Home Blog Page 10

វីដេអូ Mukbang របស់តារាចម្រៀង ទេព បូព្រឹក្ស បង្កឱ្យមានការវែកញែក

0

បន្ទាប់ពីខកខានចេញវីដេអូ Mukbang យូរពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានវិលត្រឡប់មកវិញហើយប៉ុន្តែវីដេអូថ្មីនេះបានបង្កឱ្យមានការវែកញែកជាច្រើនពីអ្នកទស្សនា។ អ្នកមួយចំនួនគិតថាការហូបសត្វចៀសរបស់ទេព បូព្រឹក្ស ពុំគួរបង្ហាញបែបនេះនោះទេ ចំណែកអ្នកខ្លះមិនចេះញុំាក៏ញញើតខ្លាច រីឯអ្នកផ្សេងទៀតដែលហូបសត្វនេះក៏និយាយថាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBqzUDSIaLu1hxRdDMPXw_4CJeQvrfR0hHooR0iTUOTuZ8Gv1bx8Xy-vx2cxOPSj93ruo6AAglyue6cYzTSrJkFkInQrbCQFdzDfmiUV6d7mSXTrrjuYyC2MXftcA2RJBXG-SXHjLth3WbL4pVDQSGcnjQZRUoFvmafV0hQms6VzeFRK-tdbtDbIVGQ3A/s2048/image_2026-05-23_16-34-26.png

នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយភ្ជាប់មកជាមួយនឹងចំណងជើងថា «អូយបានសាកនៅឆ្ងាញ់សាហាវ ម៉ាក់ចូលចិត្ត»។ ក្នុងវីដេអូ ទេព បូព្រឹក្ស បានបញ្ជាក់ថាដោយសារតែឃើញគេហូបចៀសច្រើននិងទំនងឆ្ងាញ់ធ្វើឱ្យនាងចង់សាកតែម្តង ខណៈសត្វនេះគឺគេហូប។ មិនត្រឹមតែមានសត្វចៀសប៉ុណ្ណោះទេមួយចាននេះក៏មានសត្វហ៊ីងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ELeZ7C9y2gMNIGkwXhF7jHDcVDVK4Lm9bLzWctrtsHuTA6dl0CeUYfG2s1k_rkNkjMS1XKxEdZL0jwky88p1-u9owy6Bl3MBXvzW29Cyb0dlQuNA2pcXYcb-W5JSpO2g50rUkE91TN1POZQ1YaGGJQEwZQKi6RRsn6VHsZVdUF06o-SJQrRH0rAa-Po/s2048/image_2026-05-23_16-34-27.png
បន្ទាប់ពីវីដេអូនេះបានរីកសាយភាពអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកជាច្រើនដោយអ្នកខ្លះហាក់ដូចជាមិនពេញចិត្តចំពោះការបង្ហាញនេះខណៈអ្នកខ្លះទៀតដែលចេះហូបក៏សរសើរថាសត្វចៀសនេះឆ្ងាញ់និងអាចយកទៅធ្វើម្ហូបបានផ្សេងៗដូចជាឆាក្តៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLe-1BxI9gg3CI8YsaTB_Halz4OYHU2CLf1QFZVNf-c7MRmB43ZvMt109tfjNT8LvDFP0WSwwcrmg4rfbZDg4ThvvK_MsoN0LqDRCt25w7VfgiN3oTAibgJgYAPJCA6RHDq9mdnVXsxanS8BKW1vFylzElKTvxb-YUCjs36jlpDT0yW3JKBHd9wQSfOY8/s470/image_2026-05-23_16-30-53%20(2).png

មតិប្រតិកម្មរបស់មហាជនបានលើកឡើងថា «សាហាវខ្លាំងណាស់ សូម្បីតែដាយណូស័រក៏មិនលើកលែងដែលឆីខ្ទេច, បើអាចសូមកុំបង្ហាញរូបភាពបែបនេះតាមបណ្ដាញសង្គម ក្នុងនាមជាតារាដែលមានអ្នកគាំទ្រតាមបណ្ដាលប្រទេសនានា មិនគួរចែករំលែកបែបនេះទេ ហើយសត្វនេះអាចគេអភិរក្សផងក៏ថាបាន(មិនមែនហ៊ីង)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63TLFFoCjDTD6f6qMCuyJG5YnayYHtBeg9xC6ogyZNeWJhLtjSAOBeHY-CWHbn6ta1ZB3gV8Ra7g4WCxDaoummewZmdll_L7veRgl2JeqerD4DwwiYr1nsrFDFrRFwmCXCkn8kHqKlhiUJDFu08pwmos6yJsp2mDFsI_kHuCq4rvkTbB0EqHEpqeVoDo/s1280/image_2026-05-23_16-30-53.png

អ្នកផ្សេងទៀតបានលើកឡើងថា «សំរាប់ខ្ញុំមួយជីវិតនេះមិនហ៊ានហូបទេ ហើយក៏មើលមិនឃើញកន្លែងគួរឱ្យចង់ហូបដែរ, ម្ហូបច្រើនណាស់ដែលឆ្ងាញ់អាចញុំបានគ្រប់មុខ បើអ្នកមានលុយរឹតតែស្រួលរើសមុខម្ហូប តែសត្វខ្លះមិនគួរឱ្យចង់ហូប មើលទៅ ឃើញហើយមិនគួរឱ្យចង់សោះទោះកាលសម័យអត់ឃ្លានក្នុងរបប 3ឆ្នាំ8ខែម្ភៃថ្ងៃ ខ្ញុំអាយុប្រាំឆ្នាំឃ្លានដល់ស្លាប់ក៏ខ្ញុំអត់ហូបដែរសត្វ១ចំនួនមានអារម្មណ៍គួរឱ្យអាណិត»។ «និយាយមែន មិនគួរថត បង្ហាញទេធ្វើឱ្យអ្នកធ្លាប់គាំទ្រ ប្អូនមានអារម្មណ៍មិនល្អចំពោះប្អូនសូមលុបវីដេអូចោលទៅ,បងស្អាតណាស់ តែបងញុំារបស់អាក្រក់ៗពេកមិនគួរបង្ហាញក្នុងសង្គមបែបនេះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vS2vT4PBL0E8hq7yghV57ze4wDgDn-WaP_48862ndZBhwBStAtgEduZcwKjLc3whhp69ncJ9hrGPCTw2qSwADQt3Y-ogiCJJVYW8hzSHfGqsadtuX4udnzEshSvhtt_ml7xf2dm2rmG4BUf5VmUGrer4zDJst0RWxGp0V5_Pp__sIKXFOHaBYrkTNjE/s782/image_2026-05-23_16-22-12.png
គួរឱ្យដឹងថាកាលពីឆ្នាំ២០២១ វីដេអូ Mukbang របស់ ទេព បូព្រឹក្ស ដែលញុំាដំបងយក្សនិងម្រះជ្រលក់ជាមួយនឹងអំបិលម្ទេសបង្កឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងរហូតដល់តារាចម្រៀងរូបនេះចេញបកស្រាយទាំងទឹកភ្នែក។ ទោះយ៉ាងណា ដ្បិតតែមានរឿងចម្រូតចម្រាសប៉ុន្តែដំបងយក្សនាគ្រានោះល្បីយ៉ាងខ្លាំងហើយក៏មានអ្នកលក់និងទិញជាច្រើនផងដែរ៕

 

 

ថៃខំប្រើល្បិច AI តែលោក អូលីវ៉ា គង់ មិនខ្ចីខ្វល់ថែមទាំងអរគុណវិញទៀត

0

ថ្មីៗនេះលោក អូលីវ៉ា គង់ បានបង្ហាញខ្លួនចំនួន៣ថ្ងៃនៅក្នុងកម្មវិធីកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៩ ពោរពេញដោយមោទនភាព។ ដោយសារតែការបង្ហាញខ្លួនរបស់លោកបានភ្ជាប់មកជាមួយនឹងអត្តសញ្ញាណខ្មែរធ្វើឱ្យខាងផ្ទះលេខ២កើតទុក្ខមិនសុខចិត្តមានអ្នកខ្លះថែមទាំងបង្កើតរូប AI ចំណែកឯប្រព័ន្ធផ្សព្វផ្សាយថៃធំៗផ្សាយភ្លូកទឹកភ្លូកដី។ ទោះយ៉ាងណា ទង្វើរបស់ផ្ទះលេខ២មិនបានធ្វើឱ្យលោក អូលីវ៉ា គង់ ក្តៅក្រហាយនោះទេផ្ទុយទៅវិញលោកមានតែអរគុណថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_uuavSnAVtglgvRgIcT7hIGZxFCUvVyT6oszK78GIRWhGl4vXESJlf0IozUSX7AkLDqfkR5zPf4ve7sMAXsdmA35utz_p1LaMBsCaHXRKFIJhTj8HvI1srhI755s7mb3KAar-mFe5hd6O7TqqyNsckzS7rtkI8lJSa7o66maiqkjLkEFBfDliHAQ00o/s2048/image_2026-05-23_15-38-30.png

