Home Blog Page 111

តម្លៃខ្លួន Zhang Linghe ថយចុះកំពុងត្រូវបានជជែកវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនតារាសម្តែង Zhang Linghe កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានកាត់បន្ថយតម្លៃខ្លួនជាច្រើនលានយ័នដើម្បីចូលរួមក្នុងរឿងភាគប្រវត្តិសាស្ត្រ «Pursuit of Jade» ។ ការសម្រេចចិត្តនេះដំបូងឡើយបានធ្វើឱ្យឧស្សាហកម្មកម្សាន្តមានការភ្ញាក់ផ្អើល ប៉ុន្តែឥឡូវនេះវាត្រូវបានចាត់ទុកថាជាជំហានយុទ្ធសាស្ត្រសម្រាប់អាជីពរបស់តារាសម្តែងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tffU3JNIToCsdcjF_uOA9OazIuZrhsJGJgegdxOFMceJoxl80lVDcVpArmfBL6cdZnvXdi_qR7V0EJN_XMYvSeE7Uqp8pNGsm6DqxTlwd3Zz5bZ_nsArZjGvCigm5VsWY3NIW3EBzBn4p6Tm_YusFv4dFAhF4DvOteWMLTW1z6_R5isNGGJ6rBWKgNv4/s1620/image_2026-03-21_11-48-12.png
ខ្សែភាពយន្ត «Pursuit of Jade» ដែលសម្តែងដោយ Zhang Linghe និង Tian Xiwei ត្រូវបានគេរាយការណ៍ថាមានថវិកាផលិតសរុបចំនួន ៤០០ លានយ័នប្រមាណ៥៨លានដុល្លារ។ យោងតាមប្រភពព័ត៌មាននៅក្នុងឧស្សាហកម្មនេះ ទោះបីជា Zhang Linghe ជាតួឯកប្រុសក៏ដោយ ក៏លោកទទួលបានត្រឹមតែប្រហែល ៣.៥ លានយ័នប្រមាណជាង៥០ម៉ឺនដុល្លារប៉ុណ្ណោះ ដែលទាបជាងគម្រោងមុនៗរបស់លោកយ៉ាងខ្លាំង។ ពេលចូលរួមក្នុងរឿងភាគសម័យទំនើប «The Best Thing» Zhang Linghe ទទួលបានប្រាក់កម្រៃចំនួន ១២លានយ័នប្រមាណ១.៧លានដុល្លារ ខណៈពេលដែលរឿងភាគប្រវត្តិសាស្ត្រ «The Princess Royal» សម្តែងរួមគ្នាជាមួយ Zhao Jinmai បាននាំឱ្យ Zhang Linghe ទទួលបានប្រាក់កម្រៃប្រហែល ១៧លានយ័នប្រមាណ២.៤លានដុល្លារ។ នេះបង្ហាញថាប្រាក់កម្រៃរបស់តារាសម្តែងក្នុងរឿង «Pursuit of Jade» បានថយចុះគួរឱ្យកត់សម្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Y9jbNFGDDhbpdu0XW9xJEmlmpCn1poDpUTCeivpHIYsi7uQHU7mtsmAacq7aPaJ3QwjlciviLsHwvt-IUzv3oaKCyGPyVpEFNJK3v0oHeCA1BRFAWeaT5d9A6N1psn5UvKs86A7AJIB6GxB8y5ckN1EZw7xJ2K4hAZRBdWVmrp-xPr4hVETmEq6ZGAOF/s1620/image_2026-03-21_11-48-11.png
ជំនួសឱ្យការផ្តល់អាទិភាពដល់ប្រាក់ចំណូលផ្ទាល់ខ្លួន Zhang Linghe បានជ្រើសរើសឱ្យផលិតករបែងចែកថវិកាបន្ថែមទៀតដើម្បីកែលម្អគុណភាពទាំងមូលនៃខ្សែភាពយន្ត រួមទាំងការរៀបចំឈុតឆាក សំលៀកបំពាក់ ការតុបតែងមុខ និងការផលិតក្រោយការផលិត។ Tian Xiwei ក៏ទទួលបានប្រាក់កម្រៃតិចតួចដែរប្រហែល ៣ លានយ័នដែលបង្ហាញពីការប្តេជ្ញាចិត្តជាឯកច្ឆ័ន្ទរបស់តួសម្តែងចំពោះគម្រោងនេះ។ ការសម្រេចចិត្តនេះទទួលបានការសរសើរយ៉ាងឆាប់រហ័សពីអ្នកប្រើប្រាស់អ៊ីនធឺណិត ដោយមនុស្សជាច្រើនបានជជែកវែកញែកថា ស្គ្រីបល្អ និងការផលិតដែលមានគុណភាពខ្ពស់ ជារឿយៗផ្តល់តម្លៃយូរអង្វែងជាងថ្លៃសេវាដំបូងខ្ពស់។ ហើយ «ការភ្នាល់» នេះហាក់ដូចជាទទួលបានផ្លែផ្កា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgokWgnCvgkMcL0mtPm7iD4oZXybIoHzYr2JSK9k3sTlfJ7mgWSO0K8CKZtNeqP2buwWeZ80B59f8qryse6znv-2MuFTrZm2Ja5MwmTQ9bizTa4wCmTWKLbgZUkfO_zrCqloOvB2zuhfqT4jU9v9YhYIOzKSkAb_D4nyOzvtgbRMLYePXPhGYIrcHNaC42j/s1620/image_2026-03-21_11-48-09.png

បន្ទាប់ពីរឿងខាងលើនេះបានចាក់ផ្សាយ ប្រជាប្រិយភាពរបស់ Zhang Linghe និង Tian Xiwei បានកើនឡើងយ៉ាងខ្លាំង ដែលនាំឱ្យមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើន និងការកើនឡើងតម្លៃពាណិជ្ជកម្ម។ ខ្សែភាពយន្តនេះផ្ទាល់បានក្លាយជាស្នាដៃមួយក្នុងចំណោមស្នាដៃដែលត្រូវបាននិយាយច្រើនបំផុតនាពេលថ្មីៗនេះ ដែលរួមចំណែកដល់ការរីកចម្រើនអាជីពរបស់តារាសម្តែងសំខាន់ទាំងពីររបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPcz7MRhV62YforHvysrVzKjHRjD0WitwHO_yLZgthmhv318uhDFmKy0bz4ky0gCdZgZATBYBXp5VtK75UFYxMA9dAMhEUDd-xPbAuTPcGdqmFYxyXh6_cZhdz9CQSrCXgRUVoDbwy-wfzyvJkUU7Dw5qIaMPf_GNjrReGXVzf67NYZ8Zu-vBypku0OsVR/s1280/image_2026-03-21_11-48-07.png

