Home Authors បញ្ចូលដោយ admin

admin

5062 POSTS 0 មតិយោបល់

ចេញហើយៗ យប់នេះ Apple នឹងបញ្ចេញរូបរាងពិត iPhone15

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក Apple បានដាក់ដំណើរការផលិត iPhone15 ដែលត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី១២ ខែកញ្ញានេះ។ បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន...

ឆ្នេរមួយនៅកំពតកំពុងពេញនិយម សម្រាប់អ្នកចូលចិត្តបោះតង់

ភ្នំដូង គឺជាកន្លែងកម្សាន្តមួយដែលមានទាំងសមុទ្រ និងព្រៃភ្នំ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ហើយមានចម្ងាយប្រមាណជា ១១គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។ ដើម្បីទៅដល់កន្លែងលំហែរអារម្មណ៍មួយនេះ បងប្អូនអាចធ្វើដំណើរតាមរយៈរថយន្តផ្ទាល់ខ្លួន ឬក៏អាចជិះម៉ូតូទៅដោយផ្ទាល់ក៏ល្អម្យ៉ាងដែរ ព្រោះនៅពេលដែលលោកអ្នកធ្វើដំណើរតាមផ្លូវនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ...

ហុងកុងចាប់ខ្លួនអ្នកដំណើរនាំចូលកញ្ឆាពីប្រទេសថៃ

ហុងកុង ៖ នាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ អំពីអាជ្ញាធរហុងកុងចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនប្រភេទកូកាអ៊ីន១,៥គីឡូក្រាម និងផ្កាកញ្ឆា៥,៣គីឡូក្រាម ស្មើទឹកប្រាក់ជាង២,៥លានដុល្លារអាមេរិក ឬប្រមាណ៨៨,៦៧លានបាត ។ ជនសង្ស័យដំបូងមានអាយុ៥៣ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Freetown ប្រទេសសៀរ៉ា...

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ល្បីហោះចោលវ៉ាលិសអ្នកដំណើរ

ប្រទេសស្វីស ៖ វាបានក្លាយជារឿងមួយល្បីល្បាញក្នុងបណ្តាញសង្គម ក្រោយពីសារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីបានហោះចោលវ៉ាលិសអីវ៉ាន់អ្នកដំណើរ ដោយមិនបានជូនដំណឹងអ្វីទាំងអស់ ហើយបណ្តាលឱ្យអ្នកដំណើររង់ចាំអស់២ម៉ោងដើម្បីទទួលអីវ៉ាន់របស់ពួកគេ ។ បន្ទាប់មក ក្រុមហ៊ុនអាកាសចរណ៍នេះលើកឡើងថា ខ្វះខាតបុគ្គលិកផ្នែកទទួលខុសត្រូវអីវ៉ាន់ ។ កាលពីថ្ងៃទី១០ ខែកញ្ញា...

ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូន 5G ដែលអាចបត់បាន

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសពីស្មាតហ្វូនអេក្រង់បត់ Mate X5 ដែលបំពាក់ដោយការតភ្ជាប់ 5G ។ ចាប់តាំងពីត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei...

ប្រាក់បាតស្ថិតក្នុងលំដាប់កំពូលទាំង១០ លើពិភពលោកសម្រាប់ការទូទាត់

ប្រទេសថៃ ៖ តាមរបាយការណ៍របស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលផ្តល់សេវាកម្ម និងប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុអន្តរធនាគារនៅជុំវិញពិភពលោក បង្ហាញថា ប្រាក់បាតរបស់ប្រទេសថៃបានស្ថិតក្នុងលំដាប់កំពូលរូបិយប័ណ្ណទាំង១០ លើពិភពលោក សម្រាប់ការទូទាត់ជាចម្បង (Major world payment...

សេដ្ឋកិច្ចរបស់ទីក្រុងស៊ីដនីខាតបង់ជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយសារតែ…

បរទេស៖ នៅប្រទេសអូស្ត្រាលី តម្លៃផ្ទះគឺខ្ពស់ខ្លាំងណាស់ដែលធ្វើឱ្យកម្មកររាប់ពាន់នាក់សម្រេចចិត្តចាកចេញពីទីក្រុងស៊ីដនី ដែលនេះជាមូលហេតុរួមចំណែកដល់ការខាតបង់សេដ្ឋកិច្ចចំនួនជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់គណៈកម្មាធិការប្រឹក្សាទីក្រុងស៊ីដនី រចនាសម្ព័ន្ធនៃការបាត់បង់នេះរួមមាន ១.៥ ពាន់លានដុល្លារអាមេរិក ដោយសារការបាត់បង់ទេពកោសល្យ និង ៦.៨ ពាន់លានដុល្លារក្នុងការបាត់បង់ផលិតភាព...

កម្ពុជា​ និងចិន ត្រៀមធ្វើសមយុទ្ធ “ទេវតាសន្តិភាព” រួមគ្នា

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើសមយុទ្ធរួមគ្នារយៈពេល១៣ថ្ងៃ ចាប់ពីពាក់កណ្តាលថ្ងៃទី១៤ ខែកញ្ញានេះតទៅ។ សមយុទ្ធនេះជាសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងមានឈ្មោះថា "ទេវតាសន្តិភាព-ឆ្នាំ២០២៣"។ សមយុទ្ធនេះ នឹងធ្វើឡើងនៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយភាគីកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមានកម្លាំងចូលរួមចំនួន១២៦នាក់។ អគ្គបញ្ជាការដ្ឋាន...

សហរដ្ឋអាមេរិកបានរកឃើញអណ្តូងរ៉ែលីចូមដ៏ធំបំផុតនៅលើភពផែនដី

បរទេស៖ រណ្ដៅភ្នំភ្លើង McDermitt Caldera ស្ថិតនៅតាមព្រំដែនរដ្ឋ Nevada-Oregon មានផ្ទុកសារធាតុលីចូមពី ២០ ទៅ ៤០ លានតោន ដែលអាចបំពេញតម្រូវការពិភពលោកដ៏ខ្លាំងក្លា។ ទុនបម្រុងនេះមានទំហំធំជាងអណ្តូងរ៉ែលីចូមដែលមានទីតាំងនៅក្រោមផ្ទះអំបិលក្នុងប្រទេសបូលីវី...

ថៃចេញសេចក្តីប្រកាសដាក់ទោសអ្នកលក់ពែងកាហ្វេព្រះកេសព្រះពុទ្ធ

ប្រទេសថៃ ៖ ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបំភ្លឺករណីមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធមកលក់ចែកចាយជាសាធារណៈតាមអនឡាញ ។ ពលរដ្ឋថៃដែលគោរពព្រះពុទ្ធសាសនាបានស្នើឱ្យផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិត អ្នកលក់ចែកចាយ និងអ្នកផ្សព្វផ្សាយផលិតផលនេះ ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃ និងអង្គភាពផ្សព្វផ្សាយសីលធម៌ក្រោមការឧបត្ថម្ភពីមន្ទីរធម្មការ ក្រសួងវប្បធម៌ និងអនុគណៈកម្មការលើកកម្ពស់ព្រះពុទ្ធសាសនានៃសាកលវិទ្យាល័យមហាជុឡាឡុងកន បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីប្រទះឃើញមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធ...