Home Blog Page 1184

កាណាដាសាកល្បងគម្រោងថ្មីឱ្យអ្នកថ្មើជើងកាន់ដុំឥដ្ឋឆ្លងផ្លូវ

0

ប្រទេសកាណាដា ៖ សារព័ត៌មានបរទេសរាយការណ៍ថា នៅដើមខែមេសា ឆ្នាំ២០២៤ ប្រទេសកាណាដាបានសាកល្បងគម្រោងថ្មីឈ្មោះ «Pedestrian Brick Crossing System» ដោយឱ្យអ្នកថ្មើជើងកាន់ដុំឥដ្ឋនៅពេលពួកគេដើរឆ្លងផ្លូវ និងលើកឥដ្ឋថ្នមៗឱ្យរថយន្តបន្ថយល្បឿន ។ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកបើកបររថយន្តយល់ដឹងអំពីសុវត្ថិភាពរបស់អ្នកថ្មើជើង ។

នៅពេលអ្នកថ្មើជើងកាន់ដុំឥដ្ឋដើរឆ្លងផ្លូវឃើញថា រថយន្តទាំងឡាយបានឈប់ឱ្យពួកគេឆ្លងផ្លូវយ៉ាងស្រួល ពីព្រោះអ្នកបើកបររថយន្ត និងម៉ូតូនៅទីក្រុង Vancouver ចូលចិត្តបើកបរក្នុងល្បឿនលឿន ជាពិសេស នៅចំណុចគំនូសសញ្ញាកាត់ទទឹងផ្លូវ ហើយវាអាចបង្កគ្រោះថ្នាក់ដល់អ្នកថ្មើជើងផងដែរ ។https://i.cbc.ca/1.7160762.1712069925!/fileImage/httpImage/vision-zero-brick-granville-island.jpg

នៅថ្ងៃ April’s Fools Day (ឬទិវាកុហកពិភពលោក) ស្ថាប័នមិនស្វែងរកប្រាក់ចំណេញឈ្មោះ Vision Zero Vancouver មានទីតាំងនៅទីក្រុង Vancouver បានបង្ហាញពីដំណោះស្រាយគួរឱ្យអស់សំណើចមួយក្នុងបណ្តាញសង្គម X (ឬ Twitter) ដើម្បីដោះស្រាយបញ្ហាអ្នកបើកបររថយន្តនៅតាមផ្លូវពុំព្រមបន្ថយល្បឿនរថយន្តឱ្យអ្នកថ្មើជើងឆ្លងផ្លូវនៅលើគំនូសសញ្ញាកាត់ទទឹងផ្លូវ ។https://i.cbc.ca/1.7160759.1712022746!/fileImage/httpImage/vision-zero-brick-granville-island.jpg

នៅពេលឆ្លងផ្លូវ អ្នកថ្មើជើងត្រូវកាន់ឥដ្ឋស្នោ ដែលដូចគ្នានឹងឥដ្ឋពិតប្រាកដ ហើយក្រោយការសាកល្បងឃើញថា ពលរដ្ឋកាណាដាគាំទ្រគំនិតនេះ ។ អ្នកបើកបរយានជំនិះនឹងចាប់អារម្មណ៍អ្នកថ្មើជើង និងធានាថា ការឆ្លងផ្លូវដ៏ពិបាក នឹងងាយស្រួលជាងមុន ហើយគ្មានជម្លោះកើតឡើង ។

ចំពោះលក្ខខណ្ឌកាន់ដុំឥដ្ឋឆ្លងផ្លូវនេះ ត្រូវអនុវត្តតាម៤ចំណុច រួមមាន ៖
១-«ចាប់ដុំឥដ្ឋ» នៅពេលចង់ឆ្លងផ្លូវ ត្រូវចាប់ដុំឥដ្ឋ១ដុំ
២-«សម្លឹង» សម្លឹងឆ្វេង-ស្តាំ មុនពេលឆ្លងផ្លូវ
៣-«លើកដៃជាសញ្ញា» លើកដុំឥដ្ឋឡើងលើក្នុងអំឡុងពេលឆ្លងផ្លូវ និង
៤-«ឆ្លងផ្លូវ» ដើរឆ្លងផ្លូវ និងសម្លឹងទៅយានជំនិះដើម្បីផ្តោតលើអ្នកបើកបរ ហើយពេលឆ្លងផ្លូវរួច ត្រូវទុកឥដ្ឋនៅចំណុចផ្លូវម្ខាងទៀតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLtNTfHR2BOCxXJTQprtiVIyTjxJLJoux87lFEMObZy66pKqDhAIdJS4URmfM7P6aLNR3n1yS8W547rKZIrwv0cjQz0KV8NYV0nBP5d98Es_jPWe1Y93rlFNBsanP9f9x12SA9xEgksb-eMzE9rNEIspFLlhZUv_CDA1_ng7jhDan1YmD-qStEaLmGtU/s768/BB1kUiNB.png

បើទោះជាដុំឥដ្ឋទាំងនេះជាឥដ្ឋស្នោក្តី ប៉ុន្តែលទ្ធផលដែលទទួលបាន គឺលើសពីការរំពឹងទុក ពីព្រោះការកាន់ឥដ្ឋបានធ្វើឱ្យយានជំនិះជាច្រើនព្រមបន្ថយល្បឿនឱ្យអ្នកថ្មើជើង ។ វាជាគម្រោងសម្រាប់បង្កើតបរិយាកាសរីករាយដល់អ្នកធ្វើដំណើរគ្រប់រូប និងមិនបង្កអំពើហិង្សា ព្រមទាំងចង់ឱ្យអ្នកបើកបរយានជំនិះទាំងអស់គិតពីសុវត្ថិភាពអ្នកថ្មើជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjadBOkS-QLxHjbcnNfHJWBW_tA9fCxJ6Xnm3cWsx8_S2HbpQWNqCue5KxjrxBFZxWH3HhfoU7vT-Hvd4llSe0z5GiUDiaXr2VjrHx9Fg13qfO_wVr9gwWWCwUo35gnbXGG4XX2EfLvgdsRbH1kvR78dzKpPpqKSi9bHi2_9kwI-a8LCBBio79xYTemGSw/s1200/gkgka-da4aacxfg.jpeg

Vancouver គឺជាទីក្រុងធំលំដាប់ទី៣ របស់ប្រទេសកាណាដា ដែលអ្នកបើកបរយានជំនិះមិនសូវចាប់អារម្មណ៍នឹងអ្នកឆ្លងផ្លូវ ឬមិនបន្ថយល្បឿននៅចំណុចគំនូសសញ្ញាកាត់ទទឹងផ្លូវ ។ ពេលខ្លះ អ្នកបើកបរយានជំនិះទាំងនេះធ្វើពុតជាមើលមិនឃើញថា មានអ្នករង់ចាំឆ្លងផ្លូវ ។ បើទោះជាគម្រោងថ្មីនេះបានអនុវត្តនៅខែមេសា ក្នុងថ្ងៃ April’s Fools Day ប៉ុន្តែគេបានទទួលគំនិតថា គ្រប់គ្នាគួរតែដើរឆ្លងផ្លូវដោយសុវត្ថិភាព និងពុំចាំបាច់ប្រើប្រាស់វិធីកាន់ដុំឥដ្ឋ ៕

