Home Blog Page 1009

នាង ដាវីន ទម្លាយពីប្រវត្តិតស៊ូក្នុងជីវិតមុនមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈដូចបច្ចុប្បន្ន

0

នាង ដាវីន គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសកើតចេញពីការប្រកួតកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ស្ថិតក្នុងចំណោមជើងខ្លាំងបួននាក់ចុងក្រោយ។ ទោះយ៉ាងណាមុននឹងមានឈ្មោះបោះសំឡេងមានហ្វេនៗដូចបច្ចុប្បន្ន នាង ដាវីន ជាអ្នកចម្រៀងម្នាក់តស៊ូក្នុងអាជីពនេះណាស់ហើយសូម្បីតែការងាររត់តុក្នុងរោងការ ដេកក្នុងលូ នាង ដាវីន ក៏ធ្លាប់ឆ្លងកាត់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVkTTPABiqOCwHKu-wdPywjq5vuXsAMCv3bfO_Uha219tVNGMebUqlIYh3iFBodsd3Ohq5UwsNM7z2GierZ9eb9qqkamlH3ZYfnFPIr__ey_G_S3Xh9jwQOOD-jFEs3I0DDItq9FRIkkPi6Jzu1-uXgafNGxnp1dcHdD-9jq6F96icxArOAlLXrvDU2Y/s2048/image_2024-06-25_14-21-32.png

នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៤ នាង ដាវីន បានបង្ហោះរូបជាច្រើនសន្លឹកអមមកជាមួយសំណេររៀបរាប់ពីការតស៊ូរបស់គេមុននឹងមានកេរ្តិ៍ឈ្មោះក្លាយជាតារាចម្រៀងក្នុងផលិតកម្មធំ។ ដាវីន បានរៀបរាប់ពីដំណើរដើមទងមកថាលោកជាក្មេងម្នាក់មានបេះដូងស្រលាញ់តន្រ្តី ឃើញឆាកមិនបានឡើងច្រៀងមិនខ្ចីចុះព្រោះស្រលាញ់ពេក។ មានចិត្តស្រលាញ់ផ្នែកសិល្បៈប៉ុន្តែលោករៀនផ្នែកវិស្វករដោយរៀនបណ្តើរធ្វើការបណ្តើរ ទំនេរពីរៀនទៅរត់តុតាមរោងការ ចេញពីរៀនល្ងាចល្ងាចឡើងរត់តាមរោងការស្ទើររាល់ថ្ងៃ។ រៀនបានកន្លះឆ្នាំដាក់ពាក្យធ្វើការផ្នែក Surveyer ពេលថ្ងៃរៀនពេលយប់ម៉ោងសម្រាកដេកតែក្នុងលូព្រោះតួនាទីតូចតាចមិនហ៊ានទៅក្បែរគេ។
រៀនបាន១ឆ្នាំ ដាវីន ដាក់ពាក្យធ្វើ sit engineering ក្នុងបុរីធំមួយកន្លែងដោយបង្ហាញរូបរបួសដៃទោះដៃប្រេះឆ្អឹងនៅតែទៅធ្វើការ។ រួចមកចាប់ផ្តើម Cover ចម្រៀងបង្ហោះតាមហ្វេកប៊ុក ចាប់ផ្តើមCover បង្ហោះរាល់ថ្ងៃ រៀនកាត់តវីដេអូ រៀនថតខ្លួនឯង មិត្តភក្តិជួយថតសំឡេងឱ្យ រហូតទទួលបានឱកាសពី ដេត និងហួរ ឃើញពីសមត្ថភាពលោកហៅចូលក្រុម Arom Music និងចាប់ផ្តើមស្គាល់អ្នកផ្សេងៗទៀតជាច្រើនហើយមានបទចម្រៀងផ្ទាល់ខ្លួនដំបូងមានការស្តាប់ខ្ទង់លានដង ហើយចាប់ផ្តើមមានការងារច្រើន មានទាំងគម្រោងការងារជាច្រើនទៀតរកពេលសម្រាកគ្មានច្រៀងផង ថតផង កាត់តផងស្ទើរតែមិនបានដេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjlRzDY5lMRQjnioxLpifB_uU9ZD4Ak6sBklHUZfvlhUNo-Z4X3obudKAIaukFctb6hzHeUcsVI3kyrCbeS2uIb1gT1GNbEUvI1PuKYb9sxBzUNr7e2WNpPwxZoLoBgUmaTgR1rLyP2l4HwC_c8OKWaQDxwWX4mPqeE3NUasnZx7vP2P2yg6m7W_Y7tGI/s1440/image_2024-06-25_14-21-28%20(2).png

ក្រោយមក ដាវីន បានដាក់ពាក្យចូលប្រកួត Cambodian idol រដូវកាលទី៤ ទទួលបានការគាំទ្រពីសំណាកទស្សនិកជនគុណមួយនេះលោកបំភ្លេចមិនបាន ហើយទីបំផុតរូបគេអាចមកដល់វគ្គផ្តាច់ព្រ័ត្រសល់៤នាក់ក្នុងចំណោមរាប់ពាន់នាក់ ដែលមាន ភិទិ តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺហើយក្លាយជាបងប្អូនល្អមិនបោះបង់ចោលគ្នាទោះមានអ្វីក៏ដោយ ហើយក៏បានក្លាយជាតារាចម្រៀងអាជីពក្នុងផលិតកម្មធំបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaboY5e5-aeTGkH2l9BfK-02iRuVTPJEZgiK1VWTGvqPNzsfdH5nlKBJBDPajsVX9D1UU0xZ4Vtn6LKvr97pfka5o3ls4RpySgeTFLyGf1bf6IAswNvz3RSbIdVMT6RIx7V0MCQZ11xYnaiK1XgVwx2kg-2XorA5B96DfRSxd0auNx3SoTYzGniMay5Gs/s1251/image_2024-06-25_14-21-28.png

គួរបញ្ជាក់ថា បទចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដែល នាង ដាវីន ឆក់បានប្រជាប្រិយភាពជាងគេគឺបទ «ឆាតមិនតប»« ឯណាពាក្យសន្យា» និងបានលេចមុខតាមកម្មវិធីតន្រ្តីជាហូរហែ។ នាង ដាវីន ក៏មានគូដណ្តឹងផងដែរជាអ្នកក្រៅរង្វង់សិល្បៈ ប៉ុន្តែនាងមានសម្រស់ស្អាតថែមនិងជាអ្នករកស៊ី៕

ជនជាតិវៀតណាម ៤ នាក់ត្រូវបានចោទប្រកាន់ពីបទ Hack ប្រព័ន្ធអ៊ីនធឺណិតអាមេរិក

0

វៀតណាម៖ ពួក Hacker ជនជាតិវៀតណាមចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការលួចបន្លំកុំព្យូទ័រ និងការក្លែងបន្លំអត្តសញ្ញាណដែលបណ្តាលឱ្យក្រុមហ៊ុនអាមេរិកខាតបង់ជាង ៧១ លានដុល្លារ។
យោងតាមកំណត់ត្រាដែលបានចេញផ្សាយដោយការិយាល័យមេធាវីអាមេរិកប្រចាំស្រុក New Jersey កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ជនជាតិវៀតណាម ៤ នាក់នោះគឺជាសមាជិកនៃក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអន្តរជាតិដែលមានឈ្មោះថា FIN9 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH4hfUaG96OSCmM9BbVR8xFi1xmhXjhSgx9DkzNv4j4RGVgEk8I6zgvC0mxWDGP7zQL9YyH2WyaUUcqYmLJeAuxeYTZxRHbN3o-OJH2m4RyERXLbz4BIY1B4wnL57XNJueBtekXu5CC-c3_pbO1Azpz0Ex7Rfxotd-hSKe9ZBQVcBanHvMv1htnePtSM/s600/vietnamese-bank-accounts-targeted-by-hackers-590ed2ca92ec409dbeb6aafbf1842917.jpg

