ចាំអ៊ុតមើលទាំងអស់គ្នាលើកនេះអាចនឹងជោគជ័យ! យន្តអវកាសរបស់ Elon Musk គ្រោងនឹងបាញ់បង្ហោះទៅឋានព្រះចន្ទជាលើកទី៣ នៅថ្ងៃទី១៤ មីនាស្អែកនេះ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយន្តអវកាស SpaceX របស់លោក Elon Musk បានចេញសេចក្តីប្រកាសតាមរយៈបណ្តាញសង្គម X ថា យន្តអវកាស Starship របស់ខ្លួន ដែលជារ៉ុក្កែតដ៏ធំសម្បើមនិងមានឥទ្ធិពលបំផុតមិនធ្លាប់មាន គ្រោងនឹងបាញ់បង្ហោះម្តងទៀត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះហើយ។
ក្តីស្រម៉ៃរបស់លោក Elon Musk គឺចង់រុករកឋានព្រះច័ន្ទនិងភពព្រះអង្គារ ដែលនឹងជួយជម្លៀសមនុស្សទៅរស់នៅទីនោះប្រកបដោយភាពជោគជ័យ ដោយបច្ចុប្បន្ន ក្រុមហ៊ុន SpaceX របស់លោកបាននឹងកំពុងព្យាយាមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍយាន្តអវកាស Starship ខ្លួនឲ្យមានឥទ្ធិពលបំផុត។ ទោះជាយ៉ាងណា នេះគឺជាការបាញ់បង្ហោះគ្រាប់រ៉ុកែត Starship ជាលើកទី៣ហើយដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនានេះ ខណៈដែលការបង្ហោះ២ដងលើកមុនគឺកាលពីខែមេសា និងវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏ទទួលបាននូវការបរាជ័យទាំង២លើក។
ក្រុមហ៊ុន SpaceX បញ្ជាក់ថាការបាញ់បង្ហោះយាន្តអវកាសខ្លួនលើកនេះ នឹងធ្វើឡើងពី Starbase ក្នុងទីក្រុង Boca Chica រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលនឹងមានការបន្តផ្សាយផ្ទាល់នៅលើគេហទំព័រក្រុមហ៊ុន SpaceX លើបណ្តាញសង្គម X។ ប៉ុន្តែទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាផែនការ អាចនឹងមានការផ្លាស់ប្តូរតាមសា្ថនភាពជាក់ស្តែង៕
















.jpeg)







.png)









.png)
.png)

.png)












