMJ43ls1AwPIjS5h7MKeV2B89XiMhA5NubEM4UAzE/s640/photo_2024-02-16_11-36-22.jpg

ដុំថ្មនេះគួរឱ្យចាប់អារម្មណ៍ និងចម្លែកយ៉ាងខ្លាំង ពីព្រោះពណ៌ និងរូបរាងរបស់វាដូចគ្នានឹងសាច់ជ្រូក៣ជាន់ខ្លាំងណាស់ ហើយដោយសារតែគាត់ចង់ដឹង គាត់ក៏សម្រេចចិត្តថា នឹងយកវាទៅផ្ទះ ។ ទោះយ៉ាងណា ដោយសារដុំថ្មនេះធំ និងធ្ងន់ខ្លាំងពេក គាត់ក៏បានស្រែកហៅយុវជនជាច្រើននាក់ក្នុងភូមិឱ្យមកជួយយកដុំថ្មនេះទៅផ្ទះគាត់ ។

ពេលអ្នកភូមិដឹងដំណឹងនេះ ពួកគេបាននាំគ្នាមកមើល ព្រោះចង់ឃើញដោយផ្ទាល់ភ្នែកថា ថ្មសាច់ជ្រូក៣ជាន់មានរូបរាងដូចម្តេច ខណៈអ្នកខ្លះបានធ្វើដំណើរពីតំបន់ឆ្ងាយៗដើម្បីមកមើលថ្មចម្លែកទៀតផង ។ ចំណែកបុរសចំណាស់មានអារម្មណ៍ថា មានក្តីសុខខ្លាំងណាស់ ហើយគាត់រីករាយឱ្យមនុស្សគ្រប់គ្នាចូលមកថ្ម ។ បើទោះជាមានអ្នកសុំទិញថ្មក្នុងតម្លៃខ្ពស់ក្តី ក៏គាត់មិនព្រមលក់ដែរ ព្រោះគិតថា វាមានតម្លៃលើសនេះ ។

រហូតដល់ថ្ងៃមួយ បុរសចំណាស់បានមើលកម្មវិធី «វាយតម្លៃទ្រព្យសម្បត្តិ» របស់ស្ថានីយទូរទស្សន៍ចិន (China Central Television (CCTV) ដែលមានអ្នកជំនាញជួយពិនិត្យមើល និងកាត់ថ្លៃវត្ថុផ្សេងៗ ។ ហេតុនេះ គាត់ក៏សម្រេចចិត្តយកថ្មនេះទៅឱ្យពួកគេជួយកាត់ថ្លៃ បន្ទាប់មក គេក៏យកថ្មនេះឡើងទៅលើវេទិកា ហើយវាបានឱ្យអ្នកជំនាញ និងអ្នកទស្សនាទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងពីតម្លៃរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2kffR7H_GoJsZYN8wN-D-GrxoN13nFqY2eY1gJRcZH9ceH9W6kBfIFX-GH5ArIgkgKdJIEfCAhSW8njMzliCvfroZ0SqGNZhfQ6tzD927zyFzIcRt14GA9zGrTDGTsmVsA4BIhkvA3GaYaY8prG5rkN9utI1lKXG276vntYb4NVVXvypxkiDfvxFmmU/s640/photo_2024-02-16_11-36-25.jpg

អ្នកជំនាញនិយាយថា វាមិនមែនជាលើកដំបូងទេ ដែលរូបគេបានឃើញដុំថ្មសាច់ជ្រូក៣ជាន់ ប៉ុន្តែរូបគេពុំដែលឃើញថ្មសាច់ជ្រូកណាធំបែបនេះទេ ។ វាជាថ្មធម្មជាតិ១០០% ហើយដោយសារការផ្លាស់ទីផ្នែកធរណីវិទ្យា និងទំនាក់ទំនងជាមួយសារធាតុរ៉ែផ្សេងទៀត ទើបធ្វើឱ្យថ្មនេះមានពណ៌ចម្លែក, មានលក្ខណៈដូចសាច់ជ្រូក៣ជាន់បេះបិទ ទាំងស្បែកជ្រូក, ខ្លាញ់ និងសាច់មិនជាប់ខ្លាញ់ ។ ថ្មនេះមានតម្លៃខ្លាំងណាស់ និងពិបាកស្វែងរកនៅប្រទេសចិន ហើយវាជាសម្បត្តិដ៏មានតម្លៃបំផុត ។