FIN9 គឺជាពួក Hacker អន្តរជាតិដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការប្រើយុទ្ធនាការបន្លំ ការវាយប្រហារតាមខ្សែសង្វាក់ផ្គត់ផ្គង់ និងវិធីសាស្រ្តលួចស្តាប់ផ្សេងទៀតដើម្បីលួចលុយរាប់លានដុល្លារពីបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក ដោយពួកគេបានប្រើប្រាស់ជំនាញនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ថែមពីលើការវាយប្រហារតាមអ៊ីនធឺណិត និងការលួចព័ត៌មានដែលមិនមែនជាសាធារណៈរបស់អាជីវកម្ម ក្រុមនេះក៏លួចទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានកាតឥណទានជាច្រើនដែលទាក់ទងនឹងបុគ្គលិក ឬអតិថិជនរបស់ក្រុមហ៊ុនជនរងគ្រោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT7HheCT_4GxWJeWjkpcN3wij_dt0MtpfH2v1-lveNXxLkyqP1OsW8017a8eqDHkmDl7EGj-4myR-3ot3e6alBlw2Kx3QcmE1xgJ8_zXZBeXTKveHmDxxoDO_IomdlsMcTSR15eYsk6GB6aP0pXvmeRhBESlq830-3fEErOJX5MTr6vNXzlAU1HwshJF8/s1500/social_media.jpg

ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេនៅពេលប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានលួច ពេលខ្លះក្រុមនេះប្រើប្រាស់ព័ត៌មានជនរងគ្រោះដើម្បីចុះឈ្មោះគណនីអនឡាញនៅលើការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ឬសេវាកម្មម៉ាស៊ីនមេទៀតផង។ ទោះជាយ៉ាងណា ភ្នាក់ងារពិសេសរបស់អាមេរិកដែលទទួលបន្ទុកសំណុំរឿងរបស់ FBI Newark បាននិយាយថា “មិនថាពួកគេឆ្លាតប៉ុណ្ណាក៏ដោយ ក្រុម FIN9 គឺមិនអាចលាក់អាថ៌កំបាំងរបស់ពួកគេ ពីភ្នាក់ងាររបស់អាមេរិកបានឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1lhc901PKDy4uTBtW4tK1FujGr_i3-HzhY-d7PxN2Zc5dfoLR_cgcW6cE-jLkQDJoTAy_Du8KBMM0CrGMfI1jO7kypk0GIyDtBWrekUb2hCk1HDYH5a2RhBil9cc5CtV38WOKQ78uLcgvpEYwyTOGF7qj1n47ymXCmRS7cW2hTD7-i-iC9abNUC50EKU/s728/fin-hacker.webp

គួរបញ្ជាក់ដែរថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ ដល់ខែតុលា ឆ្នាំ ២០២១ ក្រុម Hacker FIN9 បានវាយប្រហារបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ដោយប្រើសិទ្ធិចូលប្រើប្រាស់ដែលទទួលបានដើម្បីលួច ឬដោយចេតនាក្នុងការលួចព័ត៌មានដែលមិនមានការអនុញ្ញាត អត្ថប្រយោជន៍ និងមូលនិធិរបស់បុគ្គលិក។ សកម្មភាពនេះបានបណ្តាលឱ្យមានការខូចខាតជាង ៧១ លានដុល្លារដល់អាជីវកម្មនៅក្នុងបញ្ជីរងការវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3EWPydiLitP3CD64mz2gnr6oF8j5_AFrJFZJNwerE90082VKm_3WbmJ9iY26ntyekP8ffLhbJM1t70Ztd8VHnee2AimxpaKnkm_5LczcsA_OFM6m5YOu4W7ENyQr-xoie8YS3JsTeqMwpYbIpFqS9o8lZADo0S9_Z1xT7cC5ARm6Ovoc7h5NYOVD-Wo/s679/582abf3ba9446a22f036fb13800d1b-7011-6219-1712453712.jpg

ហេតុនេះជនជាតិវៀតណាមទាំងបួននោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការប្រព្រឹត្តការក្លែងបន្លំ ជំរិតទារប្រាក់ និងសកម្មភាពពាក់ព័ន្ធនឹងកុំព្យូទ័រ រួមទាំងការសមគំនិតក្នុងការក្លែងបន្លំខ្សែភ្លើង និងការខូចខាតដោយចេតនាដល់កុំព្យូទ័រដែលត្រូវបានការពារ។ ប្រសិនបើត្រូវបានកាត់ទោស មនុស្សទាំងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍ពីបទឧក្រិដ្ឋទាំងអស់ខាងលើ៕

ហេតុអ្វីបានជារន្ធតូចៗរបស់សំបុកឃ្មុំមានរាង៦ជ្រុង?

0

យើងសង្កេតឃើញថា រន្ធតូចៗរបស់សំបុកឃ្មុំមានរាង៦ជ្រុង ហើយតើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីឃ្មុំចេះពីវិធីធ្វើសំបុកជារាង៦ជ្រុង? សំបុកឃ្មុំ គឺជាកន្លែងសម្រាប់រក្សាទុកទឹកឃ្មុំមានរសជាតិផ្អែម, ទុកលម្អងផ្កា និងជាផ្ទះរបស់ពួកវា ។ សំបុកឃ្មុំនីមួយៗត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ, រឹងមាំ និងមានភាពល្អិតល្អន់ ហើយផ្នែកនីមួយៗបានតម្រៀបជាប់គ្នាត្រូវខ្នាត និងស្មើៗគ្នា ។

ហេតុនេះ ឃ្មុំត្រូវតែធ្វើរន្ធតូចៗក្នុងសំបុករបស់វាឱ្យមានរាងជា៦ជ្រុង ដើម្បីប្រើប្រាស់ជាប្រយោជន៍បានច្រើនបំផុត ។ សំបុកឃ្មុំបានកើតឡើងដោយសារក្រមួនឃ្មុំ ដែលឃ្មុំទើបតែផលិតចេញមក ។ រីឯការផលិតក្រមួនទាំងនេះ ពុំមែនជារឿងងាយស្រួលទេ គឺពួកវាត្រូវស៊ីទឹកឃ្មុំយ៉ាងច្រើន ទើបអាចផលិតជាក្រមួនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia1Jli829DQF7zbKceaZvhiNJQB9MzUKdfa8aGVh2saFgRSjAd3g3_r82RAccUHWZ02t08NI7dpQbUZB2LQN5pllaN4Ok59YRVlEBS82udXkz5xv26Y9KzHQLEQaC1OE-fIoPqWYr12i3sSW8YWLK8sYeh-j62SCiw_lyqu_PCGSGexuDQ2N3E2EO-wAA/s800/photo_2024-06-25_16-09-40.jpg

