Home Blog Page 1086

ប្រទះឃើញវត្តមានសត្វត្មាតជិតផុតពូជ នៅដែនជម្រកកម្ពុជា

0

ត្មាតភ្លើងជាប្រភេទជិតផុតពូជ ចំនួន២ក្បាល ត្រូវបានគេឃើញលេចវត្តមាននៅក្នុងប្រទេសកម្ពុជា នៅដែនជម្រកដែនជម្រកសត្វព្រៃលំផាត់។

ដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង ដោយតែងតែធ្វើការអង្កេតតាមដានពីវត្តមានរបស់វាជាប្រចាំ ដោយដាក់កាម៉េរាស្វ័យប្រវត្តិតាមត្រពាំង និងអង្កេតពេលវាចុះស៊ីសាកសពសត្វគោក្របី។

ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វត្តមានរបស់ត្មាតភ្លើងចំនួន២ក្បាល កំពុងស៊ីសាកសពសត្វគោ នៅភូមិស្រែជ្រៃ និងសត្វមួយក្បាលបានចុះផឹកទឹកនៅត្រពាំងដែលបានស្តារ។

លើសពីនេះទៅទៀត អង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់រៀបចំអាហារដា្ឋនត្មាតចល័តចំនួន១២ខែ ដើម្បីអាចកំណត់ចំនួនអប្បរិមា និងទីតាំងដែលសត្វភ្លើងកំពុងមានវត្តមាននៅកម្ពុជា៕

 

មូលហេតុចាំបាច់ត្រូវចុះអេតាសុីវិល ក្រោយរៀបអាពាហ៍ពិពាហ៍

0

ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។

សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

យោងតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង ជាពិសេសមានទាល់តែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។

សូមបញ្ជាក់ផងដែរថា អេតាស៊ីវិល នឹងបញ្ជាក់បានថាគូរស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕

ភ្នំទឹកធំ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយ ច្រើនត្រូវគេមើលរំលង

0

តំបន់ទេសចរណ៍ភ្នំទឹកធំ ជាតំបន់ភ្នំនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixOKJn_808dtPW1qPk2Jhho8B1iCT8Ktxk7CaxJhUUn97CJadEMIsoQ4pCqG3YlitHxUIh9iHr0Nh1_CZDHPpe9l-5QNyFCj-6yK2ekSiY2BDoLEDmz_9v20MMgknPYp24N-qoxbx_4RyNMYLemE0gMmnQV8YdZ5HZ-d5TN5SzeE3cK84dC8syHTmIAJc/s1280/940cf722dec1ea631693d8c4529a0362.jpg
ដើម្បីទៅដល់ភ្នំទឹកធំ ភ្ញៀវទេសចរត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិតប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_UomUgKpoktGOtOHGholr3WoydjPLsiaxDaR5BxZiCTkV7s0SJIRo5KDadl6_AOOAp66wMn6yHXUtAIDakxOuuNlEBQ2T-wOiqbFR_zayMGulvrQ7nmmb5xVLvEFhOW_IiX6tUtuGpzw2xyJuxuQAjNKM6aO3D268vSUz5NHLms020gFzrINababldg/s2048/359766401_248516834609619_5927842462302228484_n.jpg
ភ្នំទឹកធំមានល្អាង ភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាននៅក្នុងរូងភ្នំ។ នៅពេលដែលចូលដល់ល្អាង ភ្ញៀវទេសចរនឹងបានគយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN3uk_Cq-UuLZZ5Md4YeC5e7SUcXR0HyOOtGhYQC3cyChuq4maa3VnR9V31sY-0B2YrLODp_nlq64KG06mKpnrYp_DMkvdeQA-AOw1wsKrBZ9_WbE2xkWi0lafc5IDkGaNtU9NDyB_s_IGpDQ-7gBahnNyng22lWwY3FwhKjdXh5fYEd_fbPxT9zh7EAI/s2048/360104042_248516857942950_6986536857811533780_n.jpg
បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvB0HRZfijq6KOa_Gna3wAtzrrRpSFd04tvTDvFuQQsfloSjrZ0JoOR_rQMKKdr2pSH_oE90WWE3gU_XeRsrY9Tv4TvxsRKf-t17W21cmUFeNT5u3w9ofuzfvbr96gJcDVoSw4o7tvYGd488sAxzcW5JwTFmwaKafh1-WTVyNzkTmxwqab1FdRKaePnI/s1280/b42e18d42eaecc8f8e3592f38635ce28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBBqRVlAeT602cDnsbK6Dxe06VPW9MgjE5w0ZjZlde71wp7B9qJCiCDIxFFH6kzAjvaYERyT224xY1NKhLj2XnmkWwAv7dcIwyKHitK2i8npcn8VGUrFK8bUk15OE4eDmTCC171SYaV6lJbQvOaZLyxj2GLi87dkKRg_3tt8eLj0keM9UOUSej0qumkYA/s1280/fn-2021-02-03-13-06-35-0.jpg

 

កោះសូម៉ាត្រាជួបអាសន្នធំ! ពលរដ្ឋស្លា.ប់ ដោយសារទឹកជំនន់ និងបាក់ដីកើនឡើងដល់ជាង៣០នាក់

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី មានគ្រោះទឹកជំនន់ភ្លាមៗ និងបាក់ដីធ្ងន់ធ្ង.រ បណ្តាលឱ្យពលរដ្ឋស្លា.ប់ ជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ខណៈប្រទេសនេះទើបតែរ.ងគ្រោះ ដោយសារទឹកជំនន់ កាលពីខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqtke6q0F8R0Hfd6Buk871wUJUsfF9zUoyZLYhrxkhSxZCXztkcohZNQVZKPnudQpKDhyfBAiN4whyphenhyphendCtF4bhxKsqEEjptL7Nx9snDx-vO6fJ765aB1XQ5hxq6gRysaY1S947CJnEaRSN60a6PX2bZx6WIZT9EZ2xhq5CeGcAW0B7W8zss7nAuC9c_dYo/s1024/2023_11_24_144682_1700816525._large.jpg

អាជ្ញាធរប្រចាំតំបន់បញ្ជាក់ថា ចំនួនអ្នកស្លា.ប់ ដោយសារគ្រោះធម្មជាតិដ៏ធ្ងន់ធ្ង.រ នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់ជាង៣០នាក់ ហើយអាជ្ញាធរកំពុងតាមស្វែងរកអ្នកបាត់ខ្លួនជាច្រើនទៀត ។

សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ថា កាលពីថ្ងៃទី១១ ខែឧសភា កន្លងមក នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា មានគ្រោះទឹកជំនន់ភ្លាមៗបណ្តាលឱ្យបាក់ដី និងមានកំអែភ្នំភ្លើងហូរចេញពីភ្នំភ្លើងម៉ារ៉ាពី ។ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះ កាលពីប៉ុន្មានថ្ងៃមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB5ilmCP3sf0dPSz52yNjLthLQZrKwnD6cdF9i-lNz0wgEwsDU4cWuSd2aN7-zNY3iZpmELdHd_f33wUri9_Bg31umXHBLNdkILtMmL0CJbE8nA8mSiZOpO8GinBYcU5v3vvoXffDTmV6zMJC95TKXpdm9o_9OsUAw0cGa4LtdZwdBH71gco0a6Uv2TUs/s1000/643519_0.jpeg

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយប្រចាំតំបន់ខាងលិចខេត្តស៊ូម៉ាត្រា បានរាយការណ៍បន្ថែមថា ចំនួនពលរដ្ឋស្លាប់ដោយសារគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ ស្មើយ៉ាងហោចណាស់ ៣៤នាក់ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សបាត់ខ្លួនយ៉ាងហោច១៦នាក់ និងអ្នករងរបួស១៨នាក់ ។ នៅថ្ងៃទី១២ ខែឧសភា អាជ្ញាធរពុំទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតទេ ។

បើតាមរូបភាពផ្សេងៗដែលបានផ្សព្វផ្សាយជំហានដំបូងបង្ហាញថា លំនៅឋានពលរដ្ឋ, យានជំនិះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានខូចខាតអស់យ៉ាងច្រើនដោយសារទឹកជំនន់ និងការបាក់ដីលើកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJuCRqz8myEAsYdxSbwdxUjA9h2ScWHAVnUFo6ByEw-jYYAT61NLrXoheHZIoJdx381a7zXxaGyWfgDjdt-Yv_711ywmU6QqR7JuBprlDFaDfjLoID95zqrOpbCl_uyy0r0RgfyZ_fKzmF6JGgZaC-cDg1zOtRtRZ61cXM0MqhM2SzRNC-CNYnhUQiRLI/s800/r0_0_800_600_w800_h600_fmax.jpg

ប្រទេសឥណ្ឌូណេស៊ីតែងតែរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីជាច្រើនលើកនៅពេលមានភ្លៀងធ្លាក់ខ្លាំង ។ រីឯមូលហេតុមួយក្នុងចំណោមមូលហេតុទាំងអស់ដែលបណ្តាលឱ្យប្រទេសនេះជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ គឺដោយសារការដុតព្រៃដើម្បីត្រៀមផ្ទៃដីដាំដំណាំ ប៉ុន្តែការដុតព្រៃទាំងនេះជាការបំផ្លាញផ្ទៃដីកសិកម្ម និងកាត់បន្ថយការជ្រាបទឹកក្នុងដី ។

កាលពីខែមីនា ឆ្នាំ២០២៤ ផ្ទៃដីនៅខេត្តសូម៉ាត្រាភាគខាងលិច ទើបតែរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លាប់យ៉ាងហោចណាស់ ២៦នាក់ នាពេលនោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKKMVj0OK8UWrWRXkfgJDdtQ4XBES06vI5vk3xQ4gyXChrq2RUmf5d7Z_rUj6TTUTcoKLjiHFHUqKdWJYh8MVIYjU7q4xGHHnikzXLnogMPOjxYyxSobrz9ugD2MTkTbTlOSocf6Qc1ZAQPd0l5VKgQPHJn1Qx3AJdSN8pjvr5_DEtRAsNxJLVkewBavM/s5000/X72B56SZUJLAHLID3RPUMM5QGY.jpg

អ្នកធ្វើដំណើរទៅចិនត្រូវដឹងរឿងនេះ! ចិនចេញច្បាប់ថ្មីពាក់ព័ន្ធនឹងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកភ្ញៀវទេសចរ

