Home តារាអន្តរជាតិ «ទេពធីតាយុត្តិធម៌» ជាស្នាដៃចុងក្រោយរបស់លោក Benz Hui

«ទេពធីតាយុត្តិធម៌» ជាស្នាដៃចុងក្រោយរបស់លោក Benz Hui

103
0

«ទេពធីតាយុត្តិធម៌»ឬ«Themis» ជារឿងភាគរបស់ TVB ដែលកំពុងតែធ្វើការចាក់ផ្សាយតាមបណ្តាញសង្គមយូធូបកម្ពុជានិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ យ៉ាងណាក៏ដោយអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការនឹករលឹកនោះគឺថាខ្សែភាពយន្តនេះជាស្នាដៃលើកចុងក្រោយរបស់សិល្បករជើងចាស់ Benz Hui ហៅលោកបងហួនស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91lzeYNP8pmqo-1O97OBsxmbYKEhnafy4uB8lVTTdVDRzdJB437HOPz9BNyV05in9mdjeO_1Z_rvtHc3BfyTRDiZzj58lBEuj7upDgk18cgkbJVubNOPweEZLuH2wWDF2b-Nbjk0-JvNp46jd9Qe3cSMvZ4Q69gf8nhcVSS7zXlNS-4GoKSXFg95lT5M/s1620/image_2026-10-08_14-20-15%20(2).png
«ទេពធីតាយុត្តិធម៌» បានចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅលើឆាណែលយូធូប TVB Cambodia Drama ។ ខ្សែភាពយន្តនេះមានតួសំខាន់ៗដូចជា Charmaine Sheh , Patrick Tam, Alice Chan រួមទាំងលោក Benz Hui ផងដែរ។ រឿងភាគ TVB មួយនេះកំពុងទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនកម្ពុជាពីព្រោះសាច់រឿងបានបង្ហាញពីដំណើរការផ្លូវច្បាប់ ការស៊ើបអង្កេតរឿងក្តីទាក់ទងនឹងបទល្មើសទៅលើក្មេងដែលមិនទាន់គ្រប់អាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk1xmT8p18r1vH9uR2Fxu8HnDT_JhDaseqWEXaFV-wNHGt8viH_pUjQfvpW01MUhyphenhypheneKJmGnDd9wqGADgU3zbYtGH2jCkW1YeYEgAyOMSS9AWX6C0gUsBUJTdTS1Wua5z0vX3O9BqKFrd8zIrRMlAXc7X56GSqYMbGia3HXRXUR-brbdO9pzM6fpnR_0Ig/s2048/image_2026-10-08_14-25-00.png

ទន្ទឹមនឹងការចាប់អារម្មណ៍ខ្សែភាពយន្តទស្សនិកជនក៏បង្ហាញក្តីនឹករលឹកមកកាន់លោក Benz Hui ពីព្រោះ «ទេពធីតាយុត្តិធម៌» គឺស្នាដៃចុងក្រោយរបស់លោកដែលបន្សល់ទុកឱ្យទស្សនិកជនបានទស្សនាកម្សាន្ត។ ក្នុងរឿងនេះលោកដើរតួជាប្រធានចៅក្រមសាលាដំបូងមានឈ្មោះថា ហុង សឺអ៊ី (Hung Si Yi)។ បន្ទាប់ពីទស្សនារឿងនេះបានប៉ុន្មានភាគនិងបានឃើញការសម្តែងរបស់លោក Benz Hui ធ្វើឱ្យអ្នកទស្សនាបង្ហាញថាសិល្បករជើងចាស់រូបនេះហាក់ដូចជាមិនទៅណាឆ្ងាយពីទស្សនិកជនឡើយទោះបីជាលោកចែកឋានហើយក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2iUkDvomrlquCAt9cViCSyiMTZEVr2yRD2AjLGeGBy8EK_avNW-pBbGYEz7p6INTxDzzbIP983hYgKPjhuyaiXErJ62_7cPNsbwwgbKa3U_ppgOn4DyQVZY3Tj1oEZzaiZcKPziC41gxdjY0ocltW9UOozUGhqx3m5WtmW_P05JR3xVWEJN9x6BPXecA/s900/image_2026-10-08_14-20-13.png

គួរឱ្យដឹងថាតារាសម្ដែងហុងកុង Benz Hui ឬទស្សនិកជនស្គាល់ថាលោកបង ហួនស៊ី ដែលល្បីក្នុងខ្សែភាពយន្តជាច្រើនរបស់ស្ថានីយទូរទស្សន៍TVB បានទទួលមរណភាពក្នុងជន្មាយុ ៧៦ ឆ្នាំដោយសារជំងឺមហារីកនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។ មរណភាពរបស់លោកបន្សល់នូវទុក្ខសោកនិងសេចក្តីអាឡោះអាល័យជាពន់ពេកពីអ្នកក្នុងចង្កោមសិល្បៈរួមទាំងទស្សនិកជនទាំងក្នុងនៅក្រៅប្រទេស៕