ប្រសិនបើឃ្មុំធ្វើរន្ធតូចក្នុងសំបុកជារាងរង្វង់មូល គឺវានឹងអាចដាក់ទឹកឃ្មុំបានច្រើនបំផុត ប៉ុន្តែបើឃ្មុំយករង្វង់មូលទាំងនេះមកតម្រៀបគ្នាបង្កើតជាសំបុកវិញ វានឹងមានចន្លោះប្រហោងទំនេរគ្មានប្រយោជន៍ច្រើន ។ ដូច្នេះ រាងជារង្វង់មូលនឹងធ្វើឱ្យឃ្មុំខ្ជះខ្ជាយពេលវេលាក្នុងការផលិតក្រមួន ។

រន្ធតូចៗមានរាងជារង្វង់មូល គឺមានភាពខុសប្លែកពីរាង៣ជ្រុង, ៤ជ្រុង និង៦ជ្រុង ដែលពេលឃ្មុំយករាងជ្រុងទាំងនេះមកតម្រៀបគ្នា វានឹងគ្មានចន្លោះប្រហោងដូចរាងជារង្វង់មូលទេ ។ ប៉ុន្តែរាង៦ជ្រុង គឺរន្ធនីមួយៗអាចប្រើជាប្រយោជន៍បានទាំងអស់ ព្រមទាំងអាចកាត់បន្ថយដំណាក់កាល និងថាមពលក្នុងការធ្វើសំបុកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOGoRvDsQoGXRU1-36bZ3WB0DIrBLCwcmc_DXi9WVMuGMRVdD-gZH9n4D9_UBEjJO7w0FX83nR0b3YNfPLBppRN-U1WwrFKidUZqceoxfX6SLoihf_BeyersHYntdOHVzU6f0wre18Xv8KT5EBxAVM-2sRWaSay1NoAPnsEErelDwkanJfOHBOojHK2w/s1000/photo_2024-06-25_16-09-44.jpg

ក្នុងចំណោមរាងជ្រុងទាំងអស់ គឺរាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនប្រហាក់ប្រហែលនឹងរាងរង្វង់មូលដែរ មានន័យថា រាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនបំផុត ហើយឃ្មុំនឹងចំណាយថាមពលតិចតួចបំផុត ។ ក្រៅពីនេះ រាង៦ជ្រុងមានភាពរឹងមាំជាងគេ ហើយត្រូវបានគេចាត់ទុកថា ការធ្វើសំបុកឃ្មុំរាង៦ជ្រុង គឺមានរូបរាងល្អឥតខ្ចោះ ។

Sue Cobey ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និយាយថា សំបុកឃ្មុំមានតួនាទីទុកពងឃ្មុំ រួមទាំងលម្អងផ្កា ។ ក្រៅពីនេះ វានឹងទ្រទ្រង់ទម្ងន់ឃ្មុំទាំងអស់ដែលទុំលើសំបុក ហើយបានជាវាធ្វើរន្ធតូចៗក្នុងសំបុករាងជា៦ជ្រុង ដោយសារវាអាចទុកទឹកឃ្មុំបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcY_oB3_EfOjcUFMlDOk3oxnRtfYAhlkMOYV-O_I1IDE264CAfXAVP5m13EW-_o3gb-r9jWscd6cDh1zuHcLaS5BPe1_nk8dTye8LAqj8nam1jIoHG4WLsK3OQ_y0gFlT7ZJZnaBr8sGz-w8rNaHP8n8iYXPNAondgQKd7OsprqNebI4952PFffG8UKw/s810/photo_2024-06-25_16-09-48.jpg

កាលពីឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្ររកឃើញថា ឃ្មុំមួយចំនួនបានចាប់ផ្តើមធ្វើរន្ធតូចៗរាងជារង្វង់មូល ដោយយករាងកាយរបស់វាធ្វើជាឧបករណ៍ ។ ពួកវាអាចប្រើប្រាស់កំដៅក្នុងខ្លួន ដើម្បីរំលាយក្រមួនពីរន្ធរាងរង្វង់មូលឱ្យក្លាយជារាង៦ជ្រុង ៕

តើអ្នកដឹងទេ? សំណង់មួយណាដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ?

0

ជាការពិតណាស់ប្រិយមិត្តភាគច្រើនប្រហែលជាគិតថា សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រគឺជាសំណង់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប ឬមហាកំពែងនៅចិន ឬវិមានក្រឹមឡាំងនៅរុស្ស៊ីហើយ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ ព្រោះមានសំណង់មួយទៀត ដែលធ្លាប់បានគេចាត់ទុកថាធំជាងសំណង់បុរាណទាំងនេះទ្វេដង។ ដូច្នេះហើយ តើសំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របង្កើតឡើងដោយមនុស្ស គឺជាអ្វីហើយមានទីតាំងនៅឯណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4yn3Jz-CJzWQEr4uTp6zBXBqzJKRpAXFatz7AszfUBrGzWzZI_Ll5oBK_iFT9OK6zcfqgPYEz0e8uw2L2U36xq-DIetHI4jU_JbP72eq0Ma-LNGguuA2z-eBnuPp5lWFqDqRdcAlR0aOvBXvG4FEtdXnaq9PLCHesprOlR8rCgueg1FngvVVscnbFRmo/s1280/photo_2024-06-25_15-30-23.jpg

យោងតាមបុរាណវិទូ Martin Jones សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកនោះគឺ Fresh Kills Landfill (ហ្វ្រេសឃីលស៍ លែនដ៍ហ្វីល) ដែលជាកោះសម្រាប់ចាក់សំរាមដ៏ធំបំផុតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយពីបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៤៨ មកកន្លែងចាក់សំរាមនេះក៏ក្លាយជាគម្រោងមួយដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ នៅទីបំផុត វាក៏បានវ៉ាដាច់មហាកំពែងចិន ហើយបានក្លាយទៅជាសំណង់សាងសង់ដោយស្នាដៃមនុស្សដែលមានទំហំធំបំផុតនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholnQH5M0pBEXmsHdILbXQt5uxlzCMXxIB6pzbw5jRRKnyW_Mhl__m_O07fUWfefJirfHkxpzzUod-tB3BerGqUHx0K0rNY2ZHEopV2v_bwshYx0FRV1Wk7aCCfS-2GIeTyIUQ7OIdncBzyU4bDziPELVncWKB6R1PiMa0N1qI6UngrSSOljHKHVLkMzQ/s1280/photo_2024-06-25_15-30-29.jpg

Fresh Kills Landfill មានផ្ទៃដីប្រមាណ ១២ គីឡូម៉ែត្រ។ ពេលបើកឱ្យដំណើរការការចាក់សំរាម មានទូកដឹកសំរាមចំនួន ២០ គ្រឿង ដោយក្នុងមួយគ្រឿងៗអាចផ្ទុកសំរាមបាន ៦៥០ តោន ដែលយកមកចាក់ចោលនៅទីនេះជារៀងរាល់ថ្ងៃ។ ប៉ុន្តែដោយសារតែសម្ពាធរបស់ប្រជាជននៅក្នុងមូលដ្ឋាន ទើបកន្លែងចាក់សំរាមមួយនេះត្រូវបិទ លែងឱ្យប្រើការនៅក្នុងឆ្នាំ ២០០១។ មិនយូរប៉ុន្មាន កន្លែងនេះក៏ត្រូវបើកឱ្យប្រើម្តងទៀត ដើម្បីចាត់ការជាមួយគំនរសំណល់បាក់បែកជាច្រើនពីអគារពាណិជ្ជកម្មពិភពលោក (World Trade Center) ក្រោយមកក៏បានបិទជាស្ថាពរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlioW_KBYmpL3UwGoxWvsIHhOgKZYK6ix9SrHTWI4IkSGuCd3Lps4B6oKge3n9qgqHzQZpM_6Z3qlbeiZe8EmnVMb9RbRIm2toqi8mabjOi7Mwj8Fo0ZSqsM1Cme5w9fHooWv65Lhi3QS51d9VMZDSTb4M-UcubgnBu6mpOfXtSEIwUd4MZX_2Sm-eVw/s1201/photo_2024-06-25_15-31-17.jpg