0

ប្រទេសចិន ៖ អ្នកមានគម្រោងធ្វើដំណើរទៅប្រទេសចិនត្រូវតែដឹងរឿងនេះ ព្រោះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា ប្រទេសចិនបានប្រកាសច្បាប់ថ្មី គឺសមត្ថកិច្ចចិនមានសិទ្ធិត្រួតពិនិត្យឆែកមើលទិន្នន័យ និងរូបភាពក្នុងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHBv5rbnJDur9VjxlhsGBbemumfIhxajlp8z23eepK3o1jLxhd6ISbPwawkI9Jymn3T_boo3IHRaxizHzBERt_IvGbR7-3SAXGSDXM9OnBg9xTYaYYJxC4V7_uci_WKgugz1NsSLLlNqS2lW8jIY1ISNHmsm-CmO3ZwBNLK4mw5DigY2rdQsv2bpGnjE/s800/Forbidden-City-shot.jpg

ក្រសួងសន្តិសុខជាតិរបស់ចិនបានប្រកាសនាពេលថ្មីៗថា ច្បាប់ថ្មីនេះនឹងផ្តល់អំណាចដល់សមត្ថកិច្ចអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងក្នុងការត្រួតពិនិត្យទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ។ ការរឹតបន្តឹងនេះនឹងអាចទប់ស្កាត់រាល់ទង្វើបង្កអសន្តិសុខរបស់ភ្នាក់ងារស៊ើបការណ៍បរទេស និងពង្រឹងសន្តិសុខជាតិ ។

ច្បាប់ថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ចំពោះពលរដ្ឋចិនដែលធ្វើដំណើរត្រឡប់មកប្រទេសចិនវិញ និងភ្ញៀវទេសចរបរទេសទាំងអស់ធ្វើដំណើរមកចិន ដើម្បីការពារសន្តិសុខជាតិ និងជំរុញឱ្យពលរដ្ឋចិនជួយសង្កេតពីទង្វើណាមួយដែលអាចបង្កអសន្តិសុខជាតិ ។ ក្រៅពីនេះ ចិននឹងតាមដានពីសកម្មភាពរបស់ភ្នាក់ងារស៊ើបការណ៍បរទេស ដែលបានបន្លំខ្លួននៅគ្រប់ទីកន្លែងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2Kl_1xydXhSKS8DEdNPMhhl9FXCFNVv8jVe7Q4KgsIklvhvG1iAV84Ka1WZ5tJRhr5VjuWfSHORU8-QOSHajrLf7pOu8rA78BLVzV2LfEpaQ1a7RzUEyFhMHZHMJvYFZ1OjY8lglTe1B70svHod6J-fk9vrupeOwjwbbGbV2ai_BOVEoY7OjcEUYCHI/s664/aa3f7f1_328109-3365548.jpg

សមត្ថកិច្ចចិននឹងបង្ហាញកាតសមត្ថកិច្ចទៅកាន់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ដើម្បីឆែកមើលប្រើប្រាស់ និងទិន្នន័យពាក់ព័ន្ធក្នុងឧបករណ៍អេឡិចត្រូនិក ដូចជា ៖ ការផ្ញើសារក្នុងទូរស័ព្ទដៃ, អ៊ីម៉ែល, ការជជែកជាក្រុម, រូបភាព, ការថតជាសំឡេង និងវីដេអូ ដើម្បីពិនិត្យមើលថា តើមានអំពើឧក្រិដ្ឋកម្ម ឬអំពើខុសច្បាប់ដែរឬទេ ។ ច្បាប់ថ្មីនេះចែងថា ៖ «ការប្រមូល និងទាញយកទិន្នន័យអេឡិចត្រូនិកត្រូវត្រួតពិនិត្យដោយអាជ្ញាធរចិន យ៉ាងហោចណាស់២នាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-GBZW42XGTdccjQz3ESSAxn_zRYJ5mJIreUt4YItn4y3gZzcFJx_uh7MB_IC1-JUKebqkWAP6qiOFBSgjHOpO8-xi1SUffRah9tF0pZ6vfleG1BrjKVgrg2lZYEQbKfN2T-No6rTy9HXPkqQ4nfW9vmhioegk4DfWH5CMCzbGVllRzqdM-NDNpXZQ3hI/s600/2023-09-28T010155Z_1482952485_RC26G3AQ08D8_RTRMADP_3_CHINA-ECONOMY-TOURISM-600x400.jpg

បើតាមពលដ្ឋចិនម្នាក់ដែលទើបធ្វើដំណើរចាកចេញពីទីក្រុងស៊ិនជិនទៅហុងកុង បាននិយាយប្រាប់ Radio Free Asia ថា កាលពីដើមខែឧសភា ឆ្នាំ២០២៤ មន្ត្រីគយប្រចាំទីក្រុងស៊ិនជិន និងសៀងហៃ ចាប់ផ្តើមត្រួតពិនិត្យទិន្នន័យក្នុងទូរស័ព្ទដៃ និង Laptop របស់អ្នកដំណើរដែលចូលមកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMwHDgiKxS_t6jNiAHpPgHfbRDy2dHX6GWKjsiyIfGYbr9rxRzW8HUUq1oRlpNVg8Y4OxblO1ZFM20pkB6xC9o2kswhbN2yC7Hx34DzCh5KPPu-sOn4FuqiJWOzq7XcMLszEBc1b71IOqDxlSXABZlTGxWLvW5_qVtAV6ZWdEeLOieH3FmgaJLTPNWPI/s976/_133293932_962c1cfe-e74e-47fb-891f-d8363d98da46.jpg

