Home Blog Page 1066

មិនធម្មតា! ស្ត្រីម្នាក់នេះបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក

0

បរទេស៖ ស្ត្រីជនជាតិនេប៉ាល់អាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ Phunjo Lama បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការឡើងដល់កំពូលភ្នំ Everest កម្ពស់ជាង ៨,៨០០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ CBS News កាលពីពេលថ្មីៗនេះ។https://pbs.twimg.com/media/GOOzzsDaUAEUUey.jpg:large

ភ្នំ Everest ត្រូវបានគេស្គាល់ថាជាភ្នំខ្ពស់ជាងគេបំផុតលើលោក ដោយអ្នកឡើងភ្នំតែងតែចំណាយពេលជាច្រើនថ្ងៃដើម្បីយកឈ្នះលើគោលដៅនេះ ខណៈមានអ្នកខ្លះត្រូវឈប់មួយយប់នៅជំរុំផ្សេងៗដើម្បីសម្រាក និងសម្របខ្លួន។ ប៉ុន្តែសម្រាប់ Lama ដែលជាស្ត្រីតែម្នាក់គត់បានជំនះឡើងភ្នំដោយមិនឈប់សម្រាកទាល់តែសោះ ដោយនាងបានចំណាយពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីដើម្បីឡើងភ្នំ Everest កាលពីថ្ងៃទី២៣ ខែឧសភា ពោលគឺលើសពីកំណត់ត្រាដែលនាងបានកំណត់ក្នុងឆ្នាំ ២០១៨ គឺ ៣៩ ម៉ោង ៦ នាទីទៅទៀត ដែលនេះបានធ្វើឱ្យនាងក្លាយជាស្ត្រីដំបូងគេដែលបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEuf3alwsBiOvhtVS_WYJ-0ekoJzF76lSloWXMgUSWx8ioXH66hLQM04-cPhdq_GeHCBPwNEJaIpHT4AtPIubRLulIz6AhhjivaG3VQEY-q6FoUsE2gC-1Gs8eWBdiYu33jW52LOtLOlxpXLf8DDfsfmzZjuC1ALHN5dJjQ87rXNgLVGhB93ZWK1ZNj2k/s1024/Phunjo-Lama-atop-Sagarmatha-claiming-record-of-fastest-climber-2024-1024x576.jpg

ប្រធានការិយាល័យវាលនៃក្រសួងទេសចរណ៍ក្នុងប្រទេសនេប៉ាល់ លោក Khim Lal Gautam បាននិយាយថា Lama បានទៅដល់កំពូលភ្នំ Everest នៅម៉ោង ៦:២៣ នាទីព្រឹកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលនាងបានចេញដំណើរនៅម៉ោង ៣:៥២ រសៀលកាលថ្ងៃទី២២ ឧសភា។ អ្នកឡើងភ្នំម្នាក់បាននិយាយថាអំពីឡាម៉ាថា៖ «នាងពិតជាក្លាហាន និងពូកែតាំងចិត្ត ហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឡើងដល់កំពូល»។ កំណត់ត្រារបស់ឡាម៉ាក៏ត្រូវបានចាត់ទុកថាជាការបំផុសគំនិតសម្រាប់អ្នកឡើងភ្នំស្រីនៅប្រទេសនេប៉ាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7risMH22LUk01JjWE0EmoGeuJ_UfDmfegP6_bLHZasMe6u78FojvtE9sV62rsBfgpUbd2z7PQUsFMdFb-yIfwj6EziJK8Gh9IliQmC37ROEljqLRR4pP8VYfoUZEKGT3hS6QzRg8_eTgj_wHKYt5e7Vqj8DMFS6b7Q3NC9aLXgkXHDmJwVAw2BP8SeU/s640/untitled-design-2024-05-cb294666bbfc336988766d6c28683940.webp

គួរបញ្ជាក់ដែរថា Lama បានឈ្នះកំណត់ត្រា Guinness សម្រាប់ “ស្ត្រីលឿនបំផុតលើពិភពលោកដើម្បីឡើងភ្នំ Everest” នៅក្នុងឆ្នាំ ២០១៨ ដែលកំណត់ត្រានេះក៏ត្រូវបានបំបែកនៅឆ្នាំ ២០២១ ដោយ Ada Tsang Yin hung មកពីទីក្រុងហុងកុង ប្រទេសចិន ដែល Ada បានចាកចេញពី Base Camp នៅម៉ោង ១:២០ ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ហើយបានយកឈ្នះភ្នំ Everest នៅថ្ងៃបន្ទាប់។ នៅឆ្នាំ ២០០៣ អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Lhakpa Gelu Sherpa ក៏ធ្លាប់ទទួលបានកំណត់ត្រា Guinness ថាជាមនុស្សលឿនបំផុតដែលអាចយកឈ្នះលើភ្នំ Everest ផងដែរ។https://i0.wp.com/cambiodigital.com.mx/wp-content/uploads/2024/05/Alpinista.jpg?fit=1280%2C720&ssl=1

មួយថ្ងៃមុនពេល Lama បង្កើតកំណត់ត្រាជាអ្នកឡើងភ្នំស្រីលឿនបំផុតដើម្បីយកឈ្នះលើភ្នំ Everest នៅលើពិភពលោក មគ្គុទ្ទេសក៍ភ្នំដ៏ល្បីល្បាញម្នាក់ទៀតគឺ Kami Rita ក៏បានបង្កើតឯតទគ្គកម្មឡើងភ្នំ Everest ច្រើនជាងគេបំផុតក្នុងពិភពលោកចំនួន ៣០ ដងផងដែរ៕

មកស្គាល់កោះមួយកន្លែងមានគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក

0

Ila de Quemada Grande គឺជាកោះមួយស្ថិតនៅប្រទេសប្រេស៊ីល និងនៅឆ្ងាយពីឆ្នេរសមុទ្រ Sao Paulo ប្រមាណ២៣គីឡូម៉ែត្រ ។ កោះនេះត្រូវបានគេដាក់ឈ្មោះថា កោះពស់ (Snake Island) មានន័យថា ជាកោះសម្បូរទៅដោយសត្វពស់មានពិសយ៉ាងច្រើនមហាសាល និងគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក ហើយបច្ចុប្បន្ន គ្មានមនុស្សណាម្នាក់ហ៊ានមកកាន់ទីនេះទេ ក្រៅពីអ្នកស្រាវជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89XtJtmOtvjwulkb4jL5Tp659EKqa0ET3RvdFt1GxpQnyfLY0DBV6XeWdJl5FsoFMIwJV5iZPXvtlsq_7n6zAySyslbFD3TIvCt81FVkuh9si74-olrE5yynXYmlijA94M-XgsTe6n68CkT5N_xgreljCl0YiJcykY2BWJSXXyF3HwUYqNjaQjJnGlKs/s2048/Snake-Island-One-of-the-Most-Dangerous-Places-on-Earth.webp