នៅពេលបានឮការលើកឡើងរបស់អ្នកជំនាញបែបនេះ បុរសចំណាស់សប្បាយចិត្តយ៉ាងខ្លាំង ហើយពេលនោះ គាត់ចង់ដឹងពីតម្លៃពិតប្រាកដរបស់ដុំថ្ម ។ ប៉ុន្តែអ្នកជំនាញប្រាប់ថា ថ្មនេះមិនសូវមានអ្នកទិញទេ ព្រោះវាមានតម្លៃខ្ពស់ពេក ។ មុននេះ ធ្លាប់មានអ្នកផ្សេងយកថ្មសាច់ជ្រូក៣ជាន់ដុំតូចៗជាងនេះមកដេញថ្លៃ ដោយសារវាជាសម្បត្តិនៅសម័យរាជវង្សឈីង ហើយតម្លៃនៅពេលនោះ គឺស្មើជាង៩សែនយាន់ សម្រាប់ថ្មសាច់ជ្រូក៣ជាន់មានទំហំតូចៗ ។ រីឯថ្មសាច់ជ្រូក៣ជាន់របស់បុរសចំណាស់វិញ នឹងមានតម្លៃលើសនេះកប់ពពក ព្រោះវាមានទំហំធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKaW_Eb5GlUBXtXoooXo7hnH1fcfSZGqQenw460RaYq5NoDJ-HSZ48yLjoY1WhqcmUI1-qYQuYCfnKQu9ZcdSAxqAGf83fOHDx2hFF7R5Ga-1a79bVdNSPJJS28EOperyqMWtZ760_ovI0SMhVlt1JpAanE0OGYhzpLBypcBDdXyptBLfh6vtX4ny4Ti0/s640/photo_2024-02-16_11-36-18.jpg

បើទោះជាថ្មរបស់បុរសចំណាស់មានតម្លៃមហាសាលក្តី ក៏គាត់ត្រូវទទួលស្គាល់ថា មានសារមន្ទីរមួយចំនួនប៉ុណ្ណោះដែលយល់ព្រមចំណាយប្រាក់ទិញថ្មរបស់គាត់ទៅបង្ហាញក្នុងសារមន្ទីរ ។ ហេតុនេះ អ្នកជំនាញបានណែនាំទៅកាន់បុរសចំណាស់ថា គាត់អាចលក់វាក្នុងតម្លៃត្រឹមតែ១សែនយាន់ ព្រោះវាជាតម្លៃល្អមួយដែលគាត់អាចលក់បាន ។ បើមិនដូច្នោះទេ គ្មានអ្នកណាម្នាក់ហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទិញវាទេ ។

ប៉ុន្តែបុរសចំណាស់មិនបានជឿតាមការណែនាំរបស់អ្នកជំនាញទេ ហើយគាត់នៅតែជឿថា បើគាត់រក្សាទុកថ្មនេះយូរប៉ុនណា តម្លៃរបស់វានឹងកើនឡើងខ្ពស់ថែមទៀត ។ គាត់ក៏សម្រេចចិត្តរក្សាទុកថ្មនេះឱ្យកូនចៅរបស់គាត់មើល ពីព្រោះវាអាចមានប្រយោជន៍មហាសាលទៅថ្ងៃអនាគត និងជួយឱ្យកូនចៅអាចយកឈ្នះភាពក្រីក្របាន ៕