នារីជាអ្នកដំណើររូបនេះរៀបរាប់ថា ក្នុងអំឡុងពេលនាងធ្វើដំណើរឆ្លងកាត់កំពង់ផែហ្វូធៀន នាងបានឃើញមន្ត្រីគយ២នាក់ ឆែកមើលទិន្នន័យក្នុងទូរស័ព្ទដៃរបស់ភ្ញៀវទេសចរស្រីម្នាក់ឈរនៅក្រោយនាង ហើយមន្ត្រីគយសួរនារីនោះថា តើនាងមានទូរស័ព្ទដៃផ្សេងទៀតនៅជាប់ខ្លួនដែរឬទេ ៕

អាជ្ញាធរខេត្តក្រចេះ ចេញវិធានការក្តៅ ព្រមានដកហូតយកដីព្រៃពីពលរដ្ឋ

0

ថ្មីៗនេះរដ្ឋបាលខេត្តក្រចេះ បានពិនិត្យឃើញថា ចាប់តាំងពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។

ក្នុងន័យនេះ អាជ្ញាធរខេត្តក្រចេះ បានព្រមានចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។

បន្ថែមពីនេះ អាជ្ញាធរខេត្ត ក៏នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។

អាជ្ញាធរខេត្ត ក៏បានសង្កត់ធ្ងន់ថា៖”ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ”៕

ប្រភព៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4H0HGawL5bTuLNfMmzdj7RFompvjp6GZtCl6deOX-uRLMvvW8Hhz4rvaPRqeSTOk4ACwGvHQgrh2wUC3lMaKY6wv1NejPrms1ATYfhpghSGIJ985-DbvwqOc3_T9qs-N5TRfKlEOZ6y-4jGyyQITi2Ia9fCVh9-zr1sP0gaJx1lmS68oaO-RA285yS1M/s880/Screenshot%202024-05-13%20085931.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJsi5urdmL8FsWaSVfQm2u99bW2EaX6NJIuM3BJjTQk76MI3orerS6zSKO6udioVuY1TVLQxqdGtL_Mp48UR9wPdAq8nAcUJUFovkcx_d8fTSYGqBeLdQMk-5qzfXySOWdAGdK-XZTWxEKEtd2irLgTlop5LQZ180p61rlZXS7LwhdHomjXE2uSW4Ahbs/s876/Screenshot%202024-05-13%20085946.png

ពិភពលោកបារម្ភខ្លាំងក្រោយពីតម្លៃត្រីសាម៉ុងកើនឡើងកាន់តែខ្ពស់

0

យោងតាមទិន្នន័យស្រាវជ្រាវមួយកាលពីដើមឆ្នាំ២០២៤ បង្ហាញថា សីតុណ្ហភាពនៅលើពិភពលោក បានកើនឡើងលើសមុន១.៥២អង្សាសេ ជាហេតុធ្វើឱ្យបច្ចុប្បន្ននេះ (ឆ្នាំ២០២៤) ពិភពលោកទាំងមូលត្រូវប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងជាបន្តបន្ទាប់ ។ អាកាសធាតុក្តៅខ្លាំងបានប៉ះពាល់ដល់ជីវិតមនុស្ស រុក្ខជាតិ និងសត្វជាច្រើនប្រភេទ ក៏ដូចជាប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_x2KO7CMuADR0xoVu_A-lKyEXv5h4MFvxDuCZ4UaJfcHnLEWSTxnbBex_IeI-6g1p08g9L-SJFwEyYIv1RBtKRRWzml141Gwv5_5fqR6F2h-G0g-t2Fajyyy8MuCjJkhx1cE8R2OlGxXEkfYVZgsWA6lB4eN-ROJ-vbIdpNgJbGBkBxgCIMhi36nPbWo/s800/photo_2024-05-11_15-50-04.jpg

តម្លៃត្រីសាម៉ុងបានទទួលរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំងក្នុងចំណោមសត្វ និងរុក្ខជាតិផ្សេងទៀត ពីព្រោះតាមធម្មតា សីតុណ្ហភាពក្នុងទឹកដែលសមស្របសម្រាប់ចិញ្ចឹមត្រីសាម៉ុង គឺស្មើប្រមាណពី១២អង្សាសេ ទៅ១៨អង្សាសេ ។ ប៉ុន្តែនៅពេលសីតុណ្ហភាពក្នុងទឹកចាប់ផ្តើមកើនឡើងរហូតដល់ជាង២០អង្សាសេ វាធ្វើឱ្យត្រីសាម៉ុងស៊ីចំណីតិចជាងមុន និងធ្វើឱ្យប៉ះពាល់ដល់ការរីកធំធាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglbRpPbD-06ricdTKakkbP43kcVJL5u1zbLO20td3VzXRkjg8GLinFbkSiujzybtFPXdv5eDNsQvWsoAlcVXHOebuF8dlMsyADy_r-ZnCPoPLb3yijSXJ5SxWg8N6iN2IgyFBrmWr4mOClSlO4Fuhq6G39OwWKSSyzVUgVEcRXJm-IG88nghlc-UffDiI/s1280/photo_2024-05-11_15-50-07.jpg