ការសម្រេចចិត្តរបស់លោក Zhang Linghe ក៏ឆ្លុះបញ្ចាំងពីនិន្នាការទូទៅមួយនៅក្នុងឧស្សាហកម្មកម្សាន្តចិននាពេលបច្ចុប្បន្ននេះផងដែរ ខណៈដែលស្ថាប័ននិយតកម្មរឹតបន្តឹងច្បាប់លើប្រាក់ខែខ្ពស់ហួសហេតុ សម្រាប់តារាសម្តែង។ ដូច្នេះហើយ គម្រោងនានាកំពុងផ្តោតកាន់តែខ្លាំងឡើងលើគុណភាពជាជាងអំណាចតារា ហើយតារាសម្តែងកំពុងចាប់ផ្តើមមើលឃើញការចូលរួមខ្សែភាពយន្តជាការវិនិយោគរយៈពេលវែងជាជាងប្រាក់ចំណេញរយៈពេលខ្លី។ នៅក្នុងបទសម្ភាសន៍មួយ Zhang Linghe បានបង្ហាញថាលោកបានឡើងទម្ងន់ច្រើនដើម្បីសម្តែងតួនាទីនេះផងដែរ៕

រដ្ឋសម្រេចបញ្ចុះពន្ធប្រេងសាំង និងបន្ថែមថ្លៃសោហ៊ុយធ្វើដំណើរ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ

0

ឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចមិនយកអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ព្រមទាំងបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារ/ខែដល់កម្មករនិយោជិតផងដែរ ដើម្បីសម្រាលបន្ទុកជីវភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEubvur4v3nUZlgxEO6mJzik-c52vsFlpVFOgu0cSgO5W7MC8vSM2Fr8_Lylgahx2lnmPm7kVDc60mXuNV50pjVd25IcawHNyfsB9UQDwRasI4Nj5sGfNvFyTS9ac0efugiSssmgN9dw1ZuNxrrSu5eF9NwzGovfdLjQSW0gYRyXC0xrmd-qKEocZSQIAU/s1217/photo_2026-03-21_08-58-02.jpg

តាមរយៈការបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទនៈជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់រួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល និងទី៣/ ពន្ធគយ ០ (សូន្យ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1ZqnyL85_EbKa0OtvDUBCuhUFHv4CDjroDPFEgIOrEl3lz-22eJoCE6ikjFJGC7DKxUUsv1DaERxSex4zrqKnHguh3aZ0OyDQXL3be6AzYPdLhUjdezo7nM-WBTT97JEM_646lcgA-i-EA2kSO746h8uXduMJ3lOGbqwRtmrI4I2si0EdP1flV7ddE_A/s750/photo_2026-03-21_08-58-03%20(2).jpg
បន្ថែមលើនេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖ ១/ បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ។ ២/ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង៣/ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdP-2otQlEZUPgKHJPI5SHcPVGHU9xyIc3vy0hlpSBWq4Sgd9GR_tzU6H6Tvh4KlqRlL60dq6bRd6N4nsQW9Cokb4WrD2AnF8euEh0rGVSgzmRhsi7kCvsj7nxL3R6utmbA2IXUe2cWsDYapK5wDMnczVeLzr8McEULWppuRQ6aahuAXGuY4ZPlQ-XidQ/s700/photo_2026-03-21_08-58-03.jpg
ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២.៥ ដុល្លារអាម៉េរិក (ពីរដុល្លារហាសិបសេន) ក្នុងមួយខែ ជូនកម្មករ និយោជិត។ តាមសេចក្តីជូនដំណឹងនេះ វិធានការថ្មីនឹងចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីជួយបន្ថយបន្ទុកចំណាយលើការធ្វើដំណើររបស់កម្មករ និងនិយោជិត នៅក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកំពុងមានការឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHHG899z6RfQiEnOeTxA12stoPgcYHVUdlAOE2dOLXM9dapKIlcYMfkk68ctCuzGOauJXGzo6jYeZ0OYcyn0s2E3ym3chmDwIvBMlxfDMLwaZ1Sj2OhjiXdNYffVqFRhpEt66fiW04QXiOvl9jJpLaucA97_nfXZG5tlT2hYWlbu9QxnB_BUdsBoNSAze5/s1280/photo_2026-03-21_08-58-02%20(2).jpg

ក្រសួងបានគូសបញ្ជាក់ថា ប្រាក់សោហ៊ុយនេះ គឺត្រូវផ្តល់បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កំពុងអនុវត្តស្រាប់ ហើយនឹងបន្តអនុវត្តជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ៕

ឡូរីន ចិត្តក្លាហានថតរូបថ្ងៃកំណើតជាមួយនឹងរូបភាពស៊ីអារម្មណ៍និងការជ.ក់បារី

0

ដើម្បីអបអរខួបកំណើតរបស់ខ្លួនឈានចូលដល់វ័យ២៣ឆ្នាំស្រីស្អាត ឡូរីន បានបង្ហោះរូបថតជាច្រើនសន្លឹកបន្តគ្នានៅលើបណ្តាញសង្គមធ្វើឱ្យរូបភាពនោះល្បីយ៉ាងឆាប់រហ័ស។ ក្នុងថ្ងៃពិសេសនេះ ឡូរីន បានបញ្ចេញស្ទាយ៍ថតរូបយ៉ាងក្លាហានក្នុងរូបភាពស៊ិច.ស៊ី និង Concep ជក់បារីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbEP4C0AkB6vXAp2KeloR_1vYqkW8kV1EL50BhE3IOJqK03V7-31kObNAJV_liUFOxgNhgS-jIrpA53Q5REEx3EPlUjCayin-nDuVB2X0nkA_As4-C9wxbP-VariL8H-zeSqh5BjSpBRwwXt1rysXGfmAUn9jkdrA_9yLWkylEJAiyM3YVck2EicSOArE/s2048/image_2026-03-20_16-25-50.png

ស្ទើរតែលែងក្លាយជារឿងចម្លែកទៀតហើយសម្រាប់ ឡូរីន ដែលបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនពីព្រោះស្រីស្អាតរូបនេះមានដងខ្លួនយ៉ាងស្រស់ស្អាតដែលមនុស្សជាច្រើនចង់បាន។ ទោះបីជាការរៀបចំតាមបែបសម័យថ្មីនិងចូលចិត្តភាពស៊ិចស៊ីក្តីប៉ុន្តែរូបនាងពុំមែនជាមនុស្សដែលមិនចេះធ្វើអ្វីគិតតែបញ្ចេញភាពស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គមនោះទេ។ ឡូរីន បានក្លាយជា BA ផលិតផលរបស់ ពេជ្រ ពិសី ដែលគេជឿថារូបនាងបានតម្លៃខ្លួនមិនតិចនោះទេ។ ងាកមកចង្ក្រាន្តជើងឆ្នាំងវិញ ឡូរីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីស្នាដៃធ្វើម្ហូបរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchJjpz9Ksat5WHWMnpik5S5I3SSMJE1Zitk7aqH8TLw14BL4T9MU45vJSuKr4G1pjs04unfEPcV-i239yk68e516J6ZfOs2oIthWTdLmUQ0kO_oA7hGgZVaKpPdIe6-0LF2w2gHjTjUZc_cabPRoYKr7PF3ThHgX2CnpNo2pL2WIed2BclFk8UwMhcoYs/s2048/image_2026-03-20_16-25-56.png