ក្នុងរយៈពេល ៥០០ ឆ្នាំខាងមុខប្រជាជនជប៉ុនទាំងអស់នឹងមាននាមត្រកូលដូចគ្នា

0

ជប៉ុន៖ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីៗពីសាកលវិទ្យាល័យ Tokohu បានបង្ហាញថាប្រជាជនជប៉ុនអាចមាននាមត្រកូល Sato ដូចគ្នានៅឆ្នាំ ២៥៣១ ប្រសិនបើប្រទេសនេះមិនផ្លាស់ប្តូរច្បាប់ស្តីពីការផ្លាស់ប្តូរនាមត្រកូលនៅពេលរៀបការ។
នៅថ្ងៃទី៤ ខែមីនា យោងតាម BBC បានឱ្យដឹងថា ការស្រាវជ្រាវថ្មីនេះធ្វើឡើងដោយសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច Hiroshi Yoshida នៃសាកលវិទ្យាល័យ Tokohu បានព្យាករណ៍ថា ប្រសិនបើប្រទេសជប៉ុននៅតែបន្តរក្សាលក្ខខណ្ឌដែលប្រពន្ធត្រូវប្តូរទៅជានាមត្រកូលរបស់ប្តីនៅពេលរៀបការនៅឆ្នាំ ២៥៣១ ប្រជាជនជប៉ុនទាំងអស់នឹងមានឈ្មោះដូចគ្នាគឺ សាតូ។

Sato គឺជានាមត្រកូលសាមញ្ញបំផុតនៅក្នុងប្រទេសជប៉ុនដែលមានមនុស្ស ១.៨៦ លាននាក់កាន់នាមត្រកូលនេះ (ស្មើនឹង ១.៥% នៃចំនួនប្រជាជន) ខណៈដែលនាមត្រកូល Suzuki ស្ថិតនៅលំដាប់ទីពីរដែលមានសមាជិក ១.៧៧ លាននាក់។ សាស្រ្តាចារ្យ Yoshida បានសារភាពថាការព្យាករណ៍នេះគឺផ្អែកលើការសន្មត់មួយចំនួន ប៉ុន្តែគាត់បាននិយាយថា លេខនេះត្រូវបានបោះពុម្ពដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់សក្តានុពលនៃបទប្បញ្ញត្តិការផ្លាស់ប្តូរនាមត្រកូលលើសង្គមជប៉ុន។ យោងតាមក្រមរដ្ឋប្បវេណីដែលបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៨០០ គូស្នេហ៍ជនជាតិជប៉ុនទាំងអស់ត្រូវតែមាននាមត្រកូលដូចគ្នា ដោយបង្ខំឱ្យមនុស្សម្នាក់បោះបង់ចោលនាមត្រកូលចាស់របស់ខ្លួន។https://nextshark.b-cdn.net/wp-content/uploads/2024/04/sato.png?width=1536&auto_optimize=medium

លោកបានព្រមានថា ប្រសិនបើប្រជាជនជប៉ុនទាំងអស់មាននាមត្រកូល Sato មនុស្សនឹងត្រូវហៅគ្នាតាមលេខដូចជា “Sato 1”, “Sato 2” នៅពេលទំនាក់ទំនង។ យោងតាមការគណនារបស់គាត់សមាមាត្រនៃប្រជាជនជប៉ុនដែលមាននាមត្រកូល Sato នឹងកើនឡើង ១.០០៨៣ ដងក្នុងរយៈពេលមួយឆ្នាំគិតត្រឹមឆ្នាំ ២០២២-២០២៣។ ប្រសិនបើច្បាប់ស្តីពីនាមត្រកូលនៅតែមិនផ្លាស់ប្តូរទេនោះ ច្បាស់ណាស់នៅថ្ងៃខាងមុខប្រហែលពាក់កណ្តាលនៃប្រជាជនជប៉ុននឹងមាននាមត្រកូល Sato នៅឆ្នាំ ២៤៤៦ ហើយកើនឡើងដល់ ១០០% នៅឆ្នាំ ២៥៣១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKE_GEyAH8Whhy3PoyOYhPLQoPz26cPrTrFPLGoEbhxbu_RmbemhMt-8t8CZ-RhzADsV1Hue68O8KST-zp-DYxWYnPvisfSWvdNPFdm5SkhvfCRTZ-bmrZ4y44r9hW5LsaT78RbLNDWArTDPf7mxFrIS7KQoV63sV3QZE7kjkBDAczPS-qA2gD5qgjZM/s460/a1mp3M2_460s.jpg

សាស្ត្រាចារ្យព្រមានថា “ប្រទេសជប៉ុននិងក្លាយជាប្រទេសសាតូដោយសារប្រជាជននាពេលអនាគតសុទ្ធតែមាននាមត្រកូលនេះដូចគ្នា” មិនត្រឹមតែមានភាពរអាក់រអួលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារ និងបេតិកភណ្ឌក្នុងតំបន់ទៀតផង។ ប្រទេសជប៉ុន គឺជាប្រទេសតែមួយគត់ដែលមានច្បាប់តម្រូវឱ្យប្តីប្រពន្ធប្រើនាមត្រកូលដូចគ្នា។ ដូច្នេះ ៩៥% នៃស្ត្រីនៅក្នុងប្រទេសនេះត្រូវតែប្តូរនាមត្រកូលរបស់នាងឱ្យដូចនាមត្រកូលប្តីបន្ទាប់ពីរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHwxVPzkmodZ4ytbrGc2Gz4x69q_oh9ox5xVbRxVQlRmKOD1rr_ZanMsKb0N6xoxUX2udlnFOVKDerr2fMut0dIpKE1IcWroKXkYOnjLxp0D4mMwjz2aExs5ozluBt4O7LfldZZyLZm7bG2cZDhUvUROVxMKZRg9z8Ie_EzayWezSZkVPPvX_iME-aCNM/s1000/japan-unsplash.jpg