អ្នកដំណើរក្នុងយន្តហោះភ្ញាក់ផ្អើលនឹងសត្វដង្កូវធ្លាក់លើក្បាល

0

ប្រទេសហូឡង់ ៖ គេហទំព័រ New York Post បានរាយការណ៍ពីហេតុការណ៍គួរឱ្យខ្លាចមួយនៅលើយន្តហោះ ក្រោយពីអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗ ស្រាប់តែមានដង្កូវធ្លាក់ពីកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើកៅអីអ្នកដំណើរ ។Amsterdam to Detroit flight turns back as maggots rain down on passenger -  ABC News

ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ត្រូវសម្រេចចិត្តហោះត្រឡប់ក្រោយវិញ និងចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ដូចដើម ។ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីស្អុយនៅលើយន្តហោះ គឺជាមូលហេតុធ្វើឱ្យមានសត្វដង្កូវតាមមកដែរ ។maggots on plane – rebarfil.errollshand.com

អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់និយាយថា គាត់បានអង្គុយនៅខាងមុខនារីម្នាក់ដែលត្រូវសត្វដង្កូវធ្លាក់លើក្បាល ។ នាងបានប្រាប់បុគ្គលិកបម្រើការលើយន្តហោះថា មានដង្កូវធ្លាក់លើក្បាលនាង ហើយនាងបានឃើញដង្កូវផ្សេងទៀតនៅក្រោមកៅអីអង្គុយទៀតផង ។ នាងមានអារម្មណ៍ថា ខ្ពើមរអើមយ៉ាងខ្លាំងពេលឃើញដង្កូវបែបនេះ ហើយត្រីស្អុយនោះវេចខ្ចប់ដោយក្រដាសកាសែត ។Delta Flight Makes U-Turn After Maggots Fall on Passenger From Overhead Bin

ក្រៅពីនេះ អ្នកដំណើរនៅលើយន្តហោះបានរិះគន់ម្ចាស់អីវ៉ាន់ថា ពិតជាខ្វះការទទួលខុសត្រូវយ៉ាងខ្លាំងលើអីវ៉ាន់របស់ខ្លួន ហើយធ្វើឱ្យអ្នកដទៃទៀតត្រូវខាតបង់ពេលវេលា ។ ក្រោយមក ខាងយន្តហោះបានរឹបអូសយកអីវ៉ាន់នេះ និងត្រៀមយកទៅដុតកម្ទេចចោល ។ ក្រៅពីនេះ បុគ្គលិកបម្រើការលើយន្តហោះបានជួយគ្នាសម្អាតនៅបរិវេណប្រឡាក់ និងបាញ់ថ្នាំសម្លាប់មេរោគយ៉ាងប្រុងប្រយ័ត្ន ។Where do maggots come from? How to kill, and get rid of the pests.

ចំណែកអ្នកដំណើរម្នាក់ទៀតនិយាយថា ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសផ្តល់សំណងឱ្យអ្នកដំណើរទាំងអស់សម្រាប់ការចំណាយលើបន្ទប់ស្នាក់នៅ, សំបុត្រយន្តហោះ និងតម្លៃម្ហូបអាហារផងដែរ ៕

ស្ត្រីម្នាក់ស្មានថាមានអ្នកឱ្យកាដូថ្ងៃក្តីស្រឡាញ់ មានណា ប៉ូលិស ប..ន្លំ.. ខ្លួន

0

ប្រទេសប៉េរូ ៖ បច្ចុប្បន្ន គេឃើញថា សមត្ថកិច្ចនៅប្រទេសប៉េរូ (Peru ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានប្រើប្រាស់វិធីកាន់តែប្លែក ដើម្បី..ប..ង្ក្រា..ប..ជ..នស..ង្ស័យ..ជួ..ញ..ដូរ..ថ្នាំ..ញៀ..ន..ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ១៤ កុម្ភៈ ។

សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចប៉េរូបានស្លៀកពាក់ឈុតខ្លាឃ្មុំ ហើយដើរទៅកាន់អាផាតមិនរបស់ស្ត្រីម្នាក់ដែលសមត្ថកិច្ចសង្ស័យថា នាងជាអ្នកជួញដូរថ្នាំញៀននៅទីក្រុងលិម៉ា ។Watch: Peru policeman dressed as bear pounces on Valentine's Day | RNZ News

សមត្ថកិច្ចរូបនេះបានកាន់ប៉ោងប៉ោងរាងបេះដូង និងប្រអប់សូកូឡា ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់នារីខាងលើ ។ បន្ទាប់មក សមត្ថកិច្ចក៏លុតជង្គង់ចុះក្រោម និងបក់ដៃឱ្យស្ត្រីជួញដូរថ្នាំញៀនដែលពាក់អាវយឺតពណ៌ខ្មៅចុះពីលើអាផាតមិន និងដើរមកជិតគាត់ ។ ស្ត្រីពាក់អាវខ្មៅក៏ដើរមករកគាត់ ព្រោះនាងគិតថា មានមនុស្សប្លែកមុខមក Surprise ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។

នៅពេលនាងដើរមកដល់មុខសមត្ថកិច្ច សមត្ថកិច្ចក៏បានដោះក្បាលរូបខ្លាឃ្មុំចេញ និងប្រញាប់ចាប់ខ្លួននាងដាក់ខ្នោះភ្លាមៗ ។ បើតាមរូបភាពក្នុងវីដេអូនាពេលក្រោយទៀតបង្ហាញឱ្យឃើញថា ស្ត្រីជនសង្ស័យរូបនេះបានជាប់ខ្នោះដៃ និងត្រូវបានសមត្ថកិច្ចឈ្លៀតឈុតខ្លាឃ្មុំនាំនាងដើរនៅតាមផ្លូវ ។Watch: Cop dressed as teddy bear pounces on Valentine's Day

ចំណែកសមត្ថកិច្ចប្រឆាំងគ្រឿងញៀនមួយក្រុមទៀតបានចូលត្រួតពិនិត្យក្នុងអាផាតមិនដែលនាងស្នាក់នៅ ដើម្បីស្វែងរកថ្នាំញៀន ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀនមួយចំនួនដែលនាងលាក់ទុកនៅក្រោមកន្លែងគេង រីឯថ្នាំញៀនខ្លះទៀត នាងបានលាក់នៅលើគម្របលូបង្ហូរទឹកនៅក្រៅផ្ទះ ។

រីឯស្ត្រីជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកន្លែងកើតហេតុ និងបញ្ជូនទៅសួរចម្លើយ ។ ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅថតរូបនៅក្បែរតុមួយ ដែលមានប្រអប់សូកូឡារបស់សមត្ថកិច្ចទុកបញ្ឆោតនាង ។Cop Dressed As Teddy Bear Pounces On Valentine's Day

បើតាមទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញថា ប៉េរូ គឺជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតនៅលើពិភពលោក ដែលទទួលបានចំណូលរាប់លានដុល្លារក្នុង១ឆ្នាំៗ ។ ហេតុនេះ ភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសប៉េរូ បានបង្កើនកម្លាំងបង្ក្រាបការជួញដូរថ្នាំញៀនជាបន្តបន្ទាប់ ។

សមត្ថកិច្ចនៅប្រទេសប៉េរូ គឺជាភ្នាក់ងារឈានមុខគេដែលមានស្នាដៃចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន តាមរយៈការប្រើវិធីសាស្ត្រប្លែកៗដើម្បីចាប់ខ្លួនជនសង្ស័យ ។ ក្រៅពីនេះ ក៏មានការសហការពីប្រទេសផ្សេងៗផងដែរ ដើម្បីបង្ក្រាបការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ ។Video shows cop in Valentine's Day bear costume take down suspected lady  drug dealer | Fox News

