Home តារាជាតិ ឆន ស្រីណេត ថាអ្នកសិល្បៈរៀមច្បងមួយចំនួនវាយឬកធំសម្បើម

ឆន ស្រីណេត ថាអ្នកសិល្បៈរៀមច្បងមួយចំនួនវាយឬកធំសម្បើម

326
0

តារាម៉ូដែលនិងជាបវរកញ្ញា ឆន ស្រីនេត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមដោយលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការជួបអ្នកសិល្បៈរៀមច្បងមួយចំនួន ដែលនាងអះអាងថាមានអាកប្បកិរិយាមិនសូវរាក់ទាក់ អឿកាយ៉យ ចំពោះអ្នកជំនាន់ក្រោយ។ ពីមុនធ្លាប់មានរៀមច្បងមួយចំនួនបានលើកឡើងពីអ្នកជំនាន់ក្រោយដែលមិនសូវគោរព មិនលើកឡើងដៃសំពះរៀមច្បង។ បទពិសោធន៍ទាំងពីរអាចបញ្ជាក់ថាមិនអ្នកសិល្បៈថ្មីឬចាស់ទេគឺអាចជួបប្រទះនូវហេតុការណ៍បែបនេះនៅក្នុងឧស្សាហកម្មកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvjKbvmywTvIr1U7C74fn-JlCaa4wgP_VsTTxMM586tpjwrb4Su6O4AW2F0B_KGC41b5kaqgz0UQ27mjzYeFPdEosWPJai2BW2GeTgqzzGT0tJkE0A2ESo7_QY2UmGpcxsTF_j9iz4aE5FNqIB5a7Xauz-v1WuDX_SgmTVeLRZEZcirt21nMeAULuRn8/s2880/image_2026-09-18_11-19-53.png

តាមរយៈសារដែលបានចែករំលែកកាលពីថ្ងៃទី១២ ខែកញ្ញា ឆន ស្រីណេត បានរៀបរាប់ថានៅពេលជួបអ្នកសិល្បៈរៀមច្បង នាងតែងតែសំពះ និងជំរាបសួរ ដើម្បីបង្ហាញការគោរព និងការគួរសម។ ប៉ុន្តែនាងអះអាងថា មានអ្នកខ្លះធ្វើដូចជាមិនបានឃើញ ឬមិនអើពើចំពោះការសំពះជំរាបសួររបស់នាង។ Miss Tourism Cambodia 2022 បានរៀបរាប់ថា ពេលខ្លះនាងបានខំសំពះជិតដល់មុខដោយគិតថាប្រហែលជារៀមច្បងមិនបានឃើញប៉ុន្តែបែរជាមិនមានការឆ្លើយតប ហើយងាកទៅនិយាយជាមួយគ្នាគេទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLQUhiyWf-Yhyphenhyphena0hjV8tpgxPN2XkycsLHR0Cz7a_CUS53eFYnPw4g7eiqaI1ArkPCRT1LJrpk0tkNAZedkmnHk6Cw6YU3RNb1tS0KUeEFa5MHeTqagRMSn8AEszYRR1nzesEpjZDB00DKxzMr_GOUd9vvbs8XIJMsH7Mc9FQfcUjZu_EtyYrDxGgfe6c/s1635/image_2026-09-18_11-19-47.png

ឆន ស្រីណេត ក៏បានលើកឡើងទៀតថាដំបូងនាងគិតថាអាកប្បកិរិយាបែបនេះអាចកើតឡើងដោយសាររូបរាង ឬការស្លៀកពាក់របស់នាង ប៉ុន្តែចុងក្រោយនាងយល់ថាវាអាចពាក់ព័ន្ធនឹងអាកប្បកិរិយារបស់មនុស្សមួយចំនួនដែលនាងយល់ថាមើលងាយអ្នកដទៃនិងចាត់ទុកខ្លួនឯងថាខ្ពស់ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5Fq1HWuTjAVtjMrhVCN7pz2FgCFHclak1RTZcpxcUZ3rUayW0yYwN12Db1tKGq9hyphenhyphenTuIZMNSRuJvyDItXjiQpKMZJbgOSNRQ-rF13EXF7qoz0QLlx91UrQkfKQUrRTPjlrLsuJ43qAddFY0XL4pDxNeVvwGMxiMM72PQqoAShq7Ec-BNesWR1uo9DBE/s1280/photo_2026-09-18_11-21-21.jpg

ការលើកឡើងនេះ បានបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈខ្លឹមសារដែលនាងបានបង្ហោះគឺជាការរៀបរាប់ពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់នាង ដោយមិនបានបញ្ជាក់ឈ្មោះអ្នកសិល្បៈរៀមច្បងណាមួយជាក់លាក់ឡើយ៕