Home Blog Page 1172

បេក្ខភាព Universal Woman 2024 គ្រងឈុត«អប្សរា»យ៉ាងស្រស់ស្អាតនៅលើទឹកដី«អង្គរវត្ត»

0

កម្មវិធីប្រកួត Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការរៀបចំរបស់អ្នកនាងប្រាសាទ ដាវីន កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបេក្ខភាពដែលចូលរួមបានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លើសពីនេះបេក្ខភាពដែលចូលរួមប្រកួតជាច្រើនប្រទេស ទោះជាមេឃក្តៅយ៉ាងណាបានព្យាយាមដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាសកម្មភាពផ្សព្វផ្សាយមួយជំរុញឱ្យវិស័យទេសចរណ៍កើនឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o7uCLlSfSPwrUK4gH-ycTA7P0lOZImON4R8zKToDnexHwu7Jd3VQd6gK7powh-Lxr5h9BxoiyRaopMXeLw6tVQFTrNbux1wc2YuT2on_H1kXa0VKBvNbccreL2yxnVAMnFYwM3NFZjGdxsvJTjD4tF5oOSH1AawbppWB_rWS_bHDmYkxjOPhe0x3J-k/s2048/image_2024-03-14_14-21-42.png

ស្ថាប័ន Universal Woman Cambodia នៅថ្ងៃទី១៤ ខែមីនា នេះបានបញ្ចេញវីដេអូសកម្មភាពពីក្រោយការថតរូបរបស់បេក្ខភាពចូលរួមប្រកួត Universal Woman 2024 ដែលបានគ្រងឈុតអប្សរា។ ស្ថាប័ននេះបានលើកឡើងថា«បងប្អូននេះជាសកម្មភាពខ្លះៗនៅពីក្រោយការថតរូបនៅប្រាសាទអង្គរវត្តរបស់ Universal Woman 2024 ។លោកគ្រូ អ្នកគ្រូក្រុមការងារទាំងអស់បានព្យាយាមបង្រៀនពីការរាំរបាំអប្សារា ការថតរូបអប្សារា អត្ថន័យនៃក្បាច់របាំអប្សារា ហើយព្យាយាមមើលសម្លៀកបំពាក់ដើម្បីធានាឱ្យបានថាត្រូវតាមក្បួនខ្នាតនិងមានរបៀបរៀបរយយើងព្យាយាមធ្វើឱ្យបានល្អបំផុត និងប្រុងប្រយ័ត្នខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3lDXCSXthA47YMYPHtag6kevCsKI8UwRJosCWpEjQW9AdQ1v8pa61NAND3B3IsEjNv5JZjuLuYeJL10Sj0vir84uQUg82f88kVO_nPQQZ9oEH8_o04c1KvhKhobHtt0qNEZ6d34-t3MCymEuYeN5VfTj0Us4YDRqnM3DnpRZ8jdDeW0F2qoUw2UUvb4/s2048/image_2024-03-14_14-21-44.png

ជាមួយគ្នានេះដែរអ្នករៀបចំកម្មវិធីក៏បានបង្ហាញទៀតថា «ឈុត អប្សរា ពី Universal Woman 2024 នៅប្រាសាទអង្គរវត្ត ទោះជាក្តៅយ៉ាងណាក៏យើងព្យាយាមឱ្យបេក្ខភាពដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរដែរ យើងក៏អរគុណនិងសរសើរដល់បេក្ខភាពដូចគ្នាដែលគោរពតាមក្បួនខ្នាតរបស់ខ្មែរយើង»។null
កម្មវិធីប្រកួតនេះគឺមានការចូលរួមគាំទ្រពីក្រសួងទេសចរណ៍ផងដែរខណៈបេក្ខភាពចូលរួមទាំងអស់មានជាង៥០ប្រទេស។ Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺក្រោមការគ្រប់គ្រងរបស់អ្នកនាង ប្រាសាទ ដាវីន ហើយរូបអ្នកនាងផ្ទាល់គឺជាលំដាប់រងទី៤ Universal Woman 2023 ដែលបានប្រកួតនៅលើទឹកដីទីក្រុងឌូបៃ។ អ្វីដែលកាន់តែពិសេសថែមទៀត អ្នកនាង ប្រាសាទ ដាវីន ក៏ជាND Mister Friendship Cambodia ផងដែរ ខណៈ លាវ វេងហួរ ទទួលបានជ័យលាភីឯកនៅលើទឹកដីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmTb2LHuM6qgbdTKnGRvD8b5ld7ZHAXYfFZ21jwiHgikQvRnyYSp2N3X-ICJC4SE6WT_L6wOWg6wtjYKfthlV6k5gi16DygMM1ol7DtzWIIcfFKQ7knRRnZ9CLFAZHek9fQ5wbQx-hZ5_P1mW4DY_p0fiMKXew_lNoW4ebaOS2xVRKz0tRQJfN4XmB9BE/s2048/image_2024-03-14_14-21-47.png

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខភាពតំណាងឱ្យកម្ពុជាក្នុងការប្រកួត Universal Woman 2024 គឺ Brianna Mai មានវ័យ ២៩ ឆ្នាំរូបនាងជាកូនខ្មែរកាត់អាម៉េរិកហើយក៏ទទួលបានការអប់រំផ្នែករបាំបុរាណខ្មែរបានស្ទាត់ជំនាញផងដែរ ៕

បើចង់ទិញរថយន្តជជុះលោកអ្នកត្រូវគិតដល់ ៥ ចំណុចនេះ

0

ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។ ការទិញរថយន្តដំបូង ក្នុងជីវិតរបស់អ្នកគឺជារឿងធំសម្រាប់មនុស្សជាច្រើន ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាងនិងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://www.autotrainingcentre.com/wp-content/uploads/2018/11/car-painting-courses.jpg

