នៅអាយុ ២២ ឆ្នាំ Jang Wonyoung សមាជិកក្រុម IVE ត្រូវបានគេចាត់ទុកថាជាតារា K-Pop វ័យក្មេងម្នាក់ដែលមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុខ្លាំងនៅក្នុងឧស្សាហកម្មនេះ។ ដោយរួមបញ្ចូលប្រជាប្រិយភាពផ្ទាល់ខ្លួនដ៏ខ្លាំងជាមួយនឹងភាពជោគជ័យផ្នែកពាណិជ្ជកម្មតារាចម្រៀងរូបនេះបានកសាងទ្រព្យសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍ និងមានប្រភពចំណូលជាច្រើនជារៀងរាល់ឆ្នាំ។

Wonyoung កើតក្នុងឆ្នាំ ២០០៤ ហើយបានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសាធារណជនជាលើកដំបូងក្នុងឆ្នាំ២០១៨ នៅពេលនាងចូលរួមប្រកួតក្នុងកម្មវិធីប្រកួតជ្រើសរើសតារា Produce 48 ក្នុងវ័យត្រឹមតែ១៤ ឆ្នាំ។ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ នាងបានក្លាយជាសមាជិកកណ្តាលរបស់ក្រុមនារីគម្រោង IZ*ONE ហើយបន្តសកម្មភាពជាមួយក្រុមរហូតដល់ខែមេសា ឆ្នាំ ២០២១។ នៅខែធ្នូ ឆ្នាំ២០២១ នាងបានត្រឡប់មកវិញយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាសមាជិកក្រុម IVE ហើយបានកើនឡើងយ៉ាងឆាប់រហ័ស រហូតក្លាយជាតារា K-Pop ដ៏លេចធ្លោម្នាក់។

អាជីពដែលកំពុងរីកចម្រើនរបស់នាង ត្រូវបានរាយការណ៍ថាបាននាំមកនូវចំណូលផ្ទាល់ខ្លួនប្រមាណ ២.៥ ពាន់លានវ៉ុនប្រមាណ១.៨លានដុល្លារក្នុងឆ្នាំ ២០២៣។ទន្ទឹមនឹងនេះ តួលេខដែលត្រូវបានផ្សព្វផ្សាយដោយ Idol Net Worth បានប៉ាន់ស្មានថាទ្រព្យសម្បត្តិសរុបរបស់នាងមានច្រើនជាង ៦ លានដុល្លារអាម៉េរិកដែលបង្ហាញពីល្បឿនដ៏គួរឱ្យកត់សម្គាល់ដែលតារា K-Pop ជំនាន់ទី៤ រូបនេះបានកសាងទ្រព្យសម្បត្តិរបស់ខ្លួន។
ប្រភពដ៏សំខាន់មួយនៃទ្រព្យសម្បត្តិរបស់ Wonyoung គឺមកពីការផ្សាយពាណិជ្ជកម្ម និងសកម្មភាពពាណិជ្ជកម្ម។ គិតត្រឹមចុងឆ្នាំ ២០២៥ នាងត្រូវបានរាយការណ៍ថា ស្ថិតក្នុងចំណោមតារា K-Pop ដែលមានកិច្ចសហការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនច្រើនជាងគេ ដោយតំណាងឱ្យ ឬធ្វើជាទូតសុច្ឆន្ទៈឱ្យម៉ាកជាង ២១ នៅក្នុងវិស័យដូចជា ម៉ូត គ្រឿងអលង្ការ សម្រស់ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