នៅយប់ថ្ងៃទី២២ ខែឧសភា លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ពេលគេព្យាយាមទាញអ្នកចុះ តែឈ្មោះអ្នកកាន់តែល្បី… នោះមិនមែនបរាជ័យទេ តែជាការប្រម៉ូតដោយមិនដឹងខ្លួនអរគុណអ្នកជិតខាងដែលជួយឲ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើន…»។ នៅក្នុងវីដេអូអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងថាលោកមានតែអរគុណថៃដោយសារតែប្រព័ន្ធផ្សព្វផ្សាយធំៗបានចុះផ្សាយពីលោកដែលកាន់ទង់ជាតិខ្មែរស្លៀកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» ដែលតំណាងឱ្យជ័យជម្នះរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCzAipr7VbLw-UmiyN5S1EgWVThXuEPtOKS9gDjPkiVNs0kvmv3D9TKzazN30jrFM1I427MK1SXOU2Hd_soRUo_PRaNov11ze3vB71E8DZvfk20JNN_49GbK8fbBKrlcXYo_V5CE5m1nrGFEvjirDTCiBMKyuq7fsOJeK__vgxZAb4XqLmYMz_y5TtyY/s2048/image_2026-05-23_15-38-32.png

លោក អូលីវ៉ា គង់ លើកឡើងទៀតថា ផេកធំៗរបស់ថៃបាន Pin វីដេអូរបស់ខ្លួនដែលមានអ្នកទស្សនារាប់លានដងនិងលែងចុះផ្សាយពីតារាខ្លួនឯងដែលឈរលើកម្រាលព្រំក្រហមហើយប៉ុន្តែបែរផ្សាយពីខ្មែរវិញ។ ទង្វើរបស់ប្រព័ន្ធផ្សព្វផ្សាយថៃត្រូវបានលោក អូលីវ៉ា គង់ ចាត់ទុកថាជាការជួយប្រម៉ូតខ្មែរហើយលោកមិនខឹងនោះទេព្រោះការផ្សាយនេះមិនចាំបាច់ចំណាយថវិកាក្នុងការប្រម៉ូតឡើយ ផ្ទុយទៅវិញគឺបានឃើញពីល្បិចរបស់សៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDf2GtY411zrB3qzG42PeJXqnMBZuMXo8xrQlOBnkyhpU-e1_BM1HGR8UHb8Fg7eywSATLK5c_wdQiQwYcJXHxfHd1vKcD66atZNP7_dqSXPi0n58ofVkKCgsMo_QFc_ldmW7CgvWXdsOmuUxbCaAFKs9DrZvdZAJGsYA3l0x9581lQ6yhdPOf89TLhFM/s2048/image_2026-05-23_15-38-33.png
លោក អូលីវ៉ា គង់ បានអះអាងថាការចូលរួមរបស់ខ្លួនគឺពេញដោយកិត្តិយសជិះរថយន្តទៅចូលរួមកម្មវិធីដើរនៅលើកម្រាលព្រំក្រហមប៉ុន្តែត្រូវបានខាងផ្ទះលេខ២ប្រើ AI ដែលទង្វើនេះគឺអាប់ឱនដល់ប្រទេសសៀមខ្លួនឯង និងទម្លាក់កម្មវិធីដ៏មានកិត្យានុភាពនេះ។ ឃើញថៃប្រើរូបភាព AI លោក អូលីវ៉ា គង់ ថាថៃគឺគ្មានសិល្បៈវប្បធម៌ខ្មែរពិតប្រាកដឃើញខ្មែរអាចបង្ហាញទៅកាន់ពិភពលោក ប្រទេសមួយនេះឈឺចាប់ហើយលាបពណ៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y5cvzwpXt7PlfzcxGS_yaPvQumxP85CrWZr25OVLf-GiNz2gsW-ulYTx3l-2ymdX-SE366UNfdr_yVL72LLUUfRZfyXQVKh2-tkEFzW6YdlV-OExMGhYpbO-1PqKimXsatNGefoD9tsWNI7I-ettLd_j0OvbQod4Jf2-3QF1Q0U2bzrOw3CSdWFqKps/s2048/image_2026-05-23_15-38-34.png
គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក អូលីវ៉ា គង់ នៅឯកម្មវិធី Cannes Festival 2026 គឺជាទី២របស់លោកដោយលើកទី១ គឺនៅឆ្នាំ២០២៤៕

ធ្លា.យពាក្យចចាមអារ៉ាមថា Heeseung កំពុងណាត់ជួបនារីម្នាក់នៅក្រៅរង្វង់សិល្បៈ

0

នៅថ្ងៃទី ២២ ខែឧសភា គណនីអនាមិកមួយនៅលើ X បានចែករំលែករូបថតជាច្រើនសន្លឹក និងអះអាងថាជា Heeseung អតីតសមាជិក ENHYPEN និងមានឈ្មោះលើឆាកទោល EVAN កំពុងណាត់ជួបជាមួយនារីម្នាក់ដែលមិនមែនអ្នកនៅក្នុងរង្វង់សិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG7ARE65KAB2n5MWvJ2_EbPNIf1D9YTHmzu7yWYOV_DAZb8xZW-p2gIo0CWNEfRSLdKStD2FgaedfV9N1Dnxzjn_BzuOX80o2b3N6FFqp5ahEKBXsTX-Pf7QTZLw6CdpfK5tVVaUeEYwCazOuc9_RdsvE33a2-3uBMCHgwSACIYxS5m98WtjQcjZO8sFo/s1500/image_2026-05-23_14-55-19.png
ការបង្ហោះដំបូងរួមមានរូបភាពព្រិលៗរបស់នារីម្នាក់ឈរជាមួយបុរសម្នាក់នៅផ្ទៃខាងក្រោយ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានស្មានថាអាចជា EVAN ដោយផ្អែកលើភាពស្រដៀងគ្នាទៅនឹងរូបថតប្រវត្តិរូប និងរូបភាពមុនៗដែលទាក់ទងនឹងតារាចម្រៀងរូបនេះ។រូបថតបន្ថែមក្រោយមកបានលេចចេញដែលបង្ហាញបុរសម្នាក់លេចមុខមួយផ្នែកក្នុងផ្ទៃខាងក្រោយផ្សេងៗគ្នា ដោយគណនីនៅតែទទូចថាបុគ្គលនោះគឺជា EVAN។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOTk2LBWQ9bRpTCBnomleiPWjFqrYZHIeuN8K0pD3pEELDvfr8yqC2mAbFiQpbEveauEBwprGD6Km1wFWTJKChFGq1pBe3gHlQhnQnxj9XI7MA4xGbzwGSvysc5Nxp7hJCuWO-WywBpKi9tPExwEGtDj1ID_4olcZS-Q6gG8G2qLmRvPAYNfm0DEyNVc/s1500/image_2026-05-23_14-55-18%20(3).png
ភាពចម្រូងចម្រាសកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលអ្នកបង្ហោះអនាមិក បានចោទប្រកាន់នារីម្នាក់នេះថាបានបង្ហាញទំនាក់ទំនងដោយប្រយោលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលអ្នកគាំទ្របន្តការពារ Heeseung តាមអ៊ីនធឺណិត។ ការបង្ហោះមួយពីគណនីនោះបានសរសេរថា៖ «ខណៈពេលដែលអ្នកគាំទ្រកំពុងតស៊ូដើម្បី Lee Heeseung គាត់កំពុងចំណាយពេលជាមួយមិត្តស្រីរបស់គាត់ ហើយមិនអើពើនឹងពួកគេ»។ អ្នកប្រើប្រាស់អនាមិករូបនេះបានអះអាងថាខ្លួនមានភស្តុតាងជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpIt7MpULJh_3tc-puUWSB_1AY8ZPE92l3H1CJ5CCG5txUm23uYZiVrC0xlhnCKIvTyrrZ6PTIKU4lURZLapQECCxTqsIWr7ITJ6xAxTcIFb18pUXQHWzfIGtOELaDAC15QM73Q7tmMiMj1RwLi5d5vfxNbPdGAFxeLAA7XfOSC4VNUZKTS_TUzQsY68/s925/image_2026-05-23_14-55-17%20(3).png