ទោះជាយ៉ាងណា បច្ចុប្បន្នប្រជាជនជប៉ុនកាន់តែច្រើនឡើងកំពុងស្នើសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរច្បាប់ដើម្បីអនុញ្ញាតឱ្យប្តីប្រពន្ធរក្សានាមត្រកូលរបស់ពួកគេរៀងៗខ្លួន។ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យមនុស្សសរសេរនាមត្រកូលចាស់ និងថ្មីនៅលើលិខិតឆ្លងដែន ប័ណ្ណបើកបរ និងឯកសារស្នាក់នៅ ប៉ុន្តែសមាជិកអភិរក្សនិយមនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបាននិយាយថា ការផ្លាស់ប្តូរច្បាប់នឹងប៉ះពាល់ដល់តម្លៃប្រពៃណី ធ្វើឱ្យសាមគ្គីភាពក្នុងគ្រួសារចុះខ្សោយ និងធ្វើឱ្យកុមារយល់ច្រឡំ៕

ឥណ្ឌូណេស៊ីចាប់ផ្តើមដឹកជញ្ជូនទំនិញត្រង់ទៅចិន និងពុំឆ្លងកាត់សិង្ហបុរី

0

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរប្រចាំកោះ Batam របស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមដំណើរការដឹកជញ្ជូនទំនិញចេញពីកំពង់ផែ Batam ទៅកាន់ទីក្រុង Guangzhou និងទីក្រុង Shenzhen របស់ចិនជាផ្លូវការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។ វានឹងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូណេស៊ី និងចិន និងជាការដឹកទំនិញត្រង់ទៅប្រទេសចិន ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសសិង្ហបុរី ។

ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិននេះ គឺដំណើរការដោយក្រុមហ៊ុនឈ្មោះ Persero Batam និង The Batam Concession Agency សហការជាមួយក្រុមហ៊ុនដឹកជញ្ជូននៅទីក្រុងហុងកុង ឈ្មោះ SITC International Holdings ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZ2IdkYc56KTCyX_jFEYZq3-YotXFUfSEVJK6y-Y1jz1WmiI8entxWUTxWAw6UH6brR4R_IlMefcuRYnSpc4Z9knOF13OeSLcMpdtqDFPBbZ1tk6m1hP2ZnFdeL15zRz9pcWXOXt9puwBaedxRRhfpNRDBTXYbDvPOpPI7zAfnGooWTvGrM9iExmch-I/s768/image_1648030780_R-C-(2).jpg

Arham S. Torik ជានាយកក្រុមហ៊ុន Persero Batam បានលើកឡើងថា ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិន នឹងប្រើប្រាស់កប៉ាល់សម្រាប់ដឹកជញ្ជូន ហើយកប៉ាល់នឹងចេញដំណើរនៅរៀងរាល់ថ្ងៃអាទិត្យ គឺស្មើនឹង៤ជើងក្នុង១ខែ ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុននាំចេញបានប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ ចំនួន៥ក្រុមហ៊ុន ។ រីឯមូលហេតុដែលក្រុមហ៊ុននាំចេញទំនិញទាំងនេះជ្រើសរើសសេវាកម្មដឹកជញ្ជូនត្រង់ ដោយសារពួកគេអាចកាត់បន្ថយការចំណាយដើមទុនក្នុងការដឹកជញ្ជូន រហូតដល់៦០០ដុល្លារអាមេរិក បើធៀបនឹងការដឹកជញ្ជូននាពេលកន្លងមក គឺពួកគេត្រូវផ្លាស់ប្តូរកប៉ាល់នៅប្រទេសសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjITB4gSkFCyQxSWlvEie0gEDk77SPEek6Qh9Cizxbn4FnhheiWC9R-KztGU-tn6qv9kMxN6A8yaBuPTEXNM9Cm4lBqUaIakAlU5q9j__r8iPVSh-0-2ugce_rQ_RVWW_9RrD9SaW5g9533XU51SHEtBkohzA7JQJz70gOFpyzN1ejmxuzJ4ipySpZsp9E/s600/Indonesia.jpg

ចំណែក Muhammad Rudi ជាប្រធានគណៈកម្មការអភិវឌ្ឍន៍ប្រចាំកោះ Batam បាននិយាយថា នាថ្ងៃអនាគត កោះ Batam របស់ប្រទេសឥណ្ឌូណេស៊ី នឹងក្លាយជាកន្លែងដឹកជញ្ជូនទំនិញដ៏ល្អ ហើយក្រុមហ៊ុនទាំងអស់នៅកោះ Batam នឹងអាចប្រើប្រាស់ប្រយោជន៍ពីការដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិន ៕

រដ្ឋបាលខេត្តកំពត បើឱ្យចូលលេងកម្សាន្ត ឆ្នេរខ្សាច់ចន្លោះស្ពានចាស់ដល់ស្ពានថ្មី ក្នុងឱកាសចូលឆ្នាំថ្មី

0

ឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ នឹងត្រូវបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3hOPn5GOrS1Qm4aIxpI91_CTnnJt00BfaknlRY8kHdLo1COpmXfTRZpn2CTszOhzt6OT-dELnU8xo6YKtvf91SwTXuo7Bhk4PKvBes28XqTNSkpQ1Tox-SdEVvzh7l4X1ZH6BdHP1NK-OfukK36x4RE988uVudRkj978K9bRhO-LUglJsz2pyOKz29kk/s640/IMG_20240403_181355_111.jpg

ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ដែលត្រូវបានគេរំពឹងថា ក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្កលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAmD64nEWAKCiCEeoxF_zKGFuj9mdayLJ3JP4XKk9-VoK5q-6_PJ78MToQPJUYgdOmze4BDmljQntcpW-zYpXQitK3_Jy7n2z8vLHpEErB3BEIOzMfq2ujcKjqEWtF2hWzs3BnJ3AfaqrF4QGdOYt7VYToVg9eBVb5PjZHbYL1Xbjlb0Bjn7oQUv7Wk8/s640/IMG_20240403_181400_892.jpg

ម្យ៉ាងទៀត ក៏នឹងមានរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqMCLEihqTm1G5KRKF465QnLkJLB_xJDKwymhcbRS-lwqiVUDC4jkBhCbBmbEfotvqInmtaepz8Vc9M1QKgxiSlLO2DIfoMKidDPq744ZtLsQdJoG9cRDb_IlPc9CWgXYb3uRwMAMFCllWTj723Z8e7diYhyphenhyphenv1TQVetAMAVd3SlsIzopJPwqrAQzF4lg/s640/IMG_20240403_181400_683.jpg

ក្រៅពីនេះភ្ញៀវទេសចរ ក៏អាចទៅកម្សាន្តនៅកន្លែងទេសចរណ៍ជាច្រើនទៀត ដែលមាននៅក្នុងខេត្តកំពត ដូចជា៖ ដូងទេរ,ទឹកជ្រោះវាលពួច ឬកន្លែងកម្សាន្តធម្មជាតិ និងកែច្នៃជាច្រើនទៀតផងដែរ៕

 