២.រថយន្តធ្លាប់ផ្លាស់ប្តូរម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://scottsfortcollinsauto.com/wp-content/uploads/CarEngine2.jpg

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។ https://thecarseatlady.com/wp-content/uploads/2020/02/3acrossboosters-1024x768.jpg

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://m.economictimes.com/thumb/msid-51563328,width-1200,height-900,resizemode-4,imgsize-92101/china-to-promote-sale-of-second-hand-vehicles.jpg

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕

ឥណ្ឌូណេស៊ីប្រារព្ធពិធីបុណ្យ ស.ង្គ្រា.ម ភ្លើងបង្កប់នូវអត្ថន័យបែបនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៤ អ្នកគោរពសាសនាហិណ្ឌូជាច្រើននាក់នៅប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នាចូលរួមប្រារព្ធពិធីបុណ្យ «Perang Api» ឬពិធីបុណ្យ ស.ង្គ្រា.ម ភ្លើង «Fire War» ។ ការប្រារព្ធពិធីបុណ្យនេះឡើង គឺក្នុងគោលបំណងបណ្តេញនូវហេតុការណ៍អាក្រក់ៗ ឬខ្មោចព្រាយបិសាចកុំឱ្យមកយាយីធ្វើ បា.ប អ្នកស្រុក ។

វាជាប្រពៃណីចាស់បុរាណមួយដែលគេជឿថា គឺជាការលាងសម្អាត និងកម្ចាត់រឿងរ៉ាវអាក្រក់ៗឱ្យចាកចេញពីជីវិតអ្នកស្រុក ។ អ្នកចូលរួមក្នុងពិធីបុណ្យនេះបានយកមែកឈើមកចងភ្ជាប់គ្នា រួចហើយដុតភ្លើង នាំគ្នារាំ ឬគប់ទៅលើដី ឬគប់ដាក់គ្នាទៅវិញទៅមកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirkPbLyOp3h0WnhE2_4L4h3iX78aLa_3KswkarbiCvDOATtkkCTIg6WA5Qq0exe6bqJsvQlnobMHataMRN7l-2LF1pNY8pSbRIjV1YXuDB35H8cWyup2MuLlH5eyFg_w0n_TZTaLgj3iG61_M0DLG5WSf1aHd2BGBZ3ZiPMoYyhXunY2K4-I7MKrgAqLw/s730/antarafoto-tradisi-perang-api-lombok-060319-as.jpg

ពិធីបុណ្យ «Perang Api» ត្រូវបានរៀបចំឡើងរយៈពេល១ថ្ងៃ មុនពិធីបុណ្យ «Nyepi» ឬពិធីបុណ្យនៃភាពស្ងៀមស្ងាត់ (Day of Silence) ជារៀងរាល់ឆ្នាំ ។ គេចាត់ទុកថា វាជាពិធីបុណ្យចូលឆ្នាំថ្មីរបស់អ្នកគោរពសាសនាហិណ្ឌូ ដែលរស់នៅលើកោះបាលី និងបរិវេណក្បែរៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfKYzYVzuc6CZmsdYLhdRDcZr-IXiAwzjoYUwoKUwnAYwg0yDr4FSu1crN8I_JQ2ynUevFZYyJVeFECtnMsEUWfxxCDWHm5TOIVWZlgPmhHVLViXkQNzGziP8m9kOc3qQc-O2Z5ypmGlElNfKESfVyUMep0g3bCh6o61-WsIAZViIJGE4kvLUMhu8XKK8/s1280/photo_2024-03-15_09-55-05.jpg

នៅឆ្នាំ២០២៤ គេបានរៀបចំពិធីបុណ្យនេះនៅថ្ងៃទី១៣ ខែមីនា ហើយមនុស្សទាំងអស់នៅលើកោះត្រូវតែរក្សាភាពស្ងៀមស្ងាត់រយៈពេល២៤ម៉ោង និងសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ខណៈហាងលក់ទំនិញនានាបិទទ្វារ ។

អ្នកស្រុករស់នៅទីនេះមានជំនឿថា ព្រលឹងវិញ្ញាណ និងរឿងអាក្រក់ៗបានចេញមកនៅថ្ងៃប្រារព្ធពិធីបុណ្យនេះ ហើយបើវិញ្ញាណអាក្រក់មើលឃើញថា នៅទូទាំងទីក្រុងមានសភាពស្ងប់ស្ងាត់ វានឹងចាកចេញទៅ ហើយវានឹងមិនបង្ករឿងអាក្រក់ដល់អ្នកស្រុករស់នៅលើកោះទេ ។ ដូច្នេះ អ្នកស្រុកទាំងអស់នឹងជួបតែសេចក្តីសុខពេញ១ឆ្នាំ និងគ្មានអ្វីមកបៀតបៀន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodb8BcmevoivMvD9o2p8YOWGCHA1tk9kitKHdG7hOFSvyQ2RVixegA2FSo5EJlqgh4gjy_3bzZsmbF46cio9ABsijWzxDlUpaGP4uN8p3Hvs8otq3W4uoDizeddz1Javg7RdtAsQcpeanU_9wmGVsWyhmqkz5TT85-J-_L5Bm9bToPDcDq4h6BsWpf8w/s1280/photo_2024-03-15_09-55-06.jpg

កម្ពុជាជាប់លេខ១ ជាប្រទេសមានយុវជនកើតក្នុងសម័យឌីជីថលច្រើនជាងគេបំផុតនៅអាស៊ី

0

Gen Z គឺសំដៅលើអ្នកដែលបានកើតនៅអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ដល់ដើមឆ្នាំ ២០១២ ដែលជាក្រុមជនជាតិដើមនៃសម័យកាលឌីជីថលនិងអ៊ីនធើណែតសម័យទំនើប។

យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ Seasia កាលពីខែដើមខែកុម្ភៈបានបង្ហាញឲ្យឃើញថា កម្ពុជាជាប្រទេសដែលសម្បូរយុវជនកើតក្នុងសម័យទំនើប ឬមានជំនាន់ Gen Z នេះច្រើនបំផុតក្នុងតំបន់អាស៊ី រហូតដល់ ៦០%។ តាមពីក្រោយដោយភីលីពីន ៤៥%, ឥណ្ឌូនេស៊ី ២៨%, ម៉ាឡេស៊ី ២៦%, ថៃ ២០%, និងវៀតណាម ១៩%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAmSNieMfuWPFs7CZDRq-CYNF6r0wDnNAZkVosF6DPbwS6asX0Y0JBvWCxYBrHFRTBS-bjQhgcu6BzxP_7gn0OaOyWaRUpVRnJQsqOjAttJM1YNGbRYeydVDlnx5Mjxab7t8ZWboniZ_CCz7M_H-ZU1JqqGPIVToeY8L-82QU2FHXYAVCWg7xzq8op2TM/s750/7-e-1.jpg

នៅក្នុងបរិបទដ៏រស់រវើកនិងភាពលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជំនាន់ Gen Z គឺនឹងមានទំនាក់ទំនងយ៉ាងជិតស្និតរវាងសង្គមនិងវប្បធម៌ ពោលគឺទំនើបកម្មនិងប្រពៃណី។ មនុស្សដែលបានកើតនៅចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ដើមទសវត្សឆ្នាំ ២០១២ នឹងត្រូវបានកំណត់ថាជាក្រុមមនុស្សដែលបានដើរស្របពេលនៃការវិវត្តរបស់ឌីជីថលសម័យដើម រហូតដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងអ៊ីនធឺណិតសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qYjkXAY8FrekpMz9u0T_ddqbdNvwsV0KfsRHR9sWXOHlzGAnlgQTlO804Dx-j2sUF1c8qsy49Yyp7hNgkXE8A7C3ibulDGLHVV6Xg2J38FY7jwiukjtNfhVlhEjW8gaexrp2OYu9KoX7zbt_Bi7T1uwzbxmKVhNMsjX8qnpjaH1CWq5CQced-N5CwbA/s800/23-1693093132.jpg

មនុស្សជំនាន់នេះត្រូវបានគេសម្គាល់ថាមានផ្នត់គំនិតក្នុងការប្រាស់បច្ចេកវិទ្យាច្រើន មានមនសិការសង្គម គំនិតផ្តួចផ្តើមធ្វើអ្វីថ្មីៗ ក៏ដូចជាការបញ្ចេញមតិសារធារណៈជាដើម ជាឧទាហរណ៍ការបញ្ចេញមតិក្នុងបណ្តាញសង្គម រិះគន់ដើម្បីស្ថាបនា។

ទោះជាយ៉ាងណា ស្របពេលដែលតំបន់អាស៊ីកំពុងបន្តវិវឌ្ឍ ជំនាន់ Gen Z នេះ ត្រូវបានគេរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការរៀបចំអនាគតរបស់តំបន់ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមក មានស្មារតីច្នៃប្រឌិតខ្ពស់ និងការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពិភពលោកផងដែរ៕nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU1bVsEbH-VVilzaTmrK-YS9s7KgB0oVq4nUMsy_bTujRJ_2fuPMlBXSvJwMF0dN8EUBnJpK9MA28JVd6Uh1FFVh7kJ5oxje3Wi4FhOiMd9dntmp8CCzDqyDTRTb0dp6sfhBW5FQrS2CYNUzbn8kNXLUQFCBBYlmwE9yTpI2J9Bf_voKzcHHVhiisG4zo/s960/photo_2022-06-15_15-07-56.2e16d0ba.fill-960x540.jpg

ថៃត្រៀមចុះ «ពិធីសំពះគ្រូ» ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ លោក Permpoon Chidchob បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំនាយកគ្រប់គ្រងក្នុងក្រសួងអប់រំថា ថៃត្រៀមចុះ «ពិធីសំពះគ្រូ» ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ (UNESCO) ពីព្រោះវាជាប្រពៃណីមួយផ្តល់នូវអត្ថន័យអប់រំដ៏ល្អ ដែលប្រទេសថៃគួរតែផ្តល់ភាពសំខាន់ឱ្យខ្លាំងជាងនេះ ។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon Chidchob បានលើកឡើងថា ពិធីសំពះគ្រូនៅប្រទេសថៃ គឺជាប្រពៃណីមួយមានអត្ថន័យអប់រំល្អ ដែលថៃត្រូវតែផ្តល់ភាពសំខាន់ និងរៀបចំពិធីនេះឱ្យក្លាយជាប្រព័ន្ធ ។ បច្ចុប្បន្ន ក្រសួងអប់រំបានរៀបចំឯកសារលម្អិតផ្សេងៗ ដើម្បីស្នើឱ្យអង្គការយូណេស្កូប្រកាសថា ពិធីសំពះគ្រូ គឺជាបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-KK5XrLta1TiVDMc4jaCz-04O4adT6x2pjhZ2r2_WLpLwtTCn0tIdHnSx6ucTIrWYRoXJ0ZS-Pte467kRTsCDC1TjPBGwo0rwvIO_aZttg4ZmCLHtpOaeF_D-Fj8MbI-jWgW4qnzDk0HOk6wlu_l2uQXi7HXWTL0mFZwUS8Cw1u_vwCjLgDGbbOSrdA/s1280/photo_2024-03-15_11-38-51%20(2).jpg

រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon លើកឡើងថា ពិធីសំពះគ្រូ គឺជាប្រពៃណីមួយមានអត្ថន័យល្អ ដែលប្រទេសនានានៅលើពិភពលោក តែងតែផ្តល់ភាពសំខាន់ និងទទួលស្គាល់ ហើយមិនមែនប្រទេសថៃធ្វើពិធីសំពះគ្រូ ដោយគ្មានអត្ថន័យនោះទេ ។ ហេតុនេះ យើងមានគោលបំណងរក្សានូវការទទួលបានចំណេះដឹង និងជំនាញ ព្រមទាំងទទួលស្គាល់ថា វាជាផ្នែកមួយរបស់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់ថៃ ដូចគ្នានឹងពិធីបុណ្យសង្ក្រាន្ត, ល្ខោនខោល, ម៉ាស្សាថៃ និងរបាំ Menora ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfTA3O-WCqSG17dKPeEZfbkJj-FdrXDmA8pIJJcBd8gBJGv3LYo5NFzyqm3m9tcK69hzb8gGcl9DF0FCz3e_hiUelkQOLkcGe9xzF-0pWA5kr-cteYrdfpKtPGKyyFj2N7JumXAUkE-4zKiLl8YCb5nKpDQ6VdodaoNjdpJCnSNK3JDsc9XOzFj-OmZk/s1280/photo_2024-03-15_11-38-51.jpg

លោក Permpoon សង្កត់ធ្ងន់ថា ៖ «ប្រទេសថៃត្រៀមចុះពិធីសំពះគ្រូ ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ គឺថៃគ្រោងដំណើរការរយៈពេលប្រមាណ៦ខែ ពីព្រោះយើងត្រូវយកចិត្តទុកដាក់ និងពិនិត្យឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពិភពលោកយល់ព្រមទទួលស្គាល់ពិធីនេះ ។ ការរៀបចំពិធីសំពះគ្រូ គឺក្នុងគោលបំណងឱ្យកូនសិស្សទាំងអស់ដឹងគុណគ្រូបង្រៀនអស់មួយជីវិត និងតាំងចិត្តរៀនសូត្រផងដែរ» ៕

ហេតុអ្វីបានជាស្មាតហ្វូនថ្លាមិនសូវមានការពេញនិយម?

0

បរទេស៖ ស្មាតហ្វូនដែលមានអេក្រង់ថ្លាបានបង្ហាញខ្លួននៅលើកុំព្យូទ័រយួរដៃ និងទូរទស្សន៍ ប៉ុន្តែត្រូវបានគេនិយាយថាមិនអាចប្រើបាននៅលើទូរស័ព្ទដោយសារតែការព្រួយបារម្ភអំពីឯកជនភាព។

កាលពីពេលថ្មីៗនេះ នៅឯការតាំងពិពណ៌ទូរស័ព្ទចល័ត MWC 2024 ក្នុងទីក្រុងបាសេឡូណា កុំព្យូទ័រយួរដៃថ្លា ThinkBook របស់ Lenovo និងទូរទស្សន៍ថ្លារបស់ក្រុមហ៊ុន LG និង Samsung បានក្លាយជាចំណុចលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍បំផុតពីពិភពបច្ចេកវិទ្យា ខណៈស្មាតហ្វូនអេក្រង់ថ្លា នៅឯការតាំងពិពណ៌នេះដូចមិនសូវមានការចាប់អារម្មណ៍នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghctM35W9fKiRiq0G1PwFAOMW02Lvg-P4brhXVFKlf3YB-CA5pyYKNGz2zVCMToBZt7zP6PhaKDN-7dzK1PM57RDq2uzrygixcHOLwVcF5RZuYNvB4FaFeKGgMbOfX7KbyO_dm32vspn3BygizHI37CCIfVOj9xG-tS19Dekc4dVpJJdO3u4f2jCO0bFQ/s1280/maxresdefault.jpg

អេក្រង់ថ្លាអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញទិដ្ឋភាពនៅពីក្រោយ ដោយសារតែវាប្រើបន្ទះគ្មានពណ៌ និងអេក្រង់ anode ថ្លា ក៏ដូចជាការតភ្ជាប់ស្តើងបំផុត រួមទាំងមានគុណភាពខ្ពស់ ដែលធ្វើឱ្យបច្ចេកវិទ្យានេះមានតម្លៃថ្លៃ។ ទោះជាយ៉ាងណា គំនិតនៃការអភិវឌ្ឍទូរស័ព្ទដែលមានតម្លាភាពបែបនេះគឺមិនទាក់ទាញនោះទេ ដោយសារមនុស្សគ្រប់គ្នាអាចមើលឃើញមាតិកាដែលបង្ហាញនៅលើទូរស័ព្ទ ទោះបីជាវាមានរូបភាពបញ្ច្រាសក៏ដោយ ក៏វាបង្កឱ្យមានការព្រួយបារម្ភអំពីឯកជនភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEsNWhhWvIOWca6FP-UZlQeTxvuBjhg3Bt6JSoZwzxBEPwJ29N-v8tg81b9XadS1AeiFa2xbE6nooFhZfN-3AJBCQ8nFwANesyxnuQDsC2Ditt1fw_dpWHgtdZVFancIQLe57SthiZrbNo8CIqlJs6Bw1574Fd9rzFnFw7Rro4sqxDxBOM1DPanxNPFQ/s1200/photo_2024-03-15_09-51-35.jpg