បើយោងទៅតាមច្បាប់ថ្មី បានបញ្ញត្តិថានឹងគ្មានការបើកឱ្យប្រើប្រាស់ម្តងទៀតទេ គឺហាមមិនឱ្យមានកន្លែងចាក់សំរាមក្នុងក្រុងញូវយ៉ក។ បច្ចុប្បន្ន កន្លែងខាងលើត្រូវបានឈូសឱ្យរាបស្មើ ហើយកែលម្អបរិវេណជុំវិញឱ្យក្លាយជាសួនឧទ្យាន និងជាកន្លែងឱ្យសត្វព្រៃស្នាក់អាស្រ័យ។ ប្រសិនបើ Fresh Kills Landfill នៅតែបន្តបើកឱ្យប្រើតាមគម្រោងការដែលបានរៀបចំទុកនោះ វានឹងក្លាយជាតំបន់ដ៏ខ្ពស់បំផុតនៅជាយសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក។ តែទោះបីជាយ៉ាងណាក៏ដោយ នៅអំឡុងពេលដែលគេប្រើវាច្រើនបំផុត វាក៏មានកម្ពស់ខ្ពស់ជាងរូបសំណាក «ទេពីសេរីភាព» ដល់ទៅ ២៤ ម៉ែត្រឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8-ovY2qxqV963yJz9IhXPIbbLvjiUuK4mNg7zfIoNIZb-txPOu6F21d2LmHLsy1xaiodvmTbpRqla5OtBqoTl8QH-5bW1gOOft7OuiBbLV1ymGh3075xM4kdeCYEoxYV_-ucakvdnYxbYiiPNe_iHorGJ3cxgazALIdzeNR9picJILgabnAcy_nDnsdM/s1171/photo_2024-06-25_15-32-15.jpg

នេន ទុំ ប្រតិ.កម្មចំពោះពាក្យសម្តីរបស់ ដេវិដ សួរទៅកាន់ ម៉ាដាម ដា

0

តារាចម្រៀងរ៉េប នេន ទុំ បានចេញវីដេអូប្រតិកម្មចំពោះផលិតករកម្មវិធី តាម Trend និងពាក្យសម្តីរបស់ពិធីករ ដេវិដ ដែលបានសួរសំណួរទៅកាន់ម៉ាដាម ដា ដែលទទួលបានខម្មិនពីហ្វេនមក។ លោកថា លោកមានអារម្មណ៍មិនស្រួលភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើដូចជាលោកគ្មានអ្វីទាល់តែសោះពេលឮសំណួរហ្នឹងមោហ៍បាំងមិនឃើញតម្លៃលោកទាល់តែសោះក្នុងអាជីពសិល្បៈ២០ឆ្នាំរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK1Jwl-WsLIWnPgQKtS-UrCrryJyTgPe5DBdU6lWsHxRkZe2yb-yoZ-XRjqiectu1xjKY35J7wi3WQIFbjZB1wd0iVA-7laDDfn_hvqUAsW4s-H9njYQrWq3r4ZZXX7Ww9H3Ru-XU6NPMxlZBuOc_KAscncHcq6yaFjAbBju1rIHxZCzAG1q_hk7n8Z-c/s1290/image_2024-06-25_11-40-58%20(2).png

កាលពីថ្ងៃទី២២ មិថុនា តារាចម្រៀង នេន ទុំ បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ឆ្លើយតបទៅកម្មវិធី តាមTrend កុំឆ្អែតពោះឯង មិនក្រែងគេឃ្លាន កុំព្រោះតែចង់មាន បំពានអ្នកដទៃ»។ នៅក្នុងវីដេអូនេះដំបូងបង្ហាញពីកិច្ចសម្ភាសរវាងម៉ាដាម ដា ដែលជាអ្នកជំនួញអនឡាញ និង ដេវិដ ជាពិធីករនៅក្នុងកម្មវិធី។ ដេវិដ បានផ្តល់សំណួរមួយទៅកាន់ម៉ាដាម ដា ដោយនិយាយថា ឃើញដៃគូអាជីវកម្មផ្សេងៗគឺពួកគាត់យក BA មកប្រូម៉ូតផលិតផលជ្រើសរើសតារាល្បី អ្នកមានឥទ្ធិពល ដែលគេស្គាល់ច្រើន ប៉ុន្តែជាក់ស្តែងគឺគួរឱ្យចាប់អារម្មណ៍ ម៉ាដាម ដា ទើបតែយកលោក នេនទុំ មកធ្វើជា BA ដែលនេះជាហេតុធ្វើឱ្យមានចង្ងល់ហើយធ្លាប់បានឃើញខម្មិនច្រើន ហេតុអ្វីដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKFMUodDApzvgn7uazT3lVlY7mt1nCAmMrOtQqdNFwVoqjHx1fXR7plDqjk3BWpZoY4fqM7t135UMYiLVFVaFoxUIQWwmxBtre0eSiDQYTYNnVGIzp8_0ztgnt_eBYLeYFP2-qp74dRfRepC1dUGyDIfwY6SLGaArmmlujGG5q2o5Fp1iDpySOlzACbc/s2048/image_2024-06-25_11-41-01.png

សំណួរមួយនេះបានធ្វើឱ្យតារាចម្រៀង នេន ទុំ ចាប់អារម្មណ៍និងចេញវីដេអូឆ្លើយតបទៅកាន់កម្មវិធីនេះ នៅពេលឮសំណួររបស់ ដេវិដ ធ្វើឱ្យលោកប្រហោងពោះ ភើតពោះ ផ្ញើជូនជាពិសេសទៅកាន់ ដេវិដ និងជាពិសេសផលិតករកម្មវិធី តាម Trend ព្រោះការងារនេះផលិតករជាអ្នករៀបចំ។ រឿង ដេវិដ បានខម្មិនមកពីហ្វេនមកត្រូវគិតម្តងទៀតព្រោះសំណួរនេះធ្វើឱ្យលោកមិនស្រួលដែរ ភ្ញាក់ផ្អើលដូចជាខ្លួនលោកគ្មានអ្វីទាល់តែសោះហើយនឹងឃើញដល់សំណួរមួយដែលមានខាងសារព័ត៌មានមួយសួរនៅពេលចុះកិច្ចកុងត្រាជាមួយម៉ាដាម ដា ហេតុអ្វីបានជាយកតារាធ្លាក់ទឹកមកធ្វើជា BA ។ តារាចម្រៀងរ៉េបរូបនេះថា សំណួររបស់ ដេវិដ ស្តាប់មកដូចជាលោកមិនល្បាញល្បី អត់កេរ្តិ៍ឈ្មោះ អត់ឥទ្ធិពល ធ្វើឱ្យប្រហោងពោះយ៉ាងខ្លាំងជាអ្នកសិល្បៈមួយរូប ផលិតករអ្នករៀបចំកម្មវិធីបានមួយប៉ុននេះជឿថាស្គាល់ពីសិល្បៈច្បាស់ណាស់ហេតុអ្វីបានជាមោហ៍បាំងមើលលោកមិនឃើញលោកជាអ្វីទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji-HJwGvItQ-r6DhVode1wo1cK0jAzMb9D9cM1jP8dDdXvNoxt1mhPOUFZXtyTMptVuG2pucnvXTvuWjgupULRxcJksGeYCx32UGeSvKZ4niMhzl4xJevT8j3AeZe4EFzE8Mrene1RRESaEV9LxLzd2xzYJzrIhM5ra8YU-opEnwtGwlxx5Lc4ZEM8hyphenhypheno/s2048/image_2024-06-25_11-40-59.png