អ្នកធ្វើដំណើរទៅកាន់កោះនេះនឹងបានឃើញការបិទស្លាកសរសេរថា «ហាមចូល» ប៉ុន្តែពុំមានភ្ញៀវទេសចរណាម្នាក់ចង់មកលេងនៅកោះនេះទេ ពីព្រោះវាជាកន្លែងសម្បូរទៅដោយពស់តូច-ធំ ហើយភាគច្រើនសុទ្ធតែមានពិសទាំងអស់ ។ កន្លងមក រដ្ឋាភិបាលប្រេស៊ីលបានអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្ត្រមកសិក្សាស្រាវជ្រាវនៅលើកោះពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YFioVBbheSj5vbLfuTLUM2KiDPPDzQV0I8x_036b54JhwD8hxxQmXe-dBoMnXX5oRWNIelWVNuk6GE8mLU6jZKR9EaJxrdOHkZLo_NZ0mATkq52Xag39SvbEw6aJESJvZQYDrNi05ui2aDV9iypWF9lEswhCTCofZ-7sEq1rQen5mQGZtGPGPcAomL8/s1599/42-33336539.webp

នៅពេលដឹងថា កោះ Ila de Quemada Grande សម្បូរសុទ្ធតែពស់បែបនេះ គ្មានពលរដ្ឋប្រេស៊ីលណាម្នាក់ធ្វើដំណើរមកកាន់ទីនេះទេ ដោយពួកគេនិយាយថា បើទោះជាអាជ្ញាធរពុំបានបិទស្លាក «ហាមចូល» ក្តី ក៏ពួកគេពុំចូលដែរ ។ កោះនេះមានសត្វពស់រស់នៅច្រើនបំផុត និងស្មើជាង១.០០០ពូជដែលបានបង្កើតកូនចៅនៅទីនេះ ហើយក្នុងចំណោមពស់ទាំងនេះ មានពស់ជាច្រើនមានពិសខ្លាំង និងអាចផ្តាច់ជីវិតមនុស្សទៀតផង ។

បើតាមការបញ្ជាក់ពីអាជ្ញាធរប្រេស៊ីលឱ្យដឹងថា ពស់ពូជ Golden Bear Head គឺជាពូជកម្រមួយ ហើយពស់ប្រភេទនេះរស់នៅតែលើកោះ Ila de Quemada Grande មួយប៉ុណ្ណោះ គឺស្មើចាប់ពី២.០០០ក្បាល ទៅ៤.០០០ក្បាល ។ រីឯពិសរបស់វាវិញត្រូវបានគេស្គាល់ថា ជាពិសសាហាវបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_67AwgZsp_XZ55sFHpKMGv_Gam82xaa_MRum_9QJJhYyiaDZyuFMDrOEPPnp7iWuM0vHj_6iVaglMocbskgxjQzTjgnQDriYKAVAN_93unmZ_9sb5ZhsFeFHFGWBCp8P-GGpcTzihyphenhyphenOl9CkY8pz1zdhvAKDVKFEKC0bKS3zQ3tu-LemnIDdwRaTeQLc/s602/main-qimg-2b0909ac155517ab45b430468cb35404-pjlq.jpg

កោះនេះសម្បូរពស់មានពិសេសយ៉ាងច្រើនមហាសាល ហើយគ្រាន់តែបរិវេណតូចមួយមានពស់រស់នៅរហូតដល់៥ក្បាល ។ ហេតុនេះ គ្រាន់តែឃើញឈ្មោះកោះធ្វើឱ្យពលរដ្ឋប្រេស៊ីល និងភ្ញៀវទេសចរបរទេសពុំហ៊ានធ្វើដំណើរមកកាន់ទីនេះទេ ។ មហាជនឆ្ងល់ថា តើពស់ទាំងនេះនាំគ្នាទៅប្រមូលផ្តុំនៅលើកោះដោយរបៀបណា? ហើយនៅលើកោះមានចំណីច្រើនសម្រាប់ឱ្យពួកវាស៊ីដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwYVHB0osr7nEniLzEr4uKuF-I_VTjNCq29Wzl-sCRoVNkIXb7jL2rM-YftKrfo_3J05vNEUJccXft1BvQ4rZI0OO2ePyDTsshz3Q1d7EXyPo3d_xVgdXqKg8U6R-yBwYVFb07tpmUjCUrWTKVZlk0gz8Rb5jQHAmAtwqL7GR90Jpkf-INq5jbIlq6oU/s600/photo_2024-05-24_11-21-02.jpg

កាលពីមុន កោះ Ila de Quemada Grande ធ្លាប់មានផ្ទៃដីជាប់គ្នាជាមួយផ្ទៃដីធំ ប៉ុន្តែដោយសារកម្រិតទឹកកើនឡើងខ្ពស់ ទើបធ្វើឱ្យផ្ទៃដីកោះទាំងមូលត្រូវចែកដាច់ពីផ្ទៃដីធំ ។ រីឯអត្ថន័យរបស់ឈ្មោះកោះ Ila de Quemada Grande បានន័យថា ជាការរុះរើ និងការដុត ព្រោះគេបានព្យាយាមដុតសម្លាប់ពស់ទាំងអស់នៅលើកោះឱ្យផុតពូជ ប៉ុន្តែការព្យាយាមទទួលបរាជ័យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_jYWE2DNhctTnSHmkze8Dcc5giksxVbSdrUNs5QnUNKvgZhLpaIkE8CvrN7bE8y2-LNY34viZDURVAge90hdj9wWYiOJdEUewsa-qSZnoh6KF9lZyUVA8pD4745AK3P_kPOUiq12X_MAZV8gtJJCv37h1YBAsGMr5PyydsUds5ec6oh1Lffw9txpgKU/s800/VQKksKbw5U-aarytlXJwwVnWIBHn1UDq.jpg