គេជ្រាបហើយថា បច្ចុប្បន្ន ប្រទេសន័រវេសបានចិញ្ចឹមត្រីសាម៉ុងច្រើនជាងគេ ឬស្មើជាងពាក់កណ្តាលនៃការចិញ្ចឹមនៅលើពិភពលោក ហើយកាលពីឆ្នាំ២០២៣ ន័រវេសបាននាំចេញត្រីសាម៉ុងទៅក្រៅប្រទេស ស្មើទឹកប្រាក់១ម៉ឺន៧ពាន់លានដុល្លារអាមេរិក ។ រដ្ឋាភិបាលន័រវេសបានជំរុញឧស្សាហកម្មចិញ្ចឹមត្រីសាម៉ុងឱ្យកើនឡើងរហូតដល់៥ដង នៅឆ្នាំ២០៥០ ខណៈឧស្សាហកម្មនេះស្មើប្រមាណ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសន័រវេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoZ9Kr5yPTYoG_IgPdeCRZP9cW6m55hPWrUPz1xWwF2Ap-OB3j6CIBDDFo_oovhm_qkSg7007JLnTys85v3txf5pI_3021rEp37lQEynYTTh6TL8wy3jQ7ILeJpiQfxIhBIUnXHf_JzEvmgsaOgQBUGvq0G7IjH1_Bazgyfl0_BCfEjdP6HTCgFn9v6w4/s1000/photo_2024-05-11_15-50-11.jpg

កាលពីឆ្នាំ២០១៤ ត្រីសាម៉ុងមានតម្លៃត្រឹមតែ៦ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ន តម្លៃត្រីសាម៉ុងបានកើនឡើងដល់ជាង៨ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ ដូច្នេះ ពិភពលោកបារម្ភខ្លាំងដោយសារតម្លៃត្រីសាម៉ុងបានកើនឡើងខ្ពស់ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZi86QvFJqSGAtyrccBnz6-3oy2lkicXTmfPwbvRIiZS7KV5PVph_33VT9a-XlEjASboCdLw68gUm2W1Mb1DKY0Ag4ck8az6kC7kr8mnBAOSxE1Ra_I9mNyvIaGIS5-RIvRgMe3FzEqDsSdcx0ZWY39xgTD_Lj-yHn_siX8_oyA10E-Bqcj2J_FmMrnac/s1500/SalmonFillets_Supermarket.jpg

បើទោះជាបច្ចុប្បន្ន ការចិញ្ចឹមត្រីសាម៉ុងត្រូវបានផ្លាស់ប្តូរតាមវិធីថ្មីៗ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្តៅខ្លាំង និងធ្វើឱ្យសីតុណ្ហភាពក្នុងទឹកចុះត្រជាក់ក្តី ប៉ុន្តែបើអាកាសធាតុនៅលើពិភពលោកកាន់តែក្តៅបែបនេះ វានឹងជំរុញឱ្យតម្លៃត្រីសាម៉ុងកើនឡើងខ្ពស់ថែមទៀតនាថ្ងៃអនាគត ។ ក្រៅពីនេះ តម្លៃអាហារ, ផ្លែឈើ និងបន្លែបង្ការផ្សេងៗនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារខ្វះទឹកស្រោចស្រព ៕

អាហារ ៤ មុខដែលនារីកូរ៉េចូលចិត្តញ៉ាំដើម្បីថែសម្រស់ឱ្យក្មេងជាងវ័យ

0

ភាពស្រស់ស្អាតជាចំណុចពិសេសមួយដែលស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន មិនថាទោះស្ថិតក្នុងវ័យក្មេង ឬចាស់នោះទេ។ ដូច្នេះដើម្បីទទួលបានភាពស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យ នារីកូរ៉េភាគច្រើនតែងជ្រើសរើសរបបអាហារសុខភាពទាំងនេះ ព្រោះវានឹងជួយការពារភាពចាស់ ធ្វើឱ្យអ្នកមើលទៅស្រស់ស្អាតនិងទាក់ទាញជាងមុន ដែលអាហារទាំងនោះរួមមាន៖https://assets-metrostyle.abs-cbn.com/prod/metro.style/media/assets/most-beautiful-korean-actresses-banner.jpg?ext=.jpg

១.ស្ពៃក្ដោប៖ ស្ពៃក្ដោបមានផ្ទុកនូវវីតាមីន C និងវីតាមីន K យ៉ាងច្រើន ជាពិសេសស្ពៃក្ដោបខ្ចីដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់។ មិនតែប៉ុណ្ណោះ បន្លែប្រភេទនេះក៏មានផ្ទុកនូវសារធាតុ isothiocyanate ដែលរារាំងការលូតលាស់នៃដុំសាច់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnqT3QoVkgUQLPeJSAhhMs-ENNQftRmeZ98Pjep9yjpAYp21E-WB5ppY-kEl3hQwm0GLqUFgQIzRJ4qU_tqihskrLOoyKD7Z7DJ4KCDwlInQBhuGcIlFr_C_n48AFhm3A_HaPnwsjxlcoPa3r7ihi7dOwMjRnonui3MII_7juroNvC3T1SY9f6UZSXIg/s1280/photo_2024-05-11_16-39-57.jpg

២.ខ្ទឹមស៖ ខ្ទឹមសគឺជាគ្រឿងទេសដែលភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ។ ខ្ទឹមសមានសមត្ថភាពក្នុងការពង្រឹងភាពធន់នៃរាងកាយ និងព្យាបាលជំងឺទូទៅដូចជាគ្រុនផ្ដាសាយជាដើម។ ជាមួយគ្នានេះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Allincin ដែលប្រឆាំងភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTt5cu8NXIUtwzv-rWSQs6xAcjEfUMyDr7CsoRBpzX24tmsUrrNAbZPFLkQ-SGIGaRbsMJHE5vpQmEpWuUUzMafpAlkUoniTTgjmXj1hTXLpmFxBd_v1xBfk34-suILYRJhvnY8NZ6lJ7LysMPss2tuG5XTKVNOiKa8e-dTVLoMj6mHzvePoo44Q9Dw30/s1280/photo_2024-05-11_16-39-56.jpg