ដំណឹងចចាមអារ៉ាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍អនឡាញ X និងកូរ៉េជាមួយនឹងការពិភាក្សាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3KkOW2h3TyJU7sUWrSQdpKonGjmP0_17Pe2MDSI6d1U8LgHsQ35-CMw2AW79gDCtw-x7L7T_jZwboPjat1_zv9_B-v-Q6MLJWHA30HLAHxmR1DBRy5tNyJIuNaYMvzKRtPnZLXEkFsjHGSE90VRXSJnorY2RxmQIQ9_XM-7avESD1kUX6SeX-dssxaU/s887/image_2026-05-23_14-55-17.png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានអះអាងថា ភស្តុតាងទាំងនេះហាក់ដូចជាមិនគ្រប់គ្រាន់ហើយភាគច្រើនផ្អែកលើការស្មានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយក្រុមទៀតបានរិះគន់ការឈ្លានពានលើភាពឯកជនជុំវិញស្ថានភាពនេះ ដោយចង្អុលបង្ហាញថា គ្មានការចោទប្រកាន់ណាមួយត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivNj9V_7YDD7xlRnD_N3OTugFibxGbyYF152tGZah4HVTvP85YcHJV3mzs77lEFOHC7tkO4FxDVloZdvmBXCrAb2VJY1k8IRISZngtu0-EiNdEgOgpbZ_LT1Xr9OEJEu2baxfWGgZySLXmpmAWvKkjxGcK0axJOJ-xNhieZh4c_qaGsp1Py3ag7_7lQyc/s845/image_2026-05-23_14-55-18.png
ទោះយ៉ាងណាបន្ទាប់ពីរឿងនេះមានការជជែកវែកញែកជាច្រើនគិតត្រឹមល្ងាចថ្ងៃទី២៣ ខែឧសភា ទាំង EVAN និងតំណាងពាក់ព័ន្ធណាមួយមិនទាន់បានបញ្ចេញមតិជាសាធារណៈចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេខណៈតារាចម្រៀងរូបនេះកំពុងមានកម្មវិធីនៅឯប្រទេសជប៉ុន៕

បទចម្រៀងសម្រាប់ World Cup របស់ Lisa រងការរិះគ.ន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម X

0

ថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានចេញផ្សាយបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ មានចំណងជើងថា «Goals » រួមជាមួយ Anitta តារាអាម៉េរិកឡាទីន និង Rema តារាអាហ្វ្រិក បានរងនូវមតិរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម X ។ ពួកគេបានបញ្ចេញមតិរិះគន់ថាបទចម្រៀង World Cup ត្រូវបានគេសន្មត់ថានិយាយអំពីមនុស្សមកពីវប្បធម៌ផ្សេងៗគ្នាហើយបានមកជួបជុំគ្នាតាមរយៈបាល់ទាត់ប៉ុន្តែ Lisa ជឿជាក់លើខ្លួនពេកដោយច្រៀងតែពីរាងកាយរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirDEO3AmBdPo4rXREG14r2GxZIVE9Kh0-CZOt3X4ux7bTvCwaOEsOkSS48NwnGHTUf8Miv6av08miCiQZgZE8_8b_PZ793sJZk_zO-_rKOcIvpWbEihB2_uexGmCT2zxik2Z3Y8tSHzJ8xrB2e__v7OYVTqYJPT6224cJtRYVDtdQ2u25a7EAkDMdYkdU/s1736/image_2026-05-23_13-53-25.png

នៅក្នុងវីដេអូចម្រៀងនេះ Lisa បានចាប់ផ្តើមជាមួយនឹងផ្នែកចម្រៀងរ៉េប និងចលនារាំពិសេសៗជាបន្តបន្ទាប់ដែលបង្ហាញសារនៃសេរីភាព និងការរស់នៅយ៉ាងពេញលេញតាមរយៈទំនុកច្រៀងដែលបញ្ជាក់ពីសម្រស់ គំនិតផ្តួចផ្តើម និងស្មារតីដែលគ្មានការរឹតត្បិត។ នៅក្នុងផ្នែកចុងក្រោយនៃបទចម្រៀង «Goals» តារាចម្រៀង Anitta បានបង្ហាញខ្លួនជាមួយនឹងផ្នែកច្រៀងជាភាសាអេស្ប៉ាញ បន្តដោយបទរ៉េបពីតារាចម្រៀងរ៉េប Rema។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxbQUi6pFgeruvnyZ1_4PFV7eqAFRpyDoIibZxMqVG1nbnz6D12OcLy8_s-6EFB9TYmThZwPibTJaobZg-GOBALT8NTmvY7yJGvAmZ7XbI539JX0xrKKPMTuU1UsfQhea6_muFG_n02SVSr4zFx69aoJNgxpoi_IFHID6QygSu8rdhdLPYi3pnn_5N4Wc/s1536/image_2026-05-23_13-31-08%20(2).png
ក្រោយការចេញផ្សាយបទនេះទទួលបាននូវមតិប្រតិកម្មចម្រុះដោយខ្លះជាហ្វេនក៏ចូលចិត្តប៉ុន្តែអ្នកលេងអ៊ីនធឺណិតបានរិះគន់មិនសំចៃទៅកាន់ Lisa។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5tdFGQIhRnC5fk3jzDbYGfMJz8nS8zCthF1NtNINFjJJHS7CBcr1l8b1lRISGCMJUhYFWqanYGsl8R9MU7G6kuPVAfN-bpEnp_Wq1EmiLl7-ojG6esd3tyAKiK9ZjXCzoQLueIM_VHwp8NXgfEdTTWk4YFOFkkaUwCaNDHxf8mJs9SlokikDxUnyiPqM/s1110/image_2026-05-23_13-31-08.png

អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «បទចម្រៀងមួយសម្រាប់ព្រឹត្តិការណ៍ World Cup ត្រូវបានគេសន្មត់ថានិយាយអំពីមនុស្សមកពីវប្បធម៌ផ្សេងៗគ្នា ដែលបានមកជួបជុំគ្នាតាមរយៈបាល់ទាត់ ហើយនៅទីនេះ Lisa កំពុងច្រៀងអំពីការមើលទៅស្អាត និងការបញ្ចេញអណ្តាតរបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLnorP8MgW19ypQ6ObPShOV8xZGiFbuS6qxt_O1COr4hS68E8xsZgLrwbBgio2h-RyDXVV3T35mPH3S_y6USX4LvWuPIpxtWRSBGh5ayNIY3JCRtzOk0d-FDyfxcOZjUSQwcvDJVPdPnKfAe8A0AhHsXwoVbT1zcJWMiJh6FfaTELBv_3wifyY41ItBv8/s757/image_2026-05-23_13-46-44.png

, «ពានរង្វាន់ពិភពលោកត្រូវបានគេសន្មត់ថាជាការផ្សាយសម្រាប់គ្រួសារដែលលើកកម្ពស់សាមគ្គីភាព សន្តិភាព និងការរួបរួមគ្នាប៉ុន្តែ Lisa នៅទីនេះច្រៀងអំពីរាងកាយរបស់នាង ថតរូប បញ្ចេញអណ្តាតរបស់នាង និងធ្វើជាអ្នកញៀនចូលក្លិប»។ អ្នកផ្សេងទៀតបញ្ចេញមតិថា «ស្រមៃមើលថាអ្នកកំពុងធ្វើបទចម្រៀង World Cup អំពីខ្លួនអ្នកវាពិតគួរឱ្យខ្មាសអៀនណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRyxAOt13vmNedCMaX7-lci4C0G9n-i-IbjwqvN4cTthFOpYr7Ige3BIabsAZCfIMvS6P54Iq2y3h9-WwPj4icZxgzTsgMhesLRZOJu6B6EiNaWFht0Zgl6PUwZQ_rJw7QZhYiqFRumjhewgvHv6VBQUmeHLIF_QkPXthy2k1ZAIK0t5grq991nATCn8/s591/image_2026-05-23_13-50-55.png

ទស្សនិកជនមិនត្រឹមតែរិះគន់ថា Lisa មានភាពជឿជាក់លើខ្លួនឯងធ្វើបទចម្រៀងសម្រាប់ World Cup ប៉ុន្តែបែរជារៀបរាប់ពីសម្រស់ខ្លួនឯងប៉ុណ្ណោះទេពួកគេក៏បានប្រៀបធៀបបទចម្រៀងរបស់នាងទៅនឹងបទ «Dreamers» របស់ Jungkook សមាជិកក្រុម BTS សម្រាប់ព្រឹត្តិការណ៍ World Cup ផងដែរដោយបទទាំងពីរខុសគ្នាស្រឡេះតែម្តង៕