ហេតុនេះ រដ្ឋាភិបាលប្រេស៊ីលបានសម្រេចចិត្តសាងសង់បង្គោលថ្មដ៏ធំមួយ ដើម្បីដាស់តឿនដល់នាវាតូច-ធំ កុំឱ្យបើកមកក្បែរកោះ ។ ប៉ុន្តែមានតែអ្នកជំនាញប៉ុណ្ណោះដែលទទួលការអនុញ្ញាតឱ្យធ្វើដំណើរមកកោះនេះ ដើម្បីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ៕

រដ្ឋត្រៀមកែប្រែល្អាងភ្នំអាយុរាប់មុឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី

0

ល្អាងស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានមន្ទីរទេសចរណ៍ខេត្ត កំពុងចុះសិក្សាគ្រោងកែប្រែ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7onY1OAkd2YpScnT77Xy8JE9VMHiGZy_ish0qJUz0XHxwc78odxqTBdqlvONshCDZAPtlGmfE32Sl_JqeikU0dfLnVR4Pf5N_vW2CKE9jT3sDLnfL7J_yAUOLuL-1M8CcSspVEPZI2NvmDZXMIEBPfIoj8u4keJFMFn6Gt4FObwb4KErwBiMDoHNDMac/s960/320937762_3341860216029954_7152248964412514004_n.webp

ស្ថានីយ៍បុរេប្រវត្តិសាស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍ ទស្សនកិច្ចសិក្សាស្វែងយល់ពីមនុស្សសម័យបុរេប្រវត្តិ ដែលបច្ចុប្បន្នតំបន់នេះ ហាក់មិនសូវមានភ្ញៀវទេសចរទៅកម្សាន្តប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0wZMltwv1aTpmUBHgN1EuC5nEhB0_zifFknePspAw_vJ6l2cS_1fcEtrHhiA3uMsjKuYkPP60EX1PfOsPOQFa0rzL27bE8FRTqyTJ23O8npVc2PNqVbvIGhRBaPIiSukiv2JXNPh-i0LDODJwJmUuietYqIPn5yz4VIRzhLyCCp5n0JDdG1t6KDGeZ4/s960/100625896_2790436974411481_6406171496984608768_n.jpg

យោងតាមឯកសារក្រុមអ្នកធ្វើកំណាយ តំបន់ល្អាងស្ពាននេះ មានមនុស្ស មកតាំងទីបីដំណាក់កាលរួមមាន ទី១ សម័យថ្មបំបែក មានអាយុប្រហែល ៧១០០០ឆ្នាំ, ទី២ វប្បធម៌ហាវប៊ីញៀន មានអាយុចន្លោះ ពី ៥០០០ ដល់ ១១០០០ឆ្នាំ និងចុងក្រោយ សម័យថ្មរំលីងមានអាយុ ប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែង បញ្ចុះសព។ លើសពីនេះទៀតនោះ គេក៏បានរកឃើញមានផ្នូរបុរាណចំនួនប្រាំមួយមានអាយុប្រហាក់ប្រហែលគ្នាគឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN1ayASbjr-u8KqJQtDR0hg_Y479ELcTLqYL5Ml_NHJjFQqkr5iPiEn-dyDCXIXaNKxG7gJwdy_tfNmwgo9f-AckEKdFyxeS9XY5guzpOQ94zM-AYtolSsrzzvMYddaQHdhnBqB4UkkRSdmwOuzmRmS7WWYX5b5lhva8vtesMJZIIm5BiymthVlBx1TMs/s1000/033f2e9e829344aabd975469cdeb0536.jpg

សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅល្អាងស្ពាននេះ តម្រូវឱ្យធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ បាត់ដំបង -បៃលិន ចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ហួសសាលាស្រុករតនៈមណ្ឌលបន្តិច ដល់សាលារៀនគីឡូ៣៨ បត់ស្តាំ តាមផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រទៀត នោះនឹងដល់ស្ថានីយបុរេប្រវត្តសាស្រ្ត ល្អាងស្អាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4bIfJf6h9WuxC5107F0rWiYlzxz-Vv-sHpktle1QJLxUqtR7WTsBZ12gd7PC7Px-Dd2_4_f4eOnkRxKpMqPiPIHQEQjD7u-Q6Q6Mqb03o2Sxq1TfwWJhSzmt-criUS9dGtV7zNr2RgT4oCxj4tVT_op85Ht-HqsKkUW3beR-qvhdfMEAhQzsgQlALO1U/s960/100495139_2790435394411639_5584060360769404928_n.jpg

 

មាននរណាខ្លះចង់សាកល្បងដែរទេ? បើតានតឹងផ្លូវចិត្តខ្លាំង និងចង់កាត់បន្ថយស្ត្រេស អាចមកសាកល្បងជាប់ គុ.ក ក្លែងក្លាយនៅទីនេះ

0

ប្រទេសកូរ៉េខាងត្បូង ៖ មនុស្សភាគច្រើនស្ត្រេសក្នុងការងារ ឬតានតឹងផ្លូវចិត្តខ្លាំងជាមួយបញ្ហាផ្សេងៗដែលចេះតែកើតឡើងក្នុងជីវិត រហូតដល់ពេលខ្លះ ពួកគេគ្មានវិធីដោះស្រាយទេ ។ ហេតុនេះ គុ.ក ក្លែងក្លាយត្រូវបានគេបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ និងអាចជួយសម្រួលផ្លូវចិត្តផងដែរ បើទោះជាវិធីនេះប្លែកបន្តិច ប៉ុន្តែវាបានកើតឡើងរួចហើយនៅប្រទេសកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_qmdRsbJt8hc7y2mbEhbM7-zPGDqV3m4WPxuVtizvkdq9KiVd6hx33d4MIXywpbcdTO859fQx_Ss7R9HKgTrMMUYdGJbncsSU_op2ay3FAPBXpzE0Lwy0KFdW3OAmz1QG2jMae8-jthiFPx-djxTwLbXeDdcFg2aeg2gZnNwpNoZiWtWgze2kEQZnjXo/s700/5c1c1ee3bde70f48d659e2eb.webp

ប្រទេសកូរ៉េខាងត្បូងបានបង្កើតគុកក្លែងក្លាយមួយឈ្មោះថា «គុកសេរីភាព» ដែលអ្នកជាប់គុកនៅទីនេះនឹងទទួលបានការផ្តល់សេវាកម្មប្លែកៗ ហើយធានាថា ពេលចេញពីគុកវិញ ពួកគេនឹងអាចកាត់បន្ថយការតានតឹងផ្លូវចិត្តអស់ជាមិនខាន ថែមទាំងទទួលបានវិញ្ញាបនបត្រទៀតផង ។