ជាមួយគ្នានេះដែរ នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួនឯងគម្រប់២៣ឆ្នាំ ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកបន្តគ្នាជាច្រើន Concep មានទាំងស៊ិចស៊ី ក្មេងស្រីខ្យូតៗជាមួយនឹងសំលៀកបំពាក់ពណ៌ផ្កាឈូក ស្ទីលបែបស៊ិចស៊ីកាចៗ និង ការជក់បារីជាដើម។ រូបភាពរបស់ ឡូរីន បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីទស្សនិកជនដោយមានមតិខ្លះបានសរសើរនាងថាស្អាតគ្មានកន្លែងទាស់។ មតិខ្លះទៀតក៏បានជូនពរថ្ងៃកំណើតនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTnNu5ZgSCDIxcR0O5BNzvoY48V7Bzx9vpLM3JgW6zGZLI2hUyf_LBd620XwGOHMVl82TEGCzCoSOhRt080MtLI2ezJNT0Hrsqmy9gl3zrFaUY41iOT9Hyw4d0AyZHFA6fTCNgq78cxMeQnR4zV_5F92HfpMA4CyR1n5EA7miuS98uplYgEfmhVP1o4Tk/s2048/image_2026-03-21_08-48-03%20(2).png

គួរបញ្ជាក់ផងដែរ ចាប់តាំងពីបង្ហាញសារសោកសៅរៀងៗខ្លួនមកទស្សនិកជនពុំបានឃើញ ឡូរីន និង វណ្ណដា មានទំនាក់ទំនងគ្នាឡើងវិញឡើយសូម្បីតែថ្ងៃកំណើត វណ្ណដា ក្តី។ នេះកាន់តែជំរុញឱ្យអ្នកគាំទ្រភាគច្រើនគិតថា ឡូរីន និង វណ្ណដា បានបញ្ចប់ទំនាក់ទំនងពួកគេហើយ៕

ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់គ្នា

0

បើនិយាយពីប្រទេសគួរឱ្យរស់នៅ និងមានសេចក្តីសុខបំផុតលើពិភពលោក គ្មានប្រទេសណាក្រៅពីហ្វាំងឡង់ទេ ។ ហ្វាំងឡង់ ជាប់ចំណាត់ទី១រយៈពេល៩ឆ្នាំជាប់ៗគ្នា គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារគុណភាពជីវិតរស់នៅល្អប្រសើរ អាកាសធាតុអំណោយផល ទេសភាពស្រស់ស្អាត ចំណុចសំខាន់ គឺពលរដ្ឋហ្វាំងឡង់ស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS817aC3E15d1gZ4h9EWcUQFzbA4eBfAFhQ124JomMQpvOy-vVpK8Y4JLDVt4e2d6yGJxz28QEARgw8XLGxZl3Be6ZSgmD46C2H-i2laZVTyHBHmnNCiYW5yUV83rS3ToCMuu6asSJWhRzaLuJe9oWuVZDZ5BRuqZJzsRq4QbiUiWWRQgAqpFPUJE8kPgB/s1032/photo_2026-03-21_11-05-56.jpg
តាមការចាត់ចំណាត់ថ្នាក់ប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដែលត្រូវបានផ្សព្វផ្សាយមុនទិវាសុភមង្គលអន្តរជាតិ (International Day of Happiness) របស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់ៗគ្នា ដោយទទួលបានពិន្ទុគុណភាពជីវិត ស្មើនឹង៧.៧ ខណៈពិន្ទុពេញ ស្មើ១០ពិន្ទុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbieqIIr4_ZbFJ1dxHIAVxuJ-NTM0Vtld10A46IWNmO-vD879j1DnMLFnBzMAE4ClKo7oV9vlmZE1RmNNxnSGf24iv1vhIDTA63mibu8cJLx-_gIoNhHGAmChp59rwovM_by5YwBkY002kQ3aCJCSZ57yxDw8IZSiCPcsB7TZbvuXdYNSIk5t3emA1zDw0/s1280/photo_2026-03-21_11-05-54%20(2).jpg
កត្តាជាច្រើនធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ រួមមាន ៖ ការរស់នៅប្រកបដោយគុណភាព, មនុស្សស្មោះត្រង់, ពលរដ្ឋជួយគ្នាទៅវិញទៅមក, ការថែទាំសុខភាព និងការអប់រំមានគុណភាពល្អ រួមទាំងអាកាសធាតុអំណោយផល ។ រីឯប្រទេសជិតខាងរបស់ហ្វាំងឡង់ រួមមាន ៖ អ៊ីស្លង់, ដាណឺម៉ាក, ស៊ុយអែត និងន័រវេស ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំងប្រទេសផងដែរ ខណៈបណ្តាប្រទេសរងផលប៉ះពាល់ពីសង្គ្រាម អសន្តិសុខ ក្រីក្រ និងអស្ថិរភាពនយោបាយ ស្ថិតនៅចំណាត់ថ្នាក់ក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgegepYWy8_RowhVVWVF3FIQB4jyEK-B-wX8PaVC5riigxQOcxhtVitVXo3S0DhEOP1qSOJVFhcaAcg3mFLHv9T1wjWA_-7uH9a8XSShNC1XaHlG5QwYDJMPN3PCBI3W77Zi58oRQ4Lo9cEp_BK34bSwC2zOJBXCvdWOQvCiZGvmFGS1eFu2tRYMmuFZqza/s1280/photo_2026-03-21_11-05-54.jpg

ប្រទេសចំនួន១០ ជាប់ចំណាត់ថ្នាក់មានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ រួមមាន ៖ ១-ហ្វាំងឡង់, ២-អ៊ីស្លង់, ៣-ដាណឺម៉ាក, ៤-កូស្តារីកា, ៥-ស៊ុយអែត, ៦-ន័រវេស, ៧-ហូឡង់, ៨-អ៊ីស្រាអែល, ៩-លុចសំបួរ និង១០-ស្វីស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVuxgsfFHKLCaxnRVVQTF8H8xW1UNnTMuVLUi6BQXqeU3yubsPAibNyhcSNuvHnhPNwwOfGxTT2xbVsiOfNj2CSNKTdx4Y3a_wwE0iyn69rGnweAJ6bMzlQ6GuTSV7tblGTOa-9SRFW3cfnSrU4_VmsVeS9cQAVPNrDzA33I1zoCfMDz6sf36TCdZ1FYvv/s1280/photo_2026-03-21_11-05-55%20(2).jpg
លទ្ធផលការចាត់ចំណាត់ថ្នាក់នេះបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ហើយការជាប់ចំណាត់ថ្នាក់ទី១រយៈពេល៩ឆ្នាំជាប់គ្នា ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់ ដែលគ្មានប្រទេសណាជាប់ចំណាត់ថ្នាក់ផ្ទួនៗបែបនេះ ។ វាបង្ហាញពីប្រទេសហ្វាំងឡង់ស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង គឺជាដែនដីមានសេចក្តីសុខបំផុតសម្រាប់ការរស់នៅ ព្រមទាំងមានទេសភាពស្រស់ស្អាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOdUAGIwjFs1qS3FKidE6dwb-aErD-2LhBAMonDsmT7fujtiLXmdMzpTgKtThY9PCgHoH0sORVjU13t5-CPRl3hhMzDCKQVKjSJiGGKBtDoYLVUJH7eNhPdsSt95OdDnBPYfixETySzREYpKgtX7yrnqMkHo5BJfdTqrujLjIRicf4ER0p-Y1UgHrlgqh/s1280/photo_2026-03-21_11-05-55.jpg
ប៉ុន្តែបញ្ហាគួរឱ្យចាប់អារម្មណ៍ និងការព្រមានក្នុងការចាត់ចំណាត់ថ្នាក់នេះ គឺក្រុមយុវជនជំនាន់ក្រោយរស់នៅប្រទេសនានាបែរជាបាត់បង់សេចក្តីសុខ ។ ទិន្នន័យរបស់ Gallup World Poll បង្ហាញថា យុវជនជំនាន់មានអាយុក្រោម២៥ឆ្នាំ ដែលរស់នៅបណ្តាប្រទេសនិយាយភាសាអង់គ្លេស ដូចជា ៖ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ពេញចិត្តនឹងជីវិតខ្លួនឯងតិចជាងមុន ដែលផ្ទុយគ្នានឹងយុវជនរស់នៅប្រទេសផ្សេងទៀតកាន់តែពេញចិត្តនឹងជីវិតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvvhxqZI0eLxFtKtLm0kEJHuqTXDbJwXrPRHgDHO5q5I2vMVNweVBhAdcOa9gwZGSSiefRUzBk5laGuLYOOmJfXB7dlVXVBTX6qUBNr4U_lufHXwndJci6hNPVngKjMYUbH1kPP1IIvtT9cCDYnVwhN46CbqBxkEir9NQQmHv5TyK-_iobh7o9TIZto-d/s1280/photo_2026-03-21_11-05-56%20(2).jpg