ក្របីឈ្មោះ “ដូណាល់ ត្រាំ” កំពុងល្បីកក្រើក តាមបណ្តាញសង្គម មុនពេលឈានដល់ថ្ងៃពិធីបុណ្យបូជា

0

ដូចប៉ុន្មានភាគរយដែរបងប្អូន? នៅមុនថ្ងៃបុណ្យ Eid al-Adha ឬពិធីបុណ្យបូជាសត្វរបស់សាសនាឥស្លាមមកដល់ ប្រជាជនបង់ក្លាដែសយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅថតរូបជាមួយ «តារាបណ្តាញសង្គម» ដ៏ប្លែកភ្នែកម្នាក់។ នោះមិនមែនជាមនុស្សឡើយ ប៉ុន្តែជាសត្វក្របីភឿកមួយក្បាលដែលមានសក់ពណ៌មាសវែងអន្លាយ ហើយត្រូវបានគេដាក់រហស្សនាមឱ្យថា “ដូណាល់ ត្រាំ” (Donald Trump)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdOl3cQHhg0S7qbnNigi87ZQsjQO9YgfuYIX3QrlX15xM1ylXtPC62EnKkni8U-tf41SpdRgIcamyCOYaiLWfsDkXApkWwzoGO-SP2aeYiL_E1HpjNF5Nevcvhjus7daCo0c9P1b9LgnPG5gYLymwl_ik7OwZN4zXiG3VctDTkOU1HzzEqthrPJPuNWNA/s1200/photo_2026-05-23_14-02-00%20(3).jpg
ក្របីភឿកទម្ងន់ ៧០០ គីឡូក្រាមមួយក្បាលនេះ បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្អូនប្រុសរបស់ម្ចាស់កសិដ្ឋាន លោក Zia Uddin Mridha វ័យ ៣៨ ឆ្នាំ បានកត់សម្គាល់ឃើញថា ស្ទីលម៉ូដសក់ពណ៌មាស និងការសិតទម្លាក់មកចំហៀងរបស់វា មានលក្ខណៈស្រដៀងគ្នាបេះបិទទៅនឹងស្ទីលសក់ដ៏ល្បីល្បាញរបស់ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIEZgGCJO0tT4ifWpD1cw5Hz7zm6SCrHhjmRIgy9UNAaEHO2qhThhtUZjzohQ1eP4LA6ZBZYk0yss_rwmUgVNlkPrDlXQWgECD_pcEFl9HtiTxiDUYVeWxkgu1LfJzIHSvTVCNbYHTkYC260qdvlI_3vAtJPPiJnVGYJvzMW-ocypU_siUs4VwYLSvIzU/s800/photo_2026-05-23_14-02-00.jpg

លោក Mridha បាននិយាយទាំងញញឹមថាប្អូនប្រុសរបស់គាត់ជ្រើសរើសឈ្មោះនេះ ដោយសារតែសក់ដ៏ប្លែកខុសពីធម្មតារបស់វា។ លោកបានបន្ថែមដោយកំប្លែងថា ភាពស្រដៀងគ្នារវាងក្របីនេះនិងលោកប្រធានាធិបតី គឺនៅត្រង់សក់នេះតែម្ដង ចំណែកឯភាពហ៊ឺហារបស់វាវិញ គឺគ្រាន់តែចូលចិត្តងូតទឹកត្រជាក់ៗ ៤ ដងក្នុងមួយថ្ងៃ និងមានអ្នកមកសិតសក់ឱ្យប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIwUFsZlneRlO4vmO5-QQUm6yg4Co3iFXZyxxEAuIkwhwjDRzLMqCu2kJ-AafU4jccFimlXr5qoHz12uxqYhVweLKv0vXIuM3VnpDVzicIyJgM3KxFj5oLUbbbTISbybuCJJrJiXb0kbyqSb7Id2aAZ3_pA3h4pvbTNW1cEcZaIfpJ1LIPjq3GrhDIow/s1280/photo_2026-05-23_14-01-59%20(2).jpg
យោងតាមមន្ត្រីជំនាញផ្នែកបសុសត្វ បានឱ្យដឹងថា ក្របីភឿក (Albino Buffalo) គឺជារឿងដែលកម្រជួបប្រទះបំផុត។ ពួកវាមានស្បែកពណ៌ស ឬផ្កាឈូក និងមានរោមពណ៌មាសបែបនេះ ដោយសារតែការខ្វះជាតិមេឡានីន (Melanin) នៅក្នុងរាងកាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM8bkDHGgVuy4Szg99V7TRGufIQDSTDQhortRJ6llKBhZtd6-wvomSMGs7ErzPwIFB4FzQQuoGxelQzGBqIgST0XdpMs-6GG-UFwFNeluGC_iOGAMYqC32m6NC22YddHwsWQCMgAC70bB3KpPqnu8sF1csgRJFrPbztr3K_Dm0q2OhvedzpVl2Ytz5vFY/s1050/photo_2026-05-23_14-01-59%20(3).jpg
ដោយសារតែភាពល្បីល្បាញនៅលើអ៊ីនធឺណិត មានអ្នកគាំទ្រ ក្មេងៗ និងអ្នកចង់ដឹងចង់ឃើញជាច្រើន បានធ្វើដំណើរមកពីឆ្ងាយ សូម្បីតែជិះទូកអស់រយៈពេលរាប់ម៉ោង ដើម្បីគ្រាន់តែបានមកឃើញ និងថតរូបជាមួយក្របី “ដូណាល់ ត្រាំ” នេះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមានមនុស្សមកចោមរោមមើលច្រើនពេក បានធ្វើឱ្យសត្វក្របីនេះមានអារម្មណ៍ស្ត្រេស និងស្រកទម្ងន់ ដែលបង្ខំឱ្យម្ចាស់កសិដ្ឋានត្រូវរឹតបន្តឹងការចូលទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi61n3mtZtt4OrZewO79W0xDgtzbNGjncSNoDs5YOwy3BvcXUcJv6W2XhLgV7GpvO14pKU2vsLjD_GLRolyJ50oBTgzF4pyalGgeVXA_ZrX3wAcWauQFmfnScaZzrf-_1VURRZblJLGdzli6A6w7kQ9NQjJQSwH4bx3V27dilv8JbsDa6b9WzKJhZyvytE/s1280/photo_2026-05-23_14-01-59.jpg
ទោះបីជាវាជាទីស្រឡាញ់ និងជាតារាអ៊ីនធឺណិតល្បីកម្រិតណាក៏ដោយ ក៏វាត្រូវប្រឈមមុខនឹងវាសនាចុងក្រោយក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺវានឹងត្រូវយកទៅធ្វើជាសត្វបូជាសម្រាប់ពិធីបុណ្យ Eid al-Adha។ នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនកាន់សាសនាឥស្លាមភាគច្រើនប្រមាណ ១៧០ លាននាក់ សត្វពាហនៈជាង ១២ លានក្បាល រួមមាន ពពែ ចៀម គោ និងក្របី នឹងត្រូវធ្វើពិធីបូជា ដើម្បីចែករំលែកសាច់ដល់ក្រុមគ្រួសារ និងអ្នកក្រីក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirh0PJpceCaap8jCWZwjNQDbx-3s7Ka43m4HQcsSi846J10wx93-je4V8YntnxZ8KAtfz2RqGTQ4-ldMYnt8nvnxpQ2K4ILDOqtAR6xvM4S6Xh48U6BLKv4sK5mfJp18sPm66dtaEGYuFIxHjPx0He_itZ7BzHRstf7Hze6XGLvrD94l95wh5M3znYEwg/s1200/photo_2026-05-23_14-02-00%20(2).jpg
លោក Mridha ដែលបានចិញ្ចឹមនិងមើលថែក្របីអាយុ ៤ ឆ្នាំមួយក្បាលនេះ អស់រយៈពេលមួយឆ្នាំមកហើយ បានសម្លឹងមើលវាដោយក្តីអាណិតអាសូរ និងបានពោលថាលោកនឹកស្រណោះអាណិត ដូណាល់ ត្រាំ ខ្លាំងណាស់ ប៉ុន្តែនេះគឺជាស្មារតីស្នូលនៃបុណ្យ Eid al-Adha ពោលគឺការលះបង់ និងការធ្វើសក្ការបូជា៕