គុកសេរីភាពនេះស្ថិតនៅទីក្រុង Hongcheon ដែលបង្កើតឡើងដើម្បីជួយសង្គ្រោះមនុស្សម្នាទាំងឡាយដែលកំពុងតែអស់សង្ឃឹមក្នុងជីវិត, ចុះចាញ់, ធុញទ្រាន់ និងអស់ថាមពលធ្វើការ ដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្ងប់ និងដោះស្រាយបញ្ហាក្នុងជីវិតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPQZV5JMMiyrSqjG7CCtCwZA-jfy6LvXJMV9wj17jpB_DIvQkQWVp7mBVB1GYVOlUpyWCcaruxaHTcpcAFJCsfpgfCfYiIEdr8IU8zAaCzibxS3LFcvMqXLBzH4zbehIiAQXe5rZybWQo7NQTbhRVr8Brr_QvRj8v8Du75AwN7J4qGGTtJxGGrnr4U_M/s800/5c1c1ee5bde70f48d659e2fe.webp

នៅផ្នែកខាងក្នុងគុកសេរីភាពនេះ គឺមានបន្ទប់ឃុំឃាំងសរុបចំនួន២៨បន្ទប់ ហើយបន្ទប់នីមួយៗមានទំហំតូចល្មម និងមានបន្ទប់ទឹកក្នុងនោះផងដែរ ។ ប៉ុន្តែបន្ទប់ឃុំឃាំងទាំងនេះគ្មានកញ្ចក់ និងគ្មាននាឡិកាទេ ។

ក្នុងបន្ទប់ឃុំឃាំងរបស់គុកសេរីភាព គឺមានលក្ខណៈដូចគ្នានឹងគុកពិតប្រាកដដែរ ដូចជា ៖ មានត្រឹមតែតុតូចមួយ, សៀវភៅសរសេរ, កាំសៀវឆុងទឹកតែ និងកម្រាលសម្រាប់សម្រាក ។ រីឯម្ហូបអាហារនៅក្នុងគុកនេះវិញ គឺសមរម្យ និងសាមញ្ញ ដូចជា ៖ ដំឡូងចំហុយ និងនំផ្លែចេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi71HYJ7r4REkvUCtstEl_1dR6vcvh6jx2vKjz_E2iLnTL0Xm3I0Sf-UC8WH2KVeFqbqX0POv1pIUDL-x2T2C0sgdR4UNvUm0guiwNVBThcJuI2sGYYjBifLiZLwkN-iWkOLmEOLTyAcW4gUbtZSAZCIHVZk_9N62JKeqdrQsVcKnwqWlF4wSfEqW66YRo/s645/60434b4cfa1e5ce2671be6c05c123143.webp

បើទោះវាជាគុកក្លែងក្លាយក្តី ប៉ុន្តែអ្នកទោសនៅទីនេះត្រូវតែគោរពច្បាប់យ៉ាងតឹងរ៉ឹង គឺគ្រប់គ្នាត្រូវស្លៀកពាក់ឯកសណ្ឋានអ្នកទោសជានិច្ច ។ លើសពីនេះ ពួកគេគ្មានសិទ្ធិលេងទូរស័ព្ទដៃ និងហាមជជែកជាមួយអ្នកទោសផ្សេងទៀតដាច់ខាត ។ នេះអាចនិយាយបានថា បើបានជាប់គុកនៅទីនេះ អ្នកនឹងបានចំណាយពេលវេលាជាមួយខ្លួនឯងយ៉ាងពេញលេញបំផុត ។

នៅពេលដល់ថ្ងៃដោះលែងឱ្យចេញពីគុក អ្នកទោសគ្រប់រូបនឹងទទួលបានវិញ្ញាបនបត្រទុកដាស់តឿនសតិថា ពេលមួយ ពួកគេធ្លាប់បាននៅដាច់ដោយឡែកពីសង្គម ដែលសម្បូរទៅដោយភាពរញ៉េរញ៉ៃ ។ ពលរដ្ឋកូរ៉េខាងត្បូងដែលបានសាកល្បងជាប់គុកនៅទីនេះប្រាប់ថា ពួកគេទទួលបាននូវបទពិសោធន៍ថ្មីមួយ ហើយការធ្វើជាអ្នកទោសអាចល្អប្រសើរជាងការអង្គុយធ្វើការពេញមួយថ្ងៃ បើទោះជាមន្ត្រីគុកបានប្រមូលទូរស័ព្ទដៃពីពួកគេក្តី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7zWVfKbTV_DEyLpSrc3muK_PJ8NVrq48qNPEiDO9mptsWkx44Fey3lFoigwNvu0lGYegvTPNCD4AxEe0jRnmBisDUyZBGf9kkLq__9LD1vSE4wsWCG_EtOKluMpZXt04BvbncgA_x6RNLg7FUNBhixA1yA7mlZ0noQNrkcnT7CoDJ_ITg7KhtQx1GKZs/s1960/181672601_REUTERS_The%20Wider%20Image%20South%20Koreans%20lock%20themselves%20up%20to%20escape%20prison%20of%20daily%20lif.jpg

អបអរសាទរ! ម្ហូបខ្មែរ ជាង៥០០គីទ្បូក្រាម នាំចេញទៅកូរ៉េជាផ្លូវការលើកដំបូង!

0

(ភ្នំពេញ)៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់
ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ​៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក​​ ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNpY6L2s6kqGBSx4DhKYTLKpRWDnGrvl6htWk6SQkq06eaBaO-b4jt-hf0bYpyE3gTk7hAyilc5Eaesmb-LctKMiu-RJEdYnqILZs3tX8FhzEPNcwmdC8umQhibvzlKas7KkWiPvsUKJsKPvBzv3U3stNfZmtZnB8A1FxilLykV4L2cw4Zb6pzqUc1ekc/s3171/2%20(2).jpg