លទ្ធផលការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា មូលហេតុធ្វើឱ្យយុវជនរស់នៅប្រទេសនិយាយភាសាអង់គ្លេសមិនសូវពេញចិត្តនឹងជីវិតខ្លួនឯង ដោយសារពួកគេប្រើប្រាស់បណ្តាញសង្គមច្រើនពេក ជាពិសេស ក្មេងស្រីរងផលប៉ះពាល់ផ្លូវចិត្តពីបណ្តាញសង្គម ។ ការស្ទង់មតិកុមារអាយុ១៥ឆ្នាំដែលរស់នៅជិត៥០ប្រទេស គឺពួកគេប្រើប្រាស់បណ្តាញសង្គមច្រើន ទើបបណ្តាលឱ្យសេចក្តីសុខធ្លាក់ចុះ ប៉ុន្តែផលប៉ះពាល់ផ្លូវចិត្តអាស្រ័យលើប្រភេទបណ្តាញសង្គម ៕

Zhao Liying លេងស្ទាយ៍ថ្មីសម្រស់ក្មេងខ្លាំងដូចសិស្សវិទ្យាល័យ

0

ថ្មីៗនេះបន្ទាប់ពីបាត់មួយរយៈតារាសម្ដែងស្រី Zhao Liying បានធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផលសម្រាប់ម៉ាកយីហោមួយដែលនាងកំពុងសហការជាមួយ។ ជាមួយនឹងការបង្ហាញខ្លួនក្នុងរូបរាងថ្មី ស្ទីលកាត់សក់ខ្លីបែប Y2K បានបង្កឱ្យមានភាពល្បីល្បាញភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJ20Jg7buouNelHhziV-eJtkbmLIxwFZGjnfNCq9Wp63lV_IvpA1vvCPx9YdbQgjJNmdJg84cIs54jvyU-SM9DMwDeJ_tawOUjPeORyoha4qw_0Fr0J0zrw1jA0wtLupummD7uI65MPX_8_xrERgSEKDvxVQAs0m5dRlpfk_EkimvFV4zvsoVvyjzNmjl/s1440/image_2026-03-20_16-16-20.png
អ្នកទស្សនាបានបញ្ចេញមតិជាច្រើនដោយសរសើររូបរាងក្មេងជាងវ័យរបស់ Zhao Liying ដោយនិយាយប្រៀបធៀបនាងទៅនឹងសិស្សវិទ្យាល័យ ចំណែកមតិខ្លះទៀតថាតារាស្រីរូបនេះអាយុប្រហែល២០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIcxeZ0HiLNaoC4JjdfKPU0K8pFYU3eLpIGZeFc5R07T3RQ27-UtOS-Arjo4axvyh4HYJsVV8lgPTCSMWZ5zlKBBtHHaVeQM1UAc5iO-qyK1QtIscyQ4e4BhfXipRtwlXhpY9N-lqZfe_Zy6vSl_oNTiDKCk-lcrwMpwAFmJm07Cfd-7_RUHDRlEvz-SI/s1440/image_2026-03-20_16-16-21.png
Zhao Liying មានអាយុ ៣៨ឆ្នាំ ហើយការមានមុខតូចមូលដែលទ្រព្យសម្បត្តិវេទមន្ត របស់នាងបានជួយឱ្យការធ្វើស្ទីលម៉ូតសក់ដ៏លំបាកនេះសម្រេចបានយ៉ាងស្រស់ស្អាត។ អំឡុងពេលផ្សាយផ្ទាល់ អាកប្បកិរិយារីករាយ និងស្នាមញញឹមផ្អែមល្ហែមរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដើម្បីបំពេញបន្ថែមដល់ស្ទីលសក់នេះ Zhao Liying បានជ្រើសរើសរ៉ូបសូត្រពណ៌សទន់រលោងឆើតឆាយ។ ប្រព័ន្ធផ្សព្វផ្សាយបានអត្ថាធិប្បាយថា តារាសម្ដែងស្រីដែលកើតក្នុងឆ្នាំ ១៩៨៧ រូបនេះបានធ្វើឱ្យមានតុល្យភាពយ៉ាងល្អឥតខ្ចោះរវាងម៉ូតសម្លៀកបំពាក់ និងភាពងាយស្រួលក្នុងការទាក់ទង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAiUe2n1vEOkVHU8CUj0jm_eJAXypZr4imKtutQ9iwDiktlLAGyh3E8ml9Y4ksw2-n6B3coSz-tNzpCiM9fLmSg-NkIu2TgGQxQG9SxzCfEwi5ZxpVmjGUWrQWW3kjf2mh44pbKTO3o1nCwkx9UEdh_-D6G_tlI7NDzTpJpstzaU3uSaAm2D-B1MbQ7AzA/s1440/image_2026-03-20_16-16-22%20(2).png
អ្នកខ្លះក៏បានបញ្ចេញមតិថា ស្ទីលម៉ូតសក់ខ្លីនេះនៅតែស្ថិតក្នុងដំណាក់កាលនៅចន្លោះ របស់វា ដែលមើលទៅហាក់ដូចជារញ៉េរញ៉ៃបន្តិច។ ប៉ុន្តែ Zhao Liying បានប្រើការតុបតែងមុខថ្មី និងអាកប្បកិរិយាធម្មជាតិ និងសុភាពរាបសារពេញមួយព្រឹត្តិការណ៍ ដើម្បីបន្សាបភាពមិនល្អឥតខ្ចោះទាំងនោះ ថែមទាំងធ្វើឱ្យរូបរាងកាន់តែមានភាពប្រាកដនិយម និងលេងសើចថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG2kgLlmxMHJQ7Zah3xQp96bOwY64eH8MH73scjcgjWgCqAjZpa6t5U6iWnWfOB414Bk8W5p_Km5zFqxdjGIwOQXscXAedLe6iLd3DpPBp0lj5RIQDlPlEkoK_KSd-YTO1tSIbz6n0zudhAB5vTQjHT4nLOmG4aqECD9vqQYvSxjIsyKp35m3NW1ORRNRp/s1342/image_2026-03-20_16-16-22%20(3).png
យ៉ាងណាមិញ បន្ទាប់ពីការផ្សាយផ្ទាល់នេះ ភាពចម្រូងចម្រាសមួយបានផ្ទុះឡើងទាក់ទងនឹងប្រតិកម្មរបស់ Zhao Liying។ នៅពេលដែលពិធីករបានប្រកាសប្រាប់នាងដោយមិននឹកស្មានដល់ថាអ្នកគាំទ្រពីរនាក់នឹងមកតារាស្រីរូបនេះបានបើកភ្នែកធំៗភ្លាមៗ ធ្វើឱ្យស្មារបស់នាងតឹងណែនហើយស្រែកឡើងថា «កុំបំភ័យខ្ញុំអី» ដោយសម្លេងភ័យស្លន់ស្លោ។សកម្មភាពរបស់ Zhao Liying បានបង្កឱ្យមានប្រតិកម្មចម្រុះផងដែរ៕

