Home ព័ត៌មានអន្តរជាតិ អតីតចៅអធិការវត្តល្បីនៅថៃ ត្រូវជាប់គុ.ក ៧៤២ឆ្នាំ ករណីលួ.ចលុយវត្តជិត ៣០០លានដុល្លារ

អតីតចៅអធិការវត្តល្បីនៅថៃ ត្រូវជាប់គុ.ក ៧៤២ឆ្នាំ ករណីលួ.ចលុយវត្តជិត ៣០០លានដុល្លារ

788
0

តុលាការថៃបានប្រកាសសាលក្រមប្រវត្តិសាស្ត្រ ផ្ដន្ទាទោ.សអតីតចៅអធិការវត្ត Phra Bat Nam Phu គឺលោក Luang Phor Alongkot ឱ្យជាប់ពន្ធនាគារ ៧៤២ ឆ្នាំ ពីបទរំលោ.ភលើទំនុកចិត្តជាមន្ត្រីសាធារណៈរហូតដល់ ១៨៥ ករណី។ នេះបើយោងតាមយោងតាមរបាយការណ៍ក្តៅៗពី Bangkok Post នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
___________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh25weD90xyk2uL2qfzObWvn7dJsvJFPSmQ3MwwK-aV7INFvK1uVhLUf9b5UmuWOphvFCcGTe8YoPd6Esf7IXP2XF9F_Pr3yguiSBt9PGt1KhOXIH7K6t7iwwy63gXaSlMSnYMF1C1WVz2RYAABIpp_xYVja6xOE39g1zQ25P6Ls0WnU_uZ-3eYGQlH7Ug/s1280/photo_2026-10-07_15-59-11%20(2).jpg
ធ្ងន់ធ្ងរជាងទោសប្រហារជីវិតទៅទៀត! តុលាការក្រុងបាងកក បានប្រកាសសាលក្រមប្រវត្តិសាស្ត្រមួយ ដោយសម្រេចផ្ដន្ទាទោសអតីតព្រះសង្ឃនិងជាចៅអធិការវត្តល្បីឈ្មោះម្នាក់ ឱ្យជាប់ពន្ធនាគារសរុបរហូតដល់ទៅ ៧៤២ ឆ្នាំ ជុំវិញរឿងអាស្រូវឧក្រិដ្ឋកម្មកិបកេងលុយសប្បុរសធម៌មហាសាល។ ករណីដ៏កក្រើកទូទាំងប្រទេសថៃនេះ បានលាតត្រដាងពីល្បិចកលលាងលុយ និងលួចបន្លំទ្រព្យសម្បត្តិដែលពលរដ្ឋបានបរិច្ចាគជួយដល់មជ្ឈមណ្ឌលមើលថែអ្នកជំងឺអេដស៍ យកទៅធ្វើជាមានបានផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy6sA86BECXeUowg9o5zDPnEOtmc858dlOqoiO3XSoRzmNKom4tO75gAYGWe3gnsFCe41UBefFv7mxiJuCx4kmIpk5ATAlXli40d7DM9_LY6W2B49jXAgPEe2zC7iOeq_E08rcNQzsV6G0iX4E2PFYDXnxH7ZJzm09I6lYDThp_wvAYAXro0ZnuSsfYTA/s554/photo_2026-10-07_15-59-11%20(3).jpg