តាមសេចក្តីថ្លែងរបស់ លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង​​ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោក ឲ្យបានដឹង បានលឺ បានស្គាល់​ បានភ្លក់កាន់តែសុះសាយ។
ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិច អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJJn468rww9tygB7TfeHfl0loIH-Mz6GgNqUiGoVnLaIKNdmdL_I87oWfthaOAZ_HUo0j-uUvyNpbI1vEY1UeNuncL1sfPmfkrD0TeqknfXhXj8Sym_4mAoVBBmGlKAiE8h3Ep-c06AbT4z6TmC4KBfqHZrt1c3vnrT39NsTztwg-JJ4l1X98TBOCIOA/s3680/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMTVon1RPJgJsEi_MQAi25yTTFZVqpy6-h7a1_jYqzWd8mC4hqRjclln4Ca1HdmwRC49xSNL-PPSW4rLB5bmrgdQMezFwyZe_ZEjgeL_kWzIncwdVxj687Dg2K_gFISTf9R77V5dbNAV2JNDyc90Hoso3v_0aVFtRKMZ11Yysy9od8oNAFRBgPC7n31nw/s3061/4.jpg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbgz5xfYb0_scvyWI7FoQj3bn7pDkmKteSApRwxbCMayLYKW5oI4y7KHyQV9otkUccCTGSjx6KaO49hwzu8-kLxd5lzkhyphenhyphennsIVE8Ao4kM78NTaJ3fYAd0KwaHaoku4c2o0LAvJ7X0UmGa-rasYIjz8v4VFhJMv9bhxo0OB-QhCf37TAv28yhgznoLsUU/s3111/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFP8oQh8DWSKp8keCaPHJGMbr_Ra-Up1mS7reO0VOtDJny7osRAkHhBj5O6RV7ForMXGriFEqtpo1asL7ucWy0bFG6oTI21xzc2ecDqW-FEKLtXD0ddvmKd8eO3zflnpZtpiegyrAKPZ4REbFUiHqRa9fhmYAZhh7POJWZcezVcVcM-867JshyphenhyphenXTIdBvM/s4700/6.jpg

តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia

 

វិនិយោគតិចចំណេញច្រើន! អ្នកជំនាញបង្ហាញពីគន្លឹះឆ.បោ.កថ្មីតាមប្រព័ន្ធអនឡាញ ដឹងហើយភ្លឺភ្នែក

0

បច្ចុប្បន្ននេះ ដោយសង្កេតឃើញកំណើនជនរង.គ្រោះដោយសារតែការវិនិយោគទទួលបានប្រាក់ចំណេញនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងកើនឡើងជាលំដាប់ មិនថាជាការវិនិយោគដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនោះទេ។ ស្របពេលសេដ្ឋកិច្ចពិភពលោកនូវតែបន្តធ្លាក់ដុន.ដាប វាក៏បានក្លាយទៅជាទុក្ខ.លំបាកទ្វេដងទៅកាន់ប្រជាពលរដ្ឋដែលជាជនរង.គ្រោះ។ ដោយជ្រោលជ្រាបអំពីបញ្ហានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការលើកឡើងពីគន្លឹះនៃការឆបោក និងជាការក្រើនរំលឹកទៅកាន់សាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2clvdW2ihT8F7n7Wc3BOBriqd_cCnLftTZBT7npihztS1q5JW0Xhd7khIvbZC3zY8eYp-ZT07R-ZdVJ7mYxGeASgCjPJhvyqHknRMsmBBxiMQIVu5dVTzw8NcZ435KGCtnF0j86IMCH1yc96130PpSJMhysCDPGtB5KyJfVzlDlzaqqPps-C74Zk_EGU/s1280/photo_2024-05-24_10-18-06.jpg

គំរូនៃការឆបោកមួយតាមប្រព័ន្ធអនឡាញមានសណ្ឋានដូចតទៅ៖ «នេះជាប្រព័ន្ធដែលវាដំណើរការ៖ កិច្ចសន្យាដែលត្រូវបានប្រតិបត្តិគឺ * 3 HOURS * ដែលដើមទុននិងប្រាក់ចំណេញត្រូវបានត្រឡប់មកវិញជាមួយគ្នា… ឧទាហរណ៍ចូលរួម USD 250 ថ្ងៃនេះសូមរងចាំ 3 ម៉ោងដើម្បីរំលាយ / បញ្ចប់កិច្ចសន្យា។ ប៉ាន់ស្មានប្រសិនបើអ្នក ចូលរួម USD 250 អ្នកនឹងទទួលបាន USD 3,000 = សរុបនេះរួមបញ្ចូលដើមទុននិងប្រាក់ចំណេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg759dhoicTno7R4pGZGZCAef_T3wopiOIyvhTfJISw_yyvw8V5_5OMtBF_3dd8ugcigv8k8XsXnEOVqzY5F1SpyqtJMTtHTtNB7erykGMmWKV7gslL8z3qJu0TwiOo5IHVcGF1G48vUtLIGNHacCXhlgGX-tl5KDrllSGnWB_9nMfO4k64PoFjrhixMU/s1203/photo_2024-05-24_10-18-07.jpg

ចំណែកគំរូនៃការឆបោកមួយទៀតតាមប្រព័ន្ធអនឡាញគឺ៖
-«ឧទាហរណ៍នៃការវិនិយោគ: ប្រសិនបើអ្នកវិនិយោគ ១០០០ដុល្លារ ថ្ងៃនេះ ក្នុងរយៈពេល ៣ ម៉ោង ប្រាក់នឹងចូលក្នុងគណនីរបស់អ្នកមានតម្លៃ ៧៥០០ដុល្លារ
-ឧទាហរណ៍នៃការចែករំលែកប្រាក់ចំណេញ: ដើមទុន ១០០០ដុល្លារ លទ្ធផលគឺ ៧៥០០ដុល្លារ ប្រាក់ចំណូល ៧៥០០ដុល្លារ ចែកនឹង ៣០% និង ៧០% (មានន័យថាក្រុមហ៊ុន ៣០% = ២២៥០ ដុល្លារ, វិនិយោគិន ៧០% = ៥២៥០ ដុល្លារ, ធានាចំណេញ ៩៩% និងខាត ១% ប៉ុណ្ណោះ)
ឆាប់ឡើង!!! វិនិយោគរួមគ្នា មើលអត្ថប្រយោជន៍សម្រាប់ខ្លួនអ្នក ចាប់អារម្មណ៍ចូលរួម ជជែកជាមួយអ្នកគ្រប់គ្រង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTZ1N_1lavF6wj93hPfHDPqas2_Ag-kiMOQbFiv03ygDuxfHDqgnWquWG1qUEYeEjHbnAyQDT0ZufEPsCOXRJi3z8x_o0VsGFGE6Vm_kOJbnpLoUwNVmE_KJ1G_gv1VYX4ONiEqzWKWK6lo57H95-rozfGFBUupGjgDg5Gqy_DH6QtI7tMTzj5XB77Nc/s1280/photo_2024-05-24_10-18-08.jpg

