Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ស្ត្រីម្នាក់នេះបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក

មិនធម្មតា! ស្ត្រីម្នាក់នេះបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក

49
0

បរទេស៖ ស្ត្រីជនជាតិនេប៉ាល់អាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ Phunjo Lama បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការឡើងដល់កំពូលភ្នំ Everest កម្ពស់ជាង ៨,៨០០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ CBS News កាលពីពេលថ្មីៗនេះ។https://pbs.twimg.com/media/GOOzzsDaUAEUUey.jpg:large

ភ្នំ Everest ត្រូវបានគេស្គាល់ថាជាភ្នំខ្ពស់ជាងគេបំផុតលើលោក ដោយអ្នកឡើងភ្នំតែងតែចំណាយពេលជាច្រើនថ្ងៃដើម្បីយកឈ្នះលើគោលដៅនេះ ខណៈមានអ្នកខ្លះត្រូវឈប់មួយយប់នៅជំរុំផ្សេងៗដើម្បីសម្រាក និងសម្របខ្លួន។ ប៉ុន្តែសម្រាប់ Lama ដែលជាស្ត្រីតែម្នាក់គត់បានជំនះឡើងភ្នំដោយមិនឈប់សម្រាកទាល់តែសោះ ដោយនាងបានចំណាយពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីដើម្បីឡើងភ្នំ Everest កាលពីថ្ងៃទី២៣ ខែឧសភា ពោលគឺលើសពីកំណត់ត្រាដែលនាងបានកំណត់ក្នុងឆ្នាំ ២០១៨ គឺ ៣៩ ម៉ោង ៦ នាទីទៅទៀត ដែលនេះបានធ្វើឱ្យនាងក្លាយជាស្ត្រីដំបូងគេដែលបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEuf3alwsBiOvhtVS_WYJ-0ekoJzF76lSloWXMgUSWx8ioXH66hLQM04-cPhdq_GeHCBPwNEJaIpHT4AtPIubRLulIz6AhhjivaG3VQEY-q6FoUsE2gC-1Gs8eWBdiYu33jW52LOtLOlxpXLf8DDfsfmzZjuC1ALHN5dJjQ87rXNgLVGhB93ZWK1ZNj2k/s1024/Phunjo-Lama-atop-Sagarmatha-claiming-record-of-fastest-climber-2024-1024x576.jpg

ប្រធានការិយាល័យវាលនៃក្រសួងទេសចរណ៍ក្នុងប្រទេសនេប៉ាល់ លោក Khim Lal Gautam បាននិយាយថា Lama បានទៅដល់កំពូលភ្នំ Everest នៅម៉ោង ៦:២៣ នាទីព្រឹកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលនាងបានចេញដំណើរនៅម៉ោង ៣:៥២ រសៀលកាលថ្ងៃទី២២ ឧសភា។ អ្នកឡើងភ្នំម្នាក់បាននិយាយថាអំពីឡាម៉ាថា៖ «នាងពិតជាក្លាហាន និងពូកែតាំងចិត្ត ហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឡើងដល់កំពូល»។ កំណត់ត្រារបស់ឡាម៉ាក៏ត្រូវបានចាត់ទុកថាជាការបំផុសគំនិតសម្រាប់អ្នកឡើងភ្នំស្រីនៅប្រទេសនេប៉ាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7risMH22LUk01JjWE0EmoGeuJ_UfDmfegP6_bLHZasMe6u78FojvtE9sV62rsBfgpUbd2z7PQUsFMdFb-yIfwj6EziJK8Gh9IliQmC37ROEljqLRR4pP8VYfoUZEKGT3hS6QzRg8_eTgj_wHKYt5e7Vqj8DMFS6b7Q3NC9aLXgkXHDmJwVAw2BP8SeU/s640/untitled-design-2024-05-cb294666bbfc336988766d6c28683940.webp

គួរបញ្ជាក់ដែរថា Lama បានឈ្នះកំណត់ត្រា Guinness សម្រាប់ “ស្ត្រីលឿនបំផុតលើពិភពលោកដើម្បីឡើងភ្នំ Everest” នៅក្នុងឆ្នាំ ២០១៨ ដែលកំណត់ត្រានេះក៏ត្រូវបានបំបែកនៅឆ្នាំ ២០២១ ដោយ Ada Tsang Yin hung មកពីទីក្រុងហុងកុង ប្រទេសចិន ដែល Ada បានចាកចេញពី Base Camp នៅម៉ោង ១:២០ ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ហើយបានយកឈ្នះភ្នំ Everest នៅថ្ងៃបន្ទាប់។ នៅឆ្នាំ ២០០៣ អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Lhakpa Gelu Sherpa ក៏ធ្លាប់ទទួលបានកំណត់ត្រា Guinness ថាជាមនុស្សលឿនបំផុតដែលអាចយកឈ្នះលើភ្នំ Everest ផងដែរ។https://i0.wp.com/cambiodigital.com.mx/wp-content/uploads/2024/05/Alpinista.jpg?fit=1280%2C720&ssl=1

មួយថ្ងៃមុនពេល Lama បង្កើតកំណត់ត្រាជាអ្នកឡើងភ្នំស្រីលឿនបំផុតដើម្បីយកឈ្នះលើភ្នំ Everest នៅលើពិភពលោក មគ្គុទ្ទេសក៍ភ្នំដ៏ល្បីល្បាញម្នាក់ទៀតគឺ Kami Rita ក៏បានបង្កើតឯតទគ្គកម្មឡើងភ្នំ Everest ច្រើនជាងគេបំផុតក្នុងពិភពលោកចំនួន ៣០ ដងផងដែរ៕