វត្តមានរបស់ Wonyoung នៅក្នុងយុទ្ធនាការផ្សព្វផ្សាយធំៗ និងការទទួលស្គាល់ពីម៉ាកយីហោក្នុងកម្រិតខ្ពស់ បានបង្កើតប្រភពចំណូលដ៏សំខាន់ និងមានស្ថិរភាព ដែលធ្វើឱ្យនាងក្លាយជាតារាដែលម៉ាកនានាចង់បានយ៉ាងខ្លាំងសម្រាប់ការផ្សព្វផ្សាយ។ ក្រៅពីការផ្សាយពាណិជ្ជកម្ម តន្ត្រីនៅតែជាប្រភពចំណូលសំខាន់មួយរបស់ Jang Wonyoung ក្នុងនាមជាសមាជិកក្រុម IVE។ អាល់ប៊ុមរបស់ក្រុមនេះក៏ទទួលបានការលក់រាប់លានច្បាប់ ដែលបង្កើតចំណូលយ៉ាងសំខាន់ពីការលក់អាល់ប៊ុម និងការស្តាប់តាមប្រព័ន្ធឌីជីថល។ Wonyoung ក៏បានចូលរួមដោយផ្ទាល់ក្នុងការនិពន្ធបទចម្រៀងផងដែរដែលអាចផ្តល់ឱ្យនាងនូវចំណូលបន្ថែមពីសិទ្ធិអ្នកនិពន្ធ។
.png)
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ IVE នៅទូទាំងអាស៊ី អឺរ៉ុប និងអាម៉េរិកក៏បានបង្កើតចំណូលយ៉ាងច្រើនពីការលក់សំបុត្រ និងទំនិញផ្លូវការរបស់ក្រុម ដែលជួយបង្កើនចំណូលប្រចាំឆ្នាំរបស់នាងផងដែរ។ ការចូលរួមក្នុងកម្មវិធី និងការងារជាពិធីករ ក៏ជាប្រភពចំណូលមួយទៀតសម្រាប់តារាវ័យក្មេងរូបនេះ។ Wonyoung ធ្លាប់ធ្វើជាពិធីការិនីកម្មវិធីតន្ត្រីតាមទូរទស្សន៍ដូចជា Music Bank របស់ KBS និងកម្មវិធីពានរង្វាន់ធំៗនៅចុងឆ្នាំ ដូចជា Asia Artist Awards។ ការបង្ហាញខ្លួនជាបន្តបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិ ជួយរក្សាប្រជាប្រិយភាពរបស់នាង ខណៈដែលក៏អាចបង្កើតចំណូលបន្ថែមតាមរយៈថ្លៃធ្វើជាពិធីករផងដែរ។
.png)
សញ្ញាមួយដែលត្រូវបានលើកឡើងជាក់ស្តែងអំពីសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ Wonyoung គឺការទិញអចលនទ្រព្យតម្លៃខ្ពស់នៅទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២៥។ តារាចម្រៀងដែលកើតក្នុងឆ្នាំ ២០០៤ រូបនេះត្រូវបានរាយការណ៍ថាបានទិញលំនៅដ្ឋានប្រណីតមួយដែលមានតម្លៃប្រមាណ ១៣.៧ ពាន់លានវ៉ុនក្នុងតំបន់ UN Village ដ៏មានតម្លៃខ្ពស់នៃ Hannam-dong ទីក្រុងសេអ៊ូល។
ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ Wonyoung ឆ្លុះបញ្ចាំងពីទាំងអាជីពសិល្បៈដែលមានភាពរឹងមាំ និងតម្លៃពាណិជ្ជកម្មនៃម៉ាកផ្ទាល់ខ្លួនរបស់នាង។ តាមរយៈការរួមបញ្ចូលសកម្មភាពតន្ត្រីដែលទទួលបានជោគជ័យ ជាមួយនឹងតម្លៃពាណិជ្ជកម្មដ៏ខ្ពស់ នាងបានក្លាយជាតារាមួយរូបដែលមានចំណូលខ្ពស់ក្នុងចំណោមតារា K-Pop ជំនាន់ទី៤។ នៅវ័យ ២២ ឆ្នាំ Wonyoung នៅតែបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងឧស្សាហកម្ម K-Pop ហើយអាជីព និងសក្តានុពលចំណូលរបស់នាងនៅតែមានឱកាសរីកចម្រើនបន្ថែមទៀត៕