វិបស្សនាបានផល ហេង វិសាល ជំរុញទឹកចិត្តឱ្យអ្នកដទៃចូលរួមធ្វើយ៉ាងណាសាកឱ្យបានម្តង

0

ជារឿយៗអ្នកគាំទ្រមួយចំនួនប្រាកដជាដឹងហើយថា Influencer ហេង វិសាល ឧស្សាហ៍ ចូលរួមវិបស្សនាដើម្បីរក្សាលំនឹងផ្លូវចិត្តឱ្យកាន់តែស្ងប់ស្ងាត់ទម្លាក់ចុះអស់សម្ពាធ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួនដែលចូលរួមវិបស្សនាជាច្រើនដងនិងទទួលបានផលលោកបានជំរុញចិត្តឱ្យអ្នកដទៃទៅចូលរួមវិបស្សនាធ្វើយ៉ាងណាសាកឱ្យបានម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiymCe18MuMbzc9LFyJUTLGs6ExQNnmNKzviizlwFy6toLuy7olcmbMgIz2mXN-kgFPqesxvRM1N4gvOOEXXoGfa6MOOtN7BxWYVovIK-wYzSDmhN-7VQr9N00DViyEtUOBClAUfV2EFnkljsU0col3Gwnxr-w-1VqGQhJrT-8KaKm8hdYZ1x0do8tqk3Kn/s2048/image_2026-03-20_15-44-38.png
នៅថ្ងៃទី១៩ ខែមីនា លោក ហេង វិសាល បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងអំឡុងពេលទៅវិបស្សនានៅឯខេត្តបាត់ដំបង។ Influencer ល្បីឈ្មោះរូបនេះបានរៀបរាប់ថា «រយៈពេល៨ថ្ងៃ ៧យប់នេះតើខ្ញុំទទួលបានអ្វីខ្លះពីការចូលរួមវគ្គ វិបស្សនាញាណជាមួយនឹងព្រះអង្គវណ្ណ សុភាព? អ្វីដែលខ្ញុំទទួលបានគឺមានច្រើន ប៉ុន្តែអ្វីដែលធ្វើឱ្យអស្ចារ្យគឺការទំលាក់ចុះ ការធ្វើឱ្យចិត្តនៅជាកណ្តាល មានផ្ទះធំក៏ព្រម មានផ្ទះតូចក៏ព្រម រកបានលុយច្រើនក៏ព្រម រកមិនបានលុយក៏ព្រម បានហូបអាហារឆ្ងាញ់ក៏ព្រម បានហូបអាហារមិនឆ្ងាញ់ក៏ព្រម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexo037-OWEMmE0BG4WwATzie5cam9rUb4sUGh7fPInSU6IvJdMI898CAmecoZGs5AGitYEX71mLrV_5w2z9tAUZnocLXpD_fMlR0hKxg2IzQASthf8SEkVWWowktm334wOYki3xoV6HO10-ubT8a1dKOYEc2POfksrD7BpllSrxNGDjI-nQKUEO12grCK/s2048/image_2026-03-20_15-44-35.png

ជាមួយគ្នានេះ ហេង វិសាល ក៏បានបកស្រាយពីចំណុចមួយដែលអ្នកមួយចំនួនយល់ច្រឡំនឹងការស្វែងយល់ធម៌រហូតបោះបង់ប្រពន្ធចោល។ លោកបានបញ្ជាក់ថា «ចិត្តដែលមានសេរីភាពក៏ចាប់ផ្តើមមាន ដែលធ្លាប់លឺគេនិយាយមកថាបើមកស្គាល់ និងរៀនធម៌ប្រយ័ត្នលះចោលប្រពន្ធ សម្រាប់គេខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំកាន់តែរៀន កាន់តែស្គាល់ធម៌ ខ្ញុំកាន់តែឃើញសេចក្តីល្អ និងស្រឡាញ់ភរិយាដោយសេចក្តីមេត្តាកាន់តែខ្លាំងឡើង ធ្វើការដោយការគិតនិងភាពស្រួលខ្លួន ទំលាក់សំពាធបានច្រើន បងប្អូនសូមកុំទាន់ជឿខ្ញុំប៉ុន្តែបើអាចសូមឱ្យខ្លួនឯងបានមកសាកឱ្យបានម្តង សាកហើយមកវិញជួបជុំប្រពន្ធរកស៊ីធម្មតា អ្វីដែលខុសប្លែកគឺ រស់នៅដោយភាពរីករាយ និងសេរីភាពជាងមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxU_e0b23uOws3diQeARb_ZTWSzzkho1cD5nGmVA380ksadX791DR3Stve8MSbWAz-PYoaz2uW9RAr1tGaE1QPz1X6ip10z4KVUhwRTBFXBg1EhviYA9zsEvtIMEt5LQhrtGRKKOB4B1HYGypXeZU6JTS-JsK-wlkfD07PPZchSKcMk5m_42j8MybbHTjy/s2048/image_2026-03-20_15-44-37.png

គួរឱ្យដឹងថាមិនត្រឹមតែ Influencer ហេង វិសាល បានទៅចូលរួមវិបស្សនាប៉ុណ្ណោះទេកន្លងមកនេះ ជា ស្រីនា ក៏ធ្លាប់ទៅវិបស្សនាផងដែរ។ ប្តីប្រពន្ធមួយគូនេះក្រៅពីជោគជ័យលើការងារមានអាជីវកម្មផ្ទាល់ខ្លួនអ្នកទាំងពីរតែងតែមានចិត្តសប្បុរសធម៌បរិច្ចាគថវិកាទៅកាន់វត្តអារាម សាលារៀន កន្លែងខ្វះខាត ទាហានជួរមុខ ជនភៀសសឹកនិងកន្លែងជាច្រើនទៀត៕

