ភាពស្រស់ស្អាតជាចំណុចពិសេសមួយដែលស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន មិនថាទោះស្ថិតក្នុងវ័យក្មេង ឬចាស់នោះទេ។ ដូច្នេះដើម្បីទទួលបានភាពស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យ នារីកូរ៉េភាគច្រើនតែងជ្រើសរើសរបបអាហារសុខភាពទាំងនេះ ព្រោះវានឹងជួយការពារភាពចាស់ ធ្វើឱ្យអ្នកមើលទៅស្រស់ស្អាតនិងទាក់ទាញជាងមុន ដែលអាហារទាំងនោះរួមមាន៖https://assets-metrostyle.abs-cbn.com/prod/metro.style/media/assets/most-beautiful-korean-actresses-banner.jpg?ext=.jpg

១.ស្ពៃក្ដោប៖ ស្ពៃក្ដោបមានផ្ទុកនូវវីតាមីន C និងវីតាមីន K យ៉ាងច្រើន ជាពិសេសស្ពៃក្ដោបខ្ចីដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់។ មិនតែប៉ុណ្ណោះ បន្លែប្រភេទនេះក៏មានផ្ទុកនូវសារធាតុ isothiocyanate ដែលរារាំងការលូតលាស់នៃដុំសាច់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnqT3QoVkgUQLPeJSAhhMs-ENNQftRmeZ98Pjep9yjpAYp21E-WB5ppY-kEl3hQwm0GLqUFgQIzRJ4qU_tqihskrLOoyKD7Z7DJ4KCDwlInQBhuGcIlFr_C_n48AFhm3A_HaPnwsjxlcoPa3r7ihi7dOwMjRnonui3MII_7juroNvC3T1SY9f6UZSXIg/s1280/photo_2024-05-11_16-39-57.jpg

២.ខ្ទឹមស៖ ខ្ទឹមសគឺជាគ្រឿងទេសដែលភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ។ ខ្ទឹមសមានសមត្ថភាពក្នុងការពង្រឹងភាពធន់នៃរាងកាយ និងព្យាបាលជំងឺទូទៅដូចជាគ្រុនផ្ដាសាយជាដើម។ ជាមួយគ្នានេះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Allincin ដែលប្រឆាំងភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTt5cu8NXIUtwzv-rWSQs6xAcjEfUMyDr7CsoRBpzX24tmsUrrNAbZPFLkQ-SGIGaRbsMJHE5vpQmEpWuUUzMafpAlkUoniTTgjmXj1hTXLpmFxBd_v1xBfk34-suILYRJhvnY8NZ6lJ7LysMPss2tuG5XTKVNOiKa8e-dTVLoMj6mHzvePoo44Q9Dw30/s1280/photo_2024-05-11_16-39-56.jpg

៣.សណ្ដែកសៀង៖ សណ្តែកសៀងមានផ្ទុកសារធាតុ isoflavones ខ្ពស់ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក កម្ចាត់បាក់តេរី ប្រឆាំងអុកស៊ីតកម្ម និងពន្យឺតភាពចាស់។ លើសពីនេះ សណ្តែកសៀងក៏សម្បូរទៅដោយសារធាតុរ៉ែដូចជាម៉ាញេស្យូម កាល់ស្យូម ជាតិដែក ម៉ង់ហ្គាណែស សេលេញ៉ូម និងផូស្វ័រជាដើមដែលអាចជួយឱ្យឆ្អឹងរឹងមាំ។ នេះបើយោងតាមការស្រាវជ្រាវក៏បានបង្ហាញដែរថាការទទួលតៅហ៊ូ ឬផលិតផលធ្វើពីសណ្ដែកសៀងក៏អាចជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឡើងទម្ងន់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxxmpFxJROHRKeKJiOGSLFpv-50B6aRwMRtQiIk21tjaCir7Uw1zwpxM09LKyFxYhnf7uRYzn8JoaBagWVsXme2pT8SJqprXLGNE-5VYeZ7xrBKecMs0rMlJD5JVTalTim-UfQIWAnokl1JkPuP5NiBIO4hgzK4OC0EVZI4eLrVtOsdzyRAO_olZMNBM/s1280/photo_2024-05-11_16-39-58.jpg

៤.ផ្លែបឺរី៖ នៅពេលមនុស្សកាន់តែចាស់ សមត្ថភាពក្នុងការប្រឆាំងនឹងរ៉ាឌីកាល់នឹងកាន់តែចុះខ្សោយ។ ជាមួយគ្នានេះ នារីកូរ៉េតែងនិយមទទួលទានផ្លែបឺរីដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលនឹងចូលមកបំផ្លាញកោសិកាស្បែករបស់យើង។ ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនៅក្នុងផ្លែបឺរីនេះផងដែរក៏មានសមត្ថភាពពន្យឺតភាពចាស់ ពង្រឹងសុខភាពស្បែក និងព្យាបាលរបួសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjq6qLY2geCGbEzhNTaoAkU5DDuCrcKvSrG-GkNtZ9x89ereMjzp5A7rm9HxhGPMJYoJ6aqA7sFoxiKvIE9ap-Yhft0vStNAmVVZ4iwtJDFLTU6ssAJYWExSbQ3AejKCHRKYnH92E0uXBpQd7bWwaXAGWvPVfMzQbhWEb7ic6K5eNw9yEuI1bEl441B60/s1200/photo_2024-05-11_16-39-58%20(2).jpg