ឆេះនាវាទេសចរណ៍នៅកោះតៅប្រទេសថៃ ភ្ញៀវទេសចរ តក់ស្លុ.ត ខ្លាំង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានហេតុការណ៍ដ៏ រន្ធ.ត់ មួយបានកើតឡើងនៅសមុទ្រក្បែរកោះតៅ ស្ថិតនៅឃុំកោះតៅ ស្រុកកោះផាក់ង៉ាន់ ខេត្តសុរ៉ាជថានី គឺភ្លើងបានឆាបឆេះនាវាទេសចរណ៍១គ្រឿង ដែលមានភ្ញៀវទេសចរជិះពេញនាវា ។ ហេតុការណ៍នេះបានបណ្តាលឱ្យភ្ញៀវទេសចរភ័.យ ស្លន់ស្លោ និងត្រៀមលោតចុះទឹកដើម្បីគេចពីសេចក្តី ស្លា.ប់ ។

បើតាមវីដេអូបង្ហាញថា មានផ្សែងខ្មៅយ៉ាងខ្លាំងចេញពីនាវាទេសចរណ៍ ហើយភ្ញៀវទេសចរទាំងអស់ដែលជិះនៅលើនាវា មានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំង ដោយពួកគេត្រៀមលោតចុះក្នុងទឹក ដើម្បីរត់គេចពីសេចក្តីស្លាប់ ។ នាវាទេសចរណ៍នេះមានអ្នកជិះសរុបចំនួន៩០នាក់ ហើយក្រៅពីដឹកភ្ញៀវទេសចរ នាវានេះក៏បានដឹករថយន្ត, ម៉ូតូ និងរថយន្តដឹកសម្ភារៈសំណង់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpY4tMcBksBm9WLkkjGR04yKLgKvq1SH4Z2TrCI4f9XXI86tiCm4kYnDOmOpkof8ZLVxsrYMkRL3PtpJ0A9JAKidnbkbBsMxCmEJ8DKsWZdsus0ZAVG7WZmBR5yjp1geB0SnDlMnzfSVL5AxM0KRU1RLXYZWsl-bsaggZZp8Pz-xYplm3kc5BM6lVXn90/s800/660e32abfa27901af07becb6_800x0xcover_oxoYPjg5.jpg

ក្នុងអំឡុងពេលកើតហេតុ នាវាខាងលើបានសុំការជួយអន្តរាគមន៍ពីអាជ្ញាធរប្រចាំកោះតៅ និងអាជ្ញាធរប្រចាំកោះនៅក្បែរគ្នា ។ ក្រោយមក គេក៏បញ្ជូននាវាតូចៗជាច្រើនគ្រឿងដែលមានការសហការពីផ្នែកឯកជន បើកសំដៅទៅកាន់នាវាទេសចរណ៍ និងជួយជម្លៀសភ្ញៀវទេសចរ ព្រមទាំងបុគ្គលិកនាវាមកកាន់ច្រាំង ។

ក្រោយកើតហេតុប្រមាណ១ម៉ោង អាជ្ញាធរក៏អាចគ្រប់គ្រងស្ថានការណ៍បាន និងបញ្ជូនភ្ញៀវទេសចរដែលឈ្លក់ផ្សែងនៅលើនាវា ទៅកាន់មន្ទីរពេទ្យកោះតៅ ។ ហេតុការណ៍នេះ គ្មានអ្នកណាម្នាក់រងរបួស ឬស្លាប់ទេ ខណៈទ្រព្យសម្បត្តិផ្សេងៗនៅលើនាវាទេសចរណ៍ខូចខាតស្ទើរទាំងអស់ ពីព្រោះនាវាត្រូវបានភ្លើងឆេះទាំងស្រុង ។ ជំហានដំបូង អាជ្ញាធរសន្និដ្ឋានថា ភ្លើងឆេះនេះអាចបណ្តាលមកពីបន្ទប់តូចនៅបាតនាវា ហើយអាជ្ញាធរនឹងរង់ចាំការពិសោធន៍យ៉ាងលម្អិតម្តងទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqX4tuUtWeM-ufboHqaOKuwkJqEEEzEnpOfkJXEddfNzkQayI4HNjZMoH5RUa5p048mXrKuLAPAc_1kdB3yHSAUBQhjcxUp7gZoM2vbFsQmR36gVtD_bi7d53akqZ72F-W5ENLK6-WMfGEMuFFqQjRKIbzvC-AmX04HH2OQ4zOVqJSjl1nZS0-sU1lGU/s259/images%20(3).jpg

លោក ភីភិត ឆ័យឈួយ ជាប្រធានកំពង់ផែ បានបញ្ជាឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យរកមូលហេតុច្បាស់លាស់ ដែលធ្វើឱ្យភ្លើងឆេះនៅបន្ទប់បាតនាវា ។ លោកបញ្ជាក់ថា តាំងពីពេលចូលឆ្នាំសកល រហូតមកដល់ខែមីនា ឆ្នាំ២០២៤ លោកបានឱ្យក្រុមការងាររឹតបន្តឹងលើសុវត្ថិភាពអ្នកដំណើរ ជាពិសេស ផ្តោតលើឧបករណ៍ជួយសង្គ្រោះជីវិត និងសភាពនាវា ។

លោក ភីភិត ឆ័យឈួយ បន្តថា ក្នុងអំឡុងពេលថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ លោកក៏បានឱ្យក្រុមការងារធ្វើការត្រួតពិនិត្យនៅតាមកំពង់ផែផ្សេងៗ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjch3Pj0upnbt75yLQ3Wyj9wfmo3_UbeEoac1j9OUL0PAantifn2wcgdH271mlyxPs9bpE8yVn6KlHxMM606A91_PihFpKpogtGuOjRAFFfxZplHFa09uLOHFfg73LTD8_nRra1Pc40_EKxH-IqbsLHUr8dQqjiXTfhE8s_Jo7iGgI9T8IxEfefSpjI724/s1200/news-ad0727d.jpg

«សូរ្យគ្រាស»ឆ្នាំ២០២៤នៅប៉ុន្មានថ្ងៃទៀតនេះ! អាចទេទំនាយដ៏ព្រឺព្រួចរបស់លោកយាយ Baba Vanga និងខ្សែភាពយន្តគំនូរជីវចរ Simpson ក្លាយជាការពិត?