ឡាវបង្ខំចិត្តឲ្យសិស្សមករៀននៅសាលាត្រឹម ៣ថ្ងៃ/សប្ដាហ៍ ដោយសារវិបត្តិប្រេងឥន្ធនៈ

0

រដ្ឋាភិបាលឡាវបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយកាត់បន្ថយពេលវេលាសិក្សាសម្រាប់សិស្សនៅសាលារៀនទាំងរដ្ឋ និងឯកជនពីរយៈពេល ៥ថ្ងៃ មកនៅត្រឹម ៣ថ្ងៃក្នុងមួយសប្តាហ៍ទូទាំងប្រទេស ដោយសារកង្វះខាតប្រេងឥន្ធនៈ ចាប់ពីថ្ងៃទីនៅថ្ងៃទី ១៩ ខែមីនា រហូតដល់មានការជូនដំណឹងបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOzF8zQ0Ap0xwddvRmT6Al5n4qmbNorcmr5M1myVUfB-P_VPH79D9I40c-3xHmozR1pnNiaPDu1m-8OGanKwnDFi7FGAxsfz5pH8H3DW3zYEjSiEvs20I394ZTTq_Pc_7iW69rr8wPgQzGBL6ghSd4O1HhTkOyTC8MquOWwko4wgEuHGp_SO8rE7ctupX/s1280/photo_2026-03-20_15-58-49.jpg

យោងតាមការរាយការណ៍របស់កាសែត The Laotian Times ក្រៅពីវិស័យអប់រំ រដ្ឋាភិបាលឡាវក៏បានជំរុញឱ្យមន្ត្រីរាជការផ្លាស់ប្តូរវេនគ្នាធ្វើការពីផ្ទះតាមអនឡាញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីសន្សំសំចៃថាមពលជាតិឱ្យបានជាអតិបរមា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAIZm10CZgGMiV04FORP9vIEPC5RCWnlXF_Msqudk9Zn_EXINcR1o2SNC8U1Xaj2rLrLqszKTvp1pkIDYtAKNdhz8-cy9xsv2EcSIop273e4053OTPzzOEi0jM2189tFDuas1tULjRyJ7ydlQQ4tLOoSQ2YMzq9JfSEal8ad113LQY2KkpgkW9yyOssGpJ/s1024/photo_2026-03-20_15-58-49%20(2).jpg

ក្រោមការរៀបចំថ្មីនេះ គឺសាលារៀន មត្តេយ្យសិក្សា និងអប់រំទូទៅនឹងបើកថ្នាក់រៀនដោយផ្ទាល់បីថ្ងៃក្នុងមួយសប្តាហ៍។ ពីរថ្ងៃដែលនៅសល់នឹងជាថ្ងៃ មិនបង្រៀន ទោះបីជាសាលារៀននៅតែត្រូវបំពេញ កម្មវិធីសិក្សាពេញលេញក៏ដោយ ដោយប្រតិទិនសិក្សាត្រូវបានពង្រីកប្រសិន បើចាំបាច់ដើម្បីបំពេញពេលវេលាដែលបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6_E78MY19OkCcPkYtHr0p5DPHXN90PygU2Q8dPGYQEJbtcAZHudOsfVUE8aMYKJ9_3zLuKLitIkPKQEN2fBIoirUtCvgBvizQvtDav82fQJFTePRb3G_DHcDfCFCsblmk3ABrYmC6-mqwkeiA5h3eBlyunZV1rvh4TzQXuWP8lLBilHsbrTd5GsMXUvng/s1024/photo_2026-03-20_15-58-48%20(2).jpg

ស្ថាប័នវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ក៏នឹងផ្លាស់ប្តូរទៅបីថ្ងៃបង្រៀនក្នុងមួយសប្តាហ៍ដែរ ប៉ុន្តែមានវគ្គពេញមួយថ្ងៃ ដែលគ្របដណ្តប់ទាំងពេលព្រឹក និងពេលរសៀល។ គ្រូបង្រៀនដែលមិនមានថ្នាក់រៀន តាមកាលវិភាគនៅថ្ងៃជាក់លាក់ណាមួយ នឹងប្តូរវេនគ្នាដើម្បីបន្តបំពេញកាតព្វកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrNf1fwX_BeRB7ypNPaTuyBjDPmH3WKbVvfWGMv8t6O4F9THHIr9KQ3WI3goCQZLvt8faj6kltC6zNe2keMeTRCz-oKT54gSN8BNPZ5BiGXqHT1Zdvo9pNIPW_c5qdkCvHvHzY169WcyZz9nmv5wkJnmauRWzT56MitQRIpxosP09QHvdml90FDm8jrGW/s1280/photo_2026-03-20_15-58-48.jpg
គួរបញ្ជាក់ថា វិបត្តិថាមពលនេះកើតឡើងដោយសារការហក់ឡើងនៃតម្លៃប្រេងសកល និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ានាដើមឆ្នាំនេះ៕