នេន ទុំ ថាប្រហែលលោកជាអ្នកសិល្បៈមួយដែរ ដែលមិនឡូយ កូនអ្នកស្រែ មិនសូវស្អាតឬក៏មិនចេះអួតក្អេងក្អាងឬក៏សាមញ្ញពេកបានជាធ្វើឱ្យមោហ៍បាំងមើលមិនឃើញថាលោកជាអ្វី។ ម្ចាស់បទ «កំលោះចាស់ប៉ះកំលោះស្ទាវ» បន្តថាលោកសុំអួតពីខ្លួនឯងម្តងកុំឱ្យថាលោកមិននិយាយអ្វីធ្វើឱ្យគេឃើញលោកជាចឹងរហូត។ លោកមានឈ្មោះថា នេនទុំ អាយុជាង៤០ឆ្នាំ បានចូលសិល្បៈមិនក្រោម២០ឆ្នាំហើយស្នាដៃដែលលោកបានធ្វើមើលពីព្រឹកដល់យប់ក៏មិនអស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDLyrSqpKRDiphCxbf03YHZtRL9roz5E5HoOOy__dphaVcxrkJepVqrWlCfhnzPLYuK0B6UGgqBqwm9dL6EBTZIZdUkzIdAnqwITVCrjygLy_lBlGMC4YInI1fDbGnZ5Rh8XLGI49IqpE7NGPivci3k-ENhg7-pGX7RqiB0VxczxxozF71LzKs3tHCIkM/s1707/image_2024-06-25_11-41-00.png

នេន ទុំ ថាបើនិយាយពីចម្រៀងវិញលោកធ្វើ១០០ចម្រៀងប្រហែលជាលោកមានបទល្បីប្រហែល២០ចម្រៀងទៅហើយ២០% ប្រាកដជាស្គាល់ចម្រៀងលោកណាមួយ គ្រាន់តែលោកនិយាយជាមួយលោកយាយលោក លក់ប្រហុក ក៏គេស្គាល់លោកពេញប្រទេសដែរ។ សព្វថ្ងៃផ្ទះដែលលោកធ្វើប្រហែលជា២០ម៉ឺនជាងធ្វើដើម្បីជូនអ្នកមានគុណនៅពេលវេលាចុងក្រោយរបស់គាត់ រួមទាំងការងារសប្បុរសធម៌ជាច្រើនទៀតដែលលោកធ្វើចេញពីចិត្ត។

ចុងក្រោយតារាចម្រៀង នេន ទុំ ថាសម័យនេះបើមិនអួតខ្លះប្រហែលជាគេមោហ៍បាំងមើលឃើញយើងទៅជាចឹងមែនសូមមើលលោកឡើងវិញថាលោកជាអ្នកណា ធ្លាប់ឈរនៅចំណុចណាមកដល់ឥឡូវតើលោកនៅម្តុំណា៕

ហេតុអ្វីសេដ្ឋីចិនជាង១ម៉ឺននាក់សម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួន?

0

ប្រទេសចិន ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនចិនធ្វើការពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅ និងវិនិយោគ បញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤ ប្រទេសចិនបានបាត់បង់សេដ្ឋីរហូតដល់១៥.២០០នាក់ ។ រីឯនៅឆ្នាំ២០២៣ ចិនបាត់បង់សេដ្ឋីអស់ចំនួន១៣.៨០០នាក់ ដែលចំនួននេះច្រើនទៀតប្រទេសផ្សេងទៀត ។

របាយការណ៍នេះបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាគោលដៅផ្លាស់ប្តូរទីលំនៅរបស់សេដ្ឋីចិន បន្ទាប់មក គឺប្រទេសកាណាដា និងសិង្ហបុរី ។ ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថា តើសេដ្ឋីចិនទាំងនេះបានយកប្រាក់ចេញពីប្រទេសអស់ប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyzUeBzoanv334jo3BGc3U6K_8eIcH_34107r2lMb7k_jlqy2k3kPNdGQBXns4MjsdAqdB5JCFEvYc7cSyDwQ4Dge_WKbAo6VEYJySGp-o0_xSvrbf80jdr0L95ZXd-O2ze0eqTJVf1KkgW503zZw1bFU3GFt2OMgMM7IRZmFiob9FOvzq5hUutQQJt4/s1440/GettyImages-1251294437-e1686738077222.webp

បើតាមក្រុមហ៊ុនចិនធ្វើការពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅបញ្ជាក់ថា សេដ្ឋីចិនដែលសម្រេចចិត្តចាកចេញពីចិន គឺពួកគេមានប្រាក់ចាប់ពី៣០លានដុល្លារ ទៅ១ពាន់លានដុល្លារអាមេរិក ។ ការចាកចេញរបស់សេដ្ឋីចិនទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្នយ៉ាងខ្លាំង ដែលសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងការលំបាក ។

ចំណែកមូលហេតុធ្វើឱ្យសេដ្ឋីចិនចាកចេញពីប្រទេសរបស់ខ្លួន គឺដោយសារសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ធ្លាក់ចុះ ហើយវិស័យអចលនទ្រព្យចិនជួបនឹងវិបត្តិ ។ ហេតុនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសជាច្រើនបានបិទដំណើរការជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxzE-DpjOewGsS8koAkx8zOwbJHcxnsAReIUJ8uNZ-qQNoR1MZyyr7AK5Bo-n-EzAp-QrYe9AYbXQL40o38ia8aumPQKbP6pDz_Jg_vZDTHRO_5arO2qsGUxgFZSyiMbnTztxa0zTX2qP0QC3XRfBdUaG403jBTSVYCtdTweeYDvuYvuUYuxWrPOrjFl0/s2200/-1x-1.jpg

កាលពីមុន ផ្នែកអចលនទ្រព្យចិនធ្លាប់ជួយជំរុញផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន ស្មើ១ផ្នែកក្នុងចំណោម៤ផ្នែក ប៉ុន្តែនៅឆ្នាំ២០២៤ វិស័យអចលនទ្រព្យចិនជួបនឹងវិបត្តិ ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើនជំពាក់បំណុល ខណៈអាជ្ញាធរក្នុងតំបន់ស្ថិតដែលនៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន ក៏ជំពាក់បំណុលដូចគ្នាដែរ ។