៣.សណ្ដែកសៀង៖ សណ្តែកសៀងមានផ្ទុកសារធាតុ isoflavones ខ្ពស់ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក កម្ចាត់បាក់តេរី ប្រឆាំងអុកស៊ីតកម្ម និងពន្យឺតភាពចាស់។ លើសពីនេះ សណ្តែកសៀងក៏សម្បូរទៅដោយសារធាតុរ៉ែដូចជាម៉ាញេស្យូម កាល់ស្យូម ជាតិដែក ម៉ង់ហ្គាណែស សេលេញ៉ូម និងផូស្វ័រជាដើមដែលអាចជួយឱ្យឆ្អឹងរឹងមាំ។ នេះបើយោងតាមការស្រាវជ្រាវក៏បានបង្ហាញដែរថាការទទួលតៅហ៊ូ ឬផលិតផលធ្វើពីសណ្ដែកសៀងក៏អាចជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឡើងទម្ងន់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxxmpFxJROHRKeKJiOGSLFpv-50B6aRwMRtQiIk21tjaCir7Uw1zwpxM09LKyFxYhnf7uRYzn8JoaBagWVsXme2pT8SJqprXLGNE-5VYeZ7xrBKecMs0rMlJD5JVTalTim-UfQIWAnokl1JkPuP5NiBIO4hgzK4OC0EVZI4eLrVtOsdzyRAO_olZMNBM/s1280/photo_2024-05-11_16-39-58.jpg

៤.ផ្លែបឺរី៖ នៅពេលមនុស្សកាន់តែចាស់ សមត្ថភាពក្នុងការប្រឆាំងនឹងរ៉ាឌីកាល់នឹងកាន់តែចុះខ្សោយ។ ជាមួយគ្នានេះ នារីកូរ៉េតែងនិយមទទួលទានផ្លែបឺរីដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលនឹងចូលមកបំផ្លាញកោសិកាស្បែករបស់យើង។ ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនៅក្នុងផ្លែបឺរីនេះផងដែរក៏មានសមត្ថភាពពន្យឺតភាពចាស់ ពង្រឹងសុខភាពស្បែក និងព្យាបាលរបួសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjq6qLY2geCGbEzhNTaoAkU5DDuCrcKvSrG-GkNtZ9x89ereMjzp5A7rm9HxhGPMJYoJ6aqA7sFoxiKvIE9ap-Yhft0vStNAmVVZ4iwtJDFLTU6ssAJYWExSbQ3AejKCHRKYnH92E0uXBpQd7bWwaXAGWvPVfMzQbhWEb7ic6K5eNw9yEuI1bEl441B60/s1200/photo_2024-05-11_16-39-58%20(2).jpg

ត្រូវដឹង! រោគសញ្ញាគ្រោះថ្នាក់ទាំង ១០ ដែលបង្ហាញថាអ្នកកំពុងមានជំងឺវិកល.ចរិត

0

ជំងឺវិក.លចរិត គឺជាក្រុមជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកជំងឺមិនអាចបែងចែកការគិត ការពិត និងភាពស្រមើស្រមៃរបស់ខ្លួនបានឡើយ។ ជាទូទៅ គេសង្កេតឃើញថា កត្តាដែលបង្កឱ្យនរណាម្នាក់ឈានដល់ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬវិកលចរិតនេះគឺជាកត្តាផ្លូវចិត្តដែលជាប់ទាក់ទងនឹងបញ្ហាខ្លួនឯង គ្រួសារ និងសង្គម។ ក្រៅពីនោះ រួមមានកត្តាជាច្រើនទៀតដូចជា ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្ដាល សេពសុរា ប្រើប្រាស់គ្រឿងញៀន និងការប៉ះពាល់សារធាតុគីមីជាដើម។ ដូច្នេះខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់ទាំង ១០ ដែលបង្ហាញពីការចាប់ផ្តើមនៃជំងឺវិកលចរិត ដែលយើងគ្រប់គ្នាគួរតែដឹង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlI0OkGinKOSKAeEjgmg8O1uVbeWUNO2ej09Du3uaDicbHqAnP3LLUAHYfYj_LWbHScgMcsl9cHq9MY3zVPZxOftWrQslgcxd0BHz1Jva_CsTQyf0oR9YkTeH77uNfOlM-VIKR0pbT1GQpJBPKCqFWucqpFsXyunOp1ykFHASLEATZitfmGPwLNdT5s8/s1140/world_mental_health_day_2022.jpeg

