Home Blog Page 1178

Elon Musk បានប្រកាសបង្កើតកម្មវិធីថ្មី AI Grok ដែលអាចចូលប្រើឥតគិតថ្លៃ

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ Elon Musk ដែលជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ SpaceX, Tesla និងបណ្តាញសង្គម X បានប្រកាសថា ក្រុមហ៊ុន xAI របស់ខ្លួន នឹងប្រែក្លាយ Grok chatbot ទៅជាបណ្តាញសង្គមថ្មីមួយ ដែលអ្នកគ្រប់គ្នាអាចចូលប្រើប្រាស់ដោយឥតគិតថ្លៃដើម្បីសាកល្បងបច្ចេកវិទ្យារបស់ក្រុមហ៊ុន នេះបើយោងតាម Business Insider ដែលបានរាយការណ៍នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

បណ្តាញសង្គមថ្មីរបស់ Elon Musk គឺ AI Grok មិនត្រឹមតែជួយឱ្យមនុស្សគ្រប់គ្នាចូលប្រើប្រាស់ និងសាកល្បងបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ xAI ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យក្រុមហ៊ុនភ្ជាប់ជាមួយគំរូប្រភពបើកចំហផ្សេងទៀតដូចជា Meta ឬ Mistral ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះគ្រាន់តែជាគម្រោង មិនទាន់បង្កើតជាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4x99ZOmMF5GdOyK8EsH9oXeKY7i0FwxIke-kHZLTvtxmHoUkDEo64OXYI7AlmEB5NNxfSvt-rdES2CcQoO_1VTsYSdumkIunU5OzEiTCjN7005gVeIfFGUxK1ICXUSywZ0o3DFOdmUeqW8-YwmRxvUu1dsWied6AVU3OXkIR0AfTpxiaBaR9Sw2qxpKM/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

បើយោងតាម WSJ ការផ្លាស់ប្តូរខាងលើអាចជួយឱ្យកម្មវិធី AI Grok ប្រើប្រាស់កាន់តែច្រើនដោយអ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ភាគីទីបី ហើយសហគមន៍អាចផ្តល់មតិកែលម្អដើម្បីជួយកែលម្អ chatbot ។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនបានព្រមានថា គំរូ AI ប្រភពបើកចំហអាចត្រូវបានប្រើប្រាស់ដោយមនុស្សអាក្រក់ដើម្បីបង្កើតអាវុធ ឬសូម្បីតែអភិវឌ្ឍភាពវៃឆ្លាតហួសពីការគ្រប់គ្រងរបស់មនុស្ស បន្ថែមពីលើការទទួលបានអត្ថប្រយោជន៍ អត្ថប្រយោជន៍បច្ចេកវិទ្យាប្រភពបើកចំហក៏អាចជួយបង្កើនល្បឿនការបង្កើតថ្មីបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ekQglrhNaUtGLy7PAIRRb32J_pmI2ESs1Fy5mZTAxNOdHTAUbmS58HUDy3SjeK19kr2c85jNg9v3PD72Ik4nYJOtUgalw2Lc7errEmZzj9S7ylQ5GB0PrDbGUQNIlgstGZbNuIpaK0E_lm7JtoAoor5sL8190MwfRZGh2hS6xakqjLu5uLe-_Nwjqvo/s1000/Grok.jpg

ពាក្យប្រភពបើកចំហបានបង្ហាញខ្លួនតាំងពីកំណើតនៃផ្នែកសូហ្វវែរ ដែលកូដប្រភពនៃប្រព័ន្ធត្រូវបានចេញផ្សាយជាសាធារណៈនៅលើវេទិកាចែករំលែក ដែលអាចចូលប្រើបានយ៉ាងទូលំទូលាយសម្រាប់នរណាម្នាក់ ហើយក៏អាចស្រាវជ្រាវ កែប្រែ និងអភិវឌ្ឍកម្មវិធីនៅលើវាបានផងដែរ។

គួរបញ្ជាក់ដែថា ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិ Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង OpenAI សម្រាប់ការបោះបង់ចោលគំរូដើមមិនរកប្រាក់ចំណេញ ហើយងាកទៅរកប្រាក់ចំណេញវិញ មានន័យថា ភាគីទាំងពីរកាលពីមុនបាននិយាយគ្នាថា នឹងបង្កើតកម្មវិធីរួមគ្នាដោយមិនរកប្រាក់ចំណេញ និងរក្សា AI ឱ្យមានសុវត្ថិភាពសម្រាប់មនុស្សជាតិ ប៉ុន្តែផ្ទុយទៅវិញ OpenAI ស្រាប់តែចង់បង្កើតកម្មវិធីដើម្បីរកប្រាក់ចំណេញទៅវិញ៕https://www.cmswire.com/-/media/ebd21366a8294826bc7704657361fef3.ashx

មិនធម្មតាមែន! ឪពុក-ម្តាយសិស្សតស៊ូឡើងលើជញ្ជាំងបោះព្រុយយ៉ុងឱ្យកូន

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍កំពុងល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា ហើយវីដេអូបង្ហាញថា ឪពុក-ម្តាយជាច្រើននាក់នាំគ្នាឡើងលើជញ្ជាំងសាលា ដើម្បីបោះព្រុយយ៉ុងឱ្យកូនដែលកំពុងអង្គុយប្រឡងក្នុងបន្ទប់ ។ ចំណែកគ្រូអនុរក្ស និងអាជ្ញាធរលើកឡើងថា តើពួកគេទទួលបានវិញ្ញាសាប្រឡងមកពីណា ឬមានអ្នកខាងក្នុងផ្តល់ឱ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅសាលារៀនចាន់ដ្រាវ៉ាត ស្ថិតក្នុងទីក្រុងហានយ៉ាណាក់ រដ្ឋហ័រយ៉ាណា ប្រទេសឥណ្ឌា ។ ឪពុក-ម្តាយសិស្សជាច្រើននាក់បាននាំគ្នាឡើងលើជញ្ជាំងសាលាដើម្បីបោះព្រុយយ៉ុងឱ្យកូន ដោយសារពួកគេទទួលបានវិញ្ញាសាប្រឡងមុន ។ ចំណែកអ្នកខ្លះទៀតបានស្រែកប្រាប់ចម្លើយតាមចន្លោះប្រហោងខ្យល់បន្ទប់ ដើម្បីឱ្យកូនដែលកំពុងអង្គុយប្រឡងសរសេរតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7vuFW2v27ilNmd-hymL_LCtsM9lsVWHE2xqkpr68EVbMCw_xyG-4viYqu0vc_eY2niGR0voXfGbAyjrp5IgK8lFJ-gJX7hvkBJ22O7frcyUo5bpmC4rrL1rO-DbDkGPQolRAp-1LgdK6EBpYahBtosAaKOWcqz58qE5BFTUGcqRFDlforTqUTeCxygu4/s696/scaling-walls-with-test-answers11325-696x479.jpg

