ថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានចេញផ្សាយបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ មានចំណងជើងថា «Goals » រួមជាមួយ Anitta តារាអាម៉េរិកឡាទីន និង Rema តារាអាហ្វ្រិក បានរងនូវមតិរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម X ។ ពួកគេបានបញ្ចេញមតិរិះគន់ថាបទចម្រៀង World Cup ត្រូវបានគេសន្មត់ថានិយាយអំពីមនុស្សមកពីវប្បធម៌ផ្សេងៗគ្នាហើយបានមកជួបជុំគ្នាតាមរយៈបាល់ទាត់ប៉ុន្តែ Lisa ជឿជាក់លើខ្លួនពេកដោយច្រៀងតែពីរាងកាយរបស់នាង។
នៅក្នុងវីដេអូចម្រៀងនេះ Lisa បានចាប់ផ្តើមជាមួយនឹងផ្នែកចម្រៀងរ៉េប និងចលនារាំពិសេសៗជាបន្តបន្ទាប់ដែលបង្ហាញសារនៃសេរីភាព និងការរស់នៅយ៉ាងពេញលេញតាមរយៈទំនុកច្រៀងដែលបញ្ជាក់ពីសម្រស់ គំនិតផ្តួចផ្តើម និងស្មារតីដែលគ្មានការរឹតត្បិត។ នៅក្នុងផ្នែកចុងក្រោយនៃបទចម្រៀង «Goals» តារាចម្រៀង Anitta បានបង្ហាញខ្លួនជាមួយនឹងផ្នែកច្រៀងជាភាសាអេស្ប៉ាញ បន្តដោយបទរ៉េបពីតារាចម្រៀងរ៉េប Rema។
.png)
ក្រោយការចេញផ្សាយបទនេះទទួលបាននូវមតិប្រតិកម្មចម្រុះដោយខ្លះជាហ្វេនក៏ចូលចិត្តប៉ុន្តែអ្នកលេងអ៊ីនធឺណិតបានរិះគន់មិនសំចៃទៅកាន់ Lisa។
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «បទចម្រៀងមួយសម្រាប់ព្រឹត្តិការណ៍ World Cup ត្រូវបានគេសន្មត់ថានិយាយអំពីមនុស្សមកពីវប្បធម៌ផ្សេងៗគ្នា ដែលបានមកជួបជុំគ្នាតាមរយៈបាល់ទាត់ ហើយនៅទីនេះ Lisa កំពុងច្រៀងអំពីការមើលទៅស្អាត និងការបញ្ចេញអណ្តាតរបស់នាង»។
, «ពានរង្វាន់ពិភពលោកត្រូវបានគេសន្មត់ថាជាការផ្សាយសម្រាប់គ្រួសារដែលលើកកម្ពស់សាមគ្គីភាព សន្តិភាព និងការរួបរួមគ្នាប៉ុន្តែ Lisa នៅទីនេះច្រៀងអំពីរាងកាយរបស់នាង ថតរូប បញ្ចេញអណ្តាតរបស់នាង និងធ្វើជាអ្នកញៀនចូលក្លិប»។ អ្នកផ្សេងទៀតបញ្ចេញមតិថា «ស្រមៃមើលថាអ្នកកំពុងធ្វើបទចម្រៀង World Cup អំពីខ្លួនអ្នកវាពិតគួរឱ្យខ្មាសអៀនណាស់»។ 
ទស្សនិកជនមិនត្រឹមតែរិះគន់ថា Lisa មានភាពជឿជាក់លើខ្លួនឯងធ្វើបទចម្រៀងសម្រាប់ World Cup ប៉ុន្តែបែរជារៀបរាប់ពីសម្រស់ខ្លួនឯងប៉ុណ្ណោះទេពួកគេក៏បានប្រៀបធៀបបទចម្រៀងរបស់នាងទៅនឹងបទ «Dreamers» របស់ Jungkook សមាជិកក្រុម BTS សម្រាប់ព្រឹត្តិការណ៍ World Cup ផងដែរដោយបទទាំងពីរខុសគ្នាស្រឡេះតែម្តង៕










