Home ព័ត៌មានអន្តរជាតិ ក្របីឈ្មោះ “ដូណាល់ ត្រាំ” កំពុងល្បីកក្រើក តាមបណ្តាញសង្គម មុនពេលឈានដល់ថ្ងៃពិធីបុណ្យបូជា

ក្របីឈ្មោះ “ដូណាល់ ត្រាំ” កំពុងល្បីកក្រើក តាមបណ្តាញសង្គម មុនពេលឈានដល់ថ្ងៃពិធីបុណ្យបូជា

116
0

ដូចប៉ុន្មានភាគរយដែរបងប្អូន? នៅមុនថ្ងៃបុណ្យ Eid al-Adha ឬពិធីបុណ្យបូជាសត្វរបស់សាសនាឥស្លាមមកដល់ ប្រជាជនបង់ក្លាដែសយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅថតរូបជាមួយ «តារាបណ្តាញសង្គម» ដ៏ប្លែកភ្នែកម្នាក់។ នោះមិនមែនជាមនុស្សឡើយ ប៉ុន្តែជាសត្វក្របីភឿកមួយក្បាលដែលមានសក់ពណ៌មាសវែងអន្លាយ ហើយត្រូវបានគេដាក់រហស្សនាមឱ្យថា “ដូណាល់ ត្រាំ” (Donald Trump)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdOl3cQHhg0S7qbnNigi87ZQsjQO9YgfuYIX3QrlX15xM1ylXtPC62EnKkni8U-tf41SpdRgIcamyCOYaiLWfsDkXApkWwzoGO-SP2aeYiL_E1HpjNF5Nevcvhjus7daCo0c9P1b9LgnPG5gYLymwl_ik7OwZN4zXiG3VctDTkOU1HzzEqthrPJPuNWNA/s1200/photo_2026-05-23_14-02-00%20(3).jpg
ក្របីភឿកទម្ងន់ ៧០០ គីឡូក្រាមមួយក្បាលនេះ បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្អូនប្រុសរបស់ម្ចាស់កសិដ្ឋាន លោក Zia Uddin Mridha វ័យ ៣៨ ឆ្នាំ បានកត់សម្គាល់ឃើញថា ស្ទីលម៉ូដសក់ពណ៌មាស និងការសិតទម្លាក់មកចំហៀងរបស់វា មានលក្ខណៈស្រដៀងគ្នាបេះបិទទៅនឹងស្ទីលសក់ដ៏ល្បីល្បាញរបស់ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIEZgGCJO0tT4ifWpD1cw5Hz7zm6SCrHhjmRIgy9UNAaEHO2qhThhtUZjzohQ1eP4LA6ZBZYk0yss_rwmUgVNlkPrDlXQWgECD_pcEFl9HtiTxiDUYVeWxkgu1LfJzIHSvTVCNbYHTkYC260qdvlI_3vAtJPPiJnVGYJvzMW-ocypU_siUs4VwYLSvIzU/s800/photo_2026-05-23_14-02-00.jpg