កាលពីខែមីនា ឆ្នាំ២០២៣ អាជ្ញាធរប៉េរូបានរឹបអូសកូកាអ៊ីនជាង២តោន ដែលជនសង្ស័យបានលាក់ទុកនៅក្រោមឥដ្ឋការ៉ូ ដើម្បីបញ្ជូនទៅប្រទេសតួកគីតាមនាវាខុសច្បាប់ ។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅកំពង់ផែអែលកាឡៅ ដែលជាកំពង់ផែធំបំផុតរបស់ប្រទេសប៉េរូ ស្ថិតនៅក្រៅទីក្រុងលិម៉ា ។

គេមើលឃើញថា ការបង្ក្រាបបទល្មើសថ្នាំញៀនកាលពីឆ្នាំ២០២៣ គឺជាការបង្ក្រាបដ៏សំខាន់មួយរបស់សមត្ថកិច្ចប្រឆាំងថ្នាំញៀន ខណៈជនល្មើសប្រុងដឹកជញ្ជូនថ្នាំញៀនទៅប្រទេសតួកគីជាលើកដំបូង ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានទាន់ពេលវេលា ៕

គូស្វាមីភរិយាចំនួន ១,២០០ គូបានរៀបការរួមគ្នានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់

0

ប្រទេសម៉ិកស៊ិក៖ គូស្វាមីភរិយាប្រហែល ១,២០០ គូបានរៀបការរួមគ្នានៅជាយក្រុងម៉ិកស៊ិក ក្នុងព្រឹត្តិការណ៍បុណ្យនៃក្តីស្រឡាញ់ប្រពៃណីមួយនៅទីក្រុង Nezahualcoyotl។

គូស្នេហ៍ជាច្រើនជំនាន់បានរៀបចំពិធីមង្គលការនេះនៅទីលាន Nezahualcoyotl កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រពៃណីប្រចាំឆ្នាំនេះត្រូវបានគេហៅថា “matrimonio colectivo” ឬអាពាហ៍ពិពាហ៍ដ៏ធំមួយ។A Valentine's Day to Remember: 1,200 Couples Unite in Mass Wedding Ceremony

យោងតាម KPC NEWS បានឱ្យដឹងថា មនុស្សមួយចំនួនជ្រើសរើសទម្រង់នេះដើម្បីសន្សំការចំណាយ ដោយ Rosalin Ruiz អាយុ ២៨ ឆ្នាំបាននិយាយថា “អាពាហ៍ពិពាហ៍ជាធម្មតាមានតម្លៃថ្លៃណាស់” ដូច្នេះទើបនាងសម្រេចរៀបការជាមួយមិត្តប្រុសរបស់នាង Ricardo Reyes អាយុ ៣០ ឆ្នាំនៅក្នុងពិធីមង្គលការរួមគ្នាដ៏ធំនេះតែម្តង។ រីឯ Yosimar Carrasco និង Alejandra Godinez អាយុ ៣៧ ឆ្នាំទាំងពីរនាក់ក៏បានចូលរួមក្នុងពិធីមង្គលការជាក្រុមដោយសង្ឃឹមថានឹងទទួលបាន “បទពិសោធន៍ថ្មីៗនៅក្នុងជីវិតរបស់ពួកគេ” ខណៈពេលដែល Pilar Hernandez និង Susana Inocente អាយុ ៤០ ឆ្នាំទាំងពីរបានមើលឃើញថាវាគឺជាឱកាសពិសេសមួយសម្រាប់គូស្នេហ៍ភេទដូចគ្នា ហើយក៏មាន “សិទ្ធិស្មើគ្នា” ដូចអ្នកដទៃទៀតដែរ ពួកគេក៏សម្រេចរៀបការដោយស្របច្បាប់នៅទីនេះតែម្តង។Texas Valentines Day | National | reflector.com

