Content Creator ល្បីឈ្មោះ Chom Srey Pach ជាមេចុងភៅចំណាប់ចំណួនក្នុងការធ្វើម្ហូបខ្មែរគ្រប់មុខ និងទទួលបានការកោតសរសើរពីមហាជនស្ទើរតែគ្រប់ៗរូបតាមរយៈវីដេអូមុខម្ហូបរបស់នាងនីមួយៗ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗ បន្ទាប់ពីនាងបានធ្វើការបង្ហោះមុខម្ហូបសម្លរហ៊ីងក៏បានទទួលរងនូវមតិរិះ.គន់ភ្លាមៗ ខណៈក៏មានអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSdDOhY3X-nkHoDslQ0oKEgJvvvxN5MaX7v9252e34phHeKXgYxMBebn2RFJwnKeLkqp1RpausLGHwC65SIOMj5N-UMbnSlwilSL7ccDZxmOc0zhKte38R_sXjp9XxnObHSTUHxwimoe1vpS1vx_GQD30KENGMPCeiApsoNMa3Qe5rjFJOq3hpClfGr0g/s911/Screenshot%202024-05-17%20144920.png

ស្របពេលរដូវរស្សាបានឈានចូលមកដល់និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជារដូវហ៊ីងកំពុងមានការកើនឡើងផងដែរ។ កាលពីពេលថ្ងៃទី១៥ ខែឧសភានេះ ការចែកចាយវីដេអូពីរបៀបនៃការធ្វើសម្លរម្ជូរហ៊ីងរបស់ស្រីផាច កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងជាធម្មតានៅលើបណ្តាញសង្គម។ តាមរយៈវីដេអូ នាងគឺបានរៀបរាប់ពីដំណើរការនៃការធ្វើម្ហូប រាប់ចាប់ពីដើរបេះបន្លែ លៀងសម្អាតសត្វហ៊ីង ការផ្សំគ្រឿងសម្លររបស់នាង រហូតដល់ការញ៉ាំមើលទៅទំនងខ្លាំងមែនទែន សឹងតែស្រក់ទឹកមាត់ភ្លាមៗបន្ទាប់ពីទស្សនាវីដេអូរបស់នាងក្នុងចំណោមអ្នកដែលចូលចិត្តសត្វមួយប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEispaxxl8llnzWvq8v3F-nSEg1a5AIS04FPVsB9dludiSU3BYvFNpQGrj17gWyYWOLk2o1T_odJWqbnuR08TLohRGNxdqhCXU_Ypd2-QD521b-SD7lecZmcgp9BHD8qS8hTb1Xbr6an2re_Eef2IkvJOO9r496jVDZBkvx-Wg6QfY4WSt7u8EVm5PJ2aiI/s912/Screenshot%202024-05-17%20144935.png

ទោះជាយ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានចែកចាយរួចមកក៏មានទាំងអ្នកពេញចិត្តនិងមិនពេញចិត្តចំពោះម្ហូបមួយមុខនេះ ព្រោះថានៅតំបន់ខ្លះគឺមិនដែលមានការបរិភោគសត្វហ៊ីងនោះទេ ទើបបណ្តាលឲ្យពួកគេមួយចំនួនមានការខ្លាចរអារ។

គណនីដែលមានឈ្មោះថា Kong NaRah គឺបានបញ្ចេញមតិថា «សូមជំនាញពាក់ព័ន្ធដើម្បីអភិរក្ស សូមមានវិធានការផង សត្វកំពុងពងបែបនេះ រលាយរលត់អស់ហើយ (សូមអ្នកកំពុងបរិភោគនឹងមានខួរក្បាលផង ដឹងថាកំពុងបំផ្លាញទំហំប៉ុនណាទេ) សោកស្តាយណាស់»។ អ្នកខ្លះថា «ខ្ញុំអ្នកជនបទដែរ មិនដែលញាំទេ ឃើញញញើតណាស់»។ អ្នកខ្លះថា«ខ្ញុំធ្លាប់គាំទ្រវីដេអូរអូនក្នុងការធ្វើម្ហូបផ្សេងៗ តែសំរាប់មុខម្ហូបមួយនេះ ខ្ញុំមិនគាំទ្រទេ មើលទៅបែបគួរអោយ អាសូរនឹងសង្វេគណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmp5qeysFDK5IBRTITYCVH2eX85LeIwGJvzb6GBo6aG1e0Y_uqi0TNmpoKX2BGfUtxoImbAQ9uTWIfdL4z7IUjrTT7xEuBuQcW13g7gFOKrC4ZRaTZ6M7B5D0QPLscrUq9nF5jgp8k_ZHx3dl6b6Y4zJIGdXIhVsN_Y_JrMaWHqo-WHnu0rgBUycHEkA/s908/Screenshot%202024-05-17%20144851.png