លោក Mridha បាននិយាយទាំងញញឹមថាប្អូនប្រុសរបស់គាត់ជ្រើសរើសឈ្មោះនេះ ដោយសារតែសក់ដ៏ប្លែកខុសពីធម្មតារបស់វា។ លោកបានបន្ថែមដោយកំប្លែងថា ភាពស្រដៀងគ្នារវាងក្របីនេះនិងលោកប្រធានាធិបតី គឺនៅត្រង់សក់នេះតែម្ដង ចំណែកឯភាពហ៊ឺហារបស់វាវិញ គឺគ្រាន់តែចូលចិត្តងូតទឹកត្រជាក់ៗ ៤ ដងក្នុងមួយថ្ងៃ និងមានអ្នកមកសិតសក់ឱ្យប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIwUFsZlneRlO4vmO5-QQUm6yg4Co3iFXZyxxEAuIkwhwjDRzLMqCu2kJ-AafU4jccFimlXr5qoHz12uxqYhVweLKv0vXIuM3VnpDVzicIyJgM3KxFj5oLUbbbTISbybuCJJrJiXb0kbyqSb7Id2aAZ3_pA3h4pvbTNW1cEcZaIfpJ1LIPjq3GrhDIow/s1280/photo_2026-05-23_14-01-59%20(2).jpg
យោងតាមមន្ត្រីជំនាញផ្នែកបសុសត្វ បានឱ្យដឹងថា ក្របីភឿក (Albino Buffalo) គឺជារឿងដែលកម្រជួបប្រទះបំផុត។ ពួកវាមានស្បែកពណ៌ស ឬផ្កាឈូក និងមានរោមពណ៌មាសបែបនេះ ដោយសារតែការខ្វះជាតិមេឡានីន (Melanin) នៅក្នុងរាងកាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM8bkDHGgVuy4Szg99V7TRGufIQDSTDQhortRJ6llKBhZtd6-wvomSMGs7ErzPwIFB4FzQQuoGxelQzGBqIgST0XdpMs-6GG-UFwFNeluGC_iOGAMYqC32m6NC22YddHwsWQCMgAC70bB3KpPqnu8sF1csgRJFrPbztr3K_Dm0q2OhvedzpVl2Ytz5vFY/s1050/photo_2026-05-23_14-01-59%20(3).jpg
ដោយសារតែភាពល្បីល្បាញនៅលើអ៊ីនធឺណិត មានអ្នកគាំទ្រ ក្មេងៗ និងអ្នកចង់ដឹងចង់ឃើញជាច្រើន បានធ្វើដំណើរមកពីឆ្ងាយ សូម្បីតែជិះទូកអស់រយៈពេលរាប់ម៉ោង ដើម្បីគ្រាន់តែបានមកឃើញ និងថតរូបជាមួយក្របី “ដូណាល់ ត្រាំ” នេះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមានមនុស្សមកចោមរោមមើលច្រើនពេក បានធ្វើឱ្យសត្វក្របីនេះមានអារម្មណ៍ស្ត្រេស និងស្រកទម្ងន់ ដែលបង្ខំឱ្យម្ចាស់កសិដ្ឋានត្រូវរឹតបន្តឹងការចូលទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi61n3mtZtt4OrZewO79W0xDgtzbNGjncSNoDs5YOwy3BvcXUcJv6W2XhLgV7GpvO14pKU2vsLjD_GLRolyJ50oBTgzF4pyalGgeVXA_ZrX3wAcWauQFmfnScaZzrf-_1VURRZblJLGdzli6A6w7kQ9NQjJQSwH4bx3V27dilv8JbsDa6b9WzKJhZyvytE/s1280/photo_2026-05-23_14-01-59.jpg
ទោះបីជាវាជាទីស្រឡាញ់ និងជាតារាអ៊ីនធឺណិតល្បីកម្រិតណាក៏ដោយ ក៏វាត្រូវប្រឈមមុខនឹងវាសនាចុងក្រោយក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺវានឹងត្រូវយកទៅធ្វើជាសត្វបូជាសម្រាប់ពិធីបុណ្យ Eid al-Adha។ នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនកាន់សាសនាឥស្លាមភាគច្រើនប្រមាណ ១៧០ លាននាក់ សត្វពាហនៈជាង ១២ លានក្បាល រួមមាន ពពែ ចៀម គោ និងក្របី នឹងត្រូវធ្វើពិធីបូជា ដើម្បីចែករំលែកសាច់ដល់ក្រុមគ្រួសារ និងអ្នកក្រីក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirh0PJpceCaap8jCWZwjNQDbx-3s7Ka43m4HQcsSi846J10wx93-je4V8YntnxZ8KAtfz2RqGTQ4-ldMYnt8nvnxpQ2K4ILDOqtAR6xvM4S6Xh48U6BLKv4sK5mfJp18sPm66dtaEGYuFIxHjPx0He_itZ7BzHRstf7Hze6XGLvrD94l95wh5M3znYEwg/s1200/photo_2026-05-23_14-02-00%20(2).jpg
លោក Mridha ដែលបានចិញ្ចឹមនិងមើលថែក្របីអាយុ ៤ ឆ្នាំមួយក្បាលនេះ អស់រយៈពេលមួយឆ្នាំមកហើយ បានសម្លឹងមើលវាដោយក្តីអាណិតអាសូរ និងបានពោលថាលោកនឹកស្រណោះអាណិត ដូណាល់ ត្រាំ ខ្លាំងណាស់ ប៉ុន្តែនេះគឺជាស្មារតីស្នូលនៃបុណ្យ Eid al-Adha ពោលគឺការលះបង់ និងការធ្វើសក្ការបូជា៕