គូស្នេហ៍ស្រលាញ់ភេទដូចគ្នា Alejandro និង Carlos បាននិយាយថា “ស្នេហាគ្មានព្រំដែនទេ ហើយយើងពិតជាមានមោទនភាពក្នុងការចូលរួមពិធីមង្គលការដ៏ធំនេះខ្លាំងណាស់”។ ការអបអរសាទរមួយជុំបានបន្លឺឡើងនៅក្នុងទីលាននៅពេល Sonia Cruz ប្រធានការិយាល័យអត្រានុកូលដ្ឋានរបស់រដ្ឋបានបញ្ជាក់ពីការរៀបការរបស់គូស្នេហ៍ដោយស្របច្បាប់ និងបានអញ្ជើញពួកគេឱ្យរាំកម្សាន្ត ក៏ដូចជាថតរូបផ្អែមល្ហែមជាមួយគ្នាទៀតផង។ ពិធីនៅឆ្នាំនេះ ឧបត្ថម្ភដោយការិយាល័យអភិបាលក្រុងក្នុងតំបន់ ហើយក៏បានប្រគល់អំណោយ ទូរទស្សន៍ និងវត្ថុអនុស្សាវរីផ្សេងទៀត ឱ្យទៅគូស្វាមីភរិយាដែលរៀបការនៅទីនេះគ្រប់ៗគ្នាផងដែរ។Texas Valentines Day | National | reflector.com

Dona Rosa ដែលជាស្ត្រីរៀបការយូរបំផុតនៅអាយុ ៥០ ឆ្នាំ បាននិយាយថា “វាគឺជាការរំលឹកថា ស្នេហាអាចស្ថិតស្ថេរពេញមួយជីវិត ហើយយើងក៏មានមោទនភាពដែលឃើញគូស្នេហ៍វ័យក្មេងជាច្រើនដើរតាមគន្លងរបស់យើង”។ គួរបញ្ជាក់ដែរថា ពិធីមង្គលការដ៏ធំមួយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ក៏បានធ្វើឡើងក្នុងប្រទេសនីការ៉ាហ្គាផងដែរ ដោយមានគូស្នេហ៍ចំនួន ២០០ គូបានរៀបការនៅលើច្រាំងនៃបឹង Xolotlan របស់ Managua ទៀតផង៕

អ្នកស្រាវជ្រាវអាចបង្កើតអង្ករផ្សំសារធាតុសាច់គោផ្តល់ប្រូតេអ៊ីនខ្ពស់

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសផ្សាយថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei ដែលជាស្ថាប័នអប់រំឈានមុខគេនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានទទួលជោគជ័យក្នុងការអភិវឌ្ឍ «អង្ករផ្សំសារធាតុសាច់គោ» ។ វាជាប្រភេទអាហារថ្មីមួយមាននិរន្តរភាព ហើយ អាហារនេះអាចជួយដោះស្រាយបញ្ហាកង្វះខាតអាហារ និងបម្រែបម្រួលអាកាសធាតុលើពិភពលោក ។Scientists Say New Hybrid Beef Rice Could Cost Just a Dollar per Pound

ក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍអាហារថ្មីនេះក្នុងទស្សនាវដ្តី Matter កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា គ្រាប់អង្ករទាំងនេះបានដាំដុះនៅក្នុងបន្ទប់ពិសោធន៍ ហើយលទ្ធផលស្រាវជ្រាវដែលពួកគេទទួលបាន គឺគ្រាប់ស្រូវពណ៌ផ្កាឈូកពោរពេញទៅដោយកោសិកាសាច់គោ និងខ្លាញ់ ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចជាជម្រើសសម្រាប់សាច់សត្វមានតម្លៃថោកជាង និងជាមិត្តជាមួយបរិស្ថានផងដែរ ដោយសារវាបញ្ចេញកាបូនឌីអុកស៊ីតតិចជាងមុន ។