Kim Soo Hyun កំពុ.ងប្រឈ.មនឹងសម្ពាធមួយទៀត ក្រោយប៉ូលិសចេញបញ្ជាក់លើរឿង Kim Saeron

0

ថ្មីៗនេះបងប្រុសរបស់ Sulli គឺលោក Choi បានធ្វើបណ្តាញសង្គមកូរ៉េក្តៅគគុកបន្ទាប់ពីបង្ហោះសារដ៏អាថ៌កំបាំងមួយនៅលើបណ្តាញសង្គមដែលសរសេរថា «នៅពេលដែលអ្នកព្យាយាមត្រឡប់មកវិញ វគ្គទីពីរនឹងចាប់ផ្តើម។ ជម្រើសគឺជារបស់អ្នក»។ នៅពេលសួរថា តើការបង្ហោះនេះសំដៅទៅលើអ្នកណា បងប្រុសរបស់ Sulli បានឆ្លើយថា «បុរសម្នាក់មកពីភពផ្កាយ»។ ការឆ្លើយតបនេះនាំឱ្យសាធារណជនសង្ស័យភ្លាមៗថា Choi កំពុងសំដៅទៅលើ Kim Soo Hyun ព្រោះលោកជាតួឯកប្រុសនៅក្នុងរឿង «My Love from the Star»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAx2LI7bG9sqNVWoNdX6ZIuV_8B2hD308uM0aRGtliiIlqfaKNKzbU_R3mOMUw98qcoZRqLgylYAbwAwe0_Jd1-723oFHDJSVxLwc7ercPGmaUAq5d0QR7__m0a69w0JFyJ314WDKTeogLJH7qj-V2kvrY2OcswpEQRSthlQZUlnS-yuRoRhTEIRXFwZs/s1000/image_2026-05-21_13-40-22%20(3).png

ការបង្ហោះរបស់លោក Choi បានលេចចេញភ្លាមៗបន្ទាប់ពីប៉ូលិសកូរ៉េខាងត្បូងបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ពួកគេលើករណីដែលពាក់ព័ន្ធនឹង Kim Soo Hyun និងតារាសម្តែង Kim Sae Ron ដែលទទួលមរណភាព។ ដូច្នេះ អ្នកទស្សនាជឿថាបងប្រុសរបស់ Sulli បានបង្ហោះការព្រមាននេះដោយចេតនាទៅកាន់ Kim Soo Hyun ដោយរំពឹងទុកពីការវិលត្រឡប់របស់តារាសម្តែងរូបនេះមកកាន់ឧស្សាហកម្មកម្សាន្តវិញបន្ទាប់ពីភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWOlPP6PMK5cZC92Arruocn8s5kF6a1bZGK-5AnElhyDDySSQWUgwTOcZnTmKljS_Fw_JLyH2VyB4n8h7h6xI_pKiw7G9vaQOodqoxFd40gp-maW1Hs76KKPg7Afa6E31-m49A44RFPReh4jvBOAFpH84my6VeHAe4-FJ3dWsuwnJ0cTd3H9Un-zznttY/s728/image_2026-05-23_11-02-18%20(2).png

កាលពីខែមីនា ឆ្នាំ២០២៥ លោក Choi បានចោ.ទប្រកាន់ Kim Soo Hyun ថាបានដាក់សម្ពាធលើ Sulli អំឡុងពេលថតរឿង «Real» ដោយអះអាងថាតារាសម្តែងរូបនេះត្រូវបានបង្ខំឱ្យថតឈុតអាក្រាតកាយ ទោះបីជាមានរាងកាយពីរក៏ដោយ។
នៅពេលនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun គឺ Gold Medalist បានឆ្លើយតបថា «ទាក់ទងនឹងឈុតឆាករួមភេទរបស់ Sulli តារាស្រីរូបនេះត្រូវបានជូនដំណឹង និងដឹងយ៉ាងច្បាស់អំពីខ្លឹមសារនៃឈុតឆាកមុនពេលថត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjByHVflPbWaRHPZQEKyE6gxIhEBM-53J03pkF8Y4NV0bucKIU2Pb7WMCwrpFcLciA_o74WnIml3_xLcLbdZvUd_QUtK-HXrsv4t9bnNXq5Ww8jcTT3agO2376sVHlWOksLKsiou0qm3zHm2t7cz6RCXrqU1V5w0rOYeTnqHLoYYCJzQd9xSqCWG9gfnvs/s872/image_2026-05-23_11-02-18%20(3).png

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី ២១ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ការិយាល័យរដ្ឋអាជ្ញាបានស្នើសុំដីកាចាប់ខ្លួន Kim Se Ui ដែលជាប្រធានឆាណែលYouTube Garo Sero ពីបទបរិហារកេរ្តិ៍ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun។ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលិសបានសន្និដ្ឋានថា ការចោទប្រកាន់ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Kim Sae Ron កាលពីនាងនៅជាអនីតិជន គឺមិនពិតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFtZdYUbRSx3SW7QvMYkxVXWJmbiEc_VozzdPHqCma_h6NzDilsZoEumFngY1QcFR1stRE_ILiAn2x9nq51v6HpuNW-FRbaOPhFuFU1uJFOKvrFFkDoSbjfT-r7Wo8I3XAjKcot-aW16xXNHmiwLYfQhyDbKv8a4itb6M-o0LyUdbG02Nd9cVxZm87sYY/s1280/image_2026-05-23_11-02-18.png

យោងតាមពាក្យសុំដីកាចាប់ខ្លួន Kim Se Ui ត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពី Kim Soo Hyun សម្រាប់ហេតុផលសេដ្ឋកិច្ច ដូចជាប្រាក់ចំណូលពី YouTube ជាដើម។ ការសន្ទនា KakaoTalk ដែល Kim Se Ui បានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៥ ជាភស្តុតាងនៃទំនាក់ទំនងស្នេហារបស់ Kim Soo Hyun និង Kim Sae Ron ក៏ត្រូវបានកំណត់ថាត្រូវបានកែសម្រួលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYyrhwSWkzAvGhXQmQujEDam2cL4iCrhAxzqJvmlmY4eu6qYKHo_ET3eF9PdE7XJaL63GO9-knReY_AKQO_u0joQ23Tz4UXVbcpj3UHAkaY4kogBBHQlIre1YnmC6ymzjXhTIOnZ34Od1UcF7PBz1VN6rxhF0TLZZdCxPOv6oRemmIBYnzosUwHoRAYQU/s1643/image_2025-06-10_10-42-19%20(2).png
យោងតាមមន្រ្តីប៉ូលិស Kim Se Ui បានទទួលរូបភាព Screenshot ចំនួន១១ ពីក្រុមគ្រួសាររបស់តារាសម្តែងដែលបានស្លាប់ទៅ នៃការសន្ទនារវាង Kim Sae Ron និងមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ដែលមានតាំងពីឆ្នាំ ២០១៦ ហើយបន្ទាប់មកបានកែសម្រួលផ្នែកសរុបចំនួន ៧នៃសារនោះ រួមទាំងការផ្លាស់ប្តូរឈ្មោះរបស់មនុស្សនៅក្នុងការសន្ទនាទៅជា «Kim Soo Hyun»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6X5AOQm4NoVAc3mM_i7JN4UPO4dTpgmtRX-2BTwsHtosJRKQskr7E0lamY3bJOQGbyJ_JTUdp3r9UiSMID_LbrqJk0Wx9zYQyAHoD-IUvj41_bPrRIIKnKAIzo_PL-WJgdIraBq03QfDfPk6WLsiJf3pgQS1yernPNG6GnRDMthGsY2SQ-QRF48vkys/s640/image_2026-05-21_13-40-22%20(2).png
លើសពីនេះ ការថតសំឡេងដែលចេញផ្សាយដោយភាគីរបស់ Kim Se Ui ក្នុងខែឧសភា ឆ្នាំ ២០២៥ ដែលត្រូវបានគេចោទប្រកាន់ថាមានសំឡេងរបស់ Kim Sae Ron ដែលសារភាពថាបានណាត់ជួបជាមួយ Kim Soo Hyun តាំងពីវិទ្យាល័យ ក៏ត្រូវបានសន្និដ្ឋានថាជាផលិតផលក្លែងក្លាយដែលបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ។ បន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិស សាធារណជនឥឡូវនេះកំពុងផ្តោតលើថាតើ Kim Soo Hyun អាចវិលត្រឡប់ទៅរកអាជីពសិល្បៈរបស់លោកវិញ និងស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញបានដែរឬទេ៕

Xiao Zhan បន្តឈ្នះពានរង្វាន់តារាសម្តែងប្រុសឆ្នើមល្អបំផុតនៅក្នុងការប្រកួត Golden Haiyan Awards