0

សូរ្យគ្រាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយនឹងកើតឡើងនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤នេះ ស្របពេលអ្នកវិទ្យាសាស្រ្តក៏បានព្រមានថា ភពផែនដីយើងនឹងអាចកើតមានបាតុភូតមួយទៀតគឺ ព្យុះព្រះអាទិត្យ ឬ solar flare បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនិងអ៊ីនធើណែត បង្ករភាពចលាចលទូទាំងពិភពលោក។ ស្របពេលដែលសហរដ្ឋអាមេរិកបានចេញនូវសេចក្តីប្រកាសបិទសាលារៀនមួយចំនួនក្នុងអំឡុងពេលថ្ងៃសូរ្យគ្រាសផងដែរ។https://static.toiimg.com/thumb/msid-109007276,width-1280,height-720,resizemode-4/109007276.jpg

ទាក់ទងនឹងបាតុភូត «ព្យុះព្រះអាទិត្យ ឬ solar flare» នេះដែរ លោកយាយ Baba Vanga កើតក្នុងឆ្នាំ ១៩១១ ដែលជាហោរាសាស្រ្តដ៏ល្បីល្បាញម្នាក់ អាចទស្សន៍ទាយដឹងអំពីព្រឹត្តិការណ៍អាចកើតមានឡើងនៅពេលអនាគតក៏បានលើកឡើងអំពីរឿងនេះដែរ។ នៅអាយុ១២ឆ្នាំ លោកយាយបានកើតឧបត្តវហេតុមួយដែលបណ្តាលភ្នែកទាំងសងខាងងងឹតឈឹងតែម្តង។ បន្ទាប់ពីនោះមក លោកយាយក៏បានក្លាយជាមនុស្សម្នាក់ដែលអាចទាយពីរឿងរ៉ាវនៅអនាគតកាល ហើយរឿងដែលលោកយាយបានទាយភាគច្រើនក៏បានក្លាយជាការពិតផងដែរ។ ជាមួយគ្នានេះ លោកយាយ ក៏ទាយអំពីព្យុះព្រះអាទិត្យ អាចនឹងកើតមានឡើងលើភពផែនដី ចន្លោះឆ្នាំ២០២៣និង២០២៤។ ព្យុះព្រះអាទិត្យគឺអណ្តាតភ្លើងរបស់ព្រះអាទិត្យ ដែលនឹងបញ្ជូនមកកាន់ភពផែនដី ក្នុងនោះគឺផ្ទុកនូវបន្ទុកអគ្គីសនី ដែនម៉ាញេទិច និងវិទ្យុសកម្មខ្លាំង បង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសគឺមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujazcpDTXRi_Ido6BIb-Wmw-_FycP91e1zSIn2-NZ9t2lkhBcHX9kJc8SKcAlX51YAC2EC3kWTca3imRarY5MhaUFokhTRyZ9NaC_f_8LcOmt9tzP16fXA-J9J_ARPM-PCrO3wkaH0jLLpnm3HdSj3jVj_b5D-pAJRSinleGzafSjUuL3T9fzGcuIXF0/s1500/solar-flare.jpg

ជាមួយគ្នានោះ តុក្កតា Simpson ជាគំនូរជីវចលបរទេសដែលផលិតឡើងតាំងពីឆ្នាំ ១៩៨៩មកម្លេះ មានជាច្រើនវគ្គ ដែលវគ្គនីមួយៗគឺសុទ្ធតែបានឆ្លុះបញ្ចាំងអំពីការទស្សន៍ទាយពីអនាគតកាល។ ខណៈសាច់រឿងនៃវគ្គមួយរបស់តុក្កតា Simpson នេះក៏បានលេងអំពីបាតុភូតសូរ្យគ្រាស ហើយបន្ទាប់មកក៏បានលេចនូវបាតុភូតមួយទៀតគឺ ព្យុះព្រះអាទិត្យ បណ្តាលឲ្យដាច់ចរន្តអគ្គីសនីនិងអ៊ីនធើណែត បង្ករភាពចលាចលពេញពិភពលោកតាមរយៈខ្សែភាពយន្ត ហើយដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្រ្តបានព្រមានកាលពីថ្មីៗនេះ។ ទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាសាច់រឿង ចំណែកការពិតជាក់ស្តែងយ៉ាងណានោះ គឺមានតែរងចាំមើលទាំងអស់គ្នា នៅថ្ងៃទី៨ ខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ4VulrczC2uNpH-qWah-9bmkr0AMEJI5Nr2Pum6V436ckhA6_CR6USEuuvLiKjf0iRVy0QFPLDzmuOycWRKr1IYaeuRhIemJ_H3twq97CYI0xnBBmxyhyphenhypheni6vmPcIySwDBV_i_ui1AymaFD0LG_05NfpWYCk8-QSmIBYzboE6To2s24r63pS5tGgIoxe0/s1024/homer-simpson.jpg

គួរបញ្ជាក់ថា សូរ្យគ្រាស គឺជាការដែលព្រះច័ន្ទ ដើរឆ្លងកាត់រវាងព្រះអាទិត្យនិងផែនដី ហើយនៅក្នុងរយៈពេលខ្លី វានឹងបិទមុខព្រះអាទិត្យទាំងស្រុង។ ខណៈនៅពេលដែលព្រះអាទិត្យត្រូវបានគ្របដណ្ដប់ដោយព្រះច័ន្ទទាំងស្រុង ភ្លាមនោះពន្លឺថ្ងៃដ៏ក្តៅចែស នឹងប្រែទៅជាពន្លឺយប់ងងឹតដ៏គួរឱ្យភ័យខ្លាច ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ មនុស្សម្នានឹងអាចមើលឃើញសូរ្យគ្រាសឆ្នាំ២០២៤ នេះនៅក្នុងតែប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិកនិង ភាគខាងកើតនៃប្រទេសកាណាដាប៉ុណ្ណោះ បើយោងតាមការការចេញផ្សាយរបស់អង្គការ NASA។

យ៉ាងណាមិញ ការព្រួយបារម្ភមួយទៀតបានលេចឡើងថា ការដែលមើលសូរ្យគ្រាសនេះ ដោយភ្នែកទទេរ គ្មានឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ គឺអាចនឹងបណ្តាលឲ្យងងឹតភ្នែកមួយជីវិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdLTVLmriqb2SssKL09eT_BrYQuVOW1ptfohEoVBYDoW0Vs1bIivGTzz_XsaPx0f18hjlJlAG6mwIpJg2sFlRpk7EqlZhdmmJnkRM9PJmunnw5lOi9h-sLDexHpKjNUKt85e7gtgr_lhH9hXq8mUYHgJQTWzcyLVdipIU33egogwpJmBH9mRlk86Uzjk/s259/images%20(2).jpg

៣តំបន់ទេសចរណ៍នៅខេត្តបាត់ដំបង ស័ក្កសមបំផុតសម្រាប់កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0

ស្របពេលដែល បុណ្យចូលឆ្នាំកាន់តែជិតចូលដល់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តបាត់ដំបង គួរណាស់ទៅទស្សនាកន្លែង៣ ដែលជាកន្លែងកម្សាន្តដ៏ល្បីប្រចាំខេត្ត និងមានផ្ទាំងទស្សនីយ៍ភាពស្រស់ស្អាតជាច្រើន។