របាយការណ៍នេះសន្និដ្ឋានថា ខេត្តរបស់ចិនដែលមានពលរដ្ឋរស់នៅច្រើនបំផុតនឹងឈប់ជួលបុគ្គលិករដ្ឋ យ៉ាងហោចណាស់ ស្មើពាក់កណ្តាលនៅតាមស្ថាប័នមួយចំនួន ។ រីឯការិយាល័យច្បាប់ជាច្រើនកន្លែងរបស់អាមេរិកក៏បានបិទ ឬគ្រោងបិទដំណើរការនៅទីក្រុងសៀងហៃដូចគ្នា ដោយសារពួកគេប្រឈមនឹងបញ្ហាការងារ ហើយអាជីវកម្មរបស់ក្រុមហ៊ុនផ្សេងទៀតបានបិទដំណើរការដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNfbBEwV8IrNMneQqn-FuI0XOrnPMgqbjQ3oT14qK5faQPd2N40600JFDEVyJf8MobLjl5-k_VsF2xQ1sj0-eYWWLzyHF4x_6LIg5dP7I-oCAXCtIWaTf5FO_rLI481XT_zhXeOhtmlraIU1NnvY5-RMrsvz2FTQFDeWZOVm_cV3bB9E2S0ki3SGfswI/s3839/4e2e1f8a-706c-4aa2-ab20-6d970c0e8ee0_366a8318.webp

សេដ្ឋីចិនធ្លាប់បានផ្អាស់ប្តូរទីលំនៅទៅក្រៅប្រទេស កាលពីអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ហើយពួកគេបានផ្លាស់ប្តូរទីលំនៅជាថ្មី ក្រោយពីអាជ្ញាធរក្រុងប៉េកាំងប្រកាសលុបចោលវិធានការបិទប្រទេស ។

បច្ចុប្បន្ន ប្រទេសសិង្ហបុរីជាគោលដៅពេញនិយមរបស់សេដ្ឋីចិន ពីព្រោះកាលពីពេលថ្មីៗនេះ សិង្ហបុរីគាំទ្រការវិនិយោគរបស់ចិន ។ រីឯសហព័ន្ធអារ៉ាប់រួមបានទាក់ទាញអ្នកមានទ្រព្យសម្បត្តិមករស់នៅ ដោយសារពួកគេពុំចាំបាច់បង់ពន្ធប្រាក់ចំណូល ៕

នារីអាកាសចរណ៍ផ្តាំផ្ញើទៅអ្នកដំណើរហាមផឹកភេសជ្ជៈនេះមុនឡើងយន្តហោះ

0

នារីអាកាសចរណ៍ម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ដើម្បីផ្តាំផ្ញើទៅអ្នកដំណើរគ្រប់រូបថា គួរតែចៀសវាងការផឹកភេសជ្ជៈប្រភេទនេះមុនពេលឡើងយន្តហោះ ពីព្រោះវានឹងផ្តល់ផលប៉ះពាល់ដល់អ្នកដំណើរ ។ លើសពីនេះ នាងបានណែនាំឱ្យអ្នកដំណើរទិញកៅអីនៅជួរមុខ ព្រោះវានឹងមានគ្រោះថ្នា.ក់ តិចតួច ពេលយន្តហោះមានបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaXiuj5LWs1InB1Fos5byH4tk6J3RqufOPaykCoHDaNhpqKfWAC9y2BZDmuxBY7yJeTIGzpFOLXlMvi_8h4aBtE5oRL9Ew62dhpjFcZRvva6rZUlf9z4KvTDur7O0I2ouoEOa3bUNcanNljLW3PP-u4nB7W3crJxidl-xSw_LxnZODOWcPcX9uH1sGJcw/s610/photo_2024-06-25_11-54-44.jpg

នារីអាកាសចរណ៍រូបនេះមានឈ្មោះក្នុង TikTok ថា «mrsmiva» បានបង្ហោះវីដេអូមួយបង្ហាញពីវិធីកាត់បន្ថយអាការៈថប់អារម្មណ៍សម្រាប់អ្នកមិនចូលចិត្ត ឬខ្លាចការធ្វើដំណើរតាមយន្តហោះ ហើយការណែនាំសំខាន់របស់នាង គឺកុំផឹកកាហ្វេមុនពេលឡើងយន្តហោះ និងអំឡុងពេលជិះយន្តហោះ ។

នាងពន្យល់ថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងបង្កើនកម្រិតស្ត្រេស ឬការបារម្ភក្នុងខ្លួន ហើយវាធ្វើឱ្យយើងសម្រាកពុំលក់ក្នុងពេលធ្វើដំណើរ និងមានអារម្មណ៍តានតឹងផងដែរ ។ លើសពីនេះ ជាតិកាហ្វេអ៊ីនបានជំរុញឱ្យប្រព័ន្ធប្រសាទបញ្ចេញសារធាតុ Adrenaline ហើយយើងនឹងថប់អារម្មណ៍កាន់តែខ្លាំងជាងមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH_szMQnKozMridRBLUUpBEa8tXlLKrVyzLFgmr3LS98aNqD68xnpGAQCeDDuxwTXd99D119UoQXp6x3iIR5qUfylRRgrR9vD5RyxVc8EBh3vsT_0FAJqGs64NWy6nVtQRD3ei-HNB0B3LIjc020JdGdMA74JHtvJaTR3xEPEPMKFY3kTKaRNzKJYM64/s740/photo_2024-06-25_11-54-49.jpg

ក្រៅពីការចៀសវាងផឹកកាហ្វេ អ្នកដំណើរគួរតែចៀសវាងផឹកភេសជ្ជៈផ្សេងទៀត ដែលផ្សំពីជាតិកាហ្វេអ៊ីន ដូចជា ៖ ភេសជ្ជៈប៉ូវកម្លាំង និងទឹកតែ ។ ជាទូទៅ ទឹកតែ មានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ ហើយវានឹងធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ស្ត្រេសតិចជាងកាហ្វេ ។

នាងបន្ថែមថា អ្នកដំណើរគួរតែចំណាយប្រាក់ទិញកៅអីអង្គុយឱ្យស្រួលខ្លួន គឺពុំចាំបាច់កក់សំបុត្រយន្តហោះលំដាប់ទី១ ទេ ប៉ុន្តែគួរទិញកៅអីណាមានកន្លែងធំទូលាយសម្រាប់ដាក់ជើង ព្រមទាំងពាក់ខោអាវណាងាយស្រួលធ្វើដំណើរ ។ ក្រៅពីនេះ អ្នកដំណើរគួរយកសម្ភារៈផ្ទាល់ខ្លួន ដូចជា ៖ ខ្នើយកល់ជុំវិញក និងកន្សែងបិទភ្នែក ដើម្បីឱ្យឆាប់សម្រាកលក់ពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNiSA5ziPh_n-Cda37xa7ypDkaylmJ6I5IX2d0WRD_aFjNs6BG221SsEygOVTPP_-VmeZthuEItRyAc0H8Fjju8bhalb13cdXO8WdY2tSw7FN26XfOpZCRbUs3m76ZAbiCGxCxT_S5TgQrf09H5pBg7NaYNPZ0LMRfkxb8uZGxHHhzAR93kSFeNfz5LBk/s644/photo_2024-06-25_11-54-59.jpg