១.ចាប់ផ្តើមដកខ្លួនចេញពីសង្គម និងធ្វើអ្វីៗតែម្នាក់ឯង ឬធ្វើនេះធ្វើនោះតែម្នាក់ឯង ដោយធ្វើតាមអំពើចិត្ត។
២.មានការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជារៀបចំរចនាប័ទ្មនៃការស្លៀកពាក់ និងរៀបចំខ្លួនខុសធម្មតា។
៣.មានការលំបាកក្នុងការគិត ការសម្រេចចិត្ត និងការលំបាកក្នុងការជ្រើសរើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLuc7NEdE-Eg4CtYXVBQXkGpQs9hjCPntm3Y1u7YmdOPDU7Hr28-RsbOPKACnc99r8DbxdAAOymG9P7T8_OEjiu9_rPoSisTexTnU9itm__HvQhkxPE7Ho3Hqzc0QV0_8mvnLiUataTdifFoG8amIaZMUbKeKgGrcZ9Z3Cnq2HRS0LnmgjASzER1iY-Fo/s1458/Should-you-disclose-your-mental-health-status-to-a-potential-employer.png
៤.ភ្លេចច្រើន និងមិនចាប់អារម្មណ៍អ្វីទាំងអស់រយៈពេលយូរ ឬមិនអាចផ្តោតអារម្មណ៍លើអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើង។
៥.មានបញ្ហាក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាពិបាកក្នុងការយល់ពីអត្ថន័យរបស់មនុស្សផ្សេងទៀតក្នុងសង្គម។
៦.មានគំនិតចម្លែក និងចាប់ផ្តើមជឿលើអ្វីដែលមិនពិត។
៧.ចាប់ផ្តើមមានការថយចុះនៅក្នុងជីវិតប្រចាំថ្ងៃដូចជា ការសិក្សា និងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguYN7xuBm8WMTnhNNm-Nj4MSUNd9MG_ho2Kgn3SYayv1N39rJrq_VWAw8NoYCSYdwkcVlVPf7mRpbtrINgtj2a5-ClN7fbE4ijaG3_4MRSt269Uq4-O4SfUVEYkphWPiqxjdhyphenhyphenQclwg8sQrNj9NRR3d9i6lmjeRY5avZ7Uw-wkQJ1k6uG3S_Fwnl7AvWg/s1280/photo_2024-05-11_16-26-39.jpg
៨.ឮសូរសំឡេងគ្រប់ទីកន្លែង បើទោះបីជាកំពុងតែនៅម្នាក់ឯងក៏ដោយ។
៩.ឈរនិយាយតែម្នាក់ឯង បញ្ចេញអារម្មណ៍តែម្នាក់ឯង យំ ឬសើចតែម្នាក់ឯង។
១០.មានអារម្មណ៍ប្រែប្រួលកាច ឆាប់ខឹង មួរម៉ៅ និងបញ្ចេញអកប្បកិរិយាចម្លែកៗគួរឱ្យខ្លាចដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5km57OP2-lWorUeRQT_yrOgkFjks9XyiQX04oLZ6Y4hl9_waHrl5s-8E_wzicWu-NYgUzR2vAEizvbyfsi42z_2WibX2iwNeK9YcqFUoG8ZDrB-VFfDapkgxnDaqxwKkye9Nssog4MhiX2pUDiTXABEPPUJnc2lQJZVXjYpF8U_iCm3-z8RB7teijw7c/s1024/Mind-Matters-blog-banner.jpg

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯង ឬនរណាម្នាក់មានរោគសញ្ញាទាំងនេះកើតឡើង ឬធ្វើអាកប្បកិរិយាបែបនេះយ៉ាងតិចណាស់ម្តងក្នុងមួយសប្តាហ៍ នោះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យវិកលចរិតជាបន្ទាន់ បើមិនដូច្នោះទេអ្នកអាចប្រឈមនឹងអាការៈធ្ងន់ធ្ងរជាងនេះទៅទៀត៕

យល់ឃើញយ៉ាងដែរ? សម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹម គួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត

0

ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គមហ្វេសបុកដោយគណនីមួយ ដែលមានឈ្មោះថា នីតា កញ្ញា គឺបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីឧប.ទ្ទវ.ហេតុមួយបានកើតឡើងទៅលើកុមារម្នាក់(មិនដឹងថាជាកូនម្ចាស់ផ្ទះឬក៏ក្មេងអ្នកជិតខាងទេ) ដែលត្រូវបានឆ្កែមួយក្បាលត្របាក់.ខាំ ខណៈពេលនេះមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKoEQMdTOaOSLN4fR_fAo51ycyhpj5XjxyVOQcCmkgA7t9p7zNj8bcWTYkMbw3vxqmkhXk5NGTGcazNE-mnUaGtqh4ocbwScbulpR3ja4D-KY7XNA-oVGMmR34e-yHvK_JUB03EN3HtJ_lEh8b2H_PI7dGlEKRNNiDrWaBko_3tn00_RxT_Zdxa9SlVzs/s1454/Screenshot%202024-05-11%20160721.png

វីដេអូដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាព ដោយគេបានកត់សម្គាល់ឃើញថា ដើមហេតុដំបូងឡើយ គឺកុមារម្នាក់នេះបានចេញមកប្រលែងលេងជាមួយសត្វឆ្កែជាធម្មតា ដោយក្មេងប្រុសម្នាក់នេះបានធ្វើការអង្អែលក្បាលឆ្កែ បន្ទាប់មកគឺយកដៃទំនងជាទៅចាប់ប៉ះកន្ទុយរបស់វាទៀត ស្រាប់តែឆ្កែមួយក្បាលនេះហាក់ភ្ញាក់ ទើបហក់ទៅត្របាក់ខាំកុមារម្នាក់នោះភ្លាមៗតែម្តង។