Winter បរិច្ចាគប្រាក់ជាង១៣ម៉ឺនដុល្លារ ជួយដល់កុមារនិងអ្នកជំងឺដែលខ្វះខាត

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថាតារាចម្រៀង Winter សមាជិក aespa បានបរិច្ចាគប្រាក់សរុបចំនួន ២០០ លានវ៉ុនប្រហែល ១៣៣,៦០០ ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់ ១០០ លានវ៉ុនត្រូវបានបរិច្ចាគទៅឱ្យ UNICEF កូរ៉េ និង ១០០ លានវ៉ុនត្រូវបានបរិច្ចាគទៅឱ្យ«មូលនិធិសុភមង្គលអ្នកជំងឺ»នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-C1kYdKhKczxw4OpbJ95L1zOAS-9dd0ZuFlGjYRKrEY7R_KhxWATCbbgWZDNUHvhGqKWv8J94H-qsXL6O0NtLIixJuquGgTSQJBQ2vduKPfwgXs0X7JdMCdgTeKlgAn7u2nD0h7x2bTvsTl5YsFgGsZPUtDiK4fgORU_YMSiJLwL6BLGOTb00-aIQSPV5/s1200/image_2026-03-20_11-49-51.png
ការបរិច្ចាគនេះ មានបំណងគាំទ្រដល់កុមារដែលរងផលប៉ះពាល់ដោយជម្លោះ និងគ្រោះមហន្តរាយ និងអ្នកជំងឺដែលប្រឈមមុខនឹងកាលៈទេសៈលំបាក ដោយកាត់បន្ថយបន្ទុកនៃការព្យាបាល និងការជាសះស្បើយ។ ដោយចែករំលែកគំនិតរបស់នាងលើការសម្រេចចិត្តនេះ Winter បានសម្តែងបំណងប្រាថ្នារបស់នាងថា អ្នកនៅជុំវិញពិភពលោកដែលបានបាត់បង់ចង្វាក់ប្រចាំថ្ងៃរបស់ពួកគេដោយសារហេតុផលផ្សេងៗ នឹងវិលត្រឡប់ទៅរកជីវិតដ៏សុខសាន្តវិញក្នុងពេលឆាប់ៗនេះ។ តារាចម្រៀងរូបនេះបាននិយាយថា នាងចង់ «តបស្នងសេចក្តីស្រឡាញ់ដែលទទួលបានពីអ្នកគាំទ្រតាមរបៀបដែលមានអត្ថន័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp8gJmnQszeEhXT8u_6J1DoSYMAf7X6WslbhfOwwRCn8NEbf_s0NdNftuILA-bcJphIC4glGBB4_uj6rpEGlzpQ2BNJcqzuazCFIKP8h3QeEqOodpJcixBaee01qxxWK4QqD6UuiB52xWG9PzfiXs_Eq5ZLFtNWHgzEXqAIuz99HvVjECBQuM9JA6W-3Io/s2048/image_2026-03-20_11-49-49.png
នេះមិនមែនជាលើកទីមួយទេដែល Winter បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌។ ពីមុននាងបានបរិច្ចាគដើម្បីគាំទ្រដល់ជនរងគ្រោះនៃភ្លើងឆេះព្រៃនៅក្នុងតំបន់ Yeongnam ហើយរួមជាមួយសមាជិក aespa ផ្សេងទៀត បានចូលរួមក្នុងយុទ្ធនាការសង្គ្រោះជាច្រើនដែលទាក់ទងនឹងភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយធម្មជាតិនៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCb5NegIXf7Na42pl__r3v12FNYzLMjrMntnpxvT3ZJgwd7EmKxr-DEIchmb8P4kLWQLM-dDTgpVOC_VYYJ4azbcpVcmuvGEAC-I1ScPFmxepmeL1VyKnRwrpxyCCpE_VVRB08bGhoJPvnitlqSGF8CKTTzFqouC4bLV4Rlzb4_ZqPEI1aVXLhFQ9feyzr/s2048/image_2026-03-20_11-49-50.png

ជាពិសេស ជាមួយនឹងការបរិច្ចាគនេះ សមាជិក aespa ក៏ត្រូវបានទទួលស្គាល់ជាសមាជិកនៃក្លឹបកិត្តិយស UNICEF ផងដែរដែលជាក្រុមមួយដែលផ្តល់កិត្តិយសដល់អ្នកបរិច្ចាគសំខាន់ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះសេវាកម្មសហគមន៍៕

ថៃប្រឈមនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសយ៉ាងខ្លាំងព្រោះកង្វះខាតប្រេងឥន្ធនៈ

0

ជាច្រើនសប្តាហ៍មកហើយដែលនៅទូទាំងប្រទេសថៃខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងសម្រាប់បំពេញតម្រូវការប្រើប្រាស់ ពលរដ្ឋថៃសម្រុកមកចាប់លេខរៀងរង់ចាំចាក់ប្រេងនៅតាមស្ថានីយ ខ្លះទៀតទិញប្រេងស្តុកទុករហូតដល់ស្ថានីយអស់ប្រេងពីស្តុក ដោយសារពលរដ្ឋបារម្ភផលប៉ះពាល់ពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។ ប្រធានសមាគមទេសចរណ៍ថៃបានបង្ហាញក្តីបារម្ភកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប្រសិនបើនៅតែខ្វះខាតប្រេងបែបនេះ នឹងប៉ះពាល់វិស័យទេសចរណ៍មិនខាន ពីព្រោះភ្ញៀវទេសចរបរទេសត្រូវការជួលរថយន្ត ហើយពិបាករកស្ថានីយចាក់ប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_ssIpjFlV9VZrfn7lyFK_HH79btVpv0IE8LzzFRwlg-GISPhbfpuHj_C_HuSwQng3ys8LxF01N_22mQ_Rb5zb0KNo98mF9fAvJgi903gaYrpcUg5HqiE8hv404_W7iNgCTYkwXA6frJ2L04TzM5YxReJczSgbBK_VREnQ82VlnKi2wAjeKKpq-GLd3Da/s960/photo_2026-03-20_10-35-15.jpg

លោក ធៀនប្រសីទ្ធ ឆៃយ៉ាផាត្រាណាន់ ប្រធានសមាគមទេសចរណ៍ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមីនា បាននិយាយពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់ រួមទាំងតម្លៃប្រេងនៅថៃផងដែរ ។ ទោះជារដ្ឋាភិបាលថៃប្រកាសថា មានប្រេងបម្រុងគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ ប៉ុន្តែត្រូវតែទទួលស្គាល់ថា ពេលនេះ ស្ថានីយប្រេងនានាគ្មានប្រេងលក់ទេ ដែលបង្កភាពចលាចលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3xX9aClFLotnLseJ5bdyUMmG1hRgGwlKC1uW9V6_r7WwcKVqJtEz7HhaxGNqxj7g0kPdKapZCnZR_GkSjIDy8bHljt4mvAB12m9GM5fCGtai2v4jBPWnN_nJDQA2zZyBKaKCCxqctT2BfYdyNXZQYdB9NAqY0MJI-RXeVMicK6AsLqgYqXeMnrlS7Bl9d/s1200/photo_2026-03-20_10-35-15%20(2).jpg

ប្រសិនបើប្រទេសថៃនៅតែខ្វះខាតប្រេងបែបនេះ ទៅថ្ងៃមុខនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ចៀសមិនផុត បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ។ ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ហើយសេវាកម្មទេសចរណ៍នានាមិនអាចគេចផុតពីផលប៉ះពាល់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LUOWRgxCl5unLpF8vvuWENfSML4TYNkuPnADrT7WrZie4pQxE-aphFPPoiQ6R4tsqutXQThD0fpLMHWhwv6CDbC3wXjtf5icxCI-afbE-mBs9NHiKBGizBJQnQ-sF0WuhoDYaunR2r88bt5HmxT4-Jij3z8HeRR_qwVMeju_ZwIWVK7edHGv0qNVOp4b/s1280/photo_2026-03-18_15-27-19%20(2).jpg

ប្រធានសមាគមទេសចរណ៍បន្តថា ខ្លួនលោកបានបើករថយន្តទៅចាក់ប្រេងម៉ាស៊ូតនៅស្ថានីយប្រេងមួយកន្លែង ប៉ុន្តែស្ថានីយប្រេងអស់ប្រេងពីស្តុក លោកក៏បើករថយន្តទៅចាក់ប្រេងនៅស្ថានីយចាប់ពី៤ ទៅ៥ស្ថានីយទៀត ក៏គ្មានប្រេងចាក់ដែរ ។ ហេតុនេះ លោកបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃ បើពួកគេជួលរថយន្តជិះ ប៉ុន្តែគ្មានប្រេងឥន្ធនៈសម្រាប់ចាក់រថយន្ត តើនឹងប៉ះពាល់ដល់មុខមាត់ប្រទេសថៃកម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeOCqc6erWdeesqfVJDPu1YkIe3VEEEUpwEoG5Ex4horK7IaVeyr8EN3snEZlfVDQTafUUbEV7VoUR4-vPPs_CtGq7SwCL9YvJTkbkggsyEhaOz3lY-HO1ZbFbY9yuootQXeXxqPt3qbyFO8tF7MzJAg-p1mIYkRaQh9tlT-L-1tWQRe_UdjUiUfBEUpX/s1280/photo_2026-03-18_15-27-19%20(3).jpg

វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស រួមទាំងអ្នកប្រកបមុខរបរសេវាកម្មទេសចរណ៍ ដោយសារពិបាករកស្ថានីយចាក់ប្រេង និងចំណាយពេលវេលាច្រើនក្នុងការបើករថយន្តទៅរកស្ថានីយ ។ ស្ថានីយមានប្រេងមិនគ្រប់គ្រាន់នាពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេស នៅទីក្រុងបាងកក ដែលថៃចាត់ទុកជាទីក្រុងសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWyngtLYr0t9UNEbEELnF0W09uJrn5XJwKsz6DbIPqHQisRPHVQFK1DI_y_KeDqhGJphmVzSjYMpPesd7cP5CB5jiD6_Io8hiX5jhr9xOjpLLUyvFKvgi0OvjTGa0khasdmzQC4-kf01w7f8MYA3KQTc-Wh3RF6ayCB2X4ihM0vvCo6DkvwMsNCtydL5W/s1280/photo_2026-03-18_15-27-20%20(2).jpg

ចំណែកវិស័យឯកជនដែលធ្វើការងារក្នុងវិស័យទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលថៃកំណត់វិធានការផ្សេងៗទប់ទល់នឹងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីទាក់ទាញទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ឱ្យឆ្លងផុតស្ថានការណ៍ដ៏លំបាកនេះ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលធ្វើដំណើរមកប្រទេសថៃបានធ្លាក់ចុះ១២% ដោយសារជើងយន្តហោះមានបញ្ហា ហើយភ្ញៀវទេសចរធ្លាក់ចុះខ្លាំងជាងគេ រួមមាន ៖ ភ្ញៀវទេសចរអាល្លឺម៉ង់ រុស្ស៊ី និងអ៊ីស្រាអែល ៕

សម្ដេចតេជោ ស្នើរដ្ឋាភិបាលកម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួ.ចនាំទំនិញថៃចូលប្រទេស

0

តើគាំទ្រសំណើរនេះដែរឬទេបងប្អូន? សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរត្រូវកម្ចាត់ចោលមន្រ្តី និងឈ្មួញដែលនៅបន្តលួ.ចនាំទំនិញថៃចូលក្នុងប្រទេស ដែលធ្វើឲ្យប្រទេសសើចចម្អក និងមើលងាយខ្មែរយើងជាខ្លាំងថារស់នៅខ្វះគេមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpj0mSNR6gDOfr695FimXz-RSMmviR2vZbk-Fo4y5ehgcUvDPJnc866oPCO9yuwaw1_Gp-D3kUhiN5u4lv2G3nsUSdg772NlnCUFGb0P78OjXxzuKpek1zFfzQiwwrZzDqFJhqQXJ4crBu5d3BCpkWMTJgIJGlirn5pWbC9bT96yfncfhDzx3vQM-D6jZ/s1024/photo_2026-03-20_15-06-58.jpg

យោងតាមសំណេររបស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះនៅរសៀលថ្ងៃទី២០ ខែមីនា ដែលមានខ្លឹមសារដកស្រង់ពីសំដីដើមរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyKfO-Rk4LNi3hcX4VT1leD8oafOU6xN2i-q097yIfj2uik4b3OtnB66gMG-7vniSeSmzUY0V23WnivYXXo-Kac12C0z5RJKOj_PnMlh-0e9QMfFl3ZCh8k2f_dJ-iR8npT5pPZRDpu7VQAMhUx5NfH__fuYmN9hdt7RGFplY1qAmuJ_5ciW8gtSk6_uZq/s1280/photo_2026-03-20_15-06-58%20(4).jpg
បន្ថែមពីលើការលើកឡើងនេះ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ប្រសិនបើពេលនេះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB6Gf38S5T535rIi9W-Ixg6XdxzQO8d6QeG-cD6cpont3Wbx6zTas2xAqXnDv5aCoYizGoBPNAdZAgGiFTR3IaDht73GSdqeduI_aYlCsfOQX7UNCKmDLh-O7uASVmiSQc9X1S37g0Es-ZulpL8n2Ert2JZhTK0KI8ltVodULafRvJuKuoPF1btG7tJ0c7/s1024/photo_2026-03-20_15-06-58%20(3).jpg

គួរបញ្ជាក់ថា ការបង្ហោះសាររម្លឹកឡើងវិញនូវសំដីរបស់សម្ដេចតេជោ ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធដូចខាងលើនេះ ធ្វើឡើងស្របពេលដែល សាធារណជនកំពុងផ្ទុះការប្រតិកម្មលើករណីទំនិញថៃ ដែលនៅតែបន្តមានវត្តមានពេញទីផ្សារប្រទេសកម្ពុជា ក្រោយអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ជាមួយអ្នកសារព័ត៌មានជុំវិញ មូលហេតុដែលកម្ពុជា មិនអាចឃាត់លំហូរទំនិញថៃចូលមកកម្ពុជា ព្រោះកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6suycEvfMKmkSqHkxvl3YZBphsF0nGhyphenhyphenPjXJ-JEHwEFAXIN5MEMsDU61n4Ut5QtPlrmmMXVKFqixKdiFdzbMuMOLd_OPD_aDDLOtFZz94svX1ac-miWwatdLAIDAhHDBVJgmrw5kDbHOgTSdepmrq-UvQMlqOy6Sc_IQsmWTbXPppDjL2hXJK1XIEb2Gd/s750/photo_2026-03-20_15-06-58%20(2).jpg

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យពលរដ្ឋនៅតាមព្រំដែន បញ្ឈប់ការប្រើប្រាស់ប្រាក់បាតថៃ និងឈប់កំណត់ប្រាក់ឈ្នួលធ្វើការ តម្លៃទំនិញ ឬតម្លៃសេវា ជាប្រាក់បាតថៃទៀត ដោយប្ដូរជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា «ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Kke8g3oZZwMmLtR1NghhJUmDqllJUT12OvXfvRN827OOfxl-wCbVwV9GB74fT-dBM3tPVIUn_dtZ4po8ZNEfziaJ4vzmTHH_W__cEEQiEfk_rQ-jiGrLRDSDE3rXZjMXaXbYXuFnFDoxKscgI_JSmp7pajyjG94xT-gOZ4RQDF0EcojXoaASqnGmBoVf/s952/photo_2026-03-20_15-06-59.jpg
ទាំងនេះគឺពាក្យសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងមក ហើយជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យអាជីវករប្ដូរប្រាក់ កុំយកប្រាក់ចំណេញហួសពេក ខណៈពលរដ្ឋតាមព្រំដែនសម្រុកមកប្ដូរប្រាក់ថៃច្រើន ដែលនាំខាតច្រើន ប៉ះពាល់ដល់ជីវភាពរបស់បងប្អូនខ្មែរដូចគ្នា៕