ប៉ុន្តែកុំបារម្ភអី អ្នកផលិតអាចដោះស្រាយបញ្ហាឯកជនភាពដោយបន្ថែមស្រទាប់ប៉ូលអេឡិចត្រូនិចដើម្បីធ្វើឱ្យអេក្រង់ស្រអាប់ ហើយអ្នកប្រើប្រាស់អាចដំណើរការមុខងារនេះដោយគ្រាន់តែចុចលើបូតុងបិទនិងបើកប៉ុណ្ណោះ។ អេក្រង់ថ្លាមើលទៅគួរឱ្យចាប់អារម្មណ៍ណាស់ ទោះជាយ៉ាងណាបញ្ហាប្រឈមមួយទៀតគឺទូរស័ព្ទអេក្រង់ថ្លាមានការរចនាសាមញ្ញពេក ដោយផលិតផលនេះមិនអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ទូទៅបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5rsi2LA2T_cX1zYz_gLtnF8B_Oxat6S6z6kD9gxi0j3yIflohq0sp4D6NNwy09SAzUSY67QrOYNeRU9gC7QPVb_aknrlWaaDJF11H8iFTTbshgS8hIZDel9D5OI8Hy8rDLnVY3k_-ZJ9aoIdsZjusGM2TCzkGSuy-vQ8_4zO9Ls2i7V58vCaE60riZY/s1920/Transparent-smartphone-image.jpg

គួរបញ្ជាក់ដែរថា នៅពេលអនាគតទូរស័ព្ទអេក្រង់ថ្លាត្រូវបានចាត់ទុកថាជាបដិវត្តន៍នៃការបង្ហាញ។ ការផ្សាយពាណិជ្ជកម្មគឺជាវិស័យមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការរីកចម្រើននៃបច្ចេកវិទ្យានេះ។ ដូច្នេះអ្នកប្រើប្រាស់អាចអង្គុយនៅលើរថភ្លើងក្រោមដី ក្រឡេកមើលទៅក្រៅបង្អួចដើម្បីគយគន់ទេសភាព និងមើលខ្លឹមសារផ្សាយពាណិជ្ជកម្មដោយសេរី ដោយសារអេក្រង់ថ្លាគឺអាចជំនួសកញ្ចក់បង្អួចបាន។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចមើលសូចនាករអាកាសធាតុ ឬព័ត៌មានមានប្រយោជន៍នៅលើកញ្ចក់ ឬមើលភាពយន្តផ្សេងៗពីបច្ចេកវិទ្យាទំនើបនេះបានទៀតផង៕

Influencer ល្បីឈ្មោះស្រីនានិងវិសាល ចាប់ដៃគ្នាចូលរោងជ័យនៅចុងខែមីនានេះហើយ

0

គូរស្នេហ៍ដ៏ផ្អែមល្ហែមនិងសាកសមបំផុតទាំងមុខមាត់ ឋានៈ រូបសម្បត្តិស្រស់ស្អាតនិងស្រស់សង្ហារ ព្រមទាំងជា Influencer និង Content Creator ដ៏មានឈ្មោះបោះសំឡេងនៅក្នុងសង្គមខ្មែរទាំងទ្វេ គឺកញ្ញាជា ស្រីនា និងលោកហេង វិសាល ដែលពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនឹងមកដល់នៅក្នុងពេលឆាប់ខាងមុខនេះហើយ គឺនៅថ្ងៃទី២៧និង២៨ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGJhKmiZ-sVinP_llOBoVWkPirdVkkbZcSAJY8FWOdrnCAwpA-T76yF0zBFTPBcSnv7Cd3rT7Ws53WSOBqaRK3xq_4FZN7OOGsy9yy7RTtuXQX1N6FUH_F3CmEhNowM6wiC9AFGl9TGNq_weu5UKdxjdIESrmAyLdtXP_m8TnIqBKrZZ65_2bltuZYz9Q/s1280/photo_2024-03-14_15-58-34.jpg

ស្នេហារបស់អ្នកពីររបានលាក់យ៉ាងជិតឈឹងអស់រយៈពេលជាច្រើនឆ្នាំ ដែលទើបតែបង្ហាញនិងធ្វើឲ្យហ្វេនៗស្រឡាំងកាំង នៅក្នុងថ្ងៃពិធីភ្ជាប់ពាក្យ កាលពីខែតុលា ឆ្នាំ២០២២។ ទោះជាយ៉ាងណា ហ្វេនៗជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងសេ្នហារបស់អ្នកទាំងពីរ។ ស្រីនានិងវិសាលក៏បានបន្តចាប់ដៃគ្នាផលិតវីដេអូ Content ល្អៗជាច្រើន ផ្តល់នូវផលវិជ្ជមានដល់សង្គមខ្មែរ ជាពិសេសគឺក្មេងៗជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCXinu9gWdFU9aEVCIy2FnfOg9_kKyGKxusbRzgTTfBvVhH3nz3VXeV7rzqjNW3cxGZDZwkHH44bKQCUr9cDO07R0FF3858SydMGHti3E5_mJI_v939cF6O3-UC_LGpwS_omtZbDwwYV3Lq8TZEVPuhJ4QRYKtXFPpXUeFGHDxR5PAJqUQL7rNTHMwiM/s1280/photo_2024-03-14_15-58-36%20(2).jpg

ជាក្មេងស្រីម្នាក់ដែលស្អាត ឆ្លាត ពូកែ និងមានសមត្ថភាពខ្ពស់ កញ្ញាជា ស្រីនា ជាម្ចាស់សំអាងការដ៏ធំមួយក្នុងស្រុកខ្មែរគឺ សំអាងការប្រណិតនារី ហើយកាលពីពេលថ្មីៗនេះក៏បានបង្កើតប្រេនផ្ទាល់ខ្លួនជាលើកដំបូងជាមួយនឹងវិសាល គឺផលិតផល Weyoung Sunscreen ដែលទទួលបាននូវការគាំទ្រជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0NZbo_FBM0g3-xaR06V7uTTvkFisrbCWmzTVvrAL2KFbcAwdJJOvzJUBSG9Z0HjhIIDzQSzpUZNaXp8yZtkJzgBlsmilRI2CryKG72RR5eqWNChVMfoXaYoxNhZ1jtMYv3o9QkMATlMhvLxqy-fWpHZtcN6N7AlDL7A2VMl-7GQQxzvqzJdeTPZ_tew/s1280/photo_2024-03-14_15-58-36.jpg