ប្រសិនបើអ្នកដំណើរបារម្ភ ឬពុំសប្បាយចិត្តមុនពេលឡើងយន្តហោះ គួរតែប្រាប់បុគ្គលិកអាកាសចរណ៍ឱ្យជ្រាបថា អ្នកដំណើរមានបញ្ហានេះ ដើម្បីឱ្យពួកគេជួយថែទាំ ។ ម្យ៉ាងទៀត បើពុំយល់ ឬមានបញ្ហាអ្វីមួយ អ្នកដំណើរអាចសាកសួរទៅភ្នាក់ងារអាកាសចរណ៍គ្រប់ពេលវេលា ។ ក្រៅពីនេះ នាងបានណែនាំឱ្យអ្នកដំណើរកក់កៅអីយន្តហោះនៅផ្នែកខាងមុខ ពីព្រោះពេលយន្តហោះធ្លាក់ពីលើអាកាស កៅអីផ្នែកមុខនឹងទទួលផលប៉ះពាល់តិចបំផុត ។

ក្រោយពីនារីអាកាសចរណ៍បង្ហោះវីដេអូក្នុង TikTok អ្នកមើលវីដេអូនាងជាច្រើនបានបញ្ចេញមតិ និងអរគុណការណែនាំរបស់នាង ។ ពួកគេនិយាយថា វីដេអូណែនាំនេះធ្វើឱ្យពួកគេបារម្ភតិចជាងមុនពេលធ្វើដំណើរតាមយន្តហោះ ជាពិសេស ពេលយន្តហោះធ្លាក់ពីលើអាកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG3AGsxrwFLa768sV6HBLZggwIw8_WnPAsFGgb_jXNbhiOEoTtKuZhtXrMWPeRiYj4IMa6Tfmv7fKlCzfLk7cQYndL8TujuvpqbU-NpZFAq05bolqSI0doGlGY9Kidklrn5HbEKAD4Psu6ep8qvvGKdIsiQko5OnfAXOT4aH7b1PtWsTYFiY7uFVdHlUU/s750/photo_2024-06-25_11-55-04.jpg

គួរយកគំរូតាម! សាលាបឋមសិក្សាវត្តបូព៌ បង្កើតទម្លាប់ឲ្យសិស្សចេះអាន ក្នុងអំឡុងពេលរងចាំ

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍នឹងសកម្មភាពរបស់សិស្សានុសិស្សស្ទើរតែគ្រប់ៗរូប បាននឹងកំពុងអង្គុយអានសៀវភៅដោយភាពស្ងៀមស្ងាត់និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដែលពួកគេកំពុងរងចាំអាណាព្យាបាលមកទទួលត្រឡប់ទៅផ្ទះវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIx8zonMS-Vl5aMxIc5WylVRjx7clmuiDRw-rPFTYavnlNdT0CU3kOFeupegKR3q2NB43qCUgbMb7bnLcUizUk-uuhyIbo2CZ-SZ2Oef8DqJakf59XqqCK8Yr1p8tpuYvsHfYJskBsp3Yg0wtpUQtv649SJZhhujrJcPBVWYimaXEUmLviymYTqWXPVHs/s2048/448768721_775041788164857_2171388064348190499_n.jpg

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ សាលាបឋមសិក្សាវត្តបូព៌ បានធ្វើការចែករំលែករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពសិស្សានុសិស្សអំឡុងពេលចេញទៅផ្ទះ និងទន្ទឹមនឹងការរងចាំអាណាព្យាបាលមកទទួល ក៏នាំគ្នាឆ្លៀតអានសៀវភៅព្រៀងព្រាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkLSihY_UF-MmSyiZHXkcyOZQ36goLYhQymuce0pGhGA3JaergwFdcQiOvlcDiuvdE1-onBt-7lEqnv1yyrQyWiMiD6h3Z3v-wFAgU-VglXOgMoWV6PvvDtDaG6rFVsG7r6TdnT5gVZ3ZwqDKW8zI51RgrhZkr61b3RVTUCzGe-0wwhNeLxLRrQ9k_fx4/s2048/448769084_775041981498171_9024623423989885079_n.jpg

ដោយសង្កេតឃើញថា សិស្សានុសិស្សម្នាក់ៗបាននឹងកំពុងអង្គុយអានសៀវភៅជាជួរៗ ដោយភាពស្ងៀមស្ងាត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ មិនរញ៉េរញ៉ាយ។ ទំាងនេះគឺបានឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏មានគុណភាពរបស់សង្គមជាតិ ពីព្រោះថាក្រៅពីម៉ោងសិក្សានៅក្នុងថ្នាក់រៀនហើយ ពួកគេគឺមានឆន្ទៈក្នុងការក្រេបយកចំណេះដឹងថ្មីៗ ក៏ដូចគ្នាស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែពូកែ។ ម៉្យាងវិញទៀត ចលនាអានសៀវភៅដ៏ច្រើនផុសផុលបែបនេះ វាក៏បានធ្វើឲ្យទីធ្លានៃសាលារៀនទាំងមូល ក្លាយជាកន្លែងអានសៀវភៅប្រកបដោយភាពរីករាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JtF4FlJFJT0J6m0y8nOrLyXI_dSTYa9b2IUpRTUfDO1EgY75D_Z_Hm2y2Jwck9Z3ZKAY-Q9iJsa41xVwbw-yq9Ayu9y0A8GXEb4HMRQ6LLCcTz5v7aClQmHctiY6aieI5oYEQQ4-HnHjnf3RtrnoiVj5irWTvOBPm-7uGQoX6TS2q5a5PH8zNPg1mTI/s2048/448771821_775041894831513_2029151949240502222_n.jpg

យោងតាមការបញ្ជាក់ពីសាលាបឋមសិក្សាខាងលើនេះក៏បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ការបណ្តុះទម្លាប់អាននឹងធ្វើឲ្យកុមារមានចិត្តចង់អាន។ ហើយដើម្បីឲ្យកុមារមានទម្លាប់អាន ត្រូវផ្តើមចេញពីលោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ ដូចជាឪពុកម្តាយ ក្រុមគ្រួសារជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJMNMpELBlQI2noAvclmyPwr8Nu7URhWaV_V9tKnq9MAtU3zcCXILWgAeh1Y1RdoC0zkrkSXW0BahzcJmu59cyht1bCvi2f1_DVf_CfSG3ZXntm3WYuYW6O8l4exugfCo4eL1eGW2gjVpJowDBSVWsKGQW_k1FWHGu9rJBh7T6sKYPqufJ3wypyQO4A4I/s2048/448828995_775042024831500_7851010262908749100_n.jpg

លោកគ្រូអ្នកគ្រូ គួរតែដឹកនាំសិស្សស្រាវជ្រាវមេរៀន ដាក់កិច្ចការ ដាក់សំណួរដែលទាក់ទងនឹងការស្រាវជ្រាវ ដើម្បីឱ្យសិស្សបានអាន និងស្រាវជ្រាវក្នុងបណ្ណាល័យ អានតាមប្រព័ន្ធអេឡិចត្រូនិច និងអានតាមទីសាធារណៈនានា ដោយហេតុថា ឆ្លងកាត់ការអានទើបអាចឆ្លើយសំណួរបាន ការអានច្រើនធ្វើឱ្យសិស្សចេះសរសេរ និពន្ធសៀវភៅ កំណាព្យ ចម្រៀង ចេះនិយាយបកស្រាយរកហេតុផល និងហ៊ាននិយាយជជែកជាសាធារណៈ។ បន្ថែមពីនេះ អាណាព្យាបាលគ្រប់ៗរូប គួរតែដាស់តឿនកូនៗរបស់ខ្លួនឲ្យអានសៀវភៅនៅផ្ទះ ជាជាងបណ្តោយឲ្យកូនលេងទូរស័ព្ទយូរម៉ោងផងដែរ៕