ជាមួយគ្នានេះ បើយោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះបានឲ្យភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងសារដាស់តឿនទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលមានខ្លឹមសារថា៖ «វិនិយោគ១០០០ដុល្លារ បានមកវិញ ៧៥០០ដុល្លារ ។ ធានាចំណេញ ៩៩% ។ នេះជាការផ្សព្វផ្សាយបោកប្រាស់ តាម គ្រុប តេលេក្រាម telegram ។ សូមបងប្អូនប្រុងប្រយ័ត្ន មុននឹងជឿគេ។ បើងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ។ ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឲ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមានឈ្មោះខុសៗគ្នាទាំងអស់។ បានន័យថាលុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8AVANQ7MSSph0-7c3KrB55y6o83g-rDGsdTTgpebVCi4QEjly7xm3lS9jxGzKY9N3r4WmAq46wOinfQmLnkNjJvJPuzcU78Fs0_FluyjipGLjz9SBV4USNCbhcVdoXpzcsTyR1Ef2j7YFQN2UqFfHFjl72RQwXSXMEByp3Y8hdF5sDTxWEt7e3fxPp8o/s1280/photo_2024-05-24_10-18-10.jpg

មកពីបែបនេះសោះទើបពលរដ្ឋចាស់ៗនៅចិនចូលរៀនសាកលវិទ្យាល័យច្រើន

0

ប្រទេសចិន ៖ កាលពីឆ្នាំ២០២២ រដ្ឋាភិបាលចិនបានប្រកាសឱ្យបង្កើតសាកលវិទ្យាល័យជាតិសម្រាប់ពលរដ្ឋអាយុច្រើន ហើយការប្រកាសនេះធ្វើឱ្យអ្នកជំនាញជឿថា រដ្ឋាភិបាលមានគោលបំណងដោះស្រាយបញ្ហាកំណើនពលរដ្ឋវ័យចំណាស់ និងផ្តល់ការបណ្តុះបណ្តាលចំណេះដឹងអស់មួយជីវិតដល់ពួកគេ ។ ការមករៀននៅសាកលវិទ្យាល័យធ្វើឱ្យពលរដ្ឋចាស់ៗមានឱកាសបានរៀនសូត្រនូវជំនាញផ្សេងៗដែលពួកគេធ្លាប់បាត់បង់ឱកាស និងមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOn4Zxhy-QoddNTTWfqJa6mxKCgEX39nOam5B7tuxIoEyTBHqOc5mQMnhd1i96DZ6bjUBBb4sydWl3hfe65ci5BJK7QUxzjPFBSzjAf8TREA-QK8aWlo50z2KRZbus4Kj1C5Fo6TScIN5BL26CX47i5nyfWfDuAVD10ys-0lx3Qxb-LP5nlQyRZMj0BFU/s2500/522.jpg
សាកលវិទ្យាល័យមនុស្សចាស់នឹងរួមបញ្ចូលជាមួយសាកលវិទ្យាល័យទូទៅនៅប្រទេសចិន ហើយមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធការសិក្សាផ្តល់ចំណេះដឹងគ្រប់ផ្នែកទាំងនៅទីក្រុង និងជនបទផងដែរ ។ សាកលវិទ្យាល័យមនុស្សចាស់នឹងទទួលនិស្សិតចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ដោយបង្រៀនមុខវិជ្ជាផ្សេងៗ ដូចជា ៖ ជំនាញកុំព្យូទ័រ, តន្ត្រី, ការរាំ, ការថតរូប, ការគូរគំនូរ, កីឡា, ការចម្អិនអាហារ រហូតដល់ការងារសិប្បកម្ម និងជំនាញផ្សេងៗ ។

លោកតាស៊ុន និយាយថា ៖ «អាយុកើនឡើងមិនគួរឱ្យខ្លាចទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចនោះ គឺការយល់ព្រមចុះចាញ់ក្នុងជីវិត, ឈប់ដើរទៅមុខ និងបាត់បង់ក្តីសង្ឃឹម» ។ លោកតាបានលើកទឹកចិត្តឱ្យពលរដ្ឋវ័យចំណាស់ផ្សេងទៀតមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ដើម្បីចូលរួមសកម្មភាពក្នុងសង្គមឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTf1bNNU8ac-gPvKmReqEPMBOnWVcBpTKQzhR8g-_DDQx2J2wzzrpLdlirE4wjI7tXbvLnKwqEdeD4vL-vjUwi-bu3hLscYdMZ6UitlSAjZ7KDpGXeKhTVoStAoLTARuAUlyp1VTF_q0VPjang40AS-CERz6HjXWAQ-dfRwzT7e6bdXnWM3Wz35xjQMSo/s900/photo_2024-05-24_09-28-42.jpg

លោកយាយ ស៊ីន ជៀនឡុង អាយុ៦៥ឆ្នាំ បានសិក្សានៅសាកលវិទ្យាល័យមនុស្សចាស់នៅទីក្រុងអាន់ស៊ីវ ដែលសាកលវិទ្យាល័យនេះបើកតាំងពីឆ្នាំ២០០៤ និយាយថា ៖ «ជីវិតក្រោយពេលចូលនិវត្តន៍របស់ខ្ញុំស្រស់ថ្លាណាស់ ដោយសារខ្ញុំបានមកចូលរៀននៅសាកលវិទ្យាល័យមនុស្សចាស់នេះ» ។

លោកយាយមិនព្រមនៅផ្ទះមើលចៅទេ ហើយលោកយាយបានមករៀនរាំ និងច្រៀងចម្រៀងនៅសាកលវិទ្យាល័យមនុស្សចាស់ ដោយលោកយាយប្រាប់ក្រុមគ្រួសារថា គាត់ចង់ស្វែងរកអ្វីដែលចូលចិត្ត ។ បើទោះជាចូលចិត្តការងារសិល្បៈតាំងពីក្មេងក្តី ប៉ុន្តែលោកយាយគ្មានឱកាសបានរៀនផ្នែកនេះទេ ហើយពេលសាកលវិទ្យាល័យមនុស្សចាស់ដំណើរការ ក៏ក្លាយជាឱកាសរបស់គាត់បានរៀនផ្នែកសិល្បៈដែលខ្លួនស្រមៃយូរមកហើយ ។ បច្ចុប្បន្ន លោកយាយជានិស្សិតគោរពវិន័យមកដល់ថ្នាក់មុនគេ និងត្រឡប់ទៅផ្ទះចុងក្រោយគេជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kC0Z-JlsdM_z03XtSTac-_nfSduAxpUyeUyXv2P7wG00fgsHpWhAoxhSvzpMzBxrBWvFufAdkjUtb_f9ly6aQq3ks3bUgMK1TyBoNUqpmRxo4l9TxBPeyhyphenhyphenZzyVFGBJqsAATa2Nrq_61KstADbFE4uinOyQI6U2JDr1PEVR5hK7n8H3AL0wvTIr25_M/s640/photo_2024-05-24_09-28-53.jpg

បើតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបញ្ជាក់ថា នៅឆ្នាំ២០២១ ប្រទេសចិនមានពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ ស្មើជាង២៦៧លាននាក់ ឬស្មើនឹង១៨,៩% នៃពលរដ្ឋសរុប ។ គណៈកម្មការសុខភាពចិនរំពឹងថា ប្រទេសចិននឹងឈានចូលសង្គមមនុស្សចាស់នៅឆ្នាំ២០២៤ និងក្លាយជាសង្គមមនុស្សចាស់ទាំងស្រុងនៅឆ្នាំ២០៣៥ ។

អ្នកជំនាញជឿជាក់ថា ការបង្កើតសាកលវិទ្យាល័យមនុស្សចាស់ គឺជាការដោះស្រាយបញ្ហាកំណើនពលរដ្ឋអាយុច្រើននៅប្រទេសចិន ដោយមនុស្សចាស់នឹងអាចរៀនសូត្រមុខវិជ្ជាផ្សេងៗដោយរីករាយ ព្រមទាំងអភិវឌ្ឍន៍ជំនាញ ឬអាជីពផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU1aSGTd5ij__HqIIf59EgH1Y79z-Yja9lmwXkBQ20ix4B1vhGjggM4qDQPxVwnMUwLrB5z-nuf3fU0i6LNVClexjQoBcPG12mfMI7wf_UgZ3m8yt6DtovDH43plQpDK98h2x-OWwRXPrcmVCbjMByZa2C2o-pjnE_FXUKMEooCKDAXj-5ZeNuEfB5yLc/s715/W020220107583654589536.png
ទោះយ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលចិនបានព្យាយាមបង្កើតសាកលវិទ្យាល័យមនុស្សចាស់ ព្រោះកន្លងមក សាកលវិទ្យាល័យនៅតាមទីក្រុងផ្សេងៗរបស់ចិន ក៏បានបង្រៀនមុខវិជ្ជាសម្រាប់មនុស្សចាស់ផងដែរ ។ ប្រទេសចិនមានសាកលវិទ្យាល័យមនុស្សចាស់ ស្មើជាង៧៦.០០០កន្លែងនៅទូទាំងប្រទេស និងមាននិស្សិតចុះឈ្មោះចូលរៀនស្មើជាង១៤លាននាក់ ៕

ខ្លាដំបង៤ក្បាលនឹងលេចវត្តមាននៅជួរភ្នំក្រវាញ ក្រោយបាត់ខ្លួនជាង២០ឆ្នាំ

0

សត្វខ្លាធំ ឬខ្លាដំបង ចំនួន ៤ក្បាល ដែលជាអំណោយពីរដ្ឋាភិបាលឥណ្ឌា នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗ ដែលនឹងត្រូវលែងឱ្យរស់នៅក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដោយត្រូវបានការការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bNbYYqoPphpKYgCws_7XZCyeyuKHvbgza-krqAGLWNEjmSRCKObU0kY__3UFsv0m2tNaXWDyjJP4q-1F22rh8nc1lppWSy4osl-UKMaEDhqBhqBQlUoo84LmGnd8TT1HnpAURzHXka3QHW8d3RP0vBePaA-0zaBgb3Buo6UFHoI4AmmEvGpD8lMCe9Y/s1242/4241612b4445ba26eb775190b5cd9034.jpeg

ការមកដល់សត្វខ្លាធំ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីបន្ស៊ាំ ដែលគ្រោងទទួលពីរដ្ឋាភិបាលឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-DlfXfqyq4rkbJjRwvEjtaqZBjOvtb9R4beMcZocKSo5_HDdbqEZrCbPKark3L5abh279NN279zvg9Fkoki6phlQG3WvUhw6KMlSeroU7YeRw978d1JuzYmuLVbHTOHSX6QD9X1Y4Xzn9TDMkqg8tFPBMwL-qkVcnZE7O_7Zch8nVRaP2yXxJJjXUqQ/s1280/b78fcb4b044dd6978158a2e5096fdf89.jpeg

បើតាមខាងភាគីឥណ្ឌា បានលើកឡើងថា៖”ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ ឬវាអាចពន្យាពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ការប្រគល់សត្វខ្លាធំជំហ៊ានទី១ ដែលប្រទេសលោកស្រីឱ្យមកកម្ពុជា បេីទទួលជោគជ័យប្រទេសឥណ្ឌានឹងធ្វើការបង្កើនការផ្ដល់ជូនដល់ ១១ក្បាលបន្ថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbWC00cezU-rkE10iTasKHhivspHfgZqdxBVin1a4u4_TaVYUBEUj3X0Bs83550IGHpliKWieQpUVhWckN_mWYYc87uBn3xcF7_qhSW97tXdZllV4gWsbADXDCY36cHsdQnjuJqt-yxhlvVvE4TeOEL5cV37-yJibZmll0e8ycIMt8ZcaayATJKg6MQOc/s1280/cc073992c2601c03b1c93b900eb1ffd6.jpeg

សូមបញ្ជាក់ថា សត្វខ្លាធំ ឬ ខ្លាដំបង បានបាត់ខ្លួនចេញពីកម្ពុជាអំឡុងឆ្នាំ២០០៧ ដែលកាលនោះគេច្រើនប្រទះឃើញវត្តមាននៅភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOTXHmlmMojpo7nJzM6Be0R07XVwF1tBXc2BhZyK-6j2xPRTLE79wWprr5tTicX0CoJqHCQgPqjv-0bHmXJXGHQLkJbwzV4dni6oRKofC1WFBHSO2AEjYJu3z6LSzl4dnslBguUXYZrltS0IIEM8Pj874-BFETAu6YYVGECmc79vgupuXk3q0iVp2ltlU/s6016/3f50e031da19353ef1a751aed24312be.jpeg