ក្រឡេកមកមើលទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរវិញគឺកាន់តែមានភាពរអូករអើនពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ វិសាលក៏បានរៀបចំ Surprise សុំស្រីនារៀបការ កាលពីពាក់កណ្តាលខែកុម្ភៈ ដែលបានធ្វើឲ្យនារីៗជាច្រើនច្រណែនស្រីនាមិនស្ទើរនោះទេ។ ហើយកាលពីពេលថ្មីនេះ ក៏បានលេចវត្តមានអ្នកទាំងពីរថត Pre Wedding នៅលើទឹកដីនៃខេត្តសៀមរាប និងត្រៀមខ្លួនរួចរាល់សម្រាប់ចូលរោងជ័យនៅថ្ងៃទី២៧,២៨ ខែមីនានេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXS9EPEjgXHASt6wxe3VnbQBjPSb_rrBQaw0_WlJagN4wmwwXuzrpwd-fX42z0gjOpUCJiJGScJ3oV-6xHaSY3Ug8Y4XzOgEMPZH_SuZPVSfRAEe6OtlyOzI669DBeCWS9_3BnAkL2wW7Jli-Rc1S_9ZoPgLGs7Afxs3OIJhZYLQE0qKHBnHA9FJzfC3c/s1280/photo_2024-03-14_16-26-40%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAOYmML9FJTrwbcv_ZVbRiwYireCsiP8BX9JkE7tnhQddixjC0G7rfmgaWQjmMO-pnkNvWTJGul4Fst3HE1FKLYRuav460YKEc9TYf-M_qVnGBHSMfEAN3e6h89spPnQ8CpRJi2_bFyBwP959bk97jfDmIGie0BkN-tSXZE8MH4A0IoW4kWeNAI195as/s1280/photo_2024-03-14_16-26-40.jpg

ប្រទះឃើញសត្វបក្សីចម្លែកមួយក្បាលដែលមានជើង ៦ បង្កឱ្យមានការសង្ស័យថានឹងមានគ្រោះធម្មជាតិ

0

បរទេស៖ ធ្លាប់តែឃើញសត្វបក្សីមានជើងពីរ ស្រាប់តែថ្មីៗនេះអ្នកវិទ្យាសាស្ត្របានប្រទះឃើញបក្សីចម្លែកម្យ៉ាងមានជើងប្រហែល ៦ នៅលើផ្ទៃបឹងដ៏ស្ងប់ស្ងាត់មួយក្នុងប្រទេសអាមេរិកខាងត្បូង ដែលបង្កឱ្យមានការសង្ស័យថា តើសត្វចម្លែកនេះទាក់ទងនឹងការបំពុលបរិស្ថាន ឬវិទ្យុសកម្មនុយក្លេអ៊ែរដែរឬទេ?

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា សត្វចម្លែកមួយក្បាល ដែលមានឈ្មោះថា African Jacana បានបង្ហាញខ្លួននៅក្នុងទីក្រុងតូចមួយ បង្កឱ្យមានការភាន់ច្រលំ និងការព្រួយបារម្ភយ៉ាងខ្លាំង។ សត្វនេះមានជើងរាប់សិប ហើយមើលទៅគួរឱ្យខ្លាចណាស់ មនុស្សបានសន្និដ្ឋានអំពីមូលហេតុនៃការលេចចេញរបស់សត្វចម្លែកមានជើងច្រើនប្រភេទនេះ ដោយអ្នកខ្លះនិយាយថា វាជាការប្រែប្រួលដោយសារការបំពុលបរិស្ថាន។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/240569297_3771133856320932_7283899395516376537_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=AkmSLSVLILcAX8xWsnP&_nc_ht=scontent.fpnh1-2.fna&oh=00_AfCGBEM-uOq8lxOeUaJx1m9EzGWOZAFhWj--njCr6Lwqcw&oe=65F7D9A6

ជាមួយនឹងការអភិវឌ្ឍន៍ខ្លាំងនៃឧស្សាហូបនីយកម្ម ការបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរទៅៗ។ ឧស្ម័នពុលក្នុងបរិយាកាស និងលោហធាតុធ្ងន់នៅក្នុងទឹកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សារពាង្គកាយ។ យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ សារធាតុសរីរាង្គមួយចំនួនអាចឆ្លងកាត់ការផ្លាស់ប្តូរហ្សែនក្រោមឥទ្ធិពលនៃការបំពុលបរិស្ថាន ដែលនាំឱ្យមានការផ្លាស់ប្តូរមិនធម្មតានៃរចនាសម្ព័ន្ធរាងកាយ។ https://i.dailymail.co.uk/i/pix/2015/12/30/16/2FADAB6900000578-0-image-a-24_1451491767428.jpg

