តារាសម្តែង Li Yitong បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីនាងបង្ហើបនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថានាងធ្លាប់មានបទពិសោធន៍ត្រូវគេបោកប្រាស់ទាំងផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងស្នេហា។

Li Yitong បានរៀបរាប់ថានាងធ្លាប់ឱ្យមិត្តភក្តិម្នាក់ខ្ចីប្រាក់បន្ទាប់ពីបុគ្គលនោះសន្យាថានឹងសងវិញនៅថ្ងៃបន្ទាប់។ ដោយសារជឿទុកចិត្តលើមិត្តភក្តិនាងក៏បានសម្រេចចិត្តឱ្យខ្ចីប៉ុន្តែចុងក្រោយការសន្យាមិនត្រូវបានគោរពហើយប្រាក់ក៏មិនត្រូវបានសងត្រឡប់មកវិញឡើយ។តារាស្រីរូបនេះបានបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលនាងបានបាត់បង់គឺមិនតិចនោះទេ ដោយស្ថិតក្នុងចន្លោះ ៦ ទៅ ៧ ខ្ទង់ជាប្រាក់យ័ន។ ក្រោយកើតហេតុ នាងក៏បានរាយការណ៍រឿងនេះទៅកាន់ប៉ូលិស។.png)
Li Yitong បាននិយាយថាសម្រាប់នាងការខ្ចីប្រាក់ដោយសន្យាថានឹងសងនៅថ្ងៃបន្ទាប់ប៉ុន្តែចុងក្រោយមិនសងវិញ កអាចចាត់ទុកថាជាបទពិសោធន៍មួយដែលធ្វើឱ្យនាងមានការប្រុងប្រយ័ត្នជាងមុនចំពោះការជឿទុកចិត្តអ្នកដទៃ។ដោយសារបទពិសោធន៍នេះនាងបានសម្រេចចិត្តថានឹងមិនឱ្យអ្នកដទៃខ្ចីប្រាក់របស់នាងទៀតឡើយ។ នាងថែមទាំងនិយាយលេងទៅកាន់មនុស្សជុំវិញខ្លួនថា «អ្នកក៏មិនគួរខ្ចីលុយពីខ្ញុំដែរ»។
.png)
មិនត្រឹមតែបញ្ហាហិរញ្ញវត្ថុប៉ុណ្ណោះទេ Li Yitong ក៏បានបង្ហើបថា នាងធ្លាប់ជួបប្រទះការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហាផងដែរ។ ទោះជាយ៉ាងណា តារាស្រីរូបនេះមិនបានបង្ហាញព័ត៌មានលម្អិតអំពីរឿងនេះឡើយ។
តារាសម្តែងវ័យ៣៦ឆ្នាំរូបនេះបាននិយាយថាមនុស្សគ្រប់គ្នាអាចជួបប្រទះបទពិសោធន៍ដែលខ្លួនត្រូវបានគេបោកប្រាស់ ហើយអ្វីដែលសំខាន់គឺត្រូវរៀនសូត្រពីបទពិសោធន៍ទាំងនោះ និងបន្តដើរទៅមុខ។
ការបើកចិត្តរបស់ Li Yitong ដោយនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនដោយមិនបង្ហាញការត្អូញត្អែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនចាប់អារម្មណ៍។ រឿងរ៉ាវរបស់នាងក៏បានក្លាយជាការរំលឹកថា ការជឿទុកចិត្ត និងភាពសប្បុរសចំពោះអ្នកដទៃ ក៏គួរតែមានព្រំដែន និងការប្រុងប្រយ័ត្នផងដែរ។ បច្ចុប្បន្ន Li Yitong កំពុងចូលរួមផ្សព្វផ្សាយរឿងភាគ «A Prophet» ដែលនាងសម្តែងរួមជាមួយតារាសម្តែង Li Xian។