0

នៅយប់ថ្ងៃទី២១ ខែឧសភា នៅទីក្រុងម៉ាកាវ មហោស្រពភាពយន្តសិល្បៈអាស៊ីឆ្នាំ២០២៦បានបញ្ចប់ដោយជ័យជម្នះដ៏លេចធ្លោសម្រាប់ខ្សែភាពយន្ត «Gezhi Town» ដោយខ្សែភាពយន្តនេះបានក្លាយជាអ្នកឈ្នះដ៏ធំបំផុតមួយនៅយប់នោះ ដោយទទួលបានពានរង្វាន់ធំៗចំនួន៣គឺ Best Leading Actor, Best Screenplay, និង Best Director។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9x2tE6JjBFsbDRsAW0aZnvP-lwptDNYWHwm3AH8dcM27LTWenlvS0H2lYN8de6pYtJztjwSJQtgMzNit7UnvCj95a5dFUEZPsFulFQC1O2MuD3ibLNXW48LSsZpujMzjwvkbhz5T7PaD8Gxre445vWq8LIbW0ep3IDDnAwn7xamXdNn1WiRbq10o4Pbk/s1050/image_2026-05-23_11-55-20.png
Xiao Zhan ត្រូវបានប្រកាសថាជាតារាសម្តែងប្រុសឆ្នើមបំផុត ដែលជាកិត្តិយសសម្តែងខ្ពស់បំផុតសម្រាប់អ្នកសំដែងប្រុសនៅក្នុងការប្រកួត Golden Haiyan។ជ័យជម្នះនេះមានអត្ថន័យជាពិសេស ពីព្រោះវាជាការតែងតាំងលើកដំបូងរបស់ Xiao Zhan នៅឯមហោស្រពភាពយន្តអន្តរជាតិក្នុងនាមជាតារាសម្តែងភាពយន្តឈានមុខគេ ហើយក៏ជាពានរង្វាន់តារាសម្តែងប្រុសល្អបំផុតលើកដំបូងរបស់លោកនៅឯព្រឹត្តិការណ៍ប្រគល់រង្វាន់អាស៊ីក្នុងតំបន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigNg8t85HiMTkufUuDvy3NQDXPQNpUtTYYhGXWS0vwM9D0NXFqK_ChcYt-qDB1AEVlC0Kc9UyQYMoii9LfglUVMwfTwk5hDYFbcWOocMUxEYuKXnHasWjf8mnNWn42wdhZb6Z9KlkNAgfUQ-4cjVAB-tOohOIBHRlX15ETYr87gcjyGfSSYm75KG1llVs/s1078/image_2026-05-23_11-55-22%20(2).png
ជ័យជម្នះ Golden Haiyan របស់ Xiao Zhan ក៏បញ្ចប់អ្វីដែលប្រព័ន្ធផ្សព្វផ្សាយចិនបានពិពណ៌នាថាជារដូវប្រមូលផលរយៈពេល ៧៥ ថ្ងៃសម្រាប់តារាសម្តែងរូបនេះ។ កាលពីខែមីនា លោកបានឈ្នះពានរង្វាន់តារាសម្តែងប្រុសល្អបំផុតក្នុងកម្មវិធីទូរទស្សន៍នៅឯពានរង្វាន់ SMG TV Series Quality Awards សម្រាប់តួនាទីរបស់លោកជា Zang Hai ក្នុងរឿង The Legend of Zang Hai។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioPPEMfNL06dBWimiwjhavgwqzrBoQ4oDjabigovdbZfgHocbupTfBaweZT9x9Ym2CHrHcpRzB2feJLqdj07JFe4wp6WnOuIeVNahVuRj2dUhc3O4opUeW0RWY_ZoNNyOwnSirCsJJXfWKm8OV447M7Q6q6-ZKc3ABY8NX4i9QfiRyjywl-2ft5-AhKNI/s700/image_2026-05-23_11-55-19.png

នៅចុងខែមេសា Xiao Zhan ត្រូវបានផ្តល់កិត្តិយសម្តងទៀតនៅឯពិធីបុណ្យភាពយន្តនិស្សិតមហាវិទ្យាល័យប៉េកាំង ដោយឈ្នះពានរង្វាន់តារាសម្តែងប្រុសពេញនិយមបំផុតក្នុងចំណោមនិស្សិតសម្រាប់រឿង Gezhi Town។ ឥឡូវនេះ ជាមួយនឹងពានរង្វាន់ Golden Haiyan Best Leading Actor របស់ខ្លួន Xiao Zhan ទទួលបានកិត្តិយសសម្តែងសំខាន់ៗចំនួន ៣ ក្នុងរយៈពេលខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX8p9HDh8EzqhYzwVPYI0_9nUcdnWkzaxTldtkv4_9mvw3tcFnBcZcaXCA_vfitDjnHWS6oUGje-WbEnApKWWWIhxDw9M2IHUqftnNyo-L3dtiA4VDZNY-DO-AY0zBgpTRv9EUluvAn23eZY6CZVmkiRZ1NxW6QQ5SQRx4XJS34cUvwY4H9VlLXG-X91w/s526/image_2026-05-23_11-55-19%20(2).png
ប្រព័ន្ធផ្សព្វផ្សាយចិនកំពុងហៅរឿងនេះថាជាការទម្លាយកម្រិតពេញលេញពីទូរទស្សន៍ទៅភាពយន្តសម្រាប់តារាសម្តែងក្រោយទសវត្សរ៍ទី ៩០។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចិនដែលបានដកស្រង់នៅក្នុងប្រភព ខ្សែភាពយន្តGezhi Townរកចំណូលបានជាង ៤១២ លានយ័ន ទោះបីជាមិនត្រូវបានចេញផ្សាយក្នុងរដូវបុណ្យចូលឆ្នាំចិនក៏ដោយ។ វាក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើវេទិកាក្នុងស្រុក និងទទួលបានការតែងតាំងចំនួន ៦ នៅឯពានរង្វាន់ Golden Haiyan មុនពេលឈ្នះរង្វាន់ធំៗចំនួន ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUc4B-BBPnW32jaqrcrevGj9YfdJcYCy80YvN9kNeX3Kr15bsI2WG8cvzrLkjGN9UOQS_2bJoc4k98eT5X4khcOw6CKKJFl1_H4ecgnlt-bImtsE4Ie3Zh3gmPekaDWRw17RlqluvR_7hfvoN6SGsl2Msv0tGDOhh0RkrrpZvU6COEAYsXPiNHQ9kBhWw/s1620/image_2026-05-23_11-55-20%20(2).png

បន្ទាប់ពីពិធីនេះ ពាក្យគន្លឹះដែលទាក់ទងនឹង Xiao Zhan និង De Xian Jin Zhi បានឡើងចំណាត់ថ្នាក់ស្វែងរកនៅលើ Weibo យ៉ាងឆាប់រហ័ស។ ការបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់តារាសម្តែងរូបនេះនៅម៉ាកាវក៏បានក្លាយជារឿងពេញនិយមផងដែរ។ ដោយស្លៀកពាក់ពណ៌ខ្មៅ Xiao Zhan បានទាក់ទាញចំណាប់អារម្មណ៍ដោយស្នាមញញឹម ខណៈពេលដែលលោកបែរមករកអ្នកគាំទ្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQvCvqgPbVOFiwvCT9eyW2j7j_fO879Z34suJFoO4YwJOPa0pSIs-atIkDv3ttP91MmcUP2H5YivoOQbt9X7n6nGlJl7B54003kHjXQZfmNhxzI4_QAQz_jzjlHVhK0sj4BhID9jhxACn5CYF77EsCg4ocJB4XcoIuPrzSqxkqDFjAdMZlSNtnFyY7mjU/s1620/image_2026-05-23_11-55-23%20(2).png

ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តបានកត់សម្គាល់ថា ឥទ្ធិពលបន្តរបស់ Xiao Zhan លែងផ្អែកលើអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនទៀតហើយ។ ផ្ទុយទៅវិញ តារាប្រុសរូបនេះកំពុងចាប់ផ្តើមកសាងភាពជឿជាក់ក្នុងវិជ្ជាជីវៈឱ្យកាន់តែរឹងមាំតាមរយៈតួនាទីដែលកាន់តែស៊ីជម្រៅ និងពោរពេញដោយបញ្ហាប្រឈម៕