Park So Hyun គឺជាអ្នកចូលរួមសរសេររបាយការណ៍ស្តីពីការអភិវឌ្ឍអង្ករសាច់គោ និយាយថា គ្រាប់អង្ករនេះពោរពេញទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមរាងកាយដែលយើងត្រូវការ ។ វាជាអង្ករមានតម្លៃអាហារូបត្ថម្ភកម្រិតខ្ពស់ ហើយការបន្ថែមកោសិកាពីសាច់សត្វ អាចបង្កើនតម្លៃអាហារូបត្ថម្ភកាន់តែច្រើនថែមទៀត ។Scientists grow 'meaty' rice hybrid food for protein kick

ក្រុមស្រាវជ្រាវបានយកគ្រាប់ស្រូវមកពិសោធន៍ជាមួយសារធាតុជេឡាទីនពីត្រី ដើម្បីជួយឱ្យកោសិកាសាច់គោជាប់គ្នាជាមួយគ្រាប់ស្រូវ ។ បន្ទាប់មក ពួកគេបានយកវាទៅដាំក្នុងចានរយៈពេល១១ថ្ងៃ ។ ក្រុមអ្នកស្រាវជ្រាវប្រាប់ថា លទ្ធផលទទួលបាននៅដំណាក់កាលចុងក្រោយ គឺវាមានប្រូតេអ៊ីនជាង៨% និងខ្លាញ់ជាង៧% គឺខ្ពស់ជាងគ្រាប់ពូជស្រូវធម្មតា ហើយវាមានសាច់ណែន ប៉ុន្តែងាយបាក់ ។

Park So Hyun និយាយថា ៖ «ការស្រាវជ្រាវលើកនេះនឹងជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងច្រើន ដោយសារវិធីការផលិតបានជួយកាត់បន្ថយតម្រូវការចិញ្ចឹមសត្វសម្រាប់បរិភោគ ព្រោះការចិញ្ចឹមសត្វត្រូវចំណាយធនធាន និងទឹកជាច្រើន ។ ម្យ៉ាងទៀត វាបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនផងដែរ» ។A New Era of Sustainable Protein Sources: Cell-Cultured Beef Rice

របាយការណ៍បញ្ជាក់ថា អង្ករថ្មីនេះនឹងបញ្ចេញកាបូនឌីអុកស៊ីតតិចជាង៦,២៧គីឡូក្រាម ខណៈផលិតកម្មសាច់គោបានបញ្ចេញកាបូនឌីអុកស៊ីតលើសនេះ៨ដង ។ បើអង្ករថ្មីនេះដាក់លក់ជាសាធារណៈ វានឹងជាជម្រើសមួយទៀតដែលអតិថិជននៅកូរ៉េខាងត្បូងអាចជ្រើសរើសអង្ករមានតម្លៃថោក ។ អង្ករថ្មីពណ៌ផ្កាឈូកអាចមានតម្លៃប្រមាណជាង២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈសាច់គោមានតម្លៃប្រមាណ១៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei មានគម្រោងអភិវឌ្ឍន៍ដំណើរការផលិតអង្ករផ្សំសារធាតុសាច់គោបន្ថែមទៀត មុនពេលដាក់លក់អង្ករនេះនៅលើទីផ្សារ ដើម្បីទទួលបានអង្ករថ្មីផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ៕Rice containing beef cells could make a sustainable meal | New Scientist

តុលាការផ្ដន្ទាទោស ជនជាតិចិនតៃវ៉ាន់​ ២នាក់ ជាប់​ពន្ធនា​គារ២ឆ្នាំ ពីបទញុះញង់

0

នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ តុលាការសាលាដំបូង ខេត្តព្រះសីហនុបានសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ២ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។May be an image of 13 people and text that says 'ㅜ'បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។May be an image of 11 people and textក្រោយពីបានស្តាប់ចម្លើយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕May be an image of 8 people and textMay be an image of 2 people and textNo photo description available.