Home ព័ត៌មានអន្តរជាតិ ថៃប្រឹងយកមុខរឿងបោសសម្អាតមីន និងស្កេមអនឡាញ លួងចិត្តមេដឹកនាំអាមេរិកឱ្យជួយបន្ថយពន្ធ

ថៃប្រឹងយកមុខរឿងបោសសម្អាតមីន និងស្កេមអនឡាញ លួងចិត្តមេដឹកនាំអាមេរិកឱ្យជួយបន្ថយពន្ធ

576
0

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ត្រៀមជួបលោក ដូណាល់ ត្រាំ ដើម្បីស្នើសុំការលើកលែងពន្ធគយពិសេស ដោយយកមុខមាត់រឿងបោ.សសម្អាតមីន បង្ក្រាបក្រុម Call Center ឆបោ.កអនឡាញ និងការលាងលុយកខ្វក់ ទៅធ្វើជាថ្នូរលួងចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYRlePQrL-fx-cJweULg2k9q6utS-dcqxW6mUT2Imc5CHHpGZdUpeZn70prqBKU7j6oL3UObAnmjY-D0-9bbXvC63HZi2jBVItNFxh1YizLeWdMaX3FKNdfiyPyxLta2luYhIbnRWxBpmrxZIrI6kV2kNEsHM2uAV7SR1Z_OBTNGd-VM6wdt402znQ8dU/s800/photo_2026-09-18_14-27-46%20(2).jpg
_____________
បង្ក្រាបបទល្មើសមិនមែនចេញពីឆន្ទៈ ប៉ុន្តែដើម្បីយកមុខមាត់ធ្វើជាថ្នូរដោះដូរផលប្រយោជន៍សេដ្ឋកិច្ច! នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានថ្លែងថា លោកអាចនឹងពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗខាងមុខនេះ ដោយលោកបានអះអាងក្តែងៗថា ខ្លួនបានខិតខំបោសសម្អាតមីន និងបង្ក្រាបបណ្តាញអនឡាញស្កេម យ៉ាងចាស់ដៃ ក្នុងក្តីសង្ឃឹមយ៉ាងមុតមាំថា លោក ត្រាំ នឹងយល់ព្រមបន្ថយពន្ធបដិការ លើមុខទំនិញនាំចេញរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-yp86BhHQ358QZdLjgzkf2GpmwTxjFDTFDbtRKndHdjx_Ised9zg-D8K6xMol3RQl2sxLkfn-nxUOVTYEY_jNZ-nxDeuX8XN_7Lz0e2krON9SCUlOfjJTXFreUnLYknG0qYOdsQv-QjPgFoKt_70XWrfDoancOQK6eEPEj8oRFTsexXvBljrwa2M_EE/s800/photo_2026-09-18_14-27-46%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ រួមមានកាសែតថៃ Khaosod នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានព្យាយាមលើកសរសើរពីសមិទ្ធផលការងាររបស់រដ្ឋាភិបាលខ្លួន ដើម្បីយកចិត្តភាគីវ៉ាស៊ីនតោន។ លោកបានគូសបញ្ជាក់ថា ថៃបានធ្វើសកម្មភាពយ៉ាងសកម្មស្របតាមខ្សែបន្ទាត់ដែលអាមេរិកចង់បាន ទាំងការរឹតបន្តឹងច្បាប់ប្រឆាំងការលាងលុយកខ្វក់ ការការពារកម្មសិទ្ធិបញ្ញា និងជាពិសេសគឺយុទ្ធនាការក្ដៅក្នុងការបោសសម្អាតគ្រាប់មីន ព្រមទាំងការវាយកម្ទេចសំបុកក្រុមឆបោកអនឡាញ ដែលកំពុងរំខានដល់សន្តិសុខអន្តរជាតិ។ លោកជឿជាក់ថា សមិទ្ធផលយកមុខទាំងនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់យកទៅលួងលោម និងជាថ្នូរដោះដូរឱ្យអាមេរិកផ្តល់ការអនុគ្រោះពន្ធគយឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnwXY29hFZcrreAPtTw_F16tZsV8j_1aSOfApwrA0BkRDt8t0Y-1VimD8R0u7XnxzMKVtsmV1QASdo5dBDHkOy_MBBqMvV_f7h8zf0hiTGchoKW-oDA4SAHxMJyEB7Krg7E5tsecNuz5Z-i-ys4EOKrwB9UVj8SlTuF_HOjX_9y4_U3vff9onVFo7EMug/s1280/photo_2026-09-18_14-27-46%20(4).jpg

