Home ព័ត៌មានអន្តរជាតិ វិនិយោគតិចចំណេញច្រើន! អ្នកជំនាញបង្ហាញពីគន្លឹះឆ.បោ.កថ្មីតាមប្រព័ន្ធអនឡាញ ដឹងហើយភ្លឺភ្នែក

វិនិយោគតិចចំណេញច្រើន! អ្នកជំនាញបង្ហាញពីគន្លឹះឆ.បោ.កថ្មីតាមប្រព័ន្ធអនឡាញ ដឹងហើយភ្លឺភ្នែក

192
0

បច្ចុប្បន្ននេះ ដោយសង្កេតឃើញកំណើនជនរង.គ្រោះដោយសារតែការវិនិយោគទទួលបានប្រាក់ចំណេញនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងកើនឡើងជាលំដាប់ មិនថាជាការវិនិយោគដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនោះទេ។ ស្របពេលសេដ្ឋកិច្ចពិភពលោកនូវតែបន្តធ្លាក់ដុន.ដាប វាក៏បានក្លាយទៅជាទុក្ខ.លំបាកទ្វេដងទៅកាន់ប្រជាពលរដ្ឋដែលជាជនរង.គ្រោះ។ ដោយជ្រោលជ្រាបអំពីបញ្ហានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការលើកឡើងពីគន្លឹះនៃការឆបោក និងជាការក្រើនរំលឹកទៅកាន់សាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2clvdW2ihT8F7n7Wc3BOBriqd_cCnLftTZBT7npihztS1q5JW0Xhd7khIvbZC3zY8eYp-ZT07R-ZdVJ7mYxGeASgCjPJhvyqHknRMsmBBxiMQIVu5dVTzw8NcZ435KGCtnF0j86IMCH1yc96130PpSJMhysCDPGtB5KyJfVzlDlzaqqPps-C74Zk_EGU/s1280/photo_2024-05-24_10-18-06.jpg

គំរូនៃការឆបោកមួយតាមប្រព័ន្ធអនឡាញមានសណ្ឋានដូចតទៅ៖ «នេះជាប្រព័ន្ធដែលវាដំណើរការ៖ កិច្ចសន្យាដែលត្រូវបានប្រតិបត្តិគឺ * 3 HOURS * ដែលដើមទុននិងប្រាក់ចំណេញត្រូវបានត្រឡប់មកវិញជាមួយគ្នា… ឧទាហរណ៍ចូលរួម USD 250 ថ្ងៃនេះសូមរងចាំ 3 ម៉ោងដើម្បីរំលាយ / បញ្ចប់កិច្ចសន្យា។ ប៉ាន់ស្មានប្រសិនបើអ្នក ចូលរួម USD 250 អ្នកនឹងទទួលបាន USD 3,000 = សរុបនេះរួមបញ្ចូលដើមទុននិងប្រាក់ចំណេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg759dhoicTno7R4pGZGZCAef_T3wopiOIyvhTfJISw_yyvw8V5_5OMtBF_3dd8ugcigv8k8XsXnEOVqzY5F1SpyqtJMTtHTtNB7erykGMmWKV7gslL8z3qJu0TwiOo5IHVcGF1G48vUtLIGNHacCXhlgGX-tl5KDrllSGnWB_9nMfO4k64PoFjrhixMU/s1203/photo_2024-05-24_10-18-07.jpg

ចំណែកគំរូនៃការឆបោកមួយទៀតតាមប្រព័ន្ធអនឡាញគឺ៖
-«ឧទាហរណ៍នៃការវិនិយោគ: ប្រសិនបើអ្នកវិនិយោគ ១០០០ដុល្លារ ថ្ងៃនេះ ក្នុងរយៈពេល ៣ ម៉ោង ប្រាក់នឹងចូលក្នុងគណនីរបស់អ្នកមានតម្លៃ ៧៥០០ដុល្លារ
-ឧទាហរណ៍នៃការចែករំលែកប្រាក់ចំណេញ: ដើមទុន ១០០០ដុល្លារ លទ្ធផលគឺ ៧៥០០ដុល្លារ ប្រាក់ចំណូល ៧៥០០ដុល្លារ ចែកនឹង ៣០% និង ៧០% (មានន័យថាក្រុមហ៊ុន ៣០% = ២២៥០ ដុល្លារ, វិនិយោគិន ៧០% = ៥២៥០ ដុល្លារ, ធានាចំណេញ ៩៩% និងខាត ១% ប៉ុណ្ណោះ)
ឆាប់ឡើង!!! វិនិយោគរួមគ្នា មើលអត្ថប្រយោជន៍សម្រាប់ខ្លួនអ្នក ចាប់អារម្មណ៍ចូលរួម ជជែកជាមួយអ្នកគ្រប់គ្រង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTZ1N_1lavF6wj93hPfHDPqas2_Ag-kiMOQbFiv03ygDuxfHDqgnWquWG1qUEYeEjHbnAyQDT0ZufEPsCOXRJi3z8x_o0VsGFGE6Vm_kOJbnpLoUwNVmE_KJ1G_gv1VYX4ONiEqzWKWK6lo57H95-rozfGFBUupGjgDg5Gqy_DH6QtI7tMTzj5XB77Nc/s1280/photo_2024-05-24_10-18-08.jpg

ជាមួយគ្នានេះ បើយោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះបានឲ្យភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងសារដាស់តឿនទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលមានខ្លឹមសារថា៖ «វិនិយោគ១០០០ដុល្លារ បានមកវិញ ៧៥០០ដុល្លារ ។ ធានាចំណេញ ៩៩% ។ នេះជាការផ្សព្វផ្សាយបោកប្រាស់ តាម គ្រុប តេលេក្រាម telegram ។ សូមបងប្អូនប្រុងប្រយ័ត្ន មុននឹងជឿគេ។ បើងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ។ ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឲ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមានឈ្មោះខុសៗគ្នាទាំងអស់។ បានន័យថាលុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8AVANQ7MSSph0-7c3KrB55y6o83g-rDGsdTTgpebVCi4QEjly7xm3lS9jxGzKY9N3r4WmAq46wOinfQmLnkNjJvJPuzcU78Fs0_FluyjipGLjz9SBV4USNCbhcVdoXpzcsTyR1Ef2j7YFQN2UqFfHFjl72RQwXSXMEByp3Y8hdF5sDTxWEt7e3fxPp8o/s1280/photo_2024-05-24_10-18-10.jpg