សាលារៀនចាន់ដ្រាវ៉ាត បានតម្រូវឱ្យកូនសិស្សប្រឡងមុខវិជ្ជាភាសាឥណ្ឌា ដើម្បីឡើងថ្នាក់ទី១០ ។ មុននេះ មានកូនសិស្សម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ករណីធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងទៅក្នុងបណ្តាញសង្គម ។ ការបែកធ្លាយវិញ្ញាសានេះ មិនមែនកើតឡើងតែនៅសាលារៀនចាន់ដ្រាវ៉ាត មួយទេ វិញ្ញាសាប្រឡងរបស់សាលារៀនផ្សេងទៀត ក៏បានបែកធ្លាយដូចគ្នាដែរ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃប្រឡង ពួកគេបានដើរត្រួតពិនិត្យតាមសាលារៀនជាច្រើនកន្លែង និងឃើញឪពុក-ម្តាយសិស្សជាច្រើននាក់មករង់ចាំកូននៅមណ្ឌលប្រឡងថ្នាក់ទី១២ សាលារៀន MSD ក្នុងទីក្រុងថារូ ។ ហេតុនេះ សមត្ថកិច្ចបានព្យាយាមបំបែកហ្វូងមនុស្សដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រឡង ហើយមានក្រុមយុវវ័យអាយុប្រមាណ២០ឆ្នាំ រត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ស្ថានីយប៉ូលិស ព្រមទាំងរឹបអូសកង់ចំនួន៨គ្រឿង និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5jGWqX64ydI3weNxeti8sqMi7K8nKuJAVTY35x-Jx7hAe-5bLAf18Y7Abuk14osXXiLtpOmEoF9kTulsqJyd5LVHZAUqL9awrr7XymDCQzlbTMAwdhZl8xRTRgwWVp3awIhWag9POQVvIhm40ZPZv_DXYPvdKhjn8GuSqdttM203VicrfQmkoHKEZ-E/s696/scaling-walls-with-test-answers11326-696x479.jpg

មន្ត្រីក្រសួងអប់រំឥណ្ឌាលើកឡើងថា ខាងក្រសួងអប់រំបានជ្រាបពីហេតុការណ៍នេះហើយ ហើយក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកពាក់ព័ន្ធតាមច្បាប់ ។ ក្រៅពីនេះ ក្រសួងនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀនផងដែរ ក្នុងអំឡុងពេលកូនសិស្សប្រឡង ។

ចំណែកមន្ត្រីមន្ទីរអប់រំនៅតាមតំបន់និយាយថា មន្ទីរនឹងលុបចោលការប្រឡងលើកនេះ ព្រមទាំងចាប់ខ្លួនអ្នកធ្វើឱ្យបែកធ្លាយវិញ្ញាសាមកដាក់ទោសឱ្យបាន ពីព្រោះវាជាទង្វើដ៏ហួសចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ ៕

ត្រៀមផ្លូវវាង! ស្អែកនឹងមានការបិទកំណាត់ផ្លូវជាតិលេខ២១

0

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងចូលរួមកម្មវិធីដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ ហេតុដូច្នេះនឹងមានការបិទផ្លូវពីម៉ោង១២យប់ រហូតដល់ម៉ោង១ថ្ងៃត្រង់ នៅថ្ងៃទី១៣។មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់ ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

ការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនេះ នឹងចាប់បិទពីកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា៕

https://khmernote.com.kh/wp-content/uploads/2024/03/431399174_724986803145650_1978481539048261339_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431928685_724986783145652_5402439226817514137_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431883372_724986773145653_2150327019864560536_n.jpg

តើអ្នកដឹងទេថា ផ្លូវណាដែលវែងជាងគេបំផុតនៅលើពិភពលោក?

0

បើយោងតាមសៀវភៅកំណត់ត្រាហ្គីណេស ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោកនោះ គឺផ្លូវហាយវ៉េ Pan-American ដែលលាតសន្ធឹងប្រវែង ៣០,០០០ គីឡូម៉ែត្រពីអាឡាស្កា សហរដ្ឋអាមេរិក ទៅកាន់ចុងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន នេះបើតាម IFL Science ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
https://cdn.britannica.com/46/160046-050-5E3F3537/portion-Pan-American-Highway-Chile.jpg
ផ្លូវហាយវ៉េ Pan-American ត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ និងបញ្ចប់ក្នុងឆ្នាំ ១៩៧០ ហើយត្រូវបានគេចាត់ទុកថាជាគម្រោងដ៏ល្អមួយក្នុងការតភ្ជាប់ប្រទេសនានា ដោយអ្នកខ្លះនិយាយថានេះអាចជាមធ្យោបាយមួយដើម្បីបង្កើនការលក់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក និងទំនិញជាច្រើនទៀតដែលត្រូវបាននាំចេញទៅកាន់អាមេរិកឡាទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1sOSm8dmhAZm6xTi69dAYzrXZGoM6GHshT_h9ablmSjWu2esjR6pB1ceCPR9cJod0QhszAoO08SYkgaiIMv0rmieDxwmVabDiQ2R7UptitOzsutzd3Yy76DeVmPzTXjtVTvcbBa-yqHfTnCDoVD8uQcbEPJu4jHV5Pmgrb9g3WZTmv7-34UETZs_UI9I/s1024/pan-american-highway-33-Peru-Road-to-Cusco-over-the-Andes.jpg