១. ភ្នំសំពៅ ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីមួយប្រចាំស្រុកបាណន់។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ម៉ែត្រ គ្របដណ្ដប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ និងប្រាង្គសាសនាសង់ឡើងយ៉ាងខ្ពស់ គួរជាទីចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9b2lZRbC1M3ayrhvgGkeNqbjj4q1UJYd-0MhujjvN7HbCGDI2VS9_S8t-DRW9y5ZuzQby4uUiVxsoEg6Sudo2z8wT77Yp3UcbU4KPvSztXDDp5k8ARTU-pMMo5-Bh2riP29Fif1qYfw5MOIEgMwKILirKv_Ap0W6Vw5FnY9r5V_QUX0mWXJi_rbKv-yk/s1024/d434472d-e4e8-4126-8eb8-319194c6c49f.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZaJ-FM1hzFfuSFHs2P71cyxfJ4vvBb34Sl3wUsrqWWtTwz6sUy-MklI0sa4aIhN2-zweNxaKxkSrbX16T3WzmuS1MCDJl6mlkZTg3tjfG7WLmaGj61aHyloZO27Z-v_f2QzzDOUAhyphenhyphenzSxxH_PdaE23DoPddm2eUL2u6tLePTsavR_jQErhyphenhyphenrvzHm4BH0/s1600/img_7906.jpg

២.អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបងដែលបាន កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ៥ ដោយប្រើរយៈពេលប្រហែល ៤៥នាទី ទៅ១ម៉េាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZUc0IAShAPs5Jdgfd-wuOTmr_wn4yAKhH6kGQsLGhHo7wYVRWfRX5TWvjRzgubHR8yLxBAxepWPw0-M1lQJ-1w-zP-KGSoguL70LUPuh6YXajOBy1zmqR0oypzdqNNmX666S8r9aAybTjk-ws8QRWXK0J7c3xJ9tLvYP2MJifedeQwCpVVDAIO4pi-8/s720/769d0c0c66314bf6a125e494a58ca564.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAJlLldp92Xno-nC6b4_YO0ynUmcbO3xK9EHPqL9g0xBmDOPkGEXBIvYgZjM3o_FfeljBaOmSr-TwhrUB70QmdSt-CDERS2BL4Ls8I6Ms3cuMDLeUgIXT7ifNrLtOmAXdfFOYzSuufUwV9JWpbnmmRkQK5BOvSkVdiH45_MIMe5CAGHkrUtWruPqzX9yA/s960/image-20-2.jpg

៣.អតីតអគារសាលាខេត្តបាត់ដំបង ជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដែលបានកសាងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPgarcKqa9_b9PzduL34hezjJnECtTK2dkzr-fuxbPC6S8oMMRs1ntpT6YbAucFHxIekNYAh-Qrob9ICLss-mEiNURbNpQ_tvNxmYohdnDyW57WAFkfv3lsPtP60Balt4kVDNbhgp4datEzl3u2Iuy7whNm6WGQDcHDQss_8TvwmQxyuUUIBvcU_4q1s/s960/15977788_1112921032168127_4126944002161443715_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjORGrdV9K7iT1SNs4ZT03HnR001Jbjoh-Yv57LBZ_Mk4a5a0rA9uIOvZZAll2ROk18fiwyzu69-4mIHU-FNQRz7qJDGUh4hsVICaeRcSIKI3IkZLDy8ff0VcFGzvFixNAXH3SeZ1o5-wzBLxwlGnAMUuxgQaEKrhzuWBNBMDcWo4hoFk3clfAZU6Zq7mM/s960/16142829_1112920998834797_3218705697823789307_n.jpg

ពលរដ្ឋរុស្ស៊ីចុះឈ្មោះធ្វើយោធាកើនឡើង ក្រោយហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រី

0

ប្រទេសរុស្ស៊ី ៖ មន្ត្រីក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ពលរដ្ឋរុស្ស៊ីបានមកចុះឈ្មោះធ្វើយោធា រហូតដល់ជាង១សែននាក់ បើគិតចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ។ រីឯរយៈពេល១០ថ្ងៃ ក្រោយកើតហេតុការណ៍ បា.ញ់ នៅកន្លែងប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ មានពលរដ្ឋរុស្ស៊ីមកចុះឈ្មោះធ្វើយោធា ចំនួន១ម៉ឺន៦ពាន់នាក់ ។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថា ៖ «ក្នុងអំឡុងពេលសម្ភាសន៍រយៈពេល១សប្តាហ៍ នៅតាមទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ី គឺអ្នកមកចុះឈ្មោះធ្វើយោធាភាគច្រើនប្រាប់ថា ពួកគេចង់សងសឹកឱ្យអ្នកស្លាប់នៅកន្លែងប្រគំតន្ត្រី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤» ។https://static.euronews.com/articles/stories/08/15/13/22/1440x810_cmsv2_ef7dfa95-3d7a-5742-ae9d-c14e84902e8d-8151322.jpg

ហេតុការណ៍បាញ់ប្រហារនៅកន្លែងប្រគំតន្ត្រី Crocus City Hall នាពេលកន្លងមក បានធ្វើឱ្យមនុស្សស្លាប់មិនក្រោម១៤៤នាក់ ។ វាជាទង្វើរបស់ក្រុមប្រដាប់អាវុធរដ្ឋអីស្លាម (IS) ហើយពួកគេក៏បានប្រកាសថា នឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។

ទោះយ៉ាងណា ប្រទេសរុស្ស៊ីនៅតែជឿថា ក្រុមជនបង្កហេតុនេះ គឺជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែទីក្រុងកៀវរបស់អ៊ុយក្រែន បានបដិសេធយ៉ាងខ្លាំងថា មិនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះទេ ខណៈសហរដ្ឋអាមេរិកនិយាយថា វាជាគំនិតឥតប្រយោជន៍ ។https://bsmedia.business-standard.com/_media/bs/img/article/2024-03/23/full/1711159953-1937.jpg?im=FeatureCrop,size=(826,465)

ហេតុនេះ ប្រទេសរុស្ស៊ីត្រូវតែជ្រើសរើសកម្លាំងយោធាថ្មីជាបន្តបន្ទាប់ ដើម្បីបន្តគោលដៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ។ សង្គ្រាមនេះបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ តាំងពីរុស្ស៊ីបានបើកឆាកឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។
https://i.insider.com/6314b4d9ed92be0018c5d8ff?width=1136&format=jpeg
កាលពីឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានបញ្ជាឱ្យជ្រើសរើសបុរសរុស្ស៊ីចូលបម្រើយោធា ចំនួន៣សែននាក់ ។ ប៉ុន្តែលើកនេះ មេដឹកនាំរុស្ស៊ីនិយាយថា វាពុំចាំបាច់ទេ ដោយសារមានមនុស្សជាច្រើននាក់ស្ម័គ្រចិត្តចុះឈ្មោះធ្វើយោធា ។