នៅក្នុងឱកាសនោះ លោក អានុទីន បានប្រើប្រាស់វោហាសាស្ត្រការទូតបែបដេញដោលផ្ដាច់ការទៅកាន់ភាគីអាមេរិកថា៖ «យើងបានធ្វើអ្វីៗគ្រប់យ៉ាងតាមដែលសហរដ្ឋអាមេរិកបានលើកឡើង ទាំងការចាត់វិធានការលើការលាងលុយកខ្វក់ និងការបង្ក្រាបក្រុមបោកប្រាស់អនឡាញ។ ដូច្នេះ ខ្ញុំនឹងសួរលោកត្រាំថា តើប្រទេសថៃនឹងទទួលបានការអនុគ្រោះពន្ធពិសេសនេះដែរឬទេ?»។ ការប្រឹងប្រែងយកចិត្តមេដឹកនាំអាមេរិកនេះ បានស្តែងឱ្យឃើញពីភាពទាល់ច្រករបស់ទីក្រុងបាងកក ព្រោះយោងតាមរបាយការណ៍របស់លោកស្រី Suphajee Suthumpun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ពាណិជ្ជកម្មរវាងថៃ និងអាមេរិកកំពុងស្ថិតក្នុងចំណុចរបត់ដ៏ស្រួចស្រាល់បំផុត ហើយបើរដ្ឋបាលលោក ត្រាំ នៅតែបន្តរឹងរូសដំឡើងពន្ធបដិការ នោះសេដ្ឋកិច្ចនាំចេញរបស់ថៃនឹងត្រូវរងការខូចខាតយ៉ាងដំណំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyYVPS8_2S39EPvX55Wd-w07gkOyyY1Xas140BkPQBC6W8kpGjLWeZytecPOcBWlRg8Zeb9lvdpL3ZSvQiAgslJpM9DJNSFcoLkbiPalbmqfdBUGDysYlbF2xqjHJl_fDqVwgv1u3OomJ1URWvfB9GL8A3eGXdrRvF2z1FmQWJnPyHL_GjXnJ7FKv6BUA/s556/photo_2026-09-18_14-27-46.jpg

ជារួមមក យុទ្ធសាស្ត្រប្រឹងយកមុខរឿងបោសសម្អាតមីន និងបង្ក្រាបស្កេមអនឡាញរបស់លោក អានុទីន ឆានវីរៈគុល ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីល្បែងការទូតដើម្បីដោះដូរផលប្រយោជន៍ យយ៉ាងពិតប្រាកដ។ ការយកបញ្ហាសន្តិសុខ និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាមកធ្វើជាឈ្នាន់ចរចាពន្ធគយ បញ្ជាក់ថាថៃកំពុងធ្វើគ្រប់យ៉ាងដើម្បីលួងចិត្តលោក ដូណាល់ ត្រាំ ប៉ុន្តែវាក៏ជាការលាតត្រដាងឱ្យឃើញថា បើគ្មានសម្ពាធសេដ្ឋកិច្ច និងរឿងពន្ធដារពីអាមេរិកទេ នោះរដ្ឋាភិបាលថៃក៏ប្រហែលជាមិនប្រញាប់ប្រញាល់ក្នុងខិតខំបោសសម្អាតបទល្មើសអនឡាញសាហាវៗទាំងនេះដែរ៕