Home ព័ត៌មានអន្តរជាតិ ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់គ្នា

ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់គ្នា

38
0

បើនិយាយពីប្រទេសគួរឱ្យរស់នៅ និងមានសេចក្តីសុខបំផុតលើពិភពលោក គ្មានប្រទេសណាក្រៅពីហ្វាំងឡង់ទេ ។ ហ្វាំងឡង់ ជាប់ចំណាត់ទី១រយៈពេល៩ឆ្នាំជាប់ៗគ្នា គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារគុណភាពជីវិតរស់នៅល្អប្រសើរ អាកាសធាតុអំណោយផល ទេសភាពស្រស់ស្អាត ចំណុចសំខាន់ គឺពលរដ្ឋហ្វាំងឡង់ស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS817aC3E15d1gZ4h9EWcUQFzbA4eBfAFhQ124JomMQpvOy-vVpK8Y4JLDVt4e2d6yGJxz28QEARgw8XLGxZl3Be6ZSgmD46C2H-i2laZVTyHBHmnNCiYW5yUV83rS3ToCMuu6asSJWhRzaLuJe9oWuVZDZ5BRuqZJzsRq4QbiUiWWRQgAqpFPUJE8kPgB/s1032/photo_2026-03-21_11-05-56.jpg
តាមការចាត់ចំណាត់ថ្នាក់ប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដែលត្រូវបានផ្សព្វផ្សាយមុនទិវាសុភមង្គលអន្តរជាតិ (International Day of Happiness) របស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់ៗគ្នា ដោយទទួលបានពិន្ទុគុណភាពជីវិត ស្មើនឹង៧.៧ ខណៈពិន្ទុពេញ ស្មើ១០ពិន្ទុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbieqIIr4_ZbFJ1dxHIAVxuJ-NTM0Vtld10A46IWNmO-vD879j1DnMLFnBzMAE4ClKo7oV9vlmZE1RmNNxnSGf24iv1vhIDTA63mibu8cJLx-_gIoNhHGAmChp59rwovM_by5YwBkY002kQ3aCJCSZ57yxDw8IZSiCPcsB7TZbvuXdYNSIk5t3emA1zDw0/s1280/photo_2026-03-21_11-05-54%20(2).jpg
កត្តាជាច្រើនធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ រួមមាន ៖ ការរស់នៅប្រកបដោយគុណភាព, មនុស្សស្មោះត្រង់, ពលរដ្ឋជួយគ្នាទៅវិញទៅមក, ការថែទាំសុខភាព និងការអប់រំមានគុណភាពល្អ រួមទាំងអាកាសធាតុអំណោយផល ។ រីឯប្រទេសជិតខាងរបស់ហ្វាំងឡង់ រួមមាន ៖ អ៊ីស្លង់, ដាណឺម៉ាក, ស៊ុយអែត និងន័រវេស ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំងប្រទេសផងដែរ ខណៈបណ្តាប្រទេសរងផលប៉ះពាល់ពីសង្គ្រាម អសន្តិសុខ ក្រីក្រ និងអស្ថិរភាពនយោបាយ ស្ថិតនៅចំណាត់ថ្នាក់ក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgegepYWy8_RowhVVWVF3FIQB4jyEK-B-wX8PaVC5riigxQOcxhtVitVXo3S0DhEOP1qSOJVFhcaAcg3mFLHv9T1wjWA_-7uH9a8XSShNC1XaHlG5QwYDJMPN3PCBI3W77Zi58oRQ4Lo9cEp_BK34bSwC2zOJBXCvdWOQvCiZGvmFGS1eFu2tRYMmuFZqza/s1280/photo_2026-03-21_11-05-54.jpg

