Home ព័ត៌មានជាតិ កូនខ្មែរត្រូវដឹង! មកស្គាល់ស្ពានបុរាណដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា

កូនខ្មែរត្រូវដឹង! មកស្គាល់ស្ពានបុរាណដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា

138
0

នៅពេលនិយាយពីស្ពានដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើងប្រិយមិត្តប្រាកដជាគិតថា ជាស្ពាននាក់លឿង ស្ពានកោះកុង ឬស្ពានមេគង្គហើយ។ ជាការពិតណាស់ស្ពានទាំងនេះគឺជាស្ពានដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ទោះជាយ៉ាងណាប្រិយមិត្តមួយចំនួនប្រហែលជាមិនសូវស្គាល់ស្ពានបុរាណដែលធ្លាប់ជាប់ឈ្មោះជាស្ពានវែងជាងគេ ចំណាស់ជាងគេ និងធំជាងគេក្នុងប្រទេសយើងកាលពីសម័យមុននោះទេ។ ដូច្នេះក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ស្ពានបុរាណដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQU3b3AR731czaEo07EZ0Cqaun_AEJOXg-YIu-grAPdDBAHg_B2GW36iuCpwsJP6ASCSyaJSjQVghfdA8fQkOAAhElsckbQkjUcoCKUJU033tThb9xsHQamJvvNLE3muTJTD6fZxFcX-nyIp2dMB9HtYUdKveSFHOZp1teH7gjkqGIRtu1Vq1H5hktXI/s690/63c34e16b8db4.jpeg

១.ស្ពានកំពង់ក្តី ឬស្ពានព្រះទិស៖ គឺជាស្ពានបុរាណដ៏វែងបំផុតមួយក្នុងប្រទេសកម្ពុជាក្នុងសម័យអង្គរ។ ស្ពាននេះមានប្រវែង ៨៦ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ និងកម្ពស់ ១១ ម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧។ វាធ្វើអំពីថ្មបាយក្រៀម និងថ្មភក់ ហើយមាន ២១ វិសាលភាព។ ស្ពានកំពង់ក្តី មានទីតាំងនៅជិតផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/101172812_137393107920456_7439098315490197504_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=I6cdf25_omQQ7kNvgHKxsV_&_nc_ht=scontent.fpnh20-1.fna&oh=00_AYBNrADpaR9GuX7W2QdrtKhYhMF5PG8O8X3sJ1DyC_BVRg&oe=666E7176

២.ស្ពានទ័ព ឬស្ពានអូរជីក៖ ស្ពាននេះក៏ជាប់ឈ្មោះជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរផងដែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ នេះបើយោងតាមមរតកកម្ពុជា។ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3KaQbVMxRPZn5ubFglF5PBgYSKixDV9ML6HYwZTuwi_xll_00zqmHEuYkJXk2P2iNpBuXtI9jhpcxdb9gThbEGH_t-gDeb11FkpffIbnS5DZD5U0_0FF87E2EeHx2-uEa1j5zjZQJx6tKZozJ4vSUU12A74VS02arduuo4Y8mt_q-Y42WlMbaP75wOtc/s720/136372043_238827404357392_6871512473246126290_n.jpg

ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា ១៤៩ ម៉ែត្រ ទទឹងប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់ប្រហែល ១០ ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន ៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី ៧ ក្នុងចន្លោះសតវត្សទី ១២ និងទី ១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង ១០០ ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO-MhQuSgxkqUD4g1jhaLfHJe2STE0WePfllzazP-eYQHsBZB9p09wr8ziK_udvAVam-IjUCsaPKsH7RNUmaQ3qoaov10jH7z8n-D7pNusXh3CQGb7_SGmPzoBoyBWHYsdOxz6Ia8frU5plC_Xl_G0FdiPnugs0xzLNhv_mrRUbknqAUkidtd8iqOjbo4/s960/temple__4_.jpg