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះហាក់ដូចជាមានផ្នែកជាច្រើនមិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្នផ្លូវហាយវេ Pan-American មិនត្រូវបានតភ្ជាប់ទាំងស្រុងទេ ហើយវាមិនអាចទៅរួចទេក្នុងការបើកបរប្រវែងទាំងមូលរបស់វា។ កន្លងទៅសហរដ្ឋអាមេរិកធ្លាប់បានសន្យាថានឹងផ្តល់មូលនិធិភាគច្រើនដើម្បីសាងសង់ផ្នែកនៃផ្លូវហាយវេ Pan-American បន្ថែមទៀត ប៉ុន្តែផែនការនេះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសកម្មជនបរិស្ថាន ដោយសារតែមានការព្រួយបារម្ភថាវានឹងជាគ្រោះមហន្តរាយសម្រាប់អេកូឡូស៊ី ភាពចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់។ លើសពីនោះ តំបន់នេះតែងតែមានកងជីវពលប្រដាប់អាវុធ ក្រុមក្មេងទំនើង និងអ្នកជួញដូរគ្រឿងញៀនជាញឹកញាប់ ដែលធ្វើឱ្យវាក្លាយជាកន្លែងគ្រោះថ្នាក់ខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaj8kPx0TvRI-fQNJtfI5_C8_50xsRGjNQKf2xqSC8jlgmYhy9-843xo39k-VLiL832t_IQ9r2hHqfnAagaaZ3W2cEY2wXHO49cdRQ8l0FvcHVq6b0wmO5QUkwmpWHLKdlrNPyQQYd8WMDmzT7MGlNKsiIEthXh-W6rt5HvUwmw89_dt__sT1CTRHm2M/s1024/5536552088_35a869ba64_b.jpg

ទោះបីជាមានការរំខានបែបនេះក៏ដោយ ក៏ផ្លូវហាយវ៉េ Pan-American នៅតែរក្សាកំណត់ត្រាពិភពលោក Guinness សម្រាប់ “ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោក”។ រីឯចំណាត់ថ្នាក់លេខ ២ វិញបានទៅលើផ្លូវហាយវេ Trans-Asia 1 (AH1) ដែលជាផ្លូវវែងបំផុត មានប្រវែង ២០,៥៥៧ គីឡូម៉ែត្រពីរដ្ឋធានីតូក្យូរបស់ជប៉ុនទៅកាន់ព្រំដែនទួរគី-ប៊ុលហ្គារី ឆ្លងកាត់កូរ៉េ ចិន ភាគអាគ្នេយ៍ និងអាស៊ី បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលីក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ជាផ្លូវវែងជាងគេបំផុតលើលោកផងដែរ ជាមួយចម្ងាយ ១៤,៥០០ គីឡូម៉ែត្រ។ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលី គឺជាផ្លូវដែលអាចបើកបរបានពេញលេញ ដោយរចនាសម្ព័ន្ធនេះទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ “ផ្លូវបន្តវែងបំផុត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyDxPWMX1B7GaGU1dqMR8wLOjFlW1ZePd_cbmRXHL3vrmBrk2OUS2nHPpxHXoPfZ2vUPFmeRt1gXIQgdvXzwLI_S59PUy1YofzSAFruNexuRgr_KGTV_C-oIOjoGVDjXDejuPU17YG_mO2B4VcKe_Hf9P9zp-BciGElhirB-JON0_JKZBy-jDTRxuTjk4/s871/pan_american_hwy_part1.jpg

កំហុសបច្ចេកទេសលើអាកាសរបស់យន្តហោះ បណ្តាលឱ្យអ្នកដំណើររងរបួសជាង៥០នាក់

0

ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានជួបបញ្ហាបច្ចេកទេស ពេលយន្តហោះនេះកំពុងធ្វើដំណើរចាកចេញពីទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះកន្ត្រាក់យ៉ាងខ្លាំង ហើយយន្តហោះបានធ្លាក់ចុះមកក្រោមបន្តិច ដែលបណ្តាលឱ្យអ្នកដំណើរខ្ទាតមកប៉ះនឹងផ្នែកខាងលើ រងរបួសជាង៥០នាក់ ។https://media.rnztools.nz/rnz/image/upload/s--KRq62icD--/ar_16:10,c_fill,f_auto,g_auto,q_auto,w_1050/v1710145613/4KTGWJ9_LATAM_flight_1_jpg

ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កំហុសផ្នែកបច្ចេកទេសបានកើតឡើងក្នុងអំឡុងពេលយន្តហោះ Boeing Dreamliner ជើងហោះហើរលេខ LA800 កំពុងធ្វើដំណើរបណ្តាលឱ្យកើតការបម្លាស់ទីយ៉ាងខ្លាំង ។ ក្រុមហ៊ុននេះក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ខុសប្រក្រតី ប៉ុន្តែពួកគេពុំបានបញ្ជាក់លម្អិតថា មានអ្វីកើតឡើងច្បាស់លាស់ទេ ។https://www.bnnbloomberg.ca/polopoly_fs/1.2045048!/fileimage/httpImage/image.jpg_gen/derivatives/landscape_620/a-latam-airlines-aircraft-taxis-on-the-tarmac-of-arturo-merino-benitez-international-airport-scl-in-santiago-chile-on-friday-may-5-2023-latam-airlines-group-will-seek-to-re-list-its-american-depositary-receipts-on-the-new-york-stock-exchange-this-year-after-they-were-suspended-during-the-bankruptcy-photographer-cristobal-olivares-bloomberg.jpg

នៅទីបំផុត ជើងហោះហើរលេខ LA800 បានធ្វើដំណើរមកដល់អាកាសយានដ្ឋាននៅទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ តាមការកំណត់ ។ នៅអាកាសយានដ្ឋាន មានរថយន្តពេទ្យជាច្រើនគ្រឿងបានមករង់ចាំទទួលអ្នកដំណើររងរបួសប្រមាណ៥០នាក់ រួមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះ ចំនួន៣នាក់ទៀត ។ ក្នុងចំណោមអ្នករងរបួសទាំងនេះ មានអ្នកដំណើរម្នាក់រងរបួសធ្ងន់ រីឯអ្នកដំណើរផ្សេងទៀតរងរបួសស្រាល ។https://www.nzherald.co.nz/resizer/MTfUaCui2KClZGFoEniFbkZY4UQ=/1200x675/smart/filters:quality(70)/cloudfront-ap-southeast-2.images.arcpublishing.com/nzme/HNGT33NQNJAK5JHPGUSFHJKSGU.jpg

