កម្ពស់គឺជាកត្តាសំខាន់បំផុតក្នុងឆាកជីវិតរបស់យើង ក្នុងនាមជាអ្នកដែលមានកម្ពស់ខ្ពស់ បានជួយបង្កើនទំនុកចិត្ត ជួយឱ្យយើងមានទំនាក់ទំនងល្អ ប្រសើរជាងមុន។ ទោះជាយ៉ាងណា ការលូតកម្ពស់ក៏អាស្រ័យទៅលើហ្សែនផងដែរ ប៉ុន្តែកុំបារម្ភអីប្រសិនបើអ្នកមានកម្ពស់ទាប អ្នកអាចសាកល្បងតិចនិចដូចខាងក្រោម ដែលវាស័ក្តិសមទាំងកុមារ មនុស្សវ័យជំទន់ និងពេញវ័យ។

១.កែប្រែជីវិតរបស់អ្នកឱ្យមានតុល្យភាពជាមុនសិន៖ ដំបូងអ្នកគួរតែកែប្រែជីវិតរបស់អ្នកឱ្យមានតុល្យភាពដូចជាការគេងឱ្យគ្រប់គ្រាន់ជាដើម។ ការគេងគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅ នៅពេលដែលរាងកាយគេងលក់ស្កប់ស្កល់ វានឹងបញ្ចេញអ័រម៉ូនលូតលាស់ខ្ពស់បំផុត (GH) និងការអភិវឌ្ឍន៍ពេញមួយថ្ងៃ រួមទាំងបញ្ហាកម្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNPIEpVEcO00H9zrnEVJ1pY-kDfiGKQVAhadVPQqAIYbcgXpMljO4_Aqr7SUilk8FIDFovBfOieXHO499z-YYVHnj_h3BW6ZI38u7-61PpYNXLgS27Nb5KvkHDk-HB7XBSGvr9mffE4SzUOtoq4mK72BcRjIWxmrvyadn-VDVVOLK3sbrBlg27oHf2wvI/s480/SleepWell_AA_Man_480x320_image.jpg

២.បន្ថែមសារធាតុចិញ្ចឹមសំខាន់ៗ៖ អ្នកគួរតែទទួលទានក្រុមអាហារចំនួន ៥ ដោយសង្កត់ធ្ងន់លើសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពឆ្អឹងដូចជា កាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន D ជាដើម។ ពួកវាដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដង់ស៊ីតេឆ្អឹង និងកម្លាំងសាច់ដុំ ដូច្នេះវាត្រូវបានណែនាំឱ្យបញ្ចូលអាហារមួយចំនួននៅក្នុងរបបអាហារប្រចាំថ្ងៃចម្បងរបស់អ្នក ដូចជាទឹកដោះគោជូរ ឈីស ត្រីតូចៗ តៅហ៊ូ បន្លែបៃតង និងផ្លែឈើជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7q9uJctTztgwuXS7G2eRfiH9mGC6JsO7Ue-4ge7v2ZjBSTLeDhKjB8CaSGYCs5QGcTXdzlrDctjjbNO5bepF_mMSR_7zJSd3bsJNJqByT4nE1xoDMUFTWEXy8W80zawj7zwTu2Kx9r8QGbfS6ONz-GPhUsO8Mx2FKVAP-sirBghfEJB1c_vSpelhkRIY/s640/mens-health-meal-prep-1666890968.jpg

៣.លំហាត់ប្រាណ Cardio៖ លំហាត់ប្រាណទៀងទាត់ រួមទាំងការលាតសន្ធឹងប្រហែល ៣០-៦០ នាទីក្នុងមួយថ្ងៃអាចជួយបង្កើនកម្ពស់របស់អ្នក។ សកម្មភាពដូចជា ការលេងបាល់បោះ ហែលទឹក លើកទម្ងន់ ឬលោតញឹកញាប់ មិនត្រឹមតែជួយលើកកម្ពស់សាច់ដុំ និងឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏រំញោចប្រព័ន្ធសរសៃប្រសាទផងដែរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ក្រពេញភីតូរីស ការរំញោចនេះនាំទៅរកការផលិតអរម៉ូនលូតលាស់ ទោះបីជាអ្នកមានអាយុលើសពី ១៨ ឆ្នាំក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhWOOMaf3LlHxigaHyWo2syZrpzls-rbOzBxQrqFicdVvtmiUawV1SkgCxH5u7uXT1XrCRE2FwVGbx2y1UNrkr2Dxt6tsiOvzHjn5pcoEiJcnNJhK3luWKatG4CoXaBSXNaTW9011mBBlKMYGrF588jYWoWG95uwSjtTRP9MtdbQCxuFYms0DL5vMUmCM/s1200/1200x1200-1200x1200.webp

៤.ហាត់ប្រាណដោយលោតខ្សែពួរ៖ លោតខ្សែពួរ ៣០ នាទីជារៀងរាល់ថ្ងៃ បែងចែកជាចន្លោះពេល ៥ នាទី ជាមួយនឹងការសម្រាកតូចៗ ដើម្បីធានាបាននូវរយៈពេលអប្បបរមា ៣០ នាទី ឬច្រើនជាងនេះ វាក៏ចាំបាច់ក្នុងការលេងបាល់បោះយ៉ាងហោចណាស់ ១ ម៉ោងក្នុងមួយថ្ងៃ ហើយវានឹងក្លាយជាជំនួយដ៏ល្អក្នុងការបង្កើនកម្ពស់របស់អ្នក៕