Home ព័ត៌មានជាតិ ផ្ទុះការសរសើរ! សិស្សសាលាវិទ្យាល័យកោះកុងមួយក្រុម សម្តែង«របាំនេសាទ» បានយ៉ាងសមសួន

ផ្ទុះការសរសើរ! សិស្សសាលាវិទ្យាល័យកោះកុងមួយក្រុម សម្តែង«របាំនេសាទ» បានយ៉ាងសមសួន

270
0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមគឺបានបង្ហាញវីដេអូរបស់សិស្សានុសិស្សមួយក្រុម នៃវិទ្យាល័យខេត្តកោះកុង បាននឹងកំពុងហ្វឹកហាត់សម្តែងរបាំនេសាទបានយ៉ាងស្រស់ស្អាត ដែលចាត់ទុកថាជាការជួយអភិរក្សរបាំខ្មែរយើង និងជាកេរ្តិ៍ដំណែលមិនចេះសាបសូន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcj9ZtqLxsCGb3cT9nZ-Je1iaR7WuVYHSlGMHhaKjKr0nnQ79OB4km_SD1ti5kyaWJ4kGA98gyIkIExnRlQYICG3lvd7zlwS8ZvzLE9JcxxZ7NcxKQgQcHN64uFxOSR9UwSIJ9PTiSex8d9hmKqNnJHQpeR6wN0NSeQz-GF_j_u9a0v5xmmMbtBfzPTDU/s428/Screenshot%202024-03-25%20150514.png

ដូចដែលបានដឹងមកហើយ ទឹកទន្លេ បឹងបួរ ព្រែក គឺជាធនធានធម្មជាតិដ៏អំណោយផលបំផុតមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាប្រភពចំណូលដ៏កាក់កបរបស់បងប្អូនប្រជានេសាទខ្មែរ ព្រោះថា ដែនទឹកកម្ពុជាគឺប្រមូលផ្តុំដោយមច្ឆាជាតិចម្រុះគ្រប់ប្រភេទយ៉ាងសម្បូរហូរហ៊ា ដែលបានធ្វើឲ្យប្រហុកនិងផ្អកក្លាយជាទីពេញនិយមបំផុតក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានោះ ដើម្បីបង្កនូវភាពងាយស្រួលដល់ការនេសាទ ក៏មានការកែច្នៃឧបករណ៍នេសាទផ្សេងៗជាច្រើនប្រភេទដូចជា សន្ទូច មង សំណាញ់ អួន សៃយ៉ឺន ទ្រូ លប អ៊ុយ អង្រុត និងឈ្នាងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrsnhhJAntMfnzQsNZPXuvmHj1oUEvFPEZy6rJUBR9IHQbosl4zmy0LBCkCCnHtfWehsLL3a1N6KiFJxObitFxS2e8tEPlCKhDtfG8bSLuVtBdruEYMxOBoYVu7ZskmtK1YTH6-T0saFZoGDt9v5ZyMOSnwHj6zwCAQHjJmaP3UYL8MEoSRQRTgsLf24/s432/Screenshot%202024-03-25%20150529.png

ក្រឡេកមកចាប់អារម្មណ៍លើ «របាំនេសាទ» នេះវិញគឺត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងអំពីមុខរបរនេសាទរបស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ពិសេសគឺអ្នកដែលរស់នៅតាមដងទន្លេសាបនៃប្រទេសកម្ពុជា។ លើសពីជាមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរហើយ គូរស្នេហ៍កំឡោះក្រមុំភាគច្រើនក៏បានជួបចែចង់គ្នាក្នុងអំឡុងពេលនេសាទនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTH-JlhL-LhUE74NzeoYlwpKl9qqtcFN7yUvSYns_P_g3kFzOp8MvaHnz86IcdF-c94ThDrhzoRx0jhZBVppn9eT4fkaJzONjJzjPWEnfgFoPAPaYDZLPK35eZdKRHyTTq2EYONDM-qAcXp9P1q6KH5ZhcOfX6ASlvkp4wIhCr1JIT1RdWFLm-1qlx_U/s990/photo_2024-03-25_14-53-06.jpg

របាំនេសាទ គឺមានការចូលរួមសម្តែងពីតួអង្គចំនួន១០នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៥នាក់ ដែលដោយខាងប្រុសគឺត្រូវសម្តែងរបៀបដូចប្រឹងអង្រុតត្រី ចំណែកខាងស្រីត្រូវប្រឹងខិតខំចូកត្រី។ ជាមួយគ្នានោះ ខាងប្រុសក៏មានការចែចង់ ញេះញោះ ឲ្យខាងស្រីខឹង បន្ទាប់មកខាងប្រុសក៏តាមលួងលោមជាដើម។ ចំពោះឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងការសម្តែងរបាំនេសាទនេះវិញមានដូចជា អង្រុតត្រី សម្រាប់បុរស និង ឈ្នាង សម្រាប់ស្រ្តី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7-ytGOZGYiYsLsCH9dty9B2nf_NkqC7bMN_Onh1Rom_SzBodnz3QkPg5onAsLTxn4mCIzrk-SS5DzSk-reW5htOICOzJVxB7a06tonqVMOOZiCfMqZP4vX9-N1Hdxt5rJ6PhbqDQHxSPQPx9HKhIKsO8vAFxrL9vgaMiebTXLjUCStzz_sKMMp-687c/s1024/photo_2024-03-25_14-53-05.jpg