អ្នកដំណើរជាច្រើននាក់បាននិយាយមកកាន់សារព័ត៌មាននូវែលសេឡង់ថា នៅពេលយន្តហោះកំពុងតែហោះខ្ពស់ ស្រាប់តែវាធ្លាក់ចុះមកក្រោមយ៉ាងខ្លាំង ហើយធ្វើឱ្យអ្នកដំណើរដែលមិនបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពខ្ទាតទៅប៉ះផ្នែកខាងលើរហូតដល់រងរបួស ។ រីឯអ្នកដំណើរផ្សេងទៀតភ័យខ្លាចយ៉ាងខ្លាំងក្រោយពីជួបហេតុការណ៍នេះ ហើយពួកគេបានផ្តាំទៅអ្នកជិះយន្តហោះថា ត្រូវតែពាក់ខ្សែក្រវ៉ាត់ជានិច្ចដើម្បីការពារសុវត្ថិភាព ពីព្រោះគ្រោះថ្នាក់ផ្សេងៗអាចកើតឡើងគ្រប់ពេលវេលា ៕

មិនធម្មតា! ជប៉ុនបង្កើតវិធីសាស្រ្តថ្មីដើម្បីស្តារសមត្ថភាពថ្មខូចៗឱ្យដំណើរការឡើងវិញ

0

ជប៉ុន៖ អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្កើតវិធីសាស្ត្រថ្មីមួយដើម្បីស្តារសមត្ថភាពថ្មលីចូម-អ៊ីយ៉ុងដែលខូចគុណភាព ឱ្យត្រឡប់មកដំណើរការឡើងវិញ តាមរយៈការចាក់បញ្ចូលកោសិការបស់ថ្មជាមួយនឹងសារធាតុគីមី រហូតដល់ ៨០ ភាគរយនៃសមត្ថភាពដើមរបស់វា។

អាគុយលីចូម-អ៊ីយ៉ុង គឺជាប្រភេទថ្មសាកដែលពេញនិយមបំផុត ដែលផ្តល់ថាមពលសម្រាប់យានជំនិះ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជារថយន្តអគ្គិសនី កុំព្យូទ័រយួរដៃ និងស្មាតហ្វូនជាដើម។ ប៉ុន្តែយូរៗទៅ ថ្មទាំងនេះនឹងបាត់បង់សមត្ថភាព ដោយសារវដ្តនៃការសាកថ្មច្រើនដង ដែលធ្វើឱ្យពួកវាបាត់បង់ភាគល្អិតដែលសាក ឬអ៊ីយ៉ុងដែលជួយរក្សាទុក និងបញ្ចេញថាមពលនៅក្នុងថ្ម។https://content.instructables.com/FW9/HCXH/JGR21L6J/FW9HCXHJGR21L6J.jpg?auto=webp

ទោះជាយ៉ាងណាក៏ដោយ បើយោងតាម Market Screener កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជំនាញនៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កណ្តាលរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងប្រទេសជប៉ុនបានរកឃើញវិធីថ្មីមួយដើម្បីបំពេញបន្ថែមអ៊ីយ៉ុងទាំងនេះ និងស្ដារឡើងវិញនូវសមត្ថភាពដើមរបស់ថ្មយ៉ាងសំខាន់។ ជាពិសេស ពួកគេបានចាក់សារធាតុពិសេសមួយហៅថា សារធាតុស្តារឡើងវិញទៅក្នុងថ្ម។

សារធាតុនេះបង្កឱ្យមានប្រតិកម្មគីមីដែលផលិតអេឡិចត្រុង និងអ៊ីយ៉ុងលីចូមកាន់តែច្រើន ដែលវាជាភាគល្អិតសាកថ្មពីរប្រភេទ ជួយឱ្យថ្មផ្ទុកថាមពលកាន់តែច្រើន។ ដោយការបន្ថែមភាគល្អិតទាំងនេះ ក្រុមស្រាវជ្រាវអាចបញ្ច្រាសដំណើរការខូចទ្រង់ទ្រាយរបស់ថ្ម និងស្ដារឡើងវិញ ៨០% នៃសមត្ថភាពដើមរបស់វា ហើយថ្មដែលបានស្ដារឡើងវិញនឹងអាចរក្សាដំណើរការបានរហូតដល់ ១០០ វដ្តនៃការបញ្ចូលថ្ម។https://d3bze35mkjv6a3.cloudfront.net/news-content/0cd0e26b-28f3-4e57-9d93-6b035aef1bc4/76206bfcbb2bce831dacbf27c0c514ae34248e7d.webp

ក្រុមស្រាវជ្រាវក៏បានសាកល្បងវិធីសាស្ត្រថ្មីនេះទៅលើប្រភេទថ្មជាច្រើនប្រភេទ ទាំងធំ និងតូច រួមទាំងថ្មដែលប្រើសម្រាប់រថយន្តផងដែរ។ លោក Nobuhiro Ogihara អ្នកវិទ្យាសាស្ត្រនាំមុខគេនៃការសិក្សាបាននិយាយថា “ឥទ្ធិពលត្រូវបានផ្ទៀងផ្ទាត់មិនត្រឹមតែជាមួយថ្មតូចៗនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយថ្មធំដែលប្រើក្នុងរថយន្តផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAlRu8O8LiTjlfbTMETA16PuOnKEMdt6TC30d-9RSfNXHrUd8oRwUbCc0Du0k_EnFar4UwzemO4xUyoPgCRdKkqLCRkw92qFUVjfmyR3uqwEMkf9q7uPym95k8elWEjC90G2YdzlRcSkDaSeJUcZUYf7_zNBZVzGjsNSsmxyU347yKRNGLq_L9OZOCJQ/s1020/photo_2024-03-12_09-06-12.jpg