ទោះជាយ៉ាងណាក៏ដោយ African Jacana មិនមែនជាសត្វចម្លែកនោះទេ វាជាប្រភេទសត្វស្លាបមួយប្រភេទដែលមានពាសពេញទ្វីបអាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងកណ្តាល ក៏ដូចជាប្រទេសអូស្ត្រាលីផងដែរ។ សត្វនេះមាន ៨ ប្រភេទ ហើយប្រភេទដែលងាយស្រួលសម្គាល់ជាងគេគឺ African Jacana ដោយសារពួកវាមានម្រាមជើងវែង និងស្តើង ដែលអាចឱ្យពួកវាដើរកាត់ស្លឹករុក្ខជាតិទឹក និងបន្លែអណ្តែតទឹកផ្សេងទៀតបានយ៉ាងងាយស្រួល។
https://cdn.download.ams.birds.cornell.edu/api/v1/asset/546831611/1200
គួរបញ្ជាក់ដែរថា បក្សីជើងច្រើន African Jacana នេះកម្រនឹងហោះហើរខ្ពស់ៗណាស់ ហើយភាគច្រើននៃពួកវាគឺចំណាយពេលក្នុងមួយជីវិតរបស់ពួកវានៅលើទឹក។ ដូច្នេះរូបភាពដែលយើងឃើញថាជាសត្វចម្លែកពហុជើងនោះ តាមពិតទៅគឺជាចលនាធម្មតានៃប្រភេទសត្វនេះក្នុងការការពារកូនរបស់វា ពោលគឺដើម្បីដាក់កូនរបស់វានៅក្រោមស្លាបទើបឃើញសត្វនេះមានជើងច្រើន តាមពិតជាជើងរបស់កូនវានោះទេ៕

Lisa Normani និង Camila Cabello ក្លាយជាតារាស្រីមានបទចម្រៀងទោលនិងជាក្រុមមានការស្តាប់១ពាន់លានដង

0

នាពេលនេះ Lisa សមាជិក BLACKPINK បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងអាជីពរបស់នាងដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃការអបអរសាទរជាមួយតារាចម្រៀង Normani និង Camila Cabello ។ ការសម្តែងរបស់ Lisa នៅលើតារាងតន្ត្រីកូរ៉េក៏ដូចជាអន្តរជាតិគឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ បើគិតពីកំណត់ត្រាទាំងអស់ដែលនាងបានបំបែកកំណត់ត្រា។

កាលពីថ្ងៃទី១២ ខែមីនា បទ «How You Like That» របស់ BLACKPINK បានក្លាយជាបទចម្រៀងដំបូងរបស់ក្រុមនារី K-pop ដែលមានស្តាប់លើសពីមួយពាន់លាននៅលើកម្មវិធីតន្រ្តី Spotify ។ សមិទ្ធិផលនេះក៏បានធ្វើឱ្យ Lisa ក្លាយជា «តារា K-pop នារីដំបូងគេ»ដែលមានបទចម្រៀងជាងមួយពាន់លានដងនៅលើ Spotify ទាំងក្នុងនាមអ្នកចម្រៀងទោល និងជាក្រុម ដោយសារតែនៅឆ្នាំ ២០២៣ បទចម្រៀង «MONEY» របស់នាងត្រូវបានបញ្ជាក់ជាផ្លូវការដោយ Guinness World ជាបទ K-pop ដំបូងដោយសិល្បករទោលដែលមានការស្តាប់ឈានដល់ ១ ពាន់លានដងនៅលើវេទិកានេះ។https://www.nme.com/wp-content/uploads/2024/02/lisa-blackpink-getty-696x442.jpg

សមិទ្ធិផលនេះជំរុញឱ្យ Lisa បានចូលរួមជាមួយតារាចម្រៀង Normani និង Camila Cabello ក្នុងនាមជាតារាចម្រៀងស្រីតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលសម្រេចបាននូវសមិទ្ធិផលនៃការស្តាប់ចម្រៀងចំនួន ១ ពាន់លាននេះ ទាំងក្នុងនាមជាតារាទោល និងក្រុមរៀងៗខ្លួន។https://www.j-14.com/wp-content/uploads/2022/03/normani-album-update.jpg?crop=0px%2C0px%2C2683px%2C2683px&resize=800%2C800&quality=86&strip=all

សម្រាប់ Lisa សមាជិក BLACKPINK មានបទ «Money» ជាបទទោល និងបទ «How You Like That» ជាបទក្នុងក្រុម។ ចំណែកឯ Normani មានបទ «Dancing With A Stranger» ជាបទទោល និងបទ «Work From Home» ជាបទក្រុម។ រីឯ Camila Cabello មានបទ «Havana, Señorita» ជាបទទោល និងបទ «Work From Home» ជាបទលក្ខណៈក្រុម។https://www.billboard.com/wp-content/uploads/2024/03/camila-cabello-sundance-2024-billboard-1548_45012d.jpg

គូសបញ្ជាក់ថា Lisa នៅតែបន្តបង្ហាញពីស្ថេរភាពដ៏អស្ចារ្យនៅក្នុង Spotify ចាប់តាំងពីចេញបទទោលដំបូងក្នុងឆ្នាំ២០២១ ហើយមិនបានចេញបទចម្រៀងអស់រយៈពេលជាយូរក៏ដោយ ក៏នាងអាចប្រមូលបានការស្ទ្រីមច្រើនជាង ១០០ លានដងនៅលើវេទិការហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៤៕

ស៊ីន យូប៊ីន ពោលពាក្យនេះឡើងភ្លាមក្រោយឃើញសន្ទុះគាំទ្រភាពយន្តខ្មែរកើនឡើងខ្លាំង

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានបង្ហាញអារម្មណ៍សប្បាយចិត្តចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញសន្ទុះប្រជាជនពលរដ្ឋមានការគាំទ្រទៅលើភាពយន្តខ្មែរជាពិសេសភាពយន្តថ្មីរបស់ខ្លួន។ ជាមួយគ្នានេះ យូប៊ីន បានលើកឡើងថាកម្លាំងគាំទ្ររបស់មហាជនគឺជាអាវុ.ធមុតស្រួចដើម្បីឱ្យអ្នកធ្វើការក្នុងវិស័យនេះអាចទៅប្រយុទ្ធនៅសមរភូមិបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx1qW5j7ix6NcVQWzXMNoSTR3TFrrVa056AjouVYj83Vob3dUC5IfByf8G0mnjDdvDscAR5ITxuB6fyqtcDrkAEUKGnws_U2Ye1rZRbhLPmprCdM_LZK5T74TJ0_bofCQ3JNJ_uxSU4jCHps1aIrBZ8qgJkTslgf1FfwNS4r0NHepCYdsCwGylob9meEo/s1440/image_2024-03-14_10-31-59.png