សេដ្ឋកិច្ចធ្លាក់ចុះ! ការទិញគេហដ្ឋានចល័តកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ យានជំនិះសម្រាប់គេហដ្ឋានចល័តកំពុងលេចឡើងកាន់តែច្រើននៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ដោយសារតែវាមានសេរីភាព មិនចាំបាច់បង់ថ្លៃជួល និងងាយស្រួលនៅពេលធ្វើដំណើរ ឬបោះជំរុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_wG4YB4YBXemaFym3psXHqLCi1zINOncAuslQ6febuWWfDgv5jMjEvwgCNjXxlpzCBjBPUvRNDP-golx8z_Ep0-32RnezCjHPLAQFoMvJoxS_7w6SFyUvm0Ml-b5HWiu7AdDfQMiONWMmm8o2MJyGKTtQUyc-Y9rUbAgTSfm9xDfL8SM7uEyL4s7qRA/s1020/photo_2024-06-25_14-03-17.jpg
យោងតាម CNN ការធ្វើជាម្ចាស់យានដ្ឋានគឺជានិន្នាការថ្មីនៅក្នុងប្រទេសចិន ខណៈអ្នកមានជាច្រើនបានកំពុងប្រកួតប្រជែងគ្នាដើម្បីបង្ហាញរថយន្តទំនើបៗ និងអាផាតមិនផ្សេងៗ។ ប៉ុន្តែនៅពេលដែលកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ ប្រជាជនដីគោកហាក់មិនចាប់អារម្មណ៍នឹងការទិញរថយន្តទំនើបៗ ឬអាផាតមិនោះទេ ដោយពួកគេបែរទៅជាចាប់អារម្មណ៍ទិញផ្ទះក្នុងឡានទៅវិញ ព្រោះវាជួយម្ចាស់រថយន្តកាត់បន្ថយតម្លៃផ្ទះ និងងាយស្រួលធ្វើដំណើរគ្រប់ទីកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ud4wevKclFyZyEAKbamV6khthjOAZ1QuJq91AdgPm1JXUtCe6tknjhEm4DvU7WkzQidrCkN76pCE7Yjjibx61gMu7yelVjOiodRTeKwCP8sfl6j3I8T95bqk9seWXpckoNHdeAYiFrovJjCUSaxfIzjeZp9yfLS07tFvUBIA6vo_0_nusQtNflvbrWU/s1020/photo_2024-06-25_14-03-24.jpg

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និន្នាការនៃការបោះជំរុំជុំវិញយានដ្ឋានកំពុងមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសចិន។ យោងតាមសមាគមអ្នកចែកចាយរថយន្តរបស់ប្រទេសនេះ ចំនួនរថយន្ត RV ដែលជាផ្ទះក្នុងឡាន គឺបានកើនឡើងដល់ទៅ ១៣,០០០ គ្រឿងនៅឆ្នាំ ២០២៣ នៃការលក់។ ដូច្នេះទីផ្សារយានជំនិះសម្រាប់គេហដ្ឋានចល័ត ត្រូវបានគេរំពឹងថានឹងអាចឈានដល់ ៨.៨ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ជាមួយនឹងអត្រាកំណើនជាមធ្យមច្រើនជាង ៥% ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានស្រាវជ្រាវ LeadLeo អត្រាកម្មសិទ្ធិ RV នៅក្នុងប្រទេសចិនគឺនៅតែទាបជាងសហរដ្ឋអាមេរិក និងជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCExkkLi0dzlt_9srWtkCo7is8ZNTvQtq85l_7KFwSCvHoQQSm2QJAg22lQMhGSrew_pbooFAN1wC7yowoeF5gvfQUbtJCfBD0c_WjHlU1jvT7SdBrqjz3U-Mz7OYGktjwP9UKFK_7iQhqOpSq3AWVlHLu5blHhJnz3guP6uBSn21lJFVypUTSGQbUhWE/s1280/photo_2024-06-25_14-03-44.jpg

គួរបញ្ជាក់ដែរថា នៅខាងក្នុងរថយន្ត RV គឺមានបន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក ព្រមទាំងមានសម្ភារៈជាច្រើនទៀតដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនចាក់ខារ៉ាអូខេ ទូរទស្សន៍ ថែមទាំងមានរុក្ខជាតិឈើដើម្បីលម្អ និងឧបករណ៍កម្សាន្តផ្សេងទៀតនៅពេលធ្វើដំណើរ ដូចជាស្ថានីយ៍ដ្រូន ឬស្ទូចត្រីជាដើម។ បច្ចុប្បន្នផ្ទះចល័តត្រូវបានរកឃើញយ៉ាងងាយស្រួលនៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ខណៈដែលមនុស្សកាន់តែច្រើនឡើងទាំងក្មេងទាំងចាស់ស្រឡាញ់សេរីភាព និងភាពងាយស្រួលនៃការរស់នៅបែបពនេចរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLuslA67IpPNs0JRu-Dimq7Yx5tq8VeaGjFpRfo88FB6IAtvH56EVra7oSY51YCh_JClLc2zocFZnFMm8h4KW76Y4fyrloe7qYWmeUmhcDv3tfT_Uaf8ADq_X-WTYK9q8IDbmXNaLdJIn23Z7U0OZVZ_YSUnzzXGb3YPFy6jSlRjY5IH9mnhkN0NiscU/s981/photo_2024-06-25_14-04-44.jpg

រដ្ឋាភិបាល ត្រៀមធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោស

0

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ដ៏សាហាវរបស់អតីតឧកញ៉ាស្រី សុីណា ដោយសម្តេចបានលើកឡើងថា៖” ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qQNahHDiCrK8RGdgl2EZCbi1JgIOHOtBs_ijRB2NA26w_BG9dP5Vd32gWlNlGCnpJ1cuILnzOFyQcDJWPNKEANs1P3K1Vzp9nYExLavC5Oghwywdr902HVbH0SHkBmyiBSsKXIgmG8im_THtwgJbpiZ5ePsIqakZ178Zlu-2ytW-DGQAYeA7arix8uc/s1440/448349615_793242046232175_3087262873351386474_n.jpg

ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbF8Uw_F99sP__Bbo5kObS3aubi4Tu8LfRPf8TL7qbSX8MhAgqlnDeZd8LC776sOEt6fe-yzdBmq55dKnxWpWsybl0meCU5pmJ-anLeD-af0qzx43fuFfc2Lf1avbFpU4vMGlUz2EM2oiizHeBvchH7AliOVtkdb3APKNUu811ejAyj1J1Rqrh-VsH8KM/s1280/448503849_881848477312823_6827127278966564764_n.jpg

លុះដល់រៀលថ្ងៃដដែល សម្តេចធិបតីក៏បានបង្ហោះសារមួយទៀត ដោយលើកឡើងថា៖ “ក្រសួងយុត្តិធម៌ បាននឹងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCGS42bzGFlfVh9j-Kwgaqyh3B4LrOsBQcn5Wz6PRJfbFBJRxJw7ZMTfliUEMMotwlLnU-2T0RiJp_og8ilNXblH0DoLz_LheMh0ERsiwN5I1DKGn24c-1dizpxoelxhTnKaNZIPP44Qj90l5QVrJMAExGu2FyMumz5IDBCZ9mLDKROcVCo49Hr2zN1Pk/s640/rr__1_.jpg