Home ព័ត៌មានអន្តរជាតិ ថៃអាចនឹងផ្ទុះសង្រ្គាមផ្ទៃក្នុងខ្នាតធំ! ក្រុមឧទ្ទាមភាគខាងត្បូង ប្ដេជ្ញាបន្តប្រយុទ្ធឲ្យដល់ទីបញ្ចប់

ថៃអាចនឹងផ្ទុះសង្រ្គាមផ្ទៃក្នុងខ្នាតធំ! ក្រុមឧទ្ទាមភាគខាងត្បូង ប្ដេជ្ញាបន្តប្រយុទ្ធឲ្យដល់ទីបញ្ចប់

567
0

តើរដ្ឋាភិបាលថៃ អាចនឹងគ្រប់គ្រងកម្ដៅនៃចលនាផ្ដាច់ខ្លួនរបស់ក្រុមឧទ្ទាមនៅភាគខាងត្បូងនេះដល់ពេលណា? យោងតាមកាសែតបាងកកប៉ុស្តិ៍ និង AFP បានឲ្យដឹងថា លោក Nikmatullah Seri អ្នកនាំពាក្យក្រុមឧទ្ទាមបំបែកខ្លួន BRN ភាគខាងត្បូងថៃ ប្រកាសប្តេជ្ញាចិត្តវាយប្រហារប្រដាប់អាវុធរហូតដល់ទីបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPZsFWnQqyeFDvQvdtjYYlW3d45JM53sKspybh7mO0RAp1d2H8HFR7J6u4K33jVqbuGxwUecL6BYQ5nnmw8mtopdMxht35bt6pc5m5shISyqdFNfGzSAYyZP2Kj9DYW0U8o4iI3DfLCz8CqoC_Fp5uW_HxS8jjz0vPu13Xb9fGAqvGGmwmuBmGzJYYPM/s768/photo_2026-09-18_15-49-47%20(4).jpg
______________
បើបំបែករដ្ឋថ្មីមិនបាន កុំសង្ឃឹមភាគីណាមួយរស់នៅបានសុខ! មេធំក្រុមឧទ្ទាម BRN ដែលជាចលនាបំបែកខ្លួនដ៏ធំជាងគេនៅភាគខាងត្បូងថៃ បានប្រកាសក្ដែងៗពីការប្ដេជ្ញាចិត្តបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ និងមិនព្រមចុះចាញ់ដោយការសម្របសម្រួលងាយៗឡើយ។ នេះជាសារព្រមានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំកៅអីរដ្ឋាភិបាលទីក្រុងបាងកក បន្ទាប់ពីកិច្ចចរចាសន្តិភាពត្រូវគាំងទ្រឹង ហើយវាជាសញ្ញាឆ្លុះបញ្ចាំងថា សន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃនឹងត្រូវជួបការរង្គោះរង្គើ និងគ្មានថ្ងៃបានដេកសុខស្រួលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglldNui4xhDFF_SnI25uI_O9l8u6j9NX-kD-jdyd6aYO-oDKryv0L262J-LNPrHlMnyr_YFFHDHTxyvCkLOjthXjC13ibcjT6OmuRaLZeQqUpdo7yW4WnH6KkSD4-XPVV51mE4soVN3txOXxK2Cu1j1a8XoUhBWlyN5_LIIX04MRwcxxfEUvjR48E-z-Q/s1224/photo_2026-09-18_15-49-47%20(3).jpg

យោងតាមការចុះផ្សាយព័ត៌មានទាន់ហេតុការណ៍ចុងក្រោយបង្អស់របស់សារព័ត៌មានអន្តរជាតិ AFP និងកាសែតល្បីឈ្មោះរបស់ថៃ Bangkok Post នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បានបោះសម្ដីយ៉ាងក្តៅគគុកនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយថា៖ «ការតស៊ូនេះនឹងបន្តរហូតទាល់តែដល់ទីបញ្ចប់។ ដរាបណាគោលដៅរបស់យើងនៅមិនទាន់សម្រេចបាន យើងនឹងបន្តប្រយុទ្ធតទៅទៀត»។ លោកបានសង្កត់ធ្ងន់ថា គោលបំណងចម្បងដែលក្រុមរបស់លោកមិនអាចបោះបង់បាន គឺការទាមទារបង្កើតរដ្ឋឯករាជ្យភាព សម្រាប់ប្រជាជនម៉ាឡេ-មូស្លីម នៅភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGX3RSg4KZORWinKzEElDemhCQaRZqixGsevLQrwewGGpG4VbupSNhwcSssHGnnBhdGDWtgdQiQ_jGhVt1EAxSCrvAgnJD0fXtCI1cl8gix8FOD_49YyXpT_Xpbrucr3ELmDSUQFbxxJq-D8ww_yrUQnaQWCEn2iBN2BNzCW7X7Tyy8SviwOreWIUvUZU/s1200/photo_2026-09-18_15-49-47.jpg

សេចក្តីថ្លែងការណ៍បដិសេធកិច្ចព្រមព្រៀងការទូតនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីតំបន់ភាគខាងត្បូងថៃ រងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់ក្រុមឧទ្ទាម។ ជាក់ស្តែង កាលពីខែសីហាកន្លងទៅ មានការវាយប្រហារបាញ់បោះចម្រុះផ្អើលដល់ទៅជាងដប់កន្លែង ហើយកាលពីខែកក្កដា ក្រុមសកម្មប្រយុទ្ធបានលបបំផ្ទុះគ្រាប់បែក និងវាយឆ្មក់សម្លាប់ទាហានថៃ ៤នាក់ ព្រមទាំងធ្វើឱ្យជនស៊ីវិល ៦នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Nikmatullah មិនបានទទួលស្គាល់ ឬបដិសេធចំពោះការបំផ្ទុះគ្រាប់បែកទាំងនេះទេ ប៉ុន្តែលោកបានអះអាងថា ភាពវឹកវរ និងការបង្ហូរឈាមទាំងនោះ គឺជាកម្លាំងជម្រុញដ៏សំខាន់នៅពីក្រោយការតស៊ូរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QcQjtU8U36o5xQE7k4iyslUCoKodClPyzU9VZDC6ZI5p4ht4rn3iVwuTtKPR01K_KGqaM8A8mQoSPVk9SpQtBHG0ZcJ1MADgG4lZv-OIvos0Vt-A-aMTfRRvTLtx-_vzV0UPaZT_yJdBLJA_2AtTRGnAvyMcMgI1NleRipPe5fmgbcruIOxSIf3kSds/s1280/photo_2026-09-18_15-49-47%20(2).jpg
សូមបញ្ជាក់ថា បញ្ហាអំពើហិង្សាដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាសង្រ្គាមអសន្តិសុខផ្ទៃក្នុងដ៏រ៉ាំរ៉ៃបំផុតមួយនៅក្នុងតំបន់អាស៊ាន ដែលបានអូសបន្លាយពេលមកជាយូរឆ្នាំ និងបានសម្លាប់មនុស្សអស់ជាង ៧,០០០ នាក់រួចទៅហើយ បន្ទាប់ពីការផ្ទុះឡើងយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំ២០០៤ មកម៉្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULG-nODudpvFutp4VF7-RUIdu7Y6BHyf9K_qg7mW85I4qTWqBlw_o6VWrmsbuvECW-xRFK_Zb7tZeFfnsPsu33hrKEpH4Ehws73SmYSOn4w-y4VgilMwlLhrYeo-yram2XtUKJPrS-hKfX3CHncv3NRyswP-qLqAWAoOqtHsITWhskaRnVZz1UiRLoLI/s1000/photo_2026-07-02_09-31-10.jpg

សារព្រមានរបស់មេដឹកនាំក្រុមឧទ្ទាម BRN ក្នុងការប្ដេជ្ញាបន្តសង្រ្គាមប្រដាប់អាវុធឱ្យដល់ទីបញ្ចប់ គឺជាការទាត់ចោលរាល់យុទ្ធសាស្ត្រលួងលោមការទូតរបស់រដ្ឋាភិបាលថៃ។ ភាពរឹងរូសមិនព្រមថយក្រោយរបស់ក្រុមបំបែកខ្លួននេះ កំពុងតែរុញច្រានឱ្យភាគខាងត្បូងថៃ ស្ថិតនៅក្នុងមាត់ជ្រោះនៃសង្រ្គាមផ្ទៃក្នុងខ្នាតធំកាន់តែជ្រៅ ដែលជាសញ្ញាបញ្ជាក់ថា ប្រសិនបើក្រុងបាងកកមិនមានវិធានការយោធា ឬយុទ្ធសាស្ត្រចរចាថ្មីដែលមានទម្ងន់ជាងមុនទេនោះ ឈាមរបស់ទាហាន និងពលរដ្ឋថៃ នឹងត្រូវបន្តហូរស្រោចដី Patani គ្មានថ្ងៃបញ្ចប់ឡើយ៕