Home ព័ត៌មានជាតិ តាំង សេងហួរ លេងតាមផ្លូវច្បាប់តាម Vinmart ខណៈបុរសម្នាក់ចេញមុខសូមទោសជាសាធារណៈ

តាំង សេងហួរ លេងតាមផ្លូវច្បាប់តាម Vinmart ខណៈបុរសម្នាក់ចេញមុខសូមទោសជាសាធារណៈ

817
0

ទទួលបាននូវពាក្យជេរប្រមាថជាច្រើនជុំវិញទំនាក់ទំនងផ្ទាល់ខ្លួន តាំង សេងហួរ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ដោយចេញលិខិតជូនដំណឹងពីមេធាវីទៅកាន់គណនីមួយចំនួន។ លោកបានសារភាពថាការឈានដល់ចំណុចនេះគឺលោកធ្វើតាម Vinmart ខណៈមិនចង់ឱ្យមនុស្សមួយចំនួនបានចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8zPL7AfyS8Eb-jEPLxCrixFBUjTXcaQF_ZysRly0cWUgpwFXEB1_UIy0AWoS807AznaiiUWd76whZEQihyphenhyphenGz3TiimjOMWiOomaafJsm0m4udrJUrlqFNtpE9AgCk3bZABYctyVlyFHo829F2W84Smw4p0KGS25HlhIUuQzDnqN7YGDGwe21XMsQaamo/s2048/image_2026-10-07_08-53-19.png

អ្នកតាមដានបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថា តាំង សេងហួរ ដែលជាបុគ្គលជោគជ័យលើវិស័យ Trader និងអាជីវកម្មបានរងនូវការរិះគន់ និងពាក្យសម្តីជេរប្រមាថជាច្រើនពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្រោយពីបែកបាក់គូស្នេហ៍ដែលបានរួមដំណើរគ្នាអស់រយៈពេល១០ឆ្នាំ។ ដើមឡើយ តាំង សេងហួរ បានចេញតបតពាក្យសម្តីតាមរយៈការបង្ហោះ ក៏ដូចជាចូលទៅឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួនប៉ុន្តែរឿងរ៉ាវចម្រូងចម្រាសរបស់លោកនៅតែបន្តកើតមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGgjPhXnxdgHjLDk3bzVuilQluG19ragyCo8BZyh9kdxJbPA-2KV6Ok7ZVYLGLp-2878FF0AqSYwYqFDiOXxOzCDTqMA2EVISwqh-pipn8vpgwPYh5rbda8kIpi4oHIiOWpqZf4rEQSVGAZsiRgYt-aNQ2UhmSQnCKuyp_2IqkkY2fjrR_oIWCtVxEFhA/s767/image_2026-10-07_08-57-15.png

បន្ទាប់ពីរឿងរ៉ាវ Bully របស់ Vinmart បានរីកសាយភាយហើយនាងក៏បានចាត់វិធានការតាមផ្លូវច្បាប់ឱ្យបុគ្គលនោះចេញសូមទោស តាំង សេងហួរ បានយកដំណើរការនេះមកដោះស្រាយចំពោះខ្លួនដូចគ្នា។ គណនីទី១ដែល អ្នកជួញដូររូបនេះបានចាត់វិធានការមានឈ្មោះថា « San SoPhorn» ដោយទុកពេលឱ្យ៤៨ម៉ោងក្នុងការចេញសូមទោសលោកជាសាធារណៈ។ មិនយូរប៉ុន្មានគណនីនេះបានចេញវីដេអូសូមទោសចំពោះការប្រើពាក្យសម្តីមិនសមរម្យមកកាន់ តាំង សេងហួរ ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFNQFmeowpPhi9AWIPZv2BAs4Fywfqk4iF4tM721AodPzlZ83dPljUU_gbM-omKK0lp8pHbLap4Yx2UkW4qNlvt_KazLiGvG1XFkvEMhDnnawT8FaidL1VIrq1IrnfRLyGu4BHun1mTaNo35Y7tRfnpVI3hQ9iHIgvW8hkpwmZi-MVnjoXCtqVEtQ4Rsw/s696/image_2026-10-07_08-58-54.png
ក្រោយឃើញគណនីខាងលើចេញមុខសូមទោស និងទទួលបានមតិយោបល់ជាច្រើន តាំង សេងហួរ បាន Add Story សម្រេចដកពាក្យបណ្ដឹងបិទបញ្ចប់រឿងនេះ។ ជាមួយគ្នានេះ សេងហួរក៏យល់ព្រមឱ្យគណនី «San SoPhorn» អាចលុបវីដេអូសូមទោសនេះចេញវិញបាន បន្ទាប់ពីបានបង្ហោះជាសាធារណៈគ្រប់ ២៤ ម៉ោង។ តាំង សេងហួរ បានបញ្ជាក់ថាលោក មិនមានគំនុំ ឬការស្អប់ខ្ពើមឡើយហើយមិនចង់ឱ្យអ្នកដទៃទៅវាយប្រហារឬជេរគណនី San SoPhorn ដូចគ្នាដោយជំរុញឱ្យរូបគេរៀនសូត្រពីរឿងនេះហើយដើរទៅមុខរៀងៗខ្លួនដោយសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nTa9IwnQTyY77sPzIvoDj05o8bqYZ1Ng_sXy9LTA0YzGQFcrB2dlBL4wOJWndwGRapUAuFiuobNOtM7U5oNeljHDXIPcNB1GZ6iKC8aq9NXC2fFQvEFZCZHz7XlqLCNWwiZN7OD6fNdCSh32owJIggLfraWSuXKly1XEZ8RxTjAJ5xza04Lz_EItHmw/s2048/image_2026-10-07_08-53-20.png
ក្រៅពីប្រកាសចាត់វិធានការទៅលើគណនីខាងលើ តាំង សេងហួរ ក៏កំពុងដំណើរទៅលើគណនីផ្សេងទៀតដែលបានជេរប្រមាថលោក៕