ផ្ទាំងឃោសនាបានសរសើរយោធារុស្ស៊ី ដែលស្ម័គ្រចិត្តទៅប្រយុទ្ធនឹងអ៊ុយក្រែនថា «ជាអ្នកស្នេហាជាតិ» និង «ជាវីរបុរស» ត្រូវបានគេយកទៅបិទនៅតាមទីក្រុងផ្សេងៗទូទាំងប្រទេសរុស្ស៊ី ។ ក្រៅពីនេះ ប្រទេសរុស្ស៊ីបានលើកទឹកចិត្តដល់អ្នកមកចុះឈ្មោះធ្វើយោធា ដោយការផ្តល់ប្រាក់ខែឱ្យខ្ពស់ជាងប្រាក់ខែការងារធម្មតា ។

ចំណែកលោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងកាលពីខែមីនា ឆ្នាំ២០២៤ ថា ទីក្រុងមូស្គូ នឹងពង្រឹងកងកម្លាំងយោធាឱ្យកាន់តែរឹងមាំ នៅចុងឆ្នាំ២០២៤ នេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgBWQDC6BssbIOZTMGNh_PKAmyeXEG35YaTV_MCjtrE2AI10G3H2sNPc9wasoQ2WogYi5J8hPKI2iUStTMaE3yGzTbQnbWDCUFWbOuK0dc-665ccQgSzsWKyjJ8XHM3BvgZrrPykdix1PNUytmt_MvXcW6ASkbLzL2TFcJ1pMvje7MsaXzclbwCfH7F8Y/s1200/russia-military-desertion-problem-ukraine-war.jpg

មកស្គាល់ប្រទេសចំនួន ៤ ដែលមានគ្រាប់ពេជ្រច្រើនជាងគេបំផុតលើលោក

0

ជាធម្មតាបើនិយាយអំពីពេជ្រ គឺវាពិតជាល្បីខ្លាំងណាស់ក្នុងការប្រើប្រាស់ជាគ្រឿងអលង្ការមានតម្លៃដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃជាដើម ប៉ុន្តែតាមពិតទៅ ៨០ ភាគរយនៃគ្រាប់ពេជ្រទាំងអស់ ដែលគេជីកយកពីរ៉ែនៅជុំវិញពិភពលោក គឺត្រូវបានប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មទៅវិញទេ ដោយសារតែពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី។ ពេជ្រត្រូវគេនិយមប្រើប្រាស់សម្រាប់ការកាត់ សំលៀង ឬខួងត្ថុធាតុរឹងៗដទៃទៀត នៅក្នុងការងារឧស្សាហកម្ម និងស្រាវជ្រាវ ក្រៅពីការយកទៅច្នៃជាគ្រឿងអលង្ការ។ ដូច្នេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលសម្បូរពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក?

១.ប្រទេសរុស្ស៊ី៖ ប្រទេសដ៏ធំមួយនេះអាចនិយាយបានថាជាកន្លែងស្តុកធនធានពេជ្រធំជាងគេលើលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង ដោយប្រទេសនេះបានចាប់ផ្តើមការជីករករ៉ែពេជ្រនៅឆ្នាំ ១៩៤៧ ហើយឥលូវជាប្រទេសសម្បូរពេជ្រច្រើនបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេបំផុតលើលោកផងដែរ ដូច្នេះប្រទេសរុស្ស៊ីមានពេជ្រសរុបទាំងអស់ ៤១ លានការ៉ាត់។

https://www.e-mj.com/wp-content/uploads/2013/09/images_sept2013_russia_Diamond-mine-Udachni.jpg

២.ប្រទេសបុតស្វាណា៖ ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី ២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ ១៨៧០ មកគ្រាប់ពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនបានមកពីទ្វីបអាហ្រិ្វកនេះឯង រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។ ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ ១៩៥០ ហើយវាមានលក្ខណៈជាប្រតិបត្តិការផ្លូវការនៅឆ្នាំ១៩៧១ ដូច្នេះគិតមកដល់ឆ្នាំ ២០២៤ នេះប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រ្វិកនេះមានពេជ្រសរុបទាំងអស់ ២៤ លានការ៉ាត់។https://www.mining-outlook.com/media/Botswana-Diamonds-Main-jpg.webp

៣.ប្រទេសកាណាដា៖ ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩៨ ហើយអណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឱ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឱ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៣ នាពេលបច្ចុប្បន្ន។ ហេតុនេះហើយប្រទេសកាណាដា មានពេជ្រសរុបទាំងអស់ ១៦ លានការ៉ាត់។https://cabinradio.ca/wp-content/uploads/2018/05/A-view-of-the-Ekati-diamond-mine.jpg

៤.ប្រទេសកុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ ៤ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ មានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលជាការសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.‌១ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គិតមកដល់ឆ្នាំ ២០២៤ នេះបរិមាណពេជ្រនៅក្នុងប្រទេសនេះបានធ្លាក់ចុះសល់ត្រឹមតែ ៩ លានការ៉ាត់ប៉ុណ្ណោះ៕https://www.mining-technology.com/wp-content/uploads/sites/19/2022/06/diamond-mine-10thJune.jpg

តោះមកគយគន់ទេសភាព«ទឹកជ្រោះព្រះនិម្មិត»ដ៏ល្បីល្បាញរបស់កម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសឡាវ

0

ទឹកជ្រោះស្អាតជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺ «ទឹកជ្រោះព្រះនិម្មិត ឬទឹកធ្លាក់សុភ័ក្រមិត្ត» ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ជាប់នឹងព្រំប្រទល់ខេត្តចំប៉ាសាក់នៃប្រទេសឡាវ។

ទឹកជ្រោះព្រះនិម្មិត គឺស្ថិតនៅព្រំប្រទល់រវាងខេត្ត២នៃប្រទេសកម្ពុជា គឺខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ វាគឺមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រទេ តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEeaz8_3oas1yRvY7qLEv9Z7jr1Qj0E8a6Kcb0QdqO0yeKXJTA0XY1NMyHygAKKWfmX7V3rBwSc920M60vGRg2dq2u_-Wwo31TIvTypeoXmdJy7eo86jYPpbQ6c6FcUxi4VXj15e7PwkqPR7cbu21kTuZlRqgOhDTh7YtPT8mnJW1dUZlXygP-WBEdDNw/s650/3de8e9813ed829224f5fda3c13943931e551d10d.jpg

