Home ព័ត៌មានជាតិ ធ្វើដំរីឱ្យទៅជាមូស ធ្វើមូសឱ្យទៅជាដំរី៖ កលល្បិចភូតភរអន្តរជាតិរបស់អ្នកការទូតថៃ

ធ្វើដំរីឱ្យទៅជាមូស ធ្វើមូសឱ្យទៅជាដំរី៖ កលល្បិចភូតភរអន្តរជាតិរបស់អ្នកការទូតថៃ

192
0

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកបណ្តាំសម្តេច សុខ អាន ពីយុទ្ធសាស្ត្រ «ធ្វើដំរីឱ្យទៅជាមូស ធ្វើមូសឱ្យទៅជាដំរី» ដែលថៃតែងតែបិទបាំង ឬបង្វែរកំហុសឆ្គងរបស់ខ្លួនឲ្យរួមក្លាយជារឿងតូច ខុសពីកំហុសរបស់កម្ពុជាដែលថៃព្យាយាមពង្រីកឲ្យទៅជារឿងធំ តាមរយៈការលាបពណ៌ និងបំភ្លៃការពិត។
_________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2hecpW29HSn-hnm1By5C-JmmquwHmhnbicaCUtGQUffztDJeJK2rPZQbA2AxYE3-RKfNKzq9U_0lATbeML1_LRrs1UnoLr5tcAkxTlI7JGda4-qZsrNrRvSfTbyOqFrdsk1tHUntGnf_QwnbJM4q7l_RuPNKWz1-1V6jyy78HhSk9L9djR3UcU4pT0jk/s1280/photo_2026-09-24_11-41-14%20(2).jpg
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានរំលឹកឡើងវិញពីបណ្តាំយុទ្ធសាស្ត្រការទូតដ៏មានតម្លៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ជុំវិញចរិតលក្ខណៈស្តង់ដារពីររបស់អ្នកការទូតថៃ តាមរយៈឃ្លាដ៏មានឥទ្ធិពលថា «ធ្វើដំរីឱ្យទៅជាមូស ធ្វើមូសឱ្យទៅជាដំរី»។ បណ្តាំប្រវត្តិសាស្ត្រនេះ ត្រូវបានរំលេចឡើងចំពេលដែលទំនាក់ទំនងការទូត និងវប្បធម៌ទ្វេភាគីកំពុងមានភាពរកាំរកូសខ្លាំង ដោយសារតែភាគីថៃតែងតែប្រើប្រាស់យុទ្ធសាស្ត្របំផ្លើសការពិត លាបពណ៌កម្ពុជាលើឆាកអន្តរជាតិ និងព្យាយាមលាក់បាំងរាល់កំហុសខុសច្បាប់របស់ខ្លួននៅតាមបណ្តោយព្រំដែនយ៉ាងក្រឡេចក្រឡុច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZ5ppx-2LXielbn1lkbMSLa76uhg3EUrtT8ziNtBvtnsljJpWpVCHp4kPTDhu93Ca01ZoEHqK81Hu_-JMOKuKWKrUGtcBUvo4fSYSHSbAh18abUQmVBF24xZovDu4RVGMnPD3rMGm66KUY9XZppRH9YUKfyEXLdMyjq6bV9RLQZmc4wjPVNdlXgKE0M4/s686/photo_2026-09-24_11-41-14.jpg
តាមរយៈសំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានលាតត្រដាងយ៉ាងស៊ីជម្រៅពីអំណាចនៃភាសា និងការបង្កើតនិទានកថាក្នុងការទូត។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធសាស្ត្រ «ធ្វើមូសឱ្យទៅជាដំរី» គឺជាល្បិចដែលថៃកំពុងអនុវត្តជាក់ស្តែងក្នុងវិវាទការទូតចុងក្រោយ ដោយពួកគេបានព្យាយាមពង្រីករឿងភាន់ច្រឡំរូបថតបុរាណក្នុងកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ដែលជារឿងខុសបច្ចេកទេសតូចតាចកម្រិតទ្វេភាគី (មូស) ឱ្យក្លាយទៅជារឿងធំដុំ (ដំរី) តាមរយៈការគំរាមប្ដឹងទៅអង្គការអន្តរជាតិ និងមហាសន្និបាត UN ក្នុងបំណងបំបាក់មុខមាត់កម្ពុជា និងឆ្លៀតឱកាសទាមទារសិទ្ធិធ្វើជាម្ចាស់វប្បធម៌ទាំងបំពាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdRz6K0f7zn-h0I5gotao3WiGntGBBSpedzG8HOKCYKy87_TEY87D9qxMjuiZFhOxz0hyphenhyphenldFxJ86RqP6v5Mp3JJtNbEwhGk-MjEn7hxixumNpabzaozRaPAC6kIpnV-opo-yR0u1Z132c_hFRj6oYiYDiwCPTd75padK4cQLVzp0qysQqeVOZV0LVXBi8/s1280/photo_2026-09-24_11-41-15.jpg
ផ្ទុយទៅវិញ នៅក្នុងបរិបទកន្លងមក នៅពេលថៃបង្កើតកំហុសកម្រិតធ្ងន់ធ្ងរ (ដំរី) ហើយត្រូវកម្ពុជាចាប់បាន និងលាតត្រដាងការពិតប្រាប់អន្តរជាតិ ដូចជាករណីយោធាថៃលួចរំលោភដីខ្មែរដំឡើងព្រះពុទ្ធរូប និងព័ទ្ធរបងបន្លាលួសនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺថៃតែងតែប្រើល្បិច «ធ្វើដំរីឱ្យទៅជាមូស»។ ភាគីថៃតែងតែព្យាយាមបិទបាំង ដើម្បីកែប្រែ ឬបង្វែរបញ្ហាឈ្លានពានទាំងនោះឱ្យទៅជារឿងតូចតាចធម្មតា ដោយយករឿងផ្សេងមកគ្របដណ្ដប់ ដូចជាការបំផ្លើសព័ត៌មានរឿងគ្រាប់មីនព្រំដែន ឬរឿងដ្រូនស៊ើបការណ៍ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងក្នុងបំណងបង្វែរក្រសែភ្នែកពិភពលោកពីកំហុស និងការរំលោភច្បាប់អន្តរជាតិ ក៏ដូចជាការល្មើស MoU 2000 របស់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNHZlRWswcidfuqYrHCe-ipkYc-7MfO7_JaqOw7grf50K3yDjXVVJVz4e6dKXz57HsNQNyQmAsQyMHlO44IrtuAQMD89Tlag846_G90auJEntX_2p9OlcYIPhmJWzbx833dC_Noq4jKicw2mgiM0Yg9ehdq9JCIB2_dDB6Q6nq12RUL-_kUcck1fx-mQ/s850/photo_2026-09-24_11-41-15%20(2).jpg

ជារួមមក តថភាពជាក់ស្តែងនៃល្បែងការទូតក្រឡុកក្រឡែតរបស់ថៃមួយនេះ បញ្ជាក់ថាពួកគេមិនមែនឈរលើគោលការណ៍សច្ចភាពនោះទេ តែជាយុទ្ធនាការឃោសនាបំភាន់ភ្នែកសកលលោក។ ទោះជាយ៉ាងណា ដូចដែលឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ការពិតមិនអាចកែប្រែដោយការវាយប្រហារតាមឌីជីថលបានឡើយ ហើយកម្ពុជានៅតែបន្តឈរលើជំហររឹងមាំ ផ្អែកលើឯកសារច្បាប់ ភស្តុតាងជាក់ស្តែងនៅលើដី និងផែនទីប្រវត្តិសាស្ត្រផ្លូវការដើម្បីការពារបូរណភាពទឹកដី និងព្រលឹងវប្បធម៌ជាតិ។ មេរៀនការទូតរបស់សម្តេច សុខ អាន បានដាស់តឿនឱ្យអ្នកការទូត និងកូនខ្មែរគ្រប់រូប ត្រូវតែមានម្ចាស់ការលើសង្គ្រាមព័ត៌មាន បកស្រាតរាល់ល្បិចកលស្តង់ដារពីររបស់ប្រទេសជិតខាង និងមិនឱនក្បាលឱ្យការគំរាមកំហែងណាមួយឡើយ៕