Home ព័ត៌មានអន្តរជាតិ ឡាវ ពិចារណាបញ្ជាទិញឃើញយន្តហោះចម្បាំងចិន

ឡាវ ពិចារណាបញ្ជាទិញឃើញយន្តហោះចម្បាំងចិន

393
0

នៅស្ងាត់តែមិនស្ងៀម កងទ័ពរំដោះប្រជាជនឡាវ ត្រៀមធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន ដោយសម្លឹងឃើញយន្តហោះចម្បាំងចិន Chengdu J-10C។No photo description available.

យន្តហោះនេះ គឺជាយន្តហោះចម្បាំងពហុបេសកកម្មជំនាន់ទី ៤.៥ កម្រិតខ្ពស់ផលិតដោយប្រទេសចិន ដែលមានល្បឿនលឿនជាសំលេងជិត២ដង និងបំពាក់បច្ចេកវិទ្យារ៉ាដា AESA ដ៏មានឥទ្ធិពល ព្រមទាំងមីស៊ីលទំនើបៗសម្រាប់វាយប្រហារលើអាកាស។No photo description available.J10 ជាទូទៅមានតម្លៃចន្លោះពី៥០លានទៅ៦០លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែបើគិតបញ្ចូលទាំងការបណ្តុះបណ្តាល គ្រឿងបន្លាស់ និងការថែទាំ អាចឡើងដល់ប្រហែល ១១៥ លានដុល្លារក្នុងមួយគ្រឿង។No photo description available.បច្ចុប្បន្ន កងទ័ពអាកាសប្រជាជនឡាវ មិនមានយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ទំនើបៗដូចជា Su-30 ឬ F-16 ដូចប្រទេសជិតខាងនោះទេ។No photo description available.ភាគច្រើន ឡាវ ប្រើប្រាស់យន្តហោះចម្បាំងធុនស្រាល ដូចជា Yakovlev Yak-130 ដែលផលិតដោយរុស្ស៊ី៕