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មាន Bangkok Post ជនល្មើសដែលរងការវាយខ្នោះកាត់ទោសនេះ មានឈ្មោះថា Alongkot (អាយុ ៦៦ឆ្នាំ) ដែលជាអតីតចៅអធិការវត្តដ៏ល្បីល្បាញ មានងារជា Luang Phor Alongkot គ្រប់គ្រងវត្ត Phra Bat Nam Phu ស្ថិតក្នុងខេត្ត Lopburi ប្រទេសថៃ។ វត្តមួយនេះ គឺជាមជ្ឈមណ្ឌលមនុស្សធម៌លំដាប់អន្តរជាតិ ដែលទទួលមើលថែ និងផ្តល់ជម្រកចុងក្រោយដល់អ្នកជំងឺអេដស៍។ តុលាការបានរកឃើញថា ជនល្មើសបានប្រព្រឹត្តសកម្មភាពទុច្ចរិត រំលោភលើទំនុកចិត្តជាមន្ត្រីសាធារណៈ រហូតដល់ទៅ ១៨៥ ករណីផ្សេងគ្នា ដែលជម្រុញឱ្យចៅក្រមសម្រេចពិន័យទោសជាប់គុកម្នាក់ឯង ៧៤២ ឆ្នាំ តែម្តង។ ជាមួយគ្នានេះ បក្សពួកម្នាក់ទៀតឈ្មោះ Bee ក៏ត្រូវកាត់ទោសឱ្យជាប់គុក ៣៤៦ ឆ្នាំ ផងដែរ (ទោះជាយ៉ាងណា ច្បាប់ប្រទេសថៃ កំណត់ទោសជាប់ពន្ធនាគារជាក់ស្តែងជាអតិបរមាត្រឹម ៥០ ឆ្នាំប៉ុណ្ណោះ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht1I-R2aY4XqRfN6CHo_ssUcZq7m17JHisNiKShX-eNLfKHCeK61YTLwt1ZwSfep4UbmuL_MCL759AqKPWj604iiewCIeSoXTnVt9oRXxa5XOx7jlOgOq_U7Vv1on8_oPxvxoS3JA7jx1ZShTuO20vzLVzsCgNb22Ra9USfL4fj9Mb1aQT1ZQyIqEBg6k/s850/photo_2026-10-07_15-59-11.jpg
គួរបញ្ជាក់ថា សំណុំរឿងអាស្រូវកក្រើកសាសនានេះ បានចាប់ផ្តើមផ្ទុះឡើងតាំងពីខែសីហា ឆ្នាំ២០២៥ ម៉្លេះ បន្ទាប់ពីកងកម្លាំងនគរបាលបង្ក្រាបបទល្មើសថៃ និងមន្ត្រីនៃការិយាល័យស៊ើបអង្កេតកណ្តាល បានបើកប្រតិបត្តិការសម្រុកឆ្មក់ចូលឆែកឆេរទីតាំងសរុបចំនួន ១៧ កន្លែង ព្រមគ្នានៅក្នុងក្រុងបាងកក និងខេត្តជុំវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXqKY2Q6KdkMTm-wJM2atLMKURoidHeD-DZMq8ahpvKmlh6nHKAVdjUgEAssad97EwMRb10JIpqpkijH5gYvK1H4fN7x3OyqmLf-HnyG1JgezSr4_fCPp9SGCrsGZOHeNPlMk0IQeUfhI3TqKC7SwRoURBMy_PZYO9OtkGCTeWOW63EgE27nhKm9O6EWE/s820/photo_2026-10-07_15-59-11%20(4).jpg

នៅក្នុងយុទ្ធនាការនោះ សមត្ថកិច្ចបានលាតត្រដាងថា ក្រុមបណ្តាញឧក្រិដ្ឋជននេះ បានលួចកេងប្រវ័ញ្ចលុយបរិច្ចាគសរុបលើសពី ១០ ប៊ីលានបាត (ឬប្រហែលជាង ២៩០ លានដុល្លារអាមេរិក)។ មុនពេលបញ្ជូនខ្លួនទៅតុលាការដោយគ្មានការអនុញ្ញាតឱ្យធានាក្រៅឃុំ ប៉ូលីសថៃបានធ្វើការបង្កក និងរឹបអូសទ្រព្យសម្បត្តិទាំងអស់នោះមកវិញ ហើយតុលាការបានបញ្ជាដាច់ណាត់ឱ្យពួកគេ ដកហូតលុយជាង ៣០០ លានបាត ប្រគល់ត្រឡប់ទៅឱ្យវត្ត Phra Bat Nam Phu វិញជាបន្ទាន់៕