រមនីយដ្ឋានទឹកជ្រោះព្រះនិម្មិត ហាក់ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ព្រោះតែផ្ទាំងទស្សនីយភាពដ៏កម្ររបស់វា អមជាមួយនឹងខ្យល់ត្រជាក់បរិសុទ្ធស្រស់ស្រាយ ព្រៃប្រឹក្សាអមជុំវិញនោះផងដែរ។ ម្យ៉ាងវិញទៀត វាគឺជាកន្លែងដែលទឹកទន្លេមេគង្គបានហូរយ៉ាងកំហុកកាត់តាមថ្មដារ ដែលមានកម្ពស់រហូតដល់ ២៦ម៉ែត្រ។

ចំពោះរដូវវស្សាវិញ ទឹកទន្លេទីនេះនឹងកើនឡើងដល់កម្រិតអតិបរមា ល្បឿនទឹកហូរគឺមានកម្លាំងកាន់តែខ្លាំងក្លា បំភាយចេញជាផ្សែងអ័ព្ទត្រជាក់ពេញផ្ទៃទន្លេ។ ខណៈនៅរដូវប្រាំង កម្រិតនៃទឹកទន្លេក៏មានការថមថយ ដែលអាចឲ្យមើលឃើញនូវផ្ទាំងថ្មរដិបរដុប ថ្មខ្លះមានរាងជាដុំពក ខ្លះទាល ខ្លះស្រួច ទៅតាមរាងធម្មជាតិរបស់វា ស្របពេលដែលទឹកបន្តហូរបណ្តេញគ្នាចុះជាបន្តបន្ទាប់ ស្រស់ស្អាតគួរជាទីគយគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYCKzFIAQEpgfw1X1C0I0wcMfkCsCD6dwK72udO_fk3kcmHmLbeGBf7_3k47yCYWFZu1GSh68dD1_AyIFcDf4F8UXcFqFuSpwAaSTNmo5Dx3qZA60JyvMs-UlSjLoy7N1kKU7MyWXtDaM8xScMUJEMTrknpLPqUWVhqNXgjetE7ld3I9QFb0wCXOytq4/s1920/sequence-04-7SHK1NFvnlB4lk0IHBt1I.jpg

នៅទីនោះ ក៏មានកញ្ចុះនិងកន្លែងសម្រាកលំលែជាច្រើនសម្រាប់អង្គុយកម្សាន្តមើលទេសភាព អាចបោះតង់សម្រាក ព្រមជាមួយនឹងការបម្រើសេវាកម្មម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។ ហើយវាពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ព្រៃប្រឹក្សា ស្តាប់សំឡេងទឹកហូរតាមដងទន្លេ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ៕
តោះមកគយគន់ទេសភាព«ទឹកជ្រោះព្រះនិម្មិត»ដ៏ល្បីល្បាញរបស់កម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសឡាវ

ទឹកជ្រោះស្អាតជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺ «ទឹកជ្រោះព្រះនិម្មិត ឬទឹកធ្លាក់សុភ័ក្រមិត្ត» ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ជាប់នឹងព្រំប្រទល់ខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT95gSF7hMcWX0EroUM1On2v6t81ldv0VQ1Fmv0fkMzGGHK5BaMWSST-JGzWZqalQFIxPufXSH2JCX5-OHM-9uPTHkQL2WgXJjIlt6zjefdTJqYJcnk8Y0B9IiutA2Cu2cELcXt1BQiaN8tNym4J3_S0Ql5FozYLZ9TMSaCwGh3wZmQYO3YgOOwesih8k/s650/3de8e9813ed829224f5fda3c13943931e551d10d.jpg

ទឹកជ្រោះព្រះនិម្មិត គឺស្ថិតនៅព្រំប្រទល់រវាងខេត្ត២នៃប្រទេសកម្ពុជា គឺខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ វាគឺមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រទេ តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4QbC3dldy9-R_fKS19GuHN9GYeX1I3l2sH1Psrac9QruVX7ADz1LHrpmSGZMYS2pCqMF9JiwP0NzQpJBflxxo50mhWEImMrchtNV-infUOxk22Z3h7Q8ur6AXvQXEzIRDLTuPlQ1cpl-8QU18I0LdIs3p5peZMX3vqt7sUxsdole1-chnanJwLzLLKDQ/s1100/vuth_1567238827_92962_8198.jpg

រមនីយដ្ឋានទឹកជ្រោះព្រះនិម្មិត ហាក់ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ព្រោះតែផ្ទាំងទស្សនីយភាពដ៏កម្ររបស់វា អមជាមួយនឹងខ្យល់ត្រជាក់បរិសុទ្ធស្រស់ស្រាយ ព្រៃប្រឹក្សាអមជុំវិញនោះផងដែរ។ ម្យ៉ាងវិញទៀត វាគឺជាកន្លែងដែលទឹកទន្លេមេគង្គបានហូរយ៉ាងកំហុកកាត់តាមថ្មដារ ដែលមានកម្ពស់រហូតដល់ ២៦ម៉ែត្រ។

ចំពោះរដូវវស្សាវិញ ទឹកទន្លេទីនេះនឹងកើនឡើងដល់កម្រិតអតិបរមា ល្បឿនទឹកហូរគឺមានកម្លាំងកាន់តែខ្លាំងក្លា បំភាយចេញជាផ្សែងអ័ព្ទត្រជាក់ពេញផ្ទៃទន្លេ។ ខណៈនៅរដូវប្រាំង កម្រិតនៃទឹកទន្លេក៏មានការថមថយ ដែលអាចឲ្យមើលឃើញនូវផ្ទាំងថ្មរដិបរដុប ថ្មខ្លះមានរាងជាដុំពក ខ្លះទាល ខ្លះស្រួច ទៅតាមរាងធម្មជាតិរបស់វា ស្របពេលដែលទឹកបន្តហូរបណ្តេញគ្នាចុះជាបន្តបន្ទាប់ ស្រស់ស្អាតគួរជាទីគយគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBJOKRpFkIxvVJSZk12sfh449VPN1Jg6LhuQ1pUi1yPlRr2EvV3DYJHmRjbL9DABTHSisc54lWiAB-VSL2-EDt3StTFRUTQYC9jUqmQH-Ug8Er-ntQjlmuriXijn-47GthZ54qiLohA9w-F2iLdpsEb9-RcE2F9QJFQ8iwV6kwQ9fx08YxD2VzyrBUys/s1100/vuth_1567239087_40191_1380.jpg

នៅទីនោះ ក៏មានកញ្ចុះនិងកន្លែងសម្រាកលំលែជាច្រើនសម្រាប់អង្គុយកម្សាន្តមើលទេសភាព អាចបោះតង់សម្រាក ព្រមជាមួយនឹងការបម្រើសេវាកម្មម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។ ហើយវាពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ព្រៃប្រឹក្សា ស្តាប់សំឡេងទឹកហូរតាមដងទន្លេ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ៕