ប្រទេសចំនួន១០ ជាប់ចំណាត់ថ្នាក់មានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ រួមមាន ៖ ១-ហ្វាំងឡង់, ២-អ៊ីស្លង់, ៣-ដាណឺម៉ាក, ៤-កូស្តារីកា, ៥-ស៊ុយអែត, ៦-ន័រវេស, ៧-ហូឡង់, ៨-អ៊ីស្រាអែល, ៩-លុចសំបួរ និង១០-ស្វីស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVuxgsfFHKLCaxnRVVQTF8H8xW1UNnTMuVLUi6BQXqeU3yubsPAibNyhcSNuvHnhPNwwOfGxTT2xbVsiOfNj2CSNKTdx4Y3a_wwE0iyn69rGnweAJ6bMzlQ6GuTSV7tblGTOa-9SRFW3cfnSrU4_VmsVeS9cQAVPNrDzA33I1zoCfMDz6sf36TCdZ1FYvv/s1280/photo_2026-03-21_11-05-55%20(2).jpg
លទ្ធផលការចាត់ចំណាត់ថ្នាក់នេះបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ហើយការជាប់ចំណាត់ថ្នាក់ទី១រយៈពេល៩ឆ្នាំជាប់គ្នា ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់ ដែលគ្មានប្រទេសណាជាប់ចំណាត់ថ្នាក់ផ្ទួនៗបែបនេះ ។ វាបង្ហាញពីប្រទេសហ្វាំងឡង់ស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង គឺជាដែនដីមានសេចក្តីសុខបំផុតសម្រាប់ការរស់នៅ ព្រមទាំងមានទេសភាពស្រស់ស្អាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOdUAGIwjFs1qS3FKidE6dwb-aErD-2LhBAMonDsmT7fujtiLXmdMzpTgKtThY9PCgHoH0sORVjU13t5-CPRl3hhMzDCKQVKjSJiGGKBtDoYLVUJH7eNhPdsSt95OdDnBPYfixETySzREYpKgtX7yrnqMkHo5BJfdTqrujLjIRicf4ER0p-Y1UgHrlgqh/s1280/photo_2026-03-21_11-05-55.jpg
ប៉ុន្តែបញ្ហាគួរឱ្យចាប់អារម្មណ៍ និងការព្រមានក្នុងការចាត់ចំណាត់ថ្នាក់នេះ គឺក្រុមយុវជនជំនាន់ក្រោយរស់នៅប្រទេសនានាបែរជាបាត់បង់សេចក្តីសុខ ។ ទិន្នន័យរបស់ Gallup World Poll បង្ហាញថា យុវជនជំនាន់មានអាយុក្រោម២៥ឆ្នាំ ដែលរស់នៅបណ្តាប្រទេសនិយាយភាសាអង់គ្លេស ដូចជា ៖ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ពេញចិត្តនឹងជីវិតខ្លួនឯងតិចជាងមុន ដែលផ្ទុយគ្នានឹងយុវជនរស់នៅប្រទេសផ្សេងទៀតកាន់តែពេញចិត្តនឹងជីវិតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvvhxqZI0eLxFtKtLm0kEJHuqTXDbJwXrPRHgDHO5q5I2vMVNweVBhAdcOa9gwZGSSiefRUzBk5laGuLYOOmJfXB7dlVXVBTX6qUBNr4U_lufHXwndJci6hNPVngKjMYUbH1kPP1IIvtT9cCDYnVwhN46CbqBxkEir9NQQmHv5TyK-_iobh7o9TIZto-d/s1280/photo_2026-03-21_11-05-56%20(2).jpg

លទ្ធផលការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា មូលហេតុធ្វើឱ្យយុវជនរស់នៅប្រទេសនិយាយភាសាអង់គ្លេសមិនសូវពេញចិត្តនឹងជីវិតខ្លួនឯង ដោយសារពួកគេប្រើប្រាស់បណ្តាញសង្គមច្រើនពេក ជាពិសេស ក្មេងស្រីរងផលប៉ះពាល់ផ្លូវចិត្តពីបណ្តាញសង្គម ។ ការស្ទង់មតិកុមារអាយុ១៥ឆ្នាំដែលរស់នៅជិត៥០ប្រទេស គឺពួកគេប្រើប្រាស់បណ្តាញសង្គមច្រើន ទើបបណ្តាលឱ្យសេចក្តីសុខធ្លាក់ចុះ ប៉ុន្តែផលប៉ះពាល់ផ្លូវចិត្តអាស្រ័យលើប្រភេទបណ្តាញសង្គម ៕