ខ្លាដំបងជាប្រភេទសត្វដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា ដោយវាអាចរស់បានដល់២៥ឆ្នាំ ដែលបច្ចុប្បន្ន វាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ (IUCN) ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលេីពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcD0zedyMRgTP1yzfBzf1fzGBggaAfR60BqCre2Td7Pf3bZaGw7jL62RNTYhF_uyMnhiJtVpiSjX9sctVY5_y_zKEXAzW8KtlgzAd3LqXHGEDm91JpEdUCi3VltTQtteJiTbZ4zSS-n3C_LD9x99cvIN9rArDFBjXtszrAYPUp98rjIyJ57sFq6S_oPoQ/s960/img_0552.jpg

 

ស្នងការរាជធានីភ្នំពេញ ចេញបទបញ្ជាក្តៅឱ្យអធិការ​ខណ្ឌ​ទាំង​១៤ តាមដានបញ្ហាក្មេងទំនើង

0

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលវិធានការនេះ ត្រូវបានដាក់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖” ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដង ក្នុងភូមិសាស្ត្ររបស់ខ្លួន”។

លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើង តាមរយៈយុទ្ធនាការអប់រំដល់សិស្សានុសិស្ស។

ការចេញវិធានការក្តៅនេះ ស្របទៅតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា៖”ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ច ពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធាន ការណ៍ឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នាប៉ុន្មានថ្ងៃនេះនៅភ្នំពេញ”៕

 

ក្រុមហ៊ុនជប៉ុនប្រើបច្ចេកវិទ្យា AI ប្តូរសំឡេងអតិថិជនឱ្យទន់ភ្លន់ពេលជជែកជាមួយ Call Center

0

ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា SoftBank គឺជាក្រុមហ៊ុនធ្វើការផែ្នកទូរគមនាគមន៍ និងការទំនាក់ទំនងនៅប្រទេសជប៉ុនមានគំនិតថ្មីមួយ គឺការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជួយដល់បុគ្គលិកធ្វើការផ្នែក Call Center កុំឱ្យមានបញ្ហាពាក្យសម្តីជាមួយអតិថិជន ក្នុងអំឡុងពេលពួកគេទទួលទូរស័ព្ទរបស់អតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMS4Rd1fXg7G7ZPK1_T765OgY1Ai_djqPaTtLWhUkqZ_q0a-Bdw94ZfYrBPUOUpFUVObesDumtXqwkh-BuDKrR6fzEOsbrSnNn2G0qcOlySiBlASvI3f_N4zAEo2vBS7wJgpKm-xbdu-w3YkcFurxJxFCezN_x5WjPibJS0CRRifXIW1TVO9JwzLy_dU/s1280/japans-softbank-is-harnessing-the-power-of-ai-to-prevent-customer-harassment-by-softening-angry-callers-voices.jpg

នៅពេលមានបញ្ហា អតិថិជនភាគច្រើនបានទូរស័ព្ទមកជជែកជាមួយ Call Center ដោយអារម្មណ៍ខឹងសម្បារ ឬប្រើសំឡេងខ្លាំងៗ ។ ហេតុនេះ ធ្វើឱ្យបុគ្គលិក Call Center របស់ក្រុមហ៊ុនមានអារម្មណ៍មិនសប្បាយចិត្ត ឬតានតឹងផ្លូវចិត្ត ហើយពួកគេពុំអាចដោះស្រាយបញ្ហារបស់អតិថិជនអស់ពីលទ្ធភាពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQXINTZqJsTQbzCeEdtmYan_1tQ8zwNvuS30Ltibu1jAsDJ8VEefYMz4AurZm0AFNiHlXMcBYG1yZNobL4BC-XY3SGdJ_Ss3kAc6soGP4HFyhP4MmcWbH4iWuvzkZ409XX7aArQmkjKCCMxmTJqfa_OIEMD1vbJokqjwlCAFXV2iKH0Nros071wtiZbw/s850/Is-2023-The-Year-of-the-AI-Call-Center-Market-Insights-CX-Today-News.jpg

ចំណែកវិធីដោះស្រាយបញ្ហា គឺក្រុមហ៊ុនខាងលើបានបង្កើតកម្មវិធីមួយដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្លាស់ប្តូរសំឡេងរបស់អតិថិជនឱ្យទន់ភ្លន់ជាងមុនដោយស្វ័យប្រវត្តិ ។ គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីរក្សាទំនាក់ទំនងល្អជាមួយអតិថិជន តាមរយៈការជជែកតាមទូរស័ព្ទ និងគិតពីផ្លូវចិត្តរបស់បុគ្គលិកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkHKUagyGJIBRpoIDFTm64cvk964kj9oX6VeFV8yADE1MKb1HC9jK36J5IRMZyjSlZzFGLpw_RjuJ5EFhzaL-K3ofEI6ce_98LrPzM2AYqbtxSDXoyB25mPsMMaimM4uygCHrHw5qMBlOq_CNZFejEeQZbF45j_g4N8Yk-AAj37GzcWe0bcMBXO7itCSM/s800/AI-Powered%20Contact%20Center%20Quality%20Assurance%20(QA).webp

ក្រុមហ៊ុន SoftBank បានដាក់គោលដៅថា នៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមសាកល្បងប្រព័ន្ធសំឡេង AI ជាផ្លូវការជាមួយភ្នាក់ងារផ្តល់សេវាកម្មទូរគមនាគមន៍ដ៏ធំលំដាប់ទី៣ នៅប្រទេសជប៉ុន ព្រមទាំងប្រមូលប្រាក់ពីសេវាកម្មនេះ នៅចុងខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdMOYQ_yamevvq4hW4y7DCgc2NZdbAbuKA0wpTq-9UQopCd98gcoL24NoozGB8HzL_eJXoTPdEMqCJJG6TOr9jHsOTKIhfOvDu9EPBOX7Ivd77i5dZqW7yS9N-02Bo_55nZGnpn6E_jpXUyah-xNxCa2qDA8HH9hySPA-s-VUfJToCGLLsehUKum8YSzU/s3840/2024-05-16T043435Z_2_LYNXMPEK4F043_RTROPTP_4_SOFTBANK-AI-HARASSMENT.jpg

បើទោះជាប្រទេសជប៉ុនឱ្យតម្លៃលើការផ្តល់សេវាកម្មល្អដល់អតិថិជនក្តី ប៉ុន្តែបញ្ហាការគំរាមកំហែងបុគ្គលិកនៅតែកើតឡើងជាបន្តបន្ទាប់ ដូចជា ៖ ការគំរាមជាពាក្យសម្តី ទើបធ្វើឱ្យរដ្ឋាភិបាលប្រញាប់បង្កើតច្បាប់ដើម្បីការពារបុគ្គលិកធ្វើការនៅតាមស្ថាប័ន ៕