Home ព័ត៌មានជាតិ ប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរ ប្រឈមនឹងការកប់បំភ្លេចចោលពីសំណាក់យុវជន?

ប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរ ប្រឈមនឹងការកប់បំភ្លេចចោលពីសំណាក់យុវជន?

766
0

អ្វីៗប្រែប្រួលអស់ហើយ! ពិធីបោះបាយបិណ្ឌដែលជាជំនឿដូនតារាប់រយឆ្នាំ ដើម្បីឧទ្ទិសកុសលជូនញាតិសន្តាន ហាក់កំពុងត្រូវបានកប់បំភ្លេចចោល ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ មានយុវជន និងពុទ្ធសាសនិកតិចទៅៗទៅចូលរួម ខណៈវត្តខ្លះស្ងាត់ជ្រងំគួរឱ្យសង្វេគចិត្តបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rg6TGQV_uaHyuTNL1fxW1fQ2y0xBMyVsyXGiNwfCm0dy1VSXeBoDF4M38izOnnuZeEW7lWqABWVPNJ0MPQYgFHIIBW2dfDYFyABr7l5KjTa_-O4MxsGbx9W13-xQPM46Ls7HbmSop83xk5OLtXe_zLqlwEsQs_X7EsQiNauDcBqIQYRQ5cPHpG4oEqU/s711/photo_2026-10-07_13-40-02%20(2).jpg
______________
កុំចាំបាត់បង់ទើបស្ដាយក្រោយ! ពិធីបោះបាយបិណ្ឌដែលជាជំនឿដូនតាតមកច្រើនជំនាន់រាប់រយឆ្នាំ ហាក់កំពុងត្រូវបានកប់បំភ្លេចចោលជាបណ្តើរៗ ក្រោយពីបណ្តាញសង្គមបានផ្ទុះការចែករំលែកវីដេអូដ៏ខ្លោចចិត្តមួយ បង្ហាញនូវទិដ្ឋភាពស្ងាត់ជ្រងំនៃបរិវេណព្រះវិហារនាអំឡុងពេលទាបភ្លឺ ដែលផ្ទុយស្រឡះខុសកាលពីមុនដែលធ្លាប់មានមនុស្សម្នាអ៊ូអរជួបជុំគ្នាច្រើន។ រូបភាពចាស់ជរាតែម្នាក់ឯងកាន់ចានបាយបិណ្ឌដើរក្នុងទីងងឹត បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីវិបត្តិខ្សត់អ្នកបន្តវេន និងការថយចុះនៃពុទ្ធសាសនិកទៅចូលរួមពិធីបុណ្យជាតិដ៏សំខាន់មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxXb2HAsRsVpnXfyj_OF41rN3-MPOs5HdkCpwuuc8w6PcKrxAxyzPncl1_v7dEH3G2S9MKtgpWEyOptf2QaeqWdn9kWmTQSlxxaAo_I2y3RgFjpLFpL7QtrI2uOTesY3og1TT1837fWc-UsB9Bllnnp-wUPZ7RS_9Ebg2h4ZnkmbiR6rhnklYRJKOZ38/s970/photo_2026-10-07_13-40-02%20(3).jpg

ផ្អែកតាមការលើកឡើងនៅក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ វត្តមួយចំនួនបានពណ៌នាអំពីភាពស្ងប់ស្ងាត់នៃពិធីកាន់បិណ្ឌ ដោយពីមួយឆ្នាំទៅមួយឆ្នាំ មានពុទ្ធសាសនិកកាន់តែតិចទៅៗទៅចូលរួម។ តាមរយៈឃ្លីបវីដេអូខ្លីមួយដែលដែលបង្ហាញពីទិដ្ឋភាពដូនចាស់ម្នាក់ ដើរបោះបាយបិណ្ឌទាំងស្ងាត់ជ្រងំកណ្តាលយប់ងងឹត យ៉ាងកំសត់តែម្នាក់ឯង កំពុងធ្វើឲ្យមហាជនផ្ទុះការសង្វេគ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់តម្លៃវប្បធម៌អរូបី។ ស្ថានភាពនេះបានស្តែងឱ្យឃើញពីការពិតដ៏គួរឱ្យបារម្ភ គឺយុវជនជំនាន់ក្រោយភាគច្រើន មិនសូវក្រោកពីគេងមករកវត្តអារាមក្នុងម៉ោងអាធ្រាត្រឡើយ ដោយសារការផ្លាស់ប្តូររបៀបរស់នៅបែបសម័យទំនើប និងការព្រងើយកន្តើយចំពោះជំនឿដូនតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7CY62WE_H7tALBgNpnaAUKdld3OctV79QMWM7wZUmIx7cVmuqqsfRRSvIMcDBWqVE1LZVs7BtiOiPGaqwDRQvvMLSlc53D1Scr66qFEoPOfrGVoW_iVaW87mbo__DBr19GdFq4SVUqcYqLX7Hsipb6cYrJtGbewHPFVAZRXd_2s89nrXSn2SapmuBqa0/s900/photo_2026-10-07_13-40-02.jpg
ក្រៅពីការងាកចេញរបស់យុវជន មូលហេតុមួយផ្នែកទៀតដែលធ្វើឱ្យពិធីដ៏មានអត្ថន័យនេះប្រឈមនឹងការបាត់បង់ គឺដោយសារតែមានការជជែកដេញដោល និងការរិះគន់ខុសបច្ចេកទេសមួយចំនួនលើបណ្តាញសង្គម ដែលវាយតម្លៃថា «ការបោះបាយបិណ្ឌចោលលើដី ជារឿងខ្ជះខ្ជាយអាហារ និងធ្វើឱ្យខូចអនាម័យវត្ត»។ ការយល់ឃើញមិនស៊ីជម្រៅ ឬការមិនបានស្វែងយល់ពីជម្រៅវប្បធម៌ និងចិត្តសាស្ត្រនៃការរំលឹកគុណដូនតានេះ បានធ្វើឱ្យមនុស្សជាច្រើនមានចិត្តរារែក អៀនខ្មាស និងសម្រេចចិត្តលែងទៅចូលរួម។ តាមពិតទៅ ពិធីបោះបាយបិណ្ឌ មិនមែនគ្រាន់តែជាការយកបាយទៅបោះចោលនោះទេ ប៉ុន្តែវាជាទំនៀមទម្លាប់ព្រះពុទ្ធសាសនា ផ្សំជំនឿដូនតាខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីឧទ្ទិសកុសលជូនដល់ប្រេតជន ឬញាតិការាំងទាំង ៧សន្តាន ដែលរងទុក្ខវេទនា ព្រមទាំងជាឱកាសបង្កើតសាមគ្គីភាព និងការបណ្តុះស្មារតីកតញ្ញូតាចំពោះអ្នកមានគុណដែលបានចែកឋានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWBWvrZXA04_f_N-RHdQaNarl_gPJQmeV3QEfo6PyiEMT5GkrMcqHj4CMgjLOMg30_iaYN5hewsU2DL4G7wDqwkLftRrO31z6cw8MGOFtX0Traa_DuGS0EhCeWBv0MMKXcPmdOr4paDVDa1Ccw7f4oZP9TPY9KHiJDNjYYJCfwUAiP92zWh5kv6W9hFt8/s849/829329050_1806311924044117_184864117356598559_n.jpg

រូបភាពដូនចាស់ម្នាក់ឯងដើរបោះបាយបិណ្ឌកណ្តាលវត្តស្ងាត់ជ្រងំ គឺជាសញ្ញាព្រមានដ៏ក្តៅគគុកមួយ បញ្ជាក់ថាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ កំពុងតែប្រឈមមុខនឹងការបាត់បង់រូបរាង បើសិនជាយុវជនជំនាន់ក្រោយនៅតែបន្តព្រងើយកន្តើយ។ ហេតុនេះ ចូរយើងរួមគ្នាវិលត្រឡប់ទៅរកវត្តអារាម បង្កើនការចូលរួម និងស្វែងយល់ពីតម្លៃពិតប្រាកដនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឡើងវិញ ដើម្បីឱ្យភ្លើងទៀន និងសម្លេងនៃពិធីបោះបាយបិណ្ឌនៅតាមបណ្តាវត្តអារាមទូទាំងប្រទេស បន្តជះពន្លឺ និងមានភាពអ៊ូអរតទៅមុខរាប់រយឆ្នាំទៀត ដោយមោទនភាពជាតិដ៏ឧត្តុង្គឧត្តម៕