យ៉ាងណាមិញ ត្រឹមរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីឮសម្លេងស្រែកយំពីកុមារនោះ ក្រុមគ្រួសារសាច់ញាតិក៏បានរត់ចេញមកជួយយ៉ាងឆាប់រហ័សបំផុត។ ឆ្កែនោះក៏បានរត់គេចខ្លួនបាត់ទៅ បន្សល់ទុកត្រឹមកុមារជនរងគ្រោះនិងក្រុមគ្រួសារហាក់តក់ស្លុតនឹងហេតុការណ៍ដែលមិននឹកស្មានដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudsphSmbNd6PmJ1LmaJE72ItCWIJjZ6LeMdJjqXDl4XxlpEZuttv9FA5sPQdOqrYPcrh1siNBdeSwi5LzFf7AFQ-pzrEBl_EJ2jy-rvAXQnce7cp4Xjc43r0KjXzHW3tjb5xwE6Dth3H9M_B0cmmCi_VXgwoyCH-27l75eGJNpev1dsJCeaBPrHeNlOY/s1440/Screenshot%202024-05-11%20160749.png

បន្ទាប់ពីហេតុការណ៍ដែលប្រៀបបានជាសុបិន្តដ៏អាក្រក់នេះបានបញ្ចប់ហើយ មិនបង្អង់យូរ ក្រុមគ្រួសារក៏បានប្រញាប់នាំកុមារនោះទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ លទ្ធផលពិនិត្យទៅលើកុមារជនរងគ្រោះទៅជាយ៉ាងណានោះ នៅតែមិនទាន់មានការបញ្ជាក់នូវឡើយនោះទេ។

បន្ទាប់ពីវីដេអូនេះបានចែកចាយនៅលើបណ្តាញសង្គមហើយ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិ ដោយអ្នកខ្លះក៏បានលើកឡើងថា «ឆ្កែបើយកមកចិញ្ចឹមតាំងពីតូចមកអត់អីទេ លេងយ៉ាងមិចក៏បាន វាដឹងចិត្តយើងថាយើងមិនលេងវាឈឺៗឬធ្វើបាបវា។ តែបើយកមកធំហើយរៀងពិបាកប្រដៅ វាមិនស្គាល់ចិត្តយើងទេ។ តែសម្រាប់ម្ចាស់វាៗអត់ខាំទេខ្លាចតែកូនក្មួយម្ចាស់មកលេងវា វាខាំហើយ ឆ្កែណាកដូចគ្នាដែរបងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xVas5NCAfGoaZJNtDb6B1Dk15fgwpzs87VkRv4uNQNaOyp4JCieXXr74hWhJ0XJFBcAmssAVZfI6vR0Tuj8DTkJzv__b8p3cnK0jRY_EtCgzItmUj58wapG981iOjph3NqMQiU3HnMA8IkvSw6RXU2vUCZiTxCOLRtC6sH9ROF5LmjLSBU7Dnh_o_X8/s1466/Screenshot%202024-05-11%20160817.png

អ្នកខ្លះថា «សត្វឆ្កែគេមិនឲ្យចាប់កន្ទុយវាទេ ដោយសារតែវាមានញាណនៅនឹងកន្ទុយ ខ្ញុំចិញ្ចឹមសត្វខ្ញុំដឹង។ សត្វគឺវាស្មោះត្រង់និងម្ចាស់ណាស់ព្រោះវាជាអ្នកការពារទ្រព្យសម្បត្តិយើងនៅពេលយប់ថ្ងៃ បើអ្នកគិតថាចិញ្ចឹមវាគ្មានប្រយោជន៍ចូលអ្នកកុំចិញ្ចឹមវាទៀត ឆ្កែនិងឆ្មាគឺញាណរបស់វានៅនិងកន្ទុយនឹងឯង វាកម្រមិនអោយអ្នកណាប៉ះបានឡើយ ខ្ញុំធ្លាប់វាខាំរាប់ភ្លេចហើយដោយសារចាប់កន្ទុយរបស់វា»។

ចំណែកអ្នកខ្លះថា«សម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់សត្វឆ្កែ ហើយមុនលេងវាឬចាប់វាខ្ញុំមើលអារម្មណ៍វាថាវាម៉េចដែរ បើត្រចៀកវាបាក់ កន្ទុយរវាសតិចៗយើងប៉ះបាន តែបើអត់កុំប៉ះ ហើយម្យ៉ាងក្មេងនោះតូចចឹងគេមិនឲ្យទៅក្បែរសត្វឬប៉ះសត្វណាគ្រោះថ្នាក់ទេ មានកូនតូចៗចឹងមើលគ្នាផង នេះមិនមែនឆ្កែរត់ទៅខាំទេ តែក្មេងកុំឲ្យទៅលេងឆ្កែអី»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUi84f7TZbgG4rny5VYuiw-YKuHqgMCtO2_ivlVJT678pb7Ce7wC4LAo0Ch-pbmvTbpX2inx2uiLh-KfYn2oFNf77-hwFbfmAGzz8L-CISM0WN06e6i9OKebwjulb44pk2kFv_9cPeYS5IkHNmqFA3WVwvwQY5RE03WNYzr85iKCVbwGQKCgdghqtyrBs/s1280/photo_2024-05-11_15-19-49.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2SRwZfE0X5Lm_1Ic90eJG8xlZW2oJOH06QB6DiB1J_w-Y5jgeOYlFqcMXcmjdj34svc87s2_QUAxn3n2XkmOhxiUam7rNQmGYgew0MdmKGHkk3km7d7uTIA20eRPagRmlxmpfA2C_sECWzI6MmwGTmKaKwFtZDx49gO_I7MSjTV1KjNCnfEvfOq3pQk0/s1280/photo_2024-05-11_15-19-48.jpg