Home ព័ត៌មានជាតិ ភាពតស៊ូរបស់ អូនផ្កាយ និងប្តី កាន់តែធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រាប

ភាពតស៊ូរបស់ អូនផ្កាយ និងប្តី កាន់តែធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រាប

1106
0

អតីតតារាសម្តែង អូនផ្កាយ និងប្តី ដែលធ្វើឱ្យមុខរបរ «បាញ់ត្រាង» ល្បីកក្រើកពេញប្រទេសបានធ្វើឱ្យអ្នកទស្សនាកាន់តែជ្រួលជ្រាបពីទំហំនៃការតស៊ូរបស់អ្នកទាំងពីរដែលខិតខំចាប់ដៃគ្នារកស៊ីមានទាំងការបរាជ័យនិងជោគជ័យជាមួយគ្នា។ មកទល់ពេលនេះគូស្នេហ៍នេះមានកូនពីរនាក់ជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihAebslqE5vva1SQGOzbbiTc1BYR_ZH-xHhPxeMT0Zd2J7IhJeMBAZ9d9raqLKwhxXmnMx8taNfFKdSP2IZwu9WBbjpMrE7-WvBIxA6fD2a671Yyy1Jk4gc9KAiHwV_ZTlASVIftrpqz-qRKC5B_YC9rGiNJ1et7cXrm4C0gi5AajcltQQBpqXj3oKLmM/s2048/image_2026-10-02_14-59-34.png

តាមរយៈបទសម្ភាសន៍នៅក្នុងកម្មវិធីរបស់ ខេ លោក ឡាយ ដេវីដស្មីត ដែលជាប្តីរបស់ អូនផ្កាយ បានបង្ហាញប្រាប់ពីរឿងរ៉ាវជាច្រើនចាប់តាំងពីអ្នកទាំងពីរមានទំនាក់ទំនងរហូតកសាងគ្រួសារនិងបង្កើតមុខរបរជាមួយគ្នា។ លោកបានបង្ហាញថា លោកបានស្គាល់ អូនផ្កាយ នៅក្នុងក្លិបកម្សាន្តដោយជួបគ្នាដំបូងគឺហ៊ានសុំលេខទូរសព្ទតែម្តងនិងបានហៅនាងថា «ចែ»។ ទោះយ៉ាងណា លោក ឡាយ ដេវីដស្មីត បានបញ្ជាក់ថាបើលោកដឹងមុនថា អូនផ្កាយ ជាអ្នកសម្តែងនោះលោកនឹងមិនភ្ជាប់ទំនាក់ទំនងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFVNwMC0MhZCmWzn9Dz1UiwQFXjs7PXdLLhkJ4QzphQqgoFFxzf9OVMkRMBcX8KU69OC25JecNtaUqr08TMrLTJYSurNa6ZrlvAOwRv3CLmC8JfPO6g13_j42FjRYm7pOfZ8xTpJAlUgmp08pOnQwIOiA5-3YjyVkA9w2FDHGbx4IhNtdlX2JnjpBzFg/s2048/image_2026-10-02_14-59-28%20(2).png

បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាក្នុងនាមជាគូស្នេហ៍ អ្នកទាំងពីរបានចាប់ផ្តើមបង្កើតមុខរបរជាមួយគ្នាជាច្រើន។ តាមការបញ្ជាក់របស់ប្តី អូនផ្កាយ តាំងពីអ្នកទាំងពីរស្គាល់គ្នាមកធ្លាប់បង្កើតមុខរបរដូចជាលក់ ពន្លៃ ជ្រក់ជើងមាន់ បើកហាងសាឡន ធ្វើជាគ្រីមលាបមុខជាម្ចាស់ប្រ៊េនដោយខ្លួនឯង លក់បាញ់ត្រាង ដែលជាមុខរបរល្បីកក្រើកកាលពីមុន រួមទាំងការបើកហាង។ លោក ឡាយ ដេវីដស្មីត បានបញ្ជាក់ថាអ្វីដែលធ្វើឱ្យខាតបង់ធំបំផុតសម្រាប់ពួកគេក្នុងការរកស៊ី គឺជាការបើកហាង Best In World ដោយការចំណាយដើមទុន៨ម៉ឺនដុល្លារ ត្រូវខាតបង់អស់ត្រឹមមួយពព្រិចភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0MEyNOQ39AOu3JyYM5Q7y09PPbRMiBJczcZmnmyGVoUY6wFxHccrkwcS0NZn7ZoIJeYaTvMwilUsI7ZmSf-yET45my1sTka4zEIvInCRGDRF6YbHdu04jffjU8y5DFQ1j5r4V5G6vgnh6U-EhBRfMMIFZ5-LSqRe190n9RssU5BL6NYw9gUEiB5LXX8/s2048/image_2026-10-02_14-59-30.png

ប្តីអូនផ្កាយ បានបន្ថែមថាហាងមួយនេះបានធ្វើឱ្យអ្នកទាំងពីរជូរចត់យ៉ាងខ្លាំងពីព្រោះជាកម្លាំងញើសឈាមរបស់ពួកគេដែលខំប្រឹងតស៊ូរយៈពេលកន្លងមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTemT8KTSEr9AYgdf-DVblVtMPPXPfI1eGtUhcCNSbtyz1D9ztO7TJuJmtf_050YwTGDeYtkvrGTolEMngKiE4u289NBW7SUH4JpwC540iVl26wjxohrjI01Qj0knOnFU8in0ffvUtQAQayXtEr40yvur_d3wc_yVerW9QqCMKnE_TwoZTh7vf3MVi1Qs/s2048/image_2026-10-02_14-59-32.png

លោក ឡាយ ដេវីដស្មីត ក៏បានបញ្ជាក់ដែរថាមកទល់ពេលនេះលោកនិងអូនផ្កាយ មានទំនាក់ទំនងជាមួយគ្នាប្រមាណ៦ឆ្នាំមកហើយដោយក្នុងទំនាក់ទំនងរយៈពេលប្រហែល១ឆ្នាំអ្នកទាំងពីរក៏មានកូនដំបូងរួមគ្នា។ ដោយសារតែមិនទាន់បានរៀបការតាមប្រពៃណី ប៉ុន្តែក្នុងនាមលោកជាមនុស្សប្រុសក៏មានទំនួលខុសត្រូវដោយចាស់ទុំទាំងសងខាងបានជួបនិយាយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNt6RhzAtJz1uEz_I35vp0n1Teuz07SjmnYuc_wIajFbRWIXImQnFpy59br5G1UGqunKpad16FOjbpBTk_Wt6kkhActEZNUuoq79PHe7lr_9-W9nXREcVgHMaAk7KR8bnCHfg4lVl1fNuUI7mYujd1HJ18HWwatHGWi4BLlnZLDb1RD4rnI7Bst9hbAgU/s2048/image_2026-10-02_14-59-33.png

មកទល់នឹងពេលនេះ អ្នកទាំងពីរ បង្កើតចំណងដៃមានកូនស្រីពីរនាក់នៅក្នុងគ្រួសារ ហើយពួកគេក៏កំពុងដំណើរការលក់បាញ់ត្រាងឡើងវិញនិងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកទស្សនា។ ការតស៊ូរបស់ អូនផ្កាយ និងប្តី ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរមកកាន់គូស្នេហ៍នេះផងដែរពីព្រោះពួកគេឃើញជាក់ស្តែងថាមួយគូនេះពិតជាខិតខំជាមួយគ្នាពិតមែន៕