វិធីសាស្រ្តថ្មីនេះអាចពន្យារអាយុជីវិតរបស់អាគុយលីចូម-អ៊ីយ៉ុង ដែលអនុញ្ញាតឱ្យពួកវាប្រើឡើងវិញក្នុងរថយន្តអគ្គិសនី ឬឧបករណ៍ផ្សេងទៀត ជំនួសឱ្យការបោះចោល ឬឆ្លងកាត់ដំណើរការបំបែក និងកែច្នៃដ៏ស្មុគស្មាញ។ នេះជួយសន្សំសំចៃថ្លៃដើម និងធនធាន ខណៈពេលដែលការពារបរិស្ថាន ដោយសារថ្មលីចូម-អ៊ីយ៉ុងមានផ្ទុកលោហធាតុកម្រដូចជា cobalt និងនីកែល ដែលជារឿយៗត្រូវបានជីកយករ៉ែក្នុងវិធីដែលមិនស្ថិតស្ថេរ។

ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រថ្មីនេះមិនអាចអនុវត្តបានចំពោះប្រភេទថ្មដែលខូចទ្រង់ទ្រាយទាំងអស់នោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពសម្រាប់តែថ្មដែលបាត់បង់អ៊ីយ៉ុងដោយសារតែការសាកថ្មម្តងហើយម្តងទៀតប៉ុណ្ណោះ។ មិនមែនសម្រាប់ថ្មដែលមានការខូចខាតរចនាសម្ព័ន្ធ ឬទម្រង់នៃការរិចរិលផ្សេងទៀតនោះទេ លើសពីនេះវិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីស្ថានភាពថ្មគឺត្រូវការជាចាំបាច់ ដើម្បីសម្រេចថាតើពួកវាស័ក្តិសមសម្រាប់ការចាក់ថ្នាំគីមីដែរឬទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYuqduoYmzsgM_Xrr8GG2UzGM4vArHUEP1S2xp36jtOrzrO4mIVdiGjrlEdDGWiVSnQHl8BBOX3bvnCinMjoggmjJ0Kq06TK6BxfI1wGy26L4ppIc2pFRK1WZ0bYUMPzk5-wx96BCL1nKEzzca4tPQGGeJ1a3svh5WILY07_2JYgUvM1IW0briMkOYevY/s1280/photo_2024-03-12_09-07-02.jpg

សំណាងពិតជាមានមែន! ទិញត្រីទៅធ្វើម្ហូប ស្រាប់តែវះពោះត្រី បានវត្ថុមានតម្លៃ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសម្នាក់បានទិញត្រីមកពីផ្សារ ហើយគាត់ក៏បានវះពោះត្រីបម្រុងធ្វើម្ហូប ស្រាប់តែឃើញដុំថ្មតូចៗនៅក្នុងនោះ ។ គាត់នឹកស្មានថា អាជីវករលក់ត្រីលួចញាត់ដុំថ្មចូលពោះត្រី ប៉ុន្តែនៅពេលគាត់ពិនិត្យឱ្យច្បាស់ ស្រាប់តែគាត់សប្បាយចិត្តមួយរំពេច ព្រោះការពិត វាជាវត្ថុដ៏មានតម្លៃ ។

គេហទំព័រ docnhanh បានចុះផ្សាយពីរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Jerry អាយុ៤៣ឆ្នាំ ដែលបច្ចុប្បន្ននេះ គាត់រស់នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ថា គាត់ជាបុរសម្នាក់ដែលមានសំណាងជាងគេ ដោយសារតែគាត់បានឃើញវត្ថុដ៏មានតម្លៃនៅក្នុងពោះត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFzIIW1O8vxiJ51_uyLGMGWTBEMHFqqPCaawRQ9aiZCaJtu2Z9aNghYgqZbBawWsPfl-jxjclzcPbRbJ_XdDFXJ7tVAB4DqeiBnguWnuZ0pkeYMTLHrATEXQYEBhjoC0H9kf4TFNl9yciQad5pHJo5A49PoDXfxm-xbYp55rqpK-eV5AvpOjHNgXqZlBs/s640/1631526809-569-thumbnail-width640height480.jpg

សារព័ត៌មានបរទេសរាយការណ៍ថា លោក Jerry បានទិញត្រីមកពីផ្សារ ហើយនៅពេលគាត់យកត្រីមកផ្ទះដើម្បីធ្វើម្ហូប ស្រាប់តែគាត់ចម្លែកចិត្តយ៉ាងខ្លាំង ពីព្រោះមានអ្វីរឹងៗនៅក្នុងពោះត្រី ។ នៅពេលគាត់វះពោះត្រីឃើញថា វាស្រដៀងគ្នានឹងដុំថ្មដែរ ហើយមានច្រើនដុំទៀតផង ។

ពីដំបូង គាត់មានអារម្មណ៍ខឹងខ្លាំងណាស់ ពីព្រោះគិតថា វាជាល្បិចកលរបស់អាជីវករដើម្បីធ្វើឱ្យត្រីកាន់តែមានទម្ងន់ធ្ងន់ និងអាចលក់ត្រីឱ្យអតិថិជនក្នុងតម្លៃខ្ពស់ ។ ប៉ុន្តែពេលគាត់យកដុំថ្មតូចៗទាំងនេះមកពិនិត្យមើលឱ្យច្បាស់លាស់ទើបដឹងថា វាមិនដូចអ្វីដែលគាត់គិតនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpZf7nnLk5SXaZW4bgBsUx1UPPHMRRwuQ10YYrsXtRRafOWEglgtILzaYilSweEFcbfrOmI_kzbUDuUrQpgxngNGpfuyxChkbtcpmpPzb5qOhikHakA2H4SNLXVq6Ceurve8GdQtfpOhM3yaSYFmaZ9iT7IU4uKcxH6n9_tjKKfcyBVB50KxHSqjXokI/s728/photo-1-163130619874511085738.jpg

បើទោះមើលទៅវាដូចថ្មធម្មតាក្តី ប៉ុន្តែវាដូចជាគុជខ្យង និងមានពន្លឺភ្លឺចែងចាំងយ៉ាងស្រស់ស្អាត ទើបធ្វើឱ្យគាត់ចាប់ផ្តើមមានទំនុកចិត្តថា ថ្មទាំងនេះគឺជាគ្រាប់ត្បូងដ៏មានតម្លៃ ។ ក្រោយមក គាត់ក៏បានយកវាទៅឱ្យអ្នកជំនាញជួយពិនិត្យមើល អ្នកជំនាញបញ្ជាក់ថា វាជាត្បូងកណ្តៀង ហើយវាមានតម្លៃថ្លៃ ។ ហេតុនេះ លោក Jerry មានឱកាសប្រមូលប្រាក់ចំណូលយ៉ាងច្រើន ដោយសារតែត្បូងក្នុងពោះត្រី ។