ដូចមហាជនជ្រាបមកហើយថា ចុងក្រោយនេះវិស័យភាពយន្តខ្មែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយប្រជាពលងាកមកចាប់អារម្មណ៍រឿងខ្មែរកាន់តែច្រើនជាងមុន ខណៈការផលិតភាពយន្តខ្មែរពេលនេះមិនចាញ់ភាពយន្តបរទេសប៉ុន្មាននោះទេ។ អ្វីដែលជាចំណុចសំខាន់ទន្ទឹមនឹងផលិតករ តួសម្តែង ពង្រឹងសមត្ថភាពការសម្តែងរបស់ខ្លួនទៅមុខជាលំដាប់នោះការគាំទ្រគឺជាកត្តាសំខាន់មួយប្រសិនជាគ្មានការគាំទ្រក្នុងស្រុកទេច្បាស់ណាស់វិស័យភាពយន្តខ្មែរយើងពិបាកនឹងរីកលូតលាស់នៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEinHFuqw_SpTu7KCk1lSttTevfsBnFLx9-EuHxpJx7S9BVSJizOhUjr62upbYwe6dPPFuwhQSjYoCptxP_tbOPuaC8KRl45TIWr-zYavo0wJ4RhkLzRdxAdJSCGujWqG0PVqPxojIskTOzquGJEDEXBF3j0GxVq6AThS5lFkSNNSHQkHsgebH_76AU4/s2048/image_2024-03-14_10-32-05.png

ជាក់ស្តែង រយៈពេលចុងក្រោយនេះភាពយន្តខ្មែរដែលបានឈានជើងចូលទីផ្សារអន្តរជាតិមានដូចជា «ម៉ែក្រឡាភ្លើង» «កំណើតអរូប» និង «ប្រុសលក់ខ្លួន» ជាដើម។ នេះបញ្ជាក់ឱ្យយើងដឹងថាមានការគាំទ្រក្នុងស្រុកទើបធ្វើឱ្យភាពយន្តខ្មែរយើងកាន់តែល្បីល្បាញថែមមួយកម្រិតទៀតនៅឯស្រុកគេ។

ទន្ទឹមនឹងសន្ទុះការគាំទ្រភាពយន្តខ្មែរកាន់តែរីកដុះដាលឡើងងាកមកកាន់តារាសម្តែងស្រីជួរមុខប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន វិញក៏បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ពីភាពយន្តខ្នាតធំរបស់នាងដែលមានការចូលរួមសម្តែងពី ព្រះនាងតូច នរោត្តម ជេន ណា តារាសម្តែងប្រុសមីយ៉ាន់ម៉ា បៃតាកន (Paing Takhon) និងតួអង្គជាច្រើនទៀតមានការគាំទ្រច្រើនពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlrRKPNSvRuOQMfsjJggC8lEh6MyFD8ocIcSa_g8AHGnZiHE4HjEWMHF6y1xKP9iNRbCfoVmO0oJCuJ12lDAKUktrj8FFRgYsy1YX9xm2GmRuuz-3XlNgfpK8UYDjr8bCwmgBP46d-IaDu0OqnOMRzIPd04ZfPsitkS77U6ex5y8XdGfn5VfyAgYIhx0/s2048/image_2024-03-14_10-32-00.png

ម៉ោង១២យប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គម ស៊ីន យូប៊ីន បានបង្ហោះថា «សន្ទុះនៃការកក់សំបុត្រ ទស្សនាការចាក់ថ្ងៃដំបូង “បណ្តាសានាងរាត្រី” នៅថ្ងៃស្អែក កាន់តែសាហាវជាងនាងរាត្រីទៅទៀតជិតពេញ hall បាត់ អរគុណបងប្អូនទាំងអស់គ្នា »។ តារាស្រីរូបនេះសង្កត់ធ្ងន់ថា «កំលាំងនៃការគាំទ្ររបស់បងប្អូនគឺជាអាវុធដ៏មុតស្រួចដើម្បីឱ្យពួកយើងទៅប្រយុទ្ធនៅសមរភូមិមុខ»។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន បានសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរទាំងមូលប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ លើសពីនេះ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgANJClKqai1VyJkUE4UEOz8gd1bVXP60UfYpoKcHXYsyGf6G49vpXKRk7M63SaNxb6FyV6ctJrZZLZuf3TjUPMqjjV2tC2MS8rEV1AOV59JmXeVCZvrJmdBEghjtVKlqeCehCI4YKR8RssSiVKVBaFptKuks4fcBvPs8EcE4RT0SOSEsHHzsUqL_aTKtY/s590/image_2024-03-14_10-31-59%20(3).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitNDKVUP29vvGSKY9YoGm-3gM8iaYUmVjfiexFcrtqaaxkaWv8mZQjuTopi3q7QEln6SolsRi6KpKM397X4EER_vIkezdQMl-k7zBftowvvTrb7lmUJZef0LvhO_JBNSlfE_i5dLEe91Lxas2CUyqkl81LwZVoybKao9M4H6NGBoD_p7mQxNDQ1DD8f1A/s719/image_2024-03-14_10-31-59%20(2).png