ទោះទៅដល់ទីណា ស៊ីន យូប៊ីន នៅតែមានអ្នកគាំទ្រ

0

តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងសំលៀកបំពាក់សូត្រខ្មែរនៅក្នុងកម្មវិធីនៅម៉ាកាវហើយថែមទាំងបានអង្គុយជួរជិតតារាសម្តែង Xiao Zhan ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះមានវីដេអូមួយបានបង្ហាញថាទោះបីជា ស៊ីន យូប៊ីន បានមកដល់ទឹកដីម៉ាកាវហើយក្តីប៉ុន្តែរូបនាងនៅតែមានអ្នកគាំទ្រចាំសុំហត្ថលេខា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEW5NK7EW_QcgOsf1s-RNTo0Mmu96VsXAPJljnqptDlr_VPCxn3TWke4pHq7stJy6L3I8v1thCROnBW7Wgx3rbxxCDyTkZ32A2ddSwJT5ElOMAd2SjpvpP2snws7kX5iCRP5x-MvBxMXxSCayNtmjFOpmrzvt50rKmzp3itKoKiXU2E9JH7oY-xukBc5M/s2048/image_2026-05-23_10-20-27.png
កាលពីកន្លងមកនេះ តារាសម្តែង ស៊ីន យូប៊ីន ត្រូវបានប្រកាសថាជា ឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំ២០២៦ ដោយនាងនឹងទៅចូលរួមកម្មវិធីនេះនៅម៉ាកាវ។ ថ្មីៗនេះ ស៊ីន យូប៊ីន ក៏បានទៅចូលរួមកម្មវិធីនៅទីនោះដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងកម្មវិធី Asian Art Film Festival កាលពីយប់ថ្ងៃទី២១ ខែឧសភា។ ជាមួយនឹងសូត្រខ្មែរដ៏ស្រស់ស្អាត ស៊ីន យូប៊ីន ក៏បានឡើងប្រកាសពានរង្វាន់ក្នុងវីធីមហោស្រពភាពយន្តសិល្បៈអាស៊ី ឆ្នាំ២០២៦ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbp3k5gejgzUjZqGwNlLNRlU_j0eXY09nVxcxZWJOHhB69HqMWzRxK4ixIFm8aTevRnB2OlO3aejUoheChZ2uWe7Dh329QWojLYpZ6_lcehu2MfealNP1CDao2jdbVSyWNMK-y70OWDiG_zA_1r0ZHkVqxSVsEty2kpxHtzecHtghRlnLiEKFv1b_tlA/s1094/image_2026-05-23_10-20-24.png

    មិនត្រឹមតែអ្នកគាំទ្រចាប់អារម្មណ៍ទៅលើសម្រស់របស់ ស៊ីន យូប៊ីន តុបតែងខ្លួនយ៉ាងសមសួននៅក្នុងកម្មវិធីអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏មានវីដេអូមួយទៀតបង្ហាញថាតារាសម្តែងកម្ពុជារូបនេះអង្គុយជួរជិតតារាសម្តែងចិន Xiao Zhan ទៀតផង។ កន្លងមកនេះ ស៊ីន យូប៊ីនបានធ្វើឱ្យមានភាពល្បីល្បាញនៅពេលចូលរួមនៅក្រៅប្រទេសដោយរូបនាងមានឱកាសបានជួបតារាល្បីៗលំដាប់ជួរមុខជាច្រើនរូបរហូតអ្នកគាំទ្រសរសើរថាជានារីកំពូលសំណាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCN-gAY0V2YLIK7TcWkAJ7gQvmVyfbK9Gsi9to9b7k1llXSWs74qgYXLpNM_mAQRpIj94i4VyB7zU5_eZX7Bwc5WlxRQSOQIpBieutzs9rrlQs8AruWn5wBnE8Hfw1ZnmxecBi11DTBT5moHqK3fgz0EPMuKd4O_KSwBjEuIPPyMQaHhZ_0WT5R4Oys6Y/s1440/image_2026-05-23_10-20-25.png

    ក្រៅពីចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខាងលើនេះ នៅលើផេកអ្នកគាំទ្ររបស់ ស៊ីន យូប៊ីន បានចែករំលែកពីវីដេអូដែលបង្ហាញឱ្យឃើញថាតារាស្រីរូបនេះទោះបីជាទៅដល់ទឹកដីម៉ាកាវហើយក្តីនៅតែទទួលបានការគាំទ្រនិងក្តីស្រលាញ់ពីហ្វេនៗ។ នៅក្នុងវីដេអូដែលបានចែករំលែកគេបានឃើញ ស៊ីន យូប៊ីន កំពុងចុះហត្ថលេខានិងថតរូបតាមការស្នើសុំរបស់អ្នកគាំទ្រខណៈពេលនាងកំពុងស្ថិតនៅទីតាំងមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlQ1KEfoTEaobDRffVR4Zkh96Kk9vsunOwc0R9QiuzVDkH710O5r9AeXX7Cmlfpsl39cP7DGhwpBG9WG3flDhxCElngzaytW33xPn3-ma0FqhOP5c14mKVn3i3JGtVNRSP5jjwONZi324zBVvSYjrX9Gxur3bFgVoaNMZsAXK0T5oMJ70cwHPtiOOcAE/s2048/image_2026-05-23_10-20-26.png

    គួរឱ្យដឹងថា បច្ចុប្បន្ននេះផេកហ្វេកប៊ុករបស់ តារាសម្តែង ស៊ីន យូប៊ីន បានបើកដំណើរការវិញហើយបន្ទាប់ពីត្រូវក្រុមហ៊ុនមេតាប្លុកអស់រយៈពេលជិត១ឆ្នាំ។ យ៉ាងណាការបង្ហោះរបស់នាងនៅលើបណ្តាញសង្គមមួយនេះនៅមានកម្រិតនៅឡើយដោយសារតែមតិរិះគន់នៅតែកើតមានចំពោះតារាសម្តែងស្រីរូបនេះ៕

សេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការចាកចេញរបស់ពលករកម្ពុជា

0

បត្តិ​ខ្វះ​ខាត​កម្លាំង​ពលកម្ម​នៅប្រទេសថៃ​កំពុង​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​​ពលករកម្ពុជា​ចាកចេញបន្ទាប់​​ពីឡើងកំដៅនៅតំបន់ព្រំដែន​​កាលពីឆ្នាំ​២០២៥ ​ទាំង​ដែល​កន្លង​មក​ ​​ពលករ​កម្ពុជា គឺជា​កម្លាំងដ៏សំខាន់​ក្នុង​ការ​​​ជួយជំរុញសេដ្ឋកិច្ច​ថៃ​​ ។​ ថៃពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំងពលកម្ម​ពីក្រៅ​ប្រទេស​ ​ព្រោះ​តែ​ចំនួន​​​ពលរដ្ឋ​ថៃ​វ័យ​ចំណាស់​កើន​ឡើងខ្ពស់​ ស្រប​ពេល​​​យុវជន​​ធ្លាក់ចុះ​យ៉ាង​គំហុក​ ។​

នៅថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៦​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ថៃ និងជាប្រធាន​គណៈកម្មការការងារ​ ​អភិវឌ្ឍន៍ជំនាញ​ បានសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួន​ដោះស្រាយ​បញ្ហាខ្វះខាត​កម្លាំង​ពលកម្មជាបន្ទាន់​ ជាពិសេស ខ្វះ​ខាតពលករ​មកពីប្រទេសជិតខាង បើមិនដូច្នោះទេ​ ប្រទេសថៃ​នឹងបាត់បង់​ឱកាស​ទាញ​យកប្រាក់ចំណូលពីការនាំចេញទំនិញ ពីព្រោះ​ពលករ​បរទេស​បានជួយ​ទ្រទ្រង់សេដ្ឋកិច្ចថៃ​កន្លង​មក​ ។​

បើ​តាម​​អនុប្រធាន​សភា​ពាណិជ្ជកម្ម​​ ​បច្ចុប្បន្ន បញ្ហា​ប្រឈម​សំខាន់​ដែលធ្វើឱ្យ​វិស័យ​ឯកជន​​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​ប្រទេសថៃ​កំពុង​ប្រឈម​មុខនឹង​ការ​ខ្វះខាត​ពលករធ្វើការ​​​គ្រប់វិស័យ បន្ទាប់ពី​ពលករ​កម្ពុជា​ចាក​ចេញ​ ។ ស្ថាន​ភាព​នេះ​​​ស្រប​គ្នា​នឹង​អត្រាកំណើត​ថៃ​ធ្លាក់ចុះខ្លាំង​ ធ្វើឱ្យ​ចំនួន​យុវជន​ថៃដែល​ជា​កម្លាំង​ពលកម្ម​សំខាន់​ក្នុង​ប្រទេស​​ធ្លាក់ចុះ​ជាបន្ត​បន្ទាប់ ហើយ​ថៃគ្មាន​អ្វី​ពឹង​ផ្អែក​ ក្រៅពី​ការ​នាំចូល​ពលករ​ពី​ប្រទេសជិតខាង​នោះទេ ។​