ទោះយ៉ាងណា គេមិនដឹងច្បាស់ថា ហេតុអ្វីបានជាគ្រាប់ត្បូងទាំងនេះទៅនៅក្នុងពោះត្រីទៅវិញ? មនុស្សភាគច្រើនសន្និដ្ឋានថា ត្រី១ក្បាលនេះអាចរស់នៅក្នុងទន្លេដែលសម្បូរទៅដោយសារធាតុរ៉ែ ហើយវាក៏លេបត្បូងមានតម្លៃទាំងនេះទៅក្នុងពោះដោយចៃដន្យ ៕

ពុធ មិថុនា ចេញពីទ្រនំរាមចូលរួមប្រលងចម្រៀងត្រូវគេលើកឡើងថាមិនខុសពី សួ វិចិត្រ ត្រង់ចំណុចនេះ

0

ពុធ មិថុនា បានចាកចេញពីផលិតកម្មរាមរបស់អ្នកនាង ស្រីអូន ដោយតារាចម្រៀងវ័យក្មេងរូបនេះសម្រេចចិត្តបោះជំហានថ្មីចូលរួមកម្មវិធីប្រកួតប្រជែងរបស់ស្ថានីយទូរទស្សន៍ហង្សមាស។ ការបង្ហាញខ្លួនរបស់តារាចម្រៀងរូបនេះត្រូវបានហ្វេនៗលោកគាំទ្រយ៉ាងច្រើន ប៉ុន្តែក្នុងនោះក៏មានមតិលើកឡើងដែរថា ពុធ មិថុនា ល្បីខ្លាំងហើយមកប្រកួតមិនខុសពី សួ វិចិត្រ ឡើយ។

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 ក្នុងសប្តាហ៍ទី២ តារាចម្រៀង ពុធ មិថុនា បានបង្ហាញខ្លួនជាបេក្ខភាពម្នាក់ដោយបានជ្រើសរើសបទចម្រៀងមានចំណងជើងថា « Love Alone» ពីសំនៀងដើម ម៉ម ពេជ្ជរិទ្ធ និង កៅ ពន្លឺ ។ ការបង្ហាញរបស់លោកធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរួមទាំងគណៈកម្មការផង ដោយសារតែ ពុធ មិថុនា ជាតារាចម្រៀងស្រាប់។ គណៈកម្មការលោក ឆន សុវណ្ណារាជ ក៏បានចោទសួរ ពុធ មិថុនា ដូចគ្នាពីមូលហេតុនៃការចូលរួមប្រកួតប្រជែងរបស់គេ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/341677237_130822493298769_3254114004969795171_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=0K31uhbuacwAX9nvYq6&_nc_ht=scontent.fpnh1-1.fna&oh=00_AfDhYuedq4VZtFggIpjPyQ8gJr41QhpxlcKlb-uS5ADFwg&oe=65F43165បេក្ខជន ពុធ មិថុនា បានឆ្លើយតបថា ក្នុងឆ្នាំ២០២៤ រូបគេចង់ដើរលើវិថីថ្មី ទទួលបានបទពិសោធថ្មីៗបន្ថែមទៀតឱ្យកាន់តែច្រើន។ លោក ឆន សុវណ្ណារាជ ក៏បានលើកឡើងដែរថា ដ្បិតនៅខាងក្រៅលោកបានជួប មិថុនាជាច្រើនដងក្តី ប៉ុន្តែមានការបែងចែកច្បាស់លាស់ក្នុងកម្មវិធីប្រកួតគឺផ្សេង និងស្គាល់គ្នាក្នុងនាមជាសិស្សច្បងសិស្សប្អូនផ្សេង។ ជាលទ្ធផលនៃការប្រកួត ពុធ មិថុនា អាចបន្តទៅវគ្គក្រោយបានដោយគណៈកម្មការទាំង៤រួមមានអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីសា និងកញ្ញា ផន ស្រីខួច សម្រេចចិត្តឱ្យ មិថុនា បន្តទៅមុខទៀត។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/393587835_910148293808729_1083267520837697150_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=pN6aU5_KBa0AX9fCOE5&_nc_ht=scontent.fpnh1-1.fna&oh=00_AfBVzYIHlskUvKgUYYc53Q-xeOHXV5y3aPl22cj7RsJThg&oe=65F58D0A

បេក្ខជនជើងខ្លាំងដែលមានអាជីពជាតារាចម្រៀងស្រាប់នេះត្រូវបានហ្វេនៗលោកបង្ហាញការគាំទ្រផ្តល់កម្លាំងចិត្តដូចគ្នា ព្រោះទស្សនិកជនមួយចំនួនធំបានស្គាល់ ពុធ មិថុនា រួមមកហើយដោយរយៈពេលកន្លងមកនេះលោកមានប្រជាប្រិយភាពតាមរយៈបទ Cover រហូតក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរាម មានបទចម្រៀងផ្ទាល់ខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVWvm2-gEkaabbBGDvd95Jk6hN0Ubsf4fxMA0f0nHWUt4-O_vHOO00pcXhnKXagedypyEOQ41ai9W-nzqh6DOnlMjVWzcORAU9rVg8ovfr66N5eLSPOOSlGaJgA833lGvR6nFNbAt6PG0Ogys_kPQwTv13l8tNG3IvbmAlKU7lRj2SGp4GyKXrECMx9M/s2000/image_2024-03-11_14-29-34.png