អ្នកខ្លះថា«ខ្ញុំក៏ចេះហូបដែរបងតែសត្វបែបហ្នឹងបរទេសគេខ្លាចគេខ្ពើមណាស់។ អញ្ចឹងវីដេអូបងមិនមែនមើលតែក្នុងស្រុកទេ។ វីដេអូបងបរទេសក៏មើលដែរអញ្ចឹងគេប្រាកដជាគិត មិនល្អមកលើយើងហើយ។បើវីដេអូផ្សេងៗខ្ញុំគាំទ្រ បង្ហោះ។តែវីដេអូម្ហូបបែបនេះខ្ញុំមិនគាំទ្រឱ្យបងបង្ហោះទេ។ នេះខ្ញុំគ្រាន់តែជូនជាយោបល់ទៅកាន់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCJwTi_V9AywXe_uHhIY8MtH2JtOJwMbUzJt2qS9lp3Mj5gyiik0gPdTgh6PHC2NRFBXsBROgAUBKNUwfCsxqa4QjrFJ_5RxJ0i-JeqSVTTiI77m1bgH4Z79flvrWAkYUi231eNHut8Km7d6eks75OTMg8JFXfl4svHe4Fv3krsPTsDJvtuDG18bB-Tm4/s1280/photo_2024-05-17_14-09-20.jpg

ជាមួយនឹងការបញ្ចេញមតិបែបវិជ្ជមានទៅលើវីដេអូស្រីផាច ម្នាក់ក្នុងចំណោមនោះ លោក វ៉ាត វ៉ាន់ ក៏បានលើកឡើងថា «ធ្វើដូចមិនដែលហូបពងត្រី បើចឹង ពងមាន់ ពងទាកុំហូប។ កុំរើសអើងសត្វផ្សេង បើអភិរក្ស មិនបាច់ហូបទាំងអស់»។ អ្នកខ្លះថា«ហេតុអីត្រូវអភិរក្ស ព្រោះសត្វហ៊ីង មិនមែនជាប្រភេទ សត្វកំរឯណា ? ខែភ្លៀងសំបូរសឹងអីហើយ ហើយសត្វ វាពងជារឿងធម្មតា តាមស្រុកឃុំ ភូមិស្រុក គេហូប គ្រប់តែគ្នា បើល្អពូកែចឹង ជួយអភិរក្សសត្វឆ្កែផង កុំ អោយលក់ជាសាធារណៈ ពិបាកភ្នែកណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36woHzeZ6-dzxY8gCWRqSmKJGR1cY3hsj4EDYqM9BCTS75Ai_9tz0UpIoJAqsNc26TMPIFWWc7D_D8P56W0fn8cxo6ubEvAPvBYUUrSLaGE5lhCfNGTYBQH4RGNP0EPJTGz3zV0mnCKYKhvvwkcBsMOH-n46_-OKMnqKnL2t59yjaZ0AAovThjCScJB0/s1280/photo_2024-05-17_14-09-03.jpg

អ្នកខ្លះទៀតថា «នៅក្នុងវីដេអូខាងលើនេះគឺបានឃើញថាគាត់បាន សុំទោសទុកជាមុនរួចហើយ។ពីព្រោះសត្វហ៊ីងនេះមាន អ្នកខ្លះក៏គេហូបហើយអ្នកខ្លះក៏មិនហ៊ានហូប ដោយសារតែវាជាម្ហូបនៅតាមតំបន់ផ្សេងៗគ្នា។ ដូច្នេះហើយក៏សូមចិត្តបងប្អូនមួយចំនួនដែលមិនចូលចិត្ត ឬក៏មិនហ៊ានហូបសូមខមិនដោយមានទំនួលខុសត្រូវ បញ្ញាក់ (ខ្ញុំក៏មិនចេះហូបដែរ)៕