ការចាកចេញរបស់ពលករកម្ពុជា​ ធ្វើឱ្យ​ថៃប្រឈមនឹងវិបត្តិខ្វះខាតពលករ​គួរឱ្យបារម្ភ​ និង​ជះ​ឥទ្ធិពលដោយ​ផ្ទាល់​ទៅ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ ផលិត​កម្ម​ ​សេវាកម្ម​ និងប៉ះ​ពាល់​​ដល់​ការ​ប្រកួតប្រជែង​របស់​អាជីវកម្មថៃ​លើ​ពិភពលោក ។​ ម្ចាស់អាជីវកម្ម​ជួប​ការលំបាកខ្លាំង​ណាស់​ ជាពិសេស​ ការងារ​​សំណង់ ក៏ដូចជា​បេះផ្លែឈើ​ ​ដែល​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏សំខាន់​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​​ ។​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ជំរុញឱ្យរដ្ឋាភិបាល​របស់​លោក Anutin Charnvirakul ស្វែង​រក​ពលករ​ពី​ប្រទេសជិតខាង​មក​​ធ្វើការឱ្យបាន​ឆាប់​បំផុត​​ ហើយ​អនុវត្ត​វិធានការបន្ទាន់​នៅ​ចំពោះ​មុខ គឺ​ប្រញាប់​បន្ត​សុពល​ភាព​ប័ណ្ណ​ការងារ​ឱ្យ​ពលករ​បរទេស​គ្រប់​សញ្ជាតិ​ ​។​

គួរបញ្ជាក់ថា​ ផលវិបាកបច្ចុប្បន្នដោយសារការបាត់បង់​ពលករកម្ពុជា​ នាំឱ្យវិស័យឯកជនថៃ​​ខាតបង់ដើមទុន​យ៉ាងច្រើន ដោយសារ​ដំណាំកសិកម្ម​គ្មាន​អ្នកប្រមូល​ផល​ ។ ​ម្ចាស់​អាជីវកម្មនានា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនការ​បន្ត​សុពល​ភាព​ប័ណ្ណ​ការងារ​ដល់ពលករកម្ពុជា​ដែលនៅសេសសល់​ជា​ប្រញាប់​ដើម្បីកុំឱ្យអាជីវកម្ម​​​ជាប់គាំង​ ៕

ប៊ី សុធារី វិលចូលប្រកួតកម្មវិធីបវរកញ្ញាសាជាថ្មីដើម្បីមានឱកាសឈរលើឆាកជាមួយ Thae Su Nyein

0

ទីបំផុតបន្ទាប់ពីមានការសង្ស័យប៉ុន្មានថ្ងៃមកនេះ ពេលនេះ ប៊ី សុធារី បានប្រកាសជាផ្លូវការក្នុងការចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia ។ ការវិលត្រឡប់មកវិញលើកនេះរបស់ ប៊ី សុធារី គឺមកដោយក្តីជឿជាក់ក្នុងការដណ្តើមមកុដដើម្បីមានឱកាសជួបជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein នៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ342yDYWi9B_NsQYsoWmjs4WjIplKsfdcs_-Ot7w02mjVTTVnaE4kKn2nCmcs-FpKbvht_okgbFMmZPv5lLYFsVUjBT_XD3o0ZlYVQxZQfsl2natG8JyZ5JWxudqusOCLyEhYhH6LTGzWXRs_VUcfY2XxoldqCIlaMZqBFPQoEvrIErxdz5w3uch13w8/s1920/image_2026-05-23_09-12-54.png
ពាក្យថាបរាជ័យសឹងតែលែងមាននៅក្នុងវចនានុក្រមរបស់ ប៊ី សុធារី ទៀតហើយទោះបីជានាងបរាជ័យប៉ុន្មានដងមិនថានៅលើឆាកជាតិឬអន្តរជាតិបវរកញ្ញារូបនេះនៅតែបន្តដើរលើផ្លូវដែលជាក្តីស្រមៃរបស់ខ្លួន។ ក្រោយពីបរាជ័យជាប់លំដាប់រងកាលពីឆ្នាំ២០២៥ ពេលនេះ ប៊ី សុធារី បានវិលត្រឡប់មកប្រកួតម្តងទៀតក្នុងនាមជាបេក្ខភាពផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgziYnp9bkRrf1DjXE3316T1fvpj3hoIcjdyCr3q_nfih7n82ryPM2dve5TdJd3xAtgKK8gtzG2Cw85AdLWimJqb0Ay7JNLUg-OQONayLnzEGdTyxBbS2Xa8xDjiyVODVWgABbnrGTG_cf_77jVLNy-fsT14w45YAgpwlNOK4BEivrMOZDog0CbFr2i9w/s2048/image_2026-05-23_09-13-01.png
នៅលើបណ្តាញសង្គមរបស់ ប៊ី សុធារី បន្ទាប់ពីដាក់ចិត្តដាក់កាយចូលរួមប្រកួតលើកនេះគេសង្កេតឃើញថានាងបានបង្ហោះរូបភាពជាច្រើនជាពិសេសគឺរៀបចំខ្លួនបានល្អរហូតមានអ្នកគាំទ្រខ្លះនិយាយថាការប្រកួតរបស់ ប៊ី សុធារី ដូចជាការប្រកួតនៅលើអន្តរជាតិអ៊ីចឹងមិនមែនជាការប្រកួតក្នុងស្រុកនោះទេ។ មានបណ្តាហ្វេនជាច្រើនបានបង្ហាញក្តីរីករាយចំពោះបេក្ខភាពរូបនេះសម្រាប់ការវិលត្រឡប់មកវិញដោយពួកគេជឿជាក់ថា ប៊ី សុធារី មានភាគរយខ្ពស់ក្នុងការគ្រងមកុដ បន្ទាប់ពីរបូតមកុដកាលពីឆ្នាំមុនទៅឱ្យ ផន ស្រីពី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK59fPavbjxfXDhGRTD_dDo-C7ym_GkA56ypge8H9rj6CkvJCIRC6ggxW3vcFwQW8BUepiL3S8ahwli8LNBr3s0PgxSAx0-fC-eGzDo4Vw3Kvpt3zfe7DZa6lGnSv80p3b4YixuPDivV6JNza-hsyp6FV0mD_51xKPvOwlquW6f6FYhq3WYnUh_q0V7JE/s3024/image_2026-05-23_09-12-41.png

ទោះយ៉ាងណា ការប្រកួតលើកនេះ ប៊ី សុធារី ត្រូវប៉ះជាមួយនឹងជើងខ្លាំងទាំងថ្មីទាំងចាស់ ជាពិសេសគឺបវរកញ្ញា ប៉ូគីមថេង សុតធីតា ដោយអ្នកទាំងពីរសុទ្ធតែឆ្លងកាត់ប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3x8RnxYz3eUUUnlfRAfwGN4mvSQh_H_elGoD1J6W_EWrogmaSRpT26Pkjx2vMrNvoTPZIKhUSDwF1z4QXsiMhMIK0cjicu1otIZvdwM5ZJKB7SoNTqc8ANAsoa81Wfg7fwDforhTkQK5FNhUnondR0Zkveh-PBIp9IzPNNJ9lcE1-N5dnpKWzv8S5OlA/s2048/image_2026-05-23_09-13-02.png

ប្រសិនជាដំណើរការប្រកួតរបស់ ប៊ី សុធារី អាចយកឈ្នះបេក្ខនារីផ្សេងៗហើយក្លាយជាអ្នកតំណាងរបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងឆ្នាំនេះ២០២៦ រូបនាងនឹងប៉ះជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein ដែលជា Miss Cosmo Myanmar 2026 ។ នេះនឹងធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាជក់ចិត្តដិតអារម្មណ៍ដោយសារតែអ្នកទាំងពីរធ្លាប់ចូលរួមកម្មវិធីប្រកួតតំណាងប្រទេសក្នុងកម្មវិធីរបស់ តាណាវ៉ាត់ ហើយសុទ្ធតែមានរឿងចម្រូងចម្រាសដូចគ្នាកាលពីកន្លងមកនេះ។ យ៉ាងណាប្រសិនជា ប៊ី សុធារី ភ្នាត់ស្នៀតមិនអាចគ្រងមកុដទេនាងនឹងខកខានឱកាសជួបមិត្តចាស់ Thae Su Nyein៕