ទោះជាយ៉ាងណា ការចូលរួមប្រកួតរបស់ ពុធ មិថុនា ក្នុងកម្មវិធីមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដែរថា «ល្បីខ្លាំងហើយនៅតែប្រលងមិនខុសពី សួ វិចិត្រទេ»។ គេចាំបានថា តារាចម្រៀង សួ វិចិត្រ មុនក្លាយជាម្ចាស់ពានកម្មវិធី Beat The Best រដូវកាលទី១លោកគឺអ្នកចម្រៀង Cover នៅលើបណ្តាញសង្គមដ៏ល្បីល្បាញម្នាក់មានអ្នកគាំទ្រយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIadFRhlG9N0P0FPg7XlIXTkRmZWC7z6LoZ4P9VrORJIIxOZ7_iRaxemR50f10LSZQZKQ3G0blQCEL9Lu5vqgE38XoztLhgwzsXaYO_RlHy5jEfbWaLpzxsY3WZWL2LDgVqO5pMq5q27rG4bSs_PSaoVExfjZDb8GQkw6VewLCKJO6W36zUIgfLalrOCo/s2048/image_2024-03-11_14-29-45%20(2).pngយ៉ាងណាមិញ ទោះបីជាមានការលើកឡើងដូចនេះល្បីហើយនៅតែមកចូលរួមប្រកួតក្តី ពុធ មិថុនា ក៏ត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងជាច្រើនរូបផ្សេងទៀតដើម្បីដណ្តើមយកលេខ១ពីកម្មវិធីផងដែរ៕

ចម្រើនព្រះជន្ម១២ព្រះវស្សា ព្រះនាងតូច ជេនណា រំលេចព្រះកាយយ៉ាងស្រស់ស្អាតក្នុងឈុតច្នៃថ្មីនិងបង្កប់អត្ថន័យមួយនេះ

0

ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចនរោត្តម ជេនណា ១២ព្រះវស្សា អ្នកបង្កើតមាតិកាល្បីឈ្មោះ ឆម ស្រីផាច បានស្កាត់ពីបន្ទាយមានជ័យឡើងមករាជធានីភ្នំពេញដើម្បីចូលរួមអបអរខួបកំណើតទ្រង់។ ជាមួយគ្នានេះ ព្រះនាងតូច បានរំលេចព្រះកាយដ៏ស្រស់ស្អាតក្នុងឈុតច្នៃពីផ្កាឈូកប្រាំពីរទងដែលតំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ។ លើសពីនេះព្រះនាងតូចក៏បានជូនពរប្រជារាស្រ្តខ្មែរជួបតែសេចក្តីសុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVLEvubXml3CO5xy5E3E8f6oXqi5lxYiR-H2y_coMOjpS0RThBSWq5_EZJ3TeRCX62rpAJZQJVevGl3PRcVVu0xTlETRUHnSKIkKFA0FXUilykG_S4KdYZlUFxSU095RgzQV6XfLaec97VzeJTfx4R6J9Z5MG2e2AjbArrX9XiVoxcGKmY5Qk_1ZJQWs/s2048/image_2024-03-11_15-28-59%20(2).png

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពដ៏ស្រស់ស្អាត៤សន្លឹកភ្ជាប់ជាមួយខ្លឹមសារថា «រីករាយថ្ងៃរំលឹកកំណើតខ្ញុំ គម្រប់១២ឆ្នាំនៃឆ្នាំ២០២៤។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំទទួលបាននូវក្តីរំភើបជាមួយសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលកើតពេញពីបេះដូងរបស់អ្នកទាំងឡាយដែលស្រឡាញ់រាប់អាន និងថែខ្ញុំទាំងអស់។ ពិសេសការគាំទ្រដ៏មហិមាពីសំណាក់ពុកម៉ែបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ7uRQOsTSkB5chdX2xU9cnwoEabZbsdYhwDseG3e3vHHrAQgRYCGYvnKpqANGzjIttthoGgs0K_iobReUsVOaPZVXGfFvqzB2dQxq95WoXG3MDNjate7dRITknXVBSAIhHWlUDODF9JoAtPDGmpY0cfrD5LpPpYOffCYXNycD6JFa28_lkkztH2P7abs/s2048/image_2024-03-11_15-28-59.png

ព្រះនាង រៀបរាប់ទៀតថា «យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំសូមបង្ហាញឈុតសម្លៀកបំពាក់ច្នៃថ្មីសម្រាប់អបអរសាទរថ្ងៃរំលឹកកំណើតខ្ញុំ ហើយក៏ចាត់ទុកជាសោភ័ណរូបថ្មីជូនពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ផងដែរ ជាមួយនឹងសេចក្តីស្រឡាញ់របស់ខ្ញុំផ្ញើជូនពុកម៉ែបងប្អូនជិតឆ្ងាយ។ ឈុតមួយនេះច្នៃឡើងពីផ្កាឈូកប្រាំពីរទង តំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ ទ្រង់បានឈានជំហានយាងផ្កាឈូកក៏បានផុសឡើងតាមជំហានទ្រង់ ម្ដងមួយៗ ពេលទ្រង់ចំរើនព្រះជន្មព្រះអង្គបានត្រាស់ដឹងពីផ្លូវព្រះធម៌ ឯព្រះហស្តទ្រង់កាន់ផ្កាឈូកប្រោសព្រំដល់មនុស្សសត្វនៅលើផែនដី»។ ក្នុងឱកាសនេះ ព្រះនាងតូច ក៏បានជូនពរដល់ប្រជាជនខ្មែរឱ្យមានសុខភាពល្អ អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ ខណៈមហាជនបានចូលទៅជូនពរទ្រង់ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHRlcT08kGDz43CZh41EVOb6YNHnXjjMjGcgwmI2JVwohd7MX7xQ6u_51orn0Vc1-FxDn60BQxAiELOV1DD0zYermc0AI5NxVGa9FmzxP0xVzxZRWtKy8AZEgwSf9FAms1gPYEh-MJMCFK6m0gvLK63cXIC4IkYDuMYtZ_fFxUDxCykvH7U20go-5oog/s2048/image_2024-03-11_15-29-00.png

ព្រះនាងតូច គឺជាសែរាជវង្សមួយអង្គដែលប្រឡូកអាជីពសិល្បៈតាំងពីទ្រង់មានព្រះជន្ម៦ព្រះវស្សា ព្រមទាំងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនថាវិស័យកុន ចម្រៀងបុរាណ សម័យ ចង្វាក់ K-Pop គឺទ្រង់អាចធ្វើបានទាំងអស់ពោរពេញដោយទេពកោសល្យទាំងទ្រង់នៅវ័យក្មេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5ha2R59zN6SNgXH1tlyCjvYD23sgGLPIM15TdlEjIJH9DQIkSppfbVYgZYgyWLdUzXHQziBA0Omn52h26xtDBOKapYxtkIhKFv3SWhoa8gIfTwTsJqt1rV-4xAn0pm67YXomj4OEPZjByv8blEWPDCBOno_oumb0iBuAZ3f64zi-bwQWXPzI2agamdo/s2048/image_2024-03-11_15-29-01.png

 

ហេតុអ្វីនៅតាមសណ្ឋាគារមួយចំនួនគ្មានបន្ទប់លេខ ៤២០?

0

តើដឹងឬទេថា សណ្ឋាគារជាច្រើននៅទូទាំងពិភពលោក គ្មានបន្ទប់សម្រាកលេខ ៤២០ ទេ តើវាបណ្តាលមកពីមូលហេតុអ្វី? កាលពីឆ្នាំ១៩៧០ មានព័ត៌មានដ៏ល្បីល្បាញមួយចុះផ្សាយថា កូនសិស្សវិទ្យាល័យ ចំនួន៥នាក់ ដែលគេស្គាល់ថា «The Waldos» រួមមាន ៖ Steve Capper, Dave Reddix, Jeffrey Noel, Larry Schwartz និង Mark Gravitch រៀននៅសាលារៀន San Rafael រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។https://i.redd.it/bjber26i66wy.jpg

កូនសិស្សទាំង៥នាក់នេះ បានលួចណាត់ជួបគ្នានៅវេលាម៉ោង៤និង២០នាទីព្រឹក នៅត្រង់រូបសំណាក Louis Pasteur ដើម្បីស្វែងរកកសិដ្ឋានដាំកញ្ឆាតាមរឿងព្រេងនិទាន ។ ក្រោយមក លេខ ៤២០ បានក្លាយទៅជាលេខសម្ងាត់សម្រាប់អ្នកជក់កញ្ឆា ។

ក្រោយមក រដ្ឋាភិបាលអាមេរិកបានដាក់កញ្ឆាឱ្យស្របច្បាប់ ដោយសារមានការតវ៉ាឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យកញ្ឆាស្របច្បាប់នៅទូទាំងសហរដ្ឋអាមេរិក ដោយគេឃើញមានការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងដុតភ្លើងជក់កញ្ឆាជាមួយគ្នា ។ ពេលនោះ គេបានប្រើប្រាស់លេខ ៤២០ ធ្វើជាលេខសម្ងាត់សកល ហើយគេបានស្គាល់លេខនេះនៅក្នុងបទចម្រៀង, ភាពយន្ត និងក្នុងទម្រង់វប្បធម៌ជាច្រើនទៀត ។ វាក៏ជាប្រភពនៃទិវាកញ្ឆាពិភពលោក (World Cannabis Day) ដែលត្រូវនឹងថ្ងៃទី២០ ខែមេសា ជារៀងរាល់ឆ្នាំ ។https://cherry.img.pmdstatic.net/fit/https.3A.2F.2Fimg.2Egentside.2Eco.2Euk.2Farticle.2Fweird.2Froom-420_8a40dffb9768051f9e96b86432e9660c9de3a030.2Ejpg/640x360/quality/80/thumbnail.jpg

នៅថ្ងៃទិវាកញ្ឆាពិភពលោក គេបានប្រារព្ធពិធីមួយដែលមានការចូលរួមពីអ្នកចូលចិត្តកញ្ឆាជាច្រើននាក់ ។ អ្វីដែលគេប្រទះឃើញញឹកញាប់បំផុត គឺអ្នកចូលចិត្តកញ្ឆាបានប្រមូលផ្តុំគ្នាជក់កញ្ឆានៅតាមសណ្ឋាគារ និងកក់បន្ទប់លេខ ៤២០ ឬមានការលួចស្លាកលេខបន្ទប់ ៤២០ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ទៀតផង ។ ហេតុនេះ សណ្ឋាគារជាច្រើនបានផ្អាកដាក់លេខបន្ទប់ ៤២០ ដោយសារវាមានបញ្ហាច្រើន ។

ជាក់ស្តែង សណ្ឋាគារមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលបានអនុញ្ញាតឱ្យភ្ញៀវអាចជក់កញ្ឆាបាន ប៉ុន្តែសណ្ឋាគារនេះបានដាក់លេខបន្ទប់ថា ៤១៩+១ ដើម្បីចៀសវាងមានជនខិលខូចមកលួចស្លាកលេខបន្ទប់ ៤២០ ។https://lh3.googleusercontent.com/proxy/jvw3ZrKERrQ4IODpFo-sS5-y2yoqc7wAkuLND8S_1W2C4f0PIfAXWDVUNXF0Cu-zMfWxWVzfT89wF9w5krw_f8mZF3vKcSNMaSUHIe2odmoKUc8tPy8

គេបានប្រើប្រាស់កញ្ឆាសម្រាប់ធ្វើជាថ្នាំព្យាលបាលផ្នែកវេជ្ជសាស្ត្រ ឬដើម្បីបំបាត់ការឈឺចាប់ ព្រោះនៅក្នុងកញ្ឆាមានសារធាតុ THC (Tetrahydrocannabinol) ឬសារធាតុស្រវឹង ។ ពេលកញ្ឆាជ្រាបចូលក្នុងសួតយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យអ្នកជក់កញ្ឆាមានអារម្មណ៍ថា ស្រាលខ្លួន និងភ្លេចអស់នូវទុក្ខព្រួយទាំងឡាយ ។ ហេតុនេះ កញ្ឆាបានក្លាយជាថ្នាំញៀនដែលទាក់ទាញយុវវ័យយ៉ាងច្រើនឱ្យប្រើប្រាស់ ។

បើទោះជាប្រទេសភាគច្រើនបានហាមឃាត់ការដាំដុះកញ្ឆា, កែច្នៃ, ជក់ និងប្រើប្រាស់កញ្ឆាក្តី ប៉ុន្តែប្រទេសមួយចំនួន ដូចជា ៖ ប្រទេសអ៊ុយរូហ្គាយ, អាមេរិក និងម៉ិកស៊ិក មានបទប្បញ្ញតិ្តដែលធ្វើឱ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងករណីខ្លះ ៕