Home តារាជាតិ យូហៃ បង្ហាញពីដំណើរជីវិតលើអាជីពសិល្បៈនិងអរគុណទៅកាន់អ្នកគាំទ្រ

យូហៃ បង្ហាញពីដំណើរជីវិតលើអាជីពសិល្បៈនិងអរគុណទៅកាន់អ្នកគាំទ្រ

198
0

តារារ៉េប យូហៃ បានបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងកម្រដើម្បីរំលឹកពីដំណើររបស់ខ្លួនក្នុងវិស័យតន្ត្រី និងថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រនិងនៅក្បែរលោកប៉ុន្មានឆ្នាំមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlynz9Enm-khz-bPrtoYYWe8GxIBs1THzxGflfKtdYYnkqqymbw-01vJgTwJu2PuFNFJEmi2VY0kYGmd3g6VmJrGNMdg7DXLRdC4ENQwmdfENalJRoh1giG8XcJvigidIqdJ5GLXbXIoDCX-hBu40pJuTMl9L2BWxxlmGufWgn7qo0FOL9baM22rImAOQ/s1350/image_2026-09-17_14-47-53.png
ថ្មីៗនេះ យូហៃ បានបង្ហោះសំណេរនៅលើ Story របស់ខ្លួនជាភាសាអង់គ្លេសដែលមានអត្ថន័យថា «សូមអនុញ្ញាតឱ្យខ្ញុំឆ្លៀតពេលបន្តិចដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានឃើញដំណើរជីវិតរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន ពីក្មេងម្នាក់ដែលស្រឡាញ់តន្ត្រី និងចូលចិត្តសិល្បៈនៃការបញ្ចេញអារម្មណ៍តាមរយៈតន្ត្រី ដោយមិនដែលនឹកស្មានថាខ្លួនអាចមកដល់ចំណុចនេះបានឡើយ។ តាំងពីថ្ងៃដំបូងមក ខ្ញុំគ្រាន់តែព្យាយាមយកឈ្នះការភ័យខ្លាចក្នុងការឡើងឆាក ប៉ុន្តែអ្នកទាំងអស់គ្នាបានផ្តល់ក្តីស្រឡាញ់មកខ្ញុំយ៉ាងច្រើនលើសលប់ ដែលលើសពីអ្វីដែលខ្ញុំផ្តល់ឱ្យខ្លួនឯងទៅទៀត។ វាពិតជាពរជ័យដ៏អស្ចារ្យមួយដែលបានទទួលអារម្មណ៍បែបនេះ។ ប្រសិនបើអ្នកកំពុងអានសារនេះហើយវាអាចជួយជំរុញទឹកចិត្តអ្នកបានខ្លះ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5QUIfvtuUKP5E2OmlLjOvpXrlynHQdNkSGYfl1bh0MQKBhF4yZNnI5_YFKNbvw5XIu4V8Y9utT30VjjUMIiJdf6oqga1I8usNAbUq2yRiXosW-We5L6e0VGvgN23grhDLmlc4as6bJuQKMMYjLXWyVRmpzVpPemUrYX9S105YJQjdt8_pRbuDLZaF6Y/s2048/image_2026-09-17_14-47-53%20(2).png
ម្ចាស់ពាន The Rapper Cambodia បានរំលឹកថាក្តីស្រឡាញ់ដែលទទួលបានពីអ្នកគាំទ្រ មានន័យយ៉ាងខ្លាំងសម្រាប់លោក ហើយជួយឱ្យលោកបន្តដំណើរមកដល់ចំណុចដែលខ្លួនកំពុងឈរនាពេលបច្ចុប្បន្ន។ លោកក៏បានលើកឡើងថា មានពេលខ្លះដែលខ្លួនមានអារម្មណ៍ឯកោ សោកសៅ និងធ្លាក់ទឹកចិត្ត ប៉ុន្តែបទពិសោធន៍ទាំងនោះបានក្លាយជាផ្នែកមួយនៃផ្លូវជីវិត ដែលនាំលោកទៅរកអ្វីដែលធំជាងមុន។
អ្វីដែលធ្វើឱ្យម្ចាស់បទ «ស្ទាវជ័រ» មានអារម្មណ៍ជ្រាលជ្រៅ គឺការដែលមានមនុស្សមួយចំនួនបានប្រាប់ថា ស្នាដៃសិល្បៈរបស់លោកបានជួយពួកគេនៅពេលកំពុងឆ្លងកាត់ដំណាក់កាលដ៏ងងឹតក្នុងជីវិត។ ចំពោះ យូហៃ ការដឹងថាស្នាដៃរបស់ខ្លួនអាចផ្តល់អ្វីមួយដែលមានប្រយោជន៍ដល់អ្នកដទៃគឺជារឿងដែលលោកពេញចិត្ត និងមានន័យយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9vEGhZIvHMoDyLYb6COVBvXDnmTLLGqXOIysmq1ePX1QMEejrEisqjJHO_5Psps4e5zeSVSJB7PYCEmU42ackwsEhSfLVAlMcSllkwGJjES6plvOEyDW_3IdytsInP4FFAQTsc0W4lpaigRJUZTh7kEq-QWPXXMuSE0r4JceQYC-rD94uxZxPEk_oF4o/s1888/photo_2026-09-17_13-08-01.jpg

តារារ៉េបរូបនេះបញ្ជាក់ក្នុងសារថាក្តីសុបិនរបស់លោកកាន់តែធំ ចិត្តកាន់តែរឹងមាំ ហើយទស្សនៈចំពោះជីវិតក៏កាន់តែភ្លឺស្វាង។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការជ្រើសរើសធ្វើជាខ្លួនឯង និងបន្តរក្សាអត្តសញ្ញាណរបស់ខ្លួន។ យូហៃ ក៏មិនភ្លេចថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោក រួមទាំងអ្នកដែលធ្លាប់រិះគន់ ឬមិនពេញចិត្តចំពោះលោកផងដែរ។ លោកបានចាត់ទុកមនុស្សគ្រប់រូបដែលបានចូលរួមក្នុងដំណើររបស់លោកជាផ្នែកមួយនៃការធ្វើឱ្យលោកក្លាយជាមនុស្សដែលលោកជានាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpN6a6e7mQs37Jlwu4ovOQPA9qvvP-g8Sk8JT8rvt5JBtAY7YyR3439NPGIw21Ka-iist3LCeBVDjR78bb20FtbWv9zCPFMalaahtfp1eBwfi-dcUSAodI6MtqZMX2vfVm9RO8QetBP0IBgviTm-CaxPsiQIzO18dJisOdRo3ors3DL1YKWGRD_tCIVV8/s4096/image_2026-09-17_14-47-50.png
នៅចុងបញ្ចប់ យូហៃ ក៏ភ្លេចថ្លែងអំណរគុណជាពិសេសដល់ផលិតកម្មបារមីនិងអ្នកគ្រប់គ្នាដែលបាននៅជាមួយលោកតាំងពីថ្ងៃដំបូង ខណៈតារារ៉េបរូបនេះបញ្ជាក់ថាលោកនៅតែបន្ត រៀន បន្តរស់នៅ និងរីករាយជាមួយនឹងការបន្តដំណើររបស់ខ្លួនក្